វីអូអេ
ខ្មែរនៅអាមេរិក - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
អតីតជនភៀសខ្លួនខ្មែរលោក ខិន គិវ សកម្មក្នុងកិច្ចការសង្គមខ្មែរក្នុងតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន - កញ្ញា 13, 2024 13.09.2024 15:00
លោក ខិន គិវ ជាកូនកំព្រាខ្មែរម្នាក់ដែលបានមកដល់សហរដ្ឋអាមេរិកដំបូងក្នុងឆ្នាំ១៩៨០ ក្នុងនាមជាជនភៀសខ្លួន។ ក្រោយពីការតស៊ូជម្នះឧបសគ្គរាប់មិនអស់ក្នុងជីវិតលើទឹកដីថ្មីអស់ពេលជាង២០ឆ្នាំមក លោកបានក្លាយជាអ្នកឯកទេសនិងគ្រូបង្រៀនខាងបច្ចេកវិទ្យាព័ត៌មាននៅមហាវិទ្យាល័យ Montgomery College ក្នុងរដ្ឋ Maryland។ នៅក្នុងបទសម្ភាសន៍ជាមួយលោក សាយ មុន្នី នៃវីអូអេ កាលពីពេលកន្លងទៅនេះ លោក ខិន គិវ បានថ្លែងថា លោកនៅតែបន្តបង្រៀននិងថែមទា...
អតីតជនភៀសខ្លួនខ្មែរលោក តាន់ សុខ ប្រែខ្លួនឯងពីកម្មករ ទៅជាថៅកែរោងចក្រនៅអាមេរិក - កញ្ញា 13, 2024 12.09.2024 14:47
អតីតជនភៀសខ្លួនខ្មែរម្នាក់គឺលោក តាន់ សុខ បានកែខៃជីវិតខ្លួនឯងពីកម្មករដែលទទួលបានប្រាក់ឈ្នួលតិចតូចពេលមកដល់សហរដ្ឋអាមេរិកដំបូងក្នុងឆ្នាំ ១៩៨០ រហូតក្លាយទៅជាថៅកែខ្លួនឯង។ សព្វថ្ងៃលោកជាម្ចាស់រោងចក្រស្លលោហធាតុមួយឈ្មោះថា TSB FOUNDRY ក្នុងក្រុង Salt Lake City នៃរដ្ឋ Utah ហើយគ្រប់គ្រងមុខជំនួញមួយចំនួនទៀតក្នុងរដ្ឋនោះផងដែរ។ លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយលោក សាយ មុន្នី នៃវីអូអេ ថា ជោគជ័យក្នុងមុខរបររបស់លោក បានមកព...
បទសម្ភាសន៍ VOA៖ និស្សិតខ្មែរអាមេរិកាំងមានការតាំងចិត្តខ្ពស់សិក្សានៅសាកលវិទ្យាល័យល្បី UCLA - កក្កដា 04, 2024 03.07.2024 11:14
កញ្ញា Parissa Lor-Tim គឺជាកូនខ្មែរអាមេរិកាំងដែលបានកើតហើយនិងធំដឹងក្ដីនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ កញ្ញាគឺជានិស្សិតខ្មែរអាមេរិកាំងថ្នាក់ឧត្តមសិក្សាជំនាន់ទីមួយនៅក្នុងគ្រួសាររបស់កញ្ញា។ ក្រុមគ្រួសាររបស់កញ្ញាគឺជាជនភៀសខ្លួនខ្មែរដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បច្ចុប្បន្ននេះ កញ្ញា Parissa គឺជានិស្សិតឆ្នាំទីពីរនៃសាកលវិទ្...
ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ចែករំលែកបទពិសោធន៍តស៊ូនៅអាមេរិកនិងអតីតកាល - មេសា 17, 2024 16.04.2024 21:23
ក្រោយ៤៩ឆ្នាំដែលរងគ្រោះដោយសាររបបខ្មែរក្រហម លោក Bryant Ben បានចែករំលែកបទពិសោធន៍ដ៏សោកសៅនិងការតស៊ូរបស់លោកក្នុងជីវិតថ្មីនៅលើទឹកដីសហរដ្ឋអាមេរិកក្រោយភៀសខ្លួនមកដល់។ លោក សុខ ខេមរា នៃ វីអូអេ បានជួបសម្ភាសន៍លោក Bryant តាមទូរសព្ទពីទីក្រុងឡងប៊ិច (Long Beach) រដ្ឋកាលីហ្វ័ញ៉ា។ លោក Bryant ធ្លាប់ជាជនរងគ្រោះដាក់ពាក្យប្តឹងនៅឯតុលាការកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិផងដែរ។ សូមស្តាប់កិច្ចសម្ភាសន៍វគ្គខ្លីដំ...
