RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

News KM ↓ 24 Folgen

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Autor

RFI ខេមរភាសា / Khmer

Kategorie

News

Podcast-Website

www.rfi.fr

Neueste Folge

11. Jul 2026

Wo hören?

Podcasts in der App Replaio Radio Bald verfügbar

Podcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts

Bei Google Play herunterladen Kostenlos installieren Android 5 Mio.+ Downloads · Bewertung 4,8 iOS bald

Folgen

ហេតុអ្វីព័ត៌មានក្លែងក្លាយមានការកើនឡើងក្នុងឆមាសទី១ ​ឆ្នាំ​២០២៦? 11.07.2026

អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ព័ត៌មានក្លែងក្លាយបានកើតឡើងជាង ២ពាន់ករណី ពោលកើន ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញសង្គម និងផ្នែកសារព័ត៌មាននានា បានកត់សំគាល់ថា កំណើនព័ត៌មានក្លែងក្លាយ ដោយសារតែការថយចុះនៃព័ត៌មានវិជ្ជាជីវៈ។ ម្យ៉ាងទៀត កំណើននៃព័ត៌មានក្លែង​ក្លាយ ក៏ដោយសារតែការបញ្ចេញព័ត៌មានពិតនៅមានភាពយឺតយ៉ាវ និងមានការរឹតត្បិត៕

តើរដ្ឋគួរកែទម្រង់នីតិវិធីរដ្ឋបាលបែបណាដើម្បីបង្កការងាយស្រួលដល់អ្នកជំនួញ និងវិនិយោគិន? 10.07.2026

ថ្មីៗនេះ ម្ចាស់សិប្បកម្មផលិតសាប៊ូម្នាក់បានលាតត្រដាងពីភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល ដូចជាថា ខ្លួនត្រូវឆ្លងកាត់ក្រសួងចំនួន៩ និងនាយកដ្ឋានចំនួន ១៤ ទម្រាំអាចបើកដំណើរការសិប្បកម្មផលិតសាប៊ូបាន។ ម្ចាស់សិប្បកម្មបានលើកឡើងថា សុពលភាពនៃលិខិតបទដ្ឋានគតិយុត្តិខ្លះតម្រូវឱ្យបង់ប្រាក់ ជារៀងរាល់ ១ខែ ៣ខែ កន្លះឆ្នាំ ១ឆ្នាំ រហូតដល់ ១០ឆ្នាំ។ ជុំវិញករណីនេះ អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលដោះស្រាយភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាលស...

តើអនុសាសន៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិសំខាន់យ៉ាងណាចំពោះការពង្រឹងសេដ្ឋកិច្ចកម្ពុជា? 09.07.2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់អនុសាសន៍ឱ្យកម្ពុជាពន្លឿនការធ្វើកំណែទម្រង់ជារចនាសម្ព័ន្ធ ដោយកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ពង្រឹងអភិបាលកិច្ច ធ្វើពិពិធកម្មទីផ្សារនាំចេញ ពង្រឹងសន្តិសុខថាមពល និងប្រព័ន្ធទិន្នន័យ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម។ IMF ក៏បានប៉ាន់ប្រមាណដែរថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៦ នឹងស្ថិតក្នុងរង្វង់ប្រមាណ ៣% ដោយសារកត្តាមិនប្រាកដប្រជាជាច្រើន រួមមានសង្គ...

តើរដ្ឋាភិបាលគួរធ្វើដូចម្តេចដើម្បីឱ្យពលរដ្ឋទុកចិត្តលើការអនុវត្តគម្រោងបូមខ្សាច់ទន្លេ? 08.07.2026

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋដែលប្រើប្រាស់បណ្តាញទំនាក់ទំនង​សង្គម បានរិះគន់ការលើកឡើងរបស់មន្ត្រីក្រសួងរ៉ែ និងថាមពលដែលថា ការបាក់ច្រាំងទន្លេមិនមែន​បណ្តាលមកពីការបូមខ្សាច់របស់ក្រុមហ៊ុនឯកជនទាំងស្រុងឡើយ តែបូកផ្សំពីកត្តាធម្មជាតិ និងកត្តាមួយចំនួនរបស់មនុស្ស។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែកក្កដា មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ​បានលើកឡើងថា ការបូមខ្សាច់ត្រឹមត្រូវ​តាមបច្ចេកទេសមិនបណ្តាល​​​ឱ្យបាក់ច្រាំង​​ទន្ល...

