វីអូអេ
Hello VOA សំឡេងជំនាន់ថ្មី - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
Hello VOA សំឡេងជំនាន់ថ្មី៖ បច្ចេកវិទ្យារ៉ូបូតផ្តល់ការងារដល់យុវជននិងពង្រឹងសេដ្ឋកិច្ចជាតិ - មេសា 08, 2024 08.04.2024 21:19
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យារ៉ូបូតចាប់ផ្តើមទទួលបានការចាប់អារម្មណ៍និងការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយគេឃើញមានការប្រើប្រាស់រ៉ូបូតសម្រាប់បម្រើការងារតាមផ្ទះ និងតាមគ្រឹះស្ថានឧស្សាហកម្មមួយចំនួនផងដែរ។ លោក អ៊ាន សុខណាង វិស្វករនៃក្រុមហ៊ុន AI FARM ROBOTICS លើកឡើងថា បច្ចេកវិទ្យារ៉ូបូតកំពុងបង្កើតឱកាសការងារដល់យុវជនកម្ពុជា ដែលចាប់យកជំនាញបច្ចេក...
Hello VOA សំឡេងជំនាន់ថ្មី៖ ការកំណត់ស្តង់ដាភាពស្រស់ស្អាតអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្ស - មីនា 11, 2024 11.03.2024 23:50
ចាប់តាំងពីបណ្តាញផ្សព្វផ្សាយសង្គមមានអ្នកប្រើប្រាស់ច្រើន និងកំពុងត្រូវបានប្រើប្រាស់ជាកន្លែងចែករំលែកទំនាក់ទំនង ធ្វើជំនួញ ផ្តល់ព័ត៌មានផ្សេងៗ គេឃើញអ្នកបង្កើតមាតិកាជាច្រើនក៏កំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីរកចំណូល និងចែករំលែកជាចំណេះដឹងផងដែរ។ កញ្ញា ហម សុវណ្ណពិដោរ អ្នកបង្កើតមាតិកាអំពីការជំរុញស្រ្តី និងក្មេងស្រីឱ្យមានភាពជឿជាក់លើរូបរាងកាយរបស់ពួកគេ បានថ្លែងថា ប្រសិនបើសង្គមនៅតែបន្តកំណត់អំពីស្តង់ដានៃភាពស្រស់ស្អ...
Hello VOA សំឡេងជំនាន់ថ្មី៖ យុវតីចាប់យកជំនាញឌីជីថលកាន់តែច្រើនអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ - កុម្ភៈ 12, 2024 12.02.2024 24:51
ខណៈដែលបច្ចេកវិទ្យាលើពិភពលោកកាន់តែរីកចម្រើនទៅមុខ គេឃើញថាតម្រូវការសម្រាប់ជំនាញឌីជីថលកាន់តែមានភាពច្បាស់លាស់។ សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ការចាប់យកអាជីពពាក់ព័ន្ធនឹងឌីជីថលក្នុងចំណោមយុវជនជាពិសេសយុវតី ហាក់នៅមានកម្រិតនៅឡើយ។ កញ្ញា សុខាច័ន្ទ សុជាតា បាននិងកំពុងធ្វើការងារច្រើនពាក់ព័ន្ធនឹងឌីជីថល ឬបច្ចេកវិទ្យា ព្រមទាំងជាសមាជិកគណៈកម្មការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាមួយរូប មានចំណាប់អារម្...
Hello VOA សំឡេងជំនាន់ថ្មី៖ បណ្ណាល័យបញ្ញវន្តជំរុញការអានបន្ថែមតាមសហគមន៍ - មករា 08, 2024 08.01.2024 27:46
ការអានមានសារសំខាន់ណាស់សម្រាប់កុមារ និងយុវជន ប៉ុន្តែបណ្ណាល័យដែលអាចផ្តល់ការអានបានដោយឥតគិតថ្លៃនៅកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ។ សម្រាប់បណ្ណាល័យសហគមន៍តាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាវិញនៅតែបន្តខ្វះសៀវភៅ និងបច្ចេកទេសក្នុងការរៀបចំបណ្ណាល័យ។ លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត និងជាសហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយលើកឡើងថា បណ្ណាល័យបញ្ញវន្តជំរុញឱ្យកុមារ និងយុវជននៅតាមសហគមន៍អានសៀវភៅបានកាន់តែច្រើន ន...
