វីអូអេ
ខ្មែរនៅអាមេរិក - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
បទសម្ភាសន៍ VOA៖ អតីតអ្នកទោសខ្មែររួចផុតពីការបណ្តេញចេញដោយសារការងារសហគមន៍ - វិច្ឆិកា 30, 2018 29.11.2018 13:20
កាលពីថ្ងៃច័ន្ទ តុលាការក្រុងឡូសអាន់ជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ាបានសម្រេចលុបចោលបទបញ្ជាបញ្ជូនអតីតអ្នកទោសខ្មែរម្នាក់ទៅប្រទេសកម្ពុជាវិញ ក្រោយពីគាត់ទទួលបានការលើកលែងទោសពីលោកអភិបាលរដ្ឋ។ លោក សុក ផល បានបញ្ជាក់ប្រាប់លោក ម៉ែន គឹមសេង នៃ VOA Khmer ក្នុងបទសម្ភាសន៍ថា ដោយសារតែការងារជួយដល់សង្គមក្រោយពីលោកចេញពីពន្ធនាគារកាលពីឆ្នាំ២០១៥ ធ្វើឱ្យលោកទទួលបាន...
បទសម្ភាសVOA៖ សម្ព័ន្ធមិត្តរដ្ឋកាលីហ្វញ៉ានិងកម្ពុជាប្រារព្ធខួបលើកទី៣នៃសហប្រតិបត្តិការ - វិច្ឆិកា 14, 2018 13.11.2018 10:06
អង្គការសម្ព័ន្ធមិត្តរដ្ឋកាលីហ្វញ៉ានិងកម្ពុជាដែលមានមូលដ្ឋាននៅទីក្រុងឡុងប៊ិច កំពុងធ្វើការងារដើម្បីជំរុញពាណិជ្ជកម្មនិងលើកកម្ពស់ការផ្លាស់ប្តូរវិស័យអប់រំ សង្គមកិច្ច និងវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋកាលីហ្វញ៉ា។ អង្គការនេះមើលឃើញថា មានសក្តានុពលពាណិជ្ជកម្មច្រើនសម្រាប់ក្រុមហ៊ុនអាមេរិកាំងទៅវិនិយោគនៅកម្ពុជាក៏ដូចជាការនាំផលិតផលកសិកម្មនិងឧស្សាហកម្មរបស់កម្ពុជា...
Hello VOA៖ អ្នកតស៊ូមតិខាងសិទ្ធិមនុស្សថាលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកនឹងមានឥទ្ធិពលលើកម្ពុជា - វិច្ឆិកា 13, 2018 12.11.2018 28:22
លោក យ័ប គឹមទឹង ប្រធានអង្គការខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដែលជាវាគ្មិនក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១២ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា រដ្ឋសភាអាមេរិកដែលនឹងដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងព្រឹទ្ធសភាដែលនឹងដឹកនាំដោយគណបក្សសាធារណរដ្ឋ នឹងនៅតែជួយធ្វើឱ្យមានការផ្លាស់ប្ដូរនៅក្នុងប្រទេសកម្ពុជា ដោយសារលោកថា គណបក្សទាំងពីរ មានគោល...
Hello VOA៖ ខ្មែរអាមេរិកាំងខ្លះចេញទៅបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយមិនពេញចិត្តប្រធានាធិបតី ត្រាំ - វិច្ឆិកា 07, 2018 06.11.2018 22:46
ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួន បានចេញទៅបោះឆ្នោតជាមួយពលរដ្ឋអាមេរិកាំងរាប់លាននាក់នៅថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមការិយាល័យបោះឆ្នោតនៅទូទាំងសហរដ្ឋអាមេរិក។ ពលរដ្ឋទាំងនោះបាននិយាយថា ពួកគេចង់ឃើញការបញ្ឈប់ការរើសអើងពូជសាសន៍ បញ្ចប់អំណាចប្រមូលផ្តុំលើគណបក្ស សារធារណរដ្ឋ កំណើនសេដ្ឋកិច្ច និងការបង្កើនផលប្រយោជន៍អាមេរិកជាដើម។ សូមស្តាប់ការបកស្រាយរបស់វាគ្មិនទាំងពីរក្នុងកម្មវិធី Hello VOA កាលពីថ្ងៃអង្គារគឺ លោក...
