RFI ខេមរភាសា / Khmer
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
N'hésitez pas à visiter le site du podcast et à soutenir son créateur : www.rfi.fr
Où écouter ?
Les podcasts dans l'appli Replaio Radio Bientôt disponibleLes podcasts arrivent très bientôt dans l'appli. Installe-la dès maintenant et découvre en avant-première une toute nouvelle façon de vivre les podcasts
Épisodes
តើការបង្ហោះអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួនលើបណ្តាញសង្គមអាចបង្កហានិភ័យអ្វីខ្លះ? 30.09.2026 15:26
ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាបង្ហោះអត្តសញ្ញាណបណ្ណរបស់ខ្លួន ក្រោយឮថា ក្រុមហ៊ុន META តម្រូវឱ្យបង្ហោះដើម្បីជៀសវាងការបាត់ ឬខូចគណនីបណ្តាញសង្គម។ អ្នកជំនាញផ្នែកសន្តិសុខឌីជីថលលើកឡើងថា ក្រុមហ៊ុន META មិនបានទាមទារឱ្យអ្នកប្រើប្រាស់បង្ហាញអត្តសញ្ញាណបណ្ណរបស់ខ្លួនដោយបង្ហោះនៅលើបណ្តាញសង្គមទេ។ បើតាមអ្នកជំនាញដដែល ការបង្ហោះអត្តសញ្ញាណបណ្ណជាសាធារណៈអាចប្រឈមនឹងហានិភ័យពីការលួច ឬយកទិន្នន័យផ្ទា...
ហេតុអ្វីសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានបន្តជាប់គាំង? 29.09.2026 10:28
នៅថ្ងៃចន្ទ ទី២៨ កញ្ញា ក្រុមអង្គការសង្គមស៊ីវិលជាង ៥០ស្ថាប័នបានស្នើជាថ្មីឲ្យពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងឆ្នាំ២០២៦ ឬឆ្នាំ ២០២៧ ខាងមុខ។ ក្រុមអង្គការសង្គមស៊ីវិលយល់ថា ច្បាប់មួយនេះនឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជាទទួលបានទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។ តែជាង ២០ឆ្នាំមកនេះ សេចក្តីព្រាងច្បាប់មួយនេះនៅបន្តជាប់គាំងដោយមិនទាន់បានអនុម័តនៅឡើយទេ។ ភាពជាប់គាំងដែលអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វ...
តើការផ្អាកផាកពិន័យបទល្មើសចរាចរណ៍មួយចំនួនអំឡុងបុណ្យភ្ជុំបិណ្ឌអាចបង្កហានិភ័យអ្វីខ្លះ? 28.09.2026 10:57
នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៦នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យផ្អាកការផាកពិន័យលើបទល្មើសចរាចរណ៍មួយចំនួន លើកលែងតែករណីបើកបញ្ច្រាសទិស និងបំពានភ្លើងស្តុប។ ក្នុងចំណោមបទល្មើសចរាចរណ៍ ដែលត្រូវបានផ្អាកក៏មានករណីបើកបរលើសល្បឿនកំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ខណៈដែលបទល្មើសទាំងពីរនេះ ជាបទល្មើសចម្បងនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ អ្នកជំនាញនានាបារម្ភថា ការផ្អាកផាកពិន័យលើបទល្មើសចរាចរណ៍មួយ...
មហាសន្និបាត អ.ស.ប. អាចជួយឲ្យកម្ពុជា និងថៃ មានដំណោះស្រាយជម្លោះព្រំដែនកំរិតណា? 27.09.2026 14:08
នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានឡើងថ្លែងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី។ នៅទន្ទឹមនេះ ប្រមុខការទូតកម្ពុជា បានស្នើឲ្យភាគីថៃបញ្ឈប់សកម្មភាពទន្ទ្រានទឹកដីកម្ពុជាតទៅទៀត។ នៅ អ.ស.ប. ដែរ នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន ក៏បានថ្លែងថា ថៃមិនដែលចង់បង្កើតជម្លោះទេ និងត្រូវការកិច្ចសហការ...
