SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ 26.03.2025 12:33
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីលើកសរសើរកញ្ចប់ថវិកា ដោយនិយាយថាប្រជាជនអូស្ត្រាលីនឹងទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធថ្មី។ ** ប៉ូលីសញូសៅវែល រឹបអូសបារីមួយលានដើមក្នុងការវាយឆ្មក់ឆែកឆេរ ដែលផ្តោតគោលដៅលើការជួញដូរថ្នាំជក់ដែលត្រូវបានគេលួច។ ** ការទម្លាក់ដាក់គ្នាបន្ទាប់ពីផែនការសង្រ្គាមអាម៉េរិកបែកធ្លាយ។
សិក្ខាសាលាប្រជាជនស្តីពីសំលេងរបស់អ្នកនៅក្នុងលទ្ធិប្រជាធិបតេយ្យ 26.03.2025 11:23
ខណៈដែលការបោះឆ្នោតសហព័ន្ធនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ អង្គការទំនាក់ទំនងសហគមន៍ EWC សហការជាមួយមូលនិធិ Scanlon Foundation រៀបចំសិក្ខាសាលាប្រជាជនមួយដោយឥតគិតថ្លៃនៅថ្ងៃចន្ទ ទី៣១ខែមីនា ឆ្នាំ២០២៥នេះ នៅតំបន់ស្រ្ពីងវ៉ែលរដ្ឋវិចថូរៀដើម្បីផ្តល់ចំណេះដឹងស្តីពីរបបគ្រប់គ្រងរដ្ឋ និងកិច្ចការរបស់ប្រជាពលរដ្ឋ ជាពិសេសសហគមន៍ប្រវេសន៍ឱ្យយល់ដឹងពីសិទ្ធិនិងសំឡេងរបស់លោកអ្នកនៅក្នុងលទ្ធិប្រជាធិបតេយ្យ ការចូលរួម និងបោះឆ្នោតឱ្យ...
រដ្ឋាភិបាលកម្ពុជាចាត់ទុកការបង្កើតក្រុមប្រឹក្សាជាតិតស៊ូរបស់លោក សម រង្ស៊ី ថាជារឿងឥតប្រយោជន៍ 26.03.2025 6:07
រដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យ បានចាត់ទុកការបង្កើតក្រុមប្រឹក្សាជាតិតស៊ូ (NRC) របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) នៅក្រៅប្រទេស ថាជាល្បែងបាយឡុកបាយឡសម្រាប់កូនក្មេងដដែលៗ និងជារឿងឥតប្រយោជន៍។
How to choose the right tutor for your child - របៀបជ្រើសរើសថ្នាក់បង្រៀនបំប៉នបន្ថែមដែលត្រឹមត្រូវសម្រាប់កូនៗរបស់អ្នក 25.03.2025 11:43
Tutoring is a booming industry in Australia, with over 80,000 tutors nationwide. Migrant families often spend big on tutoring, seeing education as the key to success. However, choosing the right tutor is essential to ensure a positive experience and real benefits for your child. - ថ្នាក់បង្រៀនបំប៉នបន្ថែមក្រៅម៉ោងសិក្សាគឺជាឧស្សាហកម្មដ៏ធំមួយ និងកំពុងតែរីកចម្រើននៅក្នុងប្រទេសអូស្ត្រាលី ដែលមានគ្រូបង្រៀន...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ 25.03.2025 4:25
** លោកហេរញ្ញិកនិយាយថា Medicare គឺជាការផ្តោតសំខាន់នៃកញ្ចប់ថវិកាសហព័ន្ធនៅយប់នេះ ខណៈដែលបក្សប្រឆាំងវាយប្រហារលើរដ្ឋាភិបាលចំពោះការចំណាយខ្ជះខ្ជាយ។ ** សាកលវិទ្យាល័យម៉ែលប៊នអះអាងថា បុគ្គលិកចំនួន ៦នាក់ត្រូវបានបណ្តេញចេញពីការងារដោយសារការប្រព្រឹត្តិខុសពាក់ព័ន្ធនឹងផ្លូវភេទកាលពីឆ្នាំមុន។ ** លោក ដូណាល់ ត្រាំ លើកឡើងពីការពន្ធបន្ថែមចំពោះប្រទេសដែលទិញប្រេងពីវ៉េណេស៊ុយអេឡា។
#82 Describing taste (Med) - សិក្សាភាសាអង់គ្លេសភាគទី82៖ ការបរិយាយអំពីរសជាតិ 25.03.2025 16:26
Learn how to describe the taste of food. - រៀនពីរបៀបបរិយាយអំពីរសជាតិម្ហូបអាហារ។
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ 21.03.2025 3:54