បទសម្ភាសន៍ VOA៖ បញ្ហាអន្តោប្រវេសន៍ស្ថិតក្នុងចិត្តអ្នកបោះឆ្នោតខ្មែរសញ្ជាតិអាមេរិកាំងនៅទីក្រុងឡូវែល - វិច្ឆិកា 05, 2018 05.11.2018 8:54
បញ្ហាអន្តោប្រវេសន៍ បានក្លាយជាប្រធានបទសំខាន់មួយសម្រាប់ពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំង ដែលបានចុះឈ្មោះបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៨ ដើម្បីជ្រើសរើសសមាជិករដ្ឋសភា ព្រឹទ្ធសភា អភិបាលក្រុង និងសមាជិកដឹកនាំក្រុងផ្សេងៗទៀត នៅសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី៦ ខែវិច្ឆិកានេះ។ នេះបើតាមការយល់ឃើញរបស់លោក នួន វាសនា សមាជិកក្រុមប្រឹក្សាក្រុងឡូវែល នៃរដ្ឋ Massachu...
បទសម្ភាសន៍ VOA៖ ខ្មែរនៅអាមេរិកគ្រោងបាតុកម្មពេលលោកហ៊ុន សែន ថ្លែងនៅអង្គការសហប្រជាជាតិ - កញ្ញា 12, 2018 11.09.2018 10:59
ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកគ្រោងនឹងធ្វើបាតុកម្មនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ ទី២៨និង២៩ ខែកញ្ញានេះ នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ដើម្បីទាមទារមិនឱ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ដែលបង្កើតឡើងក្រោយការបោះឆ្នោតជាតិកាលពីខែកក្កដា។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គ្រោងនឹងថ្លែងទៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ ទី២៨ ខែកញ្ញា ក...
បទសម្ភាសន៍ VOA៖ លោកសម រង្ស៊ី រំលឹកពីវីរភាពនិងការងារជាមួយនឹងលោកចន ម៉ាក់ខេន - កញ្ញា 07, 2018 06.09.2018 13:47
លោកចន ម៉ាក់ខេន សមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពលម្នាក់ ទទួលបានការគោរពពីអ្នកនយោបាយខ្មែរមួយចំនួន និងសហគមន៍ខ្មែរអាមេរិកាំង ដោយសារតែបានធ្វើកិច្ចការជាច្រើន ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា នៅមុនពេលលោកទទួលមរណភាព កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅនេះ។ លោកសម រង្ស៊ី សហស្ថានិកគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ...
Hello VOA ៖ បេក្ខជនអាមេរិកាំងដើមកំណើតខ្មែរ២នាក់ថា អស់លោកឈរឈ្មោះបោះឆ្នោតដើម្បីបម្រើពលរដ្ឋមិនថាខ្មែរ អាមេរិកាំងឬសាសន៍ណាទេ - កញ្ញា 04, 2018 03.09.2018 30:44
លោក មាស សែម និង លោក អ៊ុង រិទ្ធី ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅសង្កាត់ Middlesex ទី១៨ រួមទាំងទីក្រុង Lowell ថ្លែងថា អស់លោកចង់បម្រើផលប្រយោជន៍ពលរដ្ឋទាំងអស់មិនថាជាជាតិសាសន៍ណាទេ ហើយថែមទាំងចង់ជួយជំរុញឲ្យប្រទេសកម្ពុជាមានការរីកចម្រើនក្នុងលទ្ធិប្រជាធិបតេយ្យផងដែរ។ លោកទាំងពីរ កំពុងប្រណាំងប្រជែងគ្នាដើម្បីយកតំណែងតំណាងរាស្ត្រពីលោកតំណាងរាស្ត្រ មុំ រ៉ា...
