SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Be sure to visit the podcast's website and support the creator: www.sbs.com.au
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ 23.10.2026 4:26
** ប្រាក់រាប់សែនត្រូវបានរៃអង្គាសសម្រាប់សកម្មភាពសប្បុរសធម៌ ក្រោយមានការចោទប្រកាន់វាយប្រហារមកលើសមាជិកសភា លោកស្រី Helen Haines។ ** អតីតកីឡាករ AFL ពីររូប ត្រូវបានព្រមានចំពោះការផ្សព្វផ្សាយសេវាកម្មល្បែងស៊ីសងតាមអ៊ីនធឺណិត។ ** អាមេរិកចេញសេចក្តីព្រមានអំពីការធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
Breast screening: What to expect and why it matters - ការពិនិត្យសុខភាពសុដន់៖ អ្វីដែលត្រូវរំពឹងទុក និងហេតុអ្វីបានជាចាំបាច់ត្រូវធ្វើ 23.10.2026 14:57
Regular breast screening can help find breast cancer early, before you notice any signs or symptoms. Screening is free for eligible women or people at risk of breast cancer. It takes about 20 minutes, once every two years, and it’s an effective way to take charge of our health. Let’s take a closer look at why a breast screen is nothing to be anxious about. - ការពិនិត្យសុខភាពសុដន់ជាប្រចាំ អាចជួយរកឃ...
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ 23.10.2026 11:10
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលិសសង្ស័យថាជាអំពើអត្តឃាត បន្ទាប់ពីប្រទះឃើញសាកសពពីរ នៅលើផ្លូវថ្មើរជើងមួយកន្លែងក្នុងទីក្រុងមែលប៊ន។ ** លោកស្រី Amanda Camm រដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មគ្រួសារនៃរដ្ឋគ្វីនស្លេន ប្រកាសលាលែងចេញពីតំណែង។ ** ម្ចាស់កម្មសិទ្ធិប្រពៃណីនៃជនជាតិដើមភាគតិច នៅក្នុងរដ្ឋគ្វីនស្លេន បង្កើតសម្ព័ន្ធផ្លូវការថ្មីមួយ ដើម្បីជួយការពារតំបន់ផ្កាថ្ម Great Barrier Reef។
ជនជាតិខ្មែរ២នាក់ ដែលសមត្ថកិច្ចអះអាងថាជាមេខ្លោងឆបោកអនឡាញ ត្រូវបានចាប់ខ្លួន 23.10.2026 2:46
ជនជាតិខ្មែរ ២នាក់ ក្នុងចំណោម ៦នាក់ ដែលសមត្ថកិច្ចកម្ពុជា អះអាងថា ជាមេខ្លោងឧក្រិដ្ឋកម្មឆបោកអនឡាញ ត្រូវបានចាប់បញ្ជូនទៅតុលាការ និងឃុំខ្លួន នៅក្នុងពន្ធនាគារ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់។ នេះបើតាមគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានប្រកាស កាលពីថ្ងៃពុធ ទី២១ ខែតុលា។
លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សុំពេលពីមហាជន ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយរឿងព្រំដែនជាមួយថៃ 23.10.2026 4:52
តបនឹងការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កាត់ដីឱ្យថៃ នៅពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលរបស់លោក ចង់ឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការ មូលមតិគ្នា ផ្ដល់ទំនុកចិត្ត កុំចោទប្រកាន់រដ្ឋាភិបាលថា «ក្បត់ជាតិ កាត់ដីឱ្យថៃ» ដើម្បីទុកឱកាស ឱ្យមន្ត្រីជំនាញ ដោះស្រាយជាមួយថៃ ឱ្យចប់សព្វគ្រប់សិន ចាំពលរដ្ឋ នាំគ្នាទៅផ្ទៀតផ្ទាត់ នៅលើដីជាក់ស្ដែង និងវាយតម្លៃ។
