SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ 11.10.2024 12:26
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ជើងហោះហើរចេញពីប្រទេសលីបង់ដែលឧបត្ថម្ភដោយរដ្ឋាភិបាល នឹងត្រូវបញ្ចប់... ** ប្រមុខរដ្ឋាភិបាលចិនអំពាវនាវឱ្យមានសមាហរណកម្មទីផ្សារកាន់តែស៊ីជម្រៅ ជាមួយអាស៊ីអាគ្នេយ៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ** ស្រ្តីដែលទុកទារក២នាក់ចោល ដោយមិនបានយកចិត្តទុកដាក់ អស់រយៈពេលជាង២១ម៉ោង ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៩ឆ្នាំ។
សហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា 10.10.2024 6:31
ជាបន្តបន្ទាប់ កាលពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស និងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា បានបង្ហាញក្តីកង្វល់ដាច់ដោយឡែកពីគ្នា ចំពោះស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា។ សហគមន៍អន្តរជាតិទាំងនេះ ក៏បានថ្កោលទោសរាជរដ្ឋាភិបាលកម្ពុជា ដែលសហគមន៍អន្តរជាតិទាំងនេះ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រព័ន្ធតុលាការ ដើម្បីបំបិទសំឡេងអ្នកនយោបាយ សកម្មជ...
ម៉ាករថយន្តកំពូលទាំង៧ ក្នុងប្រទេសអូស្រ្តាលី កំពុងប្រមូលនិងលក់ទិន្នន័យអ្នកបើកបរ 10.10.2024 8:03
អង្គភាពក្រុមអ្នកប្រើប្រាស់ Choice បានលើកឡើងពីការព្រួយបារម្ភអំពីរបៀបដែលក្រុមហ៊ុនរថយន្តកំពុងប្រើប្រាស់ទិន្នន័យដែលប្រមូលបានពីខាងក្នុងរថយន្តរបស់ប្រជាជន។ គេបានរកឃើញថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងបញ្ជូនបន្តនូវទិន្នន័យរសើប ដូចជាការថតសំឡេង ក្នុងករណីជាច្រើន ដោយម្ចាស់រថយន្តមិនបានដឹងខ្លួន។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ 10.10.2024 5:02
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុគ្គលិកជាន់ខ្ពស់របស់លោកឧបនាយករដ្ឋមន្រ្តី Richard Marles លើកឡើងពីការចោទប្រកាន់សម្លុតធ្វើបាប។ ** នាយករដ្ឋមន្រ្តីអូស្រ្តាលីចូលរួមកិច្ចប្រជុំកំពូលអាស៊ានរយៈពេល២ថ្ងៃ នៅប្រទេសឡាវ។ ** សាកលវិទ្យាល័យអូស្ត្រាលីបានធ្លាក់ចុះនៅក្នុងការចាត់ចំណាត់ថ្នាក់ពិភពលោក។
សម្ព័ន្ធអាជីវកម្ម សហជីព និងសហគមន៍ សរសេរពីការខកចិត្តចំពោះបញ្ហាកង្វះជនអន្តោប្រវេសន៍នៅក្នុងសេដ្ឋកិច្ច 09.10.2024 8:43
សម្ព័ន្ធអាជីវកម្ម សហជីព សេវាកម្មសង្គម និងអង្គការសហគមន៍នានា ចង់ឱ្យមានចំណាត់ការបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាកង្វះជំនាញ។ សម្ព័ន្ធនេះបានសរសេរសំបុត្រចំហមួយ ទៅសភាអូស្ត្រាលី សុំជំនួយបន្ថែមទៀតសម្រាប់ជនអន្តោប្រវេសន៍ជំនាញ ដែលភាគច្រើនប្រឈមនឹងឧបសគ្គធំៗក្នុងការទទួលស្គាល់សញ្ញាបត្ររបស់ពួកគេ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ 09.10.2024 12:34
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សមាជិកព្រឹទ្ធសភា លោកស្រី Fatima Payman បង្កើតគណបក្សនយោបាយថ្មី 'Australia's Voice' ។ ** ការជជែកវែកញែកថាតើ NBN គួរតែនៅតែជាកម្មសិទ្ធិសាធារណៈឬយ៉ាងណា។ ** ប្រជាជនអូស្ត្រាលីរាប់រយនាក់បានមកដល់ផ្ទះវិញហើយ បន្ទាប់ពីត្រូវបានជម្លៀសចេញក្នុងជើងហោះហើរចុងក្រោយបង្អស់ពីប្រទេសលីបង់។
