SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episodes

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Author

SBS

Category

News

Podcast website

www.sbs.com.au

Latest episode

Jun 29, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ 19.09.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ធនាគារកណ្តាលអាម៉េរិកកាត់បន្ថយអត្រាការប្រាក់ផ្លូវការជាលើកដំបូង ក្នុងរយៈពេលជាង ៤ឆ្នាំ។ ** ការផ្ទុះគ្រាប់បែកបង្កៃសម្លាប់មនុស្ស ១៤នាក់ និងរបួសយ៉ាងហោចណាស់ ៤៥០នាក់ នៅក្នុងការវាយប្រហារថ្មីមួយទៀត នៅទូទាំងប្រទេសលីបង់។ ** វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram ដាក់ចេញច្បាប់ដែលផ្លាស់ប្តូរសម្រាប់អ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ។

ក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី ចុះទៅកម្ពុជាដើម្បីផ្តល់ការវះកាត់ភ្នែក និងពិនិត្យព្យាបាលដោយឥតគិតថ្លៃ 18.09.2024

បេសកកម្មប្រចាំឆ្នាំរបស់អង្គការ Cambodia Vision បានមកដល់ទៀតហើយ។ ឆ្នាំនេះ ក្រុមគ្រូពេទ្យវះកាត់ គិលានុប្បដ្ឋាយិកា និងអ្នកស្ម័គ្រចិត្តជិត១០០នាក់ នឹងធ្វើដំណើរចុះទៅខេត្តកំពង់ចាម ដើម្បីធ្វើការវះកាត់ភ្នែកដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា ដោយមិនរើសអើងនិន្នាការនយោបាយ ឬពណ៌សម្បុរអ្វីឡើយ។ តាមគម្រោង អង្គការសង្ឃឹមថា នឹងអាចធ្វើការវះកាត់ភ្នែកជូនដោយឥតគិតថ្លៃរហូតដល់ទៅ៦០០នាក់ និងការពិគ្រោះព្យាបាលរាប់ពាន់នាក់បន្ថែមទៀត។ ស...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ 18.09.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសសហព័ន្ធអូស្ត្រាលីរុះរើបណ្តាញទំនាក់ទំនងឧក្រិដ្ឋកម្មសកលដែលបង្កើតឡើងដើម្បីសម្លាប់មនុស្ស និងជួញដូរគ្រឿងញៀន។ ** ជំងឺវង្វេងអាចនឹងក្លាយជាមូលហេតុឈានមុខគេនៃការស្លាប់ក្នុងប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗនេះ។ ** ក្រុមហេសបូឡាបានបន្ទោសអ៊ីស្រាអែលថាជាអ្នកបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សយ៉ាងតិចប្រាំបួននាក់ និងរបួសជិត 3000 នាក់នៅក្នុងប្រទេសលីបង់ និងស៊ីរី។

រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត រុះរើគណៈរដ្ឋមន្ត្រី 18.09.2024

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា បានសម្រេច កោះប្រជុំរដ្ឋសភា ជាវិសាមញ្ញ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

ក្រសួងការបរទេសកម្ពុជា ឆ្លើយតបនឹងការបិទការិយាល័យស្ថានទូតស៊ុយអែត នៅភ្នំពេញ 18.09.2024

ឆ្លើយតបនឹងការសាកសួរព័ត៌មានរបស់អ្នកយកព័ត៌មាន ពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតស៊ុយអែត នៅភ្នំពេញ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា បានចេញសេចក្តីបំភ្លឺ ជម្រាបជូនបន្ថែមលើសេចក្តីបំភ្លឺ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

“ប្រទេសឯករាជ្យ និងពហុវប្បធម៌”៖ អូស្ត្រាលីប្រារព្ធខួប 75 ឆ្នាំនៃការចូលសញ្ជាតិ 17.09.2024

មនុស្សជិតប្រាំពីរពាន់នាក់បានក្លាយជាពលរដ្ឋថ្មីបំផុតរបស់ប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារ ទី១៧កញ្ញានេះ នៅក្នុងពិធីស្បថចូលជាងមួយរយកន្លែង នៅទូទាំងប្រទេស។ ទិវាសញ្ជាតិអូស្ត្រាលី "Australian Citizenship Day" ឆ្នាំនេះ ប្រារព្ធខួប 75 ឆ្នាំ នៃប្រជាជនអូស្ត្រាលី ដែលលែងត្រូវបានគេចាត់ទុកថានៅក្រោមអាណានិគមរបស់ចក្រភពអង់គ្លេសទៀតហើយ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ 17.09.2024

** បុរសម្នាក់ដែលគេសង្ស័យថាប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មកាំភ្លើង។ ** ឧបករណ៍AIថ្មី កំណត់ឱ្យប្រើប្រាស់នៅសាលារៀនទូទាំងរដ្ឋញូសៅវែល ក្នុងឆ្នាំនេះ។ ** បុរសបីនាក់នៅរដ្ឋគ្វីនស្លេន ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគ្រឿងញៀន ជុំវិញផែនការនាំចូលថ្នាំញៀនមេតំហ្វេតាមីនរាវ ១,២ តោនពីប្រទេសកាណាដា។

Indigenous astronomy: How the sky informs cultural practices - តារាសាស្រ្តរបស់ជនជាតិដើមអូស្រ្តាលី៖ របៀបដែលមេឃផ្តល់ដំណឹងអំពីដំណើរជីវិតនៅលើផែនដី 17.09.2024

Astronomical knowledge of celestial objects influences and informs the life and law of First Nations people. - នៅក្រោមផ្ទៃមេឃដែលគ្របដណ្តប់ដោយផ្កាយភ្លឺចិញ្ចែងចិញ្ចាច និងឆ្លងកាត់វដ្តព្រះចន្ទដ៏ច្រើនរាប់មិនអស់នោះ វប្បធម៌ និងវត្តមានរបស់ប្រជាជាតិដើមដំបូងរបស់ប្រទេសអូស្ត្រាលី បានលាតសន្ធឹងអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ចំណេះដឹងផ្នែកតារាសាស្ត្រនៃវត្ថុធាតុនៅលើអាកាស និងជូនដំណឹងអំពីជីវិត និងច្បាប់របស់ប្រជាជនដើមដ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ 13.09.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍ ត្រូវប្រឈមមុខនឹងការផាកពិន័យដ៏សម្បើម សម្រាប់ការខកខានមិនបានការពារជនរងគ្រោះពីការបោកប្រាស់។ ** លោក Elon Musk ចោទរដ្ឋាភិបាលអូស្ត្រាលីថាជាពួកហ្វាស៊ីស។ **អង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលមកលើសាលារៀនមួយដែល សម្លាប់បុគ្គលិកUNRWA ៦នាក់។

កម្ពុជាបន្ត​ពង្រីក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ 13.09.2024

ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា។ ចំណតផែកុងតឺន័របន្ថែមនេះ រួមទាំងការធ្វើទំនើបកម្ម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់កម្ពុជា ត្រូវបានជប៉ុន ជួយឧបត្ថម្ភជាយូរឆ្នាំណាស់មកហើយ។

សហជីពតំណាងកម្មករ​ខ្វែងគំនិតគ្នា ក្នុងដំណើរការ​ចរចាប្រាក់ឈ្នួល​កម្មករកាត់ដេរ​នៅ​កម្ពុជា 13.09.2024

កិច្ចប្រជុំចរចាប្រាក់ឈ្នូលអប្បបរមារបស់កម្មករកាត់ដេរ នៅកម្ពុជា សម្រាប់ឆ្នាំ២០២៥ បានធ្វើឡើងជាលើកទី៤ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំចរចាត្រីភាគី ដែលរួមមាន ភាគីរាជរដ្ឋាភិបាល ភាគីនិយោជក ជាថៅកែរោងចក្រកាត់ដេរ និងភាគីសហជីព តំណាងកម្មករកាត់ដេរ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ ដែលចូលដល់កិច្ចប្រជុំលើកទី៤ នៅថ្ងៃទី១២ ខែកញ្ញា គឺភាគីសហជីព តំណាងកម្មករ បានខ្វែងគំនិតគ្នា និងបានដាក់ចេញនូវការទាមទារឡើ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ 12.09.2024

** ប៉ូលិសរដ្ឋវិចថូរៀត្រៀមខ្លួនជាស្រេចសម្រាប់បាតុកម្មថ្ងៃទី៣ នៅម៉ែលប៊ន។ ** អ្នកបើករថយន្តក្រុងដែលធ្វើឱ្យមនុស្ស១០នាក់ស្លាប់ ត្រូវជាប់ពន្ធនាគារជាង៣០ឆ្នាំ។ ** ការសិក្សាមួយបង្ហាញថា ក្មេងជំទង់ដែលជក់vape ទំនងជានឹងជក់បារីច្រើនជាងក្មេងដែលមិនជក់vape ប្រាំដង។

អ្នកជំនាញមានការយល់ឃើញផ្សេងៗគ្នា ចំពោះប្រសិទ្ធិភាពលើបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គម 12.09.2024

ផែនការរបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងការពង្រឹងលើការកំណត់អាយុអប្បបរមាខ្ពស់ជាងមុនសម្រាប់ការចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វើឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក។ ខណៈពេលដែលអ្នកជំនាញមួយចំនួនជឿថា ការហាមប្រាមលើអ្នកប្រើប្រាស់វ័យក្មេង នឹងការពារកុមារពីវេទិកានានា ដែលអាចរួមចំណែកដល់ជំងឺផ្លូវចិត្ត និងបញ្ហានៃការទទួលទាន ប៉ុន្តែក៏មានអ្នកផ្សេងទៀតនិយាយថា ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាឧបករណ៍ដ៏សំខាន់មួយ សម្រាប់មនុស្ស...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ 11.09.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការជជែកដេញដោលបេក្ខជនប្រធានាធិបតីរបស់សហរដ្ឋអាមេរិកជាលើកទីពីរចាប់ផ្តើម។ ** ក្រុមបាតុករប៉ះទង្គិចជាមួយប៉ូលីសនៅក្នុងអ្វីដែលអាចជាការតវ៉ាដ៏ធំបំផុតរបស់ទីក្រុងម៉ែលប៊ន ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ ** Meta សារភាពថាបានយកទិន្នន័យរបស់អ្នកប្រើប្រាស់អូស្ត្រាលី ដើម្បីបណ្តុះបណ្តាលកម្មវិធីបញ្ញាសិប្បនិមិត្តរបស់ខ្លួន។

កម្ពុជា​ឆ្លើយតប​ទៅអឺរ៉ុប​ចំពោះការ​ចាប់​ខ្លួន​ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ថ្ងៃទី​ ១៨សីហា 11.09.2024

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាអង្គភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ឯកអគ្គរដ្ឋទូតអឺរ៉ុប ប្រចាំកម្ពុជា លោក អ៊ីហ្គ័រ ដ្រិសមេន ( Igor Driesmans ) ថា ការចាប់ខ្លួនបុគ្គលមួយចំនួន នាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ១៨សីហា គឺជាការអនុវត្តតាមច្បាប់របស់កម្ពុជាសុទ្ធសាធ ដោយសំអាងទៅលើអង្គហេតុ និងភស្តុតាងយ៉ាងជាក់លាក់ ហើយអាជ្ញាធរកម្ពុជា អនុវត្តវិធានការច្បាប់ត...

ការ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ជំនួយ​គាំទ្រ​សម្រាប់​ជំងឺ​អូទីស៊ឺម ក្នុងប្រទេស​អូស្រ្តាលី 10.09.2024

ស្វែងយល់អំពីជំងឺអូទីស៊ឹម និងជំនួយគាំទ្រនៅក្នុងប្រទេសអូស្រ្តាលី ជាមួយលោកវេជ្ជបណ្ឌិត សំ សុផា វេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅ នៅរដ្ឋវិចថូរៀ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ 10.09.2024

** អូស្រ្តាលីស្វាគមន៍ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការកាត់បន្ថយការនាំចេញអាវុធទៅកាន់អ៊ីស្រាអែល។ ** អូស្ត្រាលីខិតកាន់តែជិតចំពោះការហាមឃាត់មិនឱ្យកុមារអាយុក្រោម១៤ឆ្នាំ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ** ម្ចាស់ក្សត្រីអង់គ្លេស Catherine បញ្ចប់វគ្គព្យាបាលគីមីវិទ្យាសម្រាប់ជំងឺមហារីក។

#69 Getting a haircut (Med) - សិក្សាភាសាអង់គ្លេសភាគទី69៖ ការកាត់សក់ 10.09.2024

Learn how to talk to your hairdresser about getting your hair cut. - រៀនពីរបៀបនិយាយជាមួយជាងកាត់សក់របស់អ្នកអំពីម៉ូដសក់ និងការកាត់សក់។

វិបត្តិនៃការរំលោភបំពានផ្លូវអារម្មណ៍ បានប៉ះពាល់ដល់កុមារអូស្ត្រាលីរាប់ពាន់នាក់ 06.09.2024

ការរំលោភបំពានលើផ្លូវអារម្មណ៍របស់កុមារអូស្ត្រាលីកំពុងកើនឡើង ដែលបានក្លាយជាទម្រង់ទូទៅនៃការរំលោភបំពានលើកុមារ។ ទោះបីជាយ៉ាងនេះក្តី ការស្រាវជ្រាវថ្មីបង្ហាញថា មានប្រជាជនអូស្ត្រាលីត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដែលនឹងរាយការណ៍ពីការសង្ស័យថា មានការរំលោភបំពានលើកុមារទៅកាន់អាជ្ញាធរ។ អ្នកជំនាញសុខភាពផ្លូវចិត្តកំពុងអំពាវនាវឱ្យមានការយល់ដឹងបន្ថែម អំពីផលប៉ះពាល់លាក់កំបាំង ដែលបណ្តាលមកពីការរំលោភបំពានផ្លូវអារម្មណ៍ និងផលប៉ះពាល់...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ 06.09.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Anthony Albanese ប្ដេជ្ញាចាត់វិធានការជាក់ស្តែងសម្រាប់ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ ** យុវជនវ័យក្មេងនឹងរងគ្រោះកាន់តែខ្លាំង ប្រសិនបើអតិផរណានៅតែខ្ពស់ ហើយអត្រាអ្នកអត់ការងារធ្វើកើនឡើង។ ** គិលានុបដ្ឋាយិកានៅរដ្ឋញូសៅវែល នឹងធ្វើកូដកម្មមួយថ្ងៃពេញនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

សពលោក គង់ សំអុល ដង្ហែបូជា​នៅ​ព្រឹក​ថ្ងៃ​ទី ៦ កញ្ញានេះ 05.09.2024

សពលោក គង់ សំអុល ដែលមានគោរមងារជា «សម្តេចចៅហ្វាវាំង» និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ត្រូវបានដង្ហែឆ្ពោះទៅបូជា នៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកព្រលឹមថ្ងៃទី០៦ ខែកញ្ញានេះ។ ថ្នាក់ដឹកនាំកំពូលៗ បានអញ្ជើញចូលរួមពិធីដង្ហែ និងបូជាសពលោក គង់ សំអុល ហើយក្នុងនោះ លោក ហ៊ុន សែន ដែលជាប្រមុខរដ្ឋស្តីទី បានជូនភ្លើងបូជាសពលោក គង់ សំអុល។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ 05.09.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតីតមេដឹកនាំបក្សលេប័រ លោកBill Shorten នឹងចូលនិវត្តន៍ពីឆាកនយោបាយនៅពេលបោះឆ្នោតខាងមុខ។ ** ការធ្លាក់ចុះសេដ្ឋកិច្ចរបស់អូស្ត្រាលីប៉ះពាល់ខ្លាំងលើស្ត្រី។ ** ទស្សនៈវិស័យរបស់រដ្ឋាភិបាលលើការការពារអ្នកជួលនៅក្នុងប្រទេសអូស្រ្តាលី។

ការប្រើប្រាស់ទូរសព្ទដៃ មិនទាក់ទងនឹងមហារីកខួរក្បាលទេ 05.09.2024

មិនមានទំនាក់ទំនងរវាងការប្រើប្រាស់ទូរសព្ទដៃ ទៅនិងមហារីកខួរក្បាល និងក្បាលនោះទេ នេះបើយោងទៅតាមការពិនិត្យឡើងវិញជាប្រព័ន្ធថ្មីមួយដែលដឹកនាំដោយប្រទេសអូស្ត្រាលី ដែលរៀបចំដោយអង្គការសុខភាពពិភពលោក។ អ្នកស្រាវជ្រាវបាននិយាយថា ការសិក្សានេះផ្តល់នូវភស្តុតាងដ៏រឹងមាំបំផុត រហូតមកដល់បច្ចុប្បន្ននេះថា រលកវិទ្យុពីបច្ចេកវិទ្យាឥតខ្សែគឺមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

កម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូល e-Arrival 04.09.2024

កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពិនិត្យការដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា Cambodia e-Arrival នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ 04.09.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សេដ្ឋកិច្ចអូស្រ្តាលីកើនឡើង 0.2 ភាគរយសម្រាប់ត្រីមាសខែមិថុនា។ **អ៊ីរ៉ង់កោះហៅឯកអគ្គរដ្ឋទូតអូស្ត្រាលី ជុំវិញករណីបង្ហោះរឿង LGBTQI+។ ** ក្រសួងយុត្តិធម៌អាមេរិក ប្រកាសពីការចោទប្រកាន់បទឧក្រិដ្ឋ ប្រឆាំងនឹងមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស់។

Listen to the SBS Khmer - SBS ខ្មែរ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.