វីអូអេ

Hello VOA - វីអូអេ

News KM ↓ Odcinki: 250

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។

Koniecznie odwiedź stronę podcastu i wesprzyj twórcę: khmer.voanews.com

Autor

វីអូអេ

Kategoria

News

Strona podcastu

khmer.voanews.com

Ostatni odcinek

9 maj 2024

Gdzie słuchać?

Podcasty w aplikacji Replaio Radio Już wkrótce

Podcasty trafią do aplikacji już wkrótce. Zainstaluj teraz i jako pierwszy zobacz nowe podejście do podcastów

Pobierz z Google Play Zainstaluj za darmo Android 5 mln+ pobrań · ocena 4,8 iOS niedługo

Odcinki

មេដឹកនាំសហជីព៖ អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរងការបំពានសិទ្ធិធ្ងន់ធ្ងរជាងគេ - ឧសភា 10, 2024 09.05.2024

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ  ឬហៅកាត់ ថា​IDEA ថ្លែងថាអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរងការបំពានសិទ្ធិធ្ងន់ធ្ងរជាងគេ ខណៈពួកគេ មិនមានសហជីពតំណាង ហើយមិនមាន សិទ្ធិគ្រប់គ្រង ក្នុងការចរចា ជាមួយអាជ្ញាធររដ្ឋ។ លោកក៏ ជំរុញ ឲ្យរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួល អប្បបរមា សម្រាប់អ្នកធ្វើការ ក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ផងដែរ។ (លោកស៊ុន ណារិន, Hello VOA, ភ្នំពេញ ៨ ឧសភា ២០២៤)

Hello VOA៖ ការអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​ធ្វើ​ឱ្យ​វិធានការ​ទប់ស្កាត់​កម្តៅ​ក្នុង​រោងចក្រ​មាន​ប្រសិទ្ធភាព​​ - មេសា 26, 2024 25.04.2024

ស្របពេល​ដែល​កម្ពុជា​កំពុង​រង​ការកើន​ឡើងកម្តៅជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ខែមីនា​មក​ កម្មករ​កម្មការិនី​ដែល​ធ្វើ​ការ​តាម​រោងចក្រ​កាត់ដេរ​មួយ​ចំនួនបាន​ត្អូញត្អែរពី​ផល​លំបាក​ក្នុង​ការ​ធ្វើ​ការងារ​ ដោយសារ​សីតុណ្ហភាព​ក្នុង​រោងចក្រក្តៅ​ខ្លាំង​។ ​ក្រសួង​ការងារ​កាលពី​ដើម​ខែមេសាបាន​ចេញ​សេចក្តី​ណែនាំ​ឱ្យ​តាម​បណ្តា​រោងចក្រ​អនុវត្តវិធានការ​ផ្សេងៗ​ដើម្បី​កាត់​បន្ថយ​កម្តៅ។​ លោក​ មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌ...

Hello VOA៖ ការ​វិនិយោគ​តាម​ទម្រង់ ​BOT​ មាន​ផល​ប្រយោជន៍​ច្រើន ប៉ុន្តែ​កម្ពុជា​ត្រូវ​ពិចារណា​លើ​ចំណុច​មួយ​ចំនួន - មេសា 12, 2024 11.04.2024

ក្នុង​ពេល​ដែល​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ក្រុមហ៊ុន​ចិន​បាន​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ​មួយ​ចំនួន ក្នុង​នោះ​មាន​គម្រោង​ព្រែកជីក​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​សមុទ្រ​ក្នុង​ខេត្ត​កែប តម្លៃ​ប្រមាណ​ ១.៧០០​លាន​ដុល្លារ​អាមេរិក ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​ដែល​កំពុង​ដំណើរ​ការ និងផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​បាវិត ដែល​កំពុង​សាងសង់។ គម្រោង​ទាំង​អស់​នេះ​ជា​ការ​វិនិយោគ​តាម...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ បច្ចេកវិទ្យា​រ៉ូបូត​ផ្តល់​ការងារ​ដល់​យុវជននិង​ពង្រឹង​​សេដ្ឋកិច្ច​ជាតិ​​​​​​ - មេសា 08, 2024 08.04.2024

