វីអូអេ
អប់រំ - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
បទសម្ភាសន៍ VOA ៖ លោក ឃាង ធីតាថា នាយកសាលាបឋមសិក្សានៅកម្ពុជាមានមុខងារនយោបាយ - កញ្ញា 25, 2018 24.09.2018 11:16
លោក ឃាង ធីតា គឺជាគ្រូបង្រៀននៅឯសាលាអប់រំនៃសាកលវិទ្យាល័យ Western Australia ក្នុងប្រទេសអូស្រ្តាលី។ លោកក៏ជាអ្នកស្រាវជ្រាវឯករាជ្យ និងទីប្រឹក្សាផ្នែកអប់រំផងដែរ ដែលភាគច្រើននៃការស្រាវជ្រាវរបស់លោកផ្តោតលើការអប់រំនៅកម្ពុជា។ លោកធ្លាប់ធ្វើការជាមួយអង្គការ UNESCO ដែលផ្តោតជាចំបងលើការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា។ កាលពីពេលថ្មីៗនេះ លោក បានសហការជាមួយលោក Tom O'...
Hello VOA៖ កត្តាសេដ្ឋកិច្ចនិងសាកលភាវូបនីយកម្មធ្វើឲ្យខ្សែសង្វាក់ផលិតកម្មអាហារប្រែប្រួល - មិថុនា 19, 2018 18.06.2018 23:23
កត្តាសេដ្ឋកិច្ចនិងកត្តាសាកលភាវូបនីយកម្ម ធ្វើឲ្យខ្សែសង្វាក់ផលិតកម្មអាហារមានការប្រែប្រួលពីលក្ខណៈបុរាណទៅជាលក្ខណៈទំនើប។ ការប្រែប្រួលនេះមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ សម្រាប់ផលវិជ្ជមាន អ្នកទទួលទាននឹងទទួលបានម្ហូបអាហារដែលមានគុណភាពល្អជាងមុន មានភាពងាយស្រួលក្នុងការទិញម្ហូបអាហារនិងចំណេញពេលវេលា។ ផ្ទុយទៅវិញ ក៏មានផលអវិជ្ជមានផងដែរ ការប្រែប្រួលទ...
បទសម្ភាសន៍ VOA៖ ជោគជ័យនៃការសិក្សាផ្នែកច្បាប់តម្រូវឱ្យមានការតស៊ូនិងការលើកទឹកចិត្ត - មិថុនា 15, 2018 15.06.2018 6:28
កញ្ញា ណាំ សកុណា គឺជានិស្សិតស្ត្រីខ្មែរម្នាក់ដែលទើបបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់នៅសកលវិទ្យាល័យ Georgetown University ដែលជាសកលវិទ្យាល័យដ៏ល្បីមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រោមកម្មវិធីអាហារូបករណ៍ Fulbright។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសកញ្ញា ណាំ សកុណា អំពីគន្លឹះមួយចំនួនដែលនាំឱ្យនិស្សិតវ័យ២៣ឆ្នាំរូបនេះ ទទួលបានជោគជ័យក្នុងកា...
បទសម្ភាសន៍៖ ខ្សែភាពយន្តអាមេរិក «Generation Startup» បង្ហាញទិដ្ឋភាពជាក់ស្តែងនៃភាពជាសហគ្រិន - ឧសភា 28, 2018 28.05.2018 8:03
អ្នកស្រី Cheryl Miller Houser ផលិតករភាពយន្តជនជាតិអាមេរិក បានចំណាយពេល១៧ខែដើម្បីដើរតាមនិស្សិតដែលទើបបញ្ជប់មហាវិទ្យាល័យចំនួនប្រាំមួយនាក់ ហើយចងក្រងជាខ្សែភាពយន្តឯកសារ អំឡុងពេលដែលពួកគេកំពុងដើរតាមក្តីសុបិនរបស់ខ្លួនក្នុងការបង្កើតក្រុមហ៊ុន startup ក្នុងទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក។ កាលពីសប្តាហ៍កន្លង ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុង...
បទសម្ភាសន៍ VOA៖ ខ្សែភាពយន្ត «វិបល្លាស/រចនា» បង្កើនការយល់ដឹងពីបញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជា - មេសា 13, 2018 13.04.2018 7:28
កង្វះការយកចិត្តទុកដាក់ចំពោះអ្នកមានបញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជា បានញ៉ាំងឲ្យផលិតករភាពយន្តវ័យក្មេងមួយក្រុម ផលិតភាពយន្តមួយឡើងដែលមានចំណងជើងថា «វិបល្លាស» ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហានេះ។ ផលិតកម្ម Come Together របស់ក្រុមផលិតករភាគច្រើនអាយុតិចជាង៣០ឆ្នាំនេះ បានបង្ហាញពីប្រភេទជំងឺផ្លូវចិត្ត ១០ប្រភេទផ្សេងៗគ្នា ក្នុងលក្ខណៈជាខ្សែភាពយន្តខ្នាតធំ...
បទសម្ភាសន៍ VOA៖ មន្រ្តីខាងចរាចរណ៍អះអាងថា សមត្ថកិច្ចកំពុងទប់ស្កាត់អំពើហិង្សារឿងគ្រោះថ្នាក់ចរាចរណ៍ - មេសា 07, 2018 06.04.2018 8:53
មួយរយៈកន្លងមកនេះ គេសង្កេតឃើញថា អំពើហិង្សាតែងតែកើតមាន បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ការវាយដំឲ្យរបួសអ្នកដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងការបំផ្លាញទ្រព្យសម្បត្តិត្រូវបានគេយល់ថា ដោយសារប្រជាពលរដ្ឋអស់ជំនឿទៅលើការអនុវត្តច្បាប់របស់សមត្ថកិច្ច ក៏ប៉ុន្តែមន្រ្តីជាន់ខ្ពស់ផ្នែកចរាចរណ៍អះអាងថា បណ្តាលមកពីជនឆ្លៀតឱកាសស្រែកញុះញង់ដើម្បីបង្កើត...
បទសម្ភាសន៍៖ កូនខ្មែរត្រូវចេះភាសាជាតិឲ្យច្បាស់ ទោះជាភាសាបរទេសមានសារៈសំខាន់ក៏ដោយ - មេសា 06, 2018 05.04.2018 12:33
ការសិក្សាភាសាបរទេស ពិសេសភាសាអង់គ្លេសគឺមានសារៈសំខាន់សម្រាប់ការប្រាស្រ័យទាក់ទង ការសិក្សាស្រាវជ្រាវនៅថ្នាក់ឧត្តមសិក្សា និងពេលចូលបម្រើការងារជាដើម។ ប៉ុន្តែការសិក្សាភាសាបរទេសនៅក្នុងវ័យក្មេងពេកអាចធ្វើឲ្យប៉ះពាល់ដល់ភាសាជាតិរបស់ខ្លួន នេះបើតាមប្រសាសន៍របស់លោក ម៉ៅ ស្រេង នាយកស្ថាប័ន IDP ប្រចាំនៅប្រទេសកម្ពុជា ដែលជាស្ថាប័នគ្រប់គ្រងមជ្ឈមណ្ឌលអូស្ត្រាលីសម្រា...
បទសម្ភាសន៍៖ អត្ថប្រយោជន៍នៃការបង្កើតទំនាក់ទំនងសម្រាប់និស្សិតខ្មែរនៅបរទេស - មីនា 19, 2018 19.03.2018 8:29
កាលពីពាក់កណ្តាលខែមីនា កន្លងទៅនេះ លោក អាន អាយយូរណាន់ ដែលជានិស្សិតបរិញ្ញាបត្រឆ្នាំទីបួន ជំនាញវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Northern Illinois University ក្នុងសហរដ្ឋអាមេរិក បានមកចូលរួមក្នុងសន្និសីទមួយនៅរដ្ឋធានី វ៉ាស៊ីនតោន។ លោកក៏បានអញ្ជើញមកកាន់បន្ទប់ផ្សាយរបស់ VOA ដើម្បីចែករំលែកបទពិសោធន៍ល្អៗរបស់លោកដែលទទួលបានពីការបង្កើតទំនាក់ទំនងជាមួយនឹងអ្នកដទៃនៅក្ន...
បទសម្ភាសន៍ VOA៖ យុវជនគួរព្យាយាមដកពិសោធន៍ក្រៅសាលានិងក្រៅប្រទេស - មីនា 02, 2018 02.03.2018 8:33
លោក រឹម សារ៉ែម អាយុ២៨ឆ្នាំ ជាជនជាតិដើមគួយមួយរូបដែលសព្វថ្ងៃជាអ្នកសម្របសម្រួលគម្រោងនៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា។ កាលពីឆ្នាំចុងឆ្នាំ ២០១៧ លោកបានចូលរួមក្នុងកម្មវិធីគម្រោងមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឬ YSEALI Professional Fellows Program ដែលបានផ្តល់ឱកាសដល់អ្នកមានអាជីពវ័យក្មេងកម្ពុជាចំនួន៨រូប ឲ្យមកដកពិសោធន៍ការងារនៅសហរដ្ឋអាមេរិកចំនួនជាងមួយខែ។ ក្ន...
បទសម្ភាសន៍ VOA ៖ វិធីសាស្ត្រនិងបច្ចេកវិទ្យានៃការបង្រៀនច្បាប់នៅអាមេរិកអាចជាគំរូដល់ការអប់រំច្បាប់នៅកម្ពុជា - កុម្ភៈ 08, 2018 07.02.2018 13:01
កម្មវិធីគម្រោងមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឬ YSEALI Professional Fellows Program កាលពីឆ្នាំ២០១៧ បានផ្តល់ឱកាសដល់អ្នកមានអាជីពវ័យក្មេងកម្ពុជាចំនួន៨រូប ឲ្យមកដកពិសោធន៍ការងារនៅសហរដ្ឋអាមេរិកចំនួនជាងមួយខែ។ លោក តាយ លីណា អាយុ៣០ឆ្នាំ ជាសាស្ត្រាចារ្យផ្នែកច្បាប់មួយរូបនិងជាសហនាយកជាតិកម្មវិធីប្រចាំប្រទេសកម្ពុជានៃមជ្ឈមណ្ឌលដាប់ប៊ែលយូអេសឌី ហាន់ដា សម្រាប់សិទ្ធិមនុស្សនិ...
បទសម្ភាសន៍ VOA៖ ការសរសេរកូដ (Coding) ជាជំនាញ«ភាសា»បច្ចេកទេសសំខាន់សម្រាប់អនាគត - មករា 24, 2018 24.01.2018 9:52
លោក អ៊ិន វិសាល បានចាប់សរសេរកូដកុំព្យូទ័រឬ programming (coding) តាំងពីលោកមានអាយុ១២ឆ្នាំម្ល៉េះ គឺនៅពីឆ្នាំ២០០១ នៅពេលដែលតម្រូវការនៃជំនាញនេះមានតិចតួចនៅឡើយក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នលោក អ៊ិន វិសាល ជាសហស្ថាបនិកនិងជានាយកខាងបច្ចេកវិទ្យានៃក្រុមហ៊ុន «ខ្មែរឡូត» (Khmerload) និងហាង Little Fasion ហើយលោកថ្លែងថា ជំនាញនៃការសរសេរកូដកុំព្យូទ័របច្ចុប្បន្នមានការកើនឡើងទាំងសមត្ថភាពនិងចំណាប់អារម្មណ៍ក្នុងចំណោមយុវជនខ្ម...
បទសម្ភាសន៍ VOA៖ ការអប់រំក្នុងសហគមន៍និងការអប់រំក្រៅថ្នាក់មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ - មករា 19, 2018 18.01.2018 18:00
កម្មវិធី «ដំណោះស្រាយសហគមន៍» ឬ Community Solutions Program ដែលរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ជាកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសហគមន៍ដល់អ្នកជំនាញវ័យក្មេង ដោយនាំពួកគេមកដកពិសោធន៍ការងាររយៈពេល៤ខែនៅតាមអង្គការសហគមន៍ឬស្ថាប័នមូលដ្ឋាននានានៅសហរដ្ឋអាមេរិក។ លោក ជុន គឹមអេង អាយុ២៧ឆ្នាំ ប្រធានគ្រូនៅវិទ្យាស្ថានភាសាមួយ បានចូលកម្មវិធី Community Solutions Progr...
បទសម្ភាសន៍ VOA ៖ និស្សិតកម្មវិធី Harpswell ចែករំលែកគន្លឹះទទួលបានអាហារូបករណ៍ - មករា 11, 2018 10.01.2018 17:53
និស្សិតស្រីបីរូប ដែលមានកញ្ញា អាង ស៊ីវឡុង កញ្ញា ទ្រី សុភា និងកញ្ញា ឌឿន សីហា កំពុងសិក្សាក្នុងសហរដ្ឋអាមេរិករយៈពេលមួយឆ្នាំ ក្រោមកម្មវិធីអាហារូបករណ៍ Harpswell។ និស្សិតទាំងបីនេះគឺស្ថិតក្នុងចំណោមនិស្សិតស្ត្រីដទៃទៀត ដែលត្រូវបានកម្មវិធីអាហារូបករណ៍ Harpswell ផ្តល់ទីកន្លែងឲ្យស្នាក់នៅនិងការសិក្សាបំប៉នបន្ថែម ក្រៅពីសិក្សាតាមមុខជំនាញរបស់ខ្លួននៅតាមមហាវិទ្យាល័យនានាក្...
Hello VOA៖ ការសហការរបស់ពលរដ្ឋជាមួយអាជ្ញាធរចាំបាច់ដល់ប្រសិទ្ធភាពនៃវិធានការគ្រប់គ្រងសំរាមនិងអនាម័យក្នុងទីក្រុង - ធ្នូ 25, 2017 25.12.2017 28:02
បញ្ហាការគ្រប់គ្រងសំរាមនិងបង្កើនអនាម័យនៅតាមទីក្រុង ជាបញ្ហាចោទនៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ហើយធនាគារពិភពលោកនៅក្នុងពេលថ្មីៗនេះបានអំពាវនាវឲ្យអាជ្ញាធរក្រុងភ្នំពេញធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងសំរាមនិងអនាម័យ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានថ្លែងក្នុងកម្មវិធី Hello VOA «អភិបាលកិច្ចល្អ» ថា ស្ថានភាពអនាម័យនិងការ...
Hello VOA៖ ប្រធានបទប្លែកៗមានប្រយោជន៍ទាក់ទាញការពិភាក្សាលើបណ្តាញសង្គម - វិច្ឆិកា 21, 2017 20.11.2017 28:24
ការរីកសាយនៃបណ្តាញសង្គមនៅកម្ពុជា ជាពិសេសប្រជាប្រិយភាពនៃវីដេអូតាមហ្វេសប៊ុក បានបើកឱកាសដល់យុជនកម្ពុជាទាំងនៅទីក្រុងនិងទីជនបទ អាចងាយផលិតវីដេអូប្លក់ (vblog) ដើម្បីជំរុញការពិភាក្សាទៅលើប្រធានបទសង្គមនានាដែលពួកគេគិតថាមានប្រយោជន៍ ប៉ុន្តែដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមិនលើកមកចាក់ផ្សាយ។ នេះបើតាមការអះអាងរបស់កញ្ញា Catherine Harry អ្នកបង្កើតទំព័រវីដេអូប្លក់ឈ្មោ...
បទសម្ភាសន៍ VOA៖ និស្សិតស្រាវជ្រាវពីសំណង់ទសវត្សរ៍ទី៦០ដែលប្រឈមនឹងការបាត់បង់ - វិច្ឆិកា 11, 2017 10.11.2017 13:44
កំណត់និពន្ធ៖ នៅក្នុងសម័យសង្គមរាស្ត្រនិយម តំបន់បឹងកេងកងគឺជា កន្លែងប្រមូលផ្ដុំនៃផ្ទះវីឡាទំនើបៗ ប៉ុន្តែបច្ចុប្បន្នតំបន់នេះ បានប្ដូររូបរាងបន្តិចម្ដងៗ ទៅជាហាងកាហ្វេទំនើប និងអគារ apartment ខ្ពស់ៗ។ លោក លឿង សកុណា បេក្ខជនអនុបណ្ឌិតផ្នែកស្ថាបត្យកម្មខ្មែរសម័យទំនើប នៃសាកលវិទ្យាល័យឈៀងម៉ៃកំពុងសិក្សាស្រាវជ្រាវពីស្ថាបត្យកម្មបែបផ្ទះវីឡាឬឯកជននៅក្នុងតំបន់បឹងកេ...
បទសម្ភាសន៍ VOA៖ ភាពជាអ្នកដឹកនាំតម្រូវឲ្យមានការស្រាវជ្រាវច្បាស់លាស់ - តុលា 19, 2017 18.10.2017 15:12
នៅក្នុងឆ្នាំនេះ មូលនិធីអាស៊ី បានរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ Asia Foundation Development Fellows Program សម្រាប់ជនជាតិអាស៊ីដែលមានអាយុក្រោម៤០ឆ្នាំ។ កម្មវិធីរយៈពេល៤សប្តាហ៍នេះមានគោលដៅអភិវឌ្ឍភាពជាអ្នកដឹកនាំដល់អ្នកដឹកនាំវ័យក្មេងពីប្រទេសចំនួន១២នៅអាស៊ី ដោយនាំពួកគេទៅទស្សនកិច្ចនៅប្រទេសវៀតណាម កូរ៉េ ខាងត្បូង និងសហរដ្ឋអាមេរិក។ ក្នុងចំណោមនោះ មានអ...
បទសម្ភាសន៍៖ ទំនុកចិត្តនិងគោលដៅច្បាស់លាស់ជាគន្លឹះជាប់អាហារូបករណ៍ - កញ្ញា 20, 2017 19.09.2017 10:05
នាពេលថ្មីៗនេះយុវជន យុវនារីខ្មែរចំនួន២០នាក់បានជាប់អាហារូបករណ៍ Chevening សម្រាប់ឆ្នាំ២០១៧ ទៅសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស។ ក្នុងនោះមានកញ្ញា យឹម រ៉ូដែល មួយផងដែរ ដែលកញ្ញាជាមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលផ្តោតលើគោលនយោបាយពាណិជ្ជកម្មអាស៊ាន។ កញ្ញាជាប់អារូបករណ៍ទៅសិក្សាបញ្ញាប័ត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអន្តរជាតិ ប្រតិបត្តិការ និងយុទ្ធសាស្ត្រ រយៈពេលមួយឆ្នាំនៅឯសកលវិទ្យាល័យ Warwick ។ កញ្ញា ស្...
Hello VOA៖ ភាពយន្តហូលីវូដថ្មីរបស់លោកស្រី Jolie ជួយបង្កើនសមត្ថភាពនិងឱកាសដល់ផលិតករវ័យក្មេងកម្ពុជា - កញ្ញា 19, 2017 18.09.2017 24:53
ភាពយន្ត«ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» First They Killed My Father ដែលដឹកនាំដោយលោកស្រី Angelina Jolie និងសហការផលិតជាមួយលោក ប៉ាន់ រិទ្ធី ជាភាពយន្តហូលីវូដជាភាសាខ្មែរដំបូងដែលត្រូវផ្សាយតាមគេហទំព័រ Netflix។ កញ្ញា សា ហ្វាទីលី អ្នកជំនួយការខាងអត្ថបទកុងនិងបកប្រែជាភាសាខ្មែរនៃភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះ ថ្លែងថា ការដែលមានភាពយន្តហូល...
បទសម្ភាសន៍ VOA៖ តួអង្គកាកីទទួលបានអយុត្តិធម៌ផ្លូវភេទ - សីហា 23, 2017 23.08.2017 10:38
ទស្សនៈថ្មីមួយចំពោះការវាយតម្លៃលើតួអង្គកាកី និងឥទ្ធិពលរឿងនេះមកលើតម្លៃស្រ្តីខ្មែរ ត្រូវបានលើកយកមកសម្តែងតាមរយៈល្ខោនយីកេនាពេលថ្មីៗនេះ ដោយអង្គការសិល្បៈខ្មែរអមតៈ។ កញ្ញា នូវ ពៅលក្ខិណា នៃ VOA បានសម្ភាសន៍អ្នកគ្រូ អ៊ុយ លតាវណ្ណ ជាអ្នកដឹកនាំការសម្តែងនេះ។ អ្នកគ្រូចង់ឃើញយុវជនកម្ពុជា ពិភាក្សារកឬសគល់នៃបញ្ហា រកយុត្តិធម៌ឲ្យស្រ្តីភេទ ដែលភាគច្រើនដាក់ទោ...
បទសម្ភាសន៍ VOA៖ យុវនារីខ្មែរដែលចុះកម្មសិក្សានៅក្រុមហ៊ុន Google ចង់ឲ្យមានអង្គការជួយដល់ស្ត្រីក្នុងបច្ចេកវិទ្យាកាន់តែច្រើន - សីហា 22, 2017 21.08.2017 9:19
មានស្រុកកំណើតនៅរាជធានីភ្នំពេញ កញ្ញា គី វិល័យវណ្ណ អាយុ២៣ឆ្នាំ ជានិស្សិតវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Brown University ក្នុងរដ្ឋ Rhode Island សហរដ្ឋអាមេរិកមួយរូប ដែលកំពុងធ្វើកម្មសិក្សាខាងវិស្វកម្ម software នៅក្រុមហ៊ុនបច្ចេកវិទ្យា Google ក្នុងតំបន់ Silicon Valley រដ្ឋកាលីហ្វ័រញ៉ា។ កាលពីថ្ងៃទី១០ ខែសីហា កញ្ញាបានចូលរួមគាំទ្រកុមារីខ្មែរ៥នាក់ដែលបានជាប់ការប្...
បទសម្ភាសន៍ VOA៖ និស្សិតខ្មែរវ័យក្មេងទទួលបានឱកាសចុះកម្មសិក្សានៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាទៅកាន់អ.ស.ប ក្នុងទីក្រុងញ៉ូវយក - កក្កដា 18, 2017 18.07.2017 7:08
លោក គា សាន់ណឺ ជានិស្សិតខ្មែរមួយរូបដែលទទួលបានឱកាសចុះកម្មសិក្សានៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាទៅកាន់អង្គការសហប្រជាជាតិក្នុងទីក្រុងញ៉ូវយក រយៈពេលបីខែកន្លះ ដើម្បីដកស្រង់បទពិសោធន៍ការងារ។ តើលោក សាន់ណឺ មានប្រវត្តិសិក្សាយ៉ាងណា និងធ្វើដូចម្ដេចទើបទទួលបានឱកាសនេះ? ហើយថាតើបទពិសោធន៍រស់នៅ និងការហ្វឹកហាត់ការងារនៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសក...
បទសម្ភាសន៍៖ យុវជនខ្មែរនិងការយល់ដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួន - មិថុនា 06, 2017 06.06.2017 13:50
មានទស្សនៈជាច្រើនដែលបានលើកឡើងជុំវិញការយល់ដឹងរបស់យុវជនកម្ពុជាទៅលើប្រវត្តិសាស្រ្តរបស់ខ្លួន។ សម្រាប់លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលចងក្រងឯកសារប្រវតិ្តសាស្រ្តខ្មែរក្នុងសម័យខ្មែរក្រហមនោះ បានលើកឡើងថា គួរផ្តល់សេរីភាពដល់យុវជនខ្មែរចំពោះការសិក្សាអំពីប្រវតិ្តសាស្រ្តរបស់ខ្លួន។ លោកបានលើកឡើងដូច្នេះ ប្រាប់ដល់ VOA ក្នុងអំឡុងពេលដែលលោកអញ្ជើញមកបំពេញទស្ស...
បទសម្ភាសន៍៖ សារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងកិច្ចការសង្គម - មិថុនា 05, 2017 05.06.2017 8:29
កំណត់និពន្ធ៖ បច្ចុប្បន្ននេះ មានយុវជនខ្មែរជាច្រើនដែលចាប់អារម្មណ៍ទៅលើការធ្វើការងារស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ សម្រាប់និស្សិតស្រីខ្មែរ ស៊ូ ហ្សូលីដា ក៏ដូចគ្នាដែរ។ ជានិស្សិតក្រោមអាហារូបករណ៍របស់រដ្ឋាភិបាលអាមេរិក Fulbright ហ្សូលីដាតែងតែឆ្លៀតពេលទំនេរពីការសិក្សា ដើម្បីចូលរួមធ្វើការងារស្ម័គ្រចិត្តនានានៅក្នុងសាលារៀននិងក្នុងសហគមន៍។ និស...
បទសម្ភាសន៍ VOA៖ ប្រជាពលរដ្ឋខ្មែរជឿជាក់លើខ្លួនឯងច្រើនជាងជឿជាក់លើសង្គម - ឧសភា 27, 2017 26.05.2017 18:42
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញពីការយល់ឃើញរបស់លោក ចំពោះការវិវត្តន៍នៃការជឿជាក់សង្គមរបស់ប្រជាពលរដ្ឋកម្ពុជា ចាប់ពីសម័យអាណានិគមបារាំង សម័យខ្មែរក្រហម រហូតមកដល់សម័យបច្ចុប្បន្ន នៅក្នុងបទសម្ភាសន៍ជាមួយលោក សឿន វឌ្ឍនា នៃ VOA។ បទសម្ភាសន៍នេះបានធ្វើឡើង ក្រោយពេលលោក ឆាំង យុ បានចូលរួមជាវាគ្មិនក្នុងបទបង្ហាញមួយក្រោមប្រធានបទ៖ «រវាងខ្លា និងក្រព...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.