វីអូអេ

Hello VOA - វីអូអេ

News KM ↓ 250 Folgen

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។

Autor

វីអូអេ

Kategorie

News

Podcast-Website

khmer.voanews.com

Neueste Folge

9. Mai 2024

Wo hören?

Podcasts in der App Replaio Radio Bald verfügbar

Podcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts

Bei Google Play herunterladen Kostenlos installieren Android 5 Mio.+ Downloads · Bewertung 4,8 iOS bald

Folgen

Hello VOA៖ អ្នក​ជំនាញ​ថា​ ជំងឺ​មិន​ឆ្លង​បាន​ក្លាយ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​កម្ពុជា - វិច្ឆិកា 09, 2023 09.11.2023

អត្រា​កើត​ជំងឺ​មិន​ឆ្លង​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា​ មាន​ការ​កើន​ឡើង​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ជំងឺ​ទាំង​នោះ​ ដែល​មាន​ដូច​ជា​ទឹក​នោម​ផ្អែម លើសសម្ពាធ​ឈាម​និង​ខ្លាញ់​ជាដើម កំពុង​វាយ​លុយ​ក្នុង​ស្រទាប់​យុវជន​ផង​ដែរ។ ឱសថបណ្ឌិត លោក វិរៈ ខ្លូតជា ដែល​ជា​សហស្ថាបនិក និង​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ឪសថ​មួយ​ដែល​គ្រប់​គ្រង​គេហទំព័រ​ (ទៅពេទ្យ)​ TOVPET.COM​ ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​យក​ចិត្ត​ទុក​ដាក់...

Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ភាពជឿជាក់ ចំណេះដឹង និងការតស៊ូ ធ្វើឱ្យ​អ្នកស្រី ប៊ុន ចាន់និមល សម្រេចគោលដៅអាជីព ទោះត្រូវផ្លាស់ទីជាច្រើនលើក - វិច្ឆិកា 06, 2023 06.11.2023

ជំនឿ​ចិត្ត​ដ៏​មោះមុត​បាន​ជំរុញ​ឱ្យ​អ្នកស្រី ប៊ុន ចាន់និមល ហ៊ាន​ផ្លាស់ប្តូរ​ទីលំនៅ​ជាច្រើន​កន្លែង​ដើម្បី​ស្វែងរក​ទីកន្លែង​ដែល​សាកសម​នឹង​ការអភិវឌ្ឍ​អាជីព​ របស់​ខ្លួន​ដែល​ពេញចិត្ត។ ភាពជឿជាក់​និង​ការមិន​ចុះចាញ់​ជាមួយ​ឧបសគ្គ​ដែល​កើត​មាន បាន​ធ្វើឱ្យ​អ្នកស្រី​ក្លាយជា​អគ្គនាយិកា​ក្រុមហ៊ុន សាស្រ្តាហ្វៀម (Sastra Film) ដែល​កំពុង​ជួយ​លើកស្ទួយ​វិស័យ​ខ្សែ​ភាពយន្ត​ខ្មែរ និង​ផ្តល់​ការងារ​ដល់​សិល្បករ​ជាច្រើន​ផងដែរ...

Hello VOA៖ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​បង្កើន​​ការ​ទប់​ស្កាត់​ការជួញ​ដូរ​មនុស្ស​ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា - តុលា 27, 2023 26.10.2023

កាលពីពេលថ្មីៗនេះ ​ក្រសួង​ការបរទេស​អាមេរិកក្នុង​រ​យៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​ចាត់ថ្នាក់​កម្ពុជា​ថាមាន​ការ​ជួញ​ដូរ​មនុស្ស​ខ្លាំង ហើយ​ថា​វិធានការ​ទប់​ស្កាត់​មិន​មាន​ភាព​ប្រសើរ​ដោយសារ​កង្វះ​ឆន្ទៈ​របស់​រដ្ឋាភិបាល ខណៈ​ករណីជួញដូរ​មនុស្សមួយចំនួនក៏មាន​ជាប់​ពាក់ព័ន្ធ​នឹងអ្នក​មានអំណាច​មួយចំនួនផងដែរ។ បន្ថែមលើនេះ នៅ​ដើម​ខែតុលា​នេះ មាន​ការ​រកឃើញ​ថា ស្រ្តីខ្មែរ​ ៧​ នាក់​ត្រូវ​បាន​ជួញដូរ​ទៅ​តំបន់​ត្រីកោណ​...