ការកើនឡើងនៃការគម្រាមកំហែងមូលវិវដ្តនិយមនៅក្នុងប្រទេសអូស្ត្រាលី 22.10.2026 9:46
អាជ្ញាធរ និងភ្នាក់ងារសន្តិសុខកំពុងព្រមានថា រ៉ាឌីកាល់និយមកំពុងកើនឡើង និងកាន់តែងាយកើតមាននៅក្នុងប្រទេសអូស្រ្តាលី។ ការព្រមានទាំងនេះបានលេចឡើងនៅក្នុងកិច្ចស៊ើបអង្កេតមួយរបស់សភា ដែលពិនិត្យមើលអំពីលក្ខណៈ និងកត្តាជំរុញឱ្យមាននិន្នាការមូលវិវដ្តនិយមនៅក្នុងប្រទេសអូស្ត្រាលី ដោយអាជ្ញាធរបានចង្អុលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃរបាយការណ៍ពាក់ព័ន្ធនឹងខ្លឹមសារគាំទ្រអំពើភេរវកម្មនៅលើអ៊ីនធឺណិត។ ដូច្នេះ តើបច្ចេកវិទ្យាកំពុងផ្លា...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ 22.10.2026 5:02
*** ហេតុផលដែលគាំទ្រដល់ការដំឡើងអត្រាការប្រាក់នៅក្នុងខែវិច្ឆិកា កាន់តែមានទម្ងន់ខ្លាំងឡើង។ *** សមាជិកសភា លោកស្រី Helen Haines ត្រូវការពេលយូរដើម្បីជាសះស្បើយឡើងវិញបន្ទាប់ពីបាត់បង់ជើងទាំងពីរនៅក្នុងហេតុការណ៍វាយប្រហារដោយរថយន្ត។ *** ASIO ថា អំពើហិង្សានយោបាយកំពុងកើតឡើងកាន់តែញឹកញាប់ ប៉ុន្តែមិនមានកត្តាតែមួយដែលជំរុញមូលវិវដ្តនិយមនោះទេ។ #sbsaudiopodcast
កម្ពុជា-ហ្វីលីពីន បន្តកិច្ចសហប្រតិបត្តិការកងទ័ពឱ្យកាន់តែស៊ីជម្រៅ 21.10.2026 3:47
កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ដោយបានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ 21.10.2026 12:32
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានវាយប្រហារសមាជិកសភា លោកស្រី Helen Haines ត្រូវឡើងតុលាការ។ ** ការរៀបរាប់បន្ថែមពីសាក្សីនៅកន្លែងកើតហេតុដែលបានបង្ហាញភាពក្លាហាន និងពីអ្នកដែលបានចូលជួយអន្តរាគមន៍ដំបូង។ ** ស្នងការសុវត្ថិភាពអេឡិចត្រូនិក-eSafety លើកឡើងពីការព្រួយបារម្ភអំពី Generative A-I ។ #sbsaudiopodcast
កម្ពុជាស្នើបង្កើត Hotline ដើម្បីមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា-ថៃ ងាយភ្ជាប់ទំនាក់ទំនងជាមួយគ្នា 21.10.2026 6:14
បន្ទាប់ពីវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំ ក្រោមយន្តការ UNCLOS រវាងកម្ពុជា និងថៃ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានប្រកាសថា កម្ពុជា ស្នើសុំឱ្យមានការដំឡើងកម្រិតការទូត និងបង្កើតឱ្យមាន Hot line ដើម្បីមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងថៃ ងាយភ្ជាប់ទំនាក់ទំនងជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាណាមួយ ដែលកើតមានឡើង ជាពិសេសនៅអំឡុងនៃដំណើរការដោះស្រាយតាមយន្តការ UNCLOS។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ 20.10.2026 4:34
*** ការផ្ទុះកំហឹងជុំវិញករណីចោទប្រកាន់ពីការវាយប្រហារលើសមាជិកសភាសហព័ន្ធ លោកស្រី Helen Haines។ ***រដ្ឋាភិបាលបង្ហាញព័ត៌មានលម្អិតអំពីគម្រោងការពារជាតិសម្ងាត់មួយ។ *** ការដាក់ចេញនូវបម្រាមគោចរនៅផ្នែកខ្លះក្នុងប្រទេសបារាំង ក្រោយពីមានអំពើហិង្សាក្នុងអំឡុងចុងសប្តាហ៍។ #sbsaudiopodcast
របៀបផ្លាស់ប្តូរច្បាប់ និងមូលហេតុដែលវាត្រូវការពេលវេលា | How Australia Works 19.10.2026 8:40
