វីអូអេ
Hello VOA - វីអូអេ
ហេឡូវីអូអេ (Hello VOA) ជាកម្មវិធីជជែកពិភាក្សាតាមវិទ្យុនិងអ៊ីនធឺណិត រយៈពេល ៣០នាទី ដែលប្រិយមិត្តវីអូអេមានឱកាសសាកសួរវាគ្មិនមកពីអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និងវិស័យសុខាភិបាល។
Wo hören?
Podcasts in der App Replaio Radio Bald verfügbarPodcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts
Folgen
មេដឹកនាំសហជីព៖ អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរងការបំពានសិទ្ធិធ្ងន់ធ្ងរជាងគេ - ឧសភា 10, 2024 09.05.2024 22:06
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឬហៅកាត់ ថាIDEA ថ្លែងថាអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរងការបំពានសិទ្ធិធ្ងន់ធ្ងរជាងគេ ខណៈពួកគេ មិនមានសហជីពតំណាង ហើយមិនមាន សិទ្ធិគ្រប់គ្រង ក្នុងការចរចា ជាមួយអាជ្ញាធររដ្ឋ។ លោកក៏ ជំរុញ ឲ្យរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួល អប្បបរមា សម្រាប់អ្នកធ្វើការ ក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ផងដែរ។ (លោកស៊ុន ណារិន, Hello VOA, ភ្នំពេញ ៨ ឧសភា ២០២៤)
Hello VOA៖ ការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ធ្វើឱ្យវិធានការទប់ស្កាត់កម្តៅក្នុងរោងចក្រមានប្រសិទ្ធភាព - មេសា 26, 2024 25.04.2024 24:05
ស្របពេលដែលកម្ពុជាកំពុងរងការកើនឡើងកម្តៅជាបន្តបន្ទាប់ចាប់តាំងពីខែមីនាមក កម្មករកម្មការិនីដែលធ្វើការតាមរោងចក្រកាត់ដេរមួយចំនួនបានត្អូញត្អែរពីផលលំបាកក្នុងការធ្វើការងារ ដោយសារសីតុណ្ហភាពក្នុងរោងចក្រក្តៅខ្លាំង។ ក្រសួងការងារកាលពីដើមខែមេសាបានចេញសេចក្តីណែនាំឱ្យតាមបណ្តារោងចក្រអនុវត្តវិធានការផ្សេងៗដើម្បីកាត់បន្ថយកម្តៅ។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌ...
Hello VOA៖ ការវិនិយោគតាមទម្រង់ BOT មានផលប្រយោជន៍ច្រើន ប៉ុន្តែកម្ពុជាត្រូវពិចារណាលើចំណុចមួយចំនួន - មេសា 12, 2024 11.04.2024 23:43
ក្នុងពេលដែលកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសចិន ក្រុមហ៊ុនចិនបានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួន ក្នុងនោះមានគម្រោងព្រែកជីកភ្ជាប់ទន្លេមេគង្គទៅសមុទ្រក្នុងខេត្តកែប តម្លៃប្រមាណ ១.៧០០លានដុល្លារអាមេរិក ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលកំពុងដំណើរការ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែលកំពុងសាងសង់។ គម្រោងទាំងអស់នេះជាការវិនិយោគតាម...
Hello VOA សំឡេងជំនាន់ថ្មី៖ បច្ចេកវិទ្យារ៉ូបូតផ្តល់ការងារដល់យុវជននិងពង្រឹងសេដ្ឋកិច្ចជាតិ - មេសា 08, 2024 08.04.2024 21:19
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យារ៉ូបូតចាប់ផ្តើមទទួលបានការចាប់អារម្មណ៍និងការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយគេឃើញមានការប្រើប្រាស់រ៉ូបូតសម្រាប់បម្រើការងារតាមផ្ទះ និងតាមគ្រឹះស្ថានឧស្សាហកម្មមួយចំនួនផងដែរ។ លោក អ៊ាន សុខណាង វិស្វករនៃក្រុមហ៊ុន AI FARM ROBOTICS លើកឡើងថា បច្ចេកវិទ្យារ៉ូបូតកំពុងបង្កើតឱកាសការងារដល់យុវជនកម្ពុជា ដែលចាប់យកជំនាញបច្ចេក...