ក្នុង​រយៈពេ​ល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បច្ចេកវិទ្យារ៉ូបូត​ចាប់​ផ្តើមទទួល​បាន​ការ​ចាប់​អារម្មណ៍និង​ការប្រើប្រាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយគេ​ឃើញ​មាន​ការ​ប្រើប្រាស់​រ៉ូបូត​សម្រាប់បម្រើការងារ​តាម​ផ្ទះ និង​តាម​គ្រឹះស្ថាន​ឧស្សាហកម្ម​មួយ​ចំនួនផងដែរ​។ លោក អ៊ាន សុខណាង វិស្វករ​នៃ​ក្រុមហ៊ុន AI FARM​ ROBOTICS លើក​ឡើង​ថា បច្ចេកវិទ្យា​រ៉ូបូត​កំពុង​បង្កើត​ឱកាសការងារដល់យុវជនកម្ពុជា ​ដែល​ចាប់​យក​ជំនាញ​បច្ចេក...

Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ អ្នកស្រី សេង រាសី ហ៊ានជន្នះគ្រប់ឧបសគ្គដើម្បីចូលរួមជំរុញឱ្យស្រ្តីកម្ពុជាមានសិទ្ធិពេញលេញ - មេសា 01, 2024 01.04.2024

ការជឿជាក់លើខ្លួនឯង មិនបោះបង់ចោលខ្លួនឯង ការមិនចុះចាញ់ បានជួយជំរុញឱ្យអ្នកស្រី សេង រាសី ទម្លុះឧបសគ្គជាច្រើនដែលអ្នកស្រីបានជួបប្រទះទាំងលើវិថីការងារនិងជីវិត។ ក្តីប្រាថ្នាលើកកម្ពស់សិទ្ធរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា ដែលនៅមានកម្រិត បាននិងកំពុងជំរុញឱ្យអ្នកស្រីក្លាយជាអ្នកដឹកនាំមួយរូបដែលតស៊ូលើការងារសង្គមផ្នែកពង្រឹងសិទ្ធិនិងអំណាចរបស់ស្រ្តី ដោយមិនរារេ ទោះបីជាមានឧបសគ្គប្រឈមជាច្រើនយ៉ាងណាក៏ដោយ។ អ្នកស្រី សេង រាសី...

Hello VOA៖ ស្រ្តីពលករចំណាកស្រុកបន្តរងការរើសអើង ទោះរួមចំណែកខ្លាំងដល់សង្គមសេដ្ឋកិច្ចក្តី - មីនា 28, 2024 28.03.2024

ក្នុងចំណោមពលករកម្ពុជាជាង ១លាន ៣សែននាក់ ដែលកំពុងធ្វើចំណាកស្រុកមានឯកសារ មានស្រ្តីប្រមាណជា ៥០ភាគរយ។ ពលករទាំងនោះបានផ្ញើប្រាក់មកស្រុកកំណើតយ៉ាងហោចណាស់ជាង ៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងកាធ្វើចំណាកស្រុកដោយមានឯកសារ ពលករប្រមាណជា ១លាននាក់ផ្សេងទៀតកំពុងធ្វើចំណាកស្រុកដោយមិនមានឯកសារ។ កញ្ញា ទ្រី សុភា មន្រ្តីផ្នែកទេសន្តប្រវេសន៍នៃមជ្ឈមណ្ឌលស...