តើច្បាប់នៅប្រទេសអូស្ត្រាលីមានការផ្លាស់ប្តូរដោយរបៀបណា? តាមរយៈយុទ្ធនាការរបស់លោក Rodney Croome ដើម្បីសិទ្ធិមនុស្ស និងសមភាពអាពាហ៍ពិពាហ៍ សូមសិក្សាពីរបៀបដែលរឿងរ៉ាវផ្ទាល់ខ្លួន សកម្មភាពរបស់សហគមន៍ ប្រព័ន្ធតុលាការនិងសភា អាចជួយផ្លាស់ប្តូរច្បាប់បាន ព្រមទាំងមូលហេតុដែលដំណើរការនេះអាចត្រូវចំណាយពេលវេលាយូរ។ How Australia Works is an SBS podcast that uses real stories and clear explanations to help you understand ho...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ 16.10.2026 4:38
*** ស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ចនៅអូស្ត្រាលី វិលត្រឡប់ទៅរកកម្រិតខ្ពស់បំផុត ចាប់តាំងពីក្រោយវិបត្តិកូវីដ។ *** អត្រាអ្នកអត់ការងារធ្វើនៅអូស្ត្រាលី បានកើនឡើងដល់ ៤,៧ ភាគរយ ដោយមានការបាត់បង់ការងារចំនួន ៣៩ ០០០ កន្លែងនៅក្នុងខែកញ្ញា។ *** ពលរដ្ឋអូស្ត្រាលីម្នាក់ត្រូវបានឃុំខ្លួនដោយខុសច្បាប់រយៈពេល ៩៤៥ ថ្ងៃ។
កុមារកម្ពុជា ១លាន៣សែននាក់ នឹងទទួលរងផលប៉ះពាល់ដោយសារតែឥទ្ធិពលនៃបាតុភូត El Niño 16.10.2026 3:59
បាតុភូត El Niño នៅក្នុងឆ្នាំ២០២៦-២០២៧នេះ អាចបង្កឱ្យបរិយាកាសក្តៅខ្លាំង និងគ្រោះរាំងស្ងួត ដែលធ្វើឲ្យប៉ះពាល់ដល់កុមារជាង ៣៤៧លាននាក់ នៅតាមបណ្តាជិត ១០០ប្រទេស នៅទូទាំងពិភពលោក។ សម្រាប់កុមារកម្ពុជា ត្រូវបានអង្គការសហប្រជាជាតិ ផ្នែកកុមារ ហៅកាត់ថា UNICEF បានព្យាករថា មានកុមារកម្ពុជា ១លាន ៣សែននាក់ នឹងទទួលរងផលប៉ះពាល់។
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ 16.10.2026 11:41
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** មនុស្ស៤នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីចោទប្រកាន់ពីបទរៀបចំផែនការជួញដូរគ្រឿងញៀន តម្លៃ ១៧ លានដុល្លារ។ *** បុគ្គលិកនៅអាកាសយានដ្ឋានស៊ីដនីធ្វើកូដកម្មម្តងទៀត ដែលបណ្តាលឱ្យជើងហោះហើរជាច្រើនត្រូវផ្អាកដំណើរការ។ *** អតីតប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា ប្រកែកថាគ្មានកំហុសចំពោះការចោទប្រកាន់ថ្មីៗពាក់ព័ន្ធនឹងអំពើទារុណកម្ម នៅឯតុលាការក្រុងញូវយ៉ក។ #sbsaudiopodcast
កម្ពុជា-ថៃ បន្តចូលរួមក្នុងយន្តការអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រ 16.10.2026 2:34
កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអ.ស.ប.ស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានធ្វើឡើង នៅវិមានសន្តិភាព(ICJ) ទីក្រុងឡាអេ។ បើតាមក្រសួងការបរទេសកម្ពុជា គណៈកម្មការផ្សះផ្សានេះ តម្រូវឱ្យកម្ពុជា និងថៃ ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ទាក់ទងនឹងលទ្ធផលនៃដំណើរការផ្សះផ្សា រហូតដល់គណៈកម្មការផ្សះផ្សា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន។ #sbsa...