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ អ្នកស្រី សេង រាសី ហ៊ានជន្នះគ្រប់ឧបសគ្គដើម្បីចូលរួមជំរុញឱ្យស្រ្តីកម្ពុជាមានសិទ្ធិពេញលេញ - មេសា 01, 2024 01.04.2024 27:22
ការជឿជាក់លើខ្លួនឯង មិនបោះបង់ចោលខ្លួនឯង ការមិនចុះចាញ់ បានជួយជំរុញឱ្យអ្នកស្រី សេង រាសី ទម្លុះឧបសគ្គជាច្រើនដែលអ្នកស្រីបានជួបប្រទះទាំងលើវិថីការងារនិងជីវិត។ ក្តីប្រាថ្នាលើកកម្ពស់សិទ្ធរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា ដែលនៅមានកម្រិត បាននិងកំពុងជំរុញឱ្យអ្នកស្រីក្លាយជាអ្នកដឹកនាំមួយរូបដែលតស៊ូលើការងារសង្គមផ្នែកពង្រឹងសិទ្ធិនិងអំណាចរបស់ស្រ្តី ដោយមិនរារេ ទោះបីជាមានឧបសគ្គប្រឈមជាច្រើនយ៉ាងណាក៏ដោយ។ អ្នកស្រី សេង រាសី...
Hello VOA៖ ស្រ្តីពលករចំណាកស្រុកបន្តរងការរើសអើង ទោះរួមចំណែកខ្លាំងដល់សង្គមសេដ្ឋកិច្ចក្តី - មីនា 28, 2024 28.03.2024 26:42
ក្នុងចំណោមពលករកម្ពុជាជាង ១លាន ៣សែននាក់ ដែលកំពុងធ្វើចំណាកស្រុកមានឯកសារ មានស្រ្តីប្រមាណជា ៥០ភាគរយ។ ពលករទាំងនោះបានផ្ញើប្រាក់មកស្រុកកំណើតយ៉ាងហោចណាស់ជាង ៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងកាធ្វើចំណាកស្រុកដោយមានឯកសារ ពលករប្រមាណជា ១លាននាក់ផ្សេងទៀតកំពុងធ្វើចំណាកស្រុកដោយមិនមានឯកសារ។ កញ្ញា ទ្រី សុភា មន្រ្តីផ្នែកទេសន្តប្រវេសន៍នៃមជ្ឈមណ្ឌលស...
Hello VOA សំឡេងជំនាន់ថ្មី៖ ការកំណត់ស្តង់ដាភាពស្រស់ស្អាតអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្ស - មីនា 11, 2024 11.03.2024 23:50
ចាប់តាំងពីបណ្តាញផ្សព្វផ្សាយសង្គមមានអ្នកប្រើប្រាស់ច្រើន និងកំពុងត្រូវបានប្រើប្រាស់ជាកន្លែងចែករំលែកទំនាក់ទំនង ធ្វើជំនួញ ផ្តល់ព័ត៌មានផ្សេងៗ គេឃើញអ្នកបង្កើតមាតិកាជាច្រើនក៏កំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីរកចំណូល និងចែករំលែកជាចំណេះដឹងផងដែរ។ កញ្ញា ហម សុវណ្ណពិដោរ អ្នកបង្កើតមាតិកាអំពីការជំរុញស្រ្តី និងក្មេងស្រីឱ្យមានភាពជឿជាក់លើរូបរាងកាយរបស់ពួកគេ បានថ្លែងថា ប្រសិនបើសង្គមនៅតែបន្តកំណត់អំពីស្តង់ដានៃភាពស្រស់ស្អ...
Hello VOA៖ ការបញ្ចប់ជំនួយរបស់ស៊ុយអែតប៉ះពាល់ខ្លាំងដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ - មីនា 08, 2024 07.03.2024 23:29
រដ្ឋាភិបាលស៊ុយអែតបានប្រកាសបញ្ចប់កិច្ចសហប្រតិបត្តិការ ដែលពង្រឹងផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ត្រឹមឆ្នាំ ២០២៤ នេះ។ អង្គការសង្គមស៊ីវិលបានស្នើឱ្យរដ្ឋាភិបាលស៊ុយអែតពិចារណាឡើងវិញ ដោយមើលឃើញអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អង្គការសង្គមស៊ីវិល និងការផ្តល់សេវាដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាថ្លែងនៅក្នុងកម្មវិធី Hello VOA ថា...
