វីអូអេ
Hello VOA - វីអូអេ
ហេឡូវីអូអេ (Hello VOA) ជាកម្មវិធីជជែកពិភាក្សាតាមវិទ្យុនិងអ៊ីនធឺណិត រយៈពេល ៣០នាទី ដែលប្រិយមិត្តវីអូអេមានឱកាសសាកសួរវាគ្មិនមកពីអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និងវិស័យសុខាភិបាល។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
Hello VOA៖ សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលដកចេញកថាខណ្ឌខ្លះដែលធ្វើឲ្យខ្សោយឥទ្ធិពលនៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន - តុលា 12, 2021 11.10.2021 25:03
អង្គការសង្គមស៊ីវិលដែលធ្វើការងារការពារនិងលើកកម្ពស់សេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិនៅកម្ពុជា លើកឡើងថាថ្វីត្បិតតែសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ជួយជំរុញឲ្យមានការផ្តល់ព័ត៌មានដល់សាធារណជនកាន់តែល្អជាងមុនក៏ដោយ ក៏មាត្រាខ្លះនៃសេចក្តីព្រាងច្បាប់នេះ ធ្វើឲ្យច្បាប់នេះ មានឥទ្ធិពលខ្សោយជាងច្បាប់ផ្សេងៗទៀត។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគម...
Hello VOA អាស៊ាន៖ អាស៊ាន កម្ពុជា និងសម្ព័ន្ធភាពសន្ដិសុខត្រីភាគីថ្មី អូស្ត្រាលី-អង់គ្លេស-អាមេរិក - តុលា 08, 2021 07.10.2021 25:53
សហរដ្ឋអាមេរិកទើបបានចុះកិច្ចព្រមព្រៀងសន្ដិសុខត្រីភាគី AUKUS ជាមួយអង់គ្លេស និងអូស្ត្រាលី ដែលជាការចែករំលែកបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ក្រុមអ្នកតាមដានយុទ្ធសាស្ត្រមហាអំណាចនៅក្នុងតំបន់បានគូសបញ្ជាក់អំពីភាពសំខាន់នៃ AUKUS ក្នុងបរិបទនៃការប្រកួតប្រជែងជាប្រព័ន្ធនិងគ្រប់ជ្រុងជ្រោយជាមួយចិន និងឥទ្ធិពលនៃការវិវត្តថ្មីនេះលើតំបន់អាស៊ីអគ្នេយ៍ និងប្រទេស...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការរើសអើងនិងផលប៉ះពាល់ដល់សិទ្ធិនិងការចូលរួមរបស់ស្រ្តីនៅក្នុងការអភិវឌ្ឍន៍សង្គម - តុលា 04, 2021 04.10.2021 28:07
អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការបានថ្លែងថា ក្រៅតែពីផលលំបាកនានាដែលត្រូវបានគេមើលឃើញជាទូទៅនូវអ្វីដែលស្រ្តីកំពុងប្រឈម មានដូចជាពេលវេលា និងការរំពឹងទុកពីតួនាទីក្នុងនាមជាស្រ្តីនៅក្នុងគ្រួសារនិងសង្គមហើយនោះ គំនៀបសង្គម ផ្នត់គំនិតអវិជ្ជមាន នៅតែជាកត្តាបង្កការរាំងស្ទះដល់ការចូលរួមរបស់ស្រ្តីនៅក្នុងការអភិវឌ្ឍន៍សង្គម៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, ...
Hello VOA៖ ការបំពានសិទ្ធិជនជាតិដើមខ្មែរក្រោមនៅវៀតណាម ត្រូវក្រុមមន្ត្រីសហប្រជាជាតិអន្តរាគមន៍ - កញ្ញា 30, 2021 30.09.2021 29:50
អ្នកការពារសិទ្ធិជនជាតិដើមខ្មែរក្រោម យិន ហ្គៃ ត្រូវអាជ្ញាធរវៀតណាមចាប់ឃុំខ្លួនជាច្រើនម៉ោងកាលពីខែមេសា ដោយសារការប៉ុនប៉ងផ្សព្វផ្សាយឯកសារសិទ្ធិមនុស្សរបស់អ.ស.ប. ស្តីពីសិទ្ធិជនជាតិដើម នៅក្នុងដែនដីខ្មែរកម្ពុជាក្រោម ដែលគ្រប់គ្រងដោយវៀតណាម។ ការចាប់ឃាត់ខ្លួននេះ ទោះជាត្រូវបានលែងវិញមែនក្តី តែតម្រូវឲ្យក្រុមមន្ត្រីអ.ស.ប. បន្តចោទសួរអាជ្ញាធរវៀតណាមពីការរំលោភបំពានសិទ្ធិ...