Hello VOA៖ គណបក្ស​នយោបាយ​បួន​រួបរួម​គ្នា​បង្កើត​សម្ព័ន្ធភាព​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត - តុលា 13, 2023 13.10.2023

ដោយ​មើល​ឃើញ​ពី​ស្ថានភាព​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា សម្ព័ន្ធ​ភាព​នយោបាយ​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណបក្ស​នយោ​បាយ​ចំនួន​ ៤ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ និង​ស្តារ​លំហ​ប្រជាធិប​តេយ្យ​ឡើងវិញ។ គណបក្ស​ទាំង ​៤ ​នោះ​ រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា។ លោក សុក...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង​យុវជន​កសិកម្ម​ដាស់​សតិ​ជំរុញ​ឱ្យ​​យុវជន​នៅ​ជនបទ​មាន​ការងារ​​​ធ្វើ - តុលា 06, 2023 06.10.2023

ខណៈ​បញ្ហា​កសិកម្ម ​កង្វះ​ទីផ្សារ​ការងារ ព្រមទាំង​បញ្ហា​សុខភាព​ផ្សេងៗ ​នៅ​តែ​ជា​បញ្ហា​សំខាន់​ក្នុង​សង្គម ហើយ​តែង​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើកឡើង​ជារឿយៗ លោក សួន បញ្ញា ប្រធាន​គម្រោង​យុវជន​កសិកម្ម​ដាស់​សតិ ថ្លែង​ថា គម្រោង​យុវជន​កសិកម្ម​ដាស់សតិ ​បង្កើត​ឡើង​ដើម្បីបង្កើន​ការយល់ដឹង​ផ្នែក​កសិកម្ម​សម្រាប់យុវជន​ និង​ជំរុញ​ឱ្យយុវជន​នៅ​តាម​ជនបទ​មាន​ការងារ​សមរម្យ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ០៩ តុលា ២០២៣)

Hello ​VOA ​ស្ត្រី​និង​ភាពជាអ្នកដឹកនាំ​៖ ​ពីគ្រួសារក្រលំបាកលោកស្រី រី ថានី​ បានសម្រេចក្តីស្រមៃដើម្បីគ្រួសារ​និងសហគមន៍​សិប្បកម្មតំណាងវប្បធម៌ - តុលា 03, 2023 02.10.2023

ជីវ​ភាព​គ្រួសារ​ក្រ​លំបាក​បាន​ជំរុញ​ឱ្យ​លោក​ស្រី ​រី ​ថានី ​ក្លាហាន​បង្កើត​ក្តី​ស្រមៃ​ របស់​ខ្លួន​តាំង​ពី​វ័យ​កុមារ ​ដើម្បី​ជម្នះ​ភាព​ក្រី​ក្រ​លំបាក។​ ក្តី​ស្រមៃ​នេះ​ ជាមួយ​នឹង​ការ​ខិតខំ​សិក្សា​រៀនសូត្រ​និង​ភាព​ធន់​នឹង​ឧបសគ្គ​បាន​ធ្វើ​ឱ្យ​លោក​ស្រី​ក្លាយ​ជា​ស្ថាបនិក​ និង​នាយិកា​សិប្បកម្ម​នរា​ ដែល​បាន​ជួយ​លើក​ស្ទួយ​ស្នា​ដៃ​ផលិត​ផល​ក្នុង​ស្រុក​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​លើ​ឆាក​អន្តរ​ជាតិ ​និង​ជួយ​កាត់​បន...

