RFI ខេមរភាសា / Khmer

បទយកការណ៍

News KM ↓ 71 episodes

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Be sure to visit the podcast's website and support the creator: www.rfi.fr

Author

RFI ខេមរភាសា / Khmer

Category

News

Podcast website

www.rfi.fr

Latest episode

Nov 16, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 10M+ downloads · 4.7+ rating iOS soon

Episodes

កញ្ញា ប៊ុន គីមឡេង៖ ស្ត្រីខ្មែរ​ម្នាក់​ដែល​ចង់​នាំ​សក្តានុពល​កម្ពុជា​ទៅ​កាន់​ពិភពលោក 16.11.2026

កញ្ញា ប៊ុន គីមឡេង ជា​សហគ្រិនស្ត្រីខ្មែរ​ម្នាក់ ​ដែល​មាន​បទពិសោធន៍​សិក្សា និង​ការងារ​នៅ​ប្រទេស​ជា​ច្រើន។ គោលបំណង​នៃ​ការ​បង្កើត​អាជីវកម្ម «ផ្ទះមេគង្គ» របស់​កញ្ញា គឺ​ដើម្បី​ភ្ជាប់​ប្រជាកសិករ និង​អ្នកផលិត​កម្ពុជា​ ទៅ​កាន់​ទីផ្សារ​ប្រទេស​បារាំង និង​សហភាពអឺរ៉ុប។ ជាមួយ​នឹង​បទពិសោធន៍ និង​ស្នាដៃ​ក្នុង​វិស័យ​សហគ្រិនភាព​នេះ កញ្ញា​ត្រូវ​បាន​ជ្រើសរើស​ ជា​បេក្ខនារី​សហគ្រិនស្ត្រីឆ្នើម​ម្នាក់ ​ក្នុង​ចំណោម​បេក្ខនា...

បទពិសោធន៍ថ្មី​របស់​យុវជន​ក្នុង​ការ​ស្វែង​យល់​ពី​បច្ចេកវិទ្យា​នៅ​ហ្វ្រង់កូតិច 15.11.2026

ពិព័រណ៍​ហ្វ្រង់កូតិច​ត្រូវ​បាន​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ​មជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍កោះពេជ្រ។ ពិព័រណ៍​នេះ​បាន​ក្លាយ​ជា​វេទិកា​ផ្តល់​បទពិសោធន៍​ថ្មី​ដល់​យុវជន​ខ្មែរ​ក្នុង​ការ​ស្វែង​យល់ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ ពិសេស​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត AI៕

៥០ឆ្នាំនៅដីបារាំង លោកហ៊ុន ដារិនទាហានជួរមុខLégion étrangère នៅតែមិនភ្លេចកម្ពុជាប្រទេសកំណើត 13.11.2026

ពីស្រុកខ្មែរ មកធ្វើជា​ទាហានជាមុខ Legion étrangère របស់ប្រទេស​បារាំង។ នេះជា​ចំណងជើង​សៀវភៅ និពន្ធ និងបោះពុម្ពដោយខ្លួន ដោយក្រុមគ្រួសារ​របស់​លោក ហ៊ុន ដារិន។ បោះពុម្ពផ្សាយ​ក្នុង​អំឡុង​ពេល​ដែលកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុង​ភ្នំពេញ ថ្ងៃទី​១៥ និង១៦​វិច្ឆិកាឆ្នាំ ២០២៦ សៀវភៅLégion étrangère ពីស្រុកខ្មែរមក​ទាហានមួកសជា​មធ្យោបាយ​ ជា​តឹកតាង​បញ្ជាក់ពីសារៈសំខាន់នៃ​ភាសា​បារាំង ន...