Hello VOA សំឡេងជំនាន់ថ្មី៖ ការកំណត់ស្តង់ដាភាពស្រស់ស្អាតអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្ស - មីនា 11, 2024 11.03.2024

ចាប់តាំងពីបណ្តាញផ្សព្វផ្សាយសង្គមមានអ្នកប្រើប្រាស់ច្រើន និងកំពុងត្រូវបានប្រើប្រាស់ជាកន្លែងចែករំលែកទំនាក់ទំនង ធ្វើជំនួញ ផ្តល់ព័ត៌មានផ្សេងៗ គេឃើញអ្នកបង្កើតមាតិកាជាច្រើនក៏កំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីរកចំណូល និងចែករំលែកជាចំណេះដឹងផងដែរ។ កញ្ញា ហម សុវណ្ណពិដោរ អ្នកបង្កើតមាតិកាអំពីការជំរុញស្រ្តី និងក្មេងស្រីឱ្យមានភាពជឿជាក់លើរូបរាងកាយរបស់ពួកគេ បានថ្លែងថា ប្រសិនបើសង្គមនៅតែបន្តកំណត់អំពីស្តង់ដានៃភាពស្រស់ស្អ...

Hello VOA៖ ការបញ្ចប់ជំនួយរបស់ស៊ុយអែតប៉ះពាល់ខ្លាំងដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ - មីនា 08, 2024 07.03.2024

រដ្ឋាភិបាលស៊ុយអែតបានប្រកាសបញ្ចប់កិច្ចសហប្រតិបត្តិការ ដែលពង្រឹងផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ត្រឹមឆ្នាំ ២០២៤ នេះ។ អង្គការសង្គមស៊ីវិលបានស្នើឱ្យរដ្ឋាភិបាលស៊ុយអែតពិចារណាឡើងវិញ ដោយមើលឃើញអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អង្គការសង្គមស៊ីវិល និងការផ្តល់សេវាដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាថ្លែងនៅក្នុងកម្មវិធី Hello VOA ថា...

Hello ​VOA ​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹក​នាំ​៖ ​បណ្តាញ​គាំទ្រ​ជួយ​អ្នកស្រី អេង ចាន់ឌី ដោះស្រាយ​បញ្ហាប្រឈម​​និង​អភិវឌ្ឍ​ខ្លួន​បន្ថែម - មីនា 04, 2024 04.03.2024

ការបង្កើតក្រុម​ការងារដែលល្អនៅជុំ​វិញខ្លួន​ឯងដើម្បី​ធ្វើ​ជា​បណ្តាញ​គាំទ្រ​ បានជួយឱ្យ​អ្នក​ស្រី​ អេង ​ចាន់​ឌី​ បន្តដំណើរទៅ​មុខ​ និងជម្នះឧបសគ្គជា​ច្រើនក្នុង​កា​រ​តស៊ូស្វែង​រកសម​ភាព​យេន​ឌ័រ​នៅ​ក្នុង​ប្រទេសកម្ពុជា​។ ការចង់​ឃើញសម​ភាពយេន​ឌ័រមាននៅ​ក្នុងប្រទេសកម្ពុជា​ គឺ​ជាការកំណត់ភាពជោគ​ជ័យរបស់អ្នក​ស្រី ​អេង ​ចាន់​ឌី​។ ​នៅ​ក្នុងកម្មវិធី​ Hello VOA ​អ្នក​ស្រី​ ចាន់ឌី បាន​ថ្លែង​ថា ​ការស្វែងរកជំនួយគឺ​ជាភាពឆ្...

Hello VOA៖ ការប្រឹក្សាយោបល់ពីការចំណាកស្រុកជួយកាត់បន្ថយការធ្វើចំណាកស្រុកគ្មានសុវត្ថិភាព - កុម្ភៈ 23, 2024 22.02.2024

ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន តែងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយមានទាំងអ្នកធ្វើចំណាកស្រុកមានឯកសារ និងគ្មានឯកសារ។ ជារឿយៗគេតែងឮពលករដែលធ្វើចំណាកស្រុកដោយគ្មានឯកសារតែងរងការឆបោកពីមេខ្យល់ និងប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម។ លោក ស៊ាប សីហា អ្នកសម្របសម្រួលមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ខេត្តបន្ទាយមានជ័យ លើកឡើងថា ការប្រឹក្សាយោបល់ពីការចំណ...

