fr

SBS

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

N'hésitez pas à visiter le site du podcast et à soutenir son créateur : www.sbs.com.au

Auteur

SBS

Catégorie

News

Site du podcast

www.sbs.com.au

Dernier épisode

27 nov. 2026

Où écouter ?

Les podcasts dans l'appli Replaio Radio Bientôt disponible

Les podcasts arrivent très bientôt dans l'appli. Installe-la dès maintenant et découvre en avant-première une toute nouvelle façon de vivre les podcasts

Télécharger sur Google Play Installe-la gratuitement Android 10 M+ de téléchargements · note de 4,7+ iOS bientôt

Épisodes

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ 27.11.2026

** កូរ៉េខាងជើងការពារការពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ដោយលើកឡើងពីការគំរាមកំហែងនៃកិច្ចព្រមព្រៀង AUKUS ។ ** NRMA ព្យាករណ៍ថា តម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះនៅមុនថ្ងៃបុណ្យណូអែល។ ** Flight Centre ព្រមានអតិថិជនឱ្យប្រុងប្រយ័ត្នចំពោះករណីបោកបន្លំ បន្ទាប់ពីលេចធ្លាយទិន្នន័យមួយចំនួនធំ។

ថ្នាក់រៀនរបាំបុរាណខ្មែររបស់សមាគមខ្មែររដ្ឋវិចតូរីយ៉ា 27.11.2026

ព្រលឹងនៃវប្បធម៌ខ្មែរតែងនៅជាមួយកូនខ្មែរជានិច្ច ទោះទៅដល់ទីណាក៏ដោយ ជាឧទាហរណ៍ ការបង្កើតថ្នាក់រៀនរបាំបុរាណខ្មែររបស់សមាគមខ្មែររដ្ឋវិចតូរីយ៉ា ក្នុងគោលបំណងរក្សាការពារ និងបន្តមរតកដូនតាឲ្យកូនចៅជំនាន់ក្រោយ។ សូមស្តាប់បទសម្ភាសន៍ជាមួយលោកគ្រូ គីម ឡុង គ្រូបង្រៀនរបាំបុរាណនិងប្រពៃណីខ្មែរប្រចាំសមាគខ្មែររដ្ឋវិចតូរីយ៉ា។ #sbsaudiopodcast

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ 27.11.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ផែនការបម្រុងទុកឧស្ម័នរបស់រដ្ឋាភិបាល បានឆ្លងផុតឧបសគ្គចុងក្រោយនៅក្នុងសភា។ ** យុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋវិចតូរៀ ឈានចូលដល់ថ្ងៃចុងក្រោយ។ ** កម្ចីចំនួន ៤៥ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន ជួបការជំទាស់នៅក្នុងកិច្ចពិភាក្សារបស់សហភាពអឺរ៉ុប។ #sbsaudiopodcast

កងទ័ពកម្ពុជា-ចិន ជិត៣ពាន់នាក់ ចូលរួមសមយុទ្ធរួមគ្នា រយៈពេល ១៥ថ្ងៃ 27.11.2026

កងទ័ពកម្ពុជា និងកងទ័ពចិន ជិត ៣០០០នាក់ បានចូលរួមក្នុងលំហាត់សមយុទ្ធរួមគ្នា រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា នៅកម្ពុជា។ សមយុទ្ធលើកនេះ កងទ័ពកម្ពុជា និងកងទ័ពចិន បានប្រើប្រាស់ដ្រូន កាំជ្រួចការពារអាកាស រ៉ាដា នាវាចម្បាំង និងយុទ្ធោបករណ៍សំខាន់ៗ ជាច្រើនផ្សេងទៀត។

ការបោះឆ្នោតរដ្ឋវិចថូរៀនៅថ្ងៃសៅរ៍នេះ គឺជាការធ្វើតេស្តមួយសម្រាប់អ្នកបោះឆ្នោត 26.11.2026

