RFI ខេមរភាសា / Khmer

បទយកការណ៍

News KM ↓ 49 episodes

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Be sure to visit the podcast's website and support the creator: www.rfi.fr

Author

RFI ខេមរភាសា / Khmer

Category

News

Podcast website

www.rfi.fr

Latest episode

Oct 1, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android almost 10M downloads · 4.8 rating iOS soon

Episodes

រទេះសាឡីត្រូវបានគេយកទៅធ្វើជាគ្រឿងតាំងលម្អដ៏ពេញនិយម 01.10.2026

រទេះគោជាមធ្យោបាយដឹកជញ្ជូនមួយដែលអ្នកសែ្រចម្ការយកទៅដឹកស្រូវ អង្ករ ចម្បើង ឬកណ្តាប់។ តែបច្ចុប្បន្ន ដោយមានមធ្យោបាយដឹកជញ្ជូនទំនើបផ្សេងទៀត រទេះគោហាក់ត្រូវបានគេបំភ្លេចចោលសឹងតែទាំងស្រុង។ បើតាមជាងដំឡើងរទេះគោ បច្ចុប្បន្ននេះ រទេះគោខ្នាតតូច ឬរទេះសាឡីត្រូវបានគេយកទៅធ្វើជាគ្រឿងតាំងលម្អដ៏ពេញនិយម។ តែគេកត់សម្គាល់ឃើញថា នៅតាមភូមិនីមួយៗ មានជាងឈើតិចតួចណាស់ដែលអាចដំឡើងរទេះគោបាន។

ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧ ឡើងដល់ ២១២ដុល្លារ 30.09.2026

ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរបានឡើងដល់ចំនួន ២១២ដុល្លារក្នុងមួយខែ។ តាមពិតនៅថ្ងៃទី៣០ កញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបានសម្រេចកំណត់យកតួលេខត្រឹមតែ ២១០ដុល្លារប៉ុណ្ណោះ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានសម្រេចឱ្យបន្ថែមចំនួន ២ដុល្លារទៀត។ ទោះជាយ៉ាងនេះក្តី តំណាងសហជីពបន្តបង្ហាញការខកចិត្តដោយចាត់ទុកការតំឡើងប្រាក់ឈ្នួលត...

បិណ្ឌ១៖ ពលរដ្ឋខ្មែរជាច្រើនចូលរួមបោះបាយបិណ្ឌ និងកាន់បិណ្ឌនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ 27.09.2026

ថ្ងៃ​អាទិត្យ ទី២៧ ខែ​កញ្ញា ​ឆ្នាំ២០២៦នេះ គឺ​ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ ​​នៃ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ។ វត្តចង្ក្រានតាព្រហ្ម​ស្ទឹងមានជ័យ ​ក៏ដូចជា​វត្តអារាមជាច្រើនទៀតនៅទូទាំង​ប្រទេស​កម្ពុជា​ បាន​រៀបចំ​ពិធីបោះបាយបិណ្ឌ និង​កាន់បិណ្ឌ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ពុទ្ធបរិស័ទជឿថា ការធ្វើ​បែប​នេះ សាច់ញាតិ ដែលបានកើតជា​ប្រេត ​នឹង​ទទួល​បាន​នំ​ចំណី ដើម្បីបរិភោគ និងកាត់បន្ថយការស្រេកឃ្លាន៕

ប្រជាជនខ្មែរនៅបរទេស​ចោទជាសំណួរថា តើពួកគេអាច​ធ្វើអ្វីខ្លះដើម្បីជួយជាតិមាតុភូមិ 25.09.2026

ទោះព្រាត់ ឃ្លាតចាកឆ្ងាយពីស្រុកកំណើត ព្រោះតែ​សង្រ្គាម​ស៊ីវិលកាលពី៥០ឆ្នាំមុន ប៉ុន្តែ ប្រជាជន​ខ្មែរ​រស់នៅប្រទេស​បារាំង​នៅតែ​នឹកមិនភ្លេច​ជាតិមាតុភូមិរបស់ខ្លួន។ ទៅតាម​ទម្លាប់​ជាង​១០មកឆ្នាំនេះ ក្រុមDiaspora khmer ឬខ្មែរ​នៅបរទេសដែល​ផ្តួចផ្តើម​គំនិត​ដោយ​ព្រះសង្ឃ​ខ្មែរ​នៅ​វត្ត​ពោធិវង្ស នៅក្នុងទីក្រុង​ស្ហង់សៀរម៉ានបាន​រៀបចំ​កម្មវិធីជួបជុំ​ប្រជាជន​ខ្មែរ​ដើម្បី​សំណេះសំណាល ស្វែងរក​មតិយោបល់​ដើម្បី​ជួយកម្ពុជា​ប្រ...

