RFI ខេមរភាសា / Khmer
បទយកការណ៍
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
Be sure to visit the podcast's website and support the creator: www.rfi.fr
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
ប្រជាជនខ្មែរនៅបរទេសចោទជាសំណួរថា តើពួកគេអាចធ្វើអ្វីខ្លះដើម្បីជួយជាតិមាតុភូមិ 25.09.2026 14:44
ទោះព្រាត់ ឃ្លាតចាកឆ្ងាយពីស្រុកកំណើត ព្រោះតែសង្រ្គាមស៊ីវិលកាលពី៥០ឆ្នាំមុន ប៉ុន្តែ ប្រជាជនខ្មែររស់នៅប្រទេសបារាំងនៅតែនឹកមិនភ្លេចជាតិមាតុភូមិរបស់ខ្លួន។ ទៅតាមទម្លាប់ជាង១០មកឆ្នាំនេះ ក្រុមDiaspora khmer ឬខ្មែរនៅបរទេសដែលផ្តួចផ្តើមគំនិតដោយព្រះសង្ឃខ្មែរនៅវត្តពោធិវង្ស នៅក្នុងទីក្រុងស្ហង់សៀរម៉ានបានរៀបចំកម្មវិធីជួបជុំប្រជាជនខ្មែរដើម្បីសំណេះសំណាល ស្វែងរកមតិយោបល់ដើម្បីជួយកម្ពុជាប្រ...
អ្នកទិញផ្ទះមួយចំនួនពីបុរី ឡេង ណាវ៉ាត្រាព្រមទទួលយកដំណោះស្រាយរបស់ក្រសួង តែអ្នកខ្លះបន្តបដិសេធ 20.09.2026 12:19
ក្រោយក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសក្ស័យធន អតិថិជនខ្លះក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A បានយល់ព្រមទទួលយកផ្ទះដែលសាងសង់ដោយក្រុមការងាររបស់ក្រសួងរៀបចំដែនដី អតិថិជនមួយចំនួនព្រមទទួលយកផ្ទះដោយមិនបន្តរង់ចាំ និងអតិថិជនខ្លះទៀតបានបដិសេធ ដោយនៅតែបន្តទាមទារសំណងជំងឺចិត្តពីការយឺតយ៉ាវរបស់ក្រុមហ៊ុន។
សមាគមខ្មែរនៅបារាំងជាថ្នាលបណ្តុះបណ្តាលអ្នករបាំបុរាណខ្មែរដោយមិនប្រកាន់ពូជសាសន៍ ឬរូបសម្បត្តិ 18.09.2026 11:43
សមាគមន៍ខ្មែរនៅបារាំងបានក្លាយជាកន្លែងបណ្តុះបណ្តាលរបាំបុរាណខ្មែរដល់គ្រប់ជនជាតិមិនថា បារាំង ខ្មែរ ចាស់ឬក្មេង ធាត់ ឬស្គម។ នៅសមាគមរបាំបុរាណខ្មែរBCK នៅទីក្រុងប៉ារីស អ្នករាំប្រុសស្រី គ្រប់វ័យបានចំណាយពេលហាត់រាំក្រោមការបង្ហាត់បង្រៀនរបស់អ្នកគ្រូវ័ន សាវ៉ៃ អតីតអ្នករបាំក្នុងព្រះបរមរាជវាំង។ ជាមួយឆន្ទៈដ៏ខ្ពស់ និងចំណង់ចំណូលចិត្តចំពោះរបាំបុរាណខ្មែរ សិស្សរបាំខ្មែរបារាំង ជាង៣០នាក់តស៊ូ អត...
