វីអូអេ
Hello VOA - វីអូអេ
ហេឡូវីអូអេ (Hello VOA) ជាកម្មវិធីជជែកពិភាក្សាតាមវិទ្យុនិងអ៊ីនធឺណិត រយៈពេល ៣០នាទី ដែលប្រិយមិត្តវីអូអេមានឱកាសសាកសួរវាគ្មិនមកពីអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និងវិស័យសុខាភិបាល។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
Hello VOA៖ សហជីពបន្តជំរុញរដ្ឋាភិបាលឲ្យជួយការពារផលប្រយោជន៍របស់កម្មករ ពេលរោងចក្របិទទ្វារ - ឧសភា 12, 2023 11.05.2023 27:29
កាលពីខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា រោងចក្រនៅកម្ពុជាជាង ៧០ បានព្យួរការងារកម្មករជាង ៣ ម៉ឺននាក់ ដោយលោកថាសភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អ។ នៅក្នុងកម្មវិធី Hello VOA អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បន្តជំរុញឲ្យរដ្ឋាភិបាលធានាការពារផលប្រយោជន៍សម្រាប់កម្មករ ប្រសិនបើរោងចក្របិទទ្វារ ហើយកម្មករបាត់បង់ការងារ៕ (ស៊ុន ណ...
Hello VOA សំឡេងជំនាន់ថ្មី៖ អ្នកសារព័ត៌មានវ័យក្មេងចង់ឃើញស្ថានភាពសារព័ត៌មានប្រសើរជាងពេលបច្ចុប្បន្ន - ឧសភា 08, 2023 08.05.2023 28:14
សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ ត្រូវបានអ្នកជំនាញចាត់ទុកថាមានស្ថានភាពអាក្រក់ខ្លាំង បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបិទវិទ្យុសំឡេងប្រជាធិបតេយ្យ ដែលជាវិទ្យុឯករាជ្យក្នុងស្រុកចុងក្រោយគេ។ ខណៈអ្នកសារព័ត៌មានទូទាំងពិភពលោកនាំគ្នាប្រារព្ធទិវាសេរីភាពសារព័ត៌មានលើកទី ៣០ នៅខែឧសភានេះ នៅកម្ពុជា ការរឹតត្បិតលើអ្នកសារព័ត៌មាននៅតែបន្តកើតមាន។ កញ្ញា ហ៊ន ថ...
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការងារក្នុងប្រព័ន្ធផ្សព្វផ្សាយអាចជួយផ្លាស់ប្តូរឥរិយាបថសាធារណជនលើតួនាទីរបស់ស្ត្រីក្នុងសង្គម - ឧសភា 01, 2023 01.05.2023 28:55
អ្នកស្រី អ៊ុង ច័ន្ទថុល បានក្លាយជានាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដែលជាស្ថាប័នសារព័ត៌មានស្ត្រីតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើការផ្សព្វផ្សាយអំពីសិទ្ធិ តួនាទី និងសារៈសំខាន់នៃការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមនៃប្រទេសកម្ពុជា ចាប់តាំងឆ្នាំ ១៩៩៥ មក។ បើទោះបីជាអ្នកស្រីមិនមានជំនាញខាងវិស័យសារព័ត៌មាន អ្នកស្រីបានបំពេញតួនាទីជាអ្នកដឹកនាំស្ត្...
Hello VOA៖ ការបោះឆ្នោតថ្នាក់ជាតិជិតមកដល់ ពលករនៅក្រៅប្រទេសរងសម្ពាធនយោបាយ - មេសា 28, 2023 27.04.2023 28:01
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ ខណៈពលករកម្ពុជាយ៉ាងហោចណាស់ពីរលាននាក់ បាននិងកំពុងធ្វើការនៅក្រៅប្រទេស។ ពលករចំណាកស្រុកភាគច្រើនមិនបានចូលរួមការបោះឆ្នោតនោះទេ ដោយសារតែកត្តាការងារ ការធ្វើដំណើរ និងកង្វះយន្តការគាំទ្រពលករឱ្យចូលរួមការបោះឆ្នោតជាដើម។ លោក ឌី ថេហូយ៉ា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃ...