ក្រុមគ្រួសារជាច្រើនត្រូវរស់នៅបែកគ្នាដោយសារតែវិធានច្បាប់ថ្មីៗនៃទិដ្ឋាការ 15.10.2026 15:40
ជាមួយនឹងពាក្យស្នើសុំទិដ្ឋាការសម្រាប់ឪពុកម្តាយជាងមួយសែនប្រាំម៉ឺនករណី នៅកកស្ទះមិនទាន់បានដោះស្រាយ ការផ្លាស់ប្តូរថ្មីៗលើវិធានទិដ្ឋាការសម្រាប់អ្នកមកលេង (visitor visa) នឹងធ្វើឱ្យការជួបជុំគ្នាឡើងវិញជាមួយឪពុកម្តាយដែលមានវ័យចំណាស់ៗ កាន់តែមានភាពលំបាកថែមទៀត។ សម្រាប់មនុស្សមួយចំនួន ការចំណាយខ្ពស់ និងរយៈពេលរង់ចាំយូរអង្វែង បានបង្ខំឱ្យពួកគេត្រូវជ្រើសរើសរវាងការបន្តរស់នៅក្នុងប្រទេសអូស្ត្រាលី ឬការរស់នៅជាមួយឪពុកម្តាយដែ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ 15.10.2026 4:08
*** រកឃើញបេតិកភណ្ឌជម្រកក្រោមរូងថ្មរបស់ជនជាតិដើម Aboriginal នៅតំបន់ Blue Mountains ក្រោមជំនួយពីបច្ចេកវិទ្យាដ្រូន។ *** គេព្យាករថា តម្លៃផ្ទះនឹងបន្តធ្លាក់ចុះក្នុងរយៈពេលប្រហែលមួយឆ្នាំទៀត។ *** សម្តេចសង្ឃប៉ាប លីអូ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកសួត។ #sbsaudiopodcast
រដ្ឋាភិបាលខ្មែរទាមទារឱ្យលោក សម រង្ស៊ី បដិសេធនូវការផ្សាយរបស់ថៃ ពាក់ព័ន្ធបញ្ហាព្រំដែន 14.10.2026 9:14
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ផង និងជាលាយលក្ខណ៍អក្សរផង ដើម្បីទាមទារឱ្យលោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងនៅក្រៅប្រទេស ចេញមុខបដិសេធនូវសំដីរបស់លោក Nantiwat Samart អតីតលេខារដ្ឋមន្ត្រីការបរទេសថៃ ដែលបានលើកឡើងពីការថ្លែងរបស់លោក សម រង្ស៊ី ថា កម្ពុជាជាអ្នកវាយប្រហារថៃមុន ក្នុងជម្លោះព្រំដែន កាលពីពេលកន្លងទៅ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ 14.10.2026 12:23
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** អូស្ត្រាលី និងហ្ស៊កដានី ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិសុខ។ *** សេចក្តីព្រាងច្បាប់ថ្មី៖ ក្រុមហ៊ុនផលិតឧស្ម័នធំៗ នឹងតម្រូវឱ្យបម្រុងទុកបរិមាណឧស្ម័នរហូតដល់ ២០ ភាគរយ នៃបរិមាណនាំចេញ សម្រាប់អតិថិជនក្នុងស្រុក។ *** បារាំងកំពុងស្វែងរកក្រុមហេគឃ័រ ដែលបានចូលគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់នៅតាមផ្សារទំនើបរាប់រយទីតាំង។ #sbsaudiopodcast
ការិយាល័យពន្ធដារអូស្រ្តាលីពន្យារពេល ការហាមឃាត់ការបង់ពន្ធតាមរយៈកាតឥណទាន 13.10.2026 15:33
ការិយាល័យពន្ធដារអូស្ត្រាលីបានឱ្យដឹងថា ខ្លួននឹងបន្តទទួលយកការបង់ប្រាក់ពន្ធតាមរយៈកាតឥណទាន (Credit Card) រហូតដល់ខែមិថុនា ឆ្នាំ ២០២៧។ កាលពីដើមខែនេះ ការិយាល័យពន្ធដារបានប្រកាសពីការហាមឃាត់ការបង់ប្រាក់ពន្ធតាមកាតឥណទានចាប់ពីខែធ្នូ ឆ្នាំ ២០២៦ តទៅ ដែលជាការសម្រេចចិត្តមួយបានបង្កឱ្យមានការរិះគន់ពីសំណាក់ម្ចាស់អាជីវកម្មខ្នាតតូច និងក្រុមឧស្សាហកម្មមួយចំនួន។ រដ្ឋាភិបាលសហព័ន្ធនិយាយថា ខ្លួននឹងផ្តល់ថវិកាបន្ថែម និងបានពិភាក...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ 13.10.2026 4:37