អាជីវកម្មបូមខ្សាច់កំពុងគំរាមកំហែងភូមិឋានពលរដ្ឋ នៅឃុំពាមមានជ័យ ខេត្តព្រៃវែង 18.09.2026 8:57
ពលរដ្ឋនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងអះអាងថា ចាប់តាំងពីមានវត្តមានសាឡង់បូមខ្សាច់នៅក្នុងតំបន់មក ច្រាំងទន្លេខាងក្រោយផ្ទះរបស់ពលរដ្ឋចំនួន២២៦គ្រួសារ ឬស្មើនឹងជាង ៨០០នាក់បានបាក់ជាបន្តបន្ទាប់។ ពលរដ្ឋដែលរងផលប៉ះពាល់ និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះបារម្ភពីការបាក់ស្រុតផ្ទះចូលក្នុងទន្លេ។ ក្នុងន័យនេះ ពួកគេទទូចឱ្យរដ្ឋាភិបាលផ្អាកសកម្មភាពបូមខ្សាច់ទាំងស្រុងនៅឃុំពាមមានជ័យ ដើម្បីរក្សាដីភូមិដូនតារបស់ពួកគ...
អ្នកដឹកជញ្ជូនទំនិញតាមអនឡាញ អាចរកចំណូលបានសមរម្យ តែប្រឈមនឹងហានិភ័យតាមដងផ្លូវ 14.09.2026 7:52
កាលពីពេលថ្មីៗនេះ អង្គការអន្តរជាតិខាងការងារ(ILO) បានចេញរបាយការណ៍មួយដោយរកឃើញថា ការងារតាមថ្នាលបច្ចេកវិទ្យាឌីជីថល(Digital Labour Platforms) ឬតាមapp នៅកម្ពុជា កំពុងតែរីកស្គុះស្គាយ ហើយកម្លាំងពលកម្មដឹកជញ្ជូនទំនិញភាគច្រើនជាបុរសវ័យក្មេង។ តាម ILO ទោះមានការរីកចម្រើន តែអ្នកធ្វើការក្នុងវិស័យនេះ ក៏កំពុងតែជួបប្រទះបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹងម៉ោងធ្វើការ សន្តិសុខការងារ ការគាំពារផ្...
១៥ឆ្នាំក្រោយមរណភាព ស្នាដៃគំនូររបស់លោក វ៉ាន់ ណាត នៅតែជាសាក្សីនៃប្រវត្តិសាស្ត្ររបបខ្មែរក្រហម 14.09.2026 9:32
ទោះវិចិត្រករ និងជាអតីតអ្នកទោសគុកទួលស្លែងបានទទួលមរណភាពអស់រយៈពេល ១៥ឆ្នាំទៅហើយក្តី តែស្នាដៃគំនូររបស់លោក វ៉ាន់ ណាត នៅតែរស់រវើក និងបានរំលឹកដល់មនុស្សជំនាន់ក្រោយឲ្យដឹងពីសោកនាដកម្ម និងភាពឃោរឃៅក្នុងរបបខ្មែរក្រហម។ តាមរយៈពិព័រណ៍ «វ៉ាន់ ណាត៖ គំនូរនៃការចងចាំ» មជ្ឈមណ្ឌលបុប្ផាណា បានដាក់បង្ហាញស្នាដៃជាច្រើនរបស់លោក វ៉ាន់ ណាត ដែលផ្ទាំងគំនូរមួយចំនួនឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងមន្ទីរសន្តិសុខ ស-២១ និងជីវ...
កម្ពុជាសំឡឹងឃើញផ្កាយរណបដែលខ្លួន ប៉ងចង់ផលិតដោយខ្លួនឯង? 11.09.2026 10:34
គណៈប្រតិភូកម្ពុជាដឹកនាំដោយរដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរទគមនាគមន៍ ត្រូវបានបារាំងអញ្ជើញឲ្យចូលរួមនៅក្នុងសន្និសីទអន្តរជាតិស្តីពីអវកាសនៅទីក្រុងប៉ារីសថ្ងៃទី៩ និងទី១០កញ្ញា។ មានវត្តមានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំអន្តរជាតិ ជំរុញការសហការជាមួយដៃគូអន្តរជាតិ ក្រុមហ៊ុនឯកជនបរទេសក្នុងវិស័យអវកាស កម្ពុជាមានមហិច្ឆតារបស់ខ្លួន នោះគឺការប៉ងចង់ផលិតផ្កាយរណបដោយខ្លួនឯងនាថ្ងៃអនាគត។ ឈ...