Hello VOA៖ អ្នក​ជំនាញ​ថា ​រដ្ឋាភិបាល​មមាញឹក​ក្នុង​ការ​បង្កើត​ច្បាប់​ដើម្បី​គ្រប់​គ្រង​អ៊ីនធឺណិត - កញ្ញា 15, 2023 14.09.2023

កាល​ពី​ពេល​ថ្មីៗ​នេះ វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ (API) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​វិភាគ​និង​តាម​ដាន​ការ​រាំង​ខ្ទប់​គេហទំព័រ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។ លោក ឡាំ សុជាតិ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ បញ្ជាក់​ថា ​របាយ​ការណ៍​នេះ​ជា​ភ័ស្តុតាង​ដែល​អង្គការ​សង្គម​ស៊ីវិល​នឹង​ដាក់​ទៅ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន ដើម្បី​ពិនិត្យ​មើល និង​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​បិទ...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការយល់​ដឹង​ពី​ថាមពល​ជួយ​កាត់​បន្ថយ​បញ្ហា​សេដ្ឋកិច្ច និង​បរិស្ថាន - កញ្ញា 11, 2023 11.09.2023

នៅ​កម្ពុជា ការ​ចែក​រំលែកចំណេះដឹង​នានា​ពាក់ព័ន្ធនឹង​ថាមពល​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ ស្របពេល​ដែល​ប្រជាជន​ស្ទើ​តែ​ទាំងអស់រស់​នៅដោយ​ពឹង​អាស្រ័យ​លើ​ថាមពល។ ថ្មីៗ​នេះ​ គេឃើញ​យុវជន​មួយ​ក្រុម​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះ​ថា អំពី​ថាមពល ឬ About Energy ដែល​ជា​គម្រោង​ផ្តោត​លើ​ការ​លើក​កម្ពស់​ការ​យល់​ដឹងអំពី​បញ្ហា​ និង​ដំណោះស្រាយ​ទាក់ទង​នឹង​ថាមពល។​ លោក ហ៊ាង វិហ្សា សហ​ស្ថាបនិក​គម្រោង ​អំពីថាមពល​ ឬ About Energy...

Hello ​VOA ​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹក​នាំ៖ ការតស៊ូដើម្បី​ចំណេះ​ដឹង​ជួយ​លោកស្រី ពាង សុខា កសាង​ជីវិត​និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ខ្វះ​ឱកាស - កញ្ញា 04, 2023 04.09.2023

ពី​កម្មករ​រោងចក្រ រហូត​ដល់​ក្លាយ​ជា​នាយិកា​ដឹកនាំ​ស្ថាប័ន​មួយ ដំណើរ​ជីវិត​របស់​លោកស្រី ពាង សុខា ពោរពេញ​ដោយ​ឧបសគ្គ ការ​តស៊ូ និង​ការ​តាំង​ចិត្ត​ខ្លាំង ដើម្បី​ផ្លាស់ប្តូរ​ជីវិត​របស់​លោកស្រី។ បច្ចុប្បន្ន​នេះ លោកស្រី​គឺជា​នាយិកា​ប្រតិបត្តិ​នៃ​សិប្បកម្ម​វត្តថាន់​កម្ពុជា​ និង​ជា​សហគ្រិន​ស្ត្រី​ម្នាក់ ដែល​ព្យាយាម​បង្កើត​ឱកាស​ការងារ​និង​ផ្តល់​ជំនួយ​ដល់​សិស្ស​និស្សិត​និង​ក្រុម​ពលរដ្ឋ​ដែល ត្រូវការ​ជំនួយ​និងម...

Hello VOA៖ វិបត្តិ​ជំងឺ​កូវីដ​និង​សង្រ្គាម​នៅ​អ៊ុយក្រែន​ធ្វើឱ្យ​ការបញ្ជា​ទិញ​ធ្លាក់​ចុះ - សីហា 31, 2023 31.08.2023

បើទោះបីជា​វិបត្តិ​ជំងឺ​កូវីដ ១៩ បាន​ស្រាកស្រាន្ត​ច្រើន​ក្តី ក៏​ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​របស់​ជំងឺ​នេះនៅតែ​បន្ត​ជះ​ឥទ្ធិពល​លើ​សង្វាក់​ផលិតកម្ម​នៅ​ជុំវិញ​ពិភពលោក។ បន្ថែម​លើ​នេះ​ សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​កំពុង​បង្ក​ភាព​មិន​ប្រាកដ​ប្រជា​បន្ថែម​ទៀត​លើ​ដំណើរការ​សេដ្ឋកិច្ច​សាកលលោក ដែល​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា។ នៅ​ក្នុង​កម្មវិធី Hello VOA លោក ប៉ាវ ស៊ី...

Hello VOA៖ វិបត្តិ​សេដ្ឋកិច្ច​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ​ចំណាកស្រុក​ទៅក្រៅ​ប្រទេស​បន្ថែម​​​ទៀត​ - សីហា 25, 2023 24.08.2023

ក្នុង​ពេល​បច្ចុប្បន្ន​ ​តម្លៃ​ទំនិញ​សំខាន់ៗ​ស្ទើរ​គ្រប់​ប្រភេទ​ដូចជា​សាំង និង​អង្ករ​ជាដើម​ ឡើង​ថ្លៃ​ជា​បន្តបន្ទាប់។ រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​ដែល​ជា​ទីពឹង​របស់​ប្រជាពលរដ្ឋ​ពេញ​កម្លាំង​ការងារ​ ក៏​ត្រូវ​បាន​បិទ និង​ព្យួរ ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​រង​នូវវិបត្តិ។​ លោក​ មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA...

Hello VOA៖ របៀប​ផ្លាស់ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ដូច​នៅ​កម្ពុជា​មិនធ្លាប់​មាន​ទាំង​នៅ​តំបន់​និង​សកលលោក - សីហា 21, 2023 21.08.2023

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី​ មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្តូរមេ​ដឹកនាំ សម្រាប់​អាណត្តិទី ៧ នេះ គឺជា​ការផ្លាស់ប្តូរ​ដ៏ធំ​មួយ​សម្រាប់​កម្ពុជា និង​ប្រជា​ពលរដ្ឋ។ លោក​បាន​បន្ថែម​ថា ការផ្លាស់ប្តូរ​នៅ​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​តាម​លក្ខណៈ​ខ្សែ​ស្រឡាយ និង​គ្រួសារ​និយម​បែប​នេះ​មិនធ្លាប់​មាន​ទេ ទាំង​នៅ​ក្នុង​តំបន់ និង​សកល​លោក។ លោក​ក៏បាន​លើក​ឡើងទៀត​ថា ដើម្បី​ទទួល​បាន​ការគាំទ្រ​ពី​ប...

Hello VOA សំឡេងជំនាន់ថ្មី៖ ការអនុវត្ត​គោលនយោបាយ​យុវជន​មាន​ប្រសិទ្ធភាព ​ត្រូវការឆន្ទៈ​អ្នកដឹកនាំ​ជំនាន់​ថ្មី - សីហា 14, 2023 14.08.2023

ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី ៧ បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​ថ្មី​នឹង​បង្កើត​ឡើង​នៅចុង​ខែ​សីហា​នេះ ដោយ​ក្បាល​ម៉ាស៊ីន​ដឹកនាំប្រទេស ព្រមទាំង​រដ្ឋមន្ត្រី​តាម​ក្រសួង​នីមួយៗ នឹង​ត្រូវ​ផ្លាស់ប្តូរ​ច្រើន ដោយ​ដាក់​សមាសភាព​មន្ត្រី​វ័យក្មេងជំនួស​មន្ត្រី​វ័យ​ចំណាស់​ដែល​បានបំពេញ​ការងារ​ជាច្រើន​អាណត្តិ​កន្លង​ទៅ។ កញ្ញា...