សិល្បករសៀកខ្មែរ​របស់ហ្វារពន្លឺសិល្បៈ ត្រលប់មក​សំដែង​នៅប្រទេស​បារាំង 12.11.2026

ជំនះនឹងវិបត្តិកូវីដ ដែលតម្រូវឲ្យគេបិទផ្អាកការសំដែង អស់មួយឆ្នាំ សិល្បកររបស់ក្រុមល្ខោនសៀក ហ្វារ នៅទីបំផុតបានធ្វើដំណើរទៅដល់ប្រទេសបារាំង នៅសប្តាហ៍មុននេះ ដើម្បីត្រៀមបើកការសំដែង ដែលមានដល់ទៅជាង ២០ការសំដែង។ នៅមុនការសំដែងជាផ្លូវការដែលចាប់ផ្តើម នៅពាក់កណ្តាលខែ វិច្ឆិកាឆ្នាំ ២០២១ សិល្បករខ្មែរបានហាត់សមនៅមជ្ឈមណ្ឌលជាតិសិល្បៈ និងសៀក បារាំង ក្នុងទីក្រុង Châlons en Champagne។ ឈាង បុប្ផា បានធ្វើដំណើរទៅជួបពួកគាត់ សម្...

កម្ពុជាប្រើរបាំប្រពៃណីបង្ហាញពីសម្រស់វាលស្រែខ្មែរ ក្នុង​​កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី 12.11.2026

សិល្បករ​បាន​ខិតខំ​ហាត់​សម​របាំ​ឈ្មោះ «សម្រស់​ស្រូវ​លើ​ដែនដី​សុវណ្ណភូមិ» ដើម្បី​ត្រៀម​សម្ដែង​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី​លើកទី២០ នៅ​រាជធានី​ភ្នំពេញ។ ក្បាច់រាំ​ដែល​យក​ដើមស្រូវ ​ជា​តួអង្គសំខាន់ ​មាន​គោលបំណង​បង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​កសិករ​ខ្មែរ និងអត្តសញ្ញាណ​វប្បធម៌​កសិកម្ម​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ៕

មនុស្សរាប់រយនាក់ចូលរួមជិះកង់ចម្ងាយ ៧៣ គីឡូម៉ែត្រ រំលឹកខួប ៧៣ឆ្នាំ បុណ្យឯករាជ្យជាតិកម្ពុជា 09.11.2026

៧៣ឆ្នាំនៃឯករាជ្យជាតិកម្ពុជា ត្រូវបានរំលឹកតាមរយៈព្រឹត្តិការណ៍ជិះកង់ចម្ងាយ ៧៣ គីឡូម៉ែត្រ ជុំវិញរាជធានីភ្នំពេញ ដោយមានកីឡាករ និងកីឡាការិនីជាង ៥០០នាក់ចូលរួម។ ទោះបីជាអ្នកចូលរួមមានវ័យ ខុសគ្នា និងបទពិសោធន៍ជិះកង់ខុសៗគ្នាក៏ដោយ ក៏ពួកគេមានគោលដៅរួមតែមួយ គឺចូលរួមអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងស្វាគមន៍ការរៀបចំភូមិហ្វ្រង់កូហ្វូនីនៅកម្ពុជា៕

ស្បៃខ្មែរ៖ ពីកេរដំណែលដូនតា ទៅជាស្ពាននៃការទូតវប្បធម៌អំឡុងជំនួបកំពូលហ្វ្រង់កូហ្វូនី 08.11.2026

ស្បៃខ្មែរ ជាស្នាដៃសិល្បៈប្រពៃណី ដែលមានប្រវត្តិផ្សារភ្ជាប់នឹងអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន និងបានបន្តដំណើរជីវិតមកដល់បច្ចុប្បន្ន។ លើសពីប្រើប្រាស់សម្រាប់តុបតែងលម្អកាយ ស្បៃខ្មែរ អាចក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានអត្ថន័យសម្រាប់ភ្ញៀវអន្តរជាតិ។ ការជ្រើសរើសស្បៃខ្មែរជាអំណោយដល់គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា មិនត្រឹមតែជាការបង្ហាញសិល្បៈប្រពៃណីប៉ុណ្ណោះទេ  ប៉ុន្តែក៏ជាការប្រើប្រាស់...

ធ្វើពីសារុង Les veilleurs ស្នាដៃរបស់​សិល្បករ ថាង សុធាទាក់ទាញ​ការកោតសរសើរពី ​ភ្ញៀវបារាំង 05.11.2026

អ្នកថែរក្សា Les veilleurs ជាភាសាអង់គ្លេស The Keepers​របស់​សិល្បករ ថាង សុធា​បានបង្ហាញមុខ​នៅ​សាលពិព័រណ៍របស់​លោក​លី សាត ក្នុង​សង្កាត់​Saint Germain des Prés កណ្តាល​ក្រុង​ប៉ារីស។ លោក​ម៉ឹង រដ្ឋា​ ប្រជាជនខ្មែរម្នាក់ដែល​រមែង​ឧបត្ថម្ភគាំទ្រ​ស្នាដៃ​សិល្បៈ​ខ្មែរជា​អ្នកផ្តួចផ្តើម​គំនិត​ចង់​ឲ្យ​សាធារណជនបារាំងស្វែងយល់​ពី​ការវិវត្តន៍ និងការរីកចម្រើន​ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់​សិល្បករខ្មែរ ថាង សុធា។ ឈាង បុប្ផា​បានច...

១០០​ឆ្នាំ​នៃបណ្ណ​សារដ្ឋាន​ជាតិ​៖ អ្នកសិក្សា​ស្រាវ​ជ្រាវ​ចង់​ឱ្យ​បណ្ណ​សារ​ជាតិ​បំប្លែង​​​ឯក​សារទៅ​​ជា​ទម្រង់ឌីជីថល 05.11.2026

រយៈពេលមួយសតវត្សរ៍(១៩២៦-២០២៦) ដែលបណ្ណសារដ្ឋានជាតិដើរតួនាទី​ជាឃ្លាំងស្តុកទុកឯកសារសំខាន់ៗរបស់កម្ពុជា ដែល​រួមមានឯកសាររដ្ឋបាល សន្ធិសញ្ញានានា ផែនទី ព្រមទាំងឯកសារកម្រផ្សេងទៀត។ ប្រមុខរដ្ឋា​ភិ​បាល​កម្ពុជាចាត់​ទុក​ឯកសារ​ក្នុង​បណ្ណ​សារ​ដ្ឋាន​ជាតិ​​មាន​តម្លៃជាង​មាស​ដុំ​ និង​ឆ្លុះ​បញ្ឆាំង​ពី​ឫសកែវនៃដួង​ព្រលឹង​ជាតិ​ខ្មែរ​។​ ឆ្លងកាត់​រយៈពេល​ ១០០​ឆ្នាំមក​នេះ​ ឯ​ក​សារ​មួយ​ចំនួន​បានរង​ការ​ពុក​ផុយ​ ដោយសារ​កត្តា​ផ្សេ...

មន្ត្រី​បណ្ណសារដ្ឋានជាតិ​កំពុង​បន្ត​សង្គ្រោះ ​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​តាំង​ពី​ជំនាន់​បារាំង 03.11.2026

បណ្ណសារដ្ឋានជាតិ គឺ​ជា​ឃ្លាំង​ចងចាំ​នៃ​ប្រវត្តិសាស្ត្រ​រដ្ឋបាល​កម្ពុជា ​ដែល​បាន​រក្សា​ទុក​ឯកសារ​រាប់ម៉ឺន ​តាំង​ពី​សម័យ​អាណាព្យាបាល​បារាំង​រហូត​ដល់​បច្ចុប្បន្ន។ តែ​ឯកសារ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ខូចខាត​ដោយសារ​អាយុកាល និង​កត្តា​បរិស្ថាន។ ការ​ជួយសង្គ្រោះ និង​ការ​ធ្វើ​ឌីជីថលនីយកម្ម​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ដើម្បី​រក្សា​មរតកឯកសារជាតិទាំង​នេះ៕

ពលរដ្ឋស្នើឲ្យពន្លឿនការជួសជុលកំណាត់ផ្លូវជាតិលេខ៣ ពីត្រពាំងរពៅទៅវាលរេញ 29.10.2026

កំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង២០គីឡូម៉ែត្រ ពីផ្សារត្រពាំងរពៅ ខេត្តកំពត ដល់ផ្លូវបំបែកវាលរេញ ខេត្តព្រះសីហនុ កំពុងបន្តរងការខូចខាតយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ។ ផ្លូវមានស្ថានភាពរអិល និងរលាក់នៅរដូវវស្សា ខណៈរដូវប្រាំងមានធូលីដីហុយខ្លាំង បង្កការលំបាក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រំពឹងថា រដ្ឋាភិបាលនឹងពន្លឿនការកែលម្អកំណាត់ផ្លូវជាតិលេខ៣ ឲ្យប្រសើរឡើង៕

ការសម្លាប់ និងជួញដូរសត្វព្រៃកំពុងបំផ្លាញអេកូទេសចរណ៍យ៉ាងស្ងៀមស្ងាត់ 26.10.2026

ព្រៃព្រឹក្សាដ៏ស្រស់បំព្រង សំឡេងសត្វបក្សាបក្សីយំឆ្លើយឆ្លងគ្នា បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏មានតម្លៃទាក់ទាញបេះដូងភ្ញៀវទេសចររាប់ម៉ឺននាក់ ឱ្យមកកាន់តំបន់អេកូទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។ ប៉ុន្តែនៅពីក្រោយសម្រស់ដ៏ស្រស់ត្រកាលនេះ ការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃ កំពុងក្លាយជាឃាតករលាក់មុខ បំផ្លាញសក្តានុពលសេដ្ឋកិច្ចបៃតង និងក្តីសង្ឃឹមរបស់សហគមន៍មូលដ្ឋានយ៉ាងស្ងៀមស្ងាត់។ ទោះជាយ៉ាងណា នៅតាមតំបន់ការពារ...

កុបកម្មប៉ារីស ១៧ តុលា៖ អាជីវករខ្មែរថា មិនមែនជាការលួចធម្មតា តែជាការប្លន់ និងបំផ្លាញ 23.10.2026

កុបកម្ម និង​បាតុកម្ម​ដ៏ហិង្សា​នៅទីក្រុង​ប៉ារីស​ កាលពីថ្ងៃសៅរ៍ទី ១៧​តុលាបាន​បន្សល់ទុកនូវ​ស្លាកស្នាមគួរ​ឲ្យកត់សំគាល់ ទាំងការខូច ខាតបង់​សម្ភារៈ និង​ផ្លូវចិត្ត​​​របស់​ស្រ្តីខ្មែរម្នាក់ ដែល​ជា​ម្ចាស់​ហាង​កាត់សក់​នៅ​ម្តុំ Place de la République។ មិនទាន់ងើប​ រើរួចខ្លួន​ពីការខាតបង់ដោយសារ​ការវាយសម្រុកចូលលួច​របស់របរក្នុងហាងកាលពី​ប៉ុន្មាន​ថ្ងៃមុនផង លោកស្រី​អៀ វ៉ាណេសា​ម្ចាស់ហាងកាត់សក់កំពុងបារម្ភ​ពី​សុខសុវត្ថិ...

មាស វិសាល​ស្វែងរករៀនភាសាខ្មែរ ព្រោះតែចង់​និយាយ ទាក់ទងជាមួយម្តាយ 23.10.2026

នៅទីក្រុង​ប៉ារីស សាលារៀន​ខ្មែរមិនត្រឹម​ជា​កន្លែង​បង្រៀនភាសា​ខ្មែរ​ដល់​ជនជាតិបារាំង​ដើមកំណើតខ្មែរ ឬ​ជនជាតិបារាំង​សុទ្ធ ប៉ុន្តែ ជាកន្លែង​ចែករំលែក​ចំណេះដឹង ផ្សព្វផ្សាយ​វប្បធម៌ ប្រវត្តិសាស្រ្ត​ខ្មែរ​ដល់​ជនបរទេស និង​កូនខ្មែរ​ដែល​កើតធំដឹងក្តីនៅទឹកដីបារាំង។ចូល​ខ្លួន​ជា​ប្រធានថ្មី​របស់​សមាគម​វប្បធម៌​បារាំង​ខ្មែរ ដែលជាម្ចាស់គ្រប់គ្រង​សាលារៀនខ្មែរនៅប៉ារីស មាស​ វិសាលប្រាថ្នាចង់​ឲ្យ​សាលារៀនខ្មែរ​នៅប៉ារីស​​ក្ល...

អនាគតភាសាស្អូចកំពុងប្រឈមនឹងការសាបសូន្យ 23.10.2026

ជនជាតិដើមភាគតិចស្អូចភាគច្រើនរស់នៅជិតផ្សារវាលរេញ ម្ដុំវត្តសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។បច្ចុប្បន្ន ជនជាតិស្អូចមានចំនួន ៤៣គ្រួសារ កំពុងរស់នៅលាយឡំជាមួយពលរដ្ឋខ្មែរ និងប្រើប្រាស់ភាសាខ្មែរជំនួសឱ្យភាសាកំណើត។ ចាស់ទុំជនជាតិដើមភាគតិចស្អូចកំពុងព្រួយបារម្ភជាខ្លាំងពីជោគវាសនាភាសា និងអត្តសញ្ញាណរបស់ជនជាតិស្អូចនាពេលអនាគត ខណៈកូនចៅកាន់តែឃ្លាតឆ្ងាយពីភាសាកំណើត ៕

បណ្ណាសារដ្ឋានជាតិជាស្ពានភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគត 19.10.2026

ក្នុងឆ្នាំ១៩២៦ ទេសាភិបាលបារាំងបានបង្កើតបណ្ណាសារដ្ឋាន ជាឃ្លាំងរក្សាទុកឯកសាររដ្ឋបាលផ្លូវការ សន្ធិសញ្ញានានា ផែនទីព្រំដែន រចនាសម្ព័ន្ធរដ្ឋបាលពីថ្នាក់ភូមិឃុំរហូតដល់ថ្នាក់ជាតិ និងកំណត់ត្រាផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងសម័យអាណាព្យាបាលបារាំង។ ​១០០ឆ្នាំកន្លងមកនេះ បណ្ណសារដ្ឋានជាតិ ប្រៀបបាននឹងអង្គចងចាំរដ្ឋបាលប្រទេសកម្ពុជា ពីសម័យកាលមួយទៅសម័យកាលមួយមានទាំងផ្អែមល្ហែម និងល្វីងជូរចត់។ ក្នុងន័យនេះ បណ្ណាសារ ជាស្ពានភ...

ផលិតផលកសិកម្ម​កម្ពុជា​បង្ហាញមុខ​យ៉ាងហ៊ឹកហ៊ាក់ជាលើកទី​១​ នៅ​ពិព័រណ៍ចំណីអាហារSIAL ប៉ារីស 18.10.2026

សហគ្រាស ក្រុមហ៊ុនផលិតផលកសិកម្ម​កម្ពុជា​ប្រមាណជាង​៣០​បាន​បង្ហាញមុខ​យ៉ាង​ព្រោងព្រាត​នៅក្នុង​ពិព័រណ៍ពាណិជ្ជកម្ម​ម្ហូបអាហារអន្តរជាតិ SIAL Paris ​ដែលប្រព្រឹត្តទៅពីថ្ងៃសៅរ៍ទី​១៧ ដល់​ថ្ងៃទី​២១​តុលា។ ជាលើកទី១នៅក្នុង​ប្រវត្តិ ​ចូលរួម​របស់ខ្លួន​នៅក្នុង​ពិព័រណ៍​ ​ចំណីអាហារអន្តរជាតិនៅទីក្រុង​ប៉ារីស​(ពិព័រណ៍​ស្យាល់ប៉ារីស SIAL Paris) កម្ពុជា​មាន​ពន្លាជាតិធំទូលាយ​នៅក្នុង​ចំណោម​ពន្លាជាតិ​របស់​ប្រទេស​ជាង​១២០​ដែលបា...

អង្គការស៊ីប៉ាបន្តជួយកុមារតាមឡឥដ្ឋតាមរយៈការអប់រំ និងបណ្ណាល័យចល័ត 17.10.2026

អង្គការស៊ីប៉ាកំពុងបន្តអនុវត្តគម្រោងមួយនៅតាមសិប្បកម្មឡឥដ្ឋ ដើម្បីផ្តល់ឱកាសឱ្យកុមារ និងយុវជនទទួលបានការសិក្សាអប់រំ និងចំណេះដឹងទាក់ទងនឹងការអាន និងសរសេរ។ ចាប់តាំងពីឆ្នាំ២០១៨មក កុមារ និងយុវជនប្រមាណ ១ ៨០០នាក់ រួមទាំងឪពុកម្តាយរបស់ពួកគេផង បានទទួលប្រយោជន៍ពីគម្រោងនេះ ខណៈពួកគេ កាលពីពេលកន្លងទៅ មិនត្រូវបានយកចិត្តទុកដាក់ រស់នៅក្នុងភាពក្រីក្រ បោះបង់ចោលការសិក្សា និងពឹងផ្អែកលើការងារធ្ងន់ដើម្បីបានកម្រៃ។ 

ពិព័រណ៍ «ស្មាដៃកម្មករកាត់ដេរ៖ សំឡេងដែលត្រូវបានបញ្ចេញ» ឆ្លុះបញ្ចាំងពីជីវិត និងសុបិន្តកម្មកររោងចក្រ 15.10.2026

ចាប់ពីថ្ងៃទី០៤ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ មជ្ឈមណ្ឌលនៃក្តីមេត្តា ឬ Meta House បានរៀបចំតាំងពិព័រណ៍ «ស្មាដៃកម្មករកាត់ដេរ៖ សំឡេងដែលត្រូវបានបញ្ចេញ»។ តាមរយៈផ្ទាំងគំនូរ សំណេររឿងនិទាន និងវីដេអូខ្លី កម្មករកាត់ដេរមួយចំនួនបានរៀបរាប់ពីសុបិន្ត បញ្ហាប្រឈម និងមោទនភាពក្នុងអាជីពរបស់ពួកគេ។ ទោះជាយ៉ាងណា គ្រូបង្គោល និងសិក្ខាកាមយល់ថា សំឡេងដែលមិនអាចបន្លឺជាពាក្យសម្តី ត្រូវបានជំនួសដោយសិល្បៈគំនូរ និងរឿងនិទានដើ...

បុណ្យភ្ជុំ​បិណ្ឌ​​វត្តព្រះ​វិហារសួគ៌ ខេត្ត​កណ្តាល បិទបញ្ចប់ដោយបំបោលក្របីនិងសេះ 12.10.2026

​វត្តព្រះ​វិហារ​សួគ៌ក្នុងខេត្តកណ្តាល  បិទបញ្ចប់ពិធីបុណ្យភ្ជុំបិណ្យ ជាមួយ​កម្មវិធីបំបោលក្របី និងសេះ។  ​ពិធី​​បំបោល​ក្របីនិងសេះ គឺជា​ទំនៀមទម្លាប់​ ពីដូនតា ដើម្បី​សុំ​សេចក្តីសុខ​ពី​លោកតា​ម្ចាស់​ស្រុក និងឧទ្ធិសដល់បារមី​​ព្រះអង្គ​វត្តព្រះ​វិហារ​សួគ៌ ដើម្បីសុំឲ្យលោក​ថែរក្សា​អ្នកស្រុក និង​សត្វ​ពាហនៈ កុំមាន​ជំងឺ​ឈឺថ្កាត់៕

ការវេចនំអន្សមក្នុងរដូវបុណ្យភ្ជុំបិណ្ឌបន្តជាប្រពៃណីមួយសម្រាប់ពលរដ្ឋខ្មែរភាគច្រើន 09.10.2026

នៅរៀងរាល់រដូវភ្ជុំបុណ្យ គេសង្កេតឃើញពលរដ្ឋខ្មែរភាគច្រើនតែងវេចនំអន្សមជ្រូក អន្សមចេក នំបត់ និងនំគមដើម្បីយកទៅវត្ត។ នេះជាប្រពៃណីមួយមិនអាចខ្វះបាន ពិសេសអ្នករស់នៅទីជនបទ។ តែសម្រាប់អ្នកទីក្រុង ឬទីប្រជុំជន ប្រពៃណី​វេចនំអន្សមនេះមិនសូវមាន និងត្រូវបានជំនួសដោយការទិញពីផ្សារ៕

ក្រសួងអប់រំ និងសមាគមគ្រូបង្រៀនអបអរទិវាគ្រូបង្រៀនពិភពលោកក្នុងបរិបទ ២ខុសគ្នា 05.10.2026

ថ្ងៃទី៥ តុលា ជាខួបលើកទី៣២ នៃទិវាគ្រូបង្រៀនពិភពលោក។ នៅកម្ពុជា ការអបអរទិវាគ្រូបង្រៀនបានធ្វើឡើងក្នុងទិដ្ឋភាព ២ខុសគ្នា រវាងក្រសួងអប់រំ និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ក្រសួងអប់រំបានរៀបចំទិវានេះដោយរំលឹកពីវីរៈភាពរបស់គ្រូបង្រៀនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងសមត្ថភាពរបស់គ្រូបង្រៀនថែមទៀតក្នុងសម័យបច្ចកវិទ្យាទំនើប។ តែសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានយកឱកាសនេះដើម្បីទាមទារឲ្យដំឡើងប្រាក់ខែគ្រូបង្រ...

រទេះសាឡីត្រូវបានគេយកទៅធ្វើជាគ្រឿងតាំងលម្អដ៏ពេញនិយម 01.10.2026

រទេះគោជាមធ្យោបាយដឹកជញ្ជូនមួយដែលអ្នកសែ្រចម្ការយកទៅដឹកស្រូវ អង្ករ ចម្បើង ឬកណ្តាប់។ តែបច្ចុប្បន្ន ដោយមានមធ្យោបាយដឹកជញ្ជូនទំនើបផ្សេងទៀត រទេះគោហាក់ត្រូវបានគេបំភ្លេចចោលសឹងតែទាំងស្រុង។ បើតាមជាងដំឡើងរទេះគោ បច្ចុប្បន្ននេះ រទេះគោខ្នាតតូច ឬរទេះសាឡីត្រូវបានគេយកទៅធ្វើជាគ្រឿងតាំងលម្អដ៏ពេញនិយម។ តែគេកត់សម្គាល់ឃើញថា នៅតាមភូមិនីមួយៗ មានជាងឈើតិចតួចណាស់ដែលអាចដំឡើងរទេះគោបាន។

ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧ ឡើងដល់ ២១២ដុល្លារ 30.09.2026

ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរបានឡើងដល់ចំនួន ២១២ដុល្លារក្នុងមួយខែ។ តាមពិតនៅថ្ងៃទី៣០ កញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបានសម្រេចកំណត់យកតួលេខត្រឹមតែ ២១០ដុល្លារប៉ុណ្ណោះ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានសម្រេចឱ្យបន្ថែមចំនួន ២ដុល្លារទៀត។ ទោះជាយ៉ាងនេះក្តី តំណាងសហជីពបន្តបង្ហាញការខកចិត្តដោយចាត់ទុកការតំឡើងប្រាក់ឈ្នួលត...

បិណ្ឌ១៖ ពលរដ្ឋខ្មែរជាច្រើនចូលរួមបោះបាយបិណ្ឌ និងកាន់បិណ្ឌនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ 27.09.2026

ថ្ងៃ​អាទិត្យ ទី២៧ ខែ​កញ្ញា ​ឆ្នាំ២០២៦នេះ គឺ​ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ ​​នៃ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ។ វត្តចង្ក្រានតាព្រហ្ម​ស្ទឹងមានជ័យ ​ក៏ដូចជា​វត្តអារាមជាច្រើនទៀតនៅទូទាំង​ប្រទេស​កម្ពុជា​ បាន​រៀបចំ​ពិធីបោះបាយបិណ្ឌ និង​កាន់បិណ្ឌ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ពុទ្ធបរិស័ទជឿថា ការធ្វើ​បែប​នេះ សាច់ញាតិ ដែលបានកើតជា​ប្រេត ​នឹង​ទទួល​បាន​នំ​ចំណី ដើម្បីបរិភោគ និងកាត់បន្ថយការស្រេកឃ្លាន៕

Listen to the បទយកការណ៍ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.