SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episodes

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Author

SBS

Category

News

Podcast website

www.sbs.com.au

Latest episode

Jun 29, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

កម្មកររោងចក្រកាត់ដេរតវ៉ាបិទផ្លូវ ខណៈរោងចក្រប្តូរទីតាំងពីភ្នំពេញ ទៅខេត្តតាកែវ 21.05.2025

កម្មកររោងចក្រកាត់ដេរ គល័រ ស្តារ ( Color Star ) ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រមូលផ្តុំតវ៉ា ឈានដល់បិទផ្លូវជើងឯក ដែលស្ថិតនៅជិតផ្សារព្រែកជ្រៃ កាលពីព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ដើម្បីទាមទារអត្ថប្រយោជន៍ការងារមួយចំនួន ខណៈរោងចក្រ សម្រេចប្តូរទីតាំង ពីភ្នំពេញ ទៅស្រុកបាទី ខេត្តតាកែវដែលមានចម្ងាយប្រមាណ ៤០គ.ម ពីទីតាំងចាស់។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ 20.05.2025

** ធនាគារកណ្តាល កាត់បន្ថយអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ឱ្យមកត្រឹម 3.85 ភាគរយ។ ** សម្ព័ន្ធភាពនៃគណបក្សសម្ព័ន្ធសហព័ន្ធដ៏យូរអង្វែង រវាងគណបក្សNationals និងLiberals លែងមានទៀតហើយ។ ** ការសង្គ្រោះទឹកជំនន់នៅរដ្ឋញូសៅវែល ជាមួយនឹងការព្រមានអំពីទឹកជំនន់ដែលនឹងកើតឡើងក្នុងពេលប៉ុន្មានម៉ោងខាងមុខនេះ។

#86 When? Talking about time (Med) - សិក្សាភាសាអង់គ្លេសភាគទី86៖ ពេលណា? ការនិយាយអំពីពេលវេលា 20.05.2025

Learn how to talk about time. - រៀនពីរបៀបនិយាយអំពីពេលវេលា។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ 16.05.2025

** CoreLogic ថា ផ្ទះជាងមួយភាគបី នៅក្នុងប្រទេសអូស្ត្រាលី មានតម្លៃមួយលានដុល្លារ ឬថ្លៃជាងនេះ។ ** ការរំលូតកូនគឺជារឿងស្របច្បាប់នៅរដ្ឋញូសៅវែល បន្ទាប់ឆ្លងផុតសភាទាំងពីរថ្នាក់។ ** មេដឹកនាំថ្មីគណបក្សហ្រ្គីនអះអាងថានឹងបន្តនិយាយពីបញ្ហាយុត្តិធម៌សង្គម

កម្ពុជា-អាមេរិក បញ្ចប់កិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ 16.05.2025

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី១៥ ខែឧសភានេះថា នាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ 16.05.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អង្គការសហប្រជាជាតិមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌ ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅហ្គាហ្សាឡើយ។ ** លោកស្រី Sussan Ley ថាបក្សប្រឆាំងផ្តល់អាទិភាពលើការភ្ជាប់ទំនាក់ទំនងជាមួយស្ត្រីឡើងវិញ។ ** អូស្ត្រាលី ធ្លាក់ចេញពីវគ្គផ្តាច់ព្រាត់នៃការប្រកួតចម្រៀង Eurovision។

ប៉ូលិសស្រវឹងបើកឡានបុកមនុស្សស្លាប់ម្នាក់ និងរបួស៣នាក់ ទាំងកណ្តាលថ្ងៃត្រង់ 16.05.2025

បុរសជាមន្រ្តីនគរបាល នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បានបើកឡាន LEXUS ក្នុងល្បឿនយ៉ាងលឿន បុករះយានយន្តពេញផ្លូវ បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌា ស្លាប់ម្នាក់ និងអ្នកដំណើរ ៣នាក់ទៀត រងរបួស។ ហេតុការណ៍ប៉ូលិសស្រវឹង បើកឡានបុករះ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដំណើរសរុប ៤នាក់នេះ បានកើតឡើង នៅផ្លូវព្រះនរោត្តម មុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោងប្រមាណ ២រសៀល ថ្ងៃទី...