បទសម្ភាសន៍ VOA៖ សកម្មជនខ្មែរអាមេរិកាំងបន្តយុទ្ធនាការបញ្ចុះបញ្ចូលព្រឹទ្ធសភា លើសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា - សីហា 23, 2018 23.08.2018 12:46
សកម្មជនខ្មែរអាមេរិកាំងកំពុងតែធ្វើយុទ្ធនាការបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភានានាឱ្យគាំទ្រសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ (H.R. 5754) ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ លោកស្រី Janet Seng ប្រធានចលនាស្រ្តីបណ្តាញសាកល នៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បានផ្តល់បទសម្ភាសន៍...
បទសម្ភាសន៍ VOA៖ អ្នកគាំទ្របក្សសង្គ្រោះជាតិជំរុញព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់៥៧៥៤ - សីហា 10, 2018 09.08.2018 12:23
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក បន្តយុទ្ធនាការបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាអាមេរិកាំងឱ្យអនុម័តសេចក្តីព្រាងច្បាប់លេខ៥៧៥៤ ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យបានមុនការបង្កើតរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ទណ្ឌកម្មមន្ត្រី ដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។ លោក ម៉ែន វណ្ណៈ ប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិអាមេរិកប្រចាំនៅ...
បទសម្ភាសន៍VOA៖ អ្នកឃ្លាំមើលថា សន្លឹកឆ្នោតមិនបានការគឺជាកម្លាំងព្រមានដ៏ធំដល់អ្នកនយោបាយ - សីហា 04, 2018 03.08.2018 9:54
ក្រោយការបោះឆ្នោតដែលមានភាពរកាំរកូសកាលពីនៅថ្ងៃអាទិត្យទី២៩ខែកក្កដានេះ ចំនួនសន្លឹកឆ្នោតដែលមិនគាំទ្រគណបក្សនយោបាយណាមួយ មានចំនួនច្រើនជាងចំនួនសន្លឹកឆ្នោតគាំទ្រគណបក្សនយោបាយចំនួន១៩ផ្សេងទៀតក្រៅតែពីគណបក្សកាន់អំណាចដែលបានចូលរួមការបោះឆ្នោត។ ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់គឺលោក ឆៃ ចិន្តា ដែលបានតាមឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជាមើលឃើញថា ចំនួនសន្លឹកឆ្...
បទសម្ភាសន៍VOA៖ បក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកគ្រោងធ្វើបាតុកម្មថ្ងៃទី២៨និង២៩ - កក្កដា 06, 2018 05.07.2018 14:11
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសគ្រោងនឹងធ្វើបាតុកម្មជាច្រើនកន្លែងនៅថ្ងៃទី២៨និង២៩ខែកក្កដា ដើម្បីសម្តែងការជំទាស់នឹងការបោះឆ្នោតនៅកម្ពុជានិងទាមទារឱ្យអន្តរជាតិមិនទទួលស្គាល់លទ្ធផលឆ្នោតនេះ។ ពួកគេក៏បន្តអំពាវនាវដល់ពលរដ្ឋកុំទៅបោះឆ្នោតដើម្បីបង្ហាញការប្រឆាំងនឹងការបោះឆ្នោតនេះផងដែរ។ លោក ម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្...
បទសម្ភាសន៍VOA៖ សកម្មជនបញ្ចុះបញ្ចូលសមាជិកសភាឱ្យគាំទ្រសេចក្តីព្រាងច្បាប់H.R. 5754 - មិថុនា 29, 2018 28.06.2018 8:58
សកម្មជនខ្មែរអាមេរិកាំងកំពុងតែធ្វើយុទ្ធនាការបញ្ចុះបញ្ចូលសមាជិកសភានានាឱ្យគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨(H.R. 5754) ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ លោកស្រី Janet Seng ប្រធានចលនាស្រ្តីបណ្តាញសាកលបានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេងនៃវីអូអេក្រោយពីលោកស្រីបានជួបជាមួយបុគ...
