វីអូអេ
Hello VOA - វីអូអេ
ហេឡូវីអូអេ (Hello VOA) ជាកម្មវិធីជជែកពិភាក្សាតាមវិទ្យុនិងអ៊ីនធឺណិត រយៈពេល ៣០នាទី ដែលប្រិយមិត្តវីអូអេមានឱកាសសាកសួរវាគ្មិនមកពីអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និងវិស័យសុខាភិបាល។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ពិការភាពមិនមែនជាឧបសគ្គនៅក្នុងការសម្រេចតាមបំណងទេ - មីនា 01, 2021 01.03.2021 25:27
អ្នកស្រី អុន សុខនី នាយិកាប្រចាំប្រទេសនៃអង្គការអេពិកអាត (Epic Arts) បានថ្លែងថា ជនពិការគួរក្រោកឈរឡើងធ្វើអ្វីដែលខ្លួនស្រឡាញ់ ហើយប្រសិនបើ កំពុងធ្វើអ្វីដែលខ្លួនស្រឡាញ់ហើយ តែមិនទាន់បានសម្រេច សូមកុំបោះបង់ ត្រូវបន្តព្យាយាមតទៅទៀត។ សូមកុំឲ្យពិការភាពទាញយើងចេញពីគោលដៅដែលយើងចង់បាន ហើយត្រូវកសាងចំណេះដឹង និងបទពិសោធន៍បន្ថែមទៀត ដើម្បីសហគមន៍យើង និងប្រទេសជ...
Hello VOA សុខភាព៖ វ៉ាក់សាំងកូវីដ១៩ ពិតជាមានសុវត្ថិភាពនិងប្រសិទ្ធភាពប្រាកដមែន - កុម្ភៈ 18, 2021 18.02.2021 26:12
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំង តេកហុង ដែលជាវេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍មួយរូបនៅសហរដ្ឋអាមេរិក បានថ្លែងថា វ៉ាក់សាំងកូវីដ១៩ ពិតជាមានសុវត្ថិភាពនិងប្រសិទ្ធភាពមែន។ មនុស្សរាប់លាននាក់នៅសហរដ្ឋអាមេរិក បានទទួលវ៉ាក់សាំងការពារកូវីដ១៩ ហើយវ៉ាក់សាំងទាំងនេះ បានឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពដែលមានលក្ខណៈខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ ការត្រួតពិនិត្យនេះ រួមបញ...
Hello VOA សំឡេងជំនាន់ថ្មី៖ ស្ថានភាពសង្គមនៅកម្ពុជាធ្វើឲ្យពលរដ្ឋមានជំងឺផ្លូវចិត្តច្រើន - កុម្ភៈ 15, 2021 15.02.2021 25:20
ជំងឺផ្លូវចិត្តកំពុងជាប្រធានបទមួយក្នុងការជជែក និងស្វែងយល់ជាញឹកញាប់ពីសំណាក់ប្រជាពលរដ្ឋនៅកម្ពុជា ជាពិសេសយុវវ័យ។ លោក ធីម សុវណ្ណប្ញទ្ធ វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា ដែលទើបបញ្ចប់ការសិក្សាផ្នែកចិត្តសាស្រ្តនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៤០ភាគរយមានជំងឺផ្លូវចិត្ត ដោយសារបញ្ហាសង្គមន...
Hello VOA៖ អ្នកជំនាញថា ពលរដ្ឋអស់ជំនឿលើស្ថាប័នសាធារណៈក្នុងការដោះស្រាយបញ្ហាពុករលួយនៅកម្ពុជា - កុម្ភៈ 11, 2021 11.02.2021 23:48
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថាល្មមដល់ពេលដែលកម្ពុជា ត្រូវចាត់ការបោសសំអាតអំពើពុករលួយក្នុងទ្រង់ទ្រាយធំហើយ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែកុម្ភៈឆ្នាំ២០២១ថា ពលរដ្ឋកម្ពុជាកាន់តែបាត់ជំនឿលើស្ថាប័នសាធារណៈក្នុងការដោះស្រាយបញ្ហានេះ៕ (សាយ មុន្នី,...