Hello VOA ស្ត្រី​និង​ភាព​ជា​អ្នកដឹកនាំ៖ ក្នុង​នាម​ជា​អ្នកដឹកនាំ​​ចាំបាច់​ត្រូវ​ចេះ​ដឹកនាំ​ខ្លួន​ឯង​ជាមុន​សិន - សីហា 07, 2023 07.08.2023

អ្នកនាង សាន សុជាតា ជា​នាយិកា​កម្មវិធី​នៃ​អង្គការ​មូលនិធិ​អាស៊ី​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ថា ការចេះ​រៀបចំ​គម្រោង​ដឹកនាំ​ខ្លួនឯង មាន​សារៈសំខាន់​នៅក្នុង​ការសម្រេច​បាន​គោលដៅ​ក្នុង​ជីវិត។ អ្នកនាង​ក៏​បាន​សង្កត់​ធ្ងន់​ថា ចំណេះ​ដឹង​គឺជា​អ្វី​ដែល​ត្រូវ​ពង្រីក​បន្ថែម​ឥត​ឈប់ឈរ។ ទោះបីជា​រៀន​ចប់​រហូត​ដល់​ថ្នាក់​បណ្ឌិត​ក៏ដោយ ក៏​យើង​ត្រូវ​តែ​ពង្រីក និង​អភិវឌ្ឍ​ចំណេះ​ដឹង​ជា​បន្តបន្ទាប់ ដើម្បី​សម្រប​ខ្...

Hello VOA៖ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​គោល​នយោបាយ​​​​ការពារ​ពលករ​ចំណាក​ស្រុក - កក្កដា 28, 2023 28.07.2023

កម្ពុជា​ទើប​បាន​បញ្ចប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​កាលពី​ថ្ងៃទី ២៣​ ខែកក្កដា​នេះ។ នៅ​ចុងខែ​សីហា​ខាងមុខ​ ប្រសិនបើ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ណាមួយ​ទេ នោះ​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ត្រូវ​បាន​បង្កើត​ឡើង។ លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ ​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ​រដ្ឋាភិបាល​អាណត្ត...

Hello VOA៖ អ្នកជំនាញ​រំពឹង​ថា ការបោះឆ្នោត​នេះ​«ពិបាក​ទទួល​យក​បាន»​ទាំង​ជាតិ​ និង​អន្តរជាតិ - កក្កដា 18, 2023 17.07.2023

លោក សេង សារី អ្នកស្រាវជ្រាវ​សង្គម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការបោះឆ្នោត​នេះ ជា​ការបោះឆ្នោត​ដែល​«ពិបាក​ទទួល​យក​បាន​មែនទែន​ទាំង​ជាតិ​និង​អន្តរជាតិ»។ លោក​ថ្លែង​បន្ថែម​ថា ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ជា​ការបោះឆ្នោត​មួយ​ដ៏​ចម្លែក​ដែល​គ្មាន​គូប្រកួត​ប្រជែង​ដ៏​សាកសម​ជាមួយ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន។ លោក​ប្រដូច​ការ​បោះឆ្នោត​នេះ​ទៅ​នឹង​សង្វៀន​កីឡា​ថា៖ «កីឡាករ​គីឡូ​ធ្ងន់ កំពុង​ប៉ះ​ជាមួយ​កីឡាករគ្មាន​...

Hello VOA៖ អ្នក​តស៊ូ​មតិ​អំពាវនាវ​ឲ្យ​អ្នក​ជំនួញ​ចូលរួម​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​ធនធាន​ធម្មជាតិ - កក្កដា 14, 2023 13.07.2023

លោក​ ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ថ្លែង​ថា ​សម្បត្តិ​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​រកស៊ី​របស់​អ្នក​មាន​លុយ និង​អំណាច ដែល​ចង់​បាន​ជា​ប្រយោជន៍​របស់​ខ្លួន។ នៅក្នុង​កម្មវិធី Hello VOA ​លោក​បាន​អំពាវ​នាវ​ឲ្យ​អ្នក​ជំនួញ​ចូលរួម​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​ធន​ធាន​ធម្មជាតិ ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​អាស្រ័យ​ផល​បាន៕ (ស៊ុន...