** អ្នកជំនាញអ៊ុយក្រែននឹងចូលរួមកិច្ចចរចាអាមេរិក-រុស្ស៊ីនាពេលខាងមុខ ប៉ុន្តែក្នុងលក្ខខណ្ឌមួយ ។ ** អត្រាគ្មានការងារធ្វើរបស់ប្រទេសអូស្ត្រាលីរក្សាបាននូវស្ថិរភាព ទោះបីជាចំនួនការងារធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើល។ ** RSPCA ដកការអនុម័តសម្រាប់កសិដ្ឋានចិញ្ចឹមត្រីសាលម៉ុនក្នុងរដ្ឋថាសម៉ាញៀ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ 21.03.2025 12:18
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** របាយការណ៍មួយរកឃើញថាទីផ្សារទំនើបរបស់អូស្ត្រាលីស្ថិតនៅក្នុងចំណោមអាជីវកម្មដែលរកប្រាក់ចំណេញបានច្រើនបំផុតលើពិភពលោក។ ** លោកហេរញ្ញិក Jim Chalmers ប្រកាសផែនការលើកកម្ពស់ការច្នៃប្រឌិតនៅក្នុងវិស័យរូបិយប័ណ្ណឌីជីថលរបស់ប្រទេសអូស្រ្តាលី។ ** នាយករដ្ឋមន្ត្រីអង់គ្លេសថា មានការរីកចម្រើនលើផែនការសម្រាប់កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន។
ប៉ូលិសចាប់ខ្លួនសមាជិកបក្សប្រឆាំង ក្រោយប្រៀបធៀបការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន និងលោក ហ៊ុន សែន 21.03.2025 4:05
សមាជិកគណបក្សប្រឆាំង ៣នាក់ មកពីគណបក្សភ្លើងទៀន និងគណបក្សឆន្ទះខ្មែរ ព្រមទាំងអាជីវករម្នាក់ ត្រូវបានប៉ូលិស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចាប់ខ្លួន ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រោយពីអ្នកទាំងនោះ បានបង្ហោះសារតាមហ្វេសប៊ុក ប្រៀបធៀបការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក ឌុយតឺតេ និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
តួនាទីរបស់ឱសថស្ថាន ឱសថការី និងដំណើរការនៅក្នុងប្រទេសអូស្រ្តាលី 20.03.2025 15:46
មនុស្សមួយចំនួនគិតថា ឱសថស្ថានគឺជាកន្លែងសម្រាប់ទិញថ្នាំ តែប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុងប្រទេសអូស្រ្តាលី ឱសថការី មានតួនាទីលើសពីការឈរលក់ថ្នាំទៅតាមវេជ្ជបញ្ជាដែលលោកអ្នកទទួលបានមកពីវេជ្ជបណ្ឌិត។ តើឱសថស្ថាននៅក្នុងប្រទេសអូស្រ្តាលីដំណើរការយ៉ាងដូចម្តេច? សូមស្តាប់បទសម្ភាសន៍រវាង SBS ខ្មែរ ជាមួយនឹងលោក Richard Lim ម្ចាស់ឱសថស្ថាន Lim’s Pharmacy នៅក្នុងរដ្ខវិចថូរៀ ដូចតទៅ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ 20.03.2025 4:01
** លោកនាយករដ្ឋមន្ត្រីប្រកាសថា គម្រោងអត្ថប្រយោជន៍ឱសថរបស់អូស្ត្រាលី មិនមែនសម្រាប់លក់ទេ។ ** គណបក្សសម្ព័ន្ធប្តេជ្ញាបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែល និងសហភាពអឺរ៉ុប ប្រសិនបើជាប់ឆ្នោត។ ** សេចក្តីប្រកាសអាសន្នទឹកជំនន់ដ៏ធំសម្រាប់សហគមន៍នៅចុងភាគខាងជើងរដ្ឋគ្វីនស្លេន។
Why are we debating Welcome to Country? - SBS Examines: ហេតុអ្វីបានជាយើងជជែកវែកញែកអំពី “ការស្វាគមន៍មកកាន់ប្រទេស”? 19.03.2025 9:04
The government's Welcome to Country spending has been heavily criticised but some believe the cultural protocol is being used as a "political football". - ការចំណាយរបស់រដ្ឋាភិបាលអូស្រ្តាលីចំពោះ “ការស្វាគមន៍មកកាន់ប្រទេស” ឬ “Welcome to Country” រងការរិះគន់យ៉ាងខ្លាំង ប៉ុន្តែអ្នកខ្លះជឿថា ពិធីសាររប្បធម៌នេះកំពុងត្រូវបានគេប្រើប្រាស់ជា ”គ្រាប់បាល់នយោបាយ” ទៅវិញ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ 19.03.2025 11:23
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ Bankstown ម្នាក់កំពុង ប្រឆាំងចំពោះការអនុញ្ញាតភស្តុតាងសំខាន់ក្នុងសំណុំរឿងរបស់លោកនៅតុលាការ។ ** រដ្ឋាភិបាលសហព័ន្ធត្រូវបានបង្ខំឱ្យការពារកំណត់ត្រារបស់ខ្លួនលើតម្លៃថាមពល បន្ទាប់ពីការស្ទង់មតិអវិជ្ជមាន។
កម្ពុជាអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកជប៉ុនចូលចតមុនគេនៅកំពង់ផែរាម 19.03.2025 4:58
ការផ្ដល់អាទិភាពឱ្យនាវាជប៉ុនចូលចតមុនគេ កំពង់ផែរាម ខេត្តព្រះសីហនុ គឺអាស្រ័យ ដោយរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន មានគោលជំហរខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងការជឿទុកចិត្តគ្នា ទៅវិញទៅមក ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះបើតាមលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងទ័ពកម្ពុជា។
ខួបរដ្ឋប្រហារថ្ងៃ១៨មីនា៖ លោកនាយករដ្ឋមន្ត្រីថា កម្ពុជាបច្ចុប្បន្ន ខុសពីកម្ពុជាកាលពី៥៥ឆ្នាំមុន 19.03.2025 3:55
ក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី " កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ " កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃនេះ ៥៥ឆ្នាំមុន ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ជាព្រឹត្តិការណ៍មួយ បានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា គឺការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ និងការចាប់ផ្ដើមនៃសង្រ្...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ 18.03.2025 3:41
** មេដឹកនាំបក្សប្រឆាំងអំពាវនាវឱ្យធ្វើប្រជាមតិលើសិទ្ធិអំណាចក្នុងការដកសញ្ជាតិអូស្រ្តាលី។ ** មានការអំពាវនាវឱ្យរដ្ឋាភិបាលបក្សលេប័រលុបចោលកិច្ចព្រមព្រៀង AUKUS ជុំវិញការព្រួយបារម្ភអំពីភាពរឹងមាំនៃទំនាក់ទំនងអាមេរិកនិងអូស្ត្រាលី។ ** លោក ដូណាល់ ត្រាំ និយាយជាមួយលោក វ្ល៉ាឌីមៀ ពូទីន ស្តីពីកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់អ៊ុយក្រែន។
First Nations languages: A tapestry of culture and identity - ភាពចម្រុះនៃភាសារបស់ជនជាតិដើមដំបូងអូស្រ្តាលី First Nations 18.03.2025 11:21
Anyone new to Australia can appreciate how important it is to keep your mother tongue alive. Language is integral to your culture and Australia's Indigenous languages are no different, connecting people to land and ancestral knowledge. They reflect the diversity of Australia’s First Nations peoples. More than 100 First Nations languages are currently spoken across Australia. Some are spoken by onl...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ 14.03.2025 3:49
** ការស្ទង់មតិមួយបង្ហាញថា ភាពពេញចិត្តសម្រាប់អ្នកបោះឆ្នោតចំពោះមេដឹកនាំទាំងពីរស្មើគ្នា។ ** ទំហំនៃការខូចខាតនៅឆ្នេរ Gold Coast បន្ទាប់ពីខ្យល់ព្យុះស៊ីក្លូនត្រូពិចកន្លងផុតទៅមួយសប្តាហ៍។ ** ប្រាក់ជំនួយសុខុមាលភាពសង្គមកើនឡើងបន្តិច ចាប់ពីថ្ងៃទី ២០ ខែមីនា។
រដ្ឋាភិបាលកម្ពុជាសម្រេចឱ្យបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ 14.03.2025 6:36
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចចំនួន ៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យ ក្នុងព្រះពុទ្ធសាសនាខ្មែរ ពាក់ព័ន្ធនឹងគម្ពីរព្រះត្រៃបិដកខ្មែរ។ ក្នុងនោះ រាជរដ្ឋាភិបាល បានសម្រេចឱ្យបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ និងណែនាំឱ្យរៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែរ រៀងរាល់ ៥ឆ្នាំម្តង នៅភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ ដែលមានសក្យមុនីចេតិយ តម្កល់ព្រះបរមសិរីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ 14.03.2025 10:54