Hello VOA សំឡេងជំនាន់ថ្មី៖ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជនក្នុងតំបន់ - ធ្នូ 11, 2023 11.12.2023 22:48
ក្នុងរយៈពេល១០ឆ្នាំមកនេះ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) បាននាំយកយុវជនកម្ពុជាយ៉ាងហោចណាស់ជាង ៣០០នាក់ ក្នុងចំណោមយុវជនជាង ៦ពាន់នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅផ្លាស់ប្ដូរចំណេះដឹង និងសិក្សាពីសង្គម ការគ្រប់គ្រងរដ្ឋផ្ទាល់ និងបង្កើនចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក និងមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេងផ្សេងទៀត។ លោក សារីម ម៉ារឌី អ្នកសម្របសម្រួលអតីតនិស្សិតអាហារូបករណ៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្...
Hello VOA សំឡេងជំនាន់ថ្មី៖ ធុរកិច្ចបង្កើតថ្មី«បណ្តូល»ផ្តល់ឱកាសហាត់ការដោយទទួលបានប្រាក់កម្រៃ - វិច្ឆិកា 14, 2023 13.11.2023 22:49
ជាទូទៅ យុវជន ឬសិស្សនិស្សិតដែលចង់ស្វែងរកបទពិសោធន៍ការងារ តែងស្វែងរកឱកាសសម្រាប់ហាត់ការនៅតាមក្រុមហ៊ុន ឬស្ថាប័នផ្សេងៗទៅតាមជំនាញរបស់ខ្លួន។ យុវជនមួយក្រុមបានបង្កើតធុរកិច្ចបង្កើតថ្មីមួយឈ្មោះ «បណ្តូល» ដោយភ្ជាប់ក្រុមហ៊ុនជាមួយនឹងយុវជនដែលចង់ហាត់ការ។ កញ្ញា លី ឧត្តមនាថ ស្ថាបនិកធុរកិច្ចបង្កើតថ្មី «បណ្តូល» លើកឡើងថា ធុរកិច្ចថ្មីនេះផ្តល់ឱកាសឱ្យយុវជនទទួលបានឱកាស...
Hello VOA សំឡេងជំនាន់ថ្មី៖ គម្រោងយុវជនកសិកម្មដាស់សតិជំរុញឱ្យយុវជននៅជនបទមានការងារធ្វើ - តុលា 06, 2023 06.10.2023 26:53
ខណៈបញ្ហាកសិកម្ម កង្វះទីផ្សារការងារ ព្រមទាំងបញ្ហាសុខភាពផ្សេងៗ នៅតែជាបញ្ហាសំខាន់ក្នុងសង្គម ហើយតែងត្រូវបានប្រជាពលរដ្ឋលើកឡើងជារឿយៗ លោក សួន បញ្ញា ប្រធានគម្រោងយុវជនកសិកម្មដាស់សតិ ថ្លែងថា គម្រោងយុវជនកសិកម្មដាស់សតិ បង្កើតឡើងដើម្បីបង្កើនការយល់ដឹងផ្នែកកសិកម្មសម្រាប់យុវជន និងជំរុញឱ្យយុវជននៅតាមជនបទមានការងារសមរម្យ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ០៩ តុលា ២០២៣)
Hello VOA សំឡេងជំនាន់ថ្មី៖ ការយល់ដឹងពីថាមពលជួយកាត់បន្ថយបញ្ហាសេដ្ឋកិច្ច និងបរិស្ថាន - កញ្ញា 11, 2023 11.09.2023 23:27
នៅកម្ពុជា ការចែករំលែកចំណេះដឹងនានាពាក់ព័ន្ធនឹងថាមពលនៅមានកម្រិតតិចតួចនៅឡើយ ស្របពេលដែលប្រជាជនស្ទើតែទាំងអស់រស់នៅដោយពឹងអាស្រ័យលើថាមពល។ ថ្មីៗនេះ គេឃើញយុវជនមួយក្រុមបានបង្កើតគម្រោងមួយឈ្មោះថា អំពីថាមពល ឬ About Energy ដែលជាគម្រោងផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីបញ្ហា និងដំណោះស្រាយទាក់ទងនឹងថាមពល។ លោក ហ៊ាង វិហ្សា សហស្ថាបនិកគម្រោង អំពីថាមពល ឬ About Energy...