តើកម្ពុជាអាចសម្រេចសេចក្តីប្រកាសទីក្រុងភ្នំពេញ ដើម្បីបញ្ចប់ការឆបោកអនឡាញដែរឬទេ? 25.09.2026 15:33
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល ២ថ្ងៃ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ជាមួយសេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលរួមមាន ១១ចំណុច។ អ្នកតាមដាននយោបាយ និងសង្គមមួយចំនួនមើលឃើញ និងយល់ស្របជាមួយរដ្ឋាភិបាលដែលថា សន្និសីទអន្តរជាតិនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។ តែខ្លះទៀតមិនទាន់មានជំនឿនៅឡើយចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជ...
អ្នកវិភាគ៖ កិច្ចសហការជាមួយអន្តរជាតិក្នុងបទល្មើសស្កេមមិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា 24.09.2026 14:23
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយបានអនុម័តនូវសេចក្តីប្រកាសរួមទីក្រុងភ្នំពេញដែលមាន ១១ចំណុច។ សេចក្តីប្រកាសរួមទីក្រុងភ្នំពេញនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ និងបទល្មើសឆ្លងដែនពាក់ព័ន្ធផ្សេងៗទៀត។ កម្ពុជា តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា អំពើ...
អ្វីទៅជាការរំពឹងទុករបស់កម្ពុជាពីសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកអនឡាញ? 23.09.2026 14:03
«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នេះជាប្រធានបទនៃសន្និសីទអន្តរជាតិរយៈពេល ២ថ្ងៃដែលចាប់ផ្តើមពីថ្ងៃទី២៣ ដល់ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ អ្នកតាមដានសង្គមមួយចំនួន និងរដ្ឋាភិបាលកម្ពុជាមើលឃើញថា សន្និសីទដែលទទួលបានការគាំទ្រជាវិជ្ជមានមួយនេះមានអត្ថប្រយោជន៍ខ្លាំងសម្រាប់កម្ពុជា។ តែអ្នកវិភាគខ្លះបែរជាយល់ឃើញថា សន្និសីទនេះជាសម្ពាធពីអន្តរជាតិ និងជា...
តើកម្ពុជា និងថៃគួរបញ្ចប់អរិយភាពវប្បធម៌ដ៏រ៉ាំរ៉ៃរវាងគ្នាបានដោយរបៀបណា? 22.09.2026 13:45
ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានបញ្ចេញប្រតិកម្មនឹងការប្រើប្រាស់រូបភាពនារីបុរាណស្លៀកពាក់បែបប្រពៃណីប្រវត្តិសាស្ត្រនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦។ រូបភាពនោះត្រូវបានថៃអះអាងជាកម្មសិទ្ធិរបស់ខ្លួនដែលមានដើមកំណើតតាំងពីឆ្នាំ ១៩០៦។ ក្នុងន័យនេះ ភាគីថៃបានផ្ញើលិខិតព្រមានកម្ពុជា ដោយទាមទារឲ្យកែតម្រូវជាបន្ទាន់។ ក្រសួងវប្បធម៌កម្ពុជានៅមិនទាន់មានប្រតិកម្មអ្វីទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីវប្...
