RFI ខេមរភាសា / Khmer
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Be sure to visit the podcast's website and support the creator: www.rfi.fr
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
ការលើកផលវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី អាចជំរុញឲ្យមានដំណោះស្រាយយ៉ាងណា? 17.11.2026 12:03
បើទោះបីថៃបានព្រមានទុកជាមុន កុំឲ្យកម្ពុជាលើកឡើងពីជម្លោះព្រំដែនជាមួយថៃ ប្រាប់បណ្តាមេដឹកនាំប្រទេសសមាជិកហ្វ្រង់កូហ្វូនីក៏ដោយ តែការរារាំងនេះត្រូវបានបរាជ័យ។ នៅទីបំផុត កម្ពុជាបានប្រាប់មេដឹកនាំប្រទេសនិយាយភាសាបារាំងពីការបាញ់ប្រហារមុនរបស់ទាហានថៃមកលើកម្ពុជា ដែលបណ្តាលឲ្យស្លាប់មនុស្សជាច្រើន និងរារាំងជនភៀសសឹកខ្មែរ ២ម៉ឺននាក់មិនឲ្យចូលទៅផ្ទះរបស់ពួកគេវិញ។ តើការលើកផលវិបាកពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងវេទិ...
អ្វីទៅជាក្តីរំពឹងរបស់កម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ចំនួន៤ ជាមួយបារាំង? 14.11.2026 11:44
ឯកសារកិច្ចព្រមព្រៀងសំខាន់ៗ លើវិស័យចំនួន ៤ រួមមាន ការពារជាតិ ថាមពល អវកាស និងអាកាសចរណ៍រវាងកម្ពុជា និងបារាំងនឹងត្រូវចុះ ហត្ថលេខាអំឡុងពេលលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ វិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់កាសែតបារាំង Intelligence Online កាលពីថ្ងៃទី១២ វិច្ឆិកា។ អ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា វិស័យទាំង ៤ខាងលើជាតម្រូវការចាំបាច់របស់កម...
តើបង្កើនទំនាក់ទំនងកម្ពុជា-បារាំង អាចជួយកម្ពុជារក្សាតុល្យភាពភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក? 13.11.2026 9:36
កម្ពុជាទទួលបានឱកាសធំៗពីរដំណាលគ្នា គឺធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមរយៈព្រឹត្តិការណ៍ដ៏ធំទាំងពីរនេះ ទំនាក់ទំនងកម្ពុជា និងបារាំង ត្រូវគេមើលឃើញថាកាន់តែស៊ីជម្រៅ។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិយល់ថា បារាំងជាមហាអំណាចមួយ ដែលអាចដើរតួនាទីជាដៃគូទីបីដ...
តើកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងទស្សនកិច្ចប្រធានាធិបតីបារាំងអាចផ្តល់សន្ទុះការប្រើភាសាបារាំងនៅកម្ពុជាដែរ ឬទេ? 12.11.2026 14:09
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ក្នុងទីក្រុងភ្នំពេញពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ វិច្ឆិកា។ ទន្ទឹមគ្នានឹងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីក៏មានដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុងដែរ។ អ្នកតាមដានសង្គមកម្ពុជាវាយតម្លៃថា ព្រឹត្តិការណ៍ធំទាំងពីរនេះនឹងជួយបង្កើនការប្រើភាសាបារាំងឲ្យបានទូលំទូលាយឡើង...
តើបញ្ហាព្រំដែនខ្មែរ-ថៃអាចនឹងត្រូវលើកយកទៅនិយាយនៅក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីដែរ ឬទេ? 11.11.2026 11:46
កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ វិច្ឆិកាក្នុងទីក្រុងភ្នំពេញ ដោយមានការចូលរួមពីមេដឹកនាំក្នុងបណ្តាប្រទេសជាសមាជិកពេញសិទ្ធិ មិនពេញសិទ្ធិ និងសង្កេតការណ៍ប្រមាណ ៩០ប្រទេស។ ថៃក្នុងនាមជាប្រទេសសង្កេតការណ៍ក៏នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះដែរ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវ បានលើកឡើងកាលពីថ្ងៃអង្គា...
តើកម្ពុជាគួរពិចារណាយ៉ាងដូចម្តេចលើសំណើសុំដោះលែងអ្នកទោសមនសិកា មុនជំនួបកំពូលហ្វ្រង់កូហ្វូនី? 10.11.2026 9:15
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អេនឌ្រូ បានអំពាវនាវដោយទទូចនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឲ្យដោះលែងអ្នកជាប់ឃុំជាង ១០០នាក់នៅកម្ពុជាដោយសារតែការប្រើប្រាស់សិទ្ធិបញ្ចេញមតិ។ ការអំពាវនាវនេះធ្វើឡើង ខណៈកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុងភ្នំពេញនាចុងសប្តាហ៍នេះ។ សម្រាប់លោក ថម អេនឌ្រូ ដោយសារតែកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន...