អ្នកឃ្លាំមើល៖ ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែផុយស្រួយ ខណៈថៃព្យាយាមបង្កហេតុម្តងហើយម្តងទៀត 06.07.2026

នៅថ្ងៃអាទិត្យទី៥កក្កដា មានសេចក្តីរាយការណ៍ថា ទាហានថៃបានគប់គ្រាប់បែកដៃ បង្កឲ្យទាហានកម្ពុជា ៣នាក់រងរបួស។ មកដល់ពេលពេលនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់ចេញមកបញ្ជាក់អំពីហេតុការណ៍នេះនៅឡើយទេ។ ក៏ប៉ុន្តែពីភាគីថៃវិញបានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែក​ទៅលើទីតាំងឈរជើង​របស់​កងទ័ពកម្ពុជា នៅព្រំដែនខេត្តឧត្តរមានជ័យនេះឡើយ។ អ្នកឃ្លាំមើលកត់សម្គាល់ថា កម្សួលនៃការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃនៅតែផុយស្...

តើការចាប់ខ្លួនជនបង្កហេតុរួចដោះលែងឲ្យនៅក្រៅឃុំ ឆ្លុះបញ្ចាំងដូចម្តេចពីការអនុវត្តច្បាប់? 04.07.2026

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រទី៣កក្កដា​ បានសម្រេចដោះលែងលោក ឃឿន សុឡា ហៅ K01 ឲ្យនៅក្រៅឃុំបន្ទាប់ពីបញ្ជូនទៅដាក់ពន្ធនាគារបានមួយថ្ងៃ។ ការដោះលែងលោក ឃឿន សុឡា ឲ្យនៅក្រៅឃុំតែបន្តស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ​​ បានបន្សល់ចម្ងល់ពីមហាជនថា ហេតុអ្វីលោក ឃឿន សុឡា អាចនៅក្រៅឃុំ ក្រោយប្រព្រឹត្តអំពើហិង្សាដោយចេតនាលើយុវជនមួយរូប​។​ តើការចាប់ខ្លួនជនបង្កហេតុ រួចដោះលែងឲ្យនៅក្រៅឃុំដូច្នេះ ឆ្លុះបញ្ចាំងយ៉ាងណាពីការ...

តើការប្តូរពីផ្តល់រង្វាន់មកជាការបញ្ចុះតម្លៃលើស្រាបៀរ និងភេសជ្ជៈផ្អែម ឆ្លុះបញ្ចាំងយ៉ាងណាពីសង្គមខ្មែរ? 03.07.2026

ក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីណែនាំថ្មីមួយនៅថ្ងៃទី១ ខែកក្កដា ដោយកំណត់ឱ្យក្រុមហ៊ុន សហគ្រាសផលិតគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ អាចលក់បញ្ចុះតម្លៃផលិតផលរបស់ខ្លួនបានដោយមិនឱ្យលើស១៥% នៃតម្លៃលក់ និងអាចបញ្ចុះដល់ ២៥% នៃតម្លៃលក់ ប្រសិនបើផលិតផលនោះជិតផុតសុពលភាព។ ការកំណត់របស់ក្រសួងសេដ្ឋកិច្ចដូចនេះធ្វើឡើង ក្រោយកម្ពុជាសម្រេចបញ្ឈប់ទាំងស្រុងរាល់ការផ្តល់ ឬប្តូររង្វាន់តាមរយៈក្រវិលកំប៉ុង គម្របដប និងរង្វាន់ ក្នុងទម្រង...