បទសម្ភាសន៍ VOA៖ «រដូវអត់អាហារ»បង្ហាញពីការរួចជីវិតវេជ្ជបណ្ឌិតខ្មែរ-អាមេរិកាំង - មេសា 13, 2018 12.04.2018 12:27
អតីតនិស្សិតពេទ្យម្នាក់បានរស់រានមានជីវិតពីរបបខ្មែរក្រហម ប៉ុន្តែសមាជិក២៣នាក់ទៀតក្នុងក្រុមគ្រួសារបានស្លាប់បាត់បង់ជីវិត ហើយខ្លួនគាត់ក៏ស្ទើរតែស្លាប់បាត់បង់ជីវិត បើកុំតែបានជំនាញពេទ្យជួយ។ លោក សៀង សេង ដែលនៅពេលនេះបានចូលនិវត្តន៍ពីការងារជាវេជ្ជបណ្ឌិតនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានចែករំលែកបទពិសោធឈឺចាប់នេះតាមរយៈសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន ដែលមានចំណង...
បទសម្ភាសន៍ VOA៖ យុវជនគួរព្យាយាមដកពិសោធន៍ក្រៅសាលានិងក្រៅប្រទេស - មីនា 02, 2018 02.03.2018 8:33
លោក រឹម សារ៉ែម អាយុ២៨ឆ្នាំ ជាជនជាតិដើមគួយមួយរូបដែលសព្វថ្ងៃជាអ្នកសម្របសម្រួលគម្រោងនៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា។ កាលពីឆ្នាំចុងឆ្នាំ ២០១៧ លោកបានចូលរួមក្នុងកម្មវិធីគម្រោងមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឬ YSEALI Professional Fellows Program ដែលបានផ្តល់ឱកាសដល់អ្នកមានអាជីពវ័យក្មេងកម្ពុជាចំនួន៨រូប ឲ្យមកដកពិសោធន៍ការងារនៅសហរដ្ឋអាមេរិកចំនួនជាងមួយខែ។ ក្ន...
បទសម្ភាសន៍ VOA៖ សង្គ្រោះជាតិគាំទ្រ CARI Act ដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា - កុម្ភៈ 23, 2018 23.02.2018 11:25
គណបក្សសង្គ្រោះជាតិបានថ្លែងអំណរគុណសមាជិកព្រឹទ្ធសភាអាមេរិកាំងចំនួន៥នាក់ដែលបានស្នើសេចក្តីព្រាងច្បាប់ CARI Act ដែលនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរដ្ឋាភិបាលកម្ពុជា។ លោកស្រី មូរ សុខហួរ អនុប្រធាន គណបក្សសង្គ្រោះជាតិបានបញ្ជាក់នៅក្នុងលិខិតទៅសមាជិកព្រឹទ្ធសភាទាំងនោះថា សេចក្តីព្រាងច្បាប់នេះផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋកម្ពុជានិងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ។ លោក ម៉ែន គឹមស...
បទសម្ភាសន៍ VOA ៖ វិធីសាស្ត្រនិងបច្ចេកវិទ្យានៃការបង្រៀនច្បាប់នៅអាមេរិកអាចជាគំរូដល់ការអប់រំច្បាប់នៅកម្ពុជា - កុម្ភៈ 08, 2018 07.02.2018 13:01
កម្មវិធីគម្រោងមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឬ YSEALI Professional Fellows Program កាលពីឆ្នាំ២០១៧ បានផ្តល់ឱកាសដល់អ្នកមានអាជីពវ័យក្មេងកម្ពុជាចំនួន៨រូប ឲ្យមកដកពិសោធន៍ការងារនៅសហរដ្ឋអាមេរិកចំនួនជាងមួយខែ។ លោក តាយ លីណា អាយុ៣០ឆ្នាំ ជាសាស្ត្រាចារ្យផ្នែកច្បាប់មួយរូបនិងជាសហនាយកជាតិកម្មវិធីប្រចាំប្រទេសកម្ពុជានៃមជ្ឈមណ្ឌលដាប់ប៊ែលយូអេសឌី ហាន់ដា សម្រាប់សិទ្ធិមនុស្សនិ...