តើការរៀបចំពិព័រណ៍ហ្រ្វង់កូតិចផ្តល់ប្រយោជន៍អ្វីខ្លះដល់កម្ពុជា? 09.11.2026 15:16
រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិចដែលជាពិព័រណ៌នវានុវត្តន៍ អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលប្រមូលផ្ដុំដោយស្ថាប័ន ក្រុមហ៊ុន និងធុរកិច្ចថ្មីពាក់ព័ន្ធនឹងបច្ចេកវិទ្យាសំខាន់ៗ។ អ្នកជំនាញបច្ចេកវិទ្យា និងអ្នកតាមដានសង្គមមួយចំនួនយល់ថា ពិព័រណ៍ហ្រ្វង់កូតិចជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការឈ្វេងយល់អំពីបច្ចេកវិទ្យាថ្មីៗ និងជាឱកាសសម្រាប់ឱ្យកម្ពុជាបង្កើន...
អ្វីជាក្តីរំពឹងចំពោះការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ ក្រោយពេលឯកអគ្គរដ្ឋទូតអាមេរិកថ្មីមកដល់កម្ពុជា? 08.11.2026 12:00
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានមកដល់ទីក្រុងភ្នំពេញ នាយប់ថ្ងៃសុក្រទី៦វិច្ឆិកា ដើម្បីបំពេញបេសកកម្មការងារការទូតរបស់ខ្លួន។ នៅមុនពេលមកដល់ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានសច្ចានៅមុខបណ្តាសមាជិកព្រឹទ្ធសភាអាមេរិក ថា ការងារចម្បងបំផុតរបស់លោក គឺបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ អ្នកឃ្លាំមើលសង្គម បានដាក់ក្តីរំពឹងខ្ពស់ថា ក្នុងតួនាទីរបស់ខ្លួន លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន នឹងអាចបង្កើនកិ...
តើការមិនចាក់បញ្ចាំងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» ចំណេញ និងខាតបង់អ្វីខ្លះដល់កម្ពុជា? 07.11.2026 12:25
ខ្សែភាពយន្តប្រវត្តិសាស្ត្ររឿង«សោកនាដកម្មភ្នំខ្មោច» ដែលចំណាយពេលជាង៤ឆ្នាំ ក្នុងការផលិត មិនត្រូវបានចាក់បញ្ចាំងនៅតាមរោងកុនឡើយ។ ផលិតករដឹកនាំរឿងប្រវត្តិសាស្ត្រដ៏ជូរចត់នេះ មិនបានប្រាប់ពីមូលហេតុច្បាស់លាស់ ដែលនាំឱ្យខកខានមិនបានចាក់បញ្ចាំងនោះឡើយ ដោយគ្រាន់តែបង្ហាញការសោកស្តាយ រួមនឹងសម្ពាធផ្លូវចិត្តស្ទើមិនអាចបន្តអាជីពជាអ្នកដឹកនាំរឿងទៅមុខទៀតបាន។ អ្នកតាមដានបញ្ហាសង្គមយល់ថា ការមិនចាក់ផ្សាយរឿងនេះ អាចមកពីខ្សែភាពយន្ត...
តើវិស័យទេសចរណ៍កម្ពុជានឹងអាចទាញប្រយោជន៍អ្វីបានខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី? 06.11.2026 14:54
នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងទីក្រុងភ្នំពេញ។ តិច ឬច្រើន កិច្ចប្រជុំនេះនឹងធ្វើឲ្យកម្ពុជាទទួលបានផលប្រយោជន៍។ ដោយឡែកចំពោះវិស័យទេសចរណ៍វិញ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ ចាត់ទុកជំនួបកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាថា ជាឱកាសធំ ជាពិសេសការទាក់ទាញទេសចរមកពីបណ្តាប្រទេសនិយាយភាសាបារាំង។ តែទន្ទឹមនឹងនេះ អ្នកជំនាញក៏ជំរុញឲ្យកម្ពុជាប្រឹងប្រែង...
អ្វីទៅជាទំនាក់ទំនងរវាងកម្ពុជា អាមេរិក ក្រោយបក្សលោក ត្រាំចាញ់ឆ្នោតពាក់កណ្តាលអាណត្តិ? 05.11.2026 11:31
លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហាញថា គណបក្សសាធារណៈរដ្ឋរបស់លោក ដូណាល់ ត្រាំ ចាញ់គណបក្សប្រជាធិបតេយ្យ។ គណបក្សសាធារណរដ្ឋបានបាត់បង់សំឡេង ទាំងនៅក្នុងសភា និងនៅក្នុងព្រឹទ្ធសភា តែលោក ត្រាំនឹងនៅបន្តកាន់តំណែងជាប្រធានាធិបតីរហូតចប់អាណត្តិ ពោលចំនួន ២ឆ្នាំថែមទៀត។ តាមរយៈលទ្ធផលដែលគណបក្សសាធារណរដ្ឋទទួលបានពេលនេះ លោក...
ហេតុអ្វីបណ្ណសារជាតិ កន្លែងថែរក្សាឯកសារប្រវត្តិសាស្ត្រផ្តល់ប្រយោជន៍ច្រើនដល់ប្រទេសជាតិ? 04.11.2026 13:22
នៅក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកការថែរក្សា និងការប្រើប្រាស់ឯកសារប្រវត្តិសាស្ត្រថាជាគ្រឹះដ៏សំខាន់សម្រាប់ការពារអត្តសញ្ញាណ និងតម្លៃជាតិ។ សម្រាប់លោក ហ៊ុន ម៉ាណែត បណ្ណសារដ្ឋានជាតិជាកន្លែងរក្សាទុកមាសដែលមានតម្លៃជាងមាសដុំទៅទៀត។ អ្នកជំនាញផ្នែកប្រវត្តិវិទ្យានានាយល់ស្របតាមការឡើងរបស់ប្រមុខរដ្ឋាភិបាល តែក៏...
អ្វីទៅជាផលវិបាកដែលអាចកើតចេញពីការប្រើទូរស័ព្ទដៃរបស់សិស្សក្នុងម៉ោងសិក្សា? 03.11.2026 10:58
នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៅខេត្តកំពង់ធំនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានស្នើជាថ្មីឲ្យថ្នាក់ដឹកនាំសាលារៀន ព្រមទាំងគ្រូបង្រៀនចាត់វិធានការ និងរឹតបន្តឹងចំពោះសិស្សានុសិស្សដែលប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងសិក្សា។ លោក ហ៊ុន ម៉ាណែតលើកជាសញ្ញាអាសន្នថា ការប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់ប៉ះពាល់ទាំងវិន័យ ក...
អ្វីទៅជាក្តីរំពឹងរបស់កម្ពុជានៅក្នុងទស្សនកិច្ចរបស់ប្រមុខរដ្ឋបារាំងនាពេលខាងមុខ? 02.11.2026 13:45
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងគ្រោងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានាចុងសប្តាហ៍ក្រោយ ពោលអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០។ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាយល់ថា គម្រោងទស្សនកិច្ចនេះ នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា បារំាងកាន់តែមានភាពស្អិតល្មួតថែមទៀត។ តែក៏មានមតិរិះគន់ថា ទស្សនកិច្ចរបស់លោក ម៉ាក្រុង ធ...
តើការសាងសង់សំណង់សិល្បៈនៅតាមបណ្តាខេត្តឆ្លុះបញ្ចាំងអត្ថន័យយ៉ាងណា? 01.11.2026 14:23
រដ្ឋបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ បានដាក់សម្ពោធរូបចម្លាក់សត្វបង្កងយក្ស និងអនុញ្ញាតឲ្យពលរដ្ឋចូលទស្សនាកម្សាន្ត ថតរូបអនុស្សាវរីយ៍ ព្រមទាំងបង្ហោះតាមបណ្តាញសង្គមព្រោងព្រាត។ រូបចម្លាក់សត្វបង្កងនេះ ជាសមិទ្ធផលថ្មីមួយរបស់ខេត្តតាកែវ និងក៏ជាអត្តសញ្ញាណរបស់ខេត្ត ដែលសម្បូរដោយសត្វបង្កងទឹកសាបនេះដែរ។ សំណង់រូបសត្វបង្កងរបស់ខេត្តតាកែវ កើតឡើងបន្ទាប់ពីសំណង់សេះសមុទ្របាញ់ទឹក សំណង់បាតដៃ នៅក្នុងខេត្តកំពត និងសំណង់សិល្បៈ ក្ន...