Hello VOA សំឡេងជំនាន់ថ្មី៖ កង្វះការចូលរួមរបស់ស្រ្តីវ័យក្មេងក្នុងសកម្មភាពសង្គម ធ្វើឲ្យមានការរាំងស្ទះការអភិវឌ្ឍ - កញ្ញា 21, 2021 20.09.2021 23:58
ស្រ្តីវ័យក្មេងនៅកម្ពុជា នៅតែប្រឈមបញ្ហាជាច្រើន ទាំងការបៀតបៀន ការមិនបានសិក្សាពេញលេញ ឧបសគ្គក្នុងភាពជាអ្នកដឹកនាំ និងការចូលរួមក្នុងសកម្មភាពក្នុងសង្គមជាដើម។ បញ្ហាប្រឈមទាំងនោះក៏កំពុងត្រូវបានស្រ្តីវ័យក្មេងមួយចំនួនព្យាយាមជំរុញឲ្យមានភាពប្រសើរឡើងផងដែរ។ កញ្ញា ហឿន យូអៀង សមាជិកស្នូលបណ្តាញស្ត្រីអ្នកដឹកនាំវ័យក្មេង ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី...
Hello VOA សុខភាព៖ វ៉ាក់សាំងដូសជំរុញ ឬ Booster ជួយបង្កើនប្រសិទ្ធភាពប្រឆាំងការឆ្លងជំងឺកូវីដ១៩ - កញ្ញា 16, 2021 16.09.2021 22:40
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា តាមរយៈការសិក្សានានាបង្ហាញថា ការធ្លាក់ចុះអង្គបក្ខដិបក្ខជាមូលហេតុបណ្តាលឲ្យមានហានិភ័យខ្ពស់ ឆ្លងជំងឺកូវីដ១៩ប្រភេទបំប្លែងថ្មី។ ដូច្នេះការចាក់វ៉ាក់សាំងដូសបន្ថែម ឬដូសជំរុញ អាចជួយបង្កើនប្រព័ន្ធការពារក្នុងខ្លួនប្រឆាំងនឹងការឆ្លងរាតត្បាតវីរុសបំប្លែងថ្មីនេះ៕ (អ្នកស្រី ស៊...
Hello VOA៖ សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យមានក្រុមប្រឹក្សាជាតិឯករាជ្យស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន - កញ្ញា 13, 2021 13.09.2021 22:37
អង្គការសង្គមស៊ីវិលដែលធ្វើការងារការពារនិងលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា លើកឡើងថា ជាជាងការបង្កើតគណៈកម្មការដើម្បីគ្រប់គ្រងសារព័ត៌មាន រដ្ឋាភិបាល គួរតែលើកទឹកចិត្តនិងអនុញ្ញាតឲ្យមានក្រុមប្រឹក្សាជាតិឯករាជ្យស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីធានាឯករាជ្យភាពសារព័ត៌មាន។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ដូច្នេះនៅ...