Have you been told your visa will be cancelled? This is how misinformation enables visa abuse - SBS Examines: តើគេត្រូវការអ្វីខ្លះដើម្បីនិរទេស ឬលុបចោលទិដ្ឋាការរបស់អ្នក? 15.05.2025

The migration system is complex and confusing. Experts say a lack of accessible support and credible information is leading to visa abuse. - ប្រព័ន្ធអន្តោប្រវេសន៍អូស្រ្តាលីគឺមានភាពស្មុគស្មាញ និងច្របូកច្របល់។ អ្នកជំនាញនិយាយថា កង្វះការគាំទ្រដែលអាចចូលប្រើប្រាស់បាន និងកង្វះព័ត៌មានដែលអាចជឿទុកចិត្តបាន នាំឱ្យមានការរំលោភបំពានទិដ្ឋាការ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ 15.05.2025

** នាយករដ្ឋមន្ត្រី ពិភាក្សាអំពីសន្តិសុខក្នុងតំបន់នៅទីក្រុងហ្សាកាតា មុនជំនួបផ្លូវការជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី។ ** លោក ដូណាល់ ត្រាំ ជំរុញឱ្យអ៊ីរ៉ង់ ធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្នុងអំឡុងទស្សនកិច្ចនៅកាតា។ ** អត្រាគ្មានការងារធ្វើបានរក្សានៅ ៤.១% ក្នុងខែមេសា។

ការ​បរិច្ចាគសម្លៀកបំពាក់ និងរបស់របរប្រើប្រាស់​​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី 14.05.2025

ការបរិច្ចាគសម្លៀកបំពាក់ និងរបស់របរប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលីអាចធ្វើបានក្រោមរូបភាពច្រើនយ៉ាង ដូចជា ការដាក់ក្នុងធុងបរិច្ចាគនៅតាមផ្សារទំនើប ឬតាមស្ថានីយរថភ្លើង ឬតាមកន្លែងចាក់ប្រេងសាំង ឬដាក់ក្នុងថង់បរិច្ចាគដែលគេផ្តល់ឲ្យតាមប្រអប់សំបុត្រនៅមុខផ្ទះ។ វិធីសាស្រ្តម្យ៉ាងទៀត គឺការបរិច្ចាគផ្ទាល់ទៅកាន់កន្លែងលក់សម្ភារៈមួយទឹក ដែលកន្លែងខ្លះប្រើប្រាស់ចំណូលដែលបានពីការលក់ដូរទាំងនោះ ដើម្បីធ្វើសប្បុរសទានបន្តទៅកាន់ម...

What to expect when taking your child to the emergency department - អ្វីដែលអ្នកអាចរំពឹងទុកនៅពេលនាំកូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ 14.05.2025

Visiting the emergency department with a sick or injured child can overwhelm parents due to long wait times and stress. Understanding what to expect can help. This episode explores when to go to children's hospital emergency departments in Australia and what to expect upon arrival. - ការធ្វើដំណើរទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ជាមួយកូនដែលឈឺ ឬរបួស អាចថាមិនស្រណុកចិត្តនោះទេ។ ពេលវេលារង់ចាំយូរ ភាពមិនប្រាកដប្...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ 14.05.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គេជឿថា បុរសជនជាតិអូស្ត្រាលីម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធនៅអ៊ុយក្រែន។ ** រដ្ឋមន្ត្រីការបរទេសនិយាយថា ការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងភាពជាដៃគូយោធា ជាមួយឥណ្ឌូណេស៊ី នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរបស់អូស្ត្រាលីឡើយ។ ** អង្គការសហប្រជាជាតិស្វាគមន៍ចំពោះការដកទណ្ឌកម្មលើប្រទេសស៊ីរី ពីសំណាក់សហរដ្ឋអាមេរិក។

ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបិទដំណើរការនៅថ្ងៃទី១០កក្កដា ឆ្នាំ២០២៥ 14.05.2025

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់អ្នកកាសែត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះថា បើគ្មានអ្វីប្រែប្រួលទេ កម្ពុជានឹងផ្ទេរជើងហោះហើរទាំងសុ្រង នៅរាជធានីភ្នំពេញ ពីអាកាសយានដានអន្តរជាតិភ្នំពេញ ដែលយើងស្គាល់ថា ព្រលានយន្តហោះពោធិ៍ចិនតុង ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅយប់កណ្តាលអាធ្រាត្រ នាម៉ោង ១២យប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ។