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រធានាធិបតីអ៊ុយក្រែនជឿជាក់ថា រុស្ស៊ីនឹងបដិសេធសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ** ក្រុមអ្នកផលិតសាច់គោអូស្ត្រាលីនិយាយថា ពួកគេនឹងប្រឆាំងចំពោះពន្ធជាសក្តានុពលរបស់សហរដ្ឋអាមេរិកលើផលិតផលកសិកម្ម។ ** គិលានុបដ្ឋាយិកា និងឆ្មបកំពុងអំពាវនាវឱ្យមានកំណែទម្រង់បទប្បញ្ញត្តិ ដែលនឹងអនុញ្ញាតឱ្យពួកគេអាចចេញវេជ្ជបញ្ជាថ្នាំមួយចំនួន។
កម្ពុជាអនុញ្ញាតិឱ្យនាំចូលគ្រឿងក្នុង និងបំណែកសាច់សត្វបង្កកឡើងវិញ 13.03.2025 4:33
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសសម្រេចបញ្ចប់វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក។ សេចក្តីសម្រេចចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បង្ហាញថា ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញគ្រឿងក្នុងសត្វជ្រូក ចំនួន ២បន្ទាត់ពន្ធ ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវផុតសុពលភាព ន...
គ្មានការលើកលែងពន្ធគយអាម៉េរិកសម្រាប់ដែកថែបនិងអាលុយមីញ៉ូមអូស្រ្តាលីឡើយ 13.03.2025 7:57
ពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមចូលសហរដ្ឋអាមេរិកបានចូលជាធរមានហើយ ដោយមិនមានការលើកលែងសម្រាប់ប្រទេសអូស្ត្រាលីឡើយ។ វាជាការខកចិត្តមួយសម្រាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរនេះ ដោយលោកនាយករដ្ឋមន្ត្រីអូស្រ្តាលីបានប្តេជ្ញាបន្តធ្វើការលើករណីនេះ ដោយមិនមានការដំឡើងពន្ធបកត្រឡប់ទៅវិញឡើយ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ 13.03.2025 4:05
** លោកដូណាល់ ត្រាំ ប្តេជ្ញាដាក់ពន្ធបន្ថែមទៀតមកលើសហភាពអ៊ឺរ៉ុប ។ ** សេដ្ឋវិទូនិយាយថា ពន្ធថ្មីរបស់អាមេរិកអាចប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មរបស់អូស្ត្រាលី និងមានឥទ្ធិពលលើលំហូរសេដ្ឋកិច្ចក្នុងស្រុក។ ** អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវតុលាការអន្តរជាតិចាប់ខ្លួន។
បទសម្ភាសន៍ជាមួយពលរដ្ឋខ្មែរនៅតំបន់រងគ្រោះ ក្រោយពីខ្យល់ព្យុះត្រូពិកស៊ីក្លូនអាល់ហ្វ្រឹដ 12.03.2025 15:33
បទសម្ភាសន៍ជាមួយ អ្នកស្រី ឈិន សុខសីម៉ា ដែលជាពលរដ្ឋខ្មែរម្នាក់កំពុងរស់នៅក្នុងទីក្រុងប្រ៊ីសបេន និង លោក ឃីម នៅតំបន់ ឡូហ្គេន ដែលជាតំបន់រងគ្រោះបន្ទាប់ពីមានខ្យល់ព្យុះស៊ីក្លូនអាល់ហ្វ្រឹដ ក្នុងរដ្ឋគ្វីនស្លេន។
Want to help shape Australia’s future? Here’s how to enrol to vote - របៀបចុះឈ្មោះបោះឆ្នោត៖ ការបោះឆ្នោតសហព័ន្ធអូស្ត្រាលី 12.03.2025 8:06
With another federal election due this year, there are steps you will need to take before casting your vote for the first time. Plenty of resources are available to help you enrol to vote and have your say in shaping our nation. - ជាមួយនឹងការបោះឆ្នោតសហព័ន្ធដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ មានកិច្ចការមួយចំនួនដែលអ្នកត្រូវធ្វើ នៅមុនពេលអ្នកត្រូវទៅបោះឆ្នោតជាលើកដំបូងរបស់អ្នក។ មានធនធានជាច្រើនដែលជ...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.