បទសម្ភាសន៍ VOA៖ ការអប់រំក្នុងសហគមន៍និងការអប់រំក្រៅថ្នាក់មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ - មករា 19, 2018 18.01.2018 18:00
កម្មវិធី «ដំណោះស្រាយសហគមន៍» ឬ Community Solutions Program ដែលរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ជាកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសហគមន៍ដល់អ្នកជំនាញវ័យក្មេង ដោយនាំពួកគេមកដកពិសោធន៍ការងាររយៈពេល៤ខែនៅតាមអង្គការសហគមន៍ឬស្ថាប័នមូលដ្ឋាននានានៅសហរដ្ឋអាមេរិក។ លោក ជុន គឹមអេង អាយុ២៧ឆ្នាំ ប្រធានគ្រូនៅវិទ្យាស្ថានភាសាមួយ បានចូលកម្មវិធី Community Solutions Progr...
បទសម្ភាសន៍ VOA៖ បច្ចេកវិទ្យា fintech បង្កើនប្រសិទ្ធភាពនិងសក្តានុពលនៃវិស័យហិរញ្ញវត្ថុកម្ពុជា - ធ្នូ 26, 2017 25.12.2017 14:16
បច្ចេកវិទ្យាហិរញ្ញវត្ថុឬ fintech កំពុងរីកចម្រើនខ្លាំងនៅទូទាំងពិភពលោក ហើយសក្តានុពលនៃវិស័យនេះកំពុងទទួលការចាប់អារម្មណ៍ច្រើនដែរនៅក្នុងប្រទេសកម្ពុជា។ ការសិក្សាមួយបង្ហាញថា បច្ចេកវិទ្យាហិរញ្ញវត្ថុនេះអាចបំពេញតម្រូវការសេវាហិរញ្ញវត្ថុចំនួន៦ពាន់លានដុល្លារ នៃគម្លាតខ្វះខាតសរុប២៤ពាន់លានដុល្លារ រវាងការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ និងតម្រូវការជាក់ស្តែង។ លោក ស៊...
Hello VOA៖ ពលរដ្ឋខ្មែរអាមេរិកាំងចង់ឲ្យកម្ពុជាងាកមកប្រកាន់មាគ៌ាប្រជាធិបតេយ្យឡើងវិញ - ធ្នូ 12, 2017 11.12.2017 28:49
ក្រុមសកម្មជនដែលតស៊ូមតិទាមទារសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋកម្ពុជា ថ្លែងថា ការដាក់បម្រាមទិដ្ឋាការ មិនឲ្យមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលធ្វើឲ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ចូលក្នុងទឹកដីសហរដ្ឋអាមេរិកនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី...
បទសម្ភាសន៍ VOA៖ អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងថា ពលរដ្ឋខ្មែរត្រូវតែហ៊ានលះបង់ប្រយោជន៍ខ្លីដើម្បីផលប្រយោជន៍យូរអង្វែង - ធ្នូ 12, 2017 11.12.2017 9:17
ខណៈដែលសហគមន៍អន្តរជាតិ កំពុងតែដាក់សម្ពាធនយោបាយកាន់តែខ្លាំងលើរដ្ឋាភិបាលខ្មែរ ក្រុមពលរដ្ឋខ្មែរនៅក្រៅប្រទេស បានទទូចឲ្យមានការដាក់សម្ពាធសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីឲ្យរដ្ឋាភិបាលខ្មែរ ងាកមកគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងថា ថ្វីបើពលរដ្ឋខ្មែរខ្លះ អាចនឹងរងផលប៉ះព...