ខួប១០ឆ្នាំនៃការធ្វើកំណែទម្រង់ការប្រឡងបាក់ឌុបនៅកម្ពុជា 08.10.2024 5:49
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប រយៈពេល ២ថ្ងៃ បានចាប់ផ្តើម កាលពីថ្ងៃទី៨ ខែតុលា។ មានបេក្ខជនជាង ១៣ម៉ឺននាក់ បានចុះឈ្មោះចូលរួមប្រឡង នៅទូទាំងប្រទេស ហើយនៅថ្ងៃទី១ម្សិលមិញ មានបេក្ខជនជាង ២ពាន់នាក់ អវត្តមាន។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ 08.10.2024 4:04
ព័ត៌មានសម្រាប់ថ្ងៃនេះរួមមាន៖ ** របាយការណ៍ថ្មីមួយរកឃើញថា អូស្ត្រាលីមិនទាន់ត្រៀមខ្លួនសម្រាប់ការគំរាមកំហែងផ្នែកសន្តិសុខដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។ ** គណបក្សលេប័រណែនាំច្បាប់កម្មវិធីជំនួយក្នុងការទិញផ្ទះ Help to Buy របស់ខ្លួនឡើងវិញនៅថ្ងៃនេះ។ ** គោលដៅថ្មីក្នុងការជំរុញទេសចរណ៍នៅរដ្ឋញូសៅវែល។
Thinking of installing solar panels? Here's what you need to know - គិតចង់ដំឡើងផ្ទាំងសូឡានៅលើដំបូលផ្ទះអ្នកមែនទេ? នេះជាអ្វីដែលអ្នកត្រូវដឹង 08.10.2024 8:43
Australia's warm climate offers an abundant supply of solar energy year-round, making solar power an increasingly significant contributor to the nation's electricity supply. Learn what the requirements are for installing solar power systems in your home. - អាកាសធាតុក្តៅរបស់ប្រទេសអូស្ត្រាលីផ្តល់នូវការផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យយ៉ាងច្រើនពេញមួយឆ្នាំ ដែលធ្វើឱ្យថាមពលពន្លឺព្រះអាទិត្យ ក្លាយជាការរួមចំ...
#71 Talking about being scammed (Med) - សិក្សាភាសាអង់គ្លេសភាគទី71៖ និយាយអំពីការបោកប្រាស់ “scams” 08.10.2024 13:58
Learn how to communicate about suspicious messages and scams. - សិក្សាអំពីរបៀបផ្លាស់ប្តូរគំនិតយោបល់ចំពោះសារដែលគួរឱ្យសង្ស័យ និងសារបោកប្រាស់“scams”។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២៤ 04.10.2024 12:20
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានការអំពាវនាវឱ្យប្រជាជនអូស្ត្រាលីចាកចេញពីប្រទេសលីបង់ ខណៈដែលរដ្ឋាភិបាលសហព័ន្ធ មានសំបុត្រយន្តហោះចំនួន 500 សន្លឹកនៅលើជើងហោះហើរពាណិជ្ជកម្មនៅចុងសប្តាហ៍នេះ។ ** រដ្ឋាភិបាលព្រមានកុំឱ្យក្រុមបាតុករគាំទ្រប៉ាឡេស្ទីន ដើរដង្ហែរខួបនៃការវាយប្រហារថ្ងៃទី ៧ តុលា។ ** តម្លៃប្រេងឆៅកើនឡើង ដោយសារតែក្តីបារម្ភអំពីភាពតានតឹងកាន់តែអាក្រក់ឡើង នៅមជ្ឈិមបូព៌ា។
ការចាប់ខ្លួនអ្នកកាសែត ម៉ិច ដារ៉ា នាំឱ្យមានការអំពាវនាវឱ្យដោះលែងភ្លាមៗ 03.10.2024 9:30
អ្នកកាសែតម្នាក់ ឈ្មោះ ម៉ិច ដារ៉ា ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយសារតែបង្ហោះព័ត៌មានមិនពិត លើបណ្តាញសង្គម។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តុលាការ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ម៉ិច ដារ៉ា ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់។ បទល្មើសព្រហ្មទណ្ឌនេះ មានចែង និងផ្តន្ទ...
