វីអូអេ

​ការ​បោះឆ្នោត​​នៅ​កម្ពុជា - វីអូអេ

News KM ↓ 50 episodes

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Author

វីអូអេ

Category

News

Podcast website

khmer.voanews.com

Latest episode

Jul 25, 2023

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

ស្តាប់សេចក្តីរាយការណ៍៖ បក្ស​តូចៗ​មួយ​ចំនួន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ខណៈ​អន្តរជាតិ​បន្ត​ថ្កោលទោស​និង​រិះគន់ - កក្កដា 31, 2018 30.07.2018

នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្រុម​មេ​ដឹក​នាំ​និង​មន្ត្រី​គណបក្ស​នយោបាយ​តូចៗ​មួយ​ចំនួន បាន​ទទួល​ស្គាល់​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គណ​បក្ស​គ្រប់គ្រង​ប្រទេស​ដែល​ទទួល​បាន​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូកដី​ក្នុង​ការ​បោះឆ្នោត​ កាល​ពីថ្ងៃ​អាទិត្យទី​២៩ ខែ​កក្កដា​កន្លង​ទៅ។ លោក ហ៊ុល រស្មី នៃ VOA រាយការណ៍​ពី​រាជធានី​ភ្នំពេញ៕

ស្តាប់សេចក្តីរាយការណ៍៖ ស.រ.អា ព្រមាន​ចាត់​វិធានការ​បន្ថែម​លើក​ម្ពុជា​ ​ក្រោយ​ការបោះឆ្នោត​ដែល​ខ្លួន​ចាត់ទុក​ថា​មិន​ត្រឹមត្រូវ - កក្កដា 31, 2018 30.07.2018

អ្នកនាំ​ពាក្យ​របស់​សេតវិ​មាន​នៃ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ព្រមាន​ថា ខ្លួន​នឹង​ចាត់​វិធានការ​ថែម​ទៀត​លើ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ការ​បោះឆ្នោត ដែល​ខ្លួន​ចាត់ទុក​ថា មិន​បាន​រៀបចំ​ឡើង​មាន​លក្ខណៈ សេរី​និង យុត្តិធម៌ និង​មិន​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​រំលាយ​បាន​ចូលរួម។

បទសម្ភាសន៍ VOA៖ សង្គ្រោះជាតិ​បដិសេធ​លទ្ធផល​ឆ្នោត ហើយ​ថា​គ.ជ.ប​បន្លំ​តួលេខ​អ្នក​ទៅ​​​បោះឆ្នោត - កក្កដា 30, 2018 30.07.2018

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ច្រានចោល​លទ្ធផល​ឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី២៩​ខែកក្កដា​ហើយ​បាន​អំពាវនាវ​ឱ្យ​អន្តរជាតិកុំ​ទទួល​ស្គាល់​លទ្ធផល​ដើម្បី​អាច​នឹង​ឈាន​ទៅ​រៀបចំ​ការបោះឆ្នោត​ជាតិ​ឡើងវិញ​ជាថ្មី។ អតីត​គណបក្ស​ប្រឆាំង​ចោទ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បន្លំ​តួលេខ​អ្នក​ចេញ​មក​បោះឆ្នោត​ដែល​ថា មាន​ជាង​៨០​ភាគរយ។ លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិត​នៅ​ទីក្រុង​ហ្សាកាតា​ប...

បទ​សម្ភាសន៍ VOA៖ ខ្មែរ​នៅ​ជប៉ុន​​ធ្វើ​បាតុកម្ម​ប្រឆាំង​ការបោះឆ្នោត​នៅ​កម្ពុជា - កក្កដា 28, 2018 27.07.2018

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេ​ស​ជប៉ុន នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យទី​២៩​ខែកក្កដា ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​នីតិកាលទី៦ ដោយសារ​ពួកគេ​យល់​ថា​ធ្វើ​ឡើង​ដោយ​រំលោភ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។ ពួកគេ​ចង់​លើក​ទឹកចិត្ត​និង​គាំទ្រ​ដល់​ពលរដ្ឋ​ខ្មែរ​ណា​ដែល​មិន​ចេញ​ទៅ​បោះឆ្នោត។ លោក ហៃ​ វណ្ណា​ សកម្មជន​សហគមន៍​ខ្មែរនៅ​ប្រទេស​ជប៉ុន បាន​ផ្តល់​បទសម្ភាស​ដល់​លោក ម៉ែន គឹមសេង​នៃ VO...