តើការចាក់ដីលើផ្លូវបេតុងក្នុងខេត្តកណ្តាលឆ្លុះបញ្ចាំងអ្វីខ្លះពីអភិបាលកិច្ចថ្នាក់ក្រោមជាតិ? 21.09.2026 10:21
ថ្មីៗនេះ ពលរដ្ឋបានផ្ទុះប្រតិកម្មយ៉ាងខ្លាំងដោយសារតែមានការចាក់ដីពីលើផ្លូវបេតុងថ្មីមួយខ្សែប្រវែង ១គីឡូម៉ែត្រស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តអះអាងថា ការចាក់ដីលើផ្លូវបេតុងថ្មីនោះ គឺសម្រាប់ទុកចាក់បំពេញជើងទេរនៅតាមចិញ្ចើមផ្លូវ។ តែក្រោយផ្ទុះប្រតិកម្ម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានចុះទៅដល់ទីតាំង និងបានបញ្ជាឲ្យកាយដីនោះចេញវិញ។
តើគួរគ្រប់គ្រងទីតាំងកម្សាន្តរាត្រីដែលនៅក្បែរវត្តបែបណា ទើបមិនរំខានដល់ព្រះសង្ឃ? 20.09.2026 15:12
នៅទីក្រុងភ្នំពេញ អាជីវកម្មកម្សាន្តពេលរាត្រី ដូចជាក្លឹបកម្សាន្ត ខារ៉ាអូខេ ឌីស្កូ និងហាងផឹកស៊ីរាំរែកកំពុងរីកដុះដាលដូចផ្សិត។ ក៏ប៉ុន្តែ អាជីវកម្មកម្សាន្តពេលរាត្រីមួយចំនួនដែលស្ថិតនៅក្បែរទីសក្ការៈបូជា ទីវត្តអារាម និងកន្លែងមានតម្លៃវប្បធម៌ បានបង្កការរំខានដល់បរិយាកាសស្ងប់ស្ងាត់ និងការបំពេញសមណកិច្ចរបស់ព្រះសង្ឃ។ អ្នកវិភាគសង្គមនានាយល់ថា បញ្ហានេះគួរត្រូវបានលើកយកមកជជែក និងស្វែងរកដំណោះស្រាយយូរមកហើយ។ តែ...
តើសំណើដាក់ទណ្ឌកម្មមន្រ្តីខ្មែរឆ្លុះបញ្ចាំងបែបណាពីការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា? 18.09.2026 14:30
សមាជិកសភាអាមេរិកចំនួន២រូប បានស្នើឲ្យមានការដាក់ទណ្ឌកម្មលើឥស្សរជនមួយចំនួនក្នុងជួររដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ តាមរយៈច្បាប់បង្កកទ្រព្យសម្បត្តិ (Global Magnitsky Act)។ ក្នុងចំណោមឥស្សរជនខ្មែរដែលសមាជិកសភាអាមេរិកបានចង្អុលឈ្មោះ មានឧបនាយករដ្ឋមន្ត្រីចំនួន២រូប អគ្គស្នងការរងនគរបាលជាតិម្នាក់ អតីតអភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្តនេះម្នាក់ រួមទាំងអ្នកជំនួញ និងអ្នកឧកញ៉ា ២នាក់។ នេះគ្រាន់ជាសេ...
តើគេគួរបញ្ចូលបញ្ហាកោះគុតទៅក្នុងយន្តការផ្សះផ្សាដោយបង្ខំក្រោមយន្តការ UNCLOS ដែរ ឬទេ? 17.09.2026 13:19
នៅក្នុងកិច្ចប្រជុំផ្សះផ្សាក្រោមយន្តការ UNCLOS លើកទី១ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវបានបញ្ជាក់ច្បាស់ៗថា កិច្ចប្រជុំនេះផ្តោតតែលើការកំណត់ព្រំដែនសមុទ្រ ដោយមិនពាក់ព័ន្ធនឹងអធិបតេយ្យភាពលើកោះគុត ឬព្រំដែនដីគោកទេ។ ចំណែកភាគីកម្ពុជា តាមរយៈរដ្ឋមន្រ្តីការបរទេសលោក ប្រាក់ សុខុន បានបញ្ជាក់ពីបំណងចង់កំណត់ព្រំដែនសមុទ្រតែមួយ និងគ្រប់ជ្រុងជ្រោយជាមួយថៃ ស្របតាមច្បាប់អន្តរជាតិ។ អ...