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ បណ្តាញគាំទ្រជួយអ្នកស្រី អេង ចាន់ឌី ដោះស្រាយបញ្ហាប្រឈមនិងអភិវឌ្ឍខ្លួនបន្ថែម - មីនា 04, 2024 04.03.2024 25:58
ការបង្កើតក្រុមការងារដែលល្អនៅជុំវិញខ្លួនឯងដើម្បីធ្វើជាបណ្តាញគាំទ្រ បានជួយឱ្យអ្នកស្រី អេង ចាន់ឌី បន្តដំណើរទៅមុខ និងជម្នះឧបសគ្គជាច្រើនក្នុងការតស៊ូស្វែងរកសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា។ ការចង់ឃើញសមភាពយេនឌ័រមាននៅក្នុងប្រទេសកម្ពុជា គឺជាការកំណត់ភាពជោគជ័យរបស់អ្នកស្រី អេង ចាន់ឌី។ នៅក្នុងកម្មវិធី Hello VOA អ្នកស្រី ចាន់ឌី បានថ្លែងថា ការស្វែងរកជំនួយគឺជាភាពឆ្...
Hello VOA៖ ការប្រឹក្សាយោបល់ពីការចំណាកស្រុកជួយកាត់បន្ថយការធ្វើចំណាកស្រុកគ្មានសុវត្ថិភាព - កុម្ភៈ 23, 2024 22.02.2024 22:52
ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន តែងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយមានទាំងអ្នកធ្វើចំណាកស្រុកមានឯកសារ និងគ្មានឯកសារ។ ជារឿយៗគេតែងឮពលករដែលធ្វើចំណាកស្រុកដោយគ្មានឯកសារតែងរងការឆបោកពីមេខ្យល់ និងប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម។ លោក ស៊ាប សីហា អ្នកសម្របសម្រួលមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ខេត្តបន្ទាយមានជ័យ លើកឡើងថា ការប្រឹក្សាយោបល់ពីការចំណ...
Hello VOA សំឡេងជំនាន់ថ្មី៖ យុវតីចាប់យកជំនាញឌីជីថលកាន់តែច្រើនអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ - កុម្ភៈ 12, 2024 12.02.2024 24:51
ខណៈដែលបច្ចេកវិទ្យាលើពិភពលោកកាន់តែរីកចម្រើនទៅមុខ គេឃើញថាតម្រូវការសម្រាប់ជំនាញឌីជីថលកាន់តែមានភាពច្បាស់លាស់។ សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ការចាប់យកអាជីពពាក់ព័ន្ធនឹងឌីជីថលក្នុងចំណោមយុវជនជាពិសេសយុវតី ហាក់នៅមានកម្រិតនៅឡើយ។ កញ្ញា សុខាច័ន្ទ សុជាតា បាននិងកំពុងធ្វើការងារច្រើនពាក់ព័ន្ធនឹងឌីជីថល ឬបច្ចេកវិទ្យា ព្រមទាំងជាសមាជិកគណៈកម្មការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាមួយរូប មានចំណាប់អារម្...