ប្រជាជនអូស្រ្តាលីជាច្រើនដែលពឹងផ្អែកលើប្រាក់ជំនួយពីរដ្ឋ គ្មានលទ្ធភាពជួលផ្ទះរស់នៅ 27.09.2024 7:25
ប្រជាជនអូស្ត្រាលីជាច្រើនដែលទទួលបានជំនួយប្រាក់ចំណូលពីរដ្ឋាភិបាល ឥឡូវនេះគ្មានលទ្ធភាពអាចជួលផ្ទះបានទេ ឬក៏កំពុងតែរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅពេលស្វែងរកផ្ទះជួលនៅទូទាំងទីក្រុងរាជធានី និងនៅតាមតំបន់ជនបទសំខាន់ៗនៅក្នុងប្រទេស។ របាយការណ៍ថ្មីមួយដោយក្រុមអ្នកតស៊ូមតិផ្នែកលំនៅឋាន Everybody's Home គូសបញ្ជាក់អំពីបញ្ហានេះ ដែលមូលហេតុភាគច្រើនត្រូវបានជំរុញដោយការកើនឡើងនៃថ្លៃជួល និងការបណ្តេញចេញដោយគ្មានហេតុផល ហើយកំពុងអំពាវនាវឱ្យ...
#70 Talking over a BBQ (Med) - សិក្សាភាសាអង់គ្លេសភាគទី70៖ និយាយអំពីការអាំងសាច់ 26.09.2024 11:32
Learn how to describe cooking at a barbecue. - រៀនពីរបៀបពិពណ៌នាអំពីការចម្អិនអាហារនៅពេលអាំងសាច់ bbq។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ 26.09.2024 9:07
*** មានការជំរុញឱ្យពលរដ្ឋអូស្ត្រាលីនៅប្រទេសលីបង់ជម្លៀសខ្លួនចេញ ខណៈស្ថានភាពកាន់តែអាក្រក់ទៅៗ... *** ហេរញ្ញិកសហព័ន្ធចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសចិន... ***កំណើនសេដ្ឋកិច្ចអូស្រ្តាលី រំពឹងថាទាបជាងមធ្យមភាគ។
សៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» បោះពុម្ពផ្សាយជាផ្លូវការ 26.09.2024 7:15
ការប៉ុនប៉ងធ្វើឃាត លើលោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា ត្រូវបានបង្ហាញ នៅក្នុងសៀវភៅ ១ក្បាល ដែលមានចំណងជើងថា «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន»។ ជាសៀវភៅ ដែលស្រាវជ្រាវនិពន្ធ ដោយលោក អៀង ពិសី ផ្អែកតាមការផ្តល់ព័ត៌មានពីលោកឧត្តមសេនីយ៍ ផ្កាយបី ឈ្មោះ មាស សុខុន ដែលអះអាងថា ជាអង្គរក្ស និងជាអ្នកបើកឡានឱ្យលោកហ៊ុនសែន ចាប់តាំងពីលោក ក្លាយជានាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨៥។
សហគមន៍ខ្មែររដ្ឋញូសៅវែលរៀបចំកម្មវិធីបង្រៀនវិចនំអន្សមក្នុងឱកាសបុណ្យកាន់បិណ្ឌ 25.09.2024 12:05
នំអន្សមគឺជានំប្រពៃណី របស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ទំនងជាមានប្រវត្តិ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២។ នំអន្សម មិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតំណាងមួយឱ្យអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្មែរយើងទៀតផង។ តាមទំនៀមទំលាប់ ប្រជាជនខ្មែរយើងតែងតែវិចនំអន្សមនៅក្នុងកិច្ចពិធីជាច្រើន ដូចជា បុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ ពិធីមង្គលការ ពិធីឡើងអ្នកតា ។ល។ ក្នុងឱកាសបុណ្យកាន់បិណ្ឌ តាមប្រពៃណីទំន...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ 25.09.2024 11:26
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Anthony Albanese ព្យាយាមគេចវេសពីរបាយការណ៍ដែលថារដ្ឋាភិបាលកំពុងពិចារណាលើការផ្លាស់ប្តូរការកាត់កងពន្ធ negative gearing។ ** អតិផរណាធ្លាក់ចុះ ប៉ុន្តែអត្រាការប្រាក់នៅទ្រឹងនៅឡើយ។ ** លោកដូណាល់ ត្រាំ ត្រូវបានមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក ប្រាប់ឱ្យដឹងអំពីការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើឃាតរូបលោក។
លោក ហ៊ុន សែន រំលឹកពីការប៉ុនប៉ងធ្វើឃាតលោក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ 25.09.2024 3:37