Hello VOA៖ សង្គមស៊ីវិលអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យលើការចោទប្រកាន់អំពើស៊ីសំណូករបស់ប៉ូលិស - កញ្ញា 09, 2021 09.09.2021 24:38
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជាលើកឡើងថា ស្ថាប័នមានសមត្ថកិច្ចរួមមានអង្គភាពប្រឆាំងអំពើពុករលួយនិងអយ្យការតុលាការជាដើម គួរតែបើកការស៊ើបអង្កេតឯករាជ្យមួយលើករណីចោទប្រកាន់អំពីអំពើស៊ីសំណូករបស់ប៉ូលិសក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកសុចរិតភាពនិងភាពគួរឲ្យជឿជាក់បានក្នុងប្រព័ន្ធយុត្តិធម៌របស់ជាតិ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការដើរបញ្ច្រាសសម័យ ការតស៊ូរបស់ស្រ្តីដើម្បីផ្លាស់ប្តូរឥរិយាបថយុវវ័យនិងជួយបរិស្ថាន - កញ្ញា 06, 2021 06.09.2021 20:11
កញ្ញា ហុក សុវណ្ណវត្តី ស្ថាបនិកសហគ្រាស Green Lady Cambodia បានថ្លែងថា យុវវ័យមានការយល់ដឹងច្រើនអំពីបញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងមានការចាប់អារម្មណ៍ច្រើនចំពោះផលិតផលដេរដោយក្រណាត់ ដែលជួយដល់សុខភាព និងបរិស្ថាន៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១)
Hello VOA៖ អ្នកជំនាញហៅការដកខ្លួនរបស់អាមេរិកពីអាហ្វហ្គានីស្ថានជាបណ្ដាសាផង ជាពរជ័យផងសម្រាប់ចិន - កញ្ញា 02, 2021 02.09.2021 43:42
តើការដកខ្លួនរបស់អាមេរិកពីអាហ្វហ្គានីស្ថាន អាចចាត់ជា«បរាជ័យ»ដែរឬទេ? តើការដើរចេញនេះ មានអត្ថន័យនិងឥទ្ធិពលយ៉ាងណាដល់យុទ្ធសាស្ត្រអាមេរិកនៅអាស៊ី? តើអវត្តមានភ្លាមៗរបស់អាមេរិកពីអាហ្វហ្គានីស្ថានជាពរជ័យ ឬជាទ្វេគ្រោះសម្រាប់ប្រទេសចិន? បណ្ឌិត ផាត់ កុសល សាស្ត្រាចារ្យរងជំនាញវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យក្រុងញូវយ៉ក CUNY បានចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវី...
អ្នកឃ្លាំមើលថា៖ ការចូលកាន់កាប់អាហ្វហ្គានីស្ថានដោយពួកតាលីបង់ ដូចខ្មែរក្រហមផងនិងខុសគ្នាផង - សីហា 31, 2021 30.08.2021 30:03
នៅពេលពួកតាលីបង់បានចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានដែលសឹងតែមិនគួរឲ្យជឿនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការប្រៀបធៀបរឿងនេះទៅនឹងក្រុមខ្មែរក្រហមដែលបានចូលកាន់កាប់ប្រទេសកម្ពុជាកាលពីខែមេសាឆ្នាំ១៩៧៥។ រឿងនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងទាំងពលរដ្ឋខ្មែរនិងពិភពលោក។ អ្នកឃ្លាំមើលស្ថានការណ៍ម្នាក់ដែលជាពលរដ្ឋខ្មែរ-អាមេរិកាំងគឺលោក គុជ ច័ន្ទលី មកពីរដ្ឋម៉ារីលែន ស...
Hello VOA៖ តំណាងពលករខ្មែរនៅកូរ៉េខាងត្បូងម្នាក់ថា ការងារនិងប្រាក់ឈ្នួលមិនប៉ះពាល់ទេ ទោះជាកូវីដ១៩ រាតត្បាត - សីហា 26, 2021 26.08.2021 33:42
ការផ្លាស់ប្តូររបៀបធ្វើការទៅតាមវិធានការសុខាភិបាលនានាក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ មិនបានធ្វើឲ្យប៉ះពាល់ដល់ការងារនិងប្រាក់ខែពលករ និងពលការិនីខ្មែរ ដែលបានធ្វើចំណាកស្រុកទៅធ្វើការក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។ លោក សុខ ខេមរា នៃវីអូអេ បានសម្ភាសន៍ពលការិនីម្នាក់ គឺកញ្ញា រស់ សុផល ដែលជាតំណាងពលករក្នុងរោងចក្រមួយនៃប្រទេសកូរ៉េខាងត្បូង ក្នុងកម្មវិធីហេឡូវីអូអេនៅ...
