SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episodes

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Author

SBS

Category

News

Podcast website

www.sbs.com.au

Latest episode

Jun 29, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

How to buy Indigenous art and craft ethically in Australia - របៀបទិញស្នាដៃសិល្បៈ និងសិប្បកម្មជនជាតិដើមភាគតិចប្រកបដោយក្រមសីលធម៌នៅប្រទេសអូស្ត្រាលី 31.03.2026

Buying Aboriginal and Torres Strait Islander art can be meaningful, but how do you know if it's real and ethical? Fake art is still a problem in Australia, and protections are still developing. This guide helps you understand what to look for, what questions to ask, and where to buy safely. By choosing carefully, you can support First Nations artists and their communities. - ការទិញស្នាដៃសិល្បៈ និង...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ 31.03.2026

*** អូស្ត្រាលីអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ខណៈដែលពលរដ្ឋកាន់តែច្រើនវិលត្រឡប់មកផ្ទះវិញ។ *** វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួនប្រាំ កំពុងស្ថិតក្រោមការស៊ើបអង្កេត ពីបទរំលោភលើដែនកំណត់អាយុប្រព័ន្ធផ្សព្វផ្សាយសង្គមដំបូងគេរបស់អូស្ត្រាលី។ *** ការយកចិត្តទុកដាក់កំពុងងាកទៅរកអ្នកដែលប្រហែលជាបានជួយដល់ Dezi Freeman ក្នុងអំឡុងពេលដែលលោករត់គេចខ្លួន។

#106 Mmm or Hmm? Trying new and unusual food - សិក្សាភាសាអង់គ្លេសភាគទី106៖ ការសាកល្បងម្ហូបថ្មីចម្លែក 28.03.2026

Learn useful English for talking about unusual or strong flavours. Practise everyday phrases for reacting to new foods, sharing opinions, and encouraging someone to try something new. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់និយាយអំពីរសជាតិដែលមិនធម្មតា ឬរសជាតិដិតខ្លាំង។ អនុវត្តឃ្លាឃ្លោងប្រចាំថ្ងៃសម្រាប់ប្រតិកម្មទៅនឹងម្ហូបអាហារថ្មីៗ ការចែករំលែកមតិ និងការលើកទឹកចិត្តនរណាម្នាក់ឱ្យសាកល្បងអ្វីដែលថ្មី។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ 26.03.2026

*** អូស្ត្រាលីបិទទ្វារមិនឱ្យអ្នកកាន់ទិដ្ឋាការអ៊ីរ៉ង់ចូល។ *** ទីកន្លែងបដិសណ្ឋារកិច្ចអូស្ត្រាលីពិចារណាលើការគិតថ្លៃបន្ថែមប្រាំភាគរយ ខណៈដែលតម្លៃប្រេងឥន្ធនៈបង្កើនថ្លៃអាហារ។ *** គណៈវិនិច្ឆ័យអាមេរិករកឃើញថា Meta និង YouTube ត្រូវទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដល់កុមារក្នុងការ «ប្រយុទ្ធប្រឆាំងនឹងបច្ចេកវិទ្យាធំៗ» ។

Have you considered a career in translating and interpreting? - តើអ្នកធ្លាប់ពិចារណាអាជីពជាអ្នកបកប្រែភាសាផ្ទាល់មាត់ និងសរសេរដែរឬទេ? 25.03.2026

Have you ever considered using your bilingual skills to assist others? A career in translating and interpreting might be for you. In Australia you can train for a TAFE certificate all the way to Master’s degree prior to getting certified. In this episode we help you navigate the pathway to becoming a qualified practitioner. - តើអ្នកធ្លាប់គិតចង់ប្រើប្រាស់ជំនាញពីរភាសារបស់អ្នកដើម្បីជួយអ្នកដទៃដែរឬទេ?...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ 25.03.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** វិធានការត្រូវបានប្រកាស ដើម្បីធានាថាប្រេងឥន្ធនៈទៅដល់សហគមន៍ក្នុងតំបន់ជនបទ។ ** ក្មេងជំទង់ម្នាក់នៅទីក្រុងស៊ីដនីត្រូវបានចោទប្រកាន់ពីបទភេរវកម្ម។ ** លោក ដូណាល់ ត្រាំ និយាយថា អ៊ីរ៉ង់បានផ្តល់អំណោយមួយជូនលោក។

អ្នករត់ម៉ូតូកង់បីជាច្រើន តម្រង់ជួរ រង់ចាំចាក់ហ្គាស នៅស្ថានីយប្រេងឥន្ធនៈមួយចំនួន 24.03.2026

កាលពីថ្ងៃចន្ទ ទី២៣មីនា និងនៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ មានម៉ូតូកង់បីជាច្រើន បានតម្រង់ជួរ រង់ចាំចាក់ហ្គាស នៅស្ថានីយប្រេងឥន្ធនៈចំនួន ក្នុងក្រុងព្រះសីហនុ និងទីក្រុងភ្នំពេញ។ មូលហេតុ ដោយសារតែកន្លែងលក់ហ្គាសផ្សេងទៀតជាច្រើន ដាច់ស្តុក។

កម្ពុជាបដិសេធការចោទប្រកាន់របស់ប្រធានចារកម្មថៃ ដែលថា កម្ពុជាត្រៀមផ្ទុះអាវុធលើកទី៣ 24.03.2026

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជាថា កម្ពុជាត្រៀមផ្ទុះអាវុធ ជាលើកទី៣ ជាមួយថៃ។ ការចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ចាត់ទុកថា គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ 24.03.2026

*** អ៊ីរ៉ង់បដិសេធថាមិនបានចរចាជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាឡើយ។ *** អ្នកបើកបររថយន្តដឹកទំនិញនឹងទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស ខណៈដែលក្តីបារម្ភអំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសអូស្ត្រាលីកើនឡើង។ *** អូស្ត្រាលី និងសហភាពអឺរ៉ុបបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

Rhoda Roberts AO៖ អ្នកចម្បាំងខាងវប្បធម៌ដែលបានផ្លាស់ប្តូរប្រទេសនេះ 24.03.2026

ការគោរពវិញ្ញាណក្ខន្ធកំពុងធ្វើឡើងចំពោះ ចាស់ព្រឹទ្ធាចារ្យនៅលើទឹកដីSBS និងជាស្ត្រី Widjabul Wia-bal អ្នកមីង Rhoda Robertsដែលបានទទួលមរណភាពក្នុងវ័យ 66 ឆ្នាំ។ ការប្រយុទ្ធតស៊ូមួយរយៈពេលខ្លីរបស់គាត់ជាមួយនឹងជំងឺមហារីកអូវែរប្រភេទដ៏កម្រមួយបានបញ្ចប់នៅរសៀលថ្ងៃសៅរ៍ ទី ២១ ខែមីនាឆ្នាំ២០២៦ នៅក្នុងប្រទេសរបស់គាត់ ដែលហ៊ុំព័ទ្ធដោយក្រុមគ្រួសារ។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ 20.03.2026

** ប្រធានាធិបតីអាមេរិកអំពាវនាវសុំមូលនិធិបន្ថែមពីសភាសម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់។ ** ប្រទេសអូស្ត្រាលីបានធ្លាក់ទៅកាន់ចំណាត់ថ្នាក់ភេរវកម្មដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ខ្លួន។ ** លោកហិរញ្ញិក Jim Chalmers និយាយថា ប្រជាជនអូស្ត្រាលីអាចរំពឹងថានឹងមានកំណែទម្រង់ពន្ធដារដ៏សំខាន់នៅក្នុងថវិកាបន្ទាប់។

Think before you pack: Australia’s customs and biosecurity rules explained - សូមគិតមុនពេលវេចខ្ចប់៖ ការពន្យល់ពីច្បាប់ជីវសន្តិសុខរបស់ប្រទេសអូស្ត្រាលី 20.03.2026

Customs is generally the first point of contact for people entering Australia. Our Border Force Officers are there waiting. They ensure that we don’t bring in prohibited goods that could threaten Australia’s unique environment, economy and communities. Before you zip up your suitcase, here’s what you need to know about what can—and can’t—cross the border, and what’s at stake if biosecurity rules a...

អ្នកដាក់ប្រាក់បញ្ញើនៅធនាគារព្រីនស៍ អាចទៅដកប្រាក់មកវិញ នៅ​សប្តាហ៍ក្រោយ 20.03.2026

ការផ្តល់សំណង ចំពោះអ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ ព្រីនស៍ នឹងចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារ ព្រីនស៍ ដែលមានទីតាំងនៅអគារលេខ ៤៤៥ ជាន់ទី១, ១៥ និងជាន់ទី១៨ មហាវិថីព្រះមុនីវង្ស កែងផ្លូវ២៣២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឺខោនធីង ដែលជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២០ ខែមីនាឆ្នាំ២០២៦ 20.03.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការបង់ប្រាក់ចំណាយសម្រាប់សន្តិសុខប្រេងឥន្ធនៈដល់រោងចក្រចម្រាញ់ប្រេងក្នុងស្រុកនឹងត្រូវ ធ្វើឱ្យប្រសើរឡើង។ ** លោកនាយករដ្ឋមន្ត្រីមិនត្រូវបានស្វាគមន៍ នៅឯវិហារអ៊ីស្លាមមួយកន្លែង ក្នុងទីក្រុងស៊ីដនី។ ** បក្សលេប័រនៃរដ្ឋអូស្ត្រាលីខាងត្បូង ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សារដ្ឋាភិបាលបានយ៉ាងងាយស្រួល សម្រាប់ការបោះឆ្នោតនៅថ្ងៃស្អែក។

អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ឃាត់ខ្លួនមន្ត្រីរបស់ខ្លួនប្រមាណ ១០នាក់ បញ្ជូនទៅតុលាការ 19.03.2026

អង្គភាពប្រឆាំងអំពើពុករលួយ ACU បានឃាត់ខ្លួនមន្ត្រីរបស់ខ្លួន សរុបជិត ១០នាក់ ពាក់ព័ន្ធនឹងអំពើពុករលួយ បញ្ជូនទៅកាត់ទោស នៅតុលាការ។ ក្នុងនោះ មានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ៣នាក់ ត្រូវបានចាប់ខ្លួនចុងក្រោយគេ កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធទៅនឹងករណីរំលោភអំណាច។ នេះបើតាមលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅកម្ពុជា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ 19.03.2026

** អូស្ត្រាលីសម្តែងការព្រួយបារម្ភលើច្រកសមុទ្រហ័រមូស នៅក្នុងកិច្ចប្រជុំបន្ទាន់មួយស្តីពីសមុទ្រ។ ** អ៊ីរ៉ង់សច្ចាសងសឹក បន្ទាប់ពីការសម្លាប់មេដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលរបស់ខ្លួនបីនាក់។ ** ព្យុះស៊ីក្លូនត្រូពិច Narelle អាចវាយប្រហារឆ្នេរសមុទ្រភាគខាងជើងនៃរដ្ឋគ្វីនស្លេនក្នុងប្រព័ន្ធគ្រោះថ្នាក់កម្រិតប្រាំ នៅព្រឹកស្អែក។

អត្រាការប្រាក់កើនឡើង៖ ការសម្រេចឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជាកាន់តែខ្លាំង នៅក្នុងសេដ្ឋកិច្ចពិភពលោក 19.03.2026

ស្របពេលដែលសង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កើនការព្រួយបារម្ភអំពីអតិផរណា ធនាគារកណ្តាលអូស្រ្តាលី បានដំឡើងអត្រាការប្រាក់0.25% បន្ថែមទៀត ដល់ជាប់ៗគ្នារយៈពេលពីរខែ គឺឡើងដល់ 4.1%។ គេរំពឹងថា នឹងមានការដំឡើងបន្ថែមទៀតនៅពេលខាងមុខឆាប់ៗនេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ 18.03.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលសហព័ន្ធកោះប្រជុំគណៈរដ្ឋមន្ត្រីជាតិ ជុំវិញក្តីបារម្ភអំពីកង្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសអូស្ត្រាលី។ ** លោក ដូណាល់ ត្រាំ ដាក់ឈ្មោះប្រទេសអូស្ត្រាលីនៅលើបណ្តាញសង្គមរបស់លោក ដោយរិះគន់សម្ព័ន្ធមិត្តអាមេរិក ចំពោះភាពស្ទាក់ស្ទើរនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា។ ** អ៊ីរ៉ង់បញ្ជាក់អះអាងពីការស្លាប់របស់ប្រធានសន្តិសុខជាតិដ៏មានឥទ្ធិពលម្នាក់របស់ខ្លួន។

ធនាគារជាតិ និងសមាគមធនាគារប្រកាសថា វិស័យធនាគារនៅកម្ពុជានៅរឹងមាំ ខណៈដែល​ប្រជាជន​សម្រុក​ទៅដកប្រាក់មិនបាន 17.03.2026

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋ បានសម្រុក ទៅដកប្រាក់ចេញពីធនាគារឯកជនមួយ នៅភ្នំពេញ ដែលមានឈ្មោះថា APD នាំឱ្យធនាគារនោះ មិនមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់បើកជូនអតិថិជនរបស់ខ្លួន។ ប៉ុន្តែករណីនេះ ត្រូវបានលោកស្រី ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចេញមុខ មកប្រកាស តាមខ្លីបវិដេអូ ពន្យល់បកស្រាយពីប្រតិបត្តិការរបស់ប្រព័ន្ធធនាគារ និងបានបញ្ជាក់អះអាងយ៉ាងច្បាស់ថា ធនាគារនៅកម្ពុជា ពេលនេះ នៅរឹងមាំទាំ...

រដ្ឋាភិបាល​កម្ពុជា រម្លឹក​ពី​គោលនយោបាយ​ជួយសម្រួល​ដល់​ក្រុមគ្រួសារ​យុទ្ធជនពលី​ក្នុងសង្រ្គាម​ជាមួយថៃ 17.03.2026

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសថា ជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លារបស់យុទ្ធជនកម្ពុជា ដែលបានពលី នៅក្នុងសង្គ្រាមជាមួយថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើន ដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗ ឱ្យបានសិក្សា រហូតដល...

សមាគមខ្មែររដ្ឋវិចថូរៀរៀបចំពីធីប្រឡងបវរកញ្ញាខ្មែរអូស្រ្តាលី ឆ្នាំ២០២៦ 17.03.2026

រយៈពេល ៩ ឆ្នាំមកហើយ ដែលសមាគមខ្មែររដ្ឋវិចតូរីយ៉ា អាក់ខានមិនបានរៀបចំពីធីប្រឡងបវរកញ្ញាខ្មែរអូស្រ្តាលី។នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ សមាគមនឹងរៀបចំឲ្យមានកម្មវិធីនេះសារឡើងវិញ ស្របពេលនិងការប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ សូមស្តាប់កិច្ចសម្ភាសជាមួយ លោក ជា យូហន ប្រធានសមាគមខ្មែររដ្ឋវិចតូរីយ៉ា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ 17.03.2026

** ធនាគារកណ្តាលសម្រេចដំឡើងអត្រាការប្រាក់០.២៥%បន្ថែម។ ** ច្បាប់ថ្មីដើម្បីពង្រឹងបទប្បញ្ញត្តិនៃភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះបញ្ជីនៅក្នុងប្រទេសអូស្រ្តាលី។ **ប្រទេសកាន់តែច្រើនបដិសេធមិនទទួលយកការទាមទាររបស់លោក ដូណាល់ ត្រាំ លើច្រកសមុទ្រហ័រម៉ូស។

#105 Celebrating small wins at work - សិក្សាភាសាអង់គ្លេសភាគទី105៖ អបអរសាទរជ័យជម្នះតូចៗនៅកន្លែងធ្វើការ 16.03.2026

Learn useful English for talking about small wins at work. Practise phrases for celebrating achievements, staying motivated, and making progress step by step. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពីជ័យជម្នះតូចៗនៅកន្លែងធ្វើការ។ អនុវត្តឃ្លាឃ្លោងសម្រាប់អបអរសាទរសមិទ្ធផល រក្សាការលើកទឹកចិត្ត និងភាពរីកចម្រើនមួយជំហានម្តងៗ។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ 13.03.2026

** អូស្រ្តាលីបញ្ចេញស្តុកប្រេង ជួយដល់ការផ្គត់ផ្គង់នៅតំបន់ជនបទ។ ** ធនាគារកណ្តាលអូស្រ្តាលីព្យាករណ៍ថា អតិផរណានឹងកើនឡើងលើស ៤ភាគរយ ដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់។ ** រដ្ឋវិចថូរៀកំពុងដាក់ចេញនូវច្បាប់ តម្រូវឱ្យបង្ហាញជាសាធារណៈភ្លាមៗ អំពីតម្លៃលក់អចលនទ្រព្យទាំងអស់។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៣ ខែមីនាឆ្នាំ២០២៦ 13.03.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **រដ្ឋមន្ត្រីក្រសួងធនធានអូស្ត្រាលីហោះហើរទៅកាន់ប្រទេសជប៉ុនដើម្បីជួបជាមួយសមភាគីស្តីពីការផ្គត់ផ្គង់ប្រេងឥន្ធនៈ។ ** នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លើកឡើងពីផែនការបន្ទាន់មួយ ដើម្បីសម្លាប់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់។ ** ការបោសសម្អាតកំពុងដំណើរការសម្រាប់សហគមន៍រងគ្រោះដោយទឹកជំនន់នៅរដ្ឋគ្វីនស្លេល និងដែនដីភាគខាងជើង។

Listen to the SBS Khmer - SBS ខ្មែរ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.