បទសម្ភាសន៍ VOA៖ ខ្មែរក្រោមសុំ EU និងUN ជួយដោះស្រាយករណីរំលោភសិទ្ធិមនុស្ស - តុលា 27, 2017 27.10.2017 8:43
សហព័ន្ធខ្មែរកម្ពុជាក្រោមបានស្នើសុំឱ្យសហគមន៍អឺរ៉ុបផ្តល់សិទ្ធិជ្រកកោននយោបាយដល់ព្រះសង្ឃខ្មែរក្រោមពីរអង្គ ដែលអាជ្ញាធរវៀតណាមបានចាប់ដាក់ពន្ធនាគារដោយសារតែបង្រៀនអក្សរសាស្រ្តខ្មែរ។ ព្រះសង្ឃមួយអង្គបានរួចចេញពីពន្ធនាគារវិញ ហើយរីឯមួយអង្គទៀតកំពុងជាប់ពន្ធនាគារនៅឡើយ។ សកម្មជនសិទ្ធិមនុស្សមានការព្រួយបារម្ភថា ព្រះសង្ឃទាំងពីរអង្គអាចនឹងរងការធ្វើទុកបុកម្នេញ...
បទសម្ភាសន៍ VOA៖ ភាពជាអ្នកដឹកនាំតម្រូវឲ្យមានការស្រាវជ្រាវច្បាស់លាស់ - តុលា 19, 2017 18.10.2017 15:12
នៅក្នុងឆ្នាំនេះ មូលនិធីអាស៊ី បានរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ Asia Foundation Development Fellows Program សម្រាប់ជនជាតិអាស៊ីដែលមានអាយុក្រោម៤០ឆ្នាំ។ កម្មវិធីរយៈពេល៤សប្តាហ៍នេះមានគោលដៅអភិវឌ្ឍភាពជាអ្នកដឹកនាំដល់អ្នកដឹកនាំវ័យក្មេងពីប្រទេសចំនួន១២នៅអាស៊ី ដោយនាំពួកគេទៅទស្សនកិច្ចនៅប្រទេសវៀតណាម កូរ៉េ ខាងត្បូង និងសហរដ្ឋអាមេរិក។ ក្នុងចំណោមនោះ មានអ...
បទសម្ភាសន៍ VOA៖ បូជនីយដ្ឋានជនភៀសខ្លួនខ្មែរនៅក្រុងឡូវែលរំឭកប្រវត្តិសាស្ត្រនៃការតស៊ូរបស់ខ្មែរនៅអាមេរិក - កញ្ញា 26, 2017 26.09.2017 8:03
ប្រវត្តិសាស្ត្រនៃជនភៀសខ្លួនខ្មែរ ដែលបានរត់គេចពីរបបប្រល័យពូជសាសន៍នៃរបបខ្មែរក្រហមនៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ត្រូវបានបានកត់ត្រាជាប្រវត្តិសាស្ត្រ ដោយការសាងសង់ជាបូជនីយដ្ឋានមួយ ដែលបង្ហាញរូបស្ត្រីជនភៀសខ្លួនខ្មែរម្នាក់កំពុងពរកូននៅក្នុងដៃ។ បូជនីយដ្ឋាននេះ ស្ថិតនៅសាលាក្រុងឡូវែល នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក ដែលត្រូវបានសម...
បទសម្ភាសន៍ VOA៖ អតីតយុទ្ធជនរបបសាធារណរដ្ឋខ្មែរដំបូងទទួលបានរង្វាន់នៅសហរដ្ឋអាមេរិក - កញ្ញា 26, 2017 25.09.2017 9:44
អតីតទាហានមួយរូបនៃរបបសាធារណរដ្ឋខ្មែរទទួលបានរង្វាន់ «មរតកសំឡេងអតីតយុទ្ធជន» ប្រចាំឆ្នាំ២០១៧នេះ ដោយសារការបម្រើក្នុងជួរយោធា និងធ្វើកិច្ចការមនុស្សធម៌ជួយដល់អតីតយុទ្ធជនដទៃទៀត។ លោក យ៉ាន់ យ៉ន គឺជាអតីតយុទ្ធជនខ្មែរដំបូងដែលមានកិត្តិយសទទួលរង្វាន់នេះ ជាមួយនឹងអតីតយុទ្ធជនអាមេរិកាំងចំនួន២០នាក់ផ្សេងទៀត ដែលផ្តល់ដោយមជ្ឈមណ្ឌលមនុស្សធម៌នៃរដ្ឋមីនីសូតា។ លោក យ៉ាន់ យ៉ន...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.