Hello VOA សំឡេងជំនាន់ថ្មី៖ ការអនុវត្តគោលនយោបាយយុវជនមានប្រសិទ្ធភាព ត្រូវការឆន្ទៈអ្នកដឹកនាំជំនាន់ថ្មី - សីហា 14, 2023 14.08.2023 29:22
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៧ បានបញ្ចប់កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលថ្មីនឹងបង្កើតឡើងនៅចុងខែសីហានេះ ដោយក្បាលម៉ាស៊ីនដឹកនាំប្រទេស ព្រមទាំងរដ្ឋមន្ត្រីតាមក្រសួងនីមួយៗ នឹងត្រូវផ្លាស់ប្តូរច្រើន ដោយដាក់សមាសភាពមន្ត្រីវ័យក្មេងជំនួសមន្ត្រីវ័យចំណាស់ដែលបានបំពេញការងារជាច្រើនអាណត្តិកន្លងទៅ។ កញ្ញា...
Hello VOA សំឡេងជំនាន់ថ្មី៖ យុវជនគួរយល់ដឹងអំពីច្បាប់ស្តីពីសិទ្ធិដើម្បីទប់ស្កាត់ការរឹតត្បិតក្នុងរដូវបោះឆ្នោត - កក្កដា 10, 2023 10.07.2023 28:14
ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដោយមិនមានវត្តមានគណបក្សប្រឆាំងដ៏ចម្បង ក្រុមអ្នកឃ្លាំមើលសង្គមតែងលើកឡើងថា ប្រជាពលរដ្ឋ ជាពិសេសយុវជនរងការរឹតត្បិតសិទ្ធិពាក់ព័ន្ធនឹងការបោះឆ្នោត និងការទទួលបានព័ត៌មាន។ កញ្ញា ភឹង សោភា សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា យ...
Hello VOA សំឡេងជំនាន់ថ្មី៖ កាលណាចំនួនសត្វឃ្មុំកាន់តែថយចុះ នោះបរិស្ថាននិងប្រព័ន្ធអេកូឡូស៊ីកាន់តែរងគ្រោះ - មិថុនា 13, 2023 12.06.2023 22:57
សត្វឃ្មុំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរុក្ខជាតិមានផ្កា ខណៈពួកវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ី ដោយសាររុក្ខជាតិជាច្រើន ជាពិសេសនៅតំបន់ត្រូពិកពឹងផ្អែកទាំងស្រុងលើសត្វឃ្មុំក្នុងការរោយលំអងផ្កា ដើម្បីបម្លែងទៅជាជីសម្រាប់លូតលាស់។ យុវតី លី សុគន្ធបញ្ញា ស្ថាបនិកគម្រោងឃ្មុំ និងប្រព័ន្ធអេកូឡូស៊ី ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន...
Hello VOA សំឡេងជំនាន់ថ្មី៖ អ្នកសារព័ត៌មានវ័យក្មេងចង់ឃើញស្ថានភាពសារព័ត៌មានប្រសើរជាងពេលបច្ចុប្បន្ន - ឧសភា 08, 2023 08.05.2023 28:14
សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ ត្រូវបានអ្នកជំនាញចាត់ទុកថាមានស្ថានភាពអាក្រក់ខ្លាំង បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបិទវិទ្យុសំឡេងប្រជាធិបតេយ្យ ដែលជាវិទ្យុឯករាជ្យក្នុងស្រុកចុងក្រោយគេ។ ខណៈអ្នកសារព័ត៌មានទូទាំងពិភពលោកនាំគ្នាប្រារព្ធទិវាសេរីភាពសារព័ត៌មានលើកទី ៣០ នៅខែឧសភានេះ នៅកម្ពុជា ការរឹតត្បិតលើអ្នកសារព័ត៌មាននៅតែបន្តកើតមាន។ កញ្ញា ហ៊ន ថ...
Hello VOA សំឡេងជំនាន់ថ្មី៖ ការរចនាបែបច្នៃប្រតិដ្ឋជួយអភិវឌ្ឍសង្គមតាមរយៈការបង្កើតថ្មី - មេសា 10, 2023 10.04.2023 21:41
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅកម្ពុជាគេឃើញមានការអនុវត្តនិងយកចិត្តទុកដាក់ច្រើនលើការរចនាបែបច្នៃប្រតិដ្ឋ រួមមានការច្នៃប្រតិដ្ឋដោយប្រើកុំព្យូរទ័រ និងដោយដៃដើម្បីបង្កើតជាវត្ថុ ឬផលិតផលនានាជាដើម។ លោក នួន សង់ទី ស្ថាបត្យករ និងជាអ្នករចនាវ័យក្មេង បានចូលរួមក្នុងគម្រោងមួយឈ្មោះថា Under the Canopy ឬដែលប្រែសម្រួលជាខ្មែរថា «នៅក្រោមម្លប់ដែលផ្តោតលើភាពច្នៃ...
