វីអូអេ
Hello VOA - វីអូអេ
ហេឡូវីអូអេ (Hello VOA) ជាកម្មវិធីជជែកពិភាក្សាតាមវិទ្យុនិងអ៊ីនធឺណិត រយៈពេល ៣០នាទី ដែលប្រិយមិត្តវីអូអេមានឱកាសសាកសួរវាគ្មិនមកពីអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និងវិស័យសុខាភិបាល។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
Hello VOA សុខភាព៖ បញ្ហាសុខភាពស្រ្តីដោយផ្តោតលើជំងឺមហារីកមាត់ស្បូន ភាគទី២ - មេសា 21, 2022 21.04.2022 19:47
លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិម៉ា ប្រធានគ្លីនិករ៉ាក់បានថ្លែងថា មានកត្តាជំរុញជាច្រើនដែលធ្វើឲ្យស្រ្តីប្រឈមនឹងជំងឺមហារីកមាត់ស្បូន ក្នុងនោះមានដូចជា ការមានដៃគូរួមភេទច្រើន ឆាប់មានសកម្មភាពរួមភេទ ធ្លាប់មានជំងឺកាមរោគ មានប្រវត្តិគ្រួសារកើតជំងឺមហារីកមាត់ស្បូន និងអ្នកជក់បារី ឬមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ដោយឡែកចំពោះការព្យាបាលវិញ លោកស្រីវេជ្ជបណ្ឌិតបានបញ្...
Hello VOA៖ លោក គល់ បញ្ញា សម្តែងការបារម្ភចំពោះការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ - មេសា 19, 2022 18.04.2022 29:07
នៅសល់ជាងមួយខែកន្លះទៀតទេ ការបោះឆ្នោតឃុំសង្កាត់នឹងមកដល់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនាខាងមុខ។ ក្រោយពីបញ្ចប់ការចុះឈ្មោះគណបក្ស យើងឃើញមានគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះប្រកួតប្រជែង។ បេក្ខជនសរុបមានចំនួនជាង ៨៤.០០០នាក់ ត្រូវបានចុះឈ្មោះក្នុងបញ្ជីបេក្ខភាព ដែលក្នុងនោះ ៦១% នៃពួកគេ មកពីគណបក្សធំៗពីរ គឺគណបក្សកាន់អំណាចសព្វថ្ងៃ គណបក្សប្រជាជនកម្ពុជា និងអតីត...
Hello VOA៖ គណបក្សកម្ពុជានិយមចង់ឃើញមានការបើកលម្ហប្រជាធិបតេយ្យឡើងវិញ មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ - មេសា 14, 2022 14.04.2022 30:38
កាលពីឆ្នាំមុន គណបក្សកម្ពុជានិយមត្រូវបានបង្កើតឡើង ដោយមានអ្នកនយោបាយជើងចាស់មួយរូប គឺលោក យ៉ែម បុញ្ញឫទ្ធិ បច្ចុប្បន្នជាប្រធានគណបក្ស។ គណបក្សមួយនេះត្រូវបានបង្កើតឡើង នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមកដល់ ហើយស្របពេលដែលស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជានៅមានភាពតានតឹង និងមិនមានដំណោះស្រាយនៅឡើយ។ នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ ទ...
Hello VOA សំឡេងជំនាន់ថ្មី៖ ស្ថាបត្យករវ័យក្មេងចង់ឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើស្ថាបត្យកម្មកាន់តែខ្លាំង - មេសា 11, 2022 11.04.2022 26:41
ស្ថាបត្យកម្មខ្មែរមានភាពល្បីល្បាញតាំងពីសម័យបុរាណរហូតដល់ទសវត្ស៍ទី៧០។ ប៉ុន្តែចាប់ពីការឆ្លងកាត់សង្គ្រាម ជាពិសេសរបបកម្ពុជាប្រជាធិបតេយ្យមក គេឃើញថា ស្ថាបត្យកម្មខ្មែរមានការផ្លាស់ប្តូរ ពោលគឺមិនមានភាពល្បីល្បាញដូចពីមុននោះទេ។ លោក ថី វីរៈ ប្រធានផ្នែករចនាប្លង់នៃក្រុមហ៊ុន Osmosis Architects ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ឲ្យ...