អ្នក​ទិញផ្ទះមួយចំនួនពីបុរី ឡេង ណាវ៉ាត្រាព្រមទទួលយកដំណោះស្រាយរបស់ក្រសួង តែអ្នកខ្លះបន្តបដិសេធ 20.09.2026

ក្រោយក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសក្ស័យធន អតិថិជនខ្លះក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A បានយល់ព្រមទទួលយកផ្ទះដែលសាងសង់ដោយក្រុមការងាររបស់ក្រសួងរៀបចំដែនដី អតិថិជនមួយចំនួនព្រមទទួលយកផ្ទះដោយមិនបន្តរង់ចាំ និងអតិថិជនខ្លះទៀតបានបដិសេធ ដោយនៅតែបន្តទាមទារសំណងជំងឺចិត្តពីការយឺតយ៉ាវរបស់ក្រុមហ៊ុន។

សមាគមខ្មែរ​នៅបារាំង​ជា​ថ្នាលបណ្តុះបណ្តាល​អ្នករបាំ​បុរាណខ្មែរ​ដោយមិនប្រកាន់​ពូជសាសន៍ ឬរូបសម្បត្តិ 18.09.2026

សមាគមន៍ខ្មែរ​នៅបារាំង​បានក្លាយជា​កន្លែង​បណ្តុះបណ្តាលរបាំបុរាណខ្មែរ​ដល់​គ្រប់ជនជាតិ​មិនថា បារាំង ខ្មែរ ចាស់ឬ​ក្មេង ធាត់ ឬស្គម។ នៅសមាគម​របាំបុរាណខ្មែរ​BCK នៅទីក្រុង​ប៉ារីស អ្នករាំ​ប្រុសស្រី គ្រប់វ័យ​បាន​ចំណាយពេលហាត់រាំ​ក្រោម​ការ​បង្ហាត់បង្រៀនរបស់​អ្នកគ្រូ​វ័ន សាវ៉ៃ អតីតអ្នករបាំ​ក្នុង​ព្រះបរមរាជវាំង។ ជាមួយ​ឆន្ទៈ​ដ៏ខ្ពស់ និង​ចំណង់ចំណូលចិត្ត​ចំពោះរបាំបុរាណខ្មែរ សិស្ស​របាំខ្មែរបារាំង ជាង​៣០​នាក់​តស៊ូ អត...

អាជីវកម្មបូមខ្សាច់កំពុងគំរាមកំហែងភូមិឋានពលរដ្ឋ នៅឃុំពាមមានជ័យ ខេត្តព្រៃវែង 18.09.2026

ពលរដ្ឋនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងអះអាងថា ចាប់តាំងពីមានវត្តមានសាឡង់បូមខ្សាច់នៅក្នុងតំបន់មក ច្រាំងទន្លេខាងក្រោយផ្ទះរបស់ពលរដ្ឋចំនួន២២៦គ្រួសារ ឬស្មើនឹងជាង ៨០០នាក់បានបាក់ជាបន្តបន្ទាប់។ ពលរដ្ឋដែលរងផលប៉ះពាល់ និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះបារម្ភពីការបាក់ស្រុតផ្ទះចូលក្នុងទន្លេ។ ក្នុងន័យនេះ ពួកគេទទូចឱ្យរដ្ឋាភិបាលផ្អាកសកម្មភាពបូមខ្សាច់ទាំងស្រុងនៅឃុំពាមមានជ័យ ដើម្បីរក្សាដីភូមិដូនតារបស់ពួកគ...