តើចាំបាច់ឬទេ ដែលកម្ពុជាត្រូវផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក ជាថ្មីម្តងទៀត? 02.07.2026

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥មិថុនា បានប្រកាសពីការបន្តផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ក្រោមមូលហេតុនៃការតាមដានស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ហាប្រឈមផ្សេងៗទៀត រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក ២ឆ្នាំជាប់គ្នាផ្ទួនៗ។ អ្នកតាមដានសង្គមយល់ថា រដ្ឋាភិបាលប្រហែលគិតគូរច្បាស់លាស់ពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៦ ដើម្បីសន្សំសំចៃថវិកាដែលត្រូវចំណាយ...

តើកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីរក្សាការពារមច្ឆជាតិប្រកបដោយនិរន្តរភាព? 01.07.2026

នៅក្នុងទិវាមច្ឆជាតិនាថ្ងៃទី១កក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មគឺជា «ក្រ​ពះ​របស់ជាតិ» ខណៈមច្ឆជាតិគឺជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»។ ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះ អ្នកតាមដានសង្គមនានា បានមើលឃើញប្រហាក់ប្រហែលគ្នា ពីកត្តាសំខាន់ៗមួយចំនួន ដែលធានាដល់និរន្តរភាពមច្ឆជាតិ ជាពិសេសការការពារព្រៃលិចទឹក និងទប់ស្កាត់ការនេសាទខុសច្បាប់នៅតំបន់បឹង...

តើកម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ឈប់សកម្មភាពគឃ្លើនរបស់ថៃនៅតំបន់មានជម្លោះ? 29.06.2026

ថ្មីៗនេះ ថៃបានអះអាងពីការសាងសង់របងព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តចាន់ថាបុរីជាប់ខេត្តបាត់ដំបងរបស់កម្ពុជាដែលសម្រេចបាន ៤៥% ក្នុងដំណាក់ទី១ ឬស្មើប្រវែងសរុប ១,៣គីឡូម៉ែត្រ។ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេសបានចេញតវ៉ាភ្លាមៗចំពោះការសាងសង់របងព្រំដែនរបស់ថៃដោយបញ្ជាក់ថា ប្រាសាទខ្នារដែលថៃសង់របងព័ទ្ធយកនោះស្ថិតក្នុងទឹកដីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា ថ...

តើគម្រោងបើកឲ្យចូលទស្សនាប្រាសាទពេលរាត្រីមានគុណសម្បត្តិ និងគុណវិបត្តិ​អ្វីខ្លះ? 27.06.2026

រដ្ឋាភិបាលកម្ពុជាបានសម្រេចក្នុងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បង្កើតក្រុមការងារមួយដើម្បី​សម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទពេលរាត្រីនៅកម្ពុជា។ នេះជាគម្រោងថ្មីមួយដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្ពុជាបន្ថែម ខណៈធ្លាក់ចុះជិត៥០%ក្នុង​រយៈពេល៥ខែដើមឆ្នាំ២០២៦។ អ្នកជំនាញទេសចរណ៍បានស្វាគមន៍គំនិតផ្តួចផ្តើមនេះ តែពួកគេជំរុញឲ្យមានការគិតគូឲ្យបានល្អិតល្អន់បំផុតពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ និង​ប្រ...

តើកម្ពុជាត្រូវការពឹងពាក់ឱ្យរុស្ស៊ីជួយពង្រឹងវិស័យយោធារបស់ខ្លួនដែរឬទេ? 26.06.2026

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៥ មិថុនានៅសា្ថនទូតរុស្សីថា រុស្ស៊ីត្រៀមខ្លួនជានិច្ចដើម្បីជួយពង្រឹងសក្តានុពលវិស័យយោធាកម្ពុជា បើសិនជារដ្ឋាភិបាលកម្ពុជាមានតម្រូវការ។ អ្នកជំនាញកិច្ចការទំនាក់ទំនងអន្តរជាតិគាំទ្រឱ្យមានវត្តមានរុស្ស៊ីនៅក្នុងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា។ អ្នកជំនាញភូមិសាស្ត្រនយោបាយវិញក៏បានយល់ដូចគ្នា តែមិនភ្លេចដាស់​តឿន​ឱ្យកម្ពុជាប្រុងប្រយ័ត្ន...