Hello VOA៖ ជំនួយអភិវឌ្ឍន៍ចិននៅកម្ពុជាក្នុងជំនាន់ផ្លូវក្រវាត់ពាណិជ្ជកម្ម BRI - មេសា 07, 2022 07.04.2022 27:50
ចិនជាប្រភពវិនិយោគពីបរទេសធំជាងគេឈរនៅលំដាប់ទី១នៅកម្ពុជា។ ក្នុងជំនាន់ផ្លូវក្រវាត់ពាណិជ្ជកម្ម BRI ដែលស្ថិតក្រោមរដ្ឋសម័យដឹកនាំរបស់លោក Xi Jinping ប្រធានាធិបតីចិន លំហូរទុនវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានអ្នកស្រាវជ្រាវនានាលើកឡើងថា បាននាំទាំងឱកាសនិងហានិភ័យដល់ប្រទេសម្ចាស់ស្រុកដូចជាកម្ពុជាជាដើម។ ក្នុងកម្មវិធី Hello VOA នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ដ...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ខ្សែជីវិតពីស្រ្តីលក់ស្រាបៀរក្លាយជាមេដឹកនាំសហជីព - មេសា 04, 2022 04.04.2022 25:43
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម បានថ្លែងថា អ្នកស្រីមានមោទនភាពដែលបានសម្រេចនូវអ្វីដែលជាក្តីស្រម៉ៃរបស់អ្នកស្រី បើទោះបីជាអ្នកស្រីមិនបានក្លាយជាមេធាវីដូចអ្វីដែលអ្នកស្រីធ្លាប់ប៉ងប្រាថ្នាកាលពីនៅក្មេងក៏ដោយ ប៉ុន្តែអ្នកស្រីបានប្រើតួនាទីរបស់អ្នកស្រីជាតំណាងកម្មករនិយោជិត ផ្តល់ការប្រឹក្សាផ្នែកច្បាប់ និងពន្យល់ពួកគេអំពីស...
Hello VOA៖ តុលាការអន្តរជាតិចាត់វិធានការលើលោក Putin រឿងឧក្រិដ្ឋកម្មសង្ក្រាមលើបទចោទឈ្លានពានអ៊ុយក្រែន - មេសា 01, 2022 31.03.2022 33:26
ទោះរុស្ស៉ី មានអំណាច «វេតូ» និង អំណាច«នុយក្លេអ៊ែរ» ដែលពិភពលោកខ្លាចមែន តែតុលាការអង្គការសហប្រជាតិនិងតុលាការអន្តរជាតិផ្សេងៗទៀតកំពុងចាត់វិធានការលើមេដឹកនាំរុស្ស៉ី ពីបទចោទប្រកាន់សង្ស័យថាសកម្មភាពរស្ស៉ីនេះនាំទៅដល់ការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្រ្គាម ក្នុងពេលឈ្លានពានប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ នេះបើតាមការអះអាងរបស់កញ្ញា ...
Hello VOA៖ អ្នកជំនាញថា វត្តមានបក្សភ្លើងទៀនសំខាន់ក្នុងការបោះឆ្នោតដែល«មិនអាចភ្លាំងភ្លាត់» - មីនា 28, 2022 28.03.2022 34:26
ក្រោយពីបក្សភ្លើងទៀន បានដំណើរការសកម្មឡើងវិញ បន្ទាប់ពីសមាជខែវិច្ឆិកា ឆ្នាំ២០២១ បក្សនេះ បានក្លាយជាបក្សឈរនៅលំដាប់ទីពីរបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាផ្នែកដាក់បេក្ខភាពឈរឈ្មោះបានច្រើនជាងគេក្នុងការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនាខាងមុខ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានថ្លែងក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដែលមានលោក អូ...