កម្មកររោងចក្រមួយចំនួនទាមទារដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៧ ឱ្យឆ្លើយតបការកើនឡើងថ្លៃទំនិញ 11.09.2026 7:39
ការចរចាប្រាក់ឈ្នួលសម្រាប់កម្មកររោងចក្រក្នុងវិស័យកាត់ដេរឆ្នាំ២០២៧ កំពុងចាប់ផ្តើម ដោយបច្ចុប្បន្ននេះ កម្មកររោងចក្រទទួលបានប្រាក់ខែគោល ២១០ដុល្លារ។ កម្មកររោងចក្រខ្លះអះអាងថា ប្រាក់ខែត្រឹម ២១០ដុល្លារមិនអាចផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគេបានទេ និងខ្លះទៀតយល់ថា ស្ថានភាពសេដ្ឋកិច្ចសព្វថ្ងៃមិនសូវជាល្អ ដើម្បីឱ្យថៅកែអាចដំឡើងប្រាក់ខែច្រើនទេ។ ទោះជាយ៉ាងណា ពួកគេសុំដំឡើងត្រឹម ១០ដុល្លារក្នុងមួយខែ ដើម្បីជួយសម្រាលការលំបាករ...
កសិករនៅឃុំវាលខេត្តកំពង់ស្ពឺ បារម្ភពីការខាតបង់ និងខ្វះស្បៀង ដោយសារគ្រោះរាំងស្ងួត 07.09.2026 8:46
បាតុភូតរាំងស្ងួត កូនរដូវប្រាំងឆ្នាំ២០២៦ កំពុងយាយីស្រូវវស្សាចំនួន ១៤០០ហិកតានៅឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានពលរដ្ឋរងផលប៉ះពាល់ជិត ៣ពាន់គ្រួសារ។ គិតត្រឹមថ្ងៃទី៧ កញ្ញាឆ្នាំ២០២៦ អាជ្ញាធរបានដំឡើងម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង និងបានជួយសង្គ្រោះស្រូវ ដែលរងការខូចខាតជិត ២០០ហិកតា។ ភូមិព្រៃខ្លុង ដែលជាភូមិមួយក្នុងឃុំវាល កំពុងជួបបញ្ហាគ្រោះរាំងស្ងួត និងរង់ចាំអន្តរាគមន៍ពីអាជ្ញាធរ។ កសិករមួយចំនួននៅភូមិព្រៃខ្លុ...
Jean Luc Moreau Deleris អ្នកថតរូបដែលនាំឲ្យគេស្វែងយល់ពីសង្រ្គាមឈ្លានពានរបស់ថៃក្នុងដីកម្ពុជា 05.09.2026 10:52
សង្រ្គាមវាយប្រហារឈ្លានពានរបស់យោធាថៃចូលក្នុងដីកម្ពុជាមិនមែនជារឿងតូចតាចដែលគេត្រូវមើលរំលង។ អ្នកកាសែតថតរូបបារាំង លោក Jean Luc Moreau Delerisបាននាំយករូបភាពស្តីពីទុក្ខវេទនារបស់ប្រជាជនភៀសខ្លួនខ្មែរ ការបំផ្លិចបំផ្លាញប្រាសាទ ភូមិផ្ទះសម្បែងដោយសារស្នាដៃវាយប្រហាររបស់កងទ័ពថៃ មកលាតត្រដាងឲ្យគេឃើញ នៅក្នុងមហោស្រពរូបថតកាសែតVisa pour l’image Perpigan លើកទី៣៨ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏ល្បីឈ...