Hello VOA សុខភាព៖ ជំងឺមហារីកមាត់ស្បូន វិធីបង្ការ និងសារៈសំខាន់នៃការពិនិត្យមាត់ស្បូន - សីហា 20, 2021 19.08.2021 22:49
លោក សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ California សហរដ្ឋអាមេរិកបានថ្លែងថា ជំងឺមហារីកមាត់ស្បូនគឺជាជំងឺដែលអាចបង្ការបាន។ ជំងឺនេះបានសម្លាប់ស្រ្តីជាច្រើននៅទូទាំងពិភពលោក រួមទាំងស្រ្តីខ្មែរផងដែរ។ ការធ្វើតេស្តត្រួតពិនិត្យមាត់ស្បូនជាប្រចាំតាមការណែនាំរបស់គ្រូពេទ្យជំនាញ និងការចាក់វ៉ាក់សាំងបង្ការ គឺជាវិធីការពារដ៏សំខាន់បំផុតដើម្បីបង្ការកុំឲ្យកើត...
Hello VOA សំឡេងជំនាន់ថ្មី៖ ការរឹតត្បិតការចូលរួមសកម្មភាពសង្គមរបស់យុវជន នឹងធ្វើឲ្យប៉ះពាល់ដល់តម្លាភាពនៃការអភិវឌ្ឍ - សីហា 18, 2021 17.08.2021 26:07
ចាប់តាំងពីកម្ពុជារងនូវការរាតត្បាតជំងឺកូវីដ១៩ កាលពីដើមឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន គេឃើញថា ជំងឺនេះបានធ្វើឲ្យប៉ះពាល់ស្ទើរគ្រប់វិស័យ។ ក្នុងនោះយុវជនដែលជាវ័យសំខាន់ក្នុងការចូលរួមសកម្មភាពសង្គម និងនយោបាយ ក៏កាន់តែប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នេះផងដែរ។ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់...
Hello VOA៖ សង្គមស៊ីវិលស្នើឲ្យមានចំណាត់ការលើអ្នកលួចសម្ភារពេទ្យពាក់ព័ន្ធកូវីដ១៩យកទៅលក់ - សីហា 14, 2021 13.08.2021 25:12
អ្នកតស៊ូមតិដើម្បីតម្លាភាពនៅកម្ពុជាលើកឡើងថាខណៈកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានការចោទប្រកាន់មួយចំនួនអំពីការលួចយកសម្ភារពេទ្យទាក់ទងនឹងជំងឺកូវីដ១៩ ទៅលក់ឱ្យឯកជន ដើម្បីប្រាក់ចំណេញផ្ទាល់ខ្លួន។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែ...
Hello VOA៖ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមថា បើយើងធ្វើដូចដែលខ្មែរក្រហមបានធ្វើលើប្រជាជនកម្ពុជា យើងក៏មិនខុសពីខ្មែរក្រហមដែរ - សីហា 10, 2021 09.08.2021 26:24
ប្រធានផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬដែលគេតែងហៅថាសាលាក្តីខ្មែរក្រហម បានលើកឡើងថា សាលាក្តីខ្មែរក្រហម មិនមែនត្រូវបានបង្កើតឡើង ដើម្បីសងសឹកជនណាម្នាក់ទេ ដូច្នេះលោកថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩និងការផ្តល់ការថែទាំសុខភាពដល់ជនជាប់ចោទ ខៀវ សំផន គឺដើម្បីធានាថាជនជាប់ចោទរូបនេះ មានសុខភាពល្អគ្រប់គ្រាន់ក្នុងដំណ...