Hello VOA៖ ពលករកម្ពុជាធ្វើការនៅម៉ាឡេស៊ី ប្រឈមបញ្ហាខ្លាំងជាងគេបើធៀបនឹងប្រទេសដទៃ - មីនា 24, 2022 24.03.2022 29:08
ពលករកម្ពុជាដែលចំណាកស្រុកទៅធ្វើការនៅប្រទេសម៉ាឡេស៊ីភាគច្រើន គឺ ជាស្រ្តី និងជាអ្នកធ្វើការងារតាមផ្ទះ។ ជារឿយៗគេតែងឮថា ពលករដែលភាគច្រើនជាស្រ្តីទាំងនោះតែងប្រឈមនឹងបញ្ហាផ្សេងៗ ដោយពលករខ្លះទទួលរងនូវការធ្វើបាបរហូតមានបញ្ហាផ្លូវចិត្តជាដើម។ ក្នុងពេលបច្ចុប្បន្ន ពិភពលោកកំពុងរងនូវការរាតត្បាតដោយជំងឺកូវីដ១៩ ដែលធ្វើឲ្យពលករចំណាកស្រុកកម្ពុជាកាន់តែប្រឈមនឹងបញ្ហាបន្ថែ...
Hello VOA៖ ស៊ិន ចាន់ពៅរ៉ូហ៊្សេត ជឿថាគ្មានការរំលាយគណបក្សរបស់អ្នកស្រីក្រោយជាប់ឆ្នោត ដូចលើកមុនទៀត - មីនា 21, 2022 21.03.2022 29:39
គណបក្សនយោបាយចំនួន១៧ ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះបើតាមលទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបេក្ខជនរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សភ្លើងទៀន ដែលមានសមាជិកភាគច្រើនមកពីអតីតគណបក្សសង្គ្រោះជាតិ បានចុះឈ្មោះបេក្ខជនរបស់ខ្លួនចំនួន ២៣ ៦៧៩ នាក់។ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បេក្ខជនចៅសង្កាត់នៃគណបក្សភ្លើងទៀនសម្រាប់សង្កាត់អូរច...
Hello VOA សុខភាព៖ បញ្ហាសុខភាពស្រ្តី ផ្តោតលើជំងឺមហារីកមាត់ស្បូន ភាគទី១ - មីនា 18, 2022 17.03.2022 21:29
លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិម៉ា ប្រធានគ្លីនិករ៉ាក់បានថ្លែងថា ជំងឺមហារីកមាត់ស្បូនជាប់ចំណាត់ថ្នាក់ទី៤ក្នុងចំណោមជំងឺមហារីកដែលកើតលើស្រ្តីនៅទូទាំងពិភពលោក ហើយសឹងតែគ្រប់ករណីនៃជំងឺមហារីកមាត់ស្បូនមានទំនាក់ទំនងទៅនឹងមេរោគ HPV ដែលឆ្លងតាមការរួមភេទ។ លោកស្រីវេជ្ជបណ្ឌិតបានធ្វើការកត់សម្គាល់ថានៅដំណាក់កាលដំបូងៗនៃការឆ្លងមេរោគនេះ អ្នកជំងឺមិនមានរោគសញ្ញាអ្វីគួរ...
Hello VOA សំឡេងជំនាន់ថ្មី៖ សៀវភៅ «នៅពីក្រោយវាំងននខ្មៅ» ចង់ឲ្យសកម្មជម្នះភាពភ័យខ្លាចក្នុងការបំពេញការងារ - មីនា 16, 2022 15.03.2022 26:55
លោក សាន់ ម៉ាឡា គឺជាសកម្មជនបរិស្ថានម្នាក់ដែលត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួន និងដាក់ឃុំនៅពន្ធនាគារ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ជាមួយសកម្មជនពីររូបទៀត ខណ:ពួកគេ និងពលរដ្ឋក្នុងសហគមន៍ឃុំអណ្តូងទឹកទប់ស្កាត់ការបូមខ្សាច់ដែលពួកគេហៅថាជាការបូមខ្សាច់ខុសច្បាប់។ ពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីត្រូវបានឃុំខ្លួនរយៈពេល១០ខែ និង១៥ថ្ងៃ។ ថ្មីៗនេះ លោក សា...