Hello VOA៖ ដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹង វាទាមទារការប្តេជ្ញាចិត្តខ្ពស់ពីអ្នកនយោបាយ - កុម្ភៈ 08, 2024 08.02.2024 25:28
ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងតាមដងផ្លូវ នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភមួយ ដែលកំពុងបង្កផលប៉ះពាល់ក្នុងសង្គមកម្ពុជា។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ដែលជាអង្គការធ្វើយុទ្ធនាការលើបញ្ហាគ្រឿងស្រវឹង ថ្លែងថា ឧស្សាហករគ្រឿងស្រវឹងមាន«ឥទ្ធិពលខ្លាំង» ហើយអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកនយោបាយ។ លោកបន្ថែមថាដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹងក្នុងប្រទេសកម្ព...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការថែរក្សាសុខភាពផ្លូវចិត្តល្អជួយឱ្យការដឹកនាំរបស់ស្រ្តីកាន់តែប្រសើរ - កុម្ភៈ 07, 2024 06.02.2024 29:33
អ្នកស្រី យឹម សុធារី គឺជាអ្នកជំនាញផ្នែកចិត្តសាស្រ្ត និងជានាយិកាមជ្ឈមណ្ឌលស្នេហា។ តាំងពីកុមារភាពមក អ្នកស្រីតែងមានក្តីសុបិនធ្វើជាអ្នកព្យាបាល ប៉ុន្តែក្តីសុបិននោះមានឧបសគ្គច្រើនដោយសារជីវភាពគ្រួសារ។ ក្រោយមក ដោយសារការខិតខំប្រឹងប្រែង អ្នកស្រីបានសម្រេចក្តីសុបិនរបស់ខ្លួនដោយធ្វើជាអ្នកប្រឹក្សាផ្លូវចិត្ត ហើយជាពិសេសបានបង្កើតមជ្ឈមណ្ឌលស្នេហា ដែលជាកន្លែងផ្តល់ប្រឹក្សានិងព្យាបាលបញ្ហាផ្លូវចិត្ត...
Hello VOA៖ ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកបង្ក្រាបដោយសារគ្មានច្បាប់ចែងជាក់លាក់ - មករា 25, 2024 25.01.2024 22:50
ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មគឺជាប្រភេទនៃការជួញដូរមួយដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ពលករចំណាកស្រុក ប៉ុន្តែមិនសូវមានអ្នកយកចិត្តទុកដាក់ បើធៀបនឹងការជួញដូរមនុស្សក្នុងទម្រង់ផ្សេងៗទៀត។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងថា ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកក្នុងការកំណត់ និងបង្ក្រាប ដោយសារបទល្មើសន...
Hello VOA៖ បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា«អាចមានហានិភ័យខ្ពស់» - មករា 12, 2024 11.01.2024 28:00
កាលពីកន្លងទៅអង្គការលីកាដូបានសិក្សាមួយចំនួនទាក់ទងនឹងកម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ កាលពីខែសីហា ឆ្នាំមុន អង្គការក៏បានចេញរបាយការណ៍មួយ និយាយអំពី «ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ»។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ប្រសិនបើមិនមានវិធានការ និងមិនមានការជួយណាមួយពីគ្រឹះស្ថានម...
Hello VOA សំឡេងជំនាន់ថ្មី៖ បណ្ណាល័យបញ្ញវន្តជំរុញការអានបន្ថែមតាមសហគមន៍ - មករា 08, 2024 08.01.2024 27:46
ការអានមានសារសំខាន់ណាស់សម្រាប់កុមារ និងយុវជន ប៉ុន្តែបណ្ណាល័យដែលអាចផ្តល់ការអានបានដោយឥតគិតថ្លៃនៅកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ។ សម្រាប់បណ្ណាល័យសហគមន៍តាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាវិញនៅតែបន្តខ្វះសៀវភៅ និងបច្ចេកទេសក្នុងការរៀបចំបណ្ណាល័យ។ លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត និងជាសហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយលើកឡើងថា បណ្ណាល័យបញ្ញវន្តជំរុញឱ្យកុមារ និងយុវជននៅតាមសហគមន៍អានសៀវភៅបានកាន់តែច្រើន ន...
Hello VOA៖ ពលករខ្មែរបង្ខំចិត្តទៅធ្វើការនៅប្រទេសថៃ ដោយសារជីវភាពទោះរងការចាប់ខ្លួនជាញឹកញាប់ - ធ្នូ 28, 2023 28.12.2023 28:06
បើតាមទិន្នន័យក្រៅផ្លូវការរបស់អង្គការសង់ត្រាល់ (CENTRAL) ពលករខ្មែរទាំងមាន និងមិនមានឯកសារយ៉ាងហោចណាស់ជាង ២លាននាក់ កំពុងធ្វើការនៅប្រទេសថៃ។ ជារឿយៗ គេតែងឭអំពីការចាប់ខ្លួនពលករដែលកំពុងធ្វើការ និងពលរដ្ឋខ្មែរដែលព្យាយាមឆ្លងដែនដោយមិនផ្លូវការ ព្រមទាំងការរំលោភបំពានសិទ្ធិផ្សេងៗ។ កាលពីដើមខែចុងខែតុលានេះ អាជ្ញាធរថៃបានឃុំខ្លួនពលករខ្មែរជាង ២០០នាក់ ដោយសារពួកគេគ្មានឯកសារ ហើយក្នុងអំឡុងពេលក្បែរៗគ្នានោះ ក៏មានការផ្សាយថាមាន...