តើជំងឺអេដស៍នៅកម្ពុជាកំពុងក្លាយជាបញ្ហាប្រឈមខ្ពស់ឡើងវិញ ឬយ៉ាងណា? 17.09.2026 14:25
អង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ (UNAIDS) ប្រចាំនៅកម្ពុជាបានរាយការណ៍ថា អត្រាអ្នកស្លាប់ដោយជំងឺអេដស៍បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ តែជំងឺនេះនៅតែបន្តឆក់យកអាយុជីវិតមនុស្សជាមធ្យម ៣នាក់ជារៀងរាល់ថ្ងៃ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សព្វផ្សាយពីការរីករាលដាលមេរោគអេដស៍នៅកម្ពុជា ពិសេសក្នុងចំណោមយុវជនអាយុចន្លោះពី ១៥ ឆ្នាំទៅដល់ ២៤ឆ្នាំ។ អ្នកជំនាញផ្នែកសុខាភិបាលព្រមានពីគ្រោះថ្នាក់ផ្នែកសុខមាលភាពសង្គម...
UNCLOS៖ តើសេចក្តីថ្លែងការណ៍របស់កម្ពុជា និងថៃអាចជួយដោះស្រាយវិវាទដែនសមុទ្របានកម្រិតណា? 15.09.2026 13:35
នៅថ្ងៃអង្គារ ទី១៥ កញ្ញានេះ ប្រមុខការទូតកម្ពុជា និងប្រមុខការទូតថៃបានឡើងថ្លែងសេចក្តីថ្លែងការណ៍រៀងៗខ្លួននៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមគណៈកម្មការផ្សះផ្សាដោយបង្ខំនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ជុំវិញវិវាទព្រំដែនសមុទ្រ និងតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ។ អ្នកតាមដានកិច្ចការអន្តរជាតិបានកត់សម្គាល់ថា សេចក្តីថ្លែងការណ៍របស់ប្រមុខការទូតនៃប្រទេសទាំងពីរមានភាពខុសគ្នាស្រឡះ។ ខុសស្រឡះន...
តើប្រាក់ឈ្នួលគោលរបស់កម្មករនៅកម្ពុជាគួរដំឡើងប៉ុន្មានសម្រាប់ឆ្នាំ២០២៧? 14.09.2026 11:27
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ តំណាងសហជីពកម្មករមកពីស្ថាប័នចំនួន៧ បានដាក់លិខិតរួមគ្នាទៅកាន់រដ្ឋមន្ត្រីក្រសួងការងារដោយស្នើដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរឲ្យដល់ ២៥០,៦៦ដុល្លារ នៅឆ្នាំ២០២៧។ បើតាមក្រុមសហជីព គេត្រូវដំឡើងប្រាក់ឈ្នួលកម្មករចំនួនជាង ៤០ដុល្លារបន្ថែមពីលើប្រាក់ឈ្នួលចាស់ ២១០ដុល្លារ ទើបអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃរបស់កម្មករបាន។ តើប្រាក់ឈ្នួលគោលរបស់កម្មករនៅកម្ពុជាគួរដំឡើងប៉ុន្មានសម្រាប់នៅឆ...
ហេតុអ្វីប្រាក់ឈ្នួលគោលរបស់កម្មករកាត់ដេរកម្ពុជា ខ្ពស់ជាងប្រទេសមួយចំនួនក្នុងតំបន់ ? 11.09.2026 13:26
បច្ចុប្បន្ននេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាទទួលបានប្រាក់ឈ្នួលអប្បបរមាសរុប ២២៩,៥ដុល្លារ ក្នុងនោះ ប្រាក់ឈ្នួលគោលមានចំនួន ២១០ដុល្លារ។ ប្រាក់ឈ្នួលអប្បបរមាសរុបនៅកម្ពុជា គឺខ្ពស់ជាងប្រទេសស្រីលង្កា ភូមា បង់ក្លាដេស ឡាវ ប៉ាគីស្ថាន ឥណ្ឌា និងវៀតណាមដែលមានចាប់ពី ៩៣ដុល្លារ រហូតដល់ ២១១ដុល្លារ។ អ្នកពាក់ព័ន្ធនឹងវិស័យកាត់ដេរខ្លះមានមោទនភាពចំពោះប្រាក់ឈ្នួលអប្បបរមាបច...