Hello VOA៖ បរិយាកាសនយោបាយបច្ចុប្បន្នមិនប្រសើរសម្រាប់ការបោះឆ្នោតជាតិខាងមុខ - មេសា 18, 2023 17.04.2023 30:52
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា បើសិនការប្រើប្រាស់វិធានការផ្លូវច្បាប់ ការចាប់គំរាមកំហែងនៅបន្តកើតមានលើអ្នកនយោបាយក្រុមប្រឆាំង ខណៈការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅតែមិនស្រាកស្រាន្តទេ នោះវាអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពការបោះឆ្នោត ដែលនឹងមកដល់ក្នុងរយៈពេលដ៏ខ្លី ខាងមុខ។ កញ្ញាបានបញ្ជាក់បន្ថែមថា លំហសេរីភាពរបស់របស់ពលរដ...
Hello VOA៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានប្រជាធិបតេយ្យផ្ទៃក្នុង - មេសា 14, 2023 14.04.2023 24:59
កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យចំនួនពីរ ដោយតែងតាំងអតីតមន្រ្តីជាន់ខ្ពស់ពីររូបនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (Grassroots Democratic Party) ជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រោយពីពួកគេបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើ...
Hello VOA សំឡេងជំនាន់ថ្មី៖ ការរចនាបែបច្នៃប្រតិដ្ឋជួយអភិវឌ្ឍសង្គមតាមរយៈការបង្កើតថ្មី - មេសា 10, 2023 10.04.2023 21:41
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅកម្ពុជាគេឃើញមានការអនុវត្តនិងយកចិត្តទុកដាក់ច្រើនលើការរចនាបែបច្នៃប្រតិដ្ឋ រួមមានការច្នៃប្រតិដ្ឋដោយប្រើកុំព្យូរទ័រ និងដោយដៃដើម្បីបង្កើតជាវត្ថុ ឬផលិតផលនានាជាដើម។ លោក នួន សង់ទី ស្ថាបត្យករ និងជាអ្នករចនាវ័យក្មេង បានចូលរួមក្នុងគម្រោងមួយឈ្មោះថា Under the Canopy ឬដែលប្រែសម្រួលជាខ្មែរថា «នៅក្រោមម្លប់ដែលផ្តោតលើភាពច្នៃ...
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ប្រែក្លាយការបន្តុះបង្អាប់និងការរើសអើង ទៅជាកម្លាំងពង្រឹងភាពជាអ្នកដឹកនាំ - មេសា 03, 2023 03.04.2023 23:25
អ្នកស្រី ម៉ិល សុគង្គា ជាមេឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រាប់វីអូអេថា ពាក្យបន្តុះបង្អាប់ និងមាក់ងាយមកលើសមត្ថភាពរបស់ស្រ្តីលែងជាឧបសគ្គរារាំងដល់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍សង្គម តែធ្វើឱ្យស្ត្រីកាន់តែមានកម្លាំងចិត្តចូលរួមធ្វើការជាមួយបុរសគ្រប់វិស័យ។ អ្នកស្រីជឿជាក់ថា ការចូលរួមដឹកនាំរបស់ស្រ្តីគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់មូលដ្ឋានរហូតទៅដល់ថ្នាក...
Hello VOA៖ ស្រ្តីពលករចំណាកស្រុកត្រូវការការគាំទ្រពីសង្គមក្រោយត្រឡប់មកស្រុកកំណើតវិញ - មីនា 24, 2023 23.03.2023 28:40
ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ការធ្វើចំណាកស្រុកទៅធ្វើការក្រៅប្រទេសមានការកើនឡើង ស្របពេលពលរដ្ឋដែលធ្វើចំណាកស្រុកទាំងនោះបានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា។ស្ត្រីក៏ជាអ្នករួមចំណែកស្ទើរតែស្មើគ្នានៃអត្ថប្រយោជន៍ទាំងនេះ ប៉ុន្តែពួកគេប្រឈមមុខនឹងបញ្ហាក្នុងការធ្វើដំណើរចំណាកស្រុក និងនៅពេលពួកគេត្រឡប់មកវិញ។ អ្នកស្រី កៅ សុគន្ធផារ៉ាឌី មន្រ្តី...