ប្រជាពលរដ្ឋវិចថូរៀ ជាង៤,៧លាននាក់ កំណត់ត្រូវបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់រដ្ឋនៅសប្តាហ៍នេះ។ សម្រាប់យុវជនក្មេងៗជាច្រើន និងជនអន្តោប្រវេសន៍ដែលទើបទទួលបានសញ្ជាតិថ្មោងថ្មី នេះនឹងក្លាយជាបទពិសោធន៍បោះឆ្នោតលើកដំបូងរបស់ពួកគេ។ ក្រុមមួយដែលគេហៅថា «ឯកអគ្គរដ្ឋទូតប្រជាធិបតេយ្យ» កំពុងរៀបចំវគ្គណែនាំដោយឥតគិតថ្លៃជាភាសាជាង ២០ភាសានៅទូទាំងរដ្ឋ ដើម្បីជួយដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់អំពីរបៀបបោះឆ្នោតតាមប្រព័ន្ធផ្តល់ចំណាត់ថ្នា...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ 26.11.2026

**អតិផរណាឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំ ដែលបង្កើនសម្ពាធលើរដ្ឋាភិបាលគណបក្សពលករ។ **សមាជិកព្រឹទ្ធសភា លោកស្រី Leah Blyth ចាកចេញពីគណបក្សសេរីនិយម ទៅចូលរួមជាមួយគណបក្ស One Nation។ **រដ្ឋាភិបាលសហព័ន្ធបានសុំទោសដល់អតីតយុទ្ធជនការពារជាតិ LGBTQIA+។ #sbsaudiopodcast

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ 25.11.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **អត្រាអតិផរណាកើនឡើងម្តងទៀត នៅមុនកិច្ចប្រជុំរបស់ធនាគារកណ្តាលលើការសម្រេចអំពីអត្រាការប្រាក់ ខែក្រោយនេះ។ **អូស្ត្រាលី និងកោះសូឡូម៉ូន ចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីដ៏សំខាន់មួយ។ ** ក្មេងជំទង់៨ នាក់ប្រឈមមុខនឹងតុលាការ ពាក់ព័ន្ធនឹងករណីវាយប្រហារក្នុងព្រឹត្តិការណ៍ Schoolies។ #sbsaudiopodcast

កងទ័ពកម្ពុជា-ចិន នឹងធ្វើសមយុទ្ធរួមគ្នា រយៈពេល ១៥ថ្ងៃ លើគោក លើសមុទ្រ និងនៅលើអាកាស 25.11.2026

កងទ័ពកម្ពុជា និងកងទ័ពចិន បានជួបជុំគ្នាកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីត្រៀមបើកសមយុទ្ធរួមគ្នា ដែលមានឈ្មោះថា «នាគមាស ឆ្នាំ២០២៦» លើកទី៨។ សមយុទ្ធក្នុងទ្រង់ទ្រាយធំ ដែលមានសកម្មភាពហ្វឹកហាត់រួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពចិន នឹងធ្វើឡើងនៅលើគោក លើសមុទ្រ និងលើអាកាស ដោយប្រព្រឹត្តទៅ រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ នៅលើទឹកដីកម្ពុជា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ 24.11.2026

*** ការស្ទង់មតិថ្មីមួយបង្ហាញពីលទ្ធផលបោះឆ្នោតដែលមិនធ្លាប់មានជាប្រវត្តិសាស្ត្រនៅក្នុងរដ្ឋវិចថូរៀ។ *** តំបន់ជនបទ ឬតំបន់ក្រៅទីក្រុងធំៗក្នុងប្រទេសអូស្ត្រាលី លែងជាជម្រើសដែលមានតម្លៃសមរម្យសម្រាប់អ្នកជួលផ្ទះទៀតហើយ។ *** ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការវិលត្រឡប់មកវិញរបស់លោក Jensen Huang។ #sbsaudiopodcast

អូស្ត្រាលីកំពុងវិលត្រឡប់ទៅរកមូលដ្ឋានគ្រឹះនៃការអប់រំ៖ បិទកញ្ចក់អេក្រង់ កាន់ប៊ិច បើកសៀវភៅឡើងវិញ 24.11.2026