Hello VOA សំឡេងជំនាន់ថ្មី៖ យុវតីចាប់យកជំនាញឌីជីថលកាន់តែច្រើនអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ - កុម្ភៈ 12, 2024 12.02.2024

ខណៈដែលបច្ចេកវិទ្យាលើពិភពលោកកាន់តែរីកចម្រើនទៅមុខ គេឃើញថាតម្រូវការសម្រាប់ជំនាញឌីជីថលកាន់តែមានភាពច្បាស់លាស់។ សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ការចាប់យកអាជីពពាក់ព័ន្ធនឹងឌីជីថលក្នុងចំណោមយុវជនជាពិសេសយុវតី ហាក់នៅមានកម្រិតនៅឡើយ។ កញ្ញា សុខាច័ន្ទ សុជាតា បាននិងកំពុងធ្វើការងារច្រើនពាក់ព័ន្ធនឹងឌីជីថល ឬបច្ចេកវិទ្យា ព្រមទាំងជាសមាជិកគណៈកម្មការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាមួយរូប មានចំណាប់អារម្...

Hello VOA៖ ដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹង វាទាមទារការប្តេជ្ញាចិត្តខ្ពស់ពីអ្នកនយោបាយ - កុម្ភៈ 08, 2024 08.02.2024

ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងតាមដងផ្លូវ នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភមួយ ដែលកំពុងបង្កផលប៉ះពាល់ក្នុងសង្គមកម្ពុជា។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ដែលជាអង្គការធ្វើយុទ្ធនាការលើបញ្ហាគ្រឿងស្រវឹង ថ្លែងថា ឧស្សាហករគ្រឿងស្រវឹងមាន«ឥទ្ធិពលខ្លាំង» ហើយអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកនយោបាយ។ លោកបន្ថែមថាដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹងក្នុងប្រទេសកម្ព...

Hello VOA ស្រ្តីនិង​ភាព​ជា​អ្នកដឹកនាំ​៖ ​ការថែរក្សា​សុខភាព​ផ្លូវចិត្ត​ល្អ​ជួយ​ឱ្យ​ការដឹកនាំ​របស់​ស្រ្តី​កាន់តែ​ប្រសើរ​​​ - កុម្ភៈ 07, 2024 06.02.2024

អ្នកស្រី​ យឹម សុធារី គឺជាអ្នក​ជំនាញផ្នែកចិត្តសាស្រ្ត និងជានាយិកាមជ្ឈមណ្ឌលស្នេហា។ តាំង​ពីកុមារភាព​មក អ្នកស្រីតែងមានក្តី​សុបិនធ្វើជា​អ្នកព្យាបាល ប៉ុន្តែក្តីសុបិននោះ​មាន​ឧបសគ្គ​ច្រើន​ដោយសារ​ជីវភាព​គ្រួសារ។ ក្រោយ​មក ដោយសារការខិតខំ​ប្រឹងប្រែង អ្នក​ស្រីបានសម្រេចក្តី​សុបិន​របស់​ខ្លួនដោយធ្វើ​ជាអ្នកប្រឹក្សាផ្លូវ​ចិត្ត ហើយ​ជាពិសេសបាន​បង្កើត​មជ្ឈមណ្ឌលស្នេហា ដែលជាកន្លែងផ្តល់​ប្រឹក្សានិងព្យាបាលបញ្ហា​ផ្លូវចិត្ត...

Hello VOA៖ ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកបង្ក្រាបដោយសារគ្មានច្បាប់ចែងជាក់លាក់ - មករា 25, 2024 25.01.2024

ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មគឺជាប្រភេទនៃការជួញដូរមួយដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ពលករចំណាកស្រុក ប៉ុន្តែមិនសូវមានអ្នកយកចិត្តទុកដាក់ បើធៀបនឹងការជួញដូរមនុស្សក្នុងទម្រង់ផ្សេងៗទៀត។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងថា ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកក្នុងការកំណត់ និងបង្ក្រាប ដោយសារបទល្មើសន...