លោក អ៊ិត សូធឿត៖ ស្ថានការណ៍ «រឹតត្បិតខ្លួនឯង» ពីប្រភពព័ត៌មាន ជះឥទ្ធិពលដល់សេរីភាពសារព័ត៌មាន - មីនា 21, 2023 20.03.2023 28:39
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មើលឃើញថា កម្តៅនយោបាយដែលកើតមានឡើងជាហូរហែក្រោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧មក ដែលបានធ្វើអោយពលរដ្ឋ និងប្រភពរបស់អ្នកសារព័ត៌មាន ថមថយការបញ្ចេញមតិផ្ទាល់ខ្លួន បញ្ចេញមតិដោយប្រុងប្រយ័ត្ន ឬ«រឹតត្បិតខ្លួនឯង» ក្នុងការបញ្ចេញមតិជាសាធារណៈ ពិសេសនៅពេលនិយាយទៅកាន់...
Hello VOA សំឡេងជំនាន់ថ្មី៖ ការយកចិត្តទុកដាក់គ្រប់គ្រងអាហារសល់ជួយទប់ស្កាត់បញ្ហាបរិស្ថាន - មីនា 13, 2023 13.03.2023 22:27
ជារឿយៗ គេតែងឃើញនៅតាមភោជនីយដ្ឋាន និងកន្លែងលក់ទំនិញមួយចំនួនតែងនៅសល់អាហារដែលលក់មិនអស់ រីឯកន្លែងខ្លះទៀតឃើញមានការលក់អាហារសល់បញ្ចុះតម្លៃ ហើយអាហារខ្លះត្រូវបានបោះចោលក៏មាន។ ថ្មីៗនេះ គេឃើញយុវជនមួយក្រុមបានបង្កើតគម្រោងមួយឈ្មោះថា Feel the Deal ដែលជាគម្រោងផ្តោតលើការដោះស្រាយបញ្ហាសំណល់អាហារ។ កញ្ញា ទឹង ផានាថ សហស្ថាបនិកគម្រោង Feel the Deal ថ្លែងក្នុងកម្មវិធី Hell...
Hello VOA៖យន្តការពង្រឹងក្រមសីលធម៌សារព័ត៌មានក្នុងប្រទេសកម្ពុជា - មីនា 10, 2023 09.03.2023 28:32
ការពង្រឹងក្រមសីលធម៌របស់អ្នកសារព័ត៌មានត្រូវបានភាគីពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ ដើម្បីធានាថា ការអនុវត្តការងារក្នុងវិស័យសារព័ត៌មានត្រូវបានទុកចិត្តពីសាធារណជន។ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានលើកឡើងថា អ្នកគោរពក្រមសីលធម៌សារព័ត៌មានបានដិតដល់ នៅមានចំនួនតិចតួចនៅឡើយ ដែលលោកអាចប៉ាន់ប្រមាណស្ថិតក្នុងរង្វង...
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការជម្នះតំណមដែលថាស្ត្រីធ្វើមិនបាន - មីនា 06, 2023 06.03.2023 22:19
អ្នកស្រី កែវ ភ័ក្រ្ត ជាអ្នកដឹកនាំក្រុមស្គរនារីកម្ពុជា ដែលមានឈ្មោះថាក្រុម «មេធា»។ អ្នកស្រីបានរៀបរាប់ថា ការបង្កើតក្រុមស្គរនេះបានផ្លាស់ប្តូរទស្សនៈដែលថា ស្ត្រីធ្វើអ្វីមិនបាន និងបញ្ចប់តំណមដែលថា ស្ត្រីមិនសមនឹងលេងស្គរ។ ជាអ្នកដឹកនាំមួយរូបនៅក្នុងវិស័យសិល្បៈទម្រង់សហសម័យ អ្នកស្រី កែវ ភ័ក្រ្ត មានប្រសាសន៍ថា ភាពជាដឹកនាំបានបង្រៀនអ្នកស្រីនូវវិធីសាស្ត្រលើកទឹកចិត្តសមាជិកក្រ...