សាលារៀននានានៅក្នុងប្រទេសអូស្ត្រាលី កំពុងវិលត្រឡប់ទៅរកមូលដ្ឋានគ្រឹះនៃការអប់រំ ដោយរដ្ឋាភិបាលបានចាត់វិធានការកាត់បន្ថយពេលវេលាប្រើប្រាស់កញ្ចក់អេក្រង់នៅក្នុងថ្នាក់រៀន និងកាត់បន្ថយការពឹងផ្អែករបស់សិស្សលើបច្ចេកវិទ្យា។ ការផ្លាស់ប្តូរទាំងនេះបង្ហាញពីការវិវត្តដ៏សំខាន់មួយនៅក្នុងវិធីសាស្ត្របង្រៀនកុមារ ខណៈដែលមានក្តីបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃការប្រើប្រាស់កញ្ចក់អេក្រង់ទៅលើការសិក្សារៀនសូត្រ។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ 20.11.2026

** តុលាការយុត្តិធម៌អន្តរជាតិរកឃើញថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងហ្សា។ ** អ្នកស្វែងរកការងារធ្វើនៅក្នុងប្រទេសអូស្រ្តាលីកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំង។ ** ថ្នាំសម្រកទម្ងន់ក្នុងទម្រង់ជាថ្នាំគ្រាប់ដំបូងគេបង្អស់របស់អូស្ត្រាលី ចាប់ផ្តើមដាក់លក់ ហើយ។ #sbsaudiopodcast

តើលោក តាក ម៉េងហ៊ាង នឹងជាប់ជាសមាជិកសភារដ្ឋវិចថូរៀសម្រាប់អាណត្តិទីបីដែរទេ? 20.11.2026

ការបោះឆ្នោតមុនពេលកំណត់សម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំរដ្ឋវិចថូរៀបានចាប់ផ្តើមហើយ ខណៈដែលថ្ងៃបោះឆ្នោតចំ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកានេះ។ គណបក្សលេប័រកំពុងស្វែងរកឱកាសក្នុងការបន្តកាន់អំណាចក្នុងអាណត្តិទី៤ ជាប្រវត្តិសាស្រ្ត ខណៈដែលគណបក្សសម្ព័ន្ធកំពុងតែរំពឹងថានឹងវិលមកដឹកនាំរដ្ឋាភិបាលវិញជាមួយនឹងមេដឹកនាំ លោកស្រី Jess Wilson ដែលប្រសិនបើជាប់ឆ្នោត ក្នុងវ័យ៣៦ឆ្នាំ លោកស្រីនឹងក្លាយជាអភិបាលរដ្ឋវិចថូរ...

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ 20.11.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** មេដឹកនាំអាម៉េរិក ចិន និងរុស្ស៊ី យល់ស្របថា សង្គ្រាមនុយក្លេអ៊ែរមិនត្រូវឱ្យកើតឡើងជាដាច់ខាត *** ប៉ូលិសប្រឆាំងភេរវកម្មបើកប្រតិបត្តិការនៅតំបន់ភាគខាងលិចនៃទីក្រុងស៊ីដនី។ *** ប្រតិបត្តិការទ្រង់ទ្រាយធំមួយកំពុងដំណើរការដើម្បីតភ្ជាប់បណ្តាញអគ្គិសនីឡើងវិញ នៅតំបន់ឧបទ្វីប Eyre ក្នុងរដ្ឋអូស្រ្តាលីខាងត្បូង។ #sbsaudiopodcast

កម្ពុជាចំណាយ ១៥លានដុល្លារអាមេរិក លើការរៀបចំកិច្ចប្រជុំក្រុមប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី 20.11.2026

រាជរដ្ឋាភិបាលកម្ពុជាប្រកាសថា ការរៀបចំព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ដែលជាកិច្ចប្រជុំរវាងប្រទេសនិយាយភាសាបារាំង ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានបិទបញ្ចប់កាលពីដើមសប្តាហ៍នេះ បានចំណាយថវិកាអស់ប្រមាណ ១៥លានដុល្លារអាមេរិក តែទទួលបានអត្ថប្រយោជន៍ជាច្រើន។