Hello VOA៖ អ្នកជំនាញថា ក្រោមរដ្ឋបាលលោក Biden នយោបាយកម្ពុជានឹងផ្លាស់ប្តូរនៅឆ្នាំ២០២១ - កុម្ភៈ 08, 2021 08.02.2021 24:42
អ្នកជំនាញខាងសេរីភាពសារព័ត៌មាននិងជាអ្នកតាមដាននយោបាយកម្ពុជាលើកឡើងថានៅឆ្នាំ២០២១នេះ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិក នឹងបង្កើនឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតទៅលើបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថ្លែងនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី៨...
Hello VOA៖ អ្វីទៅជាដើមចមនិងឥទ្ធិពលនៃរដ្ឋប្រហារមីយ៉ាន់ម៉ាឆ្នាំ២០២១? - កុម្ភៈ 04, 2021 04.02.2021 30:10
យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អោងសាន ស៊ូជី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ លោក អ៊ូ វីរៈ ប្រធានស្ថាបនិកអង្គការវេទិកាអនាគត បានចូលរួមជាវាគ្មិនជជែក អំពីដើមចមនិងផលប៉ះពាល់នៃរដ្ឋប្រហារមីយ៉ាន់ម៉ាឆ្នាំ២០២១ នេះ ក្នុងកម្មវិធី Hello VOA ចាក់ផ្សាយថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។ លោក អ៊ូ វីរៈ លើកឡើងថា រដ្ឋប្រហារយោធាលើកនេះ ប៉ះពាល់ដល់ផលប្រយោជន៍ទាំង...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការសម្របខ្លួននៅក្នុងបរិបទវប្បធម៌ចម្រុះ - កុម្ភៈ 01, 2021 01.02.2021 34:05
កញ្ញា ម៉ៅ សុផល្លីន ស្ថាបនិកនិងនាយិកាប្រតិបត្តិនៃក្រុមហ៊ុន S.O. Cloud Solutions LLC បានថ្លែងថា ការដាក់គោលដៅឲ្យបានច្បាស់លាស់ក្នុងជីវិត និងការចេះសម្របខ្លួនទៅតាមបរិបទសង្គមនិងវប្បធម៌ នឹងជួយឲ្យយើងអាចសម្រេចតាមក្តីស្រមៃ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១)
Hello VOA សុខភាព៖ ការចាក់វ៉ាក់សាំងចំពោះមនុស្សពេញវ័យ - មករា 21, 2021 21.01.2021 23:03
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា ដូចក្រុមកុមារដែរ មនុស្សពេញវ័យទាំងអស់ក៏ត្រូវការចាក់វ៉ាក់សាំងដើម្បីការពារការឆ្លងនិងការរីករាលដាលនៃជំងឺឆ្លង។ វ៉ាក់សាំង មានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែលមានជំងឺរ៉ាំរ៉ៃដែលងាយនឹងវិវត្តទៅជាផលវិបាកពីជំងឺដែលគេអាចបង្ការបាន ដោយការចាក់វ៉ាក់សាំង។ មនុស្សពេញវ័យខ្លះ ស្មាន...