ហេតុអ្វីគម្រោងបុរី ឡេង ណាវ៉ាត្រាក្លាយជាបញ្ហាធំ និងអូសបន្លាយរាប់ឆ្នាំ? 10.09.2026 15:09
ក្រសួងដែនដី តាមរយៈសេចក្តីប្រកាសនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអះអាងពីការបន្តដឹកនាំសម្របសម្រួលដោះស្រាយវិបត្តិជាប់គាំងក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវលេខ 6A និងគម្រោងជ្រែមួយរយ បន្ទាប់ពីម្ចាស់គម្រោង គឺលោក ឡេង ណាវ៉ាត្រា បានប្រកាសក្ស័យធន់នាពេលថ្មីៗនេះ។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងអ្នកតាមដានសង្គមមួយចំនួនយល់ថា ក្រសួងដែនដីគួរតែដោះស្រាយបញ្ហាបុរីជាប់គាំងនេះយូរណាស់មកហើយ និងថា ដំណោះស្រាយបច្ចុប្ប...
តើចរន្តឆបោកក្នុងប្រព័ន្ធអប់រំអាចប៉ះពាល់វិស័យអប់រំកម្រិតណា និងថាតើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះ? 09.09.2026 14:06
ថ្មីៗនេះ មានការជជែកវែកញែកតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យមួយចំនួនដែលគ្មានការទទួលស្គាល់ច្បាស់លាស់។ បញ្ហានេះបង្កឱ្យមានការពិភាក្សាអំពីគុណភាព និងតម្លៃសញ្ញាបត្របណ្ឌិត ក៏ដូចជាការប្រើប្រាស់ងារដូចជា «បណ្ឌិត» ឬ «សាស្ត្រាចារ្យបណ្ឌិត» នៅក្នុងសង្គមកម្ពុជា។ ប្រសិនបើមានការផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតដោយមិនឆ្លងកាត់ការសិក្សា ការស្រាវជ្រាវ និងការវាយតម្លៃតាមស្តង់ដារទេ នោះគុណភាព ន...
តើមន្ត្រីថ្នាក់ក្រោមជាតិគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់លំហូរគ្រឿងញៀននៅតាមភូមិ-ឃុំ? 08.09.2026 12:57
បញ្ហាគ្រឿងញៀន និងក្មេងទំនើងជាក្តីកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ នេះជាការលើកឡើងរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៧ កញ្ញា។ លោក ស សុខា បានស្តីបន្ទោសមន្ត្រីថ្នាក់ក្រោមជាតិដែលបណ្តោយឲ្យបញ្ហាគ្រឿងញៀនកាន់តែសាយភាយនៅតាមភូមិ ស្រុករបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ក្...
ហេតុអ្វីរដ្ឋាភិបាលប្រកាសផ្អាក «ហ្គេមភ្នាល់អនឡាញ» នៅគ្រប់កាស៊ីណូ? 07.09.2026 10:47
រដ្ឋាភិបាលកម្ពុជាបានប្រកាសផ្អាក «ហ្គេមភ្នាល់អនឡាញ» នៅគ្រប់កាស៊ីណូចាប់ពីខែតុលា ឆ្នាំ២០២៦ ត ទៅ។ បើតាមលោក ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ ការផ្អាកល្បែងស៊ីសងប្រភេទនេះដោយសារតែរដ្ឋពិបាកគ្រប់គ្រងចំណូលដែលបានមកពីប្រភពល្បែងនេះ និងចាត់ទុក «ហ្គេមភ្នាល់អនឡាញ» ជាផ្នែកមួយនៃការឆបោកតាមអនឡាញ។ តើការផ្អាក «ហ្គេមភ្នាល់អនឡាញ» ផ្តល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
តើករណីចាប់ឃុំខ្លួនមនុស្ស ១ឆ្នាំដោយសារគ្មានភស្តុតាងឆ្លុះបញ្ចាំងបែបណាពីនីតិវិធីច្បាប់នៅកម្ពុជា? 05.09.2026 10:17
នៅថ្ងៃសុក្រទី៤កញ្ញា អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានចេញមកបញ្ជាក់ជុំវិញករណីបណ្តឹងចាប់ និងឃុំខ្លួនមនុស្សច្រឡំថា ជាការអនុវត្តតាមនីតិវិធីត្រឹមត្រូវគ្រប់ដំណាក់កាល។ ការសម្រេចដោះលែងបុរសឈ្មោះ «ស្លេះ វ៉ើត» ឲ្យរួចផុតពីការឃុំខ្លួន គឺដោយសារតែក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តស្ទឹងត្រែងវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្វើឡើង បន្ទាប់ពីម...
