វីអូអេ
ការបោះឆ្នោតនៅកម្ពុជា - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ ថ្នាក់ដឹកនាំចិនអបអរ និងបង្ហាញការគាំទ្រដែលគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត - កក្កដា 26, 2023 25.07.2023 7:56
ក្រោយលទ្ធផលក្រៅផ្លូវការបឋមៗបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគ្មានវត្តមានគណបក្សប្រឆាំងដ៏ចម្បងនោះ ឮ ថ្នាក់ដឹកនាំកំពូលៗរបស់ចិនបានផ្ញើសារអបអរ និងបង្ហាញការគាំទ្រចំពោះជ័យជម្នះគណបក្សគ្រប់គ្រងប្រទេស។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន និង អ្នកនាងកាន់ វិច្ឆិកា ពីរា...
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ មជ្ឈដ្ឋានអន្តរជាតិនិងតំបន់ រិះគន់ការបោះឆ្នោតនៅកម្ពុជាថាមិនសេរីនិងយុត្តិធម៌ - កក្កដា 25, 2023 24.07.2023 6:26
ក្រោយការបោះឆ្នោតថ្នាក់ជាតិដែលបានបញ្ចប់ទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានវត្តមានរបស់គណបក្សប្រឆាំងដ៏ចម្បង ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងមជ្ឈដ្ឋានអន្តរជាតិ និងក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថា ជាការបោះឆ្នោតដែលមិនមានភាពសេរី និងយុត្តិធម៌។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានី វ៉ាស៊ីនតោន និង អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេពី...
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ ការវិវត្តនៃលទ្ធផលបោះឆ្នោត និងការវិវត្តនានាជុំវិញការបោះឆ្នោតនៅកម្ពុជា - កក្កដា 25, 2023 24.07.2023 9:31
កាលពីថ្ងៃអាទិត្យកម្ពុជាបានរៀបចំការបោះឆ្នោតមួយដែលមានគណបក្សចំនួន ១៨ចូល រួម តែអវត្តមានគណបក្សជំទាស់ដ៏មានសក្តានុពល។ បើតាមលទ្ធផលក្រៅផ្លូវការបឋមៗ បានបង្ហាញឲ្យដឹងថាគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ។ តទៅនេះសូមស្តាប់បទសន្ទនារវាងលោក សុខ ខេមរា នៅរដ្ឋធានីវ៉ាស៊ីនតោននិងលោក ស៊ុន ណារិន ពីរាជធានីភ្នំពេញដូចតទៅ៖
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ លទ្ធផលនិងភាពមិនប្រក្រតីនៃការបោះឆ្នោត - កក្កដា 24, 2023 23.07.2023 5:09
ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ដោយមានការប្រកាសឲ្យដឹងពីលទ្ធផលបឋមក្រៅផ្លូវការដំបូងៗថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះដោយសំឡេងគាំទ្រច្រើនលើសលុប។ លោក សុខ ខេមរា នៃ វីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន និង លោក ស៊ុន ណារិន ពីរាជធានីភ្នំពេញ ជូនកិច្ចសន្ទនាអំពីរឿងនេះដូចតទៅ៖
បទសន្ទនា VOA ៖ លោក ហ៊ុន ម៉ាណែត ទៅបោះឆ្នោតក្នុងនាមជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីតែមិនទាន់បើក ចំហការផ្តល់សម្ភាសន៍ - កក្កដា 24, 2023 23.07.2023 9:42
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដោយមិនមានគណបក្សប្រឆាំងដ៏សំខាន់ចូលរួម។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេបានទៅយកព័ត៌មាននៅការិយាល័យបោះឆ្នោតដែលលោក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបានទៅបោះនៅព្រឹកថ្ងៃអាទិត្យនេះ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ...
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ បក្សកាន់អំណាចឈ្នះនាំមុខ និង អ្នកបោះឆ្នោតជាង៨លាន ចេញទៅបោះឆ្នោត - កក្កដា 24, 2023 23.07.2023 15:59
លទ្ធផលនៃការបោះឆ្នោតក្រៅផ្លូវការបឋមៗត្រូវគណបក្សកាន់អំណាចប្រកាសឲ្យដឹងថាឈ្នះនាំមុខដាច់គណបក្សចំនួន១៧ទៀត ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០២៣ ដែលគ្មានគណបក្សជំទាស់ចម្បងចូលរួម។ លោក ស៊ុន ណារិន អ្នកយកព័ត៌មានវីអូអេ បានចុះយកព័ត៌មាននៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ ជូនកិច្ចសន្ទនា ជាមួយលោក សុខ ខេមរា នៃវីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីន...
បទសម្ភាសន៍ VOA៖ លោក សម រង្ស៉ី ថា សហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលគ្មានបក្ស ប្រឆាំងជាចម្បងចូលរួម - កក្កដា 23, 2023 23.07.2023 14:40
ភ្លាមៗក្រោយការបោះឆ្នោតដែលបង្ហាញលទ្ធផលបឋមៗក្រៅផ្លូវការថា គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះសំឡេងលើសលុប មេដឹកនាំក្រុមជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគឺលោក សម រង្ស៉ី បានអះអាងថា លទ្ធផលនៃការបោះឆ្នោត ដែលគ្មានគណបក្សជំទាស់ដ៏សំខាន់ចូលរួមនោះ នឹងគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិទេ ហើយលោកបន្តថា ផែនការផ្ទេរអំណាចរបស់ល...
បទសម្ភាសន៍ VOA៖ គណបក្សភ្លើងទៀនថាអវត្តមានរបស់ខ្លួននឹងធ្វើឱ្យម្ចាស់សន្លឹកឆ្នោតបាត់ទំនុកចិត្ត - កក្កដា 20, 2023 20.07.2023 13:18
នៅខែកក្កដា ឆ្នាំ២០២៣ អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ) បានជួប ធ្វើបទសម្ភាសន៍ជាមួយអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ អំពីអវត្តមានគណបក្សជំទាស់នៅក្នុងការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងបទសម្ភាសន៍ ធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃគណបក្សភ្លើងទៀន ក្នុងទីក្រុងភ្នំពេញ លោក គីម សួរភិរិទ្ធ អះអាងថា ការបោះឆ្នោតលើកនេះបង្ហាញឱ្យឃើញ...
លោក ញឹក ប៊ុនឆៃ៖ វិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច ជាគោលនយោបាយអាទិភាព - កក្កដា 14, 2023 14.07.2023 11:21
នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នេះ គណបក្សកម្ពុជា និយមបានចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិ ដើម្បីពង្រឹងសន្ទុះកម្លាំងអ្នកគាំទ្រ។ អ្នកស្រី ធីតា វីន បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក យ៉ែម បុញ្ញឬទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ ស្តីអំពីជុំវិញដំណើរការបោះ...
បទសម្ភាសន៍ VOA៖ គណបក្សកាន់អំណាចការពារដំណើរការរៀបចំការបោះឆ្នោត ដែលគ្មានគណបក្សជំទាស់ចូលរួម - កក្កដា 12, 2023 12.07.2023 13:41
នៅក្នុងបទសម្ភាសន៍មួយជាមួយសំឡេងសហរដ្ឋអាមេរិក (វីអូអេ)ដែលធ្វើឡើងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជានាទីក្រុងភ្នំពេញ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានថ្លែងអំពីភាពត្រឹមត្រូវ ពាក់ព័ន្ធនឹងដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា និងបញ្ហាមួយចំនួនទៀត ទាក់ទិននឹងអវត្តមានគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជាតិ ដែល...
បទសម្ភាសន៍៖ កង្វះការប្រកួតនយោបាយពិតប្រាកដ ជះឥទ្ធិពលអវិជ្ជមានដល់ស្មារតីប្រកួតប្រជែងរបស់ពលរដ្ឋខ្មែរ - មិថុនា 28, 2023 27.06.2023 22:13
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា លើកឡើងថា ការខ្វះការប្រកួតប្រជែងខាងនយោបាយដោយត្រឹមត្រូវ នឹងមានផលប៉ះពាល់«មិនខាន ទោះតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពនិងកម្រិតនៃការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋយើង»។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងក្នុងបទសម្ភាសន៍ក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»កាលពីថ្ងៃចន្ទ...
Hello VOA៖ បរិយាកាសនយោបាយបច្ចុប្បន្នមិនប្រសើរសម្រាប់ការបោះឆ្នោតជាតិខាងមុខ - មេសា 18, 2023 17.04.2023 30:52
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា បើសិនការប្រើប្រាស់វិធានការផ្លូវច្បាប់ ការចាប់គំរាមកំហែងនៅបន្តកើតមានលើអ្នកនយោបាយក្រុមប្រឆាំង ខណៈការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅតែមិនស្រាកស្រាន្តទេ នោះវាអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពការបោះឆ្នោត ដែលនឹងមកដល់ក្នុងរយៈពេលដ៏ខ្លី ខាងមុខ។ កញ្ញាបានបញ្ជាក់បន្ថែមថា លំហសេរីភាពរបស់របស់ពលរដ...
Hello VOA៖ ការត្រៀមខ្លួនរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មុនការបោះឆ្នោតថ្នាក់ជាតិ» - ធ្នូ 09, 2022 08.12.2022 29:11
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ អ្នកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងថា អ្នកស្រីបារម្ភអំពីជម្លោះនយោបាយកើតឡើងនៅមុនការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ ធ្នូ ២០២២)
ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត-ក្រុងស្រុកខណ្ឌចាប់ផ្តើម ដោយបក្សកាន់អំណាចរំពឹងថានឹងឈ្នះអាសនៈស្ទើរទាំងអស់ - ឧសភា 26, 2019 26.05.2019 4:27
គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវអ្នកឃ្លាំមើលនយោបាយកម្ពុជា មើលដឹងជាមុនថា នឹងក្តោបយកអាសនៈក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ជាង៤០០ស្ទើរតែទាំងអស់។
បទសម្ភាសន៍ VOA៖ កំណែទម្រង់ក្នុងបរិបទអភិបាលកិច្ចឯកបក្ស? - កញ្ញា 29, 2018 28.09.2018 12:28
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានផ្ដល់បទសម្ភាសន៍មួយជាមួយលោក អូន ឆេងប៉រ នៃ VOA អំពីក្ដីសង្ឃឹម និងបញ្ហាប្រឈមសម្រាប់ការសន្យាធ្វើកំណែទម្រង់ជាមួយនឹងទម្រង់អភិបាលកិច្ចតាមបែបផែនឯកបក្ស។
សកម្មជនខ្មែរអាមេរិកាំងបន្តបញ្ចុះបញ្ចូលក្រសួងការបរទេសអាមេរិករឿងសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា - សីហា 25, 2018 24.08.2018 16:28
ក្រុមមេដឹកនាំ អង្គការ សម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល និង លោកព្រំ សៅរ៍នរ៉ាដឹកនាំគណៈប្រតិភូដើម្បីជួបជាមួយមន្ត្រីក្រសួងការបរទេសអាមេរិកដើម្បីបញ្ចុះបញ្ចូលឲ្យសមាជិកព្រឹទ្ធសភាអាមេរិកាំងបន្តជំរុញទៅមុខនូវសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាដែលជាប់ទាក់ទិននឹងការបំផ្លាញប្រជាធិបតេយ្យកម្ពុជានិងដំណើរការផ្សេងៗទៀត។ លោក សុខ ខេមរា ធ្វើកិច្ចសម្ភាន៍អំ...
សកម្មជនខ្មែរអាមេរិកាំងបន្តបញ្ចុះបញ្ចូលនៅព្រឹទ្ធសភាអាមេរិករឿងសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា - សីហា 25, 2018 24.08.2018 20:41
ក្រុមមេដឹកនាំ អង្គការ សម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល និង លោកព្រំ សៅរ៍នរ៉ាដឹកនាំគណៈប្រតិភូដើម្បីជួបជាមួយមន្ត្រីតាក់តែងច្បាប់នៅវិមានរដ្ឋសភា អាមេរិកាំងដើម្បីបញ្ចុះបញ្ចូលឲ្យសមាជិកព្រឹទ្ធសភាអាមេរិកាំងបន្តជំរុញទៅមុខនូវ សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាដែលជាប់ទាក់ទិននឹងការបំផ្លាញ ប្រជាធិបតេយ្យកម្ពុជានិងដំណើរការផ្សេងៗទៀត។ លោក សុខ ខេមរា ជួបធ...
លោក សម រង្ស៊ី៖ ទោះលោក ហ៊ុន សែន ដោះលែងសកម្មជន ឬបង្ហាញកាយវិការល្អខ្លះក្តី ក៏អន្តរជាតិមិនទទួលស្គាល់រដ្ឋាភិបាលថ្មីដែរ - សីហា 23, 2018 22.08.2018 18:49
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បាននិយាយថារដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងទាល់ច្រក ដោយសារគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក្រោយការបោះឆ្នោត។ លោកថា ទោះជាមានការលើកលែងទោសដល់សកម្មជន និងបង្ហាញកាយវិការមួយចំនួនក៏មិនអាចទាក់ទាញសហគមន៍អន្តរជាតិឲ្យទទួលស្គាល់រដ្ឋាភិបាល ដែលកើតចេញពីការ...
បទសម្ភាសន៍VOA៖ យុទ្ធសាស្រ្តគ្រប់គ្រងអំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា - សីហា 14, 2018 13.08.2018 16:42
លោក ពៅ សុពង្ស គឺជាសាស្រ្តាចារ្យផ្នែកនយោបាយនិងរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យ Ryerson ក្នុងប្រទេសកាណាដា។ លោកក៏ជាប្រធានស្ថាប័នវិទ្យាសាស្រ្តសម្រាប់សន្តិភាព (Science for Peace) នៃសាកលវិទ្យាល័យ Toronto និងជាសមាជិករបស់សមាគមនិស្សិតអន្តរជាតិនិងនយោបាយអាស៊ី។ លោក ពៅ សុពង្ស ទើបតែចេញផ្សាយអត្ថបទរបស់លោក កាលពីក្នុងខែកក្កដាកន្លងទៅនេះ អំពី ប្រព័ន្ធគណបក្សដែលគ្រប់គ្រងអំណាច...
Hello VOA៖ អ្នកឃ្លាំមើលថា សន្លឹកឆ្នោតបាតុកម្មច្រើន អាចធ្វើឱ្យរង្គោះរង្គើរដ្ឋាភិបាល - សីហា 14, 2018 13.08.2018 25:07
អ្នកឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា លើកឡើងថា ពលរដ្ឋអាចធ្វើព្យុះធ្វើភ្លៀងដល់អ្នកនយោបាយនិងគណបក្សនយោបាយបាន តាមរយៈសន្លឹកឆ្នោតមិនបានការឬ«សន្លឹកឆ្នោតដកសេចក្ដីទុកចិត្ត»ច្រើនរបស់ពួកគេ។ លោក ឆៃ ចិន្តា ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ ដែលជាអ្នកសរសេររបាយការណ៍និងកត់ត្រាកំណត់ហេតុអង្គប្រជុំឬសន្និសីទឱ្យក្រុមហ៊ុនជាប់កិច្ចសន្យាជាមួយរដ្ឋាភិបាលអាមេរិកក្នុងរដ្ឋធានីវ៉...
បទសម្ភាសន៍៖ ទោះលោកហ៊ុន សែនថាបង្កើតសភានិងរដ្ឋាភិបាលថ្មីនៅដើមខែកញ្ញា តែមន្ត្រីគ.ជ.បថាខ្លួនរង់ចាំមើលបណ្តឹងសិន - សីហា 08, 2018 08.08.2018 4:52
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានសម្រេចផាកពិន័យ មនុស្ស៣នាក់នូវទឹកប្រាក់ចំនួនពី ៥លាន ទៅ១០លានរៀល ដែលគាំទ្រគណបក្សជំទាស់ពីបទចោទថា ពួកគេបានធ្វើយុទ្ធនាការម្រាមដៃស្អាតឬពហិការរារាំងអ្នកបោះឆ្នោត មិនឲ្យទៅចូលរួមបោះឆ្នោត។ ជាមួយគ្នានេះដែរ មន្ត្រីគជបមិនអាចបញ្ជាក់បានថា តើនឹងមានការបង្កើតសភាឬរដ្ឋាភិបាលថ្មី នៅដើមខែកញ្ញាខាងមុខនេះនៅឡើយទេ ទោះ...
រដ្ឋាភិបាលជប៉ុនហៅការបោះឆ្នោតនៅកម្ពុជាថា«ជាការខកចិត្ត» - សីហា 06, 2018 05.08.2018 4:26
ក្រោយពីរដ្ឋាភិបាលប្រទេសចិន បានប្រកាសគាំទ្រលទ្ធផលបោះឆ្នោតនៅកម្ពុជាដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា និងចាត់ទុកការបោះឆ្នោតនេះថាជាកិច្ចការផ្ទៃក្នុងកម្ពុជានោះ កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសជប៉ុន បានហៅការបោះឆ្នោតមួយនេះថា«ជាការខកចិត្ត»។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍អំពីរឿងនេះពីរាជធានី ភ្នំពេញ។
បទសម្ភាសន៍VOA៖ អ្នកឃ្លាំមើលថា សន្លឹកឆ្នោតមិនបានការគឺជាកម្លាំងព្រមានដ៏ធំដល់អ្នកនយោបាយ - សីហា 04, 2018 03.08.2018 9:54
ក្រោយការបោះឆ្នោតដែលមានភាពរកាំរកូសកាលពីនៅថ្ងៃអាទិត្យទី២៩ខែកក្កដានេះ ចំនួនសន្លឹកឆ្នោតដែលមិនគាំទ្រគណបក្សនយោបាយណាមួយ មានចំនួនច្រើនជាងចំនួនសន្លឹកឆ្នោតគាំទ្រគណបក្សនយោបាយចំនួន១៩ផ្សេងទៀតក្រៅតែពីគណបក្សកាន់អំណាចដែលបានចូលរួមការបោះឆ្នោត។ ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់គឺលោក ឆៃ ចិន្តា ដែលបានតាមឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជាមើលឃើញថា ចំនួនសន្លឹកឆ្...
បទសម្ភាសន៍VOA៖ បន្ទាប់ពីពហិការបក្សអំណាចខ្មែរស្វែងរកការរួបរួមបក្សប្រឆាំង - សីហា 02, 2018 02.08.2018 10:39
គណបក្សអំណាចខ្មែរគឺជាគណបក្សតូចមួយដែលបានប្រកាសធ្វើពហិការការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨នេះ។ គណបក្សនេះចាត់ទុកថាការបោះឆ្នោតនោះគឺជាការសម្លាប់លទ្ធិប្រជាធិបតេយ្យមួយ។ លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរយល់ថា ជម្រើសរបស់លោកគឺត្រឹមត្រូវព្រោះប្រទេសកម្ពុជាបានឈានទៅការដឹកនាំឯកបក្សឡើងវិញ។ លោកក៏កំពុងស្វែងរកលទ្ធភាពដើម្បីរួបរួមក្រុមបក្សប្រឆាំងផងដែរ...
ស្តាប់សេចក្តីរាយការណ៍៖ គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលអាសនៈសភាស្ទើរតែទាំងអស់ ក្រោយមានអ្នកបោះឆ្នោតជាង៨០% - កក្កដា 31, 2018 30.07.2018 4:43
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចនៅថ្ងៃចន្ទនេះលើកឡើងថា តួលេខនៃលទ្ធផលបោះឆ្នោតបឋមបង្ហាញថា មិនមានគណបក្សនយោបាយណាមួយអាចទទួលបានអាសនៈរដ្ឋសភា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ក្រៅពីគណបក្សប្រជាជនកម្ពុជានោះទេ។ កញ្ញា កាន់ វិច្ឆិកា នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញ៕
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.