បទសម្ភាសន៍៖ គ្រូរបាំនិងអ្នកច្នៃរបាំខ្មែរម្នាក់រាំនៅក្នុងសារមន្ទីរសិល្បៈធំបំផុតនៅអាមេរិក សង្ឃឹមថានឹងទទួលកម្មសិទ្ធរូបចម្លាក់អាទិទេពមកវិញ - មីនា 18, 2023 17.03.2023 5:12
អ្នកស្រី សុភីលីន ជាម សាភីរ៉ូ (Sophiline Cheam-Shapiro) ជាគ្រូរបាំនិងអ្នកច្នៃរបាំបុរាណនិងទំនើបខ្មែរម្នាក់។ អ្នកស្រីត្រូវបានអញ្ជើញមកបុរី New York (ញូវយ៉ក)ថ្មីៗនេះ ដើម្បីចូលរួមក្នុងការកិច្ចពិភាក្សានិងសម្ភោធ Podcast Dynamite Doug ស្តីអំពីលោក Doughlas Latchford អ្នកជំនួញជនជាតិអង់គ្លេសដែលបានលួចជួញដូររូបចម្លាក់បុរាណខ្មែរជាច្រើន។ រូបចម្លាក់ប្រហែល៣០ ក្នុងចំណោមន...
បទសម្ភាសន៍ VOA៖ ពិធីក្បួនដង្ហែ និងបុណ្យវប្បធម៌ក្រុងខ្មែរ - មេសា 01, 2022 01.04.2022 11:44
នៅថ្ងៃទី៣ ខែមេសានេះ ទីក្រុងខ្មែរ ឬ Cambodia Town ដែលស្ថិតនៅក្នុងទីក្រុង Long Beach រដ្ឋ California នឹងរៀបចំកម្មវិធីក្បួនដង្ហែ និងបុណ្បវប្បធម៌ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកស្រី សាន សិទ្ធា ដែលជាប្រធានក្រុងខ្មែរ បានថ្លែងថា កន្លងមក ក្រុងខ្មែរតែងតែរៀបចំពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានអាក់ខានដ...
បទសម្ភាសន៍ VOA៖ អ្នកស្រី ស៊ូលី សារ៉ូ ថាសហគមន៍ខ្មែរអាមេរិកជោគជ័យខ្លះប៉ុន្តែមានកិច្ចការច្រើនដែលត្រូវធ្វើ - ឧសភា 29, 2021 28.05.2021 13:33
ខែឧសភានេះគឺជាខែប្រារព្ធមរតកពលរដ្ឋអាស៊ីអាមេរិកាំងនិងអ្នកដែនកោះប៉ាស៊ីហ្វិក ហើយក្នុងឱកាសនេះមេដឹកនាំសហគមន៍ខ្មែរយល់ថាសហគមន៍ដ៏ក្មេងខ្ចីនេះទទួលបានជោគជ័យខ្លះប៉ុន្តែនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីតាមឲ្យទាន់សហគមន៍ដទៃទៀតដែលបាននៅសហរដ្ឋអាមេរិកជាយូរហើយ ដូចជាសហគមន៍ចិននិងជប៉ុនជាដើម។ អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) សមាជិកក្រុមប្រឹក្សាទី...
បទសម្ភាសន៍ VOA៖ ប៉ូលិសខ្មែរ-អាមេរិកាំងរួមកម្លាំងជួយគ្នាក្នុងគ្រាលំបាកក្រោយពីមរណភាពលោកជីមមី អ៊ិន - ឧសភា 25, 2021 24.05.2021 9:55
មរណភាពរបស់ប៉ូលិសខ្មែរ-អាមេរិកាំងគឺលោកជីមមី អ៊ិន(Jimmy Inn) ដោយត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីដើមខែឧសភាបានជំរុញឲ្យពលរដ្ឋអាមេរិកាំងដែលបម្រើការងារក្នុងស្ថាប័នប៉ូលិសនៅទូទាំងរដ្ឋកាលីហ្វញ៉ាចាប់ផ្តើមរួបរួមកម្លាំងគ្នាដើម្បីជួយឧបត្ថម្ភគាំទ្រក្រុមគ្រួសាររបស់ពួកគេក្នុងគ្រាលំបាកឬមានអាសន្ន។ លោកឌែនី គឹម (Danny Kim)ប៉ូលិសស៊ើបអង្កេតនៃស្នងការប៉ូលិសក្រុងFr...