Hello VOA៖ បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា«អាចមានហានិភ័យខ្ពស់» - មករា 12, 2024 11.01.2024

កាលពីកន្លងទៅអង្គការលីកាដូបានសិក្សាមួយចំនួនទាក់ទងនឹងកម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ កាលពីខែសីហា ឆ្នាំមុន អង្គការក៏បានចេញរបាយការណ៍មួយ និយាយអំពី «ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ»។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ប្រសិនបើមិនមានវិធានការ និងមិនមានការជួយណាមួយពីគ្រឹះស្ថានម...

Hello VOA សំឡេងជំនាន់ថ្មី៖ បណ្ណាល័យបញ្ញវន្តជំរុញការអានបន្ថែមតាមសហគមន៍ - មករា 08, 2024 08.01.2024

ការអានមានសារសំខាន់ណាស់សម្រាប់កុមារ និងយុវជន ប៉ុន្តែបណ្ណាល័យដែលអាចផ្តល់ការអានបានដោយឥតគិតថ្លៃនៅកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ។ សម្រាប់បណ្ណាល័យសហគមន៍តាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាវិញនៅតែបន្តខ្វះសៀវភៅ និងបច្ចេកទេសក្នុងការរៀបចំបណ្ណាល័យ។ លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត និងជាសហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយលើកឡើងថា បណ្ណាល័យបញ្ញវន្តជំរុញឱ្យកុមារ និងយុវជននៅតាមសហគមន៍អានសៀវភៅបានកាន់តែច្រើន ន...

Hello VOA៖ ពលករខ្មែរបង្ខំចិត្តទៅធ្វើការនៅប្រទេសថៃ ដោយសារជីវភាពទោះរងការចាប់ខ្លួនជាញឹកញាប់ - ធ្នូ 28, 2023 28.12.2023

បើតាមទិន្នន័យក្រៅផ្លូវការរបស់អង្គការសង់ត្រាល់ (CENTRAL) ពលករខ្មែរទាំងមាន និងមិនមានឯកសារយ៉ាងហោចណាស់ជាង ២លាននាក់ កំពុងធ្វើការនៅប្រទេសថៃ។ ជារឿយៗ គេតែងឭអំពីការចាប់ខ្លួនពលករដែលកំពុងធ្វើការ និងពលរដ្ឋខ្មែរដែលព្យាយាមឆ្លងដែនដោយមិនផ្លូវការ ព្រមទាំងការរំលោភបំពានសិទ្ធិផ្សេងៗ។ កាលពីដើមខែចុងខែតុលានេះ អាជ្ញាធរថៃបានឃុំខ្លួនពលករខ្មែរជាង ២០០នាក់ ដោយសារពួកគេគ្មានឯកសារ ហើយក្នុងអំឡុងពេលក្បែរៗគ្នានោះ ក៏មានការផ្សាយថាមាន...

Hello VOA៖ ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ - ធ្នូ 18, 2023 18.12.2023

លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅមានកម្រិតធ្ងន់ធ្ងរនៅឡើយ។ នៅក្នុងកម្មវិធី Hello VOA លោក ពិសី និយាយថា លោកចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយជំរុញការអនុវត្តច្បាប់ទៅលើអំពើពុករលួយទាំងខ្នាតធំ និងខ្នាតតូច និងពិនិត្យមើលឡើងវិញលើគោលការណ៍គតិយុត្តិមួយចំនួន ដូចជាការប្រកាសទ្រព្យសម្បតិ្តជាដើម ដើម្បីធ្វើកំណែទម្រង់ និងរៀបចំគតិយុត្តិដាច់ដោយឡែកលើការការពារសាក...

Hello VOA៖ សកម្មជនបរិស្ថានប្តេជ្ញាបន្តសកម្មភាពការពារធនធានធម្មជាតិនៅកម្ពុជា - ធ្នូ 15, 2023 14.12.2023

កាលពីពេលថ្មីៗនេះ ក្រុមយុវជនចលនាមាតាធម្មជាតិបានទទួលពានរង្វាន់អន្តរជាតិមួយឈ្មោះ Right Livelihood នៅប្រទេសស៊ុយអែត សម្រាប់ភាពក្លាហានក្នុងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។ លោក លី ចាន់ដារ៉ាវុធ សមាជិកម្នាក់នៃចលនាមាតាធម្មជាតិ អះអាងថា វាដល់ពេលហើយដែលប្រជាជនខ្មែរត្រូវចាប់ផ្តើមការពារធនធានធម្មជាតិរបស់ខ្លួន ការពារភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងប្រទេស៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៤ ធ្នូ ២០២៣)

Hello VOA សំឡេងជំនាន់ថ្មី៖ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជនក្នុងតំបន់ - ធ្នូ 11, 2023 11.12.2023

ក្នុងរយៈពេល១០ឆ្នាំមកនេះ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) បាននាំយកយុវជនកម្ពុជាយ៉ាងហោចណាស់ជាង ៣០០នាក់ ក្នុងចំណោមយុវជនជាង ៦ពាន់នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅផ្លាស់ប្ដូរចំណេះដឹង និងសិក្សាពីសង្គម ការគ្រប់គ្រងរដ្ឋផ្ទាល់ និងបង្កើនចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក និងមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេងផ្សេងទៀត។ លោក សារីម ម៉ារឌី អ្នកសម្របសម្រួលអតីតនិស្សិតអាហារូបករណ៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្...

Hello VOA ជីវិតជនភៀសខ្លួនខ្មែរ៖ ក្រោយពី​បានមក​រស់នៅ​សហរដ្ឋអាមេរិក លោក អួន ឡឺត តាំងចិត្ត​លើកស្ទួយ​ជីវភាពរស់នៅ - ធ្នូ 08, 2023 07.12.2023

ការតស៊ូ​និង​ការតាំងចិត្ត​រឹងមាំ នាំឱ្យជនភៀសខ្លួន​ខ្មែរម្នាក់​បានចូលធ្វើការ​នៅក្នុង​កងការពារ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អស់ពេលជាងម្ភៃឆ្នាំ។ លោក អួន ឡឺត ដែលគ្មានលុយកាក់ និង​មិនចេះ​ភាសា​អង់គ្លេស​មួយម៉ាត់ ពេលមកដល់​សហរដ្ឋអាមេរិក​ដំបូង កាលពីឆ្នាំ១៩៨៣ បានប្រាប់វីអូអេ នៅក្នុងកម្មវិធី Hello VOA ថា​លោកបានប្រាប់​ម្តាយលោក​នៅពេលនោះថា លោកនឹង​ខិតខំ​ប្រឹងប្រែង​ដើម្បីឱ្យ​គ្រួសារលោក​មានជីវភាពល្អ​ប្រសើរ​នៅលើ​ទឹកដីថ្...

Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ៖ បទពិសោធន៍​ពី​អតីតកាល​បាន​ជំរុញ​ឱ្យ​អ្នកស្រី នុត ក្លារ៉ា ក្លាយជា​ស្រ្តី​ម្នាក់​រឹងមាំ - ធ្នូ 04, 2023 04.12.2023

ការពង្រឹង​កម្លាំង​ចិត្ត​ឱ្យ​រឹងមាំ​បាន​ជួយ​ជំរុញ​ឱ្យ​អ្នកស្រី នុត ក្លារ៉ា ទម្លុះ​ឧបសគ្គ​ជាច្រើន​ដែល​បាន​ជួប​ប្រទះ​លើ​វិថី​ការងារ​និង​ជីវិត។ ការប្តេជ្ញា​ចិត្ត​ដើម្បី​ឱ្យ​ខ្លួន​ក្លាយជា​ស្រ្តី​ម្នាក់​ដែល​រឹងមាំ​បាន​ធ្វើឱ្យ​អ្នកស្រី​ក្លាយជា​សហគ្រិន​មួយ​រូប​ដែល​បាន​ដឹកនាំ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ដែល​មាន​បុគ្គលិក​ប្រមាណ​ជាង​១០០​នាក់។ នៅក្នុង​កម្មវិធី Hello VOA អ្នកស្រី ក្លារ៉ា បាន​ថ្លែង​ថា ស្ត្រី​ត្រូវតែ...