Hello VOA សំឡេងជំនាន់ថ្មី៖ ពិព័រណ៍ស្រ្តី២០២១ នឹងជំរុញឲ្យបញ្ហាស្រ្តីត្រូវបានដោះស្រាយតាមរយៈស្រ្តីអ្នកសិល្បៈសហសម័យ - មករា 18, 2021 18.01.2021 27:08
ស្រ្តី ២០២១ គឺជាការតាំងពិព័រណ៍តាមរយៈរូបភាព គំនូរ វីដេអូ ការសម្តែង និង កំណាព្យស្តីអំពីស្រ្តី ពាក់ព័ន្ធនឹងបទដ្ឋានទំនៀមទំលាប់ ការអប់រំ និងសិទ្ធិសេរីភាពជាដើម ដោយមានការចូលរួមពីសិល្បៈករជាស្រ្តីវ័យក្មេងចំនួន៨នាក់ក្នុងការដាក់តាំងបង្ហាញស្នាដៃរបស់ខ្លួន។ កញ្ញា កែវ ស្រីភ័ក្រ្ត សិល្បករចក្ខុទស្សន៍ និងជាសិល្បករមួយរូប ដែលនឹងចូលរួមតាំងបង្ហាញស្នាដៃក្នុងពិព័រណ៍នេះ ថ្លែងក្...
Hello VOA៖ អ្នកជំនាញជំរុញឲ្យរដ្ឋាភិបាលចូលជាសមាជិក EITI ដើម្បីតម្លាភាពចំណូលប្រេង - មករា 14, 2021 14.01.2021 24:08
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជាលើកឡើងថា កង្វះសុចរិតភាពនិងភាពគួរឲ្យជឿជាក់បានក្នុងប្រព័ន្ធគ្រប់គ្រងចំណូលបានមកពីប្រេងនៅកម្ពុជា បានបង្កក្តីព្រួយបារម្ភចំពោះការចាត់ចែងថវិកាប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍជាតិ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា...
Hello VOA៖ អ្នកជំនាញថាសេរីភាពសារព័ត៌មាននៅកម្ពុជា នៅតែមិនល្អ ដោយអ្នកសារព័ត៌មាន៧១នាក់រងការធ្វើទុក្ខបុកម្នេញក្នុងឆ្នាំ២០២០ - មករា 11, 2021 11.01.2021 22:44
អ្នកតស៊ូមតិខាងសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា លើកឡើងថាក្នុងឆ្នាំ២០២០ មានការចាប់ខ្លួន ឃាត់ខ្លួននិងធ្វើទុក្ខបុកម្នេញចំនួន៣៦ករណីលើអ្នកសារព័ត៌មានសរុបយ៉ាងតិច៧១នាក់ក្នុងខេត្តក្រុងចំនួន១៥ក្នុងប្រទេសកម្ពុជា។ លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា បានថ្លែងនៅក្នុងកម្មវិធី Hello VOAកាលពីថ្ងៃច័ន្ទទី១១ខែមករាឆ្នាំ២០...
Hello VOA៖ វិញ្ញាសាសម្រាប់អាស៊ានក្នុងល្បែងយុទ្ធសាស្ត្រមហាអំណាច - មករា 07, 2021 07.01.2021 28:23
ការចុះស្រកស្រុតនៃលទ្ធិពហុភាគីនិយមក្នុងនយោបាយអន្តរជាតិ និងការប្រកួតប្រជែងគ្នាជាប្រព័ន្ធរវាងចិន និងសហរដ្ឋអាមេរិក បានក្លាយជាវិញ្ញាសាថ្មីមួយសម្រាប់ស្ថាប័នអាស៊ានដែលចងបាច់ប្រទេស១០ នៅអាស៊ីអគ្នេយ៍។ ក្នុងកម្មវិធី Hello VOA ប្រចាំខែអំពីអាស៊ាន ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួល លោក ជួន វិសាល ការីនិពន្ធរងនៃវេទិកាភាពជាដៃគូយុទ្ធសាស្ត្រយុវជនអាស៊ានអូស្ត្រាលី បានសាកល្បងវិភាគ...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ស្រ្តីមានសក្តានុពលក្លាយជាអ្នកដឹកនាំដូចបុរស - មករា 04, 2021 04.01.2021 27:04
អ្នកស្រី សូ ភីណា អ្នកនិពន្ធ អ្នកបោះពុម្ព អ្នកគ្រប់គ្រងកម្មវិធីចំណេះដឹង បណ្តាញ និងគោលនយោបាយនៃអង្គការសិល្បៈខ្មែរអមតៈក្នុងប្រទេសកម្ពុជាបានថ្លែងថា ដើម្បីឲ្យស្រ្តីមានវត្តមានច្រើននៅក្នុងវិស័យជាអ្នកដឹកនាំនេះ ទាំងក្រុមគ្រួសារផ្ទាល់ ទាំងស្ថាប័ន អង្គការ ក្រុមហ៊ុនដែលជាកន្លែងធ្វើការ ត្រូវធ្វើយ៉ាងណាឲ្យមានសិទ្ធិដូចគ្នារវាងកូនប្រុស និងកូនស្រី មានតុល្យភាព និងឱកាស ដូចគ្...