** បុគ្គលិកថែទាំជាងបួនសែនប្រាំមួយម៉ឺននាក់ ត្រៀមទទួលបានការដំឡើងប្រាក់ឈ្នួល ដើម្បីធានាប្រាក់ឈ្នួលស្មើភាពគ្នារវាងបុរស និងស្ត្រី។ ** គណបក្សហ្រ្គីនរដ្ឋវិចថូរៀ ចង់ឱ្យម្ចាស់ផ្ទះជួលត្រូវមានអាជ្ញាប័ណ្ណ និងមានការត្រួតពិនិត្យលើអចលនទ្រព្យសម្រាប់ជួល ក្រោមសំណើថ្មីមួយសម្រាប់ការបោះឆ្នោត។ ** ក្រុមគ្រួសាររបស់ក្មេងស្រីវ័យជំទង់ជនជាតិថៃ ចង់ឱ្យបុរសជនជាតិអូស្ត្រាលីដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់នាង ទទួលទោសប្រហារជីវិត។...
How laws are made, and how they affect you | How Australia Works - របៀបតាក់តែងច្បាប់ និងការជះឥទ្ធិពលមកលើរូបអ្នក | How Australia Works 12.10.2026 11:18
How are laws made in Australia? Through Wurundjeri Elder Uncle Dave Wandin’s story of the Birrarung, also known as the Yarra River, learn how an idea becomes a bill, passes through Victoria’s parliament and receives royal assent, the formal approval that makes it law. - តើច្បាប់ត្រូវបានបង្កើតឡើងយ៉ាងដូចម្តេចនៅក្នុងប្រទេសអូស្ត្រាលី? តាមរយៈរឿងរ៉ាវរបស់ Uncle Dave Wandin ដែលជាព្រឹទ្ធាចារ្យជនជាតិ Wurund...
#120 Going to a wedding (Med) - សិក្សាភាសាអង់គ្លេសភាគទី120៖ ការទៅចូលរួមពិធីមង្គលការ 10.10.2026 11:37
Learn English useful for going to a wedding. Practise asking about the ceremony and reception, talking about gifts and gift registries, and inviting someone as your plus-one. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ប្រើប្រាស់នៅពេលទៅចូលរួមពិធីមង្គលការ។ អនុវត្តការសាកសួរអំពីការរៀបចំពិធី និងកម្មវិធីទទួលភ្ញៀវ ការនិយាយអំពីកាដូ និងបញ្ជីកាដូដែលម្ចាស់កម្មវិធីចង់បាន ព្រមទាំងការអញ្ជើញនរណាម្នាក់ឱ្យទៅចូលរួមជាដៃគ...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២៦ 09.10.2026 3:57
** រដ្ឋាភិបាលសហព័ន្ធសម្រេចដកថយ ចំពោះការហាមប្រើកាតឥណទាននៅការិយាល័យពន្ធដារ។ ** មន្ត្រីប៉ូលិសដែនដីភាគខាងជើងម្នាក់ ប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការផលិតកាំភ្លើងក្លែងក្លាយនៅផ្ទះ។ ** សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីៗលើនាវាជាងដប់គ្រឿង ដែលត្រូវបានចោទប្រកាន់ថា បានដឹកជញ្ជូនប្រេងឆៅ និងផលិតផលប្រេងរបស់អ៊ីរ៉ង់។ #sbsaudiopodcast
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.