តើសេចក្តីព្រមានរបស់ក្រសួងមហាផ្ទៃមានបង្កប់អត្ថន័យអ្វីខ្លះសម្រាប់គណបក្សប្រឆាំងនៅកម្ពុជា? 25.06.2026

នៅថ្ងៃពុធទី២៤ មិថុនា គណបក្សក្នុងសម្ព័ន្ធឆ្ពោះទៅអនាគតដែលមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យជឿនលឿនបានបញ្ជាក់ជំហរភ្លាមៗថា ខ្លួនតែងធ្វើសកម្មភាពនយោបាយស្របទៅតាមរដ្ឋធមនុញ្ញ និងច្បាប់នានាក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់ដូចនេះធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃចេញសេចក្តីព្រមានទុកជាមុនថា គណបក្សនយោបាយណាដែលហ៊ានទទួលហិរញ្ញប្បទានពីរដ្ឋបរទេស និងធ្វើសកម្មភាពតាមការបង្គាប់បញ្ជារបស់រដ្ឋបរទេសអាចប្រឈមនឹង...

តើការដកសិទ្ធិនយោបាយរបស់អ្នកប្រឆាំងខ្លះឆ្លុះបញ្ចាំងបែបណាពីស្ថានភាពនយោបាយនៅមុនការបោះឆ្នោត? 24.06.2026

ក្នុងឆ្នាំ២០២៦ នេះ អ្នកនយោបាយបក្សប្រឆាំងខ្លះត្រូវបានតុលាការសម្រេចដកសិទ្ធិធ្វើនយោបាយអស់មួយជិវិត និងខ្លះទៀតក្នុងរយៈពេលកំណត់មួយ។ ជាក់ស្តែង លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ និងលោក ស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិត្រូវបានលើកលែងទោស តែគ្មានសិទ្ធិធ្វើនយោបាយ សិទ្ធចូលរួមបោះឆ្នោត និងសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត។ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិក៏ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ក្នុងពន្ធនា...

តើការដឹកកសិផលកម្ពុជាទៅកាន់ទីផ្សារចិន តាមច្រកឡាវនឹងជួយឲ្យកម្ពុជាចំណេញយ៉ាងណា? 23.06.2026

នៅថ្ងៃទី២២ ខែមិថុនា ២០២៦ កម្ពុជា និងឡាវ បានធ្វើពិធីសម្ពោធជាផ្លូវកា​​រដើម្បីបើកច្រកថ្មី ដែលកម្ពុជាអាច​ដឹក​កសិផលរបស់ខ្លួនឆ្លងកាត់តាមប្រទេសឡាវ​ទៅកាន់ទីផ្សារចិន។ តាមអ្នកនាំពាក្យក្រសួងកសិកម្ម ការនាំកសិផលរបស់កម្ពុជា ទៅចិនដោយ​ឆ្លងកាត់ឡាវ ជួយកាត់បន្ថយពេលវេលាបានពាក់កណ្តាល ព្រោះកន្លងមកការដឹកជញ្ជូននេះ ត្រូវចំណាយពេលពី១៥ ទៅ ២០ថ្ងៃ។ កសិផលខ្មែរ ដែលត្រូវដឹក ទៅចិន ដោយឆ្លងកាត់ឡាវ រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្...

តើការក្លែងបន្លំផលិតផលបណ្តាលមកពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ធូររលុងឬ? 22.06.2026

ថ្មីៗនេះ មានការលេចចេញការក្លែងបន្លំត្រីត្រោត ថា ជាត្រីសាល់ម៉ុន នៅហាងលក់ត្រីសាលម៉ុនដ៏ល្បីមួយក្នុងទីក្រុងភ្នំពេញ។ ការយកត្រីត្រោត មកក្លែងបន្លំថាជាត្រីសាល់ម៉ុន រួចលក់ឲ្យអតិថិជននេះ បានញ៉ាំងឲ្យមានប្រតិកម្ម និងការអាក់អន់ចិត្តពីពលរដ្ឋ ដែលតែងនិយមបរិភោគត្រីសាលម៉ុនពីហាងចរណៃ។ ការក្លែងបន្លំក៏មានផងដែរចំពោះផលិតផលផ្សេងៗទៀតនៅកម្ពុជា។ អ្នកឃ្លាំមើលសង្គម យល់ឃើញថា បញ្ហាក្លែងបន្លំចំណីអាហារបែបនេះ មិនមែនជារឿងតូចតាចនោះទេ ត...