Hello VOA សំឡេងជំនាន់ថ្មី៖ ការលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ជំរុញឲ្យមានការកាត់បន្ថយបញ្ហាសង្គម - ធ្នូ 21, 2020 21.12.2020 28:14
ការរើសអើងក្រុមអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាចោទជាពិសេសនៅកន្លែងការងារ បើទោះបីជារដ្ឋាភិបាលកម្ពុជាតែងអំពាវនាវឱ្យបញ្ឈប់ការរើសអើងប្រឆំាងនឹងអ្នកស្រឡាញ់ភេទដូចគ្នាពីសំណាក់មាតាបិតា អាណាព្យាបាល និងសង្គមក្តី។ លោក គុយ ធីតា សហស្ថាបនិកនៃក្រុម Love Is Diversity ដែលជាក្រុមយុវជនប្រើប្រាស់អនឡាញក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្...
Hello VOA សុខភាព៖ វិធីព្យាបាលជំងឺកូវីដ១៩ដោយថ្នាំអង្គបដិបក្ខម៉ូណូក្លូណុល (Monoclonal) - ធ្នូ 17, 2020 17.12.2020 26:47
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា ក្រៅតែពីក្តីសង្ឃឹមថា ពលរដ្ឋទូទៅនឹងទទួលបានវ៉ាក់សាំងកូវីដ១៩នៅប៉ុន្មានខែខាងមុខនេះហើយនោះ ការព្យាបាលជំងឺកូវីដ១៩ ក៏មានការវិវត្តន៍គួរឲ្យកត់សម្គាល់ផងដែរ ដោយក្នុងនោះទីភ្នាក់ងារត្រួតពិនិត្យម្ហូបអាហារនិងឱសថសហរដ្ឋអាមេរិក(FDA) ទើបចេញការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគ្រាអាស...
Hello VOA៖ អ្នករិះគន់ថា ការចេញសាលក្រមផ្ទាល់មាត់ អាចមកពីចៅក្រមនៅមានកម្រិតក្នុងការវិនិច្ឆ័យ - ធ្នូ 14, 2020 14.12.2020 28:52
អ្នកទិតៀនឯករាជ្យភាពតុលាការកម្ពុជា លើកឡើងថាកង្វះការចេញសាលក្រមជាលាយលក្ខណ៍ អក្សរឱ្យបានពេញលេញនិងចេញផ្សាយសាលក្រមជាសាធារណៈពីសំណាក់ចៅក្រមកម្ពុជា អាចបណ្តាលមកពីអំពើពុករលួយផងនិងសមត្ថភាពចៅក្រមផង។ កញ្ញា សេង ធារី ប្រធានមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងកំពុងតតាំងក្តីរបស់ខ្លួនក្នុងតុលាការក្រុងភ្នំពេញ មានប្រសាសន៍នៅក្នុងកម...
Hello VOA៖ អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយជំរុញឲ្យពលរដ្ឋនិងរដ្ឋាភិបាលធានាឯករាជ្យភាពប្រព័ន្ធយុត្តិធម៌ - ធ្នូ 10, 2020 10.12.2020 28:54
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថាអំពើពុករលួយក្នុងវិស័យតុលាការអាចជាប់ពាក់ព័ន្ធនឹងការធ្វើការជាប្រព័ន្ធជាមួយអ្នកអនុវត្តច្បាប់ដូចជាមន្ត្រីប៉ូលិសជាដើម។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ថា កង្វះឯករាជ្យភាពក្នុងស្ថាប័នតុលាការកម្ពុជា ធ...
Hello VOA ស្រ្តី និងភាពជាអ្នកដឹកនាំ៖ ស្រ្តី មានសិទ្ធិនិងតួនាទីដូចបុរសក្នុងភាពជាអ្នកដឹកនាំ - ធ្នូ 07, 2020 07.12.2020 29:26
អ្នកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិអង្គការនារីដើម្បីសន្តិភាពបានថ្លែងថា សិទ្ធិមិនមែនជារបស់ដែលគេអាចដកហូតពីមនុស្សម្នាក់ឲ្យទៅមនុស្សម្នាក់ទៀតនោះទេ។ វាមិនមែនជាការផ្តល់សិទ្ធិដល់ស្រ្តី ឬបុរស ប៉ុន្តែជាសិទ្ធិដែលមនុស្សគ្រប់រូបមានក្នុងនាមជាមនុស្សជាតិ។ ដូច្នេះ ស្រ្តីត្រូវហ៊ានដេញតាមចាប់ក្តីស្រម៉ៃរបស់ខ្លួន និងត្រូវចងចាំថា ផ្នត់គំនិត និងគំនាបដែលស្ត្រី...
Hello VOA៖ អាស៊ីអាគ្នេយ៍ អាចរំពឹងអ្វីខ្លះពីអាណត្តិលោកប្រធានាធិបតី Biden? - ធ្នូ 03, 2020 03.12.2020 28:36
លោក Joe Biden ត្រូវបានគេសន្មតថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក ហើយគ្រោងស្បថចូលកាន់ដំណែងជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។ ក្នុងកម្មវិធី Hello VOA ប្រចាំខែអំពីអាស៊ាន ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួល បណ្ឌិត ឡេង ធារិទ្ធ នាយកមជ្ឈមណ្ឌលមេគង្គដើម្បីការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានផ្ដល់ការវិភាគទ...
Hello VOA៖ អ្នកវិភាគបារម្ភពីភាពរអាក់រអួលនៃដំណើរការផ្ទេរអំណាចពីលោក Donald Trump ដល់លោក Joe Biden - វិច្ឆិកា 30, 2020 30.11.2020 29:27
អ្នកសង្កេតការណ៍នយោបាយក្នុងសហរដ្ឋអាមេរិកបានថ្លែងថា លោកមានក្តីបារម្ភពីភាពចម្រូងចម្រាសនៃដំណើរការផ្ទេរតំណែងពីប្រធានាធិបតីដែលកំពុងកាន់តំណែង គឺលោក Donald Trump ទៅលោក Joe Biden ដែលត្រូវបានគេសន្មតថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក ដែលត្រូវគេគ្រោងទុកថា នឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២១។ ការណ៍នេះ កើតឡើងនៅពេលដែលលោក Trump ដែលចោទប្រកាន់ថា ការបោះឆ...
Hello VOA សុខភាព៖ ប្រសិទ្ធភាពវ៉ាក់សាំងគ្រុនផ្តាសាយធំ - វិច្ឆិកា 19, 2020 19.11.2020 29:05
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា នៅស្របពេលដែលមនុស្សនៅទូទាំងពិភពលោកកំពុងភ័យខ្លាចជំងឺកូវីដ១៩នោះ ជំងឺគ្រុនផ្តាសាយធំ ក៏ជាជំងឺសាហាវមួយដែលបានសម្លាប់មនុស្សជាច្រើននាក់ជារៀងរាល់ឆ្នាំផងដែរ។ វ៉ាក់សាំងគ្រុនផ្តាសាយធំ មានប្រសិទ្ធភាព អាចជួយបង្ការគ្រោះថ្នាក់ដល់អាយុជីវិតបាន និងតម្រូវឲ្យចាក់ជារៀងរាល់...
Hello VOA សំឡេងជំនាន់ថ្មី៖ ការចងក្រងយុវជនចម្រុះជាតិសាសន៍ នឹងអាចកសាងសន្តិភាពបានពេញលេញ - វិច្ឆិកា 16, 2020 16.11.2020 24:26
យុវជនគ្រប់ជាតិសាសន៍ គឺជាធនធានមនុស្សយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេស។ ប៉ុន្តែ យុវជនជនជាតិផ្សេងៗមួយចំនួននៅកម្ពុជា កំពុងប្រឈមនឹងបញ្ហានានាដែលកំពុងរារាំងការចូលរួមសកម្មភាពរបស់ពួកគេក្នុងសង្គម។ កញ្ញា អ៊ុយ សុខលីន មន្ត្រីសម្របសម្រួលគម្រោងសន្តិភាពនៃអង្គការនារីដើម្បីសន្តិភាព និងជាសហស្ថាបនិកបណ្តាញយុវទូតសន្តិភាពចម្រុះជាតិសាសន៍ ថ្លែងក្នុងកម្មវិធី Hello...
Hello VOA៖ សង្គមស៊ីវិល មន្ទិលលើឯករាជ្យភាពសភាក្នុងការសួរដេញដោលបញ្ហាថវិកាជាតិឆ្នាំ២០២១ - វិច្ឆិកា 12, 2020 12.11.2020 29:01
មេដឹកនាំអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកលើកកម្ពស់តម្លាភាពក្នុងប្រទេសកម្ពុជាលើកឡើងថាពលរដ្ឋកម្ពុជាកំពុងមានចំណោទទៅលើសមត្ថភាពនិងឯករាជ្យភាពនៃស្ថាប័នសភាជាតិក្នុងការត្រួតពិនិត្យនិងសួរដេញដោលលើគម្រោងចំណាយថវិកាជាតិរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២១។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធីHello VOAកាលពីថ្ងៃព...
Hello VOA៖ CEOរបស់ MRCsថា ការធ្វើអន្តរជាតូបនីយកម្មតំបន់មេគង្គជារឿងល្អ តែចិនគួរចែករំលែកទិន្នន័យថែមទៀត - វិច្ឆិកា 09, 2020 09.11.2020 27:10
អ្នកដឹកនាំលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (Mekong River Commission Secretariat) ដែលជាស្ថាប័នអន្តររដ្ឋាភិបាល ធ្វើការងារសម្របសម្រួលបញ្ហាទឹកក្នុងមហាអនុតំបន់ទន្លេមេគង្គ បានលើកឡើងថា ការធ្វើឲ្យតំបន់មេគង្គក្លាយជាចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិនឹងជួយដល់បណ្តាប្រទេសមេគង្គ ជាពិសេសប្រទេសនៅតាមខ្សែទឹកខាងក្រោមរួមមានកម្ពុជា ថៃ ឡាវ និងវៀតណាម។ លោកបណ្ឌិត អាន ពេជ្រ...
Hello VOA៖ បញ្ហាចម្រូងចម្រាសក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក - វិច្ឆិកា 06, 2020 06.11.2020 19:07
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកដើម្បីជ្រើសរើសប្រធានាធិបតីបានបញ្ចប់ទៅមែនកាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ តែគេសង្កេតឃើញមានបញ្ហាចម្រូងចម្រាសខ្លះនៅក្នុងដំណើរការរាប់សន្លឹកឆ្នោត ក្រោយពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ បានប្តឹងតវ៉ាពីភាពមិនប្រក្រតីនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។ ដំណើរការនីតិវិធីនេះ កើតឡើងនៅពេលដែល...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.