បទសម្ភាសន៍ VOA៖ វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងទី១ បានទទួលមរណភាពក្នុងការប្រយុទ្ធនឹងវីរុសកូរ៉ូណា - កុម្ភៈ 12, 2021 12.02.2021 13:26
វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងដំបូងបានទទួលមរណភាពក្នុងគ្រាប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅពេលដែលវីរុសនេះបានឆ្លងរាលដាលខ្លាំងក្នុងរដ្ឋកាលីហ្វញ៉ា។ លោកស្រីវេជ្ជបណ្ឌិត លឹម លីណាត អាយុ៥៨ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃទី១៨ ខែមករា នៅឯលំនៅដ្ឋាន។ លោកស្រីបានធ្វើការនៅកន្លែងសង្គ្រោះបន្ទាន់នៃមជ្ឈមណ្ឌលសុខាភិបាលថ្នាក់តំបន់ក្នុងសហគមន៍នៃទីក្រុង Fresno រដ្ឋកាលីហ្វញ៉ាអស់រយៈពេល ២៥ ឆ្នាំ។ លោកវេជ្ជបណ្ឌិត សុង តាន់ ប្រធានសមាគមសុខាភិបាលខ...
វត្តអារាមនិងព្រះវិហារនៅរដ្ឋមីនីសូតាមិនទាន់បើកទ្វារ ទោះមានការណែនាំឲ្យបើកដំណើរការក្តី - ឧសភា 21, 2020 21.05.2020 14:18
ទោះជាមានការប្រកាសជូនដំណឹងពីការបើកទ្វារពាណិជ្ជកម្ម សាលារៀន មធ្យោបាយធ្វើដំណើរ ភោជនីយដ្ឋាន និងអង្គការកន្លែងធ្វើការនានា ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺឆ្លង CDC ក្តី ក៏សហគមន៍ខ្មែរអាមេរិកាំងក្នុងរដ្ឋមីនីសូតា នៅមិនទាន់សម្រេចចិត្តបើកវត្តអារាម និងព្រះវិហារគ្រិស្តនៅឡើយទេ។ ការសម្រេចនេះ គឺដោយសារនៅមានការឆ្លងរាលដាលច្រើននៃវីរុសកូរ៉ូណានៅឡើយក្នុងរដ្ឋនេះ ហើយការស...
ពលរដ្ឋអាស៊ីអាមេរិកាំងងាយរងគ្រោះដោយសំអប់ក្នុងគ្រាវិបត្តិសុខភាពកូវីដ១៩ - ឧសភា 19, 2020 19.05.2020 14:28
ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី កាន់តែងាយរងគ្រោះ ក្នុងពេលមានវិបត្តិសុខភាពដែលបង្កឡើងដោយជំងឺកូវីដ១៩។ ក្រុមការងារ Stop AAPI Hate បានទទួលសេចក្តីរាយការណ៍ជាង ១៧០០ ករណី ពាក់ព័ន្ធនឹងការប្រមាថ ការដើរគេចចេញ និងការវាយប្រហារលើរាងកាយលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងរយៈតែ ៦ សប្តាហ៍ចាប់ពីចុងខែមីនា ដល់ដើមខែឧសភា។ ករណីទាំងនោះកើតមានឡើង នៅរដ្ឋចំនួន ៤៥ ទូទាំងសហរដ្ឋអាមេរ...
បទសម្ភាសន៍ VOA៖ សកម្មជនខ្មែររួមគ្នានឹងសហគមន៍អាស៊ីនៅរដ្ឋចចារជំរុញពលរដ្ឋបំពេញជំរឿន២០២០ - មេសា 30, 2020 29.04.2020 16:57
ក្រុមសកម្មជនខ្មែរអាមេរិកាំងនៅរដ្ឋចចារសហការជាមួយនឹងអង្គការនៅក្នុងសហគមន៍អាស៊ីដទៃទៀត ដើម្បីធ្វើយុទ្ធនាការជំរុញឱ្យសមាជិកសហគមន៍ខ្មែរនិងអាស៊ីដទៃទៀត បំពេញជំរឿនឆ្នាំ២០២០។ ពួកគេយល់ថា នេះគឺជាការចូលរួមក្នុងដំណើរប្រជាធិបតេយ្យមួយ ដែលឈានទៅឱ្យអ្នកនយោបាយទទួលខុសត្រូវក្នុងការងារ ហើយសង្ឃឹមថា សហគមន៍នឹងទទួលបានការចាប់ច្រើនពីថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលសហព័ន្ធ។ តទៅនេះជាភាគ...
បទសម្ភាស VOA៖ សកម្មជនធ្វើយុទ្ធនាការជំរុញឱ្យខ្មែរអាមេរិកាំងបំពេញជំរឿនឆ្នាំ២០២០ - មេសា 23, 2020 22.04.2020 13:57
ក្រុមសកម្មជនសហគមន៍នៅរដ្ឋចចារកំពុងតែធ្វើយុទ្ធនាការជំរុញឱ្យពលរដ្ឋខ្មែរអាមេរិកាំងយល់ដឹងពីសារៈសំខាន់នៃជំរឿនឆ្នាំ២០២០និងចូលរួមបំពេញ។ ពួកគេសង្ឃឹមថា លទ្ធផលសុក្រិតមួយនឹងជួយលើកកម្ពស់សហគមន៍ខ្មែរតាមរយៈការបែងចែកថវិកាយកមកដោះស្រាយតម្រូវការដែលមាននៅក្នុងសហគមន៍សម្រាប់រយៈពេល១០ឆ្នាំទៅមុខទៀត និងជាដំណើរការមួយក្នុងការបញ្ចេញសំឡេងរបស់ពួកគេនៅក្នុងសង្គមប្រជាធ...
បទសម្ភាសន៍VOA៖ វត្តខ្មែរនៅ Seattle មិនរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរដូចវត្តនៅរដ្ឋផ្សេងទៀត ដោយសារកូវីដ១៩ - មេសា 12, 2020 12.04.2020 9:45
វត្តធម្មចក្ការាម ហៅវត្តចាស់ ក្នុងក្រុង សៀអាថុល (Seattle) រដ្ឋវ៉ាស៊ីនតោន បានសម្រេចបិទទ្វារមិនប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដូចជាវត្តផ្សេងទៀតនៅសហរដ្ឋអាមេរិកដែរ ដោយសារបារម្ភពីការរាលដាលជំងឺកូវីដ១៩។ លោក សុខ ខេមរា នៃVOA បានជួបសម្ភាសលោក ឡែរី សេង ជាអនុប្រធានគណ:កម្មការវត្តនេះតាមទូរសព្ទ៕
បទសម្ភាសន៍VOA៖ ការផ្ដល់សេវាកម្មសុខភាពដល់ពលរដ្ឋខ្មែរអាមេរិកាំង ក្នុងអំឡុងពេលជំងឺកូវីដ១៩ឆ្លងរាលដាល - មេសា 01, 2020 01.04.2020 25:15
អ្នកជំនាញផ្នែកសុខភាពនៃសហគមន៍ខ្មែរអាមេរិកាំងមកពីសមាគមគាំទ្រសុខភាពខ្មែរ ហៅថា Khmer Health Advocates បានផ្តល់ដំបូន្មាន និងសេវាកម្មសុខភាពតាមទូរសព្ទក្នុងពេលមានការរីករាលដាលវីរុសកូរ៉ូណានៅក្នុងសហគមន៍នានា ដែលពលរដ្ឋកម្ពុជារស់នៅក្នុងសហរដ្ឋអាមេរិក។ លោក សុខ ខេមរា នៃ VOA បានសម្ភាសតាមទូរសព្ទជាមួយលោកស្រី គួច ធានវី នាយិកាសមាគមគាំទ្រសុខភាពខ្មែរ មកពីរដ្ឋ ខន់ណិចទីកិត (Connecticut) អំពីស្ថានភាពសុខភាពសហគមន៍ខ្មែរទាក់ទងន...
បទសម្ភាសន៍ VOA៖ សហគមន៍អាស៊ីនៅអាមេរិករងការរើសអើងនិងហិង្សាដោយសារវីរុសកូរ៉ូណា - មីនា 31, 2020 30.03.2020 9:36
មេដឹកនាំសហគមន៍ខ្មែរអាមេរិកាំងសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនូវអំពើហិង្សា និងសកម្មភាពរើសអើងប្រឆាំងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងពេលដែលការឆ្លងជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីកាន់តែកើនឡើង និងទទូចឱ្យមានការយោគយល់គ្នាតាមគុណតម្លៃរបស់អាមេរិកាំង។ សេចក្តីរាយការណ៍ដែលដកស្រង់ប្រភពមន្ត្រីមានសមត្ថកិច្ចបានបង្ហាញថា អាជ្ញាធរក៏បានកត់សម្គាល់ពីការកើនឡើងនេះ...
បទសម្ភាសន៍ VOA៖ វីរុសកូរ៉ូណាធ្វើឲ្យប៉ះពាល់ពីធីបុណ្យសាសនាសម្រាប់សហគមន៍ខ្មែរនៅរដ្ឋ មិនីសូតា - មីនា 31, 2020 30.03.2020 12:39
វត្តមុនីសុតារាម បានបិទទ្វារនិងផ្អាកការជួបជុំពុទ្ធបរិស័ទមួយរយ:ពេល ដើម្បីទប់ស្គាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដែលបង្កជាជំងឺកូវីដ១៩ (COVID 19) ដែលបានឆ្លងនិងសម្លាប់មនុស្សជាច្រើននាក់នៅជុំវិញពិភពលោក។ ការសម្រេចនេះ បានធ្វើឲ្យមានការលុបចោលពិធីបុណ្យសាសនាសំខាន់ផ្សេងៗសម្រាប់វត្តមួយនេះ រួមទាំងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និង ពិធីបុណ្យវិសាខបូជាផងដែរ ដែលពុទ...
បទសម្ភាសន៍ VOA៖ អ្នកស្រីស៊ូលី សារ៉ូ ប្តេជ្ញាបង្កើតសម្ព័ន្ធភាពធំជាងមុនសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា - មីនា 06, 2020 05.03.2020 10:43
បេក្ខជនឈរឈ្មោះសម្រាប់តំណែងក្រុមប្រឹក្សាក្រុងឡុងប៊ិចប្រចាំសង្កាត់លេខ ៦ គឺអ្នកស្រី ស៊ូលី សារ៉ូ បានថ្លែងអំណរគុណអ្នកគាំទ្រដែលបានបោះឆ្នោតកាលពីថ្ងៃអង្គារ ហើយបាននាំឱ្យអ្នកស្រីក្លាយជាបេក្ខជននាំមុខគេបង្អស់។ អ្នកស្រីប្តេជ្ញាថានឹងខិតខំបង្កើតសម្ព័ន្ធភាពធំជាងមុន ដើម្បីឈានទៅឈ្នះការបោះឆ្នោតផ្តាច់ព្រ័ត្ តនៅខែវិច្ឆិកាខាងមុខ។ អ្នកស្រីស៊ូលី សារ៉ូ បានផ្តល់បទសម្ភាសដល់លោកម៉ែន គឹមស...
បទសម្ភាសន៍ VOA៖ សហគមន៍ខ្មែរអាមេរិកាំងនឹងជួបជុំគ្នាស្វែងរកដំណោះស្រាយជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា - កញ្ញា 13, 2019 13.09.2019 6:29
រៀងរាល់ថ្ងៃទី១៥ ខែកញ្ញា គឺជាទិវាលទ្ធិប្រជាធិបតេយ្យអន្តរជាតិ ដែលត្រូវបានតាក់តែងឡើងដោយអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់និងការពារសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងការចូលរួមកសាងលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក។ មួយថ្ងៃមុនទិវានេះ សហគមន៍ខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នឹងជួបជុំគ្នានៅថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីស្ថានភាពប្រជាធិតេ...
បទសម្ភាសន៍ VOA ៖ អ្នកដឹកនាំសហគមន៍លោក បាវ បេន យកល្ខោនខោលមកសម្ដែងនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន - សីហា 28, 2019 28.08.2019 8:33
លោក បាវ បេន ជាប្រធានសមាគម «ទិវាសហគមន៍ខ្មែរ ឬ Cambodian Community Day» ដែលរៀបចំមហោស្រពវប្បធម៌ខ្មែរជារៀងរាល់ឆ្នាំ នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា ក្នុងព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំនេះ លោក បាវ បេន និងសមាគមរបស់លោក បាននាំយកល្ខោនខោលរបស់ខ្មែរ ដែលអង្គការ UNESCO បានដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការពារជ...
បទសម្ភាសន៍ VOA៖ ចលនាស្រី្តគណបក្សសង្គ្រោះជាតិបន្តទាមទារឲ្យអាមេរិកជួយស្តារប្រជាធិបតេយ្យកម្ពុជា - មិថុនា 13, 2019 12.06.2019 15:07
មេដឹកនាំចលនាស្រី្តគណបក្សសង្គ្រោះជាតិបណ្តាញសកល គឺលោកស្រីជេណេត សេង (Janet Seng) បានថ្លែងថា លោកស្រីបន្តជួបប្រជុំជាមួយនឹងមន្ត្រីក្រសួងការបរទេសសហរដ្ឋ អាមេរិកនិងសមាជិកសភា ព្រឹទ្ធសភាដើម្បីស្នើសុំឲ្យមានការបន្តអន្តរាគមន៍អំពីស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា ដែលគណបក្សជំទាស់ត្រូវរំលាយនិងលោក កឹម សុខា ត្រូវស្ថិតនៅឃុំខ្លួន ហើយនិងសិទ្ធិសេរីភាពផ្សេងៗទៀត...
វាគ្មិនទទូចដល់ខ្មែរអាមេរិកាំងឲ្យចូលរួមក្នុងនយោបាយអាមេរិកមុនការបោះឆ្នោត - ឧសភា 31, 2019 30.05.2019 34:09
នៅពេលបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកនៃគណបក្សទាំងពីរកំពុងបន្តយុទ្ធនា ការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំ ២០២០ ខាងមុខ លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិ មនុស្សនិងប្រជាធិបតេយ្យ បានថ្លែងថា ការចូលរួមរបស់ពលរដ្ឋខ្មែរក្នុងនយោបាយ អាមេរិកនឹងផ្តល់ប្រយោជន៍ដល់សហគមន៍ខ្មែរ និងប្រទេសកំណើត ជាពិសេសបើចង់ពឹងសភា...
Hello VOA៖ ការថែរក្សាវប្បធម៌ខ្មែរនៅសហរដ្ឋអាមេរិក ប្រៀបដូចការរក្សាដួងព្រលឹងរបស់ខ្មែរ - មេសា 08, 2019 08.04.2019 30:34
អ្នកស្រលាញ់សិល្បៈនិងវប្បធម៌ខ្មែរក្នុងសហរដ្ឋអាមេរិក លើកឡើងថា ការថែរក្សាវប្បធម៌ខ្មែរក្នុងប្រទេសនេះ មានសារៈសំខាន់សម្រាប់រក្សាអត្តសញ្ញាណរបស់ជនជាតិខ្មែរ។ កញ្ញា ដួង ទេពវិសាល អ្នករាំម្នាក់ក្នុងក្រុមរបាំនៃសមាគមរក្សាមត៌កខ្មែរនៅសហរដ្ឋអាមេរិក ក្នុងរដ្ឋម៉ារីលែន មានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ថា៖ «នៅស្រុកអាមេរិកនេះ ត...
បទសម្ភាសន៍VOA៖ បក្សសង្គ្រោះជាតិទាមទារឱ្យអាមេរិកដាក់សម្ពាធបន្ថែមទៀតលើលោក ហ៊ុន សែន - មករា 19, 2019 18.01.2019 9:30
នៅថ្ងៃសៅរ៍ទី១៩ ខែមករានេះ គណបក្សសង្គ្រោះជាតិ គ្រោងនឹងរៀបចំដឹកនាំបាតុកម្មមួយនៅខាងមុខរដ្ឋសភានិងសេតវិមានរបស់សហរដ្ឋអាមេរិក ដើម្បីទាមទារឱ្យសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិ ដាក់សម្ពាធបន្ថែមទៀតលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសអ្នកនាំពាក្យសាខាគណបក្សប្រឆាំងនេះប្រចាំសហរដ្ឋអាមេរិក គឺលោក ប៉...
បទសម្ភាសន៍ VOA៖ លោកTed Yoho ថាប្រទេសសេរីមិនជឿល្បិចលោកហ៊ុន សែនទេ - ធ្នូ 13, 2018 12.12.2018 6:30
សេចក្តីព្រាងច្បាប់ HR5754 ដែលមានគោលបំណងនាំយកលទ្ធិប្រជាធិបតេយ្យទៅប្រទេសកម្ពុជាដែលសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តកាលពីខែកក្កដា បាននៅជាប់គាំងត្រឹមព្រឹទ្ធសភាសហរដ្ឋអាមេរិក។ សេចក្តីព្រាងច្បាប់នេះនឹងអស់សុពលភាពនៅដំណាច់ឆ្នាំ២០១៨នេះ ប៉ុន្តែលោក Ted Yoho អ្នកតំណាងរាស្រ្តប្រចាំរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋអះអាងថា បើព្រឹទ្ធសភាមិនអាចអនុម័តបាននៅដំណាច...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.