Hello VOA៖ ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ - ធ្នូ 18, 2023 18.12.2023 29:08
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅមានកម្រិតធ្ងន់ធ្ងរនៅឡើយ។ នៅក្នុងកម្មវិធី Hello VOA លោក ពិសី និយាយថា លោកចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយជំរុញការអនុវត្តច្បាប់ទៅលើអំពើពុករលួយទាំងខ្នាតធំ និងខ្នាតតូច និងពិនិត្យមើលឡើងវិញលើគោលការណ៍គតិយុត្តិមួយចំនួន ដូចជាការប្រកាសទ្រព្យសម្បតិ្តជាដើម ដើម្បីធ្វើកំណែទម្រង់ និងរៀបចំគតិយុត្តិដាច់ដោយឡែកលើការការពារសាក...
Hello VOA៖ សកម្មជនបរិស្ថានប្តេជ្ញាបន្តសកម្មភាពការពារធនធានធម្មជាតិនៅកម្ពុជា - ធ្នូ 15, 2023 14.12.2023 26:53
កាលពីពេលថ្មីៗនេះ ក្រុមយុវជនចលនាមាតាធម្មជាតិបានទទួលពានរង្វាន់អន្តរជាតិមួយឈ្មោះ Right Livelihood នៅប្រទេសស៊ុយអែត សម្រាប់ភាពក្លាហានក្នុងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។ លោក លី ចាន់ដារ៉ាវុធ សមាជិកម្នាក់នៃចលនាមាតាធម្មជាតិ អះអាងថា វាដល់ពេលហើយដែលប្រជាជនខ្មែរត្រូវចាប់ផ្តើមការពារធនធានធម្មជាតិរបស់ខ្លួន ការពារភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងប្រទេស៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៤ ធ្នូ ២០២៣)
Hello VOA សំឡេងជំនាន់ថ្មី៖ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជនក្នុងតំបន់ - ធ្នូ 11, 2023 11.12.2023 22:48
ក្នុងរយៈពេល១០ឆ្នាំមកនេះ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) បាននាំយកយុវជនកម្ពុជាយ៉ាងហោចណាស់ជាង ៣០០នាក់ ក្នុងចំណោមយុវជនជាង ៦ពាន់នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅផ្លាស់ប្ដូរចំណេះដឹង និងសិក្សាពីសង្គម ការគ្រប់គ្រងរដ្ឋផ្ទាល់ និងបង្កើនចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក និងមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេងផ្សេងទៀត។ លោក សារីម ម៉ារឌី អ្នកសម្របសម្រួលអតីតនិស្សិតអាហារូបករណ៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្...
Hello VOA ជីវិតជនភៀសខ្លួនខ្មែរ៖ ក្រោយពីបានមករស់នៅសហរដ្ឋអាមេរិក លោក អួន ឡឺត តាំងចិត្តលើកស្ទួយជីវភាពរស់នៅ - ធ្នូ 08, 2023 07.12.2023 23:03
ការតស៊ូនិងការតាំងចិត្តរឹងមាំ នាំឱ្យជនភៀសខ្លួនខ្មែរម្នាក់បានចូលធ្វើការនៅក្នុងកងការពារប្រធានាធិបតីសហរដ្ឋអាមេរិកអស់ពេលជាងម្ភៃឆ្នាំ។ លោក អួន ឡឺត ដែលគ្មានលុយកាក់ និងមិនចេះភាសាអង់គ្លេសមួយម៉ាត់ ពេលមកដល់សហរដ្ឋអាមេរិកដំបូង កាលពីឆ្នាំ១៩៨៣ បានប្រាប់វីអូអេ នៅក្នុងកម្មវិធី Hello VOA ថាលោកបានប្រាប់ម្តាយលោកនៅពេលនោះថា លោកនឹងខិតខំប្រឹងប្រែងដើម្បីឱ្យគ្រួសារលោកមានជីវភាពល្អប្រសើរនៅលើទឹកដីថ្...