បទ​សម្ភាសន៍ VOA៖ ខ្មែរ​នៅ​បារាំង​ធ្វើ​បាតុកម្ម​ប្រឆាំង​ការបោះឆ្នោត​នៅ​កម្ពុជា - កក្កដា 28, 2018 27.07.2018

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេ​ស​បារាំង នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍ ទី​២៨​ខែកក្កដា ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​នីតិកាល​ទី៦ ដោយសារ​ពួកគេ​យល់​ថា ធ្វើ​ឡើង​ដោយ​រំលោភ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ។ លោក សុក សុផាត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​បារាំង បាន​ផ្តល់​បទសម្ភាសន៍​ដល់​លោក ម៉ែន គឹមសេង នៃ VOAតាម​ទូរស័ព្ទ៕

ស្តាប់​សេចក្តីរាយការណ៍៖ បក្ស​ជួង​សម្លឹង​ឱកាស​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ - កក្កដា 27, 2018 27.07.2018

ខណៈ​ដែល​ការ​បោះឆ្នោត​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ក្រោម​សំឡេង​រិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ថា​ខ្វះ​ភាព​ត្រឹម​ត្រូវ​មាំមួន​ជា​មួយ​នឹង​អ​វត្ត​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ទទួល​ជ័យ​ជម្នះ​ដោយ​ងាយ​នោះ គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ហាក់​បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍ ក្នុង​ការ​ចាប់​យក​តួ​នាទី​ធំ​ជាង​មុន ក្នុង​នាម​ជា​គណ​បក្ស​ជំទាស់ ក្រោយការ​បោះ​ឆ្នោត នៅ​ពេល​ដែ...

បទ​សម្ភាសន៍ VOA ៖ បក្ស​មូលដ្ឋាន​មាន​សុទ្ទិដ្ឋិនិយម​នឹង​​ការឃោសនា ទោះជា​មាន​ឧបសគ្គ - កក្កដា 27, 2018 27.07.2018

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត បាន​បញ្ចប់​នៅ​ថ្ងៃសុក្រ​នេះ ដោយ​មិន​មាន​របាយការណ៍​ណា​ពី​ឧប្បទ្ទវហេតុ​ធំដុំ​អ្វី​កើត​ឡើង​ទេ។ រីឯ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ទើប​តែ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ថ្នាក់​ជាតិ​ជា​លើក​ទី១ បាន​សម្តែង​សុទិ្ធដ្ឋិនិយម​ចំពោះ​កម្រិត​នៃ​ការ​គាំទ្រ​ដែល​ពួកគេ​ទទួល​បាន។ លោក យ៉ង សាំងកុមារ បេក្ខជន​នាយក​រដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ផ្តល់​បទសម្ភាសន៍​ដល់​លោក ម៉ែន គ...

បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី អបអរ​​សេចក្តី​ព្រាង​ច្បាប់​លេខ​​៥៧៥៤​របស់​សភា​អាមេរិកាំង - កក្កដា 27, 2018 26.07.2018

រដ្ឋសភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ស្តី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨(H.R.៥៧៥៤) ដោយ​ឯកច្ឆ័ន្ទ​កាលពី​ថ្ងៃពុធ​ដើម្បី​លើក​កម្ពស់​ការបោះឆ្នោត​ដោយសេរី​និង​ត្រឹមត្រូវ​ គោរព​សិទ្ធិ​សេរីភាព​នយោបាយ​និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​បាន​ផ្តល់​បទសម្ភាស​ដល់​លោក ម៉ែន គឹមសេង នៃ​VOA៕

បទសម្ភាសន៍ VOA៖ លោក ផៃ ស៊ីផាន ​ថា​សេចក្តី​ស្នើ​ច្បាប់​របស់​អាមេរិក​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កំពូលៗ​របស់​កម្ពុជា​ជា​អធិបតេយ្យភាព​របស់​អាមេរិក - កក្កដា 27, 2018 26.07.2018

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា សេចក្តី​ស្នើ​ច្បាប់​លេខ HR ៥៧៥៤ ដែល​សភា​តំណាង​រាស្ត្រ​អាមេរិកាំង បាន​អនុម័ត​កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ទាក់ទងនឹង​ការដាក់​ទណ្ឌកម្ម​លើ​មន្រ្ដី​រដ្ឋាភិបាល​កម្ពុជា​កំពូលៗ ដែល​ត្រូវ​ចោទ​ថា បាន​បំផ្លាញ​ប្រជាធិបតេយ្យ​កម្ពុជា​នោះ គឺ​ជា​អធិបតេយ្យភាព​របស់​ស.រ.អា។ លោក សុខ ខេមរា នៃ VOA បាន​ធ្វើ​បទ​សម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​លោក ផៃ ស៊ីផាន អំពី​...