អ្នក​ដឹក​ជញ្ជូនទំនិញតាមអនឡាញ អាច​រក​ចំណូល​បានសមរម្យ ​តែ​​ប្រឈមនឹងហានិភ័យតាមដងផ្លូវ 14.09.2026

កាលពីពេលថ្មីៗនេះ អង្គការ​អន្តរជាតិខាងការងារ(ILO) បានចេញរបាយការណ៍មួយ​ដោយ​រកឃើញថា ​ការ​​ងារតាម​ថ្នាល​បច្ចេក​វិទ្យាឌីជីថល​(Digital Labour Platforms) ឬតាម​app នៅកម្ពុជា កំពុងតែ​រីកស្គុះស្គាយ​ ហើយកម្លាំងពលកម្មដឹកជញ្ជូនទំនិញភាគច្រើនជាបុរសវ័យក្មេង។ តាម​ ILO ទោះមាន​ការរីកចម្រើន តែអ្នកធ្វើការ​ក្នុងវិស័យនេះ ក៏កំពុងតែ​ជួប​ប្រទះបញ្ហា​សំខាន់ៗ​មួយ​ចំនួនទាក់​ទង​នឹង​ម៉ោង​ធ្វើ​ការ​ សន្តិ​សុខ​ការងារ​ ការ​គាំ​ពារ​ផ្...

១៥ឆ្នាំក្រោយមរណភាព ស្នាដៃគំនូររបស់លោក វ៉ាន់ ណាត នៅតែជាសាក្សីនៃប្រវត្តិសាស្ត្ររបបខ្មែរក្រហម 14.09.2026

ទោះវិចិត្រករ និងជាអតីតអ្នកទោសគុកទួលស្លែងបានទទួលមរណភាពអស់រយៈពេល ១៥ឆ្នាំទៅហើយក្តី​​​ តែស្នាដៃគំនូររបស់លោក វ៉ាន់ ណាត នៅតែរស់រវើក និងបានរំលឹកដល់មនុស្សជំនាន់ក្រោយឲ្យដឹងពីសោកនាដកម្ម និងភាពឃោរឃៅក្នុងរបបខ្មែរក្រហម។ ​តាមរយៈពិព័រណ៍ «វ៉ាន់ ណាត៖ គំនូរនៃការចងចាំ» មជ្ឈមណ្ឌលបុប្ផាណា បានដាក់បង្ហាញស្នាដៃជាច្រើនរបស់លោក វ៉ាន់ ណាត ដែលផ្ទាំងគំនូរមួយចំនួនឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងមន្ទីរសន្តិសុខ ស-២១ និងជីវ...

កម្ពុជាសំឡឹងឃើញផ្កាយរណបដែល​ខ្លួន ប៉ង​ចង់ផលិត​ដោយ​ខ្លួនឯង? 11.09.2026

គណៈប្រតិភូកម្ពុជា​ដឹកនាំដោយ​រដ្ឋមន្រ្តីក្រសួង​ប្រៃសនីយ៍ និងទូរទគមនាគមន៍ ត្រូវ​បានបារាំង​អញ្ជើញ​ឲ្យចូលរួម​នៅក្នុង​សន្និសីទអន្តរជាតិស្តីពីអវកាស​នៅទីក្រុង​ប៉ារីស​ថ្ងៃទី​៩ និងទី​១០​កញ្ញា។ មានវត្តមានចូលរួម​យ៉ាង​សកម្ម​នៅក្នុង​កិច្ចប្រជុំអន្តរជាតិ ជំរុញការសហការជាមួយដៃគូអន្តរជាតិ ក្រុមហ៊ុន​ឯកជនបរទេស​​ក្នុង​វិស័យអវកាស កម្ពុជា​មាន​មហិច្ឆតា​របស់ខ្លួន នោះគឺ​ការប៉ង​ចង់​ផលិត​ផ្កាយរណប​ដោយ​ខ្លួនឯង​នាថ្ងៃអនាគត។​ ឈ...

កម្មកររោងចក្រមួយចំនួនទាមទារដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៧ ឱ្យឆ្លើយតបការកើនឡើងថ្លៃទំនិញ 11.09.2026

ការចរចាប្រាក់ឈ្នួលសម្រាប់កម្មកររោងចក្រក្នុងវិស័យកាត់ដេរឆ្នាំ២០២៧ កំពុងចាប់ផ្តើម ដោយបច្ចុប្បន្ននេះ កម្មកររោងចក្រទទួលបានប្រាក់ខែគោល ២១០ដុល្លារ។ កម្មកររោងចក្រខ្លះអះអាងថា ប្រាក់ខែត្រឹម ២១០ដុល្លារមិនអាចផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគេបានទេ និងខ្លះទៀតយល់ថា ស្ថានភាពសេដ្ឋកិច្ចសព្វថ្ងៃមិនសូវជាល្អ ដើម្បីឱ្យថៅកែអាចដំឡើងប្រាក់ខែច្រើនទេ។ ទោះជាយ៉ាងណា ពួកគេសុំដំឡើងត្រឹម ១០ដុល្លារក្នុងមួយខែ ដើម្បីជួយសម្រាលការលំបាករ...

កសិករនៅឃុំវាលខេត្តកំពង់ស្ពឺ បារម្ភពីការខាតបង់ និងខ្វះស្បៀង ដោយសារគ្រោះរាំងស្ងួត 07.09.2026

បាតុភូតរាំងស្ងួត កូនរដូវប្រាំងឆ្នាំ២០២៦ កំពុងយាយីស្រូវវស្សាចំនួន ១៤០០ហិកតានៅឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានពលរដ្ឋរងផលប៉ះពាល់ជិត ៣ពាន់គ្រួសារ។ គិតត្រឹមថ្ងៃទី៧ កញ្ញាឆ្នាំ២០២៦  អាជ្ញាធរបានដំឡើងម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង និងបានជួយសង្គ្រោះស្រូវ ដែលរងការខូចខាតជិត ២០០ហិកតា។ ភូមិព្រៃខ្លុង ដែលជាភូមិមួយក្នុងឃុំវាល កំពុងជួបបញ្ហាគ្រោះរាំងស្ងួត និងរង់ចាំអន្តរាគមន៍ពីអាជ្ញាធរ។ កសិករមួយចំនួននៅភូមិព្រៃខ្លុ...

Jean Luc Moreau Deleris អ្នកថតរូប​ដែល​នាំឲ្យគេស្វែងយល់ពីសង្រ្គាមឈ្លានពានរបស់ថៃ​ក្នុងដីកម្ពុជា 05.09.2026

សង្រ្គាមវាយប្រហារឈ្លានពាន​របស់​យោធាថៃ​ចូលក្នុងដីកម្ពុជា​មិនមែនជា​រឿងតូចតាចដែលគេត្រូវ​មើលរំលង។ អ្នកកាសែតថតរូបបារាំង លោក Jean Luc Moreau Deleris​បាន​នាំយករូបភាពស្តីពី​ទុក្ខវេទនារបស់​ប្រជាជនភៀសខ្លួនខ្មែរ ការបំផ្លិចបំផ្លាញ​ប្រាសាទ ភូមិផ្ទះសម្បែងដោយសារ​ស្នាដៃ​វាយប្រហារ​របស់​កងទ័ពថៃ មក​លាតត្រដាង​ឲ្យគេ​ឃើញ នៅក្នុង​មហោស្រព​រូបថត​កាសែតVisa pour l’image Perpigan លើកទី​៣៨ដែលជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏ល្បីឈ...

ជនជាតិដើមភាគតិចពូនង(ព្នង)ស្នើឱ្យ​អាជ្ញាធរ ទប់ស្កាត់ចរន្តទិញលក់ដីព្រៃ​​កប់សព 03.09.2026

ព្រៃកប់សព ជាភស្តុតាងនៃទំនៀមទម្លាប់ ការរស់នៅ និងប្រវត្តិសាស្ត្ររបស់សហគមន៍ជនជាតិដើមភាគតិច នៅប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ពលរដ្ឋជនជាតិដើមភាគតិចពូនង(ព្នង)មួយចំនួន នៅភូមិពូតាំង ខេត្តមណ្ឌលគិរី បានសម្តែងការ​ព្រួយបារម្ភពីការបាត់បង់ព្រៃកប់សពរបស់ពួកគេ ដោយសារតែឈ្មួញគប់គិតគ្នាទិញលក់ និងបានឈូសឆាយដីកប់សព ​ ធ្វើជាផ្ទះលំហែ ឬធ្វើកសិកម្មជាដើម​។ អ្នកភូមិបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ចរន្តទិញ លក់ដីកប់សពទាំងនោះ...