តើការបង្ក្រាបបទល្មើសអនឡាញពិតជាប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជា? 20.06.2026

អ្នកជំនាញលើកឡើងថា មួយផ្នែកនៃអចលនទ្រព្យនៅកម្ពុជាបានជាប់គាំងសារជាថ្មីដោយសារ​ការចាកចេញរបស់ជនបរទេស ក្រោយកម្ពុជាបើកការ​​បង្ក្រាបបទល្មើសឆបោកអនឡាញយ៉ាងចាស់ដៃ។ តាមអ្នកជំនាញ បន្ទាប់ពីការចាកចេញរបស់ជនបរទេសទាំងនោះ​​ អគារធំៗជាច្រើនបានផ្អាកដំណើរការ ខណៈសំណង់មួយចំនួន​ក៏ត្រូវផ្អាកការសាងសង់។ ទោះជាយ៉ាងណា ពួកគេមើលឃើញថា វិបត្តិនេះកើតមានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ និងថា វាមិនឆ្លុះបញ្ចាំងពីផលប៉ះពាល់ទៅលើវិស័យអចលនទ្រព្យជាទូទ...

តើការចុះពិនិត្យទីតាំងអាជីវកម្មឯកជនពីសំណាក់អាជ្ញាធរគួរធ្វើក្នុងទម្រង់ណាដើម្បីបញ្ជៀសបញ្ហា? 19.06.2026

កាលពីថ្ងៃទី១៨ មិថុនា សភាពាណិជ្ជកម្មកម្ពុជាបានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយអគ្គនាយកដ្ឋានគយដើម្បីលើកឡើងពីបញ្ហាប្រឈមរបស់វិស័យឯកជនពាក់ព័ន្ធនឹងការចុះពិនិត្យឃ្លាំង និងការឃាត់ទំនិញខុសច្បាប់ពីសំណាក់អាជ្ញាធរ។ កិច្ចប្រជុំបានកត់សម្គាល់ឃើញថា ករណីចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរធ្វើឡើងខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមសម្របសម្រួលបច្ចេកទេសពីមន្ត្រីគយ។ ការណ៍នេះបានធ្វើឱ្យមានការផ្អាកផលិតកម្ម និងបណ្តាលឱ្យធុរជនបា...

តើអ្នករាយការណ៍ថ្មីជាជនជាតិអាមេរិកអាចជួយអ្វីបានខ្លះក្នុងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា? 18.06.2026

ថ្មីៗនេះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានប្រកាសពីការតែងតាំងលោក Tom Andrews អតីតសមាជិកសភាអាមេរិកឲ្យធ្វើជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោក Tom Andrews មានប្រវត្តិការងារជាអ្នកធ្វើការផ្នែកសិទ្ធិមនុស្សក្នុងបណ្តាប្រទេសជាច្រើន ដូចជាកម្ពុជា ឥណ្ឌូណេស៊ី ភូមា ក្រូអាត ស៊ែប៊ី អ៊ុយក្រែន និងយេម៉ែន។ អ្នកធ្វើការផ្នែកសិទ្ធិមនុស្សនៅកម្ពុជាដាក់ក្តីរំពឹងថា លោក T...

តើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការក្លែងបន្លំសញ្ញាបត្រ? 17.06.2026

គណៈវិស្វករកម្ពុជាបានសម្រេចលុបឈ្មោះបុគ្គលម្នាក់ចេញពីបញ្ជី ក្រោយរកឃើញថា បុគ្គលម្នាក់នោះបានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីរត់ការឯកសារចុះបញ្ជីឈ្មោះនៅគណៈវិស្វករកម្ពុជា។ បុគ្គលម្នាក់នោះបានចេញមកបកស្រាយតាមបណ្តាញសង្គមថា ខ្លួនដែលជាជាងម៉ៅការសំណង់បានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករតាមប្រព័ន្ធអនឡាញ។ គួររម្លឹកជូនថា ករណីស្រដៀងគ្នានេះធ្លាប់កើតមាននៅកម្ពុជានាពេលកន្លងមក។...