ហេតុអ្វីកម្ពុជាព្យាយាមទាក់ចិត្តវិនិយោគិនចិន ខណៈលំហូរវិនិយោគពីប្រទេសផ្សេងទៀតនៅមានកម្រិត? 04.09.2026 13:55
លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថា នាពេលដ៏ឆាប់ខាងមុខ លោកនឹងដឹកនាំគណៈប្រតិភូទៅបំពេញបេសកកម្មគោះទ្វារទាក់ទាញអ្នកវិនិយោគក្នុងទីក្រុង Xiamen និង Shenzhen នៅប្រទេសចិន នៅក្នុងគោលដៅកៀរគរទុនវិនិយោគបន្ថែមនៅកម្ពុជា។ លោក ស៊ុន ចាន់ថុល បាននិយាយយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយវិនិយោគិន ធុរជន និងតំណាងក្រុមហ៊ុនសហគ្រាសចិន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងកិច្ចសន្ទនាដែលមានការចូលរួមព...
តើកម្ពុជាចាំបាច់ត្រូវតែលើកពីបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃនៅរាល់វេទិកាហ្វ្រង់កូហ្វូនី? 02.09.2026 13:44
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីដ បានសរសេរនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះថា ឯកអគ្គរាជទូតផ្ទះលេខ២(ថៃ) បានព្យាយាមឲ្យឯកអគ្គរដ្ឋទូតប្រទេសទី៣មួយ មកបញ្ចុះបញ្ជូលលោក កុំឲ្យលើកនិយាយពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី។ នៅក្រោយការបង្ហោះសារយ៉ាងដូច្នេះរបស់ឯកអគ្គរាជទូតកម្ពុជានៅលើបណ្តាញសង្គម អ្នកតាមដាននយោបាយ និងជម្លោះខ្មែរ-ថៃនានា បានមើលឃើញពីភាពចាំបាច់ដែលកម្ពុជាត្រូវតែឆ្...
ហេតុអ្វីព័ត៌មានក្លែងក្លាយមានការកើនឡើងក្នុងឆមាសទី១ ឆ្នាំ២០២៦? 11.07.2026 11:28
អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ព័ត៌មានក្លែងក្លាយបានកើតឡើងជាង ២ពាន់ករណី ពោលកើន ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញសង្គម និងផ្នែកសារព័ត៌មាននានា បានកត់សំគាល់ថា កំណើនព័ត៌មានក្លែងក្លាយ ដោយសារតែការថយចុះនៃព័ត៌មានវិជ្ជាជីវៈ។ ម្យ៉ាងទៀត កំណើននៃព័ត៌មានក្លែងក្លាយ ក៏ដោយសារតែការបញ្ចេញព័ត៌មានពិតនៅមានភាពយឺតយ៉ាវ និងមានការរឹតត្បិត៕
Podcasts similaires
Replaio n'est pas éditeur de podcasts ; les noms des émissions, les visuels et l'audio appartiennent à leurs auteurs et sont diffusés via des flux RSS publics