លទ្ធផលបាក់ឌុប៖ សិស្សខ្លះ​រំភើប និងមោទនភាព ខណៈខ្លះទឹកភ្នែក​​ដោយសារលទ្ធផលមិនគាប់ប្រសើរ 02.09.2026

ស្នាមញញឹម ក្តីរំភើប និងទឹកភ្នែក ជាអារម្មណ៍ផ្សេងៗគ្នារបស់សិស្ស​​ ក្នុងពេលប្រកាស​លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះ។ សម្រាប់សិស្សដែលបានប្រឡងជាប់ នេះជាពេលវេលានៃមោទនភាព និងជោគជ័យ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ខណៈអ្នកខ្លះទៀតមានអារម្មណ៍សោកស្តាយ និងទឹកភ្នែករលីងរលោង ដោយសារលទ្ធផលមិនដូចការរំពឹងទុក។ ស៊ឹម ចាន់សំណាង មានសេចក្តីរាយការណ៍ផ្ទាល់ពី...

ពីរឆ្នាំក្រោយបើកការដ្ឋានព្រែកជីកហ្វូណន ពលរដ្ឋខ្លះបានទទួលសំណង ខ្លះទៀតរង់ចាំព័ត៌មានពីសំណង 31.08.2026

គិតមកត្រឹមខែសីហា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មានរយៈពេល២ឆ្នាំ។ ពលរដ្ឋមួយចំនួន ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានទទួលសំណងសមរម្យ ខណៈពលរដ្ឋរាប់ពាន់គ្រួសារទៀត កំពុងរង់ចាំព័ត៌មានពីកញ្ចប់សំណង។ តែតំណាងរដ្ឋាភិបាលកម្ពុជាបានអះអាងថា ការទូទាត់សំណងផលប៉ះពាល់លើពលរដ្ឋបានប្រព្រឹត្តទៅតាមផែនការ ដែលបានគ្រោងទុក។ ពោល រដ្ឋាភិបាលបានដាក់សារៈសំខាន់ខ្ពស់ ទៅលើការដោះស្រាយផលប៉ះពាល់ប្រកបដោយភាពត្រឹ...

ពល​រដ្ឋ​​ចាត់​ទុកការ​ហាត់​ប្រាណជួយ​ដល់សុខភាព និង​ស្នើ​ឱ្យសាលា​ក្រុង​បន្ថែម​សួនច្បារ​​សាធារណៈ 31.08.2026

ជា​រៀង​រាល់​ថ្ងៃ​ ពោល​ចាប់​ពី​ម៉ោង​ ៥​ល្ងាច​តទៅ​ គេ​តែង​សង្កេត​ឃើញវត្ត​មាន​​ពល​រដ្ឋ​ជា​ច្រើន​នាក់​ ​ខ្លះ​ដើរ​ ខ្លះ​រត់​ ឯ​ខ្លះ​ទៀត​លេង​កីឡា​ផ្សេង​ៗ​នៅ​ឯ​សួន​ច្បារវិមានឯករាជ្យ ឬសួន​នាគ​បាញ់​ទឹក​ ក្នុង​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ។​ និន្នាការ​នៃ​ការ​ហាត់​ប្រាណ​នៅ​តាម​សួនសាធារណៈហាក់​មាន​ការ​កើន​ឡើង​ជា​លំ​ដាប់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​។​ ពល​រដ្ឋ​មួយចំនួន​បាន​អះអាង​ថា​ មូល​ហេតុ​ដែល​ជំរុញឱ្យ​ពួក​គេទៅទីក...

ម៉ាស៊ីនថតសម្ងាត់ និង AI ជួយតាមដានប្រភេទសត្វជិតផុតពូជនៅជួរភ្នំក្រវាញកណ្តាល 28.08.2026

ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ​គឺជា​ជម្រក​របស់​ប្រភេទ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​យ៉ាង​តិច ៦០ប្រភេទ ​​ក្នុង​នោះ​រួម​មាន​ ​ដំរី​អាស៊ី ខ្ទីង  កែះ ខ្លាឃ្មុំ ស្វាត្រោស ទោច ​ពង្រូល និងទន្សោង​ជាដើម។ ក្នុងឆ្នាំ២០២៥ ក្រុមអ្នកស្រាវជ្រាវផ្នែកជីវៈចម្រុះ និងវិទ្យាសាស្ត្រនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរបរិស្ថាន និងសហគមន៍មូលដ្ឋាន ដំឡើងឧបករណ៍កាមេរ៉ាសម្ងាត់ និងបញ្ញាសិប្បនិម្មិត(AI) ដើម្បីកត់ត្រាពីជីវិត...

ខេត្តមណ្ឌលគិរី៖ការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ធ្វើឲ្យប៉ះពាល់ការងារថែទាំសត្វដំរីស្រុក 24.08.2026

កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ក្បាល និងមានដំរីព្រៃចន្លោះពី ៦០០ ទៅ ៨០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិនៃភូមិភាគឦសាន តំបន់ជួរភ្នំក្រវាញ និងតំបន់ព្រៃឡង់។ ដោយឡែក សត្វដំរីស្រុកចំនួន ៧ក្បាល ដែលរស់​តាម​បែប​ធម្មជាតិ នៅជ្រលងដំរីប្រៀបបានជាឆ័ត្រការពារធនធានធម្មជាតិ និងវប្បធម៌របស់ជនជាតិដើមភាគតិចពូនង។ គម្រោងជ្រលងដំរី​ បានក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ ប៉ុន្តែការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ...

បណ្ណាល័យសម្តេចម៉ែ៖ ឯកសារប្រវត្តិសាស្ត្រខ្មែរជិត ២លានទំព័រត្រូវបានស្កេនរក្សាទុកជាឯកសារឌីជីថល 23.08.2026

បណ្ណាល័យសម្តេចម៉ែ ដែល​បង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងឆ្នាំ២០២០ កំពុងបន្តរក្សាទុក និងបម្លែងឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនទាក់ទងនឹងព្រះរាជកិច្ចតស៊ូដើម្បីជាតិមាតុភូមិរបស់ព្រះមហាក្សត្រខ្មែរ និងឯកសារស្រាវជ្រាវស្តីពីរបបខ្មែរក្រហម ក្នុងទម្រង់ឌីជីថល។ លោក រស់ សំពៅ នាយកបណ្ណាសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជានាយកបណ្ណាល័យសម្តេចម៉ែ បានឱ្យដឹងថា ឯកសារជិត ២លានទំព័រ ដែលត្រូវបានស្រាវជ្រាវ និងប្រមូលអស់រយៈពេលជ...

ការជួយសង្គ្រោះឯកសារបណ្ណាសារ ជាការរក្សារឿងរ៉ាវកម្ពុជា ស្របតាមបច្ចេកវិទ្យាឌីជីថល 21.08.2026

ការធ្វើឌីជីថលូបនីយកម្មឯកសារចាស់ៗ គឺជាការបម្លែងឯកសារដុំហ្វីល ឬកាសែត ឱ្យទៅជាទម្រង់ឯកសារឌីជីថល ដើម្បីងាយស្រួលរក្សាទុក ស្វែងរក និងការពារកុំឱ្យខូចខាតបាត់បង់។ អ្នកជំនាញសង្គ្រោះឯកសារនៅមជ្ឈមណ្ឌល​បុប្ផាណា បានលើកឡើងថា ការថែរក្សាដុំហ្វីល និងសម្ភារៈបណ្ណាសារផ្សេងៗឱ្យបានត្រឹមត្រូវ មានសារៈសំខាន់ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ និងរឿងរ៉ាវរបស់កម្ពុជា សម្រាប់​ផ្ទេរបន្តទៅឲ្យមនុស្សជំនាន់ក្រោយ។

ទោះមានពិការភាព លោក ទ្រី វិចិត្រ តស៊ូបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃ 17.08.2026