Hello VOA៖ កម្ពុជានៅខ្វះយន្តការសម្របសម្រួលពលករចំណាកស្រុកឱ្យមកបោះឆ្នោត - កុម្ភៈ 24, 2023 23.02.2023 24:59
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឬហៅថាការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ ពលករខ្មែរជាង១លាននាក់កំពុងធ្វើការស្របច្បាប់នៅក្រៅប្រទេសដោយពិបាកក្នុងការធ្វើដំណើរមកចូលរួមការបោះឆ្នោត ស្របពេលដែលមិនមានយន្តការណាមួយដែលអាចឱ្យពួកគេបោះឆ្នោតពីប្រទេសដែលពួកគេកំពុងរស់នៅ និងធ្វើការនៅឡើយ។ លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃមជ្ឈម...
Hello VOA៖ បរិយាកាសនយោបាយនៅថ្នាក់មូលដ្ឋានមិនទាន់អំណោយផលដល់ការប្រជែងដោយស្មើភាព - កុម្ភៈ 21, 2023 20.02.2023 22:10
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ធំ លោក ស៊ុន ចន្ធី លើកឡើងថា នៅតាមមូលដ្ឋាន ការយារយី ការទិញទឹកចិត្តសកម្មជន ជាពិសេសការបង្ខំសកម្មជននៅមូលដ្ឋានឱ្យចាកចេញពីគណបក្សខ្លួន និងការដាក់សម្ពាធឱ្យសកម្មជនធ្វើសកម្មភាពផ្សេងៗ ដូចជាទម្លាក់ស្លាកគណបក្សជាដើម នៅតែកើតមានឡើងដដែលនិងជាបន្តបន្ទាប់ មុនថ្ងៃបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ ឈានមកដល់។ លោកថ្លែង...
Hello VOA សំឡេងជំនាន់ថ្មី៖ គម្រោង Code For Girls ជំរុញឱ្យសិស្សស្រីរៀនសរសេរកូដកុំព្យូទ័រការ - កុម្ភៈ 14, 2023 13.02.2023 23:28
សរសេរកូដ គឺជាផ្នែកមួយនៃកម្មវិធីសិក្សា STEM ដែលសំដៅលើមុខជំនាញផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ការសរសេរកូដកុំព្យូទ័រនេះ គឺជាមេរៀនថ្មីនៅកម្ពុជា ជាពិសេសសម្រាប់ក្មេងស្រី។ បច្ចុប្បន្ននៅកម្ពុជា គេឃើញមានយុវជនមួយក្រុមបានរួមគ្នាបង្កើតក្លឹបសរសេរកូដមួយឈ្មោះថា Code for Girls ដើម្បីបង្រៀនដល់យុវតីឱ្យចេះសរសេរកូដ និងបង្កើតកម្មវិធីនានាក្នុងវិស័យ...
Hello VOA៖ អ្នកការពារសិទ្ធិកម្មករថា នៅពេលច្បាប់ការពារប្រយោជន៍វិស័យឯកជន នោះកម្មករនឹងក្លាយជាទាសករសម័យទំនើប - កុម្ភៈ 09, 2023 09.02.2023 24:26
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានទីស្នាក់កណ្តាលនៅសហរដ្ឋអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថាបានប្រើប្រាស់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីឃុំខ្លួនសកម្មជនសហជីព រឹតត្បិតការចុះបញ្ជីសហជីព និងបិទសិទ្ធិធ្វើកូដកម្មនៅក្នុងឧស្សាហកម្មកាត់ដេរ និងទេសចរណ៍។ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និង...
Hello VOA៖ បណ្ឌិត អ៊ឹម សុខសម្ផស្ស ថាការតាំងចិត្តនិងមហិច្ឆតាអាចធ្វើឱ្យក្តីស្រមៃក្លាយជាការពិត - កុម្ភៈ 06, 2023 06.02.2023 23:22
បណ្ឌិត អ៊ឹម សុខសម្ផស្ស ជាអ្នកសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតលើគោលនយោបាយសាធារណៈ។ អ្នកស្រីមានប្រសាសន៍ថា ដោយសារតែអ្នកស្រីតែងតែងឿងឆ្ងល់ច្រើនកាលពីនៅវ័យក្មេង ទើបធ្វើឱ្យអ្នកស្រីចាប់អារម្មណ៍ខ្លាំងលើការងារជាអ្នកស្រាវជ្រាវ រហូតបានបញ្ចប់ការសិក្សាអប់រំកម្រិតខ្ពស់។ អ្នកស្រីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកនយោបាយ នៅសាកលវិទ្យាល័យហាវ៉ៃ នៃសហរដ្ឋអាមេរិក។ អ្នកស្រីបា...
Hello VOA៖ ទំនាក់ទំនងអាស៊ាន-ចិននិងការប្រែប្រួលភូមិសាស្ត្រនយោបាយតំបន់ក្រោយជំងឺកូវីដ - កុម្ភៈ 03, 2023 02.02.2023 24:46
ទោះជាប្រទេសចិនបានជាប់គាំងសេដ្ឋកិច្ច៣ឆ្នាំជាមួយនឹងវិធានការ «សូន្យកូវីដ» តែទំនាក់ទំនងរវាងអាស៊ាននិងចិន កាន់តែមានភាពរឹងមាំ ដែលតម្រូវឲ្យសហរដ្ឋអាមេរិកជាមហាអំណាចបន្តប្រឹងប្រែងរិតចំណងទាក់ទងថែមទៀតជាមួយតំបន់អាស៊ាន ជាពិសេសពេលចិនបើកប្រទេសឡើងវិញនេះ។ អ្នកជំនាញកិច្ចការតំបន់ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា ដោយឈរលើផលប្រ...
Hello VOA៖ ការបង្កើនការងារជនបទជួយឱ្យពលករធ្វើចំណាកស្រុកមានជម្រើសក្នុងស្រុក - មករា 27, 2023 26.01.2023 28:18
ចាប់ពីពេលដែលកម្ពុជារងការរាតត្បាតនៃជំងឺកូវីដ១៩ តាំងពីដើមឆ្នាំ ២០២០ មក គេឃើញថា កម្មករនិងពលករកម្ពុជាក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ពួកគេមួយចំនួនបានបាត់បង់ការងារ ខ្លះត្រូវបានកាត់បន្ថយប្រាក់ចំណូល។ រីឯ ពលករចំណាកស្រុកនៅក្រៅប្រទេសជាច្រើន ក៏ត្រូវធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតនៅកម្ពុជាវិញផងដែរ បន្ទាប់ពីបាត់បង់ការងារ។ កញ្ញា ទ្រី សុភា មន្ត្រីផ្នែកទេសន្ត...