Hello VOA៖ អាស៊ីអាគ្នេយ៍ក្រោមការទូតវ៉ាក់សាំងរបស់មហាអំណាច - សីហា 07, 2021 06.08.2021 22:04
នៅចំកណ្ដាលនៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងចំពេលមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ក្នុងតំបន់អាស៊ីអគ្នេយ៍មិនទាន់ស្រាកស្រាន្ត មានចរន្តការទូតវ៉ាក់សាំងពីរកំពុងប្រជែងគ្នាក្នុងតំបន់ ម្ខាងពីសំណាក់ប្រទេសចិន ម្ខាងពីសំណាក់បស្ចិមលោក។ លោក សេក សុផល អ្នកស្រាវជ្រាវ មជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក បានជជែកបញ្ហានេះក្នុង...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការកែលម្អខ្លួនឯងនិងការសិក្សាពេញមួយជីវិតគឺជាគន្លឹះសម្រាប់ភាពជោគជ័យនៅក្នុងអាជីព - សីហា 03, 2021 02.08.2021 29:25
អ្នកស្រី គិត សារ៉ា គ្រូបង្វឹកអាជីពនៅសហរដ្ឋអាមេរិកបានថ្លែងថាការចេះចាប់យកឱកាស ការហ៊ានបើកគំនិតខ្លួនឯងនិងទទួលគំនិតពីអ្នកដ៏ទៃ និងការខំប្រឹងសិក្សារៀនសូត្រគឺជាគន្លឹះសំខាន់ក្នុងការដឹកនាំខ្លួនឆ្ពោះទៅគោលដៅប្រកបដោយសក្តានុពល។ ក្នុងនោះផងដែរ យើងត្រូវផ្តោតលើអ្វីដែលខ្លួនចង់ធ្វើ និងត្រូវអនុវត្តជាប្រចាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១)
Hello VOA៖ មេដឹកនាំសហជីពថា ផលវិបាកជាច្រើនមិនត្រូវបានដោះស្រាយជូនកម្មកររាងចក្រពេលកូវីដ១៩ - កក្កដា 29, 2021 29.07.2021 26:38
ក្រុមកម្មកររោងចក្រក្នុងប្រទេសកម្ពុជា កំពុងរងគ្រោះដោយជំងឺកូវីដ១៩ និងប្រឈមជាមួយនឹងបញ្ហាជាច្រើន តាំងពីផលវិបាកក្នុងការបើកប្រាក់ឧបត្ថម្ភជីវភាព និងការតវ៉ាបញ្ចេញមតិជាដើម។ មេដឹកនាំសហជីពមួយក្នុងប្រទេសកម្ពុជា គឺអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ដែលចូលរួមជាវាគ្មិននៅក្នុងកម្មវិធី Hello VOAនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ បានអះអាងពីការតស៊ូមតិដើម្បី...
Hello VOA សំឡេងជំនាន់ថ្មី៖ ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជាអំឡុងវិបត្តិកូវីដ១៩ - កក្កដា 19, 2021 19.07.2021 29:35
១៨ខែមកហើយ ដែលកម្ពុជានិងពិភពលោក កំពុងរួតរឹតដោយវិបត្តិកូវីដ១៩ ហើយ៥ខែចុងក្រោយនេះ កម្ពុជាបានទទួលពិសោធន៍យ៉ាងដំណំពីសំណាក់ការឆ្លងវីរុសកូរ៉ូណានេះក្នុងសហគមន៍ទ្រង់ទ្រាយធំ ដែលរុញច្រានសេដ្ឋកិច្ចរបស់ប្រទេសទៅដល់ការប៉ះពាល់រងគ្រោះដ៏ធ្ងន់។ វិស័យអចលនទ្រព្យនិងសំណង់ ក៏មិនចៀសផុតពីវិបត្តិបង្កដោយកូវីដ១៩នេះដែរ។ អ្នកនាង គឹម គិនកេសា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសិក្ស...
Hello VOA សុខភាព៖ ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី និងប្រសិទ្ធភាពរបស់វ៉ាក់សាំង - កក្កដា 15, 2021 15.07.2021 23:36
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិក បានថ្លែងថា ការបំប្លែងខ្លួននៃវីរុស គឺជាធម្មជាតិនៃវីរុស RNA ដូចជាវីរុសកូរ៉ូណាដែលត្រូវបានវិវត្ត និងផ្លាស់ប្តូរបន្តិចម្តងៗ។ ក្នុងចំណោមវីរុសកូរ៉ូណាបំប្លែងខ្លួននាពេលថ្មីៗនេះ វីរុសបំប្លែងខ្លួន Delta អាចឆ្លងខ្លាំង និងបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភជាងគេ។ លោកវេជ្ជប...