កម្ពុជា-ថៃ នឹងចូលរួមកិច្ចប្រជុំ UNCLOS លើកទី៣នៅទីក្រុងគូឡាឡាំពួ 20.11.2026

កម្ពុជា-ថៃ នឹងចូលរួមកិច្ចប្រជុំ លើកទី៣ តាមយន្តការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

#122 Asking someone to take your photo (Med) - សិក្សាភាសាអង់គ្លេសភាគទី122៖ ការសុំឱ្យនរណាម្នាក់ជួយថតរូបឱ្យអ្នក 19.11.2026

Learn English useful for asking stranger for a little help, including asking someone to take a photo, give directions or help with a bag. - រៀនប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ស្នើសុំជំនួយបន្តិចបន្តួចពីមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ដូចជាការសុំឱ្យគេជួយថតរូប ប្រាប់ផ្លូវ ឬជួយលើកកាបូបជាដើម។ Keep practising the phrases from this episode and test what you’ve learned with our quiz here. #sbsaudiopodcast - Kee...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ 19.11.2026

*** ក្រុមអ្នកសេដ្ឋកិច្ចនិយាយថា ការធ្លាក់ចុះនៃទីផ្សារលំនៅឋានអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ *** អត្រាអ្នកអត់ការងារធ្វើនៅប្រទេសអូស្ត្រាលី បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ *** គេព្យាករណ៍ថា សាសនាឥស្លាមនឹងក្លាយជាសាសនាធំជាងគេបំផុតនៅលើពិភពលោក នៅត្រឹមឆ្នាំ ២០៣៥។ #sbsaudiopodcast

តើរដ្ឋវិចថូរៀអាចនឹងងាកទៅរកនិន្នាការស្តាំនិយម បន្ទាប់ពីគណបក្សលេប័រកាន់អំណាចអស់រយៈពេល១២ឆ្នាំដែរឬទេ? 18.11.2026

ជាទូទៅ រដ្ឋវិចថូរៀ ត្រូវបានគេមើលឃើញថាជារដ្ឋមួយដែលមានគំនិតជឿនលឿន គាំទ្រនយោបាយកែទម្រង់។ ប៉ុន្តែ ការបោះឆ្នោតថ្នាក់រដ្ឋនៅខែវិច្ឆិកានេះ អាចនឹងនាំឱ្យមានការផ្លាស់ប្តូរទៅរកនិន្នាការស្តាំនិយមបែបភិថុត ខណៈដែលលទ្ធផលស្ទង់មតិបង្ហាញថា គណបក្ស One Nation កំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង។ តើគណបក្ស One Nation និងគណបក្សធំៗផ្សេងទៀត កំពុងព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យគាំទ្រពួកគេដោយរបៀបណា ហើយតើពួកគេកំពុងផ្តោតលើប...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ 18.11.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការបោះឆ្នោតមុនថ្ងៃកំណត់ សម្រាប់ការបោះឆ្នោតរដ្ឋវិចថូរៀ ចាប់ផ្តើមនៅថ្ងៃនេះ។ ** គណបក្ស One Nation ស្នើឱ្យមានការកាត់បន្ថយយ៉ាងសម្បើមនូវការទទួលយកចំនួនជនភៀសខ្លួនរបស់អូស្រ្តាលី។ ** បញ្ញាសិប្បនិម្មិត ក្លាយជាប្រធានបទដ៏សំខាន់បំផុត មុនពេលកិច្ចប្រជុំកំពូលមេដឹកនាំអេពិក នៅទីក្រុងសិនចិន។ #sbsaudiopodcast

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាថា រកឃើញមានឈ្មោះខ្មោចក្នុងជួរប៉ូលិសជាងពីរពាន់នាក់ 18.11.2026

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការធ្វើជំរឿនកន្លងមក បានរកឃើញថា មានមន្ត្រីខ្មោច ឬឈ្មោះស្ទួន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ប្រមាណជាង ២២០០នាក់។ #sbsaudiopodcast

លោក ហ៊ុន សែន ឆ្លើយតបទៅថៃ ដែលឱ្យកម្ពុជាឈប់យកបញ្ហាជម្លោះព្រំដែនថ្លែងក្នុងវេទិកាអន្តរជាតិ 18.11.2026