ស្តាប់​សេចក្តី​រាយការណ៍៖ អង្គការ​ Amnesty International ​​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​គណបក្ស​ចូលរួម​ការបោះឆ្នោត ដោះស្រាយ​ការរំលោភ​សិទ្ធិ​មនុស្ស - កក្កដា 26, 2018 25.07.2018

អង្គការ​សិទ្ធិ​មនុស្សអន្តរជាតិ​ ​Amnesty International ​បានរំឭក​ឲ្យរដ្ឋា​ភិបាល​កម្ពុជាធានា​សិទ្ធិរបស់​ប្រជាជន​ខ្លួននៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត។​ ​សិទ្ធិ​មនុស្ស​មួយ​ក្នុង​ចំណោម​សិទ្ធិ​មនុស្ស​សំខាន់ៗ​បំផុត គឺ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អំពី​ផល​វិបាក​នៃ​ការ​បញ្ចេញមតិ​របស់​ខ្លួន។ លោក ហ៊ុល រស្មី នៃ VOA រាយការណ៍​ពី​រាជធានី​ភ្នំពេញ៕

ស្តាប់​សេចក្តី​រាយការណ៍៖ របាយការណ៍​មួយ​បាន​លើក​ឡើង​ថា សង្គម​ស៊ីវិល​នៅ​កម្ពុជា​រង​ការ​គាបសង្កត់ - កក្កដា 26, 2018 25.07.2018

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ដែល​បំពេញ​កិច្ចការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រឈម​មុខ​ទៅ​នឹង​ការ​រឹតត្បិត​ប្រតិបត្តិការ​របស់​ពួក​គេ​ពី​សំណាក់​រដ្ឋាភិបាល។ ការ​រឹតត្បិត​នេះ​បាន​រា​រាំង​យ៉ាង​ខ្លាំង​ដល់​ការងារ​របស់​ពួកគេ ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ​ខិត​ចូល​មក​ដល់​នៅ​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​សា្ថប័ន​ស្រាវ​ជ្រាវ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ...

បទសម្ភាសន៍ VOA៖ អ្នកឃ្លាំមើល​ថា សន្លឹក​ឆ្នោត​បាតុកម្ម​ច្រើន អាច​ជះ​ឥទ្ធិពល​ដល់​ការបោះឆ្នោត - កក្កដា 26, 2018 25.07.2018

ខណៈ​ដែល​ការ​បោះឆ្នោត​ដែល​មាន​ភាព​ប្រទាញប្រទង់​គ្នា​ខ្លាំង នឹង​ចាប់​ផ្ដើម​ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិនៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែ​កក្កដា​នេះ ​ អ្នក​សង្កេត​ការ​បោះឆ្នោតមួយ​ចំនួន​នៅ​ក្រៅ​ប្រទេស បាន​លើក​ឡើង​ថា អ្នក​បោះឆ្នោត​ម្នាក់ៗ គួរ​ទៅ​បោះឆ្នោត ដើម្បី​រំដោះខ្លួន​ចេញ​ពី​ស្ថានភាព​ដ៏​តានតឹង​នេះ​ផង និង​ដើម្បី​សម្ដែង​ឆន្ទៈ​របស់​ខ្លួន​តាម​រយៈ​សន្លឹក​ឆ្នោត​ផង។ លោក សាយ មុន្នី នៃ VOA បាន​សម្ភាសន៍​លោក ឆៃ ចិន្...

បទសម្ភាសន៍ VOA៖ ទស្សនៈ​បក្ស​កាន់​អំណាច​​សម្លឹង​ឆ្ពោះ​​ទៅ​​​​ការបោះឆ្នោត​ជាតិ - កក្កដា 24, 2018 24.07.2018

បើ​ទោះ​បីជា​មាន​គណ​បក្ស​១៩​ដទៃ​ទៀត​ចូល​រួម​ប្រជែង​ក្ដី ជា​មួយ​នឹង​អវត្ត​មាន​របស់​គណ​បក្ស​សង្គ្រោះជាតិ​ដែល​ជាគូ​ប្រជែង​ដ៏​ស្វិតស្វាញនា​ពេល​កន្លង​មក គណ​បក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេជឿ​ជាក់​ថា ​នឹង​មាន​លទ្ធភាព​ខ្ពស់ ក្នុង​ការយក​ឈ្នះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ថ្ងៃ​ទី ២៩ ខែ​កក្កដា​ខាង​មុខ​នេះ។ លោក អូន ឆេងប៉រ នៃ​VOA បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​នឹង​លោក សួស យ៉ារ៉ា តំណាង​រាស្ត្រ​មណ្ឌល...

Hello VOA៖ ពលរដ្ឋ​កម្ពុជា​ត្រូវ​មាន​ជម្រើស​នៅ​ពេល​បោះឆ្នោត - កក្កដា 16, 2018 16.07.2018

អ្នក​ជំនាញ​បាន​និយាយា​ថា ពលរដ្ឋ​អ្នក​បោះឆ្នោត​ត្រូវមាន​ជម្រើស​តាម​បែប​ប្រជាធិបតេយ្យ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ​ណា ដែល​គេ​ពេញ​ចិត្ត។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក រ៉ុង ឈុន អតីត​មន្ត្រី​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​បាន​ថ្លែង​ប្រាប់ VOA ក្នុង​កម្មវិធី Hello VOA កាលពី​យប់​ថ្ងៃ​ច័ន្ទ។ លោក​បន្ត​ថា ពលរដ្ឋ​អ្នក​បោះឆ្នោត​ជាង​៣លាននាក់ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​គេ​ផាត់​ច...

បទសម្ភាសន៍ VOA៖ ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ចាប់​ផ្ដើម​ទាំង​មាន​កង្វល់​ពី​ភាព​ត្រឹមត្រូវ - កក្កដា 08, 2018 07.07.2018

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​កម្ពុជា​ បាន​ចាប់ផ្ដើម​ជា​ផ្លូវការកាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ទោះបីជា​មាន​ការ​ព្រមាន​ពី​សហគមន៍​អន្តរជាតិ​អំពី​ភាព​មិន​អាច​ទទួល​យក​ជា​ការ​បាន​នៃ​ការ​បោះឆ្នោត​ដែល​គ្មាន​បក្ស​ប្រឆាំង​នេះ​ក៏ដោយ។ លោក សាយ មុន្នី នៃ​វីអូអេ បាន​សន្ទនា​ជាមួយ​លោក សុខ ខេមរា អ្នក​យក​ព័ត៌មាន​វីអូអេ​ម្នាក់​ដែល​បាន​ចុះ​ទៅ​ផ្ដិត​យក​ព័ត៌មាន​អំពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​ផ្ទាល់...

បទ​សម្ភាសន៍VOA៖ ពលករ​នៅ​ថៃដាក់​ញត្តិ​ទាមទារ​ជប៉ុន​បញ្ឈប់​ការ​គាំទ្រ​ការ​បោះឆ្នោត - កក្កដា 06, 2018 05.07.2018

កាល​ពី​ថ្ងៃ​ពុធទី​៤ខែ​កក្កដា​ តំណាង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​បាន​ដាក់ញត្តិ​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ក្នុង​បាងកក​ដើម្បី​ទាមទារ​ឱ្យ​ជប៉ុន​ដក​ការ​គាំទ្រ​ចេញ​ពី​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា​ ខាងមុខ។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ទាមទារ​នៅ​ទូ​ទាំង​ពិភពលោក​ដោយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ដោយ​សារ​តែ​អតីត​គណបក្ស​ប្រឆាំង​នេះ​មិន​អាច​ចូលរួម​ការ​បោះឆ្នោ...