Hello VOA៖ អ្នកដឹកនាំសង្គមស៊ីវិលទទូចឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថពីឈឺចាប់ទៅឈឺឆ្អាលរឿងនយោបាយ - កក្កដា 12, 2021 12.07.2021 23:59
អ្នកអប់រំនិងតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាលើកឡើងថាពលរដ្ឋកម្ពុជាជាពិសេសយុវជនគួរតែកែប្រែឥរិយាបថរបស់ពួកគេពីការឈឺចាប់ហើយគ្រាន់តែឈរឱបដៃមើល ទៅជាការការចូលរួមឈឺឆ្អាលក្នុងនាមជាពលរដ្ឋសកម្មម្នាក់ ដើម្បីផ្លាស់ប្តូរភាពអវិជ្ជមាននៅក្នុងសង្គមនិងនយោបាយ។ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA...
Hello VOA៖ សង្គមស៊ីវិល ចោទសួរពីឆន្ទៈរដ្ឋាភិបាលក្នុងការផ្តល់ដំណោះស្រាយដល់ពលរដ្ឋក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុន HAGL - កក្កដា 08, 2021 08.07.2021 24:08
អ្នកតស៊ូមតិដើម្បីសិទ្ធិដីធ្លីរបស់ពលរដ្ឋនៅកម្ពុជាលើកឡើងថា អំឡុងពេលអាជ្ញាធរកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋ រដ្ឋាភិបាល ក៏គួរគិតគូរដល់ការផ្តល់ដំណោះស្រាយជូនពលរដ្ឋដែលជាប់គាំងក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនវៀតណាម HOANG ANH GIA LAI (HAGL) ក្នុងខេត្តរតនគិរីផងដែរ។ លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា បានមានប្រសាស...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការយកឈ្នះលើរបាំងសង្គមដើម្បីពង្រឹងសមត្ថភាពយេនឌ័រ - កក្កដា 05, 2021 05.07.2021 32:47
កញ្ញា បុណ្យ រចនា សហស្ថាបនិក និងនាយិកានៃអង្គការក្លាហានបានថ្លែងថា សកម្មជនផ្នែកយេនឌ័រភាគច្រើនប្រឈមនឹងបញ្ហាដូចៗគ្នា រួមទាំងផ្នត់គំនិតមិនផ្តល់តម្លៃដល់ស្រ្តី ជាពិសេសស្រ្តីវ័យក្មេង ដែលត្រូវបានចាត់ទុកថា គ្មានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងការងារជាអ្នកដឹកនាំ។ បើទោះបីជាបច្ចុប្បន្ន ស្រ្តីមានឱកាសទទួលបានការងារក៏ដោយ ក៏ភាគច្រើននៃការងារទាំងនោះជាការងារទទួលបានកម្រៃទា...
Hello VOA៖ អាមេរិកនិងអាស៊ីអាគ្នេយ៍នៅដើមដំបូងនៃរដ្ឋការលោក Joe Biden - កក្កដា 01, 2021 01.07.2021 31:25
រដ្ឋការលោក Joe Biden ប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក ចម្រើនវ័យវឌ្ឍនាបានជាង៤ខែមកហើយ។ ខណៈអាទិភាពសំខាន់ៗនៃទីក្រុងវ៉ាស៊ីនតោន ត្រូវផ្ដោតលើការប្រយុទ្ធនឹងជំងឺកូវីដ១៩នៅក្នុងប្រទេស ការទប់ទល់នឹងឥទ្ធិពលរុស្ស៊ីនៅអឺរ៉ុប និងឥទ្ធិពលចិននៅអាស៊ី នាំឱ្យមានការវិភាគផ្សេងៗពីគ្នា អំពីយុទ្ធសាស្ត្រ អភិក្រម និងវិធីសាស្ត្ររបស់អាមេរិកក្នុងការប្រាស្រ័យទាក់ទងជាមួយតំបន់អាស៊ីអាគ...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.