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ បទពិសោធន៍ពីអតីតកាលបានជំរុញឱ្យអ្នកស្រី នុត ក្លារ៉ា ក្លាយជាស្រ្តីម្នាក់រឹងមាំ - ធ្នូ 04, 2023 04.12.2023 29:05
ការពង្រឹងកម្លាំងចិត្តឱ្យរឹងមាំបានជួយជំរុញឱ្យអ្នកស្រី នុត ក្លារ៉ា ទម្លុះឧបសគ្គជាច្រើនដែលបានជួបប្រទះលើវិថីការងារនិងជីវិត។ ការប្តេជ្ញាចិត្តដើម្បីឱ្យខ្លួនក្លាយជាស្រ្តីម្នាក់ដែលរឹងមាំបានធ្វើឱ្យអ្នកស្រីក្លាយជាសហគ្រិនមួយរូបដែលបានដឹកនាំនៅក្នុងក្រុមហ៊ុនមួយដែលមានបុគ្គលិកប្រមាណជាង១០០នាក់។ នៅក្នុងកម្មវិធី Hello VOA អ្នកស្រី ក្លារ៉ា បានថ្លែងថា ស្ត្រីត្រូវតែ...
Hello VOA៖ កម្មករវិស័យកាត់ដេរកម្ពុជាជំពាក់ធនាគារកាន់តែច្រើនអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ - វិច្ឆិកា 23, 2023 23.11.2023 29:38
លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ថ្លែងថា រដ្ឋាភិបាលគួរដាក់ចេញគោលនយោយសម្រួលដល់ការបង់សងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីសម្រាលបន្ទុកនៃការជំពាក់បំណុលនេះ។
Hello VOA៖ ប្រធានគណបក្សកម្លាំងជាតិថា ការបង្កើតបក្សថ្មីគឺដោយសារបក្សចាស់ដើរដល់ផ្លូវទាល់ - វិច្ឆិកា 20, 2023 20.11.2023 19:28
ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី បានលើកឡើងថា លោក និងសហស្ថាបនិកដទៃទៀត បង្កើតគណបក្សជំទាស់ថ្មី ដោយសារតែគណបក្សចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន ដើរដល់ចំណុចទាល់មួយលើផ្នែកបច្ចេកទេសនយោបាយ ដែលជាប់គាំង និងមិនអាចបន្តទៅមុខទៀត ពីព្រោះគណបក្សនេះអាចមិនចូលរួមការបោះឆ្នោតបាន។ លោកបានបន្ថែមថា គណបក្សថ្មីរបស់លោកមិនបានបង្កើតមក បំបែកសំឡេងអ្នកប្រជាធិបតេយ្យនោះទេ ហើយ...
Hello VOA សំឡេងជំនាន់ថ្មី៖ ធុរកិច្ចបង្កើតថ្មី«បណ្តូល»ផ្តល់ឱកាសហាត់ការដោយទទួលបានប្រាក់កម្រៃ - វិច្ឆិកា 14, 2023 13.11.2023 22:49
ជាទូទៅ យុវជន ឬសិស្សនិស្សិតដែលចង់ស្វែងរកបទពិសោធន៍ការងារ តែងស្វែងរកឱកាសសម្រាប់ហាត់ការនៅតាមក្រុមហ៊ុន ឬស្ថាប័នផ្សេងៗទៅតាមជំនាញរបស់ខ្លួន។ យុវជនមួយក្រុមបានបង្កើតធុរកិច្ចបង្កើតថ្មីមួយឈ្មោះ «បណ្តូល» ដោយភ្ជាប់ក្រុមហ៊ុនជាមួយនឹងយុវជនដែលចង់ហាត់ការ។ កញ្ញា លី ឧត្តមនាថ ស្ថាបនិកធុរកិច្ចបង្កើតថ្មី «បណ្តូល» លើកឡើងថា ធុរកិច្ចថ្មីនេះផ្តល់ឱកាសឱ្យយុវជនទទួលបានឱកាស...
Ähnliche Podcasts
Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet