SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
តើរដ្ឋាភិបាលសំឡេងភាគតិចគឺជាអ្វី? 22.04.2025 10:01
ជាមួយនឹងការបោះឆ្នោតសហព័ន្ធនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ រដ្ឋាភិបាលសំឡេងភាគតិចទំនងជានឹងអាចទៅរួច កាន់តែខ្លាំងឡើងៗ។ ដូច្នេះ តើរដ្ឋាភិបាលសំឡេងភាគតិចគឺជាអ្វី?
#83 Describing menopause symptoms (Med) - សិក្សាភាសាអង់គ្លេសភាគទី83៖ ការពិពណ៌នាអំពីរោគសញ្ញានៃការអស់រដូវរបស់ស្រ្តី 16.04.2025 16:50
Learn how to talk about menopause and its symptoms. - រៀនពីរបៀបនិយាយអំពីការអស់រដូវរបស់ស្រ្តី និងរោគសញ្ញា។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងឆ្លងព្រះពុទ្ធប្បដិមា នៅវត្តខ្មែរមៀលយូរ៉ា 08.04.2025 14:04
គណៈកម្មការវត្តខ្មែរមៀលយូរ៉ាដែលស្ថិតនៅតំបន់ជនបទ ភាគពាយ័ព្យរដ្ឋវិចថូរៀ បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី និងឆ្លងព្រះ ពុទ្ធប្បដិមា កាលពីថ្ងៃសៅរ៍ ទី៥ខែមេសា ឆ្នាំ២០២៥នេះ ជាមួយនឹងការចូលរួមពីសំណាក់ពុទ្ធសាសនិកជនយ៉ាងច្រើនកុះក។
How to vote in the federal election - របៀបបោះឆ្នោតនៅក្នុងការបោះឆ្នោតសហព័ន្ធអូស្រ្តាលី 08.04.2025 10:32
On election day the Australian Electoral Commission anticipates one million voters to pass through their voting centres every hour. Voting is compulsory for everyone on the electoral roll, so all Australians should familiarise themselves with the voting process before election day. - នៅថ្ងៃបោះឆ្នោត គណៈកម្មាធិការរៀបចំការបោះឆ្នោតអូស្ត្រាលី ឬហៅកាត់ថា AEC រំពឹងថា នឹងមានអ្នកបោះឆ្នោតមួយលាននាក់ រៀងរាល់ម៉...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ 08.04.2025 4:23
** វេជ្ជបណ្ឌិតរាប់ពាន់នាក់នៅញូសៅវែល ធ្វើកូដកម្មរយៈពេលបីថ្ងៃ។ ** សមាជិកព្រឹទ្ធសភាលោកស្រី Bridget McKenzie និយាយថា ប្រជាជនអូស្ត្រាលីត្រូវការមេដឹកនាំដែលខ្លាំងខាងសេដ្ឋកិច្ច។ ** ភ្នាក់ងារគយរបស់សហរដ្ឋអាមេរិកចាប់ផ្តើមប្រមូលពន្ធឯកតោភាគី របស់ប្រធានាធិបតីត្រាំ លើការនាំចូលពីប្រទេសជាច្រើន។
It's one of the most common forms of domestic violence. Why does it still go unrecognised and unreported? - SBS Examines៖ ហេតុអ្វីបានជាការរំលោភបំពានផ្នែកហិរញ្ញវត្ថុមិនត្រូវបានគេទទួលស្គាល់ និងមិនត្រូវបានរាយការណ៍? 08.04.2025 11:51
In Australia, 90 per cent of women who have sought support for domestic violence have experienced financial abuse, and experts say migrant women are more at risk. - នៅក្នុងប្រទេសអូស្ត្រាលី 90 ភាគរយនៃស្ត្រីដែលបានស្វែងរកការគាំទ្រសម្រាប់អំពើហិង្សាក្នុងគ្រួសារបានជួបប្រទះការរំលោភបំពានផ្នែកហិរញ្ញវត្ថុ ហើយអ្នកជំនាញនិយាយថាស្ត្រីចំណាកស្រុកមានហានិភ័យច្រើនជាងគេ។
មហាសង្ក្រាន្តឆ្នាំថ្មី រណ្តាប់ទទួលទេវតា ការព្យាករណ៍ និងទំនាយផ្សេងៗ សម្រាប់ឆ្នាំម្សាញ់ ព.ស ២៥៦៩ 08.04.2025 9:10
ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ប្រារព្ធឡើង រយៈពេល ៣ថ្ងៃ នៅថ្ងៃទី១៤-១៥ និងថ្ងៃទី១៦មេសា ឆ្នាំ២០២៥ នេះ។ សង្ក្រាន្ត ឆ្នាំថ្មី ចូលនៅថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ឆ្នាំ២០២៥ នៅវេលាម៉ោង ០៤ និង ៤៨នាទី ទៀបភ្លឺ។ ទេពធីតា ព្រះនាម គោរាគៈទេវី ជាព្រះបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅឋានចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយ សៀតផ្កាអង្គារបស្ស អភរណៈ កែវមុក្ត...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ 04.04.2025 4:04
** ការស្ទង់មតិថ្មីបង្ហាញថា ការវាយតម្លៃលើការអនុម័តចំពោះលោក Peter Duttonក្នុងចំណោមអ្នកបោះឆ្នោត បានធ្លាក់ចុះ។ ** AEC សម្រចឱ្យអ្នកផលិតមាតិកាលើបណ្តាញសង្គមដ៏មានប្រជាប្រិយ Abbie Chatfield មិនបំពានច្បាប់បោះឆ្នោត។ ** កម្ពុជាក្លាយជាប្រទេសរងនូវការដាក់ពន្ធខ្ពស់ជាងគេបំផុតរបស់អាម៉េរិក នៅក្នុងតំបន់អាស៊ាន។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ 04.04.2025 11:36
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សប្រឆាំងធ្វើសេចក្តីប្រកាសផ្តល់មូលនិធិរាប់លានដុល្លារសម្រាប់តំបន់ភាគខាងលិចទីក្រុងស៊ីដនី។ ** រដ្ឋាភិបាលបក្សលេប័របោះទុន ១២០លានដុល្លារ លើសេវាសម្ភពថ្មី។ ** ប៉ូលិសចោទប្រកាន់បុរសពីរនាក់ដែលយកកាំភ្លើងចូលក្នុងMCG អំឡុងពេលការប្រកួត AFL។
ប្រតិកម្មចម្រុះ ជុំវិញវិធានការរបស់លោក ត្រាំ ដែលបានដំឡើងពន្ធ ៤៩ភាគរយ លើទំនិញនាំចូលពីកម្ពុជា 03.04.2025 12:03
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នេះ បានប្រកាសដាក់ពន្ធលើទំនិញ នាំចូលពីកម្ពុជា រហូតដល់ ៤៩ភាគរយ។ នេះជាវិធានការ ដែលលោកត្រាំ អះអាងថា ដើម្បីឆ្លើយតបនឹងពន្ធរបស់កម្ពុជា លើទំនិញអាម៉េរិក ដែលមានចំនួន ៩៧ភាគរយ។ វិធានការរបស់លោកត្រាំ នាំឱ្យកម្ពុជា ក្លាយជាប្រទេសរងនូវការដាក់ពន្ធខ្ពស់ជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។ ឡាវ ជាប់ពន្ធ ៤៨% វៀតណាមជាប់ពន្ធ ៤៦% មីយ៉ាន់ម៉ាជាប់ពន្ធ ៤៤% ខណៈដែលប្...