តុលាការសាលាឧទ្ធរណ៍ បដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយរបស់លោក រ៉ុង ឈុន 14.05.2025

កាលពីព្រឹកថ្ងៃ១២ ខែឧសភា ឆ្នាំ២០២៥ ដើមសប្តាហ៍នេះ តុលាការសាលាឧទ្ធរណ៍ភ្នំពេញ បានបដិសេធចំពោះសំណើសុំស្តារនីតិសម្បទាឡើងវិញ ពោលគឺការសុំសិទ្ធិធ្វើនយោបាយ របស់លោក រ៉ុង ឈុន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ 13.05.2025

** លោកស្រី Sussan Ley ក្លាយជាមេដឹកនាំស្ត្រីដំបូងគេនៃគណបក្សសេរីនិយម។ ** លោក Anthony Albanese រៀបចំរដ្ឋមន្រ្តីសម្រាប់អាណត្តិថ្មីរបស់លោក។ ** អូស្ត្រាលីស្វាគមន៍ចំពោះសេចក្តីសម្រេចដែលឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការបាញ់ទម្លាក់ជើងហោះហើរ MH17។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ 09.05.2025

** លោកនាយករដ្ឋមន្ត្រី ថ្លែងសុន្ទរកថាលើកដំបូងទៅកាន់សមាជបក្ស ចាប់តាំងពីឈ្នះឆ្នោតឡើងវិញ។ ** លោកស្រី Sussan Ley និង លោក Angus Taylor គឺជាបេក្ខជនពីររូបដែលត្រូវប្រជែងតំណែងជាមេដឹកនាំបក្សលីបឺរល។ ** គណបក្សហ្រ្គីននឹងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍ដើម្បីសម្រេចជ្រើសរើសមេដឹកនាំថ្មី។

វេទិកាឈ្វេងយល់​អំពី​គម្រោងធានារ៉ាប់រង​ពិការភាពអូស្រ្តាលី NDIS 09.05.2025

អិនឌីអាយអេស (NDIS) តំណាងឲ្យគម្រោងធានារ៉ាប់រងពិការភាពរបស់អូស្រ្តាលី។ វាជាកម្មវិធីរបស់រដ្ឋាភិបាល ដែលផ្តល់ការគាំទ្រនិងមូលនិធិដល់ជនពិការមួយជីវិតនិងជនពិការកម្រិតធ្ងន់។ ការឈ្វេងយល់អំពី NDIS ពិតជាមានសារៈសំខាន់ណាស់ មិនត្រឹមតែសម្រាប់អ្នកដែលមានពិការភាពនោះទេ ប៉ុន្តែសម្រាប់អ្នកដែលមានញាតិមិត្តដែលកំពុងជួបបញ្ហានេះផងដែរ។ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១ ដល់ ២ រសៀល អ្នកជំនាញរបស់ NDIS នឹងធ្វើបទបង្ហាញនៅសមាគម...

លោក រ៉ុង ឈុន ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ និង​ហាមឃាត់​មិនឱ្យ​ឈរឈ្មោះបោះឆ្នោត​អស់មួយជីវិត 09.05.2025

ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ទី៥ ខែឧសភា ដើមសប្តាហ៍នេះ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ដាក់ពន្ធនាគារចំនួន ៤ឆ្នាំ ពិន័យជាប្រាក់ចំនួន ៤លានរៀល និងបានសម្រេចដកសិទ្ធិលោក រ៉ុង ឈុន មិនឱ្យបោះឆ្នោត និងមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតឡើយ ពីបទញុះញង់បង្កភាពវឹកវរក្នុងសង្គម និងបទមិនរាងចាល ដោយសារតែអតីតប្រធានសមាគមគ្រូបង្រៀន និងជាអ្នកនយោបាយរូបនេះ បានអត្ថាធិប្បាយអំ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ 09.05.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Dan Tehan និងលោកស្រី Jacinta Price ប្រកាសដកខ្លួនចេញពីការប្រណាំងប្រជែង ដើម្បីក្លាយជាមេដឹកនាំបក្សប្រឆាំង។ ** នាយករដ្ឋមន្ត្រីអូស្រ្តាលីស្វាគមន៍សម្តេចប៉ាប លីអូ ដែលទើបជាប់ឆ្នោតថ្មី។ ** ចិនប្រកាសថាខ្លួននឹងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីលើបញ្ហាអន្តរជាតិ។

Boost or burden? The cost of Australia's refugee intake - SBS Examines: ជួយលើកស្ទួយសេដ្ឋកិច្ចឬក៏ជាបន្ទុក? ថ្លៃចំណាយនៃការទទួលយកជនភៀសខ្លួនរបស់អូស្ត្រាលី 08.05.2025

Australia has spent $13 billion on offshore processing in over a decade. Human rights experts believe there's a less costly, more compassionate way. - ប្រទេសអូស្ត្រាលីបានចំណាយប្រាក់ចំនួន មួយម៉ឺនបីពាន់លានដុល្លារ លើដំណើរការនៅឯនាយសមុទ្រ ក្នុងរយៈពេលជាងមួយទសវត្សរ៍។ អ្នកជំនាញសិទ្ធិមនុស្សជឿជាក់ថា មានវិធីដែលចំណាយតិចជាងនេះ និងមានក្តីមេត្តាធម៌ជាងនេះ។

#85 Going to a hospital emergency department (Med) - សិក្សាភាសាអង់គ្លេសភាគទី85៖ ទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ 07.05.2025

Learn how to ask for medical help when in an emergency department. - សិក្សាអំពីរបៀបសុំជំនួយផ្នែកវេជ្ជសាស្រ្ដ ពេលនៅក្នុងមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់។

ការប្រារព្ធពិធីបុណ្យវិសាខបូជាអន្តរជាតិនៅទីក្រុងមែលប៊ន 07.05.2025

វិសាខបូជា ជាបុណ្យអន្តរជាតិដែលប្រជាពុទ្ធបរិស័ទប្រារព្ធឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗទាំងបីរបស់ព្រះសម្មាសម្ពុទ្ធ គឺថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វាន។ ពុទ្ធសាសនិកចម្រុះជាតិសាសន៍នៅក្នុងទីក្រុងមែលប៊ន កាលពីថ្ងៃសៅរ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ បានជួបជុំគ្នានៅកណ្តាលទីក្រុង ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ក្នុងនោះក៏មានព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរជាច្រើនអង្គនិងរូប បាននិមន្តនិងអញ្ជើញចូលរួមផងដែរ។ សូមស្តាប់បទ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ 07.05.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បេក្ខភាពបក្សលីបឺរល ឈ្នះដៃគូប្រជែងឯករាជ្យលើកៅអី Goldstein នៅរដ្ឋវិចថូរៀ។ ** ស្នងការប៉ូលីសរដ្ឋញូសៅវែល លាលែងចេញពីតំណែងភ្លាមៗ បន្ទាប់ពីបម្រើ នៅក្នុងការងារកំពូលនេះអស់រយៈពេល៣ឆ្នាំ។ ** ឥណ្ឌាបើកប្រតិបត្តិការបាញ់មីស៊ីលលើប៉ាគីស្ថាន។

សេចក្តីណែនាំឱ្យទប់ស្កាត់សកម្មភាពបង្ហូរទឹកកខ្វក់ ចូលក្នុងប្រភពទឹកសាធារណៈនៅកម្ពុជា 07.05.2025

ក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យអាជ្ញាធរសមត្ថកិច្ច ត្រូវទប់ស្កាត់ឲ្យបាន ចំពោះសកម្មភាពបង្ហូរទឹកកខ្វក់ ចូលក្នុងប្រភពទឹកសាធារណៈ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទូរសព្ទអបអរសាទរ លោក Anthony Albanese ធ្វើជានាយករដ្ឋមន្ត្រីអូស្ត្រាលីបន្ត 07.05.2025

កាលពីរសៀលថ្ងៃទី៦ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា លោកបានសន្ទនាជាមួយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី តាមទូរសព្ទ ដើម្បីសម្ដែងនូវការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) របស់លោក ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។

Listen to the SBS Khmer - SBS ខ្មែរ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.