បទសម្ភាសន៍VOA៖ បក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ធ្វើ​បាតុកម្ម​ថ្ងៃទី​២៨និង​២៩ - កក្កដា 06, 2018 05.07.2018

អ្នក​គាំទ្រគណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេសគ្រោង​នឹង​ធ្វើ​បាតុកម្ម​ជា​ច្រើន​កន្លែង​នៅ​ថ្ងៃទី​២៨និង២៩ខែ​កក្កដា​ ដើម្បី​សម្តែង​ការ​ជំទាស់​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​និង​ទាមទារឱ្យ​អន្តរជាតិ​មិនទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នេះ។ ពួក​គេ​ក៏​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​ដើម្បី​បង្ហាញ​ការ​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នេះ​ផង​ដែរ។ លោក​ ម៉ែន គឹមសេង​នៃ​វីអូអេ​បាន​សម្ភាសលោក​ អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្...

Hello VOA៖ មុន​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ពីរ​ថ្ងៃ ​វាគ្មិន​ជឿ​ថា​ខ្មែរ​អាច​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ - កក្កដា 06, 2018 05.07.2018

ទោះ​ជា​ការ​ឃោសនា​បោះឆ្នោត​បី​សប្តាហ៍​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី៧​ ខែកក្កដា​ ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ក្តី លោក​ យង់ គិមអេង​ នាយក​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាពនៅ​តែ​មាន​ជំនឿ​ថា​ បញ្ហា​ចម្រូង​ចម្រាស​នយោបាយ​អាច​ដោះស្រាយ​បាន​រវាង​ខ្មែរ​និង​ខ្មែរ។​ លោក​ថ្លែង​ថា អ្នក​នយោបាយ​កម្ពុជា​ធ្លាប់​មាន​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ដែរ កាល​ពី​អតីកាល។ ក្រៅ​ពី​នេះ ល...

បទសម្ភាសន៍VOA៖ ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​គ្រោង​ធ្វើ​បាតុកម្ម​​ប្រឆាំង​ការ​បោះឆ្នោត​ជាតិ - មិថុនា 22, 2018 22.06.2018

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ធ្វើ​បាតុកម្ម​មួយ​នៅ​ថ្ងៃអាទិត្យ​ ទី២៤ ខែ​មិថុនា​នេះ​ ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ដោយសារ​តែគ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​និង​ទាមទារ​ឱ្យ​ប្រទេស​ជប៉ុន​ដក​ការ​គាំទ្រ​ចេញពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ លោក​ យឹម ស៊ីណន ប្រធាន​ក្រុម​យុវជន​នៅ​ប្រទេស​កូរ៉េខាងត្បូង​បាន​ផ្តល់​បទ​សម្ភាស​ដល់​លោក ម៉ែន គឹមសេង ​នៃ​វីអូអេ​ដូច​ត​ទៅ...

បទសម្ភាសន៍VOA៖ បាតុកម្ម​នៅ​បារាំង​ស្នើ​សុំ​ជប៉ុន​ឈប់​គាំទ្រ​គ.ជ.ប - មិថុនា 22, 2018 22.06.2018

ពលរដ្ឋ​ខ្មែរ​នៅ​សហគមន៍​អឺរ៉ុប​កំពុងតែ​ធ្វើ​បាតុកម្ម​នៅ​ក្បែរស្ថានទូត​ជប៉ុន​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ជប៉ុន​ឈប់​គាំទ្រ​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត។ លោកថៃ​ មករា តំណាងអ្នករៀបចំ​បាតុកម្ម​នេះ​បាន​ផ្តល់​បទសម្ភាស​ជាមួយ​នឹង​លោកម៉ែន គឹមសេងនៃ​វីអូអេ​៖

Hello VOA៖ ពហិការ​របស់​អ្នក​បោះឆ្នោត​នឹង​ធ្វើ​ឱ្យ​អន្តរជាតិ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង - មិថុនា 15, 2018 14.06.2018

ការធ្វើ​ពហិការ​របស់​ពលរដ្ឋ​កម្ពុជា​មិនទៅបោះឆ្នោត​ នៅថ្ងៃទី​២៩ខែ​កក្កដា​ នឹង​មាន​លក្ខណៈ​ពិសេស​ដែល​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​អន្តរជាតិ​ខុស​ពីប្រទេស​ដទៃ​ដោយសារតែ​គណបក្ស​សង្គ្រោះជាតិ​ចង់​ចូលរួម​បោះឆ្នោត​ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដែល​នេះ​ខុស​ពី​ប្រទេស​ដទៃ ​គឺ​គណបក្ស​ខ្លះ​ធ្វើ​ពហិការ​ដោយ​ខ្លួនឯង។ លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល​ បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ថា​ ប្រទេស​...

Hello VOA៖ ការ​បោះឆ្នោត​ម៉ាឡេស៊ី​​​ជា​សារ​​និង​ក្តី​សង្ឃឹម​ដល់​​​អំណាច​ប្រជាពលរដ្ឋ​​នៅ​អាស៊ី​អាគ្នេយ៍ - មិថុនា 08, 2018 07.06.2018

លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ប្រទេសម៉ាឡេស៊ីកាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា​កន្លង​ទៅ​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលច្រើន​ ដោយសម្ព័ន្ធភាព​នៃ​គណបក្ស​ប្រឆាំង​បាន​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​៦០​ឆ្នាំ។ ការណ៍​នេះមាន​ឡើងស្រប​ពេល​ដែល​និន្នាការ​នៃ​លទ្ធិប្រជាធិបតេយ្យ​បាន​ថយ​ចុះ​នៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ អ្នក​តាមដាន​ការ​បោះឆ្នោត​ពីររូប​គឺលោក​ យឿង សុធារ៉ា...

បទសម្ភាសន៍ VOA៖ យុវជន​ខ្លះ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា - មិថុនា 01, 2018 01.06.2018

អ្នក​ដឹកនាំ​អង្គការ​យុវជន​មួយ​ក្នុង​ប្រទេស​កម្ពុជា​បាន​លើកឡើង​ថា ខណៈ​ដែល​យុវជន​ជាច្រើន​បាន​បង្ហាញ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ពួកគេ​នៅ​ក្នុង​ការ​បោះឆ្នោត​ជា​ពិសេស​ចាប់តាំង​ពី​ឆ្នាំ​២០១៣​មក​នោះ យុវជន​ខ្លះ ហាក់​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨​នេះ ក្រោយ​ពី​មិន​មានគណបក្ស​សង្គ្រោះ​ជាតិ ​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការបោះឆ្នោត​នេះ។ លោក សាយ មុន្នី ​បាន​សម្ភាស​លោក សរ ម៉ូ...

បទ​សម្ភាសន៍ VOA៖ គ.ជ.ប​ថា​ហួស​ពេល​ចុះឈ្មោះ​បក្ស​សង្គ្រោះជាតិ​តាមការ​ស្នើ​របស់​សហរដ្ឋ​អាមេរិក - ឧសភា 22, 2018 21.05.2018

កាលពី​សប្តាហ៍មុន​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​សម្តែង​ការ​សោកស្តាយ​ដែល​គណបក្ស​សង្គ្រោះជាតិ​មិន​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាងមុខ ​ហើយ​ថា​ការណ៍នេះ​នាំ​ឱ្យ​មាន​ភាព​មន្ទិល​សង្ស័យ​លើ​ការ​បោះឆ្នោត​ក្នុង​ពេល​ខាងមុខ។ រីឯ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភាជាតិ​សហរដ្ឋ​អាមេរិក​ក៏​បាន​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​មួយ ដែល​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ណា​ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធ...

Hello VOA៖ សង្គ្រោះជាតិ​បង្កើន​យុទ្ធនាការ​កុំ​ឱ្យ​ពលរដ្ឋ​ទៅបោះឆ្នោត - ឧសភា 18, 2018 17.05.2018

គណបក្ស​សង្គ្រោះជាតិ​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ទៅបោះឆ្នោត​ បើទោះបី​មានការ​បំភិតបំភ័យ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ក៏ដោយ។ យ៉ាងណាក៏ដោយ ​លោកស្រី មូរ​សុខហួរ​ អនុប្រធានគណបក្ស​សង្គ្រោះជាតិ​នៅតែ​មានក្តី​សង្ឃឹម​ថា​ នឹង​មាន​ដំណោះស្រាយ​នយោបាយ​មួយ​ ដែល​អាច​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​បាន​ ព្រោះ​វា​នឹង​ផ្តល់​ភាព​ស្រប​ច្បាប់​រដ្ឋាភិបាល​ដែល​កើត​ក្រោយ​ការ​បោះឆ្នោត។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនត...

Listen to the ​ការ​បោះឆ្នោត​​នៅ​កម្ពុជា - វីអូអេ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.