Hello VOA សំឡេងជំនាន់ថ្មី៖ ការយកចិត្តទុកដាក់គ្រប់គ្រងអាហារសល់ជួយទប់ស្កាត់បញ្ហាបរិស្ថាន - មីនា 13, 2023 13.03.2023 22:27
ជារឿយៗ គេតែងឃើញនៅតាមភោជនីយដ្ឋាន និងកន្លែងលក់ទំនិញមួយចំនួនតែងនៅសល់អាហារដែលលក់មិនអស់ រីឯកន្លែងខ្លះទៀតឃើញមានការលក់អាហារសល់បញ្ចុះតម្លៃ ហើយអាហារខ្លះត្រូវបានបោះចោលក៏មាន។ ថ្មីៗនេះ គេឃើញយុវជនមួយក្រុមបានបង្កើតគម្រោងមួយឈ្មោះថា Feel the Deal ដែលជាគម្រោងផ្តោតលើការដោះស្រាយបញ្ហាសំណល់អាហារ។ កញ្ញា ទឹង ផានាថ សហស្ថាបនិកគម្រោង Feel the Deal ថ្លែងក្នុងកម្មវិធី Hell...
Hello VOA សំឡេងជំនាន់ថ្មី៖ គម្រោង Code For Girls ជំរុញឱ្យសិស្សស្រីរៀនសរសេរកូដកុំព្យូទ័រការ - កុម្ភៈ 14, 2023 13.02.2023 23:28
សរសេរកូដ គឺជាផ្នែកមួយនៃកម្មវិធីសិក្សា STEM ដែលសំដៅលើមុខជំនាញផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ការសរសេរកូដកុំព្យូទ័រនេះ គឺជាមេរៀនថ្មីនៅកម្ពុជា ជាពិសេសសម្រាប់ក្មេងស្រី។ បច្ចុប្បន្ននៅកម្ពុជា គេឃើញមានយុវជនមួយក្រុមបានរួមគ្នាបង្កើតក្លឹបសរសេរកូដមួយឈ្មោះថា Code for Girls ដើម្បីបង្រៀនដល់យុវតីឱ្យចេះសរសេរកូដ និងបង្កើតកម្មវិធីនានាក្នុងវិស័យ...
Hello VOA សំឡេងជំនាន់ថ្មី៖ កង្វះទីធ្លាសាធារណៈប៉ះពាល់ដល់សុខុមាលភាពប្រជាជន - មករា 09, 2023 09.01.2023 24:19
រាជធានីភ្នំពេញជាទីប្រជុំជនបណ្តុំដោយមជ្ឈមណ្ឌលវប្បធម៌ ពាណិជ្ជកម្ម និងនយោបាយ។ ប៉ុន្តែរាជធានីដែលស្ថិតនៅភូមិភាគកណ្តាលនៃប្រទេសកម្ពុជា ហើយស្ថិតនៅចំណុចប្រសព្វនៃទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់នេះ បែរជាមិនសូវសម្បូរទីកន្លែងសាធារណៈសម្រាប់សុខុមាលភាពរបស់ប្រជាជនទៅវិញ។ លោក សែស អរុណសក្តា អ្នកស្រាវជ្រាវម្នាក់ប្រចាំអង្គការវេទិកាអនាគតថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំ...
Hello VOA សំឡេងជំនាន់ថ្មី៖ សិល្បៈអាចជួយកាត់បន្ថយបញ្ហាផ្លូវចិត្ត - វិច្ឆិកា 14, 2022 14.11.2022 21:39
បញ្ហាផ្លូវចិត្តនៅតែជាប្រធានបទដែលត្រូវបានប្រជាពលរដ្ឋ ជាពិសេសយុវជនយកមកជជែក និងស្វែងយល់បន្ថែម បន្ទាប់ពីមានមនុស្សមួយចំនួនត្រូវបានអ្នកជំនាញអះអាង ថា កំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត ហើយឈានដល់ការធ្វើអត្តឃាតជាដើម។ ថ្មីៗនេះ អ្នកជំនាញមួយចំនួនបានប្រើប្រាស់សិល្បៈធ្វើជាវិធីមួយក្នុងការព្យាបាលផ្លូវចិត្ត។ កញ្ញា រី មុនីសុវណ្ណយ៉ា ស្ថាបនិកនិងជាប្រធានគម្រោងសិល្បៈនិងសុខភ...
