វីអូអេ
អប់រំ - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
សំឡេងជំនាន់ថ្មី៖ YEP Academy ភ្ជាប់ទំនាក់ទំនងយុវជនជាមួយធម្មជាតិនិងភាពជាខ្លួនឯង - កញ្ញា 09, 2024 09.09.2024 13:19
គម្រោង YEP Academy បង្កើត និងដឹកនាំដោយក្រុមយុវជនចម្រុះដែលមានចំណង់ចំណូលចិត្តចំពោះធម្មជាតិ សកម្មភាពក្រៅ និងការពង្រឹងអំណាច នៅក្នុងការដឹកនាំ និងសម្របសម្រួលយុវជនក្នុងការចូលរួមសកម្មភាពនានានៅខាងក្រៅ និងបង្កើតផលវិជ្ជមានលើខ្លួនឯង សហគមន៍ និងបរិស្ថាន។ កញ្ញា លី ស៊ូហ៊ាង សហស្ថាបនិក YEP Academy លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឱ្យវីអូអេថា YEP Academy ផ្តល់ឱកាសឱ្យយុវជនភ្ជាប់ទំនាក់ទំនងជ...
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការសហការជាវិជ្ជមានរវាងស្រ្តីនិងបុរសធ្វើឱ្យការងារកាន់តែទទួលលទ្ធផលល្អប្រសើរ - មិថុនា 06, 2023 05.06.2023 23:11
អ្នកស្រី ម៉ម ដាត្ថាលីណែត ជាស្ថាបនិក Cam Book Club និងជាអនុប្រធានទទួលបន្ទុកកិច្ចការផ្ទៃក្នុងនៃសមាគមសហគ្រិនស្រ្តីកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ការគិតរបស់បុរស ខុសគ្នាពីការគិតរបស់ស្រ្តី។ ដូច្នេះនៅគ្រប់ស្ថាប័ន ការចូលរួមសហការជាវិជ្ជមានរបស់ស្រ្តីជាមួយនឹងបុរស មិនថាលើកិច្ចការអ្វីក៏ដោយ ពិតជាអាចនាំនូវលទ្ធផលការងារដែលទទួលបានមានតុ...
បទសម្ភាសន៍ VOA៖ និស្សិតខ្មែរនៅវូហានរីករាយចំពោះការបើកទីក្រុងនេះឡើងវិញក្រោយការបិទជិត៣ខែដោយសារជំងឺកូវីដ១៩ - មេសា 11, 2020 10.04.2020 9:32
អាជ្ញាធរចិនកាលកាលពីថ្ងៃទី៨ ខែមេសា បានបើកឡើងវិញនូវចរាចរណ៍ចេញចូលនិងសកម្មភាពខ្លះនៅទីក្រុងវូហាន Wuhan ភាគកណ្តាលប្រទេសចិន ដែលជាប្រភពនៃការផ្ទុះរាតត្បាតជំងឺកូវីដ១៩ ក្រោយពីបានដាក់វិធានការតឹងរ៉ឹងបិទសកម្មភាពទីក្រុងនេះអាស់១១សប្តាហ៍កាលពីថ្ងៃទី២៣ខែមករា។ លោក ប៉ែន បារាំង ជានិស្សិតខ្មែរមួយរូបថ្នាក់អនុបណ្ឌិត ផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដែលកំពុ...
យុវជនខ្មែរម្នាក់ចងក្រងសៀវភៅឯកសារដើម្បីបញ្ជ្រាបចំណេះដឹងបន្ថែមពីអគារបេតិកភណ្ឌនៅកម្ពុជា - កុម្ភៈ 13, 2020 12.02.2020 11:47
យុវជន ស្រ៊ិន សុខមាន ជាអ្នកស្រឡាញ់ប្រវត្តិសាស្រ្តនិងវប្បធម៌ខ្មែរមួយរូបនៅកម្ពុជា។ លោកបានចំណាយពេលវេលាជាច្រើនឆ្នាំដើម្បីចងក្រងនូវសៀវភៅស្តីពីអគារបេតិកភណ្ឌមួយក្រោមចំណងជើងថា «កម្ពុជាកន្លះសតវត្សរ៍មុននិងក្រោយ ភាគមួយ»។ សៀវភៅកម្រងឯកសារមួយនេះឆ្លុះបញ្ចាំងពីសំណង់អគារស្ថាបត្យកម្មទៅតាមសម័យកាលនីមួយៗ ធៀបនឹងស្ថានភាពសំណង់អគារទាំងនោះនាពេលបច្ចុប្បន្ន។ លោក សុ...
Hello VOA សំឡេងជំនាន់ថ្មី៖ ការយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយ ធ្វើឲ្យអ្នកប្រើប្រាស់ទាញប្រយោជន៍ពីអ៊ីនធឺណិតនិងកាត់បន្ថយហានិភ័យ - ធ្នូ 16, 2019 16.12.2019 33:37
ស្របពេលដែលការប្រើប្រាស់អ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិកមានការកើនឡើង អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន កំពុងត្រូវបានបញ្ជ្រៀបដល់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅកម្ពុជា ដើម្បីឲ្យអ្នកប្រើប្រាស់ប្រើបានដោយភាពត្រឹមត្រូវ។ កញ្ញា ហួត សាលីនិត មន្ត្រីកម្មវិធីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន និងលោក ម៉ម វិបុល អ្នកសម្របសម្រួលកម្មវិធីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និង...
បទសម្ភាសន៍VOA៖ យុវសិស្សកម្ពុជាឈ្នះមេដាយបួនពីកម្មវិធីប្រកួតពិភាក្សានៅ ស.រ.អា - វិច្ឆិកា 19, 2019 18.11.2019 9:00
យុវសិស្សកម្ពុជាឈ្មោះ អាង វណ្ណច័ន្ទនីដា ជាសិស្សថ្នាក់ទី៨នៃសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញបានទទួលមេដាយមាសចំនួន១និងប្រាក់ចំនួនបីពីកម្មវិធី «ការប្រកួតជើងឯក»ដែលបានរៀបចំកាលពីថ្ងៃ ទី៨ដល់១៣ខែវិច្ឆិកានៅសាកលវិទ្យាល័យយែល (Yale) ក្នុងសហរដ្ឋអាមេរិក។ កម្មវិធីពិភាក្សាដេញដោលនេះផ្តោតលើប្រធានបទ«ពិភពលោកដែលគេមិនសូវយកចិត្តទុកដាក់» (W...
Hello VOA «សំឡេងជំនាន់ថ្មី»៖ បទពិសោធន៍អ្នកនិពន្ធវ័យក្មេងក្នុងរបត់ថ្មីនៃវិស័យអក្សរសិល្ប៍ខ្មែរ - តុលា 21, 2019 21.10.2019 30:35
ចរន្តនៃការអាននិងការតែងនិពន្ធហាក់បានងើបឡើងវិញ នារយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលផ្ដល់ជាការពិសោធន៍សម្រាប់ការផលិតស្នាដៃនិពន្ធន៍ថ្មីបន្ថែម សម្រាប់អ្នកនិពន្ធជំនាន់ថ្មី តែស្របពេលជាមួយគ្នានេះដែរ ស្នាដៃនិពន្ធថ្មីៗក៏រងផលប៉ះពាល់ពីការចម្លងស្នាដៃ និងរំលោភកម្មសិទ្ធិបញ្ញាផងដែរ។ នេះជាការកត់សម្គាល់របស់កញ្ញា សែត ហត្ថា អ្នកនិពន្ធវ័យ២៧ឆ្នាំ ដែលមាននាមស្លាបប៉ាកាថា «កូនចាបមាស»។ ការងារជាអ្នកនិពន្ធម្នាក់ កញ្ញាបានលើកឡើងថា ស្...
បទសម្ភាសន៍VOA៖ ការបង្កើតវីដេអូផ្សព្វផ្សាយពីផលិតផលភ្ជាប់ជាមួយនឹងសារអប់រំគឺជាការងារមោទនភាព - កញ្ញា 09, 2019 09.09.2019 14:37
អ្នកនាង នាង សុវឌ្ឍនា ឬ ត្រូវបានប្រិយមិត្តបណ្តាញសង្គមស្គាល់ថា DJ NANA បានមកចូលរួមសន្និសីទអន្តរជាតិស្តីពី World Economic Order ឬ សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងដោយមូលនិធិ Friedrich-Naumann របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ហើយស្របពេលជាមួយគ្នានោះ អ្នកនាង សុវឌ្ឍនា បានឆ្លៀតពេលផ្តល់បទសម្ភាសន៍ដល់អ្នកស្រី ស៊ូ...