The legal loophole allowing political lies during elections - SBS Examines: ចន្លោះប្រហោងផ្លូវច្បាប់អនុញ្ញាតឱ្យមានការភូតកុហកនយោបាយក្នុងអំឡុងពេលបោះឆ្នោត 03.04.2025 10:49
With an election date set for May 3rd, campaigning has officially begun. But political advertisements have already been circulating for months. Can you trust what they say? - ជាមួយនឹងកាលបរិច្ឆេទបោះឆ្នោតកំណត់នៅថ្ងៃទី៣ ខែឧសភានេះ យុទ្ធនាការបានចាប់ផ្តើមជាផ្លូវការហើយ។ ប៉ុន្តែការផ្សាយពាណិជ្ជកម្មនយោបាយត្រូវបានផ្សព្វផ្សាយអស់ពេលជាច្រើនខែមកហើយ។ តើអ្នកអាចជឿជាក់លើអ្វីដែលពួកគេនិយាយបានដែរឬទេ?
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ 03.04.2025 4:13
** លោក ដូណាល់ ត្រាំ ប្រកាសយកពន្ធបន្ថែមយ៉ាងសម្បើមជាការសងសឹកលើទំនិញភាគច្រើនដែលនាំចូលអាម៉េរិក។ ** រដ្ឋាភិបាលនឹងផ្តល់ថវិកាជួយឧស្សាហកម្មដែលរងផលប៉ះពាល់ដោយការប្រកាសពន្ធ របស់អាមេរិក។ ** សម្ព័ន្ធសន្យាផ្តល់ថវិកាបន្ថែមសម្រាប់កែលម្អផ្លូវសម្រាប់វិស័យកសិកម្ម និង រ៉ែ ក្នុងសប្តាហ៍ដំបូងនៃយុទ្ធនាការបោះឆ្នោតសហព័ន្ធ។
វត្តខ្មែរមៀលយូរ៉ា រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាលើកដំបូង 02.04.2025 8:25
សហគមន៍ខ្មែរនៅតំបន់ជនបទMilduara ដែលស្ថិតនៅភាគពាយ័ព្យរដ្ឋវិចថូរៀ ជិតព្រំប្រទល់រដ្ឋអូស្រ្តាលីខាងត្បូង បានមូលមតិគ្នាកសាងវត្តអារាមតាមបែបពុទ្ធសាសនាខ្មែរនៅទីនោះ ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាជនក្នុងការប្រារព្ធពិធីបុណ្យទានផ្សេងៗតាមប្រពៃណីព្រះពុទ្ធសាសនា។ នៅថ្ងៃសៅរ៍ទី៥ ខែមេសា ឆ្នាំ២០២៥នេះ វត្តខ្មែរមៀលយូរ៉ានឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ជាលើកដំបូងរបស់ខ្លួន ដែលរំពឹងថានឹងមានប្រជាជនខ្មែរមកចូលរួមយ៉ាងច្រើនកុះករ ទា...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥ 02.04.2025 13:21
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សលេប័រជំរុញឱ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមា ដែលខ្លួននិយាយថា ត្រូវតែមាននិរន្តរភាពសេដ្ឋកិច្ច។ ** មេដឹកនាំគណបក្សប្រឆាំងនិយាយថា លោកនឹងក្រោកឈរឡើងចរចាជាមួយលោក Donald Trump លើបញ្ហាពន្ធគយ។ ** តុលាការកំពូលបានកាត់ក្តីប្រឆាំងនឹងជនស្វែងសុំសិទ្ធិជ្រកកោនពីរនាក់ ដែលស្វែងរកការជំទាស់ទៅនឹងភាពស្របច្បាប់នៃការឃុំខ្លួនរបស់ពួកគេ។
រដ្ឋមន្ត្រីការងារកម្ពុជាចូលរួមបុណ្យសពកម្មករម្នាក់ដែលស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ 02.04.2025 5:14
កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា រួមជាមួយនឹងរដ្ឋបាលខេត្តបន្ទាយមានជ័យ បាននាំសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាល ជូនចំពោះឪពុកម្តាយសពកម្មករសំណង់ម្នាក់ ដែលបានស្លាប់ ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។
គណបក្សក្រៅរដ្ឋាភិបាល ផ្ញើសាររំលែកទុក្ខ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពបងប្រុសលោកហ៊ុន សែន 02.04.2025 4:14
គណបក្សនយោបាយក្រៅរដ្ឋាភិបាល ដែលមាននិន្នាការផ្ទុយ និងកំពុងមានក្ដីក្ដាំមួយចំនួន ជាមួយគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច បានផ្ញើសាររំលែកទុក្ខ និងចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ហ៊ុន សាន ដែលជាបងប្រុសរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះហាក់ដូចជាការបង្ហាញនូវភាពចាស់ទុំខាងនយោបាយ និងវិលរកការផ្សះផ្សារជាតិ តាមរយៈការចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារលោក ហ៊ុន សែន។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ 01.04.2025 4:35
** ធនាគារកណ្តាល RBA សម្រេចរក្សាអត្រាការប្រាក់ឱ្យនៅ៤,១%ដដែល។ ** បក្សលេប័រប្រកាសផ្តល់មូលនិធិសម្រាប់មណ្ឌលសុខភាពថ្មីនៅអាឌឺឡែត ខណៈដែលបក្សប្រឆាំងសន្យាបន្ធូរបន្ថយច្បាប់សម្រាប់ការអនុម័តប្រាក់កម្ចីទិញផ្ទះ។ ** សហគមន៍ដែលរងការបំផ្លិចបំផ្លាញដោយការរញ្ជួយដីនៅមីយ៉ាន់ម៉ា កំពុងជួបការលំបាកក្នុងការទទួលបានជំនួយមនុស្សធម៌ជាមូលដ្ឋាន។
How far can you legally go to protect yourself from robbery in Australia? - តើអ្នកអាចការពារខ្លួនពីអំពើលួចប្លន់បានដល់កម្រិតណា ដោយមិនខុសច្បាប់នៅក្នុងប្រទេសអូស្រ្តាលី? 01.04.2025 11:28
In Australia, robbery isn't just theft; it has specific legal definitions and consequences. This episode of Australia Explained podcast explores the types of crimes, including stealing. What does it mean legally? How can you protect yourself? And what support is available if it happens to you? - នៅក្នុងប្រទេសអូស្ត្រាលី ការប្លន់មិនមែនគ្រាន់តែជាការលួចនោះទេ វាមាននិយមន័យផ្លូវច្បាប់ជាក់លាក់មួយ និងមានផល...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ 28.03.2025 3:47
** ការបោះឆ្នោតសហព័ន្ធនឹងប្រព្រឹត្តទៅនៅថ្ងៃទី 3 ខែឧសភា។ ** ACCCផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុន Virgin Australia និង Qatar Airways ប្រតិបត្តិការក្រោមសម្ព័ន្ធភាពរួមបញ្ចូលគ្នាសម្រាប់រយៈពេលប្រាំឆ្នាំ។ ** អតិថិជនក្រុមហ៊ុនធ្វើតេស្តហ្សែន 23andMe ជំរុញឱ្យលុបទិន្នន័យរបស់ពួកគេចេញ មុនពេលវាអាចត្រូវបានគេដាក់លក់ដេញថ្លៃ។
ការឆ្លើយតបកញ្ចប់ថវិកាមុនការបោះឆ្នោតរបស់មេដឹកនាំគណបក្សប្រឆាំងលោក Peter Dutton 28.03.2025 6:21
មេដឹកនាំបក្សប្រឆាំងលោក Peter Dutton បានប្រើពេលវេលាឆ្លើយតបកញ្ចប់ថវិកាមុនការបោះឆ្នោត ដើម្បីប្រកាសថា ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតនាពេលខាងមុខ ចំណុចផ្តោតសំខាន់ៗរួមមាន បញ្ហាអន្តោប្រវេសន៍ បញ្ហាលំនៅដ្ឋាន ថាមពល និងថ្លៃចំណាយការរស់នៅ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ 28.03.2025 12:08
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រី ហៅការបោះឆ្នោតសហព័ន្ធនៅថ្ងៃទី៣ ឧសភា ដោយផ្តោតលើប្រាក់ឈ្នួល សុខភាព និងការអប់រំ... ** មេដឹកនាំបក្សប្រឆាំង បញ្ជាក់អំពីផែនការរបស់គណបក្សសម្ព័ន្ធដែលផ្តោតលើការទម្លាក់ថ្លៃសាំង និងហ្គាស.. ** ការព្រមានអំពីអាកាសធាតុអាក្រក់នៃភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅផ្នែកខ្លះនៃតំបន់ដីគោក រដ្ឋគ្វីនស្លេន។
កម្ពុជានឹងបន្ថែមសុនខ២ក្បាលនៅតាមច្រកព្រំដែន ដើម្បីហិតគ្រឿងញៀននិងទប់ស្កាត់ការជួញដូរមនុស្ស 28.03.2025 4:00
ក្នុងពិធីបិទសនិ្នបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅក្រសួងមហាផ្ទៃ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសថា នៅពេលខាងមុខ នៅតាមបន្ទាត់ព្រំដែន នឹងមានក្រុមចម្រុះ ដែលធ្វើការបង្រ្កាបទៅលើបញ្ហាគ្រឿងញៀន និងការជួញដូរមនុស្ស ឱ្យកាន់តែមានប្រសិទ្ធិភាព ដោយនៅតាមបណ្តាខេត្តព្រំដែន នឹងមានបន្ថែមសុនខ ២ក...
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសជាថ្មីថា កម្ពុជាមិនបាត់បង់កោះគុតទេ! 28.03.2025 6:36
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ក្នុងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីថា កម្ពុជា នៅមិនទាន់ចរចាជាមួយភាគីថៃ លើព្រំដែនទឹក នៅឡើយទេ ដូច្នេះកោះគុត នៅក្នុងសមុទ្រខេត្តកោះកុង ជាប់ព្រំដែនថៃ គឺមិនបានបាត់បង់ទៅណាទេ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ 27.03.2025 3:44
** មេដឹកនាំបក្សប្រឆាំងលោក Peter Dutton ត្រៀមសម្រាប់សុន្ទរកថាឆ្លើយតបកញ្ចប់ថវិការបស់លោកនៅយប់នេះ។ ** ឯកសារតុលាការដ៏រសើបប្រមាណប្រាំបួនពាន់ច្បាប់ ត្រូវបានគេទាញយកពីគេហទំព័ររដ្ឋាភិបាលញូសៅវែល។ ** លោកដូណាល់ ត្រាំនិយាយលោកនឹងយកពន្ធថ្មី២៥%លើការនាំចូលរថយន្តមកសហរដ្ឋអាម៉េរិក។
ជំនួយលើថ្លៃចំណាយការរស់នៅគឺជាចំណុចផ្តោតសំខាន់ក្នុងកញ្ចប់ថវិកាសហព័ន្ធ 26.03.2025 6:53
វិធានការចំណាយលើការរស់នៅយ៉ាងទូលំទូលាយ គឺជាចំណុចផ្តោតសំខាន់នៅក្នុងថវិកាមុនពេលបោះឆ្នោតរបស់រដ្ឋាភិបាលបក្សលេប័រ។ ការកាត់បន្ថយពន្ធ និងការជួយបន្ធូរបន្ថយលើវិក្កយបត្រថាមពល គឺជាការសន្យាដ៏ធំបំផុត ប្រសិនបើរដ្ឋាភិបាលឈ្នះឆ្នោតនៅក្នុងអាណត្តិទីពីរខាងមុខនេះ។
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.