Hello VOA៖ រដ្ឋាភិបាល គួរស្តារស្ថានភាពនយោបាយដើម្បីធានាការបោះឆ្នោតមួយទទួលយកបាន - មីនា 10, 2022 10.03.2022 29:39
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោតនេះ នឹងជ្រើសរើសក្រុមប្រឹក្សាសរុបទាំងអស់ជាង១១.០០០ នាក់ នៅក្នុងឃុំសង្កាត់សរុបចំនួន១.៦៥២។ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល ដែលឃ្លាំមើលកិច្ចការបោះឆ្នោតថ្លែងថា លោកចង់ឃើញការស្តារស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដើម...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការពង្រឹងសមត្ថភាពដល់ស្រ្តី តាមរយៈការបង្កើតជាខ្សែរឿង - មីនា 07, 2022 07.03.2022 26:24
កញ្ញា ពៅ ស៊ីនួន សហស្ថាបនិកចលនាទម្លុះ បានថ្លែងថា តាមរយៈខ្សែរឿងរៀបរាប់អំពីបញ្ហានានាពាក់ព័ន្ធនឹងគម្លាតក្នុងសមភាពយេនឌ័រ ចលនាទម្លុះនៃស្រ្តីវ័យក្មេងកម្ពុជា សង្ឃឹមថា នឹងអាចជម្នះលើបទដ្ឋានសង្គមនានា ដើម្បីពង្រឹងភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី។ កញ្ញាបានបន្ថែមថា វិសមភាពយេនឌ័រជាបញ្ហាធំ និងស្មុគស្មាញ ប៉ុន្តែមនុស្សគ្រប់គ្នារស់នៅក្នុងសង្គមអាចធ្វើបាន ដោយហ៊ានក្រោ...
Hello VOA៖ អ្នកឃ្លាំមើលថា ជប៉ុនផ្ដើមស្ទាបស្ទង់ធ្វើការជាមួយអ្នកនយោបាយបន្តវេនកម្ពុជា - កុម្ភៈ 28, 2022 28.02.2022 32:50
ជប៉ុនជាប្រទេសទីមួយដែលអញ្ជើញកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចក្នុងខែកុម្ភៈកន្លងទៅនេះ ចាប់តាំងពីមេបញ្ជាការកងទ័ពជើងគោករូបនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជាចាត់តាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់បក្សកាន់អំណាចត្រៀមស្នងដំណែងឪពុក។ ក្នុងកម្មវិធី Hello VOA ប្រចាំខែអំពីអភិបាលកិច្ចល្អ ជាមួយលោក អូន ឆ...
Hello VOA៖ ការបង្កើតការងារក្នុងស្រុក ធ្វើឲ្យសេដ្ឋកិច្ច ប្រសើរជាងពលករចំណាកស្រុកផ្ញើលុយមកគ្រួសារ - កុម្ភៈ 24, 2022 24.02.2022 27:39
ពលករកម្ពុជាដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស មានចំនួន១,២៨ លាននាក់ បានផ្ញើប្រាក់សរុបមកក្រុមគ្រួសារនៅប្រទេសកម្ពុជាប្រមាណជា ២.៨០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ បើតាមរបាយការណ៍របស់ក្រសួងការងារ។ តួលេខនេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅក...
Hello VOA សំឡេងជំនាន់ថ្មី៖ ការបាត់បង់ចំណាប់អារម្មណ៍ចូលរួមនយោបាយរបស់យុវជន ធ្វើឲ្យសង្គមខ្វះប្រជាធិបតេយ្យ - កុម្ភៈ 21, 2022 21.02.2022 29:11
យុវជន គឺជាធនធានដ៏ចាំបាច់ក្នុងការកំណត់អនាគតរបស់ប្រទេសជាតិមួយ ហើយយុវជនមានឥទ្ធិពលដល់លទ្ធផលបោះឆ្នោត ដែលជាមធ្យោបាយក្នុងការរៀបចំរដ្ឋាភិបាល និងគោលនយោបាយ។ នៅកម្ពុជា យុវជនមានប្រមាណជា៦០ភាគរយនៃប្រជាជនសរុប ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងត្រូវធ្វើឡើងក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សប្រឆាំង...
Hello VOA សុខភាព៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការមានផ្ទៃពោះ - កុម្ភៈ 17, 2022 17.02.2022 19:25
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិក បានថ្លែងថា ស្រ្តីមានផ្ទៃពោះ គួរទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីការពារខ្លួនឯងនិងទារកក្នុងផ្ទៃពីការឆ្លងជំងឺកូវីដ១៩។ លោកក៏បានបញ្ជាក់ដែរថា យោងតាមទិន្នន័យរបស់ក្រុមអ្នកជំនាញបង្ហាញថា វ៉ាក់សាំងកូវីដ១៩ មានសុវត្ថិភាពនិងប្រសិទ្ធិភាពចំពោះស្រ្តីមានផ្ទៃពោះ បើទោះបីជាស្រ្តីមានផ្ទ...
Hello VOA៖ បញ្ហាវិវាទដីធ្លីចេញពីការវិនិយោគដំណាំស្ករអំពៅនៅខេត្តកោះកុង និងដំណោះស្រាយ - កុម្ភៈ 14, 2022 14.02.2022 28:31
ពលរដ្ឋរងគ្រោះដោយសារការរំលោភបំពានដីធ្លីដោយក្រុមហ៊ុនអភិវឌ្ឍស្ករអំពៅនៅខេត្តកោះកុងជិត២០០គ្រួសារ ចង់បានដំណោះស្រាយដែលក្រុមហ៊ុន បានសន្យា។ លោក សុខ ខេមរា នៃវីអូអេ បានសម្ភាសតាមទូរសព្ទក្នុងកម្មវិធី Hello VOA នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាមួយលោក យិន ចៀវ តំណាងម្នាក់របស់ពលរដ្ឋរងគ្រោះនៅក្នុងឃុំ ជី«ខ»លើ ស្រុកស្រែអំបិល ខេត្តកោះកុង។ លោក បានអះអាងថា ពលរដ្ឋបានបង្ខំចិត្តទទួ...
Hello VOA៖ កម្ពុជាហៅរដ្ឋការ Biden ថា ជា«រដ្ឋការអូបាម៉ាទី២» - កុម្ភៈ 11, 2022 11.02.2022 31:04
អស់រយៈកាលមួយឆ្នាំហើយដែលលោកប្រធានាធិបតី Joe Biden បានដឹកនាំអង្គនីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិក។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន ជាមួយលោក អូន ឆេងប៉រ នៃវីអូអេ ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ថា ទំនាក់ទំនងកម្ពុជា-អាមេរិក ជំនាន់លោក Biden នេះ ស្រដៀងទៅនឹងជំនាន់លោកប្រធានាធិបតីអូបាម៉ា។...
Hello VOA៖ អ្នកជំនាញថា ក្រុមហ៊ុនវិនិយោគរបស់លោកខាងលិច គ្មានខ្ទង់ចំណាយក្រោមតុទេ - កុម្ភៈ 10, 2022 10.02.2022 28:48
ប្រទេសកម្ពុជានិងតំបន់ អាចចាប់ផ្តើមធ្វើការរួមគ្នាពង្រឹងនីតិរដ្ឋ សុចរិតភាព ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដើម្បីផលប្រយោជន៍ សេចក្តីថ្លៃថ្នូរប្រទេស និងតំបន់ ជាពិសេសនៅពេលកម្ពុជាដែលមានឆន្ទៈផ្នែកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ហើយនឹងមានការពិភាក្សាជាមួយក្រុមហ៊ុនជាច្រើននៅឆ្នាំនេះ។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក ប៉ិច ពិសី នាយ...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ភេទ រូបរាង និងពណ៌សម្បុរមិនមែនជាកត្តាកំណត់ភាពជាអ្នកដឹកនាំ - កុម្ភៈ 07, 2022 07.02.2022 36:24
កញ្ញា មួង កញ្ញា នាយកកម្មវិធីនៃអង្គការសេរីភាពកម្ពុជាអូស្ត្រាលី បានថ្លែងថា ស្រ្តីត្រូវប្រែក្លាយការរើសអើង និងការរំពឹងទុកពីផ្នត់សង្គមទៅលើតួនាទីរបស់ស្រ្តី ទៅជាកម្លាំងជំរុញដើម្បីក្លាយជាអ្នកដឹកនាំ។ ភាពជាអ្នកដឹកនាំមិនអាស្រ័យលើភេទ រូបរាងពណ៌សម្បុរខាងក្រៅ ឬជាអ្នកស្រឡាញ់ភេទដូចគ្នា (LGBT) នោះទេ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ា...
Hello VOA៖ កំណើននៃការជួញដូរមនុស្ស បង្ហាញពីកម្សោយរបស់អាជ្ញាធរ - មករា 27, 2022 27.01.2022 23:09
ស្រ្តីកម្ពុជា នៅតែប្រឈមនឹងការជួញដូរទៅប្រទេសចិនទាំងខុសច្បាប់ បើទោះបីជាអាជ្ញាធរ មានវិធានការផ្សេងៗក្នុងការរឹតបន្តឹងក្តី។ កាលពីចុងខែមិថុនា ឆ្នាំ២០២១ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោយបានបង្ហាញថា ប្រទេសកម្ពុជា ស្ថិតនៅក្នុងលំដាប់ថ្នាក់ទីពីរក្នុងបញ្ជីប្រឆាំងការជួញដូរមនុស្សសម្រាប់ឆ្នាំ២០១៧។ ចំណែកមន្រ្តីជំនាញផ្នែកប្រយុទ្ធប្រឆាំងនឹង...
Hello VOA៖ អ្នកជំនាញថា វិវាទនៅណាហ្គាវើលដ៍ បង្ហាញពីការដល់ពេលសើរើច្បាប់ការងារ - មករា 24, 2022 24.01.2022 29:48
វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បាននាំឱ្យមានកូដកម្មអូសបន្លាយជាងមួយខែកន្លងមកហើយ រហូតនាំឱ្យវិវាទនេះ ប្រែក្លាយជាចំណុចរំពុះផ្នែកនយោបាយ ដែលមានការចាប់ចងសមាសភាពសហជីពដឹកនាំការតស៊ូមតិនេះទៀតផង។ ក្នុងកម្មវិធី Hello VOA ប្រចាំខែក្រោមមូលបទ«អភិបាលកិច្ចល្អ»សម្រាប់ខែមករា ឆ្នាំ២០២២ នេះ អ្នកឯកទេសផ្នែកអភិបាលកិច្ច លោក ឱក សេរីសោភក្តិ៍ បានលើកឡើងថា វិវាទការងារនៅណាហ្គ...
Hello VOA សុខភាព៖ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ សម្រាប់កុមារនិងក្មេងវ័យជំទង់ - មករា 20, 2022 20.01.2022 26:27
នៅក្នុងកម្មវិធី Hello VOA សុខភាព នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករានេះ អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិក បានថ្លែងថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់កុមារ និងក្មេងវ័យជំទង់ មានសារៈសំខាន់ណាស់ ដើម្បីជួយការពារកុំឲ្យពួកគេធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ និងជួយកាត់បន្ថយការឆ្លងរាលដាលនៅក្នុងសហគមន៍។ លោកវេជ្ជបណ្ឌិត...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.