ជនជាតិដើមភាគតិចពូនង(ព្នង)ស្នើឱ្យអាជ្ញាធរ ទប់ស្កាត់ចរន្តទិញលក់ដីព្រៃកប់សព 03.09.2026 8:30
ព្រៃកប់សព ជាភស្តុតាងនៃទំនៀមទម្លាប់ ការរស់នៅ និងប្រវត្តិសាស្ត្ររបស់សហគមន៍ជនជាតិដើមភាគតិច នៅប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ពលរដ្ឋជនជាតិដើមភាគតិចពូនង(ព្នង)មួយចំនួន នៅភូមិពូតាំង ខេត្តមណ្ឌលគិរី បានសម្តែងការព្រួយបារម្ភពីការបាត់បង់ព្រៃកប់សពរបស់ពួកគេ ដោយសារតែឈ្មួញគប់គិតគ្នាទិញលក់ និងបានឈូសឆាយដីកប់សព ធ្វើជាផ្ទះលំហែ ឬធ្វើកសិកម្មជាដើម។ អ្នកភូមិបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ចរន្តទិញ លក់ដីកប់សពទាំងនោះ...
លទ្ធផលបាក់ឌុប៖ សិស្សខ្លះរំភើប និងមោទនភាព ខណៈខ្លះទឹកភ្នែកដោយសារលទ្ធផលមិនគាប់ប្រសើរ 02.09.2026 7:18
ស្នាមញញឹម ក្តីរំភើប និងទឹកភ្នែក ជាអារម្មណ៍ផ្សេងៗគ្នារបស់សិស្ស ក្នុងពេលប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះ។ សម្រាប់សិស្សដែលបានប្រឡងជាប់ នេះជាពេលវេលានៃមោទនភាព និងជោគជ័យ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ខណៈអ្នកខ្លះទៀតមានអារម្មណ៍សោកស្តាយ និងទឹកភ្នែករលីងរលោង ដោយសារលទ្ធផលមិនដូចការរំពឹងទុក។ ស៊ឹម ចាន់សំណាង មានសេចក្តីរាយការណ៍ផ្ទាល់ពី...
ពីរឆ្នាំក្រោយបើកការដ្ឋានព្រែកជីកហ្វូណន ពលរដ្ឋខ្លះបានទទួលសំណង ខ្លះទៀតរង់ចាំព័ត៌មានពីសំណង 31.08.2026 9:56
គិតមកត្រឹមខែសីហា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មានរយៈពេល២ឆ្នាំ។ ពលរដ្ឋមួយចំនួន ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានទទួលសំណងសមរម្យ ខណៈពលរដ្ឋរាប់ពាន់គ្រួសារទៀត កំពុងរង់ចាំព័ត៌មានពីកញ្ចប់សំណង។ តែតំណាងរដ្ឋាភិបាលកម្ពុជាបានអះអាងថា ការទូទាត់សំណងផលប៉ះពាល់លើពលរដ្ឋបានប្រព្រឹត្តទៅតាមផែនការ ដែលបានគ្រោងទុក។ ពោល រដ្ឋាភិបាលបានដាក់សារៈសំខាន់ខ្ពស់ ទៅលើការដោះស្រាយផលប៉ះពាល់ប្រកបដោយភាពត្រឹ...
ពលរដ្ឋចាត់ទុកការហាត់ប្រាណជួយដល់សុខភាព និងស្នើឱ្យសាលាក្រុងបន្ថែមសួនច្បារសាធារណៈ 31.08.2026 7:26
ជារៀងរាល់ថ្ងៃ ពោលចាប់ពីម៉ោង ៥ល្ងាចតទៅ គេតែងសង្កេតឃើញវត្តមានពលរដ្ឋជាច្រើននាក់ ខ្លះដើរ ខ្លះរត់ ឯខ្លះទៀតលេងកីឡាផ្សេងៗនៅឯសួនច្បារវិមានឯករាជ្យ ឬសួននាគបាញ់ទឹក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ និន្នាការនៃការហាត់ប្រាណនៅតាមសួនសាធារណៈហាក់មានការកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។ ពលរដ្ឋមួយចំនួនបានអះអាងថា មូលហេតុដែលជំរុញឱ្យពួកគេទៅទីក...
ម៉ាស៊ីនថតសម្ងាត់ និង AI ជួយតាមដានប្រភេទសត្វជិតផុតពូជនៅជួរភ្នំក្រវាញកណ្តាល 28.08.2026 7:53
ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គឺជាជម្រករបស់ប្រភេទសត្វព្រៃជិតផុតពូជយ៉ាងតិច ៦០ប្រភេទ ក្នុងនោះរួមមាន ដំរីអាស៊ី ខ្ទីង កែះ ខ្លាឃ្មុំ ស្វាត្រោស ទោច ពង្រូល និងទន្សោងជាដើម។ ក្នុងឆ្នាំ២០២៥ ក្រុមអ្នកស្រាវជ្រាវផ្នែកជីវៈចម្រុះ និងវិទ្យាសាស្ត្រនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរបរិស្ថាន និងសហគមន៍មូលដ្ឋាន ដំឡើងឧបករណ៍កាមេរ៉ាសម្ងាត់ និងបញ្ញាសិប្បនិម្មិត(AI) ដើម្បីកត់ត្រាពីជីវិត...
ខេត្តមណ្ឌលគិរី៖ការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ធ្វើឲ្យប៉ះពាល់ការងារថែទាំសត្វដំរីស្រុក 24.08.2026 9:03
កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ក្បាល និងមានដំរីព្រៃចន្លោះពី ៦០០ ទៅ ៨០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិនៃភូមិភាគឦសាន តំបន់ជួរភ្នំក្រវាញ និងតំបន់ព្រៃឡង់។ ដោយឡែក សត្វដំរីស្រុកចំនួន ៧ក្បាល ដែលរស់តាមបែបធម្មជាតិ នៅជ្រលងដំរីប្រៀបបានជាឆ័ត្រការពារធនធានធម្មជាតិ និងវប្បធម៌របស់ជនជាតិដើមភាគតិចពូនង។ គម្រោងជ្រលងដំរី បានក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ ប៉ុន្តែការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ...
បណ្ណាល័យសម្តេចម៉ែ៖ ឯកសារប្រវត្តិសាស្ត្រខ្មែរជិត ២លានទំព័រត្រូវបានស្កេនរក្សាទុកជាឯកសារឌីជីថល 23.08.2026 10:55
បណ្ណាល័យសម្តេចម៉ែ ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងឆ្នាំ២០២០ កំពុងបន្តរក្សាទុក និងបម្លែងឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនទាក់ទងនឹងព្រះរាជកិច្ចតស៊ូដើម្បីជាតិមាតុភូមិរបស់ព្រះមហាក្សត្រខ្មែរ និងឯកសារស្រាវជ្រាវស្តីពីរបបខ្មែរក្រហម ក្នុងទម្រង់ឌីជីថល។ លោក រស់ សំពៅ នាយកបណ្ណាសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជានាយកបណ្ណាល័យសម្តេចម៉ែ បានឱ្យដឹងថា ឯកសារជិត ២លានទំព័រ ដែលត្រូវបានស្រាវជ្រាវ និងប្រមូលអស់រយៈពេលជ...
ការជួយសង្គ្រោះឯកសារបណ្ណាសារ ជាការរក្សារឿងរ៉ាវកម្ពុជា ស្របតាមបច្ចេកវិទ្យាឌីជីថល 21.08.2026 8:10
ការធ្វើឌីជីថលូបនីយកម្មឯកសារចាស់ៗ គឺជាការបម្លែងឯកសារដុំហ្វីល ឬកាសែត ឱ្យទៅជាទម្រង់ឯកសារឌីជីថល ដើម្បីងាយស្រួលរក្សាទុក ស្វែងរក និងការពារកុំឱ្យខូចខាតបាត់បង់។ អ្នកជំនាញសង្គ្រោះឯកសារនៅមជ្ឈមណ្ឌលបុប្ផាណា បានលើកឡើងថា ការថែរក្សាដុំហ្វីល និងសម្ភារៈបណ្ណាសារផ្សេងៗឱ្យបានត្រឹមត្រូវ មានសារៈសំខាន់ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ និងរឿងរ៉ាវរបស់កម្ពុជា សម្រាប់ផ្ទេរបន្តទៅឲ្យមនុស្សជំនាន់ក្រោយ។
ទោះមានពិការភាព លោក ទ្រី វិចិត្រ តស៊ូបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃ 17.08.2026 8:08
លោក ទ្រី វិចិត្រ ជាគ្រូបង្រៀនភាសាអង់គ្លេស ដែលពិការដៃទាំងសងខាង ដោយសារខ្សែភ្លើងឆក់កាលពីឆ្នាំ២០២០។ ទោះជួបរឿងរ៉ាវដ៏ អាក្រក់ រហូតធ្លាក់ខ្លួនពិការដៃទាំងពីរ និងធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តយ៉ាងណាក្ដី ក៏គ្រូបង្រៀនរូបនេះ មិនអស់សង្ឃឹមនៅក្នុងជីវិតឡើយ។ ជំនួសឲ្យក្តីអស់សង្ឃឹម លោក ទ្រី វិចិត្រ បានប្រើជំនាញភាសាអង់គ្លេស ដើម្បីបន្តជីវិតទៅមុខ៕
របរកាត់សក់នៅតែជាឆ្នាំងបាយសម្រាប់ជាងកាត់សក់តាមចិញ្ចើមផ្លូវក្នុងក្រុងភ្នំពេញ 16.08.2026 8:34
ស្ថិតតាមបណ្តោយផ្លូវបេតុង អឹបជាប់របងវត្តស្វាយពពែ ទល់មុខស្ថានទូតរុស្សី ក្នុងក្រុងភ្នំពេញ គេឃើញមានកន្លែងកាត់សក់តូចៗតម្រៀបគ្នាហូរហែ។ បើទោះបីជាហាងកាត់សក់ទំនើបៗបានរីកស្គុះស្គាយពេញទីក្រុងក៏ពិតមែន តែរបរកាត់សក់នេះនៅតែពេញនិយមពីពលរដ្ឋមួយចំនួន។ ប៉ុន្តែអ្វីដែលប្លែកនោះ របរកាត់សក់តាមចិញ្ចើមផ្លូវហាក់នេះមិនសូវមានវត្តមានច្រើនទេក្នុងទីក្រុង...
ទិវាយុវជនអន្តរជាតិ៖ យុវជនចង់បានការតម្រង់ទិសជំនាញឱ្យស្របតាមតម្រូវការទីផ្សារការងារ 13.08.2026 9:25
នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័នបានប្រារព្ធខួបលើកទី២៨ នៃទិវាយុវជនអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា» នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។ យុវជនមួយចំនួនដែលចូលរួមក្នុងវេទិកានេះបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិថា ពួកគេទទួលបានការងារធ្វើដែលខុសជំនាញ។ ក្នុងន័យនេះ យុវជនជំរុញឱ្យក្រសួងការងារ និងក្រសួងអប់រំ...
អាជីវករច្រកថ្មដាខេត្តពោធិ៍សាត់សំណូមពរឱ្យសហគមន៍អន្តរជាតិជួយពន្លឿនការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ 11.08.2026 7:28
នៅច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កងទ័ពថៃបានដាក់ទូកុងតឺន័រ ព័ទ្ធចូលទឹកដីកម្ពុជា ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។ ទោះបីជា នៅតាមព្រំដែនកម្ពុជា-ថៃ គ្មានការវាយប្រយុទ្ធគ្នាអស់រយៈពេលប្រាំបីខែក៏ដោយ ក៏រដ្ឋាភិបាលខ្មែរនៅតែបន្តតវ៉ា និងទាមទារឱ្យកងទ័ពថៃដកទូកុងតឺន័រពីដែនអធិបតេយ្យរបស់កម្ពុជាជាដាច់ខាត។ ទន្ទឹមគ្នានេះ អាជីវករនៅច្រកថ្មដាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ក៏ដូចជាប្...
ពលរដ្ឋមួយចំនួនបារម្ភពីការនាំចូលផលិតផលគ្រឿងសម្អាងដែលគ្មានប្រភព 10.07.2026 5:56
ស្រ្តីខ្មែរមួយចំនួនបានបង្ហាញក្តីបារម្ភពីបញ្ហាសុខភាព ក្រោយពីក្រសួងសុខាភិបាលរកឃើញផលិតផលដែលផ្ទុកសារធាតុគីមីបារត និងសាលីស៊ីលិច លើសកម្រិតចំនួន ៥ប្រភេទនៅក្នុងផលិតផលគ្រឿងសម្អាង។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សារធាតុគីមីទាំងនេះបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជាខ្សោយតម្រងនោម មហារីកស្បែក ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងសុខភាពស្បែកជាដើម។ តាមរយ:វិទ្យុបារាំងអន្តរជាតិ ស្ត្រីមួយចំនួនបានលើកឡើងពីក្តីកង្វល់ ចំពោ...
អង្គការនៅស្វ៊ីសទាមទារឲ្យអង្គការហ្វ្រង់កូហ្វូនីអន្តរាគមន៍ដើម្បីការដោះលែងសកម្មជនចលនាមាតាធម្មជាតិ 08.07.2026 8:29
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ នៅទីក្រុងភ្នំពេញកាន់តែខិតចូលមកដល់។ នៅក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលអន្តរជាតិ អង្គការការពារសិទ្ធិមនុស្សមួយនៅប្រទេសស្វ៊ីស ដែលមានឈ្មោះថា Bruno Manser Funds បានដាក់លិខិតទៅកាន់អគ្គលេខាធិការរបស់អង្គការហ្វ្រង់កូហ្វូនីដើម្បីជួយអន្តរាគមន៍ ទាមទារឲ្យរដ្ឋាភិបាលរបស់លោកហ៊ុន ម៉ាណែតដោះលែងសកម្មជនការពារបរិស្ថាន ទាំង៥នាក់រប...
ការអភិរក្សរបាំជនជាតិដើមភាគតិចពូនង ក្រោមឥទ្ធិពលសម័យទំនើប 06.07.2026 6:54
សម្រាប់ជនជាតិដើមភាគតិចព្នង (ពូនង) របាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងធម្មជាតិ ជំនឿអរូបី គោរពព្រលឹងអារក្ស អ្នកតា និងជីវភាពប្រចាំថ្ងៃក្នុងសហគមន៍។ ក៏ប៉ុន្តែរបាំប្រពៃណីជនជាតិដើមភាគតិចព្នង (ពូនង) កំពុងត្រូវបានគេបំភ្លេចចោលបន្តិចម្តងៗ។ ទោះជាយ៉ាងណា ព្រឹទ្ធាចារ្យមរតកមនុស្សរស់ និងក្រុមរបាំភូមិពូតាំង កំពុងរួមគ្នាខិតខំប្រឹងប្រែងថែរក្សាព្រលឹងនៃបេតិកភណ្ឌ ជនជាតិដើមភាគតិចពូនង លើផ្លូវដ៏វែងឆ្ងាយ៕
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.