តើកម្ពុជាគួររៀបចំកម្មវិធីម៉ារ៉ាតុងបែបណាដើម្បីទាក់ទាញ និងមានទំនុកចិត្តពីអ្នកចូលរួម? 15.06.2026

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញលើកទី១៤ ដែលមានអ្នកចូលរួមប្រមាណ ៦០០០នាក់មកពី ៤៣ប្រទេស។ តែអ្នកចូលរួមខ្លះបានបង្ហាញការមិនពេញចិត្តចំពោះការរៀបចំដោយបានលើកឡើងពីបញ្ហាមួយចំនួន ដូចជាការយឺតយ៉ាវក្នុងការផ្តល់មេដាយ ការគ្រប់គ្រងចរាចរណ៍តាមដងផ្លូវ និងភាពរអាក់រអួលមួយចំនួនទៀត។ អ្នកតាមដានសង្គមខ្លះយល់ថា ការរៀបចំព្រឹត្តិការណ៍ធំៗអាចមាន...

តើគេចាំបាច់ត្រូវដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ចក្នុងពេលប្រឡងបាក់ឌុបដែរឬទេ? 13.06.2026

ក្រសួងអប់រំបានប្រកាសពីគោលដៅដាក់មុខវិជ្ជាភាសាបរទេសតួយ៉ាង ភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាចាំបាច់នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលអនាគត។ ការប្រកាសនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការពិនិត្យលទ្ធភាពដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទីព្រហស្បតិ៍ទី១១ ខែមិថុនា ឆ្នាំ២០២៦។ អ្នកជំនាញគាំទ្រគោលនយោបាយនេះ តែពួកគេជំរុញឲ្យក្រ...

តើកម្ពុជាចាំបាច់ជូនដំណឹងពីការពង្រឹងការការពារអធិបតេយ្យភាពជាតិដែរ ឬយ៉ាងណា? 11.06.2026

ក្នុងនាមជារដ្ឋមានអធិបតេយ្យភាព កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការពង្រឹងវិស័យការពារជាតិរបស់ខ្លួន ដោយពុំចាំបាច់ជូនដំណឹងប្រាប់ប្រទេសណាមួយ។ នេះគឺជាការលើកឡើងរបស់ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិដើម្បី​ឆ្លើយតបចំពោះការព្រួយបារម្ភរបស់ភាគីថៃ បន្ទាប់ពីកម្ពុជាទទួលរថក្រោះពី​ចិន។ តើកម្ពុជាត្រូវចាំបាច់ជូនដំណឹងប្រាប់ប្រទេសដទៃអំពីការពង្រឹងការការពារជាតិរបស់ខ្លួន ឬយ៉ាងណា?

តើការបបួល​បក្ស​ប្រឆាំង​ដាក់គោលនយោបាយ​ដោះស្រាយបញ្ហាព្រំដែនរបស់លោក ហ៊ុន សែន ឆ្លុះបញ្ចាំងបែបណា? 10.06.2026

ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី១០មិថុនានេះ បានបបួលគណបក្សប្រឆាំង រៀបចំគោលនយោបាយបក្សស្តីពីការដោះ​​ស្រាយជម្លោះ​ព្រំដែនជាមួយថៃ ដើម្បីត្រៀមឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងថ្នាក់ជាតិនាពេលខាងមុខ។ ​ជាគោលនយោបាយ​​សម្រាប់​ការឃោសនា​​​​​បោះឆ្នោត​ដែលកន្លងមក​​​លោក ហ៊ុន សែនថា គណបក្សប្រឆាំង​ចង់បានការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​​ តាមរយៈ​ការធ្វើសង្គ្រាម​​។ តែ​​​សម្រាប់​គណបក្សប្រជាជនកម្ពុជ...

Höre den Podcast ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ in Replaio

Radio und Podcasts in einer App - kostenlos und ohne Anmeldung. Installiere sie noch heute und verpasse den Start nicht

Bei Google Play herunterladen

Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet