SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episodes

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Author

SBS

Category

News

Podcast website

www.sbs.com.au

Latest episode

Jun 29, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

ពិព័រណ៍លក់សៀវភៅ Big Bad Wolf មានសៀវភៅ​រាប់លានក្បាល​ជា​ភាសាខ្មែរ និង​អង់គ្លេស 30.10.2024

ពិព័រណ៍លក់សៀវភៅ Big Bad Wolf បើកលក់សៀវភៅរាប់លានក្បាល ជាភាសាខ្មែរ និងអង់គ្លេស ដាក់តាំងលក់នៅផ្សាររុងរឿង នៅជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការលក់បញ្ចុះតម្លៃពិសេសពី ១០% ទៅ ៥០%។ កម្មវិធីពិព័រណ៍សៀវភៅខ្នាតធំប្រចាំឆ្នាំនេះ បើកទ្វារពីម៉ោង ១០ព្រឹក ដល់ម៉ោង ១២យប់។

ព្រះរាជពិធីបុណ្យខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ 30.10.2024

ចាប់តាំងពីថ្ងៃទី២៨ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែតុលានេះ ពិធីបុណ្យយ៉ាងមហោឡារិក ត្រូវបានប្រារព្ធឡើង នៅព្រះបរមរាជវាំង ដើម្បីអបអរសាទរខួប ២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

First homebuyer’s guide: Getting a home loan in Australia - មគ្គទ្ទេសក៍សម្រាប់អ្នកទិញផ្ទះដំបូង៖ ប្រាក់កម្ចីទិញផ្ទះនៅប្រទេសអូស្ត្រាលី 29.10.2024

For first-time borrowers, the home loan application process can feel overwhelming. Learn the basics around interest rates, the application process and government support you may be eligible for in Australia. - តាមធម្មតា ការទិញផ្ទះ គឺជាការទិញរបស់ដ៏ធំបំផុតមួយក្នុងជីវិតរបស់មនុស្សម្នាក់។ ការត្រៀមសម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំបែបនេះអាចមានអារម្មណ៍ថាលើសលប់។ ប៉ុន្តែការយល់ដឹងអំពីជម្រើសរបស់អ្នក ន...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ 29.10.2024

** មេដឹកនាំគណបក្សសម្ព័ន្ធ លោក David Crisafulli ស្បថចូលកាន់តំណែងជាអភិបាលរដ្ឋទី៤១របស់រដ្ឋគ្វីនស្លេន។ ** ការស្ទង់មតិមួយបង្ហាញថា ប្រជាជនអាម៉េរិកកំពុងតែខិតទៅរកការបោះឆ្នោតជាមួយភាពមិនសប្បាយចិត្តយ៉ាងខ្លាំង អំពីអ្វីដែលអាចកើតឡើង នៅពេលដែលលទ្ធផលត្រូវបានប្រកាស។ ** អ៊ីស្រាអែលហាមឃាត់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ។

ទស្សនវិស័យសេដ្ឋកិច្ចរបស់IMF ដែលពិភពលោកទន្ទឹងរង់ចាំស្តាប់ -តើវាជាដំណឹងល្អសម្រាប់អូស្ត្រាលីទេ? 25.10.2024

មូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍ថា អតិផរណារបស់ប្រទេសអូស្ត្រាលីនឹងកើនឡើងពី 2.8% ទៅ 3.6%នៅចុងឆ្នាំក្រោយ។ ទស្សនវិស័យនេះដាក់ប្រទេសអូស្ត្រាលីចូលទៅក្នុងចំណោមប្រទេសសេដ្ឋកិច្ចជឿនលឿនដែលដំណើរការអាក្រក់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិថ្លៃចំណាយការរស់នៅ។ ការព្យាករណ៍នេះកើតឡើងបន្ទាប់ពីទេសាភិបាលរងធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលីបានបង្អាក់ការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់កាលពីថ្ងៃច័ន្ទ ហើយវាអាចមានន័...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ 25.10.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលី និងអង់គ្លេសចាប់ដៃគូលើកិច្ចព្រមព្រៀងអាកាសធាតុថ្មី។ ** មានការជំរុញឱ្យអតិថិជនធ្វើបច្ចុប្បន្នភាពទូរសព្ទដៃរបស់ពួកគេ នៅមុនពេលបិទប្រព័ន្ធ 3G នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ** តៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយប្រទេសចិន។

អ្នកកាសែតខ្មែរ លោក ម៉ិច ដារ៉ា ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ដោយ​មាន​លក្ខខណ្ឌ 24.10.2024

លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មាននៅកម្ពុជា ដែលមិនមានស្ថាប័នអង្គភាព ឬហៅថា Freelancer ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីម៉ោង ១២ និង២២នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីយុវជនរូបនេះ ជាប់ឃុំឃាំង រយៈពេល ២៥ថ្ងៃ នៅពន្ធនាគារខេត្តកណ្តាល ក្នុងសំណុំរឿងបង្ហោះព័ត៌មានមិនពិតតាមហ្វេសប៊ុកផ្ទាល់ខ្លួន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ 24.10.2024

** មានការចោទសួរអំពីសិទ្ធិរបស់លោកស្រី Lidia Thorpe ក្នុងការអង្គុយក្នុងអសនៈនៅព្រឹទ្ធសភា។ ** មនុស្សរាប់លាននាក់ត្រូវបានគិតថ្លៃចំណាយបន្ថែមខុស នៅពេលបង់ប្រាក់ផាកពិន័យ ការចុះឈ្មោះ និងថ្លៃសេវារដ្ឋាភិបាលផ្សេងៗទៀត ក្នុងរដ្ឋញូសៅវែល។ **សិស្សជាង៣០នាក់រងរបួសដោយសារផ្ទុះស្រាក្រឡុក នៅវិទ្យាល័យមួយក្នុងប្រទេសឈីលី។

តើជំងឺថ្លើមអាចជាបញ្ហាក្នុងការទទួលបានទិដ្ឋាការពីប្រទេសអូស្រ្តាលីដែរឬទេ? 23.10.2024

អូស្រ្តាលីតម្រូវឲ្យបេក្ខជនធ្វើតេស្តសុខភាពនៅពេលដែលពួកគេដាក់ពាក្យស្នើរសុំទិដ្ឋាការប្រភេទខ្លះ។ ក្នុងនោះជំងឺថ្លើម ក៏ជាបញ្ហាមួយដែលមានការយកចិត្តទុកដាក់ពីនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការពិចារណាទិដ្ឋាការមួយចំនួនផងដែរ។ តើជំងឺថ្លើមជាបញ្ហាក្នុងការទទួលបានទិដ្ឋាពីប្រទេសអូស្រ្តាលីដែរឬទេ? សូមស្តាប់កិច្ចសម្ភាន៍ជាមួយកញ្ញា ហឿង មានទេពី មន្រ្តីសុខភាពសាធារណះរបស់អង្គការសុខភាពថ្លើមលីវឺវែល (Liverwell)។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ 23.10.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អាជ្ញាធរថ្កោលទោសក្រុមបាតុករស្តាំនិយម ដែលបំបែកការប្រមូលផ្តុំគាំទ្រដល់សិទ្ធិជនភៀសខ្លួនក្នុងទីក្រុងម៉ែលប៊ន ។ ** ASIC ប្តឹងក្រុមហ៊ុនធានារ៉ាប់រងយក្ស QBE ពីបទបោកបញ្ឆោតអតិថិជន។ ** អ៊ីស្រាអែលបញ្ជាក់អះអាងពីការសម្លាប់មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា។

ខួបទី២០ឆ្នាំ​នៃការ​គ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រឆ្នាំនេះ នឹងប្រារព្ធធ្វើធំជាងរាល់ឆ្នាំ 23.10.2024

ព្រះរាជពិធីបុណ្យខួបលើកទី២០ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី នៅឆ្នាំនេះ នឹងប្រារព្ធឡើង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ថ្ងៃទី២៩ និងថ្ងៃទី៣០ តុលា ២០២៤ ដោយមានទ្រង់ទ្រាយធំ មហោឡារិកជាងរាល់ឆ្នាំ។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងបុណ្យអន្តរជាតិ។

សង្គមស៊ីវិល បក្សនយោបាយ និង​រដ្ឋាភិបាលខ្មែរ បន្តមានទស្សនៈខុសគ្នាជុំវិញ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស 23.10.2024

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាខួប ៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ នៅឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៨ និងអ្នកនយោបាយមួយចំនួន មកពីគណបក្សក្រៅរដ្ឋាភិបាល បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា គោរពតាមស្មារតីបង្រួបបង្រួមជាតិនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ខណៈពួកគេ លើកឡើងថា កម្ពុជា មិនទាន់អនុវត្តពេញលេញនៅឡើយ ចំពោះលក្ខខណ្ឌមួយចំនួន នៃកិច្ចព្រមព្រៀងបញ្ចប់...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ 22.10.2024

ព័ត៌មានសម្រាប់ថ្ងៃនេះរួមមាន៖ *** រូបសំណាកម្ចាស់ក្សត្រី Queen Victoria ត្រូវបានបំផ្លិចបំផ្លាញនៅពេលដែលស្តេច Charles ធ្វើទស្សនកិច្ចនៅ ក្រុងស៊ីដនី។ ***ប្រជាជនអូស្ត្រាលីដែលព្យាយាមចូលប្រើគេហទំព័រអាសអាភាស និងហ្គេមអនឡាញមួយចំនួន នឹងត្រូវឆ្លងកាត់ការធ្វើតេស្តអាយុ។ *** អ៊ីរ៉ង់ត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនសាច់ប្រាក់ និងមាស ទៅឱ្យក្រុមហេសបូឡាហ៍នៅប្រទេសលីបង់។

#72 Talking about which team sport to join (Med) - សិក្សាភាសាអង់គ្លេសភាគទី72៖ និយាយអំពីការចូលរួមលេងកីឡាជាក្រុម 22.10.2024

Learn how to describe social team sports and choose one that is right for you. - សិក្សាពីរបៀបពណ៌នាអំពីកីឡាជាក្រុម និងការជ្រើសរើសកីឡាណាមួយដែលសាកសមសម្រាប់អ្នក។

The impacts of First Nations tourism - ឥទ្ធិពលនៃទេសចរណ៍ជនជាតិដើមដំបូងអូស្រ្តាលី 22.10.2024

Are you seeking a truly impactful Australian travel experience? Whether you’re seeking wilderness, food, art or luxury, there are plenty of First Nations tourism adventure that you can explore, led by someone with 65,000 years of connection to this land. Not only will you deepen your experience, but you’ll help drive cultural and economic opportunities for First Nations communities. - តើអ្នកកំពុងស...

រដ្ឋាភិបាលអូស្រ្តាលីសន្យាថានឹងបង្រ្កាបយុទ្ធសាស្ត្រកំណត់តម្លៃដែលមិនស្មោះត្រង់ 18.10.2024

រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីកំពុងចាត់វិធានការដោះស្រាយវិធីសាស្ត្រកំណត់ថ្លៃដែលមិនស្មោះត្រង់ ដូចជាមានថ្លៃសេវាលាក់កំបាំង និងការពិបាកក្នុងការលុបចោលការជាវ “subscription”។ អាជីវកម្មមួយចំនួនដូចជា កន្លែងហាត់ប្រាណ gym ក្រុមហ៊ុនអាកាសចរណ៍ អ្នកលក់រាយតាមអនឡាញ និងក្រុមហ៊ុនលក់សំបុត្រ កំពុងស្ថិតក្នុងការចាប់អារម្មណ៍ ដោយសាររដ្ឋាភិបាលសម្លឹងមើល លើការលុបបំបាត់ការអនុវត្តដែលអាចបង្កគ្រោះថ្នាក់ជាសក្តានុពល ដែលមិនត្រូវបានហាមឃ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ 18.10.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **អាយុរបស់កុមារដែលត្រូវទទួលទោសផ្នែកព្រហ្មទណ្ឌ បន្ទាបចុះមកកាន់តែក្មេងនៅដែនដីភាគខាងជើង។ ** លោក Jim Chalmers ឆ្លើយតបទៅនឹងការអំពាវនាវពីគណបក្សហ្រ្គីន ឱ្យលុបចោលការកាត់កងពន្ធ negative gearing ។ ** រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី ឆ្លើយតបចំពោះការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស់ លោកYahya Sinwar។

កម្ពុជាបោះពុម្ព និងប្រកាសដាក់ឱ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀល 17.10.2024

កាលពីថ្ងៃទី១៦ ខែតុលា រាជរដ្ឋាភិបាលកម្ពុជា បានបោះពុម្ព និងប្រកាសដាក់ឱ្យចរាចរក្រដាសប្រាក់ ប្រភេទថ្មី ២សែនរៀល។ ការបោះពុម្ពក្រដាសប្រាក់រៀលថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសថា ដើម្បីអបអរសាទរខួប ២០ឆ្នាំ នៃការគ្រងរាជសម្បត្តិ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី២៩ តុលា ២០០៤ - ថ្ងៃទី២៩ តុលា ២០២៤។

កម្ពុជា​ឃាត់​មន្ត្រី​ប៉ូលិស​ដែល​មានក្បាលពោះធំ​មិនឱ្យ​ចេញ​ធ្វើការតាមទីសាធារណៈ និង​ប្រកាសលុបស្លាកលេខយានយន្ត ន.ប 17.10.2024

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានប្រកាស ដាក់បទបញ្ជាទៅកាន់មេប៉ូលិសថា ចាប់ពីពេលនេះតទៅ មន្រ្តីនគរបាល ដែលមានក្បាលពោះធំ មិនត្រូវឱ្យចេញធ្វើការខាងក្រៅការិយាល័យទៀតទេ។ លោក ក៏បានណែនាំឱ្យប៉ូលិសទាំងអស់ នៅកម្ពុជា ត្រូវហាត់ប្រាណ សម្រកក្បាលពោះ ដើម្បីសុខភាពល្អផង និងដើម្បីឱ្យស័ក្តិសមជាសមត្ថកិច្ច ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋផងដែរ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ 17.10.2024

** អត្រាបង្កកំណើតរបស់ប្រទេសអូស្រ្តាលី ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល 17 ឆ្នាំ។ ** រដ្ឋាភិបាលអូស្រ្តាលីលុបចោលទិដ្ឋាការរបស់សាស្ត្រាចារ្យច្បាប់អាមេរិកមួយរូប។ ** ប៉ូលិសកំពុងស៊ើបអង្កេតលើការស្លាប់របស់អតីតតារាចម្រៀងក្រុមOne Direction លោក Liam Payn។

ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ និងតួនាទីរបស់គណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋវិចថូរៀ 16.10.2024

ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់នៅក្នុងរដ្ឋវិចថូរៀកំពុងតែប្រព្រឹត្តទៅក្នុងខែតុលានេះ តាមរយៈការបោះឆ្នោតតាមសំបុត្រដែលផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍ ខណៈដែលលើកនេះមិនមានការទៅបោះឆ្នោតដោយផ្ទាល់នៅមណ្ឌលឡើយ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ 16.10.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សុន្ទរកថារបស់លោកស្រី Penny Wong ត្រូវបានរំខានដោយក្រុមតស៊ូមតិគាំទ្រប៉ាឡេស្ទីន។ ** របាយការណ៍ថ្មីបង្ហាញពីការលំបាកក្នុងការស្វែងរកលំនៅឋានតម្លៃសមរម្យក្នុងនាមជាបុគ្គលិកកម្មករចាំបាច់។ ** ក្រុមក្មេងជំទង់និយាយអំពីសំណើរបស់រដ្ឋាភិបាលសហព័ន្ធក្នុងការហាមឃាត់ពួកគេពីប្រព័ន្ធផ្សព្វផ្សាយសង្គម ។

នាយករដ្ឋមន្រ្តីកម្ពុជាមិនចូលរួម​ពិធីរម្លឹកព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ 16.10.2024

ថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ បានចូលរួមថ្វាយកម្រងផ្កា គោរព និងរម្លឹកព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីថ្ងៃទី១៥ ខែតុលា។ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ គឺជាថ្ងៃគម្រប់ខួប ១២ឆ្នាំ ដែលសម្តេចព្រះ នរោត្ដម សីហនុ អតីតព្រះមហាក្សត្រខ្មែរ បានសោយទិវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្ម ៩០វស្សា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ 15.10.2024

ព័ត៌មានសម្រាប់ថ្ងៃនេះរួមមាន៖ ** ការគិតថ្លៃសេវាបន្ថែមលើការកោសកាតធនាគារអាចនឹងលែងមាននៅឆ្នាំ២០២៦។ ** មានការជំរុញឱ្យប្រជាជនអូស្ត្រាលីឆែកមើលឧបករណ៍បច្ចេកវិទ្យារបស់ពួកគេ ខណៈដែលសេវាកម្ម 3G នឹងបិទនៅពីរសប្តាហ៍ទៀត។ ** ទំនាក់ទំនងការទូតរវាងកាណាដា និងឥណ្ឌាកាន់តែយ៉ាប់យ៉ឺន ខណៈពេលដែលប្រទេសទាំងពីរបណ្តេញមន្ត្រីការទូតកំពូលរបស់គ្នាទៅវិញទៅមក។

Understanding shared housing in Australia - ស្វែងយល់ពីការរស់នៅក្នុងផ្ទះជួលរួមគ្នា នៅក្នុងប្រទេសអូស្រ្តាលី 15.10.2024

Shared housing is becoming increasingly popular in Australia, as more people look to reduce rental costs. So, what key factors should you consider when searching for shared accommodation, and how can you avoid potential scams? - លំនៅដ្ឋានរួមគ្នា ឬការជួលផ្ទះនៅជុំគ្នា ឬ shared house កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេសអូស្ត្រាលី ដោយសារមនុស្សកាន់តែច្រើនស្វែងរកការចែករំលែកផ្ទះឬបន្ទប់ជួលជ...

Listen to the SBS Khmer - SBS ខ្មែរ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.