Hello VOA សំឡេងជំនាន់ថ្មី៖ យុវជន​គួរ​យល់​ដឹង​អំពី​ច្បាប់​ស្តីពី​សិទ្ធិ​ដើម្បី​ទប់ស្កាត់​ការរឹតត្បិត​ក្នុង​រដូវ​បោះឆ្នោត - កក្កដា 10, 2023 10.07.2023

ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៧ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ​២០២៣ នេះ ដោយ​មិនមាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ចម្បង ក្រុម​អ្នក​ឃ្លាំមើល​សង្គម​តែង​លើក​ឡើង​ថា ប្រជាពលរដ្ឋ ជាពិសេស​យុវជន​រង​ការរឹតត្បិត​សិទ្ធិ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​ការទទួល​បាន​ព័ត៌មាន។ កញ្ញា ភឹង សោភា សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា យ...

Hello VOA៖ ពលករ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​​កាន់​តែច្រើន ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​​មិន​រឹង​មាំ - មិថុនា 23, 2023 23.06.2023

ពលករចំណាកស្រុក​ពី​កម្ពុជា​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេសដោយ​ស្រប​ច្បាប់ ​យ៉ាង​ហោច​ណាស់​មាន​ចំនួន ១​លាន ៣សែន​នាក់ ដែល​ភាគ​ច្រើន​ជា​ពលករ​គ្មាន​ជំនាញ។ ពួកគេ​ទាំង​នោះ​បាន​ផ្ញើ​ប្រាក់​ត្រឡប់​មក​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​នៅ​កម្ពុជា ប្រមាណជា​ ៣ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ លោក​ ង៉ែត ជូ អ្នក​ជំនាញ​សេដ្ឋកិច្ច និង​ហិរញ្ញ...

Hello VOA៖ អវត្តមាន​​គណបក្ស​​ភ្លើងទៀន​បង្ហាញ​អំពី​ភាព​កំសោយ​​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា - មិថុនា 19, 2023 19.06.2023

លោក​ សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ ​មាន​ប្រសាសន៍​ថា សភាព​ការណ៍​នៅ​កម្ពុជា នា​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣ នេះ ​ដែលគណបក្សលោក​ចូល​រួម​ប្រកួតប្រជែង​តាមលទ្ធិ​ប្រជា​ធិបតេយ្យ​ គឺ​មាន​ភាព​លំបាក​លំបិន​ជាង​ពេល​ណាៗ​ទាំង​អស់។ លោក​យល់​ថា​ អវត្តមាន​គណបក្ស​ភ្លើងទៀន នៅក្នុង​ការបោះ​ឆ្នោតជ្រើស​រើស​តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី ៧ នៅខែ​កក្កដា​ខាង​មុខនេះ ជា​ការ​បង្ហាញ​អំពី​ភាព​កំសោយ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​ក...

Hello VOA៖ សកម្មជន​ថា «ខ្ញុំ​មិន​ដែល​បារម្ភ​ទេ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ចង់​ជាប់​គុក​ទេ» - មិថុនា 09, 2023 08.06.2023

លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ អះអាង​ថា ​រូប​លោក​ផ្ទាល់​ក្នុង​នាម​ជា​សកម្មជន ត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា ដើម្បី​ធានា​ថា​អ្វី​ដែល​ពួកគេ​តវ៉ា​ទាមទារ គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់។ ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA សកម្មជន​រូបនេះ​បាន​លើកឡើង​បន្ថែម​ថា ​ខណៈ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​តស៊ូ​មតិ​និង​តវ៉ា​ជា​សាធារណៈ​នៅ​កម្ពុជា​កំពុង​បន្ត​កើត​មាន​ឡើង​ ជាពិសេស​មុន...

Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ​ការ​សហការ​ជា​វិជ្ជមានរ​វាង​ស្រ្តី​និង​បុរស​ធ្វើ​ឱ្យ​ការងារ​កាន់​តែ​ទទួល​​លទ្ធផល​ល្អ​ប្រសើរ - មិថុនា 06, 2023 05.06.2023

អ្នក​ស្រី​ ម៉ម​ ដាត្ថាលីណែត​ ជា​ស្ថាបនិក ​Cam​ Book ​Club​ និង​ជា​អនុ​ប្រធាន​ទទួល​បន្ទុក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ​ថា ​ការ​គិត​របស់​បុរស​ ខុស​គ្នា​ពី​ការ​គិត​របស់​ស្រ្តី។ ដូច្នេះ​នៅ​គ្រប់​ស្ថាប័ន ការ​ចូលរួម​សហការ​ជា​វិជ្ជមាន​របស់​ស្រ្តី​ជាមួយ​នឹង​បុរស​ មិនថា​លើ​កិច្ចការ​អ្វី​ក៏ដោយ​ ពិតជា​អាចនាំ​នូវ​លទ្ធ​ផល​ការងារ​ដែល​ទទួល​បាន​មាន​តុ...

Hello VOA៖ អ្នកតស៊ូមតិ​ស្នើ​ដំឡើង​ពន្ធ​ស្រាបៀ ​និង​ពន្លឿន​ច្បាប់​គ្រឿង​ស្រវឹង - ឧសភា 29, 2023 29.05.2023

អង្គការ​សង្គមស៊ីវិល​មួយ​ដែល​តាមដាន​លើ​វិស័យ​គ្រឿង​ស្រវឹង​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ក្នុង​គោល​បំណង​ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​ស្រាបៀ និង​គ្រឿង​ស្រវឹង​ផ្សេងៗ ហើយ​ពន្លឿន​ដំណើរការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​គ្រឿ​ងស្រវឹង​សម្រាប់​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ពន្យារ​ពេល​ជា​យូរ​មក​ហើយ។ ការ​ដំឡើងពន្ធ​លើ​ស្រាបៀ និង​គ្រឿង​ស្រវឹង...

Hello VOA៖ កុមារ​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយ​ដែល​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន ការ​អភិវឌ្ឍ​សង្គម​កាន់តែ​ប៉ះពាល់ - ឧសភា 25, 2023 25.05.2023

ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ បាន​ក្លាយ​ចលករ​ដ៏សំខាន់សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ។ ក៏​ប៉ុន្តែ​អ្នកធ្វើ​ចំណាក​ស្រុក​ជាច្រើននាក់យល់​ដឹង​តិចតួច​នៅ​ឡើយអំពី​ផល​ប៉ះពាល់​ផ្នែក​សុខភាព​ និង​សង្គម​លើ​ពលករ​ចំណាក​ស្រុក និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​ជាពិសេស​កូនៗរបស់​ពួកគេ។ នៅ​ក្នុង​កម្មវិធី Hello VOA ស្តី​អំពី​ចំណាកស្រុក អ្នកស្រី ឌុំ ច័ន្ទធីតា...

Hello VOA៖ អ្នកនយោបាយ​គណបក្ស​ភ្លើង​ទៀន​សង្ឃឹម​ឈ្នះ​អាសនៈ​សភា​សម្រាប់​មណ្ឌល​ខេត្តបាត់ដំបង - ឧសភា 15, 2023 15.05.2023

គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ បាន​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន ដែល​នឹង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​នា​ខែ​កក្កដា​ខាង​មុខ​នេះ។ លោក ភូ សុវណ្ណថា ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​ភ្លើង​ទៀន ក៏​បាន​សម្រេច​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។ នៅ​ក្នុង​កម្មវិធី Hello VOA ស្តី​អំពី​ការ​បោះឆ្នោត លោក​ ភូ សុវណ្ណថា ជំរុញឱ្យ​អាជ្ញាធរ​អនុញ្ញាត​គណបក្ស​ភ្លើង​ទ...

Höre den Podcast Hello VOA - វីអូអេ in Replaio

Radio und Podcasts in einer App - kostenlos und ohne Anmeldung. Installiere sie noch heute und verpasse den Start nicht

Bei Google Play herunterladen

Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet