SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
អាមេរិក បារាំង អូស្ត្រាលី និងចិន ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី 15.04.2026 5:13
ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលនេះ យ៉ាងហោចណាស់ មានទូតបរទេស ចំនួន ៤ រួមមាន អាមេរិក បារាំង អូស្ត្រាលី និងចិន បានផ្ញើសារដាច់ដោយឡែកពីគ្នា បង្ហោះតាមហ្វេសប៊ុក អបអរសាទរ និងជូនពរឆ្នាំថ្មី ព្រមទាំងផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឆាប់បានជាសះស្បើយពីព្រះរោគាពាធ។
កម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ទោះជាបញ្ហាព្រំដែនមិនទាន់ដោះស្រាយរួច 15.04.2026 7:30
នៅប្រទេសកម្ពុជា ទាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តនានា មានការជួបជុំប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយ៉ាងអធិកអធម។ ពិសេសនៅភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ មានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលដឹកនាំរៀបចំដោយលោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ចាប់ពីថ្ងៃចូលឆ្នាំ ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា បន្តរហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសា។ ពោលគឺព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅភ្នំពេញ ពេលនេះ មានរយ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ 14.04.2026 3:55
** ការបិទផ្លូវកំពង់ផែអ៊ីរ៉ង់របស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រហ័រមូសចាប់ផ្តើមហើយ។ ** លោកនាយករដ្ឋមន្ត្រីស្វែងរកភាពប្រាកដប្រជានៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងរបស់អូស្ត្រាលី។ ** គណបក្សប្រឆាំងគូសបញ្ជាក់ពីគោលនយោបាយអន្តោប្រវេសន៍របស់ខ្លួន រួមទាំងអំណាចនិរទេសកាន់តែខ្លាំងក្លា។
#107 Protecting Wildlife | Talking about animals and nature (Med) - សិក្សាភាសាអង់គ្លេសភាគទី107៖ ការការពារសត្វព្រៃ | និយាយអំពីសត្វ និងធម្មជាតិ 14.04.2026 10:09
Learn useful English for talking about animals, nature, and protecting wildlife. Practise everyday phrases for discussing threats to animals, expressing concern, and describing the environment. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់និយាយអំពីសត្វ ធម្មជាតិ និងការការពារសត្វព្រៃ។ អនុវត្តឃ្លាឃ្លោងប្រចាំថ្ងៃសម្រាប់ពិភាក្សាអំពីការគំរាមកំហែងដល់ពពួកសត្វ ការបង្ហាញការព្រួយបារម្ភ និងការពិពណ៌នាអំពីបរិស្ថាន។
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ 11.04.2026 3:46
** ក្រុមហ៊ុនសវនករបានដាក់សញ្ញាព្រមាន«ការព្រួយបារម្ភក្នុងការបន្តអាជីវកម្ម»សម្រាប់ក្រុមហ៊ុនអូស្រ្តាលីមួយចំនួនធំ។ ** ចៅក្រម Louise Taylor បានបង្កើតជាប្រវត្តិសាស្ត្របន្ទាប់ពីក្លាយជាស្ត្រីជនជាតិដើមភាគតិចដំបូងគេ ដែលត្រូវបានតែងតាំងឱ្យកាន់តំណែងនៅតុលាការជាន់ខ្ពស់។ ** ការសិក្សាមួយបង្ហាញថា យុវជនអូស្ត្រាលីវ័យក្មេងកាន់តែច្រើន គាំទ្រការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រដ្ឋាភិបាល។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅប្រទេសអូស្រ្តាលី 10.04.2026 6:53
ខែចែត្រ (ឬចេត្រ) គឺជាខែទី៥ នៅក្នុងលំដាប់ខែតាម ច័ន្ទគតិខ្មែរ ដែលត្រូវនឹងខែមេសា ក្នុងលំដាប់ខែតាមសូរិយគតិ ដែលខ្មែរនៅគ្រប់ទិសទីតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីក៏ដូចគ្នាដែរ តែងរៀបចំបុណ្យចូលឆ្នាំថ្មីនៅតាមស្ថាប័នរបស់ខ្លួន ដែលបង្កបរិយាកាសនៅក្នុងសហគមន៍ខ្មែរអូស្រ្តាលីមានភាពអ៊ូអរ។ ស្ថាប័នខ្លះបានបញ្ចប់កម្មវិធីរួចរាល់ហើយ ចំណែកឯស្ថាប័នខ្លះទៀតកំពុងត្រៀមខ្លួនរៀបចំកម្មវិធី...
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ 10.04.2026 11:16
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលី និងសិង្ហបុរី កំណត់ចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងប្រេងឥន្ធនៈថ្មី។ ** នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថា អ៊ីស្រាអែលនឹងបន្តសកម្មភាពយោធានៅក្នុងប្រទេសលីបង់ ខណៈពេលដែលលោកបន្តការចរចាជាមួយទីក្រុងបេរូត។ ** លោក ដូណាល់ ត្រាំ ព្រមានអ៊ីរ៉ង់កុំឱ្យគិតថ្លៃលើកប៉ាល់ដែលប្រើប្រាស់ច្រកសមុទ្រហ័រមូស។
ជម្លោះព្រំដែនខ្មែរ-ថៃ ជាប្រធានបទលើកឡើង នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រីកម្ពុជានិងប្រធានាធិបតីបារាំង 09.04.2026 7:14
ជម្លោះព្រំដែនកម្ពុជា និងថៃ គឺជាប្រធានបទ ដែលត្រូវបានលើកឡើង នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង នៅវិមាន អេលីហ្សេ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីរសៀលថ្ងៃទី៨ ខែមេសា។
ថៃមិនទាន់ឆ្លើយតបសំណើររបស់កម្ពុជា ក្នុងការកោះប្រជុំ JBC ពាក់ព័ន្ធរឿងព្រំដែនទេ 09.04.2026 4:37
គិតមកដល់ថ្ងៃទី៩ ខែមេសា ភាគីថៃ មិនទាន់ឆ្លើយតបបែបណា ចំពោះការស្នើជាថ្មីទៀតរបស់ភាគីកម្ពុជា ក្នុងការកោះប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ JBC ក៏ដូចជា បញ្ជូនអ្នកជំនាញរវាងប្រទេសទាំងពីរ ដើម្បីវាស់វែងព្រំដែន លើដីជាក់ស្តែង។
តើសង្គ្រាមនៅមជ្ឈិមបូព៌ាបង្កឱ្យមានការព្រួយបារម្ភអំពីសន្តិសុខស្បៀងអាហារដោយរបៀបណា? 09.04.2026 10:47
សង្គ្រាមនៅមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រហ័រមូសប្រកបដោយប្រសិទ្ធភាព បានបង្កឱ្យមានអ្វីដែលអ្នកជំនាញពិពណ៌នាថា ជាវិបត្តិថាមពលដ៏សំខាន់បំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ប៉ុន្តែប្រេង និងឧស្ម័នមិនមែនជាធនធានសំខាន់តែមួយមុខគត់ដែលរងផលប៉ះពាល់នោះទេ។ សង្គ្រាមក៏បានរំខានយ៉ាងធ្ងន់ធ្ងរដល់លំហូរជីពីមជ្ឈិមបូព៌ា ដែលបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់លើការផលិតស្បៀងអាហារក្នុងស្រុក និងសន្តិសុខស្បៀងអាហារផងដែរ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ 09.04.2026 3:59
** ភាពច្របូកច្របល់ជុំវិញការបើកច្រកសមុទ្រហ័រមូស បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលលើប្រទេសលីបង់។ ** អូស្ត្រាលីជំរុញឱ្យពង្រីកបទឈប់បាញ់នៅមជ្ឈិមបូព៌ា រួមបញ្ចូលប្រទេសលីបង់។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese ធ្វើដំណើរទៅសិង្ហបុរី សម្រាប់កិច្ចពិភាក្សា ពង្រឹងការផ្គត់ផ្គង់ប្រេងឥន្ធនៈបន្ថែមទៀត។
ពលករខ្មែរជាងបីសែននាក់ កំពុងធ្វើការនៅប្រទេសថៃ ខណៈមិនទាន់បន្តសុពលភាពបណ្ណការងារ 08.04.2026 3:20
គិតមកដល់ថ្ងៃទី៧ ខែមេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះវិជ្ជាជីវៈ លោក ស៊ុន មេសា បានប្រកាសថា នៅមានពលករខ្មែរ ប្រមាណជាង ៣០ម៉ឺននាក់ កំពុងធ្វើការ នៅប្រទេសថៃ។ លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់កិច្ចអន្តរាគមន៍នានា ជូនបងប្អូនពលករទាំងជាង ៣០ម៉ឺននាក់នោះ ខណៈគណៈរដ្ឋមន្ត្រីថៃ មិនទាន់អនុម័តលើការបន្តសុពលភាព លើបណ្ណការងាររបស់ពួកគេនៅឡើយ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ 08.04.2026 12:13
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីអូស្រ្តាលីស្វាគមន៍ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ** លោក Ben Roberts-Smith បង្ហាញខ្លួននៅក្នុងតុលាការ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ** ប៉ូលីសរដ្ឋគ្វីនស្លេនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានីយប្រេងឥន្ធនៈនៅទូទាំងរដ្ឋ ដើម្បីទប់ស្កាត់ការលួចប្រេងឥន្ធនៈ និងធានាសុវត្ថិភាពដល់បុគ្គលិក។
កម្ពុជា ស្នើសាជាថ្មីទៅថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC 08.04.2026 6:33
កម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រកាស នៅយប់ថ្ងៃទី៧ ខែមេសាថា កន្លងមក គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC ប៉ុន្តែភាគីថៃ បានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង ដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ 07.04.2026 4:25
**មេដឹកនាំគណបក្សប្រឆាំង Angus Taylor អំពាវនាវឱ្យមានតម្លាភាពលើវិបត្តិប្រេងឥន្ធនៈ។ ** ការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះកិច្ចសន្យាជួលសម្រាប់ឧទ្យានជាតិ Uluru-Kata Tjuta។ ** អាជ្ញាធរចិន បើកការស៊ើបអង្កេតលើម៉ាកយីហោផលិតផលថែទាំសុខភាព YouthIt របស់ប្រទេសអូស្ត្រាលី។
Australia’s unique wildlife: what makes it special and what’s at risk - ការអភិរក្សជីវៈចម្រុះពិសេសរបស់ប្រទេសអូស្ត្រាលី 07.04.2026 12:51
Australia is one of the most biodiverse places on Earth, home to wildlife and plant species found nowhere else on the planet. In this episode of Australia Explained you’ll learn about what makes Australia’s biodiversity so special, the threats it faces and how we can all help protect it. - ប្រទេសអូស្ត្រាលីគឺជាកន្លែងមួយក្នុងចំណោមកន្លែងដែលមានជីវចម្រុះច្រើនបំផុតនៅលើភពផែនដី ដែលជាជម្រករបស់សត្វព្រៃ និងប...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦ 03.04.2026 4:01
**លោក Anthony Albanese និយាយថា សង្គ្រាមនៅមជ្ឈិមបូព៌ានឹងមិនពន្យារពេលកំណែទម្រង់សេដ្ឋកិច្ចដ៏មានមហិច្ឆតានោះទេ។ ** ក្រុមហ៊ុនផលិតឱសថអូស្ត្រាលីដែលមិនសាងសង់រោងចក្រថ្មីនៅអាមេរិក នឹងត្រូវទទួលរងនូវពន្ធគយ 100 ភាគរយ។ ** ការស្រាវជ្រាវថ្មីបង្ហាញថា ប្រជាជនអូស្ត្រាលីនឹងចំណាយប្រាក់កាន់តែច្រើននៅបុណ្យអ៊ីស្ទ័រ នេះ។
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ 03.04.2026 10:49
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងបោះឆ្នោត សេចក្តីព្រាងលើសេចក្តីសម្រេចមួយដែលអនុញ្ញាតឱ្យប្រើប្រាស់កងកម្លាំងដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ។ ** អូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយពន្ធថ្មីរបស់សហរដ្ឋអាមេរិក។ ** អ្នកទិញទំនិញជាច្រើនកំពុងជួបប្រទះនឹងផលប៉ះពាល់ដ៏ជូរចត់ នៃតម្លៃស្ករសូកូឡាឡើងថ្លៃខ្ពស់។
ថៃប្រកាសដាក់ ការលុប MoU ឆ្នាំ២០០១ ស្តីពីព្រំដែនសមុទ្រជាមួយកម្ពុជា ទៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលថ្មី 03.04.2026 2:49
កាសែតថៃ បាងកកប៉ុស្តិ៍ បានផ្សាយនៅថ្ងៃទី២ ខែមេសាថា នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល បានប្រកាសថា ការលុបចោល «អនុស្សរណៈយោគយល់គ្នា លេខ ៤៤» ឬ MOU ឆ្នាំ២០០១ ដែលនិយាយពីព្រំដែនសមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជា និងថៃ ត្រូវបានដាក់បញ្ចូល ទៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ដែលនឹងបញ្ជូនទៅកាន់រដ្ឋសភា នៅសប្តាហ៍ក្រោយ។
តុលាការខេត្តបាត់ដំបង ចោទប្រកាន់កូនប្រុសស្នងការរង ខេត្តបន្ទាយមានជ័យ ពីរសំណុំរឿង បីបទល្មើស 02.04.2026 11:07
តុលាការខេត្តបាត់ដំបង តាមរយៈតំណាងអយ្យការ បានសម្រេចចាត់ការលើសំណុំរឿងកូនប្រុសរបស់ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ បើកឡានបុកមនសុ្សស្លាប់ ៥នាក់ និងរបួសធ្ងន់ម្នាក់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយចោទប្រកាន់ ៣បទល្មើស និងបំបែកជា ២សំណុំរឿង។
វប្បធម៌ខ្មែរលេចឡើងនៅក្នុងការប្រារព្ធពិធីបុណ្យអ៊ីស្ទ័រ របស់គ្រឹស្តបរិស័ទខ្មែរនៅប្រទេសអូស្រ្តាលី 02.04.2026 9:05
គ្រិស្តបរិស័ទខ្មែរតែងតែចាត់ទុកការប្រារព្ធបុណ្យអេស្ទឺជាពិធីដ៏សំខាន់ ហើយការរៀបចំពីធីបែបប្រពៃណីខ្មែរ ក៏ជាផ្នែកមួយដែលពួកគេតែងតែយកចិត្តទុកដាក់ផងដែរ។ សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកស្រី វ៉ា ម៉ាលីណា សមាជិកសកម្មនៃក្រុមជំនុំគ្រីស្ទានខ្មែរ-អូស្រ្តាលី។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ 02.04.2026 4:12
*** លោកនាយករដ្ឋមន្ត្រី Anthony Albanese ថ្លែងសុន្ទរកថាថ្នាក់ជាតិ ជំរុញឱ្យប្រជាជនអូស្ត្រាលីរក្សាភាពស្ងប់ស្ងាត់ និងគាំទ្រគ្នាទៅវិញទៅមក ចំពេលមានវិបត្តិប្រេងឥន្ធនៈកំពុងបន្ត។ *** ប្រទេសអូស្ត្រាលីចូលរួមកិច្ចពិភាក្សាស្តីពីការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ *** លោក ដូណាល់ ត្រាំ ហៅសម្ព័ន្ធមិត្តណាតូ ថាជា "ខ្លាក្រដាស" ខណៈដែលសង្គ្រាមនៅមជ្ឈិមបូព៌ាចូលដល់ខែទីពីរ។
ព្រះមហាក្សត្រ និងព្រះរាជមាតា បន្តគង់ប្រថាប់នៅប្រទេសចិន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ 01.04.2026 2:57
ក្រសួងព្រះបរមរាជវាំង បានចេញប្រកាស កាលពីរសៀលថ្ងៃទី៣១ ខែមីនាម្សិលមិញ ពីទីក្រុងប៉េកាំង ប្រទេសចិន មកថា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះរាជមាតា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងមកពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅមន្ទីរពេទ្យប៉េកាំង ប្រទេសចិន ហើយតាមវេជ្ជបញ្ជាក្រុមគ្រូពេទ្យចិន តម្រូវឱ្យព្រះអង្គ គង់ប្រថាប់បន្តមួយរយៈទៀត ដែលពុំអាចយាងនិវត្តន៍ ពីប្រទេសចិន មកកាន់...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ 01.04.2026 12:21
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជនទូទាំងប្រទេស នៅល្ងាចនេះ ដោយគូសបញ្ជាក់ពីការឆ្លើយតបចំពោះជម្លោះនៅមជ្ឈិមបូព៌ា។ ** រដ្ឋាភិបាលសហព័ន្ធប្រកាសពីវិធានការដើម្បីជួយអាជីវកម្មខ្នាតតូច ឆ្លងកាត់វិបត្តិប្រេងឥន្ធនៈ។ ** ក្រសួងការពារជាតិអាមេរិក និយាយថា ជម្លោះនៅមជ្ឈិមបូព៌ាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ នឹងជាការសម្រេចផ្តាច់ព្រាត់។
កូនប្រុសរបស់ស្នងការរងខេត្តបន្ទាយមានជ័យ ដែលបើកឡានបុកមនុស្សស្លាប់ ៥នាក់ ហើយរត់គេច ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ 01.04.2026 9:18
កាលពីថ្ងៃទី៣១ ខែមីនា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងប៉ូលិស និងអាជ្ញាធរខេត្តរាជធានីក្រុងស្រុកខណ្ឌឃុំសង្កាត់ បានប្រកាសណែនាំនៅក្នុងកិច្ចប្រជុំធំមួយ ឱ្យលោក ស៊ីវ សុជាតិ ស្នងការរង នគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច ដើម្បីនាំខ្លួនកូនប្រុសរបស់លោក ដែលបានបើកឡាន បុកមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ម្នាក់ នៅខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ មកទទួល...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.