Hello VOA៖ អ្នកជំនាញអំពាវនាវកុំឲ្យប្រើប្រាស់មធ្យោបាយទុច្ចរិតដើម្បីយកឈ្នះចាញ់គ្នាក្នុងការបោះឆ្នោតខាងមុខ - មករា 16, 2023 16.01.2023 27:59
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ លោក ស៊ឹង សែនករុណា អនុប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក បានថ្លែងថា លោកមិនចង់ឃើញស្ថានភាពនយោបាយធ្លាក់ធ្ងន់ធ្ងរ វិលត្រឡប់ជាន់ដានដដែល។ លោកក៏អំពាវនាវកុំឲ្យអ្នកនយោបាយប្រើប្រាស់ «មធ្យោបាយទុច្ចរិត» ដើម្បីយកឈ្នះចាញ់គ្នា៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ ១៦ មករា ២០២៣)
Hello VOA៖ ការតវ៉ាក្រោយបោះឆ្នោតនៅតែកើតមាន បើមិនមានការព្យាយាមដោះស្រាយបញ្ហាតាមសំណើពីភាគីពាក់ព័ន្ធ - មករា 12, 2023 12.01.2023 28:29
កម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ប្រមាណកន្លះឆ្នាំខាងមុខនេះ។ នៅខែមករានេះ លោក កន សាវាង្ស ជាអ្នកសម្របសម្រួលផ្នែកកម្មវិធីអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល បានថ្លែងថា បើសិនជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែបដិសេធចំណុចដែលភាគីពាក់ព័ន្ធបានស្នើ នោះវាមិនខុសពីឆ្នាំ ២០២២ ទេ ដែលបញ្ហាផ្សេងៗនិងអាចកើតឡើង...
Hello VOA សំឡេងជំនាន់ថ្មី៖ កង្វះទីធ្លាសាធារណៈប៉ះពាល់ដល់សុខុមាលភាពប្រជាជន - មករា 09, 2023 09.01.2023 24:19
រាជធានីភ្នំពេញជាទីប្រជុំជនបណ្តុំដោយមជ្ឈមណ្ឌលវប្បធម៌ ពាណិជ្ជកម្ម និងនយោបាយ។ ប៉ុន្តែរាជធានីដែលស្ថិតនៅភូមិភាគកណ្តាលនៃប្រទេសកម្ពុជា ហើយស្ថិតនៅចំណុចប្រសព្វនៃទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់នេះ បែរជាមិនសូវសម្បូរទីកន្លែងសាធារណៈសម្រាប់សុខុមាលភាពរបស់ប្រជាជនទៅវិញ។ លោក សែស អរុណសក្តា អ្នកស្រាវជ្រាវម្នាក់ប្រចាំអង្គការវេទិកាអនាគតថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំ...
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ដំណើរស្វែងរកទេពកោសល្យផ្ទាល់ខ្លួន ដោយមិនផ្តោតតែលើពិការភាព - មករា 02, 2023 02.01.2023 22:33
អ្នកស្រី អាន ស៊ីណែត ជាកីឡាការិនី និងជាប្រធានក្រុមជម្រើសជាតិបាល់បោះជិះរទេះជនពិការកម្ពុជា។ អ្នកស្រីបានថ្លែងផ្តាំទៅដល់អ្នកមានពិការភាពផ្សេងទៀត ឲ្យតាំងចិត្តមុតមាំ និងឲ្យច្បាស់លាស់លើអ្វីដែលខ្លួនធ្វើ ហើយខំប្រឹងធ្វើឲ្យអស់លទ្ធភាពក្នុងការជម្នះអស់រាល់ឧបសគ្គ។ អ្នកស្រី ស៊ីណែត ដែលពីមុនមកធ្លាប់ជាអ្នកកាត់ដេរ បានវិវត្តខ្លួនក្លាយជាកីឡាការិនីឆ្នើមក្នុងក្រុមជម្រើសជា...
Hello VOA៖ ប្រមើមើលនយោបាយកម្ពុជាក្នុងឆ្នាំ ២០២៣ - ធ្នូ 29, 2022 29.12.2022 24:12
តើសមាសភាពគណៈរដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជានឹងលេចវត្តមានច្រើនជាងមុនមែនទេក្នុងការបោះឆ្នោតឆ្នាំ ២០២៣ ខាងមុខ? តើលោក ហ៊ុន ម៉ាណែត អាចនឹងកាន់តួនាទីអ្វីក្រោយការបោះឆ្នោត? ចុះសម្រាប់បក្សភ្លើងទៀនវិញ នឹងមានជំហាននយោបាយបែបណាឆ្ពោះទៅការបោះឆ្នោត? នៅក្នុងកម្មវិធី Hello VOA ប្រចាំខែ ក្រោមប្រធានបទ «អាស៊ាន» លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា អ្នកជំនាញ...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.