តាមបណ្តាញសង្គម កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ថ្ងៃ២៤ កញ្ញា ២០២៤ ជាខួបលើកទី ២៦ឆ្នាំ នៃការរួចរស់ជីវិត នៃការប៉ុនប៉ងធ្វើឃាតមកលើរូបលោក នៅទីក្រុងសៀមរាប (២៤ កញ្ញា ១៩៩៨- ២៤ កញ្ញា ២០២៤)។
កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់វិមានរដ្ឋធម្មនុញ្ញ នៅជិតវិមានឯករាជ្យ 25.09.2024 4:45
កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរ ខួបលើកទី៣១ ទិវាប្រកាសរដ្ឋធម្មនុញ្ញ និងសម្ពោធដាក់អោយប្រើប្រាស់ វិមានរដ្ឋធម្មនុញ្ញ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ 24.09.2024 4:06
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ធនាគារកណ្តាលអូស្រ្តាលីរក្សាអត្រាការប្រាក់ឱ្យនៅ4.35%ដដែល។ ** រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី អំពាវនាវឱ្យមានសេចក្តីប្រកាសថ្មីមួយស្តីពីការការពារបុគ្គលិកមនុស្សធម៌។ ** Woolworths និង Coles ត្រូវបានជំរុញឱ្យមានតម្លាភាពជាងមុនជាមួយនឹងការកំណត់តម្លៃ។
What are the unwritten rules in the Australian workplace? - អ្វីគឺជាច្បាប់ទម្លាប់ដែលគេមិនបានកត់ត្រា នៅក្នុងកន្លែងធ្វើការអូស្រ្តាលី? 24.09.2024 12:19
In Australia, workplace codes of conduct differ from company to company, but some standard unwritten rules are generally followed in most businesses and industries. There are also a few unspoken rules in the Australian workplace that can evolve into a set of social norms. Here is how to navigate and familiarise yourself with these unwritten rules when starting a new job. - នៅប្រទេសអូស្ត្រាលី ក្រមស...
ការយល់ឃើញខុសគ្នាចំពោះពិធីបោះបាយបិណ្ឌ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ 20.09.2024 5:54
ជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមវត្តអារាម តែងតែរៀបចំពិធីបោះបាយបិណ្ឌ នៅវេលាទៀបភ្លឺ។ ការបោះបាយបិណ្ឌ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក៏តែងតែមានការយល់ឃើញខុសគ្នា។ អ្នកខ្លះ យល់ថា បោះបាយបិណ្ឌ ជារឿងឥតប្រយោជន៍។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ 20.09.2024 11:01
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គោលដៅអន្តោរប្រវេសន៍ឈោងលែងដល់ ខណៈដែលរដ្ឋាភិបាលសហព័ន្ធមានគោលបំណងកាត់បន្ថយការធ្វើចំណាកស្រុកទៅក្រៅប្រទេស។ ** លោក Anthony Albanese ធ្វើដំណើរទៅសហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំ Quad។ ** គំរូបង្ហាញថាថាមពលនុយក្លេអ៊ែរនឹងធ្វើឱ្យក្រុមគ្រួសារអូស្រ្តាលីចំណាយថែម $665 ក្នុងមួយឆ្នាំ។
ប្រាក់ខែកម្មករកាត់ដេរនៅកម្ពុជា នៅឆ្នាំ២០២៥នឹងឡើងដល់ ២០៨ដុល្លារអាមេរិក ក្នុង ១ខែ 20.09.2024 5:56
ទីបំផុតទៅ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ត្រូវបានដំឡើងដល់ ២០៨ដុល្លារ សម្រាប់ឆ្នាំ២០២៥។ ការឡើងប្រាក់ខែថ្មីនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំចរចាប្រាក់ខែកម្មករកាត់ដេរ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាយន្តការត្រីភាគី ចូលរួមប្រជុំ រួមមាន ភាគីរាជរដ្ឋាភិបាល ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ ភាគីថៅកែរោងចក្រកាត់ដេរ និងភាគីសហជីព តំណាងកម...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.