នៅព្រលប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារឆ្លើយតបនឹងថៃ តាមរយៈអ្នកនាំពាក្យ ដោយបានលើកឡើងថា បើថៃ មិនចង់ឱ្យកម្ពុជា លើកឡើងនូវបញ្ហាជម្លោះព្រំដែន ក្នុងវេទិកាអន្តរជាតិទេ ភាគីថៃ ត្រូវវិលត្រឡប់ចូលតុចរចា និងបន្តដំណើរការវាស់វែងព្រំដែនជាមួយកម្ពុជាឡើងវិញ តាមកិច្ចព្រមព្រៀង ដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញាបារាំង និងសៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។

What does Kumanjayi mean? Understanding Sorry Business - ពិធីកម្មទាក់ទងនឹងការកាន់ទុក្ខរបស់ជនជាតិដើមអូស្រ្តាលី «Sorry Business» 17.11.2026

When someone dies, families and communities may have cultural practices and responsibilities around mourning. For many Aboriginal and Torres Strait Islander people, this is known as Sorry Business. There is no single way to observe Sorry Business. Practices differ between communities, families and language groups. Learn about what Sorry Business can involve, what the term “Kumanjayi” means in some...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ 17.11.2026

*** មេដឹកនាំអូស្ត្រាលី ជប៉ុន អាមេរិក និងឥណ្ឌា នឹងជួបប្រជុំគ្នាជាលើកទីមួយគិតចាប់តាំងពីឆ្នាំ ២០២៤ មក នៅកិច្ចប្រជុំកំពូលអាស៊ាន។ *** ក្រោមច្បាប់ទិដ្ឋាការថ្មី ទេសចរស្ពាយកាបូប (backpackers) តម្រូវឱ្យចំណាយពេលកាន់តែច្រើននៅក្នុងតំបន់ជនបទ។ *** ហិរញ្ញិកសហព័ន្ធថា លោកនឹងមិនទទួលយកជម្រើសផ្សេងក្រៅពីសេចក្តីព្រាងច្បាប់កំណែទម្រង់ពន្ធដាររបស់គណបក្សលេប័រឡើយ។ #sbsaudiopodcast

#121 Picking up a prescription (Med) - សិក្សាភាសាអង់គ្លេសភាគទី121៖ការទៅយកថ្នាំតាមវេជ្ជបញ្ជា 31.10.2026

Learn English useful for picking up prescription medicine. Practise phrases for filling a prescription, asking how to take medicine, understanding the instructions on a medicine label, and checking possible side effects and interactions with other medicines. - សិក្សាភាសាអង់គ្លេសដែលចាំបាច់សម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ស្តីពីការទទួលថ្នាំតាមវេជ្ជបញ្ជា ការយល់ដឹងអំពីសេចក្តីណែនាំនៅលើស្លាកថ្នាំ ន...

ពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកជាប់ឃុំជាង ១០០នាក់ 28.10.2026

ប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស និងមេដឹកនាំអង្គការសង្គមស៊ីវិល បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកជាប់ឃុំជាង ១០០នាក់ នៅមុនការបោះឆ្នោតឃុំសង្កាត់ នៅកម្ពុជា នាឆ្នាំ២០២៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៨។ អ្នកជាប់ឃុំជាង ១០០នាក់នោះ ជាសកម្មជននយោបាយ សកម្មជនសង្គមស៊ីវិល និងបរិស្ថាន ដោយត្រូវបានគេអះអាងថា ជាអ្នកទោសនយោបាយ និងជាអ្នកទោសមនសិការ ដែលកំពុងជាប់ឃុំឃាំងនៅកម្ពុជា ដោយសារការប្រើសិទ្ធិបញ្ចេញមតិ។

Écoute le podcast SBS Khmer - SBS ខ្មែរ sur Replaio

La radio et les podcasts dans une seule appli - gratuite, sans inscription. Installe-la dès aujourd'hui et ne rate pas le lancement

Télécharger sur Google Play

Replaio n'est pas éditeur de podcasts ; les noms des émissions, les visuels et l'audio appartiennent à leurs auteurs et sont diffusés via des flux RSS publics