Hello VOA សំឡេងជំនាន់ថ្មី៖ កម្មវិធីបណ្តាញសង្គម «រាជសារ» ជួយឱ្យសិស្ស-និស្សិតបង្កើនចំណេះផ្នែកអប់រំ - កក្កដា 12, 2022 11.07.2022 25:08
ថ្មីៗនេះយុវជនមួយក្រុមទើបតែបង្កើតកម្មវិធីបណ្តាញសង្គមមួយដែលមានឈ្មោះថា «រាជសារ» សម្រាប់ឱ្យសិស្ស និស្សិតនៅកម្ពុជាភ្ជាប់ទំនាក់ទំនងគ្នា និងចែករំលែកចំណេះដឹង។ យុវជន អ៊ីម ម៉េងជឺ និងយុវតី លឹម ស៊ូបួយ ដែលជាស្ថាបនិកកម្មវិធីបណ្តាញសង្គមរាជសារ ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា កម្មវិធីបណ្តាញសង្គម «រាជសារ» ជួយឱ្យសិស្ស-និស្សិតបង្កើនចំណេះដឹងទូទៅ និងចំណេះដឹង...
Hello VOA សំឡេងជំនាន់ថ្មី៖ សៀវភៅ «នៅពីក្រោយវាំងននខ្មៅ» ចង់ឲ្យសកម្មជម្នះភាពភ័យខ្លាចក្នុងការបំពេញការងារ - មីនា 16, 2022 15.03.2022 26:55
លោក សាន់ ម៉ាឡា គឺជាសកម្មជនបរិស្ថានម្នាក់ដែលត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួន និងដាក់ឃុំនៅពន្ធនាគារ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ជាមួយសកម្មជនពីររូបទៀត ខណ:ពួកគេ និងពលរដ្ឋក្នុងសហគមន៍ឃុំអណ្តូងទឹកទប់ស្កាត់ការបូមខ្សាច់ដែលពួកគេហៅថាជាការបូមខ្សាច់ខុសច្បាប់។ ពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីត្រូវបានឃុំខ្លួនរយៈពេល១០ខែ និង១៥ថ្ងៃ។ ថ្មីៗនេះ លោក សា...
Hello VOA សំឡេងជំនាន់ថ្មី៖ ការបរិច្ចាគទៅអ្នកខ្វះខាតអំឡុងការរីករាលដាលជំងឺកូវីដ១៩ ជាការលើកស្ទួយវប្បធម៌នៃការចែករំលែក - វិច្ឆិកា 16, 2021 15.11.2021 27:10
ចាប់តាំងពីជំងឺកូវីដ១៩ ឆ្លងរាលដាលនៅកម្ពុជាពីដើមឆ្នាំ២០២០មក គេឃើញប្រទេសនេះរងផលប៉ះពាល់ស្ទើរគ្រប់វិស័យ ប្រជាពលរដ្ឋជាច្រើនក៏រងផលប៉ះពាល់ជីវភាពផងដែរ។ ខណៈដែលប្រជាពលរដ្ឋក្រីក្រជាច្រើនប្រឈមនឹងបញ្ហា ព្រមទាំងខ្វះខាតស្បៀង យុវជនមួយក្រុមបានបង្កើតគម្រោង Local4Local ដើម្បីប្រមូលការបរិច្ចាគពីប្រជាពលរដ្ឋ ផ្តល់ជាអាហារ និងសម្ភារៈផ្សេងៗដល់អ្នកដែលត្រូវការក្នុងរាជធា...
Hello VOA សំឡេងជំនាន់ថ្មី៖ កង្វះការចូលរួមរបស់ស្រ្តីវ័យក្មេងក្នុងសកម្មភាពសង្គម ធ្វើឲ្យមានការរាំងស្ទះការអភិវឌ្ឍ - កញ្ញា 21, 2021 20.09.2021 23:58
ស្រ្តីវ័យក្មេងនៅកម្ពុជា នៅតែប្រឈមបញ្ហាជាច្រើន ទាំងការបៀតបៀន ការមិនបានសិក្សាពេញលេញ ឧបសគ្គក្នុងភាពជាអ្នកដឹកនាំ និងការចូលរួមក្នុងសកម្មភាពក្នុងសង្គមជាដើម។ បញ្ហាប្រឈមទាំងនោះក៏កំពុងត្រូវបានស្រ្តីវ័យក្មេងមួយចំនួនព្យាយាមជំរុញឲ្យមានភាពប្រសើរឡើងផងដែរ។ កញ្ញា ហឿន យូអៀង សមាជិកស្នូលបណ្តាញស្ត្រីអ្នកដឹកនាំវ័យក្មេង ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី...