តើការបង្ហោះទិន្នន័យដែលពលរដ្ឋចូលកាតព្វកិច្ចយោធា អាចប្រឈមហានិភ័យសុវត្ថិភាពកម្រិតណា? 31.10.2026 11:26
ទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋជាយុវជនចូលបំពេញកាតព្វកិច្ចយោធា ត្រូវបានអង្គភាព និងស្ថាប័នមួយចំនួន យកទៅបង្ហោះចែកចាយជាសាធារណៈនៅលើបណ្តាញសង្គម។ ទិន្នន័យដែលត្រូវបានផ្សព្វផ្សាយនោះ បានបង្ហាញឈ្មោះ លេខអត្តសញ្ញាណបណ្ណ លេខទូរស័ព្ទ ទីតាំងស្នាក់នៅ និងលេខកូដសម្គាល់របស់យុវជនដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា។ ករណីនេះត្រូវបានអ្នកជំនាញបច្ចេកវិទ្យា ព្រមានពីហានិភ័យដល់ឯកជនភាព និងសុវត្ថិភាពរបស់ម្ចាស់ទិន្នន័យ។ មួយ...
តើការបង្ហោះសេវាកម្មផ្លូវភេទតាមបណ្តាញសង្គមនឹងធ្វើឲ្យប៉ះពាល់ដល់សង្គមខ្មែរយ៉ាងណា? 30.10.2026 11:29
ថ្មីៗនេះ ការបង្ហោះលក់ខ្លួន ឬពេស្យាចារ តាមបណ្តាញសង្គម ជាពិសេសតាមតិកតុក បានក្លាយជាការផ្សព្វផ្សាយមួយដ៏ពេញនិយមរបស់អ្នកលក់ទិញសេវាកម្មផ្លូវភេទ។ បញ្ហានេះ បានញ៉ាំងឲ្យអ្នកឃ្លាំមើលនានាទាញការចាប់អារម្មណ៍ អំពីផលប៉ះពាល់ដ៏អវិជ្ជមាននៅក្នុងសង្គមខ្មែរ។ ក្រុមអ្នកតាមដានសង្គម បានជំរុញឲ្យរដ្ឋាភិបាលពិនិត្យមើលករណីនេះ ដោយមិនត្រូវបណ្តែតបណ្តោយឲ្យរូបភាពនេះរាលដាលពេញបណ្តាញសង្គមនោះឡើយ។
តើកម្ពុជាអាចធ្វើអ្វីបានខ្លះដើម្បីជួយអ្នកដំណើរលើនាវា Villa Vie Odyssey ? 29.10.2026 11:27
ថ្មីៗនេះ នាវាឈ្មោះ Villa Vie Odyssey បានសម្រេចចិត្តចូលចត និងបង្ខំឱ្យអ្នកដំណើរចុះពីលើនាវានៅកំពង់ផែខេត្តព្រះសីហនុ ក្រោមហេតុផលអស់លទ្ធភាពផ្គត់ផ្គង់ប្រេង។ មានអ្នកដំណើរទាំងអស់ចំនួន ២០៣នាក់ ក្នុងនោះ ១៥៩នាក់ជាជនជាតិអាមេរិក។ ភ្លាមៗ អាជ្ញាធរកម្ពុជាបានចុះទៅជួយសម្របសម្រួលបញ្ហានេះ។ គេធា្លប់បានឃើញរូបភាពស្រដៀងនេះអំឡុងពេលឆ្លងរាតត្បាតជំងឺកូវីដ ក្នុងឆ្នាំ២០២០ ដែលកម្ពុជា...
តើការបន្ថែមម៉ោងរៀនសម្រាប់ថ្នាក់បឋមសិក្សាហុចគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? 28.10.2026 15:35
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះថាសិស្សថ្នាក់បឋមសិក្សានឹងត្រូវរៀនចំនួន ៦ម៉ោង ក្នុងមួយថ្ងៃ ដើម្បីឲ្យសិស្សមានលទ្ធភាពរៀនបានច្រើន និងសួរគ្រូបានច្រើននៅក្នុងថ្នាក់។ បើតាមលោក ហ៊ុន ម៉ាណែត ការបន្ថែមម៉ោងរៀននេះ រួមចំណែកកាត់បន្ថយការចំណាយពេលវេលាឥតប្រយោជន៍របស់សិស្ស។ អ្នកតាមដានវិស័យអប់រំនៅកម្ពុជាយល់ឃើញថា ការបន្ថែមម៉...
តើក្រុមបក្សប្រឆាំងចាប់ផ្តើមទទួលរងការធ្វើទុក្ខបុកម្នេញនៅមុនការបោះឆ្នោត ឬយ៉ាងណា? 27.10.2026 9:25
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរត្រូវបានក្រសួងមហាផ្ទៃបដិសេធមិនទទួលស្គាល់ការបន្តចងសម្ព័ន្ធភាពនឹងគ្នា។ ចំណែកអង្គការសង្គមស៊ីវិលដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលធ្វើបាតុកម្មនៅមុខទីស្នាក់ការគណបក្សកម្លាំងជាតិដើម្បីទាមទារឲ្យគណបក្សប្រឆាំងមួយនេះប្រកាសផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី។ ក្រុមអ្នកនយោបាយជំទាស់ចាត់ទុកថា នេះជាសកម្មភាពធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆ...
តើកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួនៅតែមានតម្លៃក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែរ ឬទេ? 26.10.2026 14:04
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ គឺជាខួបមួយឆ្នាំនៃការចុះ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ»រវាងកម្ពុជា និងថៃនៅប្រទេសម៉ាឡេស៊ី។ កាលពីថ្ងៃទី២៥ តុលា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ បានចាត់ទុកកិច្ចព្រមព្រៀងនេះថាជាសមិទ្ធផលការទូតដ៏សំខាន់មួយដែលកើតចេញពីភាពជាអ្នកដឹកនាំប្រកបដោយការសម្រេចចិត្តច្បាស់លាស់ និងការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណ...
ហេតុអ្វីបានជាការចុះបញ្ជីអត្រានុកូលដ្ឋាននៅតែមានកំហុសច្រើន? 25.10.2026 11:37
នាប៉ុន្មានថ្ងៃមកនេះ មានការចែកចាយវីដេអូរបស់ពលរដ្ឋម្នាក់ ដែលខុសឈ្មោះគ្នារវាងសំបុត្រកំណើត អត្តសញ្ញាណបណ្ណ និងសៀវភៅស្នាក់នៅ ដែលធ្វើឱ្យរូបគេខកខានចូលបម្រើការងារ។ អ្នកតាមដានសង្គមមួយចំនួន លើកឡើងថា បញ្ហាខុសឈ្មោះក្នុងបញ្ជីអត្រានុកូលដ្ឋាន បានកើតមានឡើងជាច្រើនករណី ដែលបង្កការលំបាក ជាពិសេសត្រូវចំណាយពេលវេលា និងប្រាក់ ដើម្បីកែតម្រូវឡើងវិញ។ ក្នុងន័យនេះ អ្នកតាមដានសង្គមស្នើឱ្យមានការកែតម្រូវឯកសារបញ្ជីអត្រានុកូលដ្ឋានរបស...
តើកិច្ចព្រមព្រៀងទីក្រុងប៉ារីសអាចជួយអ្វីខ្លះនៅក្នុងដំណោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ? 23.10.2026 10:42
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ជាខួប ៣៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលធានាដល់ការបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងមួយនេះ សម្រេចបានដោយមានបារាំង និងឥណ្ឌូណេស៊ី ជាសហប្រធាន និងមានប្រទេសហត្ថលេខីជាង១០ផ្សេងទៀត ក្នុងនោះមានថៃ ផងដែរ ដែលទទួលស្គាល់ និងគោរពដែនអធិបតេយ្យភាពរបស់កម្ពុជា។ នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងមានជម្លោះព្រំដែនជាម...
តើពលរដ្ឋខ្មែរអាចឈឺឆ្អាលពីរឿងជម្លោះព្រំដែនជាមួយថៃ ក្នុងកម្រិតណា? 22.10.2026 10:04
នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាថ្ងៃទី២២តុលា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឱ្យពលរដ្ឋគ្រប់និន្នាការរក្សាភាពស្ងាត់ស្ងៀម ទុកចិត្ត ផ្តល់ឱកាស និងការទទួលខុសត្រូវដល់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយមួយចំនួន...
តើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធារវាងកម្ពុជា និងហ្វីលីពីន ផ្តល់ប្រយោជន៍អ្វីខ្លះដល់កម្ពុជា? 21.10.2026 11:06
កម្ពុជា និងហ្វីលីពីន មានគម្រោងចុះហត្ថលេខារួមគ្នាលើកិច្ចសហប្រតិបត្តិវិស័យយោធា ជាពិសេសផ្តោតទៅលើការពង្រឹងទ័ពជើងទឹក និងកងទ័ពអាកាស។ គម្រោងនេះ បានលើកឡើង នៅក្នុងជំនួបមួយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ Antonio G Nafarrete នាយសេនាធិការកងទ័ពហ្វីលីពីន ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃអង្គារទី២០ខែតុលា។ អ្នកតាមដានសង្គមមើលឃើញថា គម្រោងកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ ឆ្លុះប...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.