Hello VOA៖ កម្មករ​វិស័យ​កាត់ដេរកម្ពុជា​​ជំពាក់​ធនាគារ​កាន់តែ​ច្រើន​អំឡុង​ការ​រាតត្បាតនៃ​​ជំងឺ​កូវីដ​១៩ - វិច្ឆិកា 23, 2023 23.11.2023

លោក​ ឃុន ថារ៉ូ មន្ត្រី​កម្មវិធី​ការងារនៃមជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ និងសិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ថ្លែង​ថា រដ្ឋាភិបាល​គួរ​ដាក់​ចេញ​គោល​នយោយ​សម្រួល​ដល់​ការ​បង់​សង​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​សម្រាលបន្ទុក​នៃការ​ជំពាក់​បំណុល​នេះ។

Hello VOA៖ ប្រធាន​គណបក្ស​កម្លាំងជាតិ​ថា ការបង្កើត​បក្ស​ថ្មី​គឺ​ដោយសារ​បក្ស​ចាស់​ដើរ​ដល់​ផ្លូវទាល់ - វិច្ឆិកា 20, 2023 20.11.2023

ប្រធាន​គណបក្ស​កម្លាំងជាតិលោក ស៊ុន ចន្ធី បាន​លើក​ឡើង​ថា លោក​ និង​សហស្ថាបនិក​ដទៃទៀត បង្កើត​គណបក្ស​ជំទាស់​ថ្មី ដោយ​សារតែគណបក្សចាស់​របស់​ពួកគេ​ គឺ​គណបក្សភ្លើង​ទៀន​ ដើរ​ដល់​ចំណុច​ទាល់​មួយ​លើ​ផ្នែក​បច្ចេកទេស​នយោបាយ​ ដែល​ជាប់គាំង និងមិន​អាចបន្តទៅ​មុខ​ទៀត​ ពីព្រោះ​គណបក្សនេះ​អាច​មិន​ចូល​រួមការបោះ​ឆ្នោត​បាន។ ​លោក​បាន​បន្ថែម​ថា គណបក្ស​ថ្មី​របស់​លោក​មិន​បាន​បង្កើតមក ​បំបែក​សំឡេង​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ ហើយ​...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ធុរកិច្ច​បង្កើត​ថ្មី​«បណ្តូល»​ផ្តល់​ឱកាស​ហាត់ការ​ដោយ​​ទទួល​បាន​ប្រាក់​កម្រៃ - វិច្ឆិកា 14, 2023 13.11.2023

ជាទូទៅ យុវជន ឬ​សិស្ស​និស្សិត​ដែល​ចង់ស្វែង​រក​បទពិសោធន៍​ការ​ងារ តែង​ស្វែង​រក​ឱកាស​សម្រាប់​ហាត់ការ​នៅ​តាម​ក្រុមហ៊ុន ឬ​ស្ថាប័ន​ផ្សេងៗ​ទៅ​តាម​ជំនាញ​របស់​ខ្លួន។ យុវជន​មួយ​ក្រុម​បាន​បង្កើត​ធុរកិច្ច​បង្កើត​ថ្មី​មួយ​ឈ្មោះ​ «បណ្តូល» ដោយ​ភ្ជាប់​ក្រុម​ហ៊ុន​ជាមួយ​នឹង​យុវជន​ដែល​ចង់​ហាត់​ការ។ កញ្ញា លី ឧត្តមនាថ ស្ថាបនិក​ធុរកិច្ច​បង្កើត​ថ្មី «បណ្តូល» លើក​ឡើងថា ធុរកិច្ច​ថ្មី​នេះ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ទទួល​បាន​ឱកាស​...

Słuchaj podcastu Hello VOA - វីអូអេ w Replaio

Radio i podcasty w jednej aplikacji - za darmo, bez zakładania konta. Zainstaluj już dziś i nie przegap premiery

Pobierz z Google Play

Replaio nie jest wydawcą podcastów; nazwy audycji, okładki i audio należą do ich autorów i są rozpowszechniane przez publiczne kanały RSS