Hello VOA សំឡេងជំនាន់ថ្មី៖ ភាពយន្តឯកសារ អាចជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្សាយទៅកាន់អន្តរជាតិ - មីនា 15, 2021 15.03.2021 23:36
ភាពយន្តឯកសារ គឺជារឿងរ៉ាវដែលផលិតឡើងអំពីទិដ្ឋភាពពិតៗក្នុងពេលបច្ចុប្បន្ន និងប្រវត្តិសាស្រ្តពិតៗ ដែលបានកើតឡើងពីអតីតកាល។ សម្រាប់កម្ពុជា ភាពយន្តឯកសារហាក់មិនទាន់ត្រូវបានគេស្គាល់ច្រើន និងមិនសូវមានអ្នកផលិតច្រើននៅឡើយទេ។ កញ្ញា ម៉ិច ជូឡាយ អ្នកថតរូប និងផលិតករភាពយន្ត ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ភាពយន្តឯកសារ អាចជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនប...
Hello VOA សំឡេងជំនាន់ថ្មី៖ ពិព័រណ៍ស្រ្តី២០២១ នឹងជំរុញឲ្យបញ្ហាស្រ្តីត្រូវបានដោះស្រាយតាមរយៈស្រ្តីអ្នកសិល្បៈសហសម័យ - មករា 18, 2021 18.01.2021 27:08
ស្រ្តី ២០២១ គឺជាការតាំងពិព័រណ៍តាមរយៈរូបភាព គំនូរ វីដេអូ ការសម្តែង និង កំណាព្យស្តីអំពីស្រ្តី ពាក់ព័ន្ធនឹងបទដ្ឋានទំនៀមទំលាប់ ការអប់រំ និងសិទ្ធិសេរីភាពជាដើម ដោយមានការចូលរួមពីសិល្បៈករជាស្រ្តីវ័យក្មេងចំនួន៨នាក់ក្នុងការដាក់តាំងបង្ហាញស្នាដៃរបស់ខ្លួន។ កញ្ញា កែវ ស្រីភ័ក្រ្ត សិល្បករចក្ខុទស្សន៍ និងជាសិល្បករមួយរូប ដែលនឹងចូលរួមតាំងបង្ហាញស្នាដៃក្នុងពិព័រណ៍នេះ ថ្លែងក្...
Hello VOA សំឡេងជំនាន់ថ្មី៖ ការលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ជំរុញឲ្យមានការកាត់បន្ថយបញ្ហាសង្គម - ធ្នូ 21, 2020 21.12.2020 28:14
ការរើសអើងក្រុមអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាចោទជាពិសេសនៅកន្លែងការងារ បើទោះបីជារដ្ឋាភិបាលកម្ពុជាតែងអំពាវនាវឱ្យបញ្ឈប់ការរើសអើងប្រឆំាងនឹងអ្នកស្រឡាញ់ភេទដូចគ្នាពីសំណាក់មាតាបិតា អាណាព្យាបាល និងសង្គមក្តី។ លោក គុយ ធីតា សហស្ថាបនិកនៃក្រុម Love Is Diversity ដែលជាក្រុមយុវជនប្រើប្រាស់អនឡាញក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្...
Hello VOA សំឡេងជំនាន់ថ្មី៖ យុវជនគួរពង្រឹងសមត្ថភាពអំឡុងការកើតមានជំងឺកូវីដ១៩ ដើម្បីត្រៀមប្រជែងទីផ្សារការងារនាពេលអនាគត - សីហា 17, 2020 17.08.2020 25:52
ចាប់តាំងពីដើមឆ្នាំ២០២០មក សេដ្ឋកិច្ចកម្ពុជាទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីជំងឺកូវីដ១៩ ដោយសារការអាក់ខានការធ្វើដំណើរ ការផ្អាកសង្វាក់ផលិតកម្មផ្សេងៗ បណ្តាលឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកម្លាំងពលកម្មសម្រាប់យុវជន។ លោក វ៉ន សេរីវុធ អ្នកស្រាវជ្រាវនៃអង្គការវេទិការអនាគត ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ប្រសិនបើយុវជនមិនពង្រឹងសមត្ថភាពរបស់ខ្...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.