លោក ទ្រី វិចិត្រ ជាគ្រូបង្រៀនភាសាអង់គ្លេស ​ដែលពិការ​ដៃ​ទាំងសងខាង ដោយសារខ្សែភ្លើងឆក់កាលពីឆ្នាំ២០២០។ ទោះជួបរឿងរ៉ាវ​ដ៏ អាក្រក់ រហូតធ្លាក់ខ្លួនពិការ​​ដៃ​ទាំង​ពីរ ​និងធ្វើឲ្យប៉ះទង្គិច​ផ្លូវចិត្ត​យ៉ាងណាក្ដី ក៏គ្រូបង្រៀនរូបនេះ មិនអស់សង្ឃឹមនៅក្នុងជីវិតឡើយ។ ជំនួសឲ្យក្តីអស់សង្ឃឹម លោក ទ្រី វិចិត្រ បានប្រើជំនាញភាសាអង់គ្លេស ដើម្បី​បន្តជីវិត​ទៅមុខ៕

របរ​កាត់សក់នៅតែ​ជា​ឆ្នាំង​បាយសម្រាប់ជាង​​កាត់​សក់​តាមចិញ្ចើម​ផ្លូវ​​ក្នុងក្រុង​ភ្នំពេញ 16.08.2026

ស្ថិតតាម​បណ្តោយផ្លូវ​បេតុង អឹប​ជាប់​របង​វត្ត​ស្វាយ​ពពែ ទល់​មុខ​ស្ថាន​ទូត​រុស្សី ក្នុង​ក្រុង​ភ្នំពេញ​ គេ​ឃើញ​មាន​​​​កន្លែង​កាត់​សក់​​តូច​ៗតម្រៀប​គ្នា​ហូរហែ​។​ បើ​ទោះ​បីជា​​ហាង​កាត់​សក់​ទំនើប​ៗ​បាន​រីក​ស្គុះ​ស្គាយពេញ​ទីក្រុង​ក៏ពិត​មែន​ តែ​របរកាត់សក់​​​នេះ​នៅ​តែ​ពេញ​និយម​ពីពល​រដ្ឋ​មួយ​ចំនួន​។ ប៉ុន្តែ​អ្វី​ដែល​ប្លែក​នោះ របរ​កាត់សក់​តាម​ចិញ្ចើម​ផ្លូវ​ហាក់​នេះ​​មិន​សូវមាន​វត្ត​មាន​ច្រើន​ទេ​ក្នុង​ទីក្រុង...

ទិវាយុវជនអន្តរជាតិ៖ យុវជនចង់បានការតម្រង់ទិសជំនាញឱ្យស្របតាមតម្រូវការទីផ្សារការងារ 13.08.2026

នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័នបានប្រារព្ធខួប​លើក​ទី២៨ នៃ​ទិវាយុវជនអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា» នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ​។ យុវជនមួយចំនួនដែលចូលរួមក្នុងវេទិកានេះ​បាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិថា ពួកគេទទួលបានការងារធ្វើដែលខុសជំនាញ។ ក្នុងន័យនេះ យុវជនជំរុញឱ្យក្រសួងការងារ និងក្រសួងអប់រំ...

អាជីវករច្រកថ្មដាខេត្តពោធិ៍សាត់សំណូមពរឱ្យសហគមន៍អន្តរជាតិជួយពន្លឿនការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ 11.08.2026

នៅ​ច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កងទ័ពថៃ​បាន​ដាក់ទូកុងតឺន័រ ព័ទ្ធចូលទឹកដីកម្ពុជា ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។ ទោះបីជា នៅតាមព្រំដែនកម្ពុជា-ថៃ គ្មានការវាយប្រយុទ្ធគ្នាអស់រយៈពេលប្រាំបីខែក៏ដោយ ក៏រដ្ឋាភិបាលខ្មែរនៅតែបន្តតវ៉ា និងទាមទារឱ្យកងទ័ពថៃដកទូកុងតឺន័រពីដែនអធិបតេយ្យរបស់កម្ពុជាជាដាច់ខាត។ ទន្ទឹមគ្នានេះ អាជីវករនៅច្រកថ្មដា​បានអំពាវនាវដល់សហគមន៍អន្តរជាតិ ក៏ដូចជាប្...

Listen to the បទយកការណ៍ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.