បទសម្ភាសន៍ VOA៖ ចំណេះដឹងនិងបទពិសោធន៍ពីកម្មវិធី«ដំណើរទស្សនកិច្ចព័ត៌មាន»នៅអាមេរិក - សីហា 24, 2019 23.08.2019 7:18
ជារៀងរាល់ឆ្នាំ ក្រសួងការបរទេសសហរដ្ឋអាមេរិកតែងតែរៀបចំកម្មវិធីផ្លាស់ប្តូរការសិក្សាជាច្រើនដែលមានការចូលរួមពីសំណាក់សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុននានា អ្នកដឹកនាំ អ្នកជំនាញនិងស្ត្រីអ្នកជំនួញជាដើម ពីជុំវិញពិភពលោក ដើម្បីសិក្សាពីចំណេះដឹងនិងជំនាញនានាពីសហរដ្ឋអាមេរិក។ ក្នុងចំណោមកម្មវិធីទាំងនោះ មជ្ឈមណ្ឌលសារពត៌មានបរទេសនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានរ...
Hello VOA សំឡេងជំនាន់ថ្មី៖ សកម្មភាពសង្គមធ្វើឲ្យកុមារងាយទទួលបានជោគជ័យក្នុងការសិក្សា - សីហា 19, 2019 19.08.2019 28:15
កុមារ គឺជាធនធានមនុស្សយ៉ាងសំខាន់ដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែររក្សា និងការពារ ដើម្បីឲ្យពួកគេក្លាយជាធនធាននាពេលអនាគត។ «ទិវាផ្តល់ក្តីស្រលាញ់ចំពោះកុមារ» បង្កើតនូវកម្មវិធី និងសកម្មភាពសង្គមផ្សេងៗ ដែលលើកទឹកចិត្តឲ្យកុមារកាន់តែស្រលាញ់សាលារៀន។ លោក មឿន លីហ៊ន ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមអភិវឌ្ឍន៍សមត្ថភាពកម្ពុជាលើកឡើងក្នុងកម្មវិធី Hello V...
កិច្ចសន្ទនា VOA៖ កេរដំណែលអ្នកស្រី Toni Morrison បានជួយដល់សហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក - សីហា 16, 2019 15.08.2019 12:52
វ៉ាស៊ីនតោន – អ្នកស្រី Toni Morrison ដែលជានិពន្ធនាយកជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកដ៏ល្បីល្បាញមួយរូប បានទទួលមរណភាពកាលពីដើមខែសីហា កន្លងទៅនេះ។ អ្នកស្រីធ្លាប់បានទទួលពានរង្វាន់លំដាប់កំពូលជាច្រើន តាមរយៈស្នាដៃសរសេរសៀវភៅរបស់អ្នកស្រី ដែលជួយទាមទារឲ្យមានភាពស្មើគ្នារវាងពលរដ្ឋអាមេរិកាំងស្បែកសនិងស្បែកខ្មៅ ក៏ដូចជារវាងបុរសនិងស្ត្រីផងដែរ។ ជីវិតនិងស្នាដៃក...
បទសម្ភាសន៍ VOA៖ យុវជនកម្ពុជាទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក - មិថុនា 28, 2019 28.06.2019 7:00
លោក នូ ច័ន្ទយុទ្ធា អាយុ ១៩ឆ្នាំ ជាយុវជនកម្ពុជាមួយរូបដែលទទួលបានអាហារូបករណ៍ទៅរៀននៅសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក ហើយក៏ជាយុវជនកម្ពុជាដំបូងគេដែលចូលរៀនសាលាបណ្ឌិតសភាយោធាផ្នែកទ័ពអាកាសផងដែរ។ លោក ណឹម សុភ័ក្រ្តបញ្ញា នៃវីអូអេបានសម្ភាសលោក នូ ច័ន្ទយុទ្ធា អំពីកត្តាចម្បងដែលជួយឱ្យយុវជនរូបនេះ ទទួលបានភាពជោគជ័យនេះ៕
Hello VOA៖ ខ្លឹមសារបែបច្នៃប្រឌិតលើកទឹកចិត្តអំណានព័ត៌មានក្នុងចំណោមយុវជន - ឧសភា 20, 2019 20.05.2019 25:06
ការវិវត្តថ្មីលឿនរហ័សនៃបច្ចេកវិទ្យា បាននាំការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់លើវិស័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យនៃការប្រណាំងប្រជែងផ្នែកល្បឿន និងដណ្ដើមយកការទាក់ទាញអារម្មណ៍សាធារណមតិអ្នកអាន ដែលប្រើប្រាស់ផលិតផលបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃទំនើបជាដើម ក្នុងការទទួលព័ត៌មាន។ នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មក បណ្ដាញទំនាក់ទំនងសង្គម បានប្រជែងឈ្នះប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីដូចជា វិទ្យុ និងទូរ...
Hello VOA៖ អ្នកដឹកនាំជំនាន់ក្រោយត្រូវ«ចាក់វ៉ាក់សាំង បង្ការជំងឺពុករលួយ» - ឧសភា 10, 2019 09.05.2019 30:30
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនៅកម្ពុជា លើកឡើងថា ក្រៅពីការអប់រំ ដើម្បីបញ្ជ្រាបគំនិតមិនពុករលួយក្នុងចំណោមយុវជនខ្មែរ អ្នកដឹកនាំជំនាន់ក្រោយ ចាំបាច់ត្រូវមានការអប់រំ អំពីជំងឺពុករលួយដែរ។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ ២០១៩ ថា៖ «យើងត្រូវធ្វើយ៉ាងម៉េចអប់រំគាត់ ដូច...
Hello VOA៖ ឥរិយាបថអ្នកបើកបរនិងការអនុវត្តច្បាប់ខ្សោយ ធ្វើឲ្យមានកំណើនមនុស្សបាត់បង់ជីវិតដោយសារចរាចរណ៍ - មីនា 18, 2019 18.03.2019 26:52
ខណៈដែលការកកស្ទះចរាចរណ៍នៅតែជាបញ្ហាចោទសម្រាប់កម្ពុជា គេឃើញថាចំនួនមនុស្សដែលបាត់បង់ជីវិត និងរបួស ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសដែលមានប្រជាជនប្រមាណជា១៦លាននាក់មួយនេះ នៅតែជាចំនួនដែលគួរឲ្យបារម្ភខ្លាំង។ លោក គង់ រតនៈ ប្រធានស្តីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បញ្ជាក់ក្នុងកម្មវិធី Hello VOA ថា កម្ពុជាអាចកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ...
បទសម្ភាសន៍ VOA៖ និស្សិតថ្នាក់អនុបណ្ឌិតកញ្ញា ងិន លីដា ចង់លើកកម្ពស់តម្លៃស្រ្តីខ្មែរ - មីនា 14, 2019 13.03.2019 6:21
ក្នុងចំណោមសិស្សនិស្សិតកម្ពុជាប្រមាណ ៥,៤៦៩នាក់ ដែលមានឱកាសបន្តការសិក្សានៅបរទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុប កញ្ញា ងិន លីដា បានទទួលអាហារូបករណ៍តាមរយៈសកលវិទ្យាល័យ Ohio ក្នុងសហរដ្ឋអាមេរិក ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនង និងការអភិវឌ្ឍន៍រយៈពេលពីរឆ្នាំ។ កញ្ញា ងិន លីដា កំពុងធ្វើការសិក្សាស្រាវជ្រាវអំពី ការដាក់បង្ហាញពីតម្លៃស្ត្រី...
បទសម្ភាសន៍ VOA ជាមួយលោក ង៉ែត កានដាវីត និស្សិតថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងនិងការអភិវឌ្ឍន៍នៅសហរដ្ឋអាមេរិក - មីនា 13, 2019 13.03.2019 6:00
សព្វថ្ងៃនេះ កម្ពុជាកាន់តែមានចំណងមិត្តភាព និងភាពជាដៃគូជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក។ ស្របពេលជាមួយគ្នានោះ យុវជនកម្ពុជាកាន់តែច្រើនក៏កំពុងតែទទួលបានឱកាសបន្តការសិក្សានៅបរទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុបជាដើម។ បើតាមតួលេខរបស់អង្គការយូណេស្កូស្តីពីការសិក្សារបស់និស្សិតនៅបរទេស សិស្សនិស្សិតកម្ពុជាចំនួន ៥,៤៦៩នាក់ កំពុងសិក្សានៅបរទេស ក្នុងនោះ ជាង...
បទសម្ភាសន៍ VOA ជាមួយកញ្ញា ហុង អេឡែន និស្សិតថ្នាក់អនុបណ្ឌិតផ្នែកទេសចរណ៍និងបដិសណ្ឋារកិច្ចនៅសហរដ្ឋអាមេរិក - មីនា 13, 2019 13.03.2019 7:12
សព្វថ្ងៃនេះ កម្ពុជាកាន់តែមានចំណងមិត្តភាព និងភាពជាដៃគូជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក។ ស្របពេលជាមួយគ្នានោះ យុវជនកម្ពុជាកាន់តែច្រើនក៏កំពុងតែទទួលបានឱកាសបន្តការសិក្សានៅបរទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុបជាដើម។ បើតាមតួលេខរបស់អង្គការយូណេស្កូស្តីពីការសិក្សារបស់និស្សិតនៅបរទេស សិស្សនិស្សិតកម្ពុជាចំនួន ៥,៤៦៩នាក់ កំពុងសិក្សានៅបរទេស ក្នុងនោះ ជាង...
Hello VOA៖ ការប្រើប្រាស់ភាសាខ្មែរមិនបានត្រឹមត្រូវធ្វើឲ្យជាតិប្រឈមនឹងការបាត់បង់អត្តសញ្ញាណ - មីនា 04, 2019 04.03.2019 25:52
ខណៈកំណើននៃការប្រើប្រាស់ភាសាបរទេសក្នុងពេលបច្ចុប្បន្នមានកាន់តែច្រើន គេឃើញថាការប្រើប្រាស់ភាសាខ្មែរដែលជាភាសាជាតិរបស់ប្រជាពលរដ្ឋមួយចំនួន ជាពិសេសយុវជនមិនសូវមានភាពត្រឹមត្រូវ ដោយខ្លះសរសេរខុស ខ្លះអានខុស ខ្លះបញ្ចេញសំឡេងតាមបែបបរទេសជាដើម។ លោក ទូច គីមស្រ៊ាង ប្រធានសមាគមទ្រទ្រង់អក្សរសាស្រ្ត និងវប្បធម៌ខ្មែរ និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការ...
បទសម្ភាសន៍ VOA៖ សកម្មជនរៀបចំបោះពុម្ពឡើងវិញសៀវភៅមូលដ្ឋានទស្សនវិជ្ជា - កុម្ភៈ 11, 2019 11.02.2019 9:13
សៀវភៅ«ទស្សនវិជ្ជាសម្រាប់ថ្នាក់មូលដ្ឋាន» ដែលចងក្រងពីឯកសារនានាទាក់ទងនឹងសីលធម៌របស់ពលរដ្ឋ ត្រូវបានបោះពុម្ពជាភាសាខ្មែរសម្រាប់ផ្តល់ជាជំនួយស្មារតីដល់អ្នកសិក្សាស្រាវជ្រាវទស្សនវិជ្ជា។ លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និងសីលធម៌កម្ពុជា និងអ្នកជួយរៀបចំបោះពុម្ពផ្សាយឡើងវិញ បានប្រាប់លោកណឹម សុភ័ក្របញ្ញា នៃVOA ថា សៀវភៅថ្មីនេះនឹងជួយជំរុ...
Hello VOA៖ កម្ពុជាកំពុងប្រឈមនឹងវិបត្តិសីលធម៌សង្គម - កុម្ភៈ 04, 2019 04.02.2019 28:02
បើទោះបីជាកម្ពុជាបានរួចផុតពីសង្គ្រាមស៊ីវិល និងកំពុងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ប៉ុន្តែអ្នកជំនាញផ្នែកសីលធម៌លើកឡើងថា សីលធម៌សង្គមកម្ពុជាកំពុងស្ថិតក្នុងវិបត្តិដែលគួរឲ្យព្រួយបារម្ភនៅឡើយ។ លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និងសីលធម៌កម្ពុជា បញ្ជាក់ក្នុងកម្មវិធី Hello VOA ថា ការពង្រឹងផ្នែកសីលធម៌ ត្រូវតែមានការចូលរួមពីគ្រប់ផ្នែក ទាំងរដ្ឋ...
Hello VOA៖ អ្នកស្រាវជ្រាវថាពាក្យ«សុវណ្ណភូមិ»ត្រូវការការស្រាវជ្រាវបន្ថែម - មករា 08, 2019 07.01.2019 23:42
បើទោះបីជាមានការរកឃើញសិលាចារឹកផ្ទាំងលេខ K-1419 ពីវត្តគីរីស្ដេចគង់ ខេត្តកំពង់ស្ពឺ ដែលអាចផ្ដល់ជាតឹកតាងដ៏សំខាន់មួយអំពីទីតាំង«សុវណ្ណភូមិ»នៅក្នុងប្រទេសកម្ពុជាយ៉ាងណាក្ដី អ្នកស្រាវជ្រាវបានបង្ហាញនូវការលើកទឹកចិត្តដល់ការស្វះស្វែងសិក្សាស្វែងរកភ័ស្ដុតាងបន្ថែមទៀត ដើម្បីបន្ថែមបន្ទុកទម្ងន់លើការអះអាង។ ពាក្យ«សុវណ្ណភូមិ» ត្រូវបានបណ្ដាប្រទេសមួយចំន...
បទសម្ភាសន៍VOA៖ អ្នកនិពន្ធសៀវភៅ«Inside Scholarship» ជំរុញឱ្យនិស្សិតខ្មែរព្យាយាមដាក់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស - មករា 04, 2019 03.01.2019 12:32
លោក យ៉ាន់ ឧត្តម ជាអ្នកនិពន្ធសៀវភៅមួយដែលមានឈ្មោះថា «Inside Scholarship»។ លោកធ្លាប់ទទួលអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ហើយថ្មីៗនេះ លោកក៏ត្រូវបានជ្រើសរើសជាបេក្ខជនទទួលអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលីដើម្បីបន្តការសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ផងដែរ។ លោក គី ម៉េងលីនៃ VOA បានសម្ភាសលោកយ៉ាន់ ឧត្តម កាលពីថ្ងៃ...
Hello VOA វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៖ វិធីសាស្ត្រទប់ទល់នឹងព័ត៌មានក្លែងក្លាយ (ភាគ១) - តុលា 30, 2018 29.10.2018 34:27
លោក គុណ ចិន្តា អ្នកគ្រប់គ្រងផ្នែកអនឡាញ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឬ Cambodian Center for Independent Media បានចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA ស្ដីពី «វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា» កាលពីថ្ងៃច័ន្ទទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ហើយបានថ្លែងថា៖ «ទាំងអ្នកនយោបាយក៏ដោយ ទាំងអ្នករកស៊ីក៏ដោយ ទាំងសកម្មជនក៏ដោយ ជួនកាលគាត់បង្កើតព័ត៌មានក្លែងបន្...
បទសម្ភាសន៍ VOA ៖ លោកអួន កុសលចំណាយថវិកាផ្ទាល់ខ្លួនឲ្យកុមារនៅជនបទមានឱកាសរៀនភាសាអង់គ្លេស - កញ្ញា 29, 2018 29.09.2018 9:21
លោក អួន កុសល ជាស្ថាបនិកនៃសាលាម៉ាឌ័រហូមខេមបូឌៀ Mother Home Cambodia (http://www.motherhomecambodia.org/) ដែលបង្រៀនកុមារនៅជនបទដោយមិនយកកម្រៃ។ លោកបានបង្កើតសាលានេះតាំងពីឆ្នាំ ២០១៤ ក្នុងគោលបំណងផ្តល់ឱកាសដល់កុមារនៅជនបទឲ្យបានសិក្សាភាសាអង់គ្លេស។ រហូតមកដល់បច្ចុប្បន្ននេះ សាលាម៉ាឌ័រហូមខេមបូឌៀបានបង្រៀនសិស្សចំនួន៨០០នាក់ហើយ ដែលក្នុងនោះសិស្សចំនួន២០០នាក់កំពុងសិ...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.