SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
ពីនិស្សិតអន្តរជាតិ ក្លាយជាពលរដ្ឋអូស្រ្តាលីតាមរយៈជំនាញជាចុងភៅ 05.08.2025 13:14
កាលពីឆ្នាំ ២០១៧ កញ្ញា បេ ស៊ីវម៉ី ធ្វើដំណើរមកសិក្សានៅប្រទេសអូស្រ្តាលីផ្នែកធ្វើនំ បន្ទាប់មកក៏បានប្តូរមករៀនផ្នែកចុងភៅវិញ។ ឆ្លងកាត់ការសិក្សាអស់រយៈពេលជាច្រើនឆ្នាំ ស៊ីវម៉ីបានបញ្ចប់ការសិក្សាដោយជោគជ័យ និងបានបម្រើការងារនៅក្នុងរោងចក្រធ្វើភីហ្សានៅប្រទេសអូស្រ្តាលី មិនត្រឹមត្រូវតែប៉ុណ្ណោះ តាមរយៈមុខជំនាញជាចុងភៅនេះ នាងក៏ទទួលសញ្ជាតិជាជនជាតិអូស្រ្តាលីក្នុងឆ្នាំ ២០២៣។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ 05.08.2025 4:15
** កម្ពុជាទន្ទឹងរង់ចាំការបញ្ជូនទាហានខ្មែរ១៨នាក់ទៀត ដែលត្រូវបានចាប់ខ្លួន ឱ្យត្រឡប់មកផ្ទះវិញ។ **អាចនឹងមានការចាប់ខ្លួនបន្ថែមទៀត បន្ទាប់ពីជនជាតិចិនម្នាក់នៅទីក្រុងខេនបេរ៉ាត្រូវបានចោទប្រកាន់ពីបទជ្រៀតជ្រែកពីបរទេស។ **ក្រុមហ៊ុនជប៉ុនឈ្នះកិច្ចសន្យាសាងសង់នាវាចម្បាំងថ្មីរបស់អូស្ត្រាលី។
#91 Asking for a job reference (Adv) - សិក្សាភាសាអង់គ្លេសភាគទី91៖ ការស្នើសុំឯកសារយោងការងារ Job reference 04.08.2025 16:27
Learn polite ways to request a job reference from managers or colleagues. - ស្វែងយល់ពីវិធីគួរសមដើម្បីស្នើសុំឯកសារយោងការងារ - Job reference ពីអ្នកគ្រប់គ្រង ឬសហការី។
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ 01.08.2025 3:53
** ASIO៖ ចារកម្មបរទេសនៅអូស្ត្រាលីកំពុងធ្វើឱ្យប្រទេសនេះខាតបង់ប្រាក់ជាងមួយម៉ឺនលានដុល្លារក្នុងមួយឆ្នាំ។ ** ប៉ូលិសប៉ាន់ប្រមាណថា រថយន្តប្រហែលបួនម៉ឺនគ្រឿង នឹងរងឥទ្ធិពលពីការតវ៉ានៅលើស្ពានដោយក្រុមគាំទ្រប៉ាឡេស្ទីន នៅថ្ងៃអាទិត្យប្រសិនបើតុលាការកំពូលបើកភ្លើងខៀវ។ ** សកម្មជនអូស្ត្រាលីចោទប្រកាន់ថា ត្រូវបានគេឆែកឆេររាងកាយ និងបដិសេធផ្តល់ថ្នាំពេទ្យ នៅពេលដែលទាហានអ៊ីស្រាអែលចាប់ខ្លួន។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ 01.08.2025 11:29
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ភាគីថៃប្រគល់ទាហានខ្មែរពីររូបមកឱ្យកម្ពុជាវិញតាមច្រកព្រំដែនអូស្មាច់។ ** អាម៉េរិកសម្រេចយកពន្ធនាំចូល១០%ពីប្រទេសអូស្រ្តាលី និង១៩%ពីប្រទេសកម្ពុជា។ ** Uluru Dialogue រិះគន់ការជាប់គាំងលើការបិទគម្លាតនៅពេលដែលពិធីបុណ្យ Garma ចាប់ផ្តើម។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជាថៃ នឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ 01.08.2025 6:32
លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសថា កម្ពុជាឯកភាពលើសំណើរបស់ភាគីថៃក្នុងការរៀបចំកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ GBC នាថ្ងៃទី៤សីហា នៅទីក្រុងកូឡាឡាំពួរវិញ ជំនួសឱ្យកិច្ចប្រជុំដែលដើមឡើយគ្រោងធ្វើនៅទីក្រុងភ្នំពេញ។
ទាហានកម្ពុជា២០នាក់ ត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ 01.08.2025 3:14
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានប្រកាស កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ថា កងទ័ពកម្ពុជា ២០នាក់ ត្រូវបានថៃ ចាប់ខ្លួន នៅសមរភូមិ ជិតប្រាសាទព្រះវិហារ កាលពីថ្ងៃទី២៩ ខែកក្កដា គឺ ១ថ្ងៃ ក្រោយបទឈប់បាញ់ចូលជាស្ថាពរ រវាងកងទ័ពទាំងពីរ។ លោកស្រីអ្នកនាំពាក្យ បានបន្ថែមថា គិតមកដល់ព្រឹកម៉ោង ៧ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះ ភាគីថៃ មិនទាន់បញ្ជូនកងកម្លាំងកម្ពុជា ២០រូបនោះ ត្រឡប់មកកម្ពុជាវិញទេ។
For many Muslim women in Australia, Islamophobia feels inevitable - SBS Examines៖ ស្ត្រីម៉ូស្លីមជាច្រើននៅអូស្ត្រាលីមានអារម្មណ៍ថា ការស្អប់ខ្ពើមរើសអើងសាសនាឥស្លាមគឺជៀសមិនផុត 31.07.2025 7:49
“We're talking about thousands and thousands of incidents ... for many Muslim females who wear the headscarf, they feel that an incident of Islamophobia is what it means to be a Muslim here in Australia." - "យើងកំពុងនិយាយអំពីឧប្បត្តិហេតុរាប់ពាន់ រាប់ម៉ឺនករណី សម្រាប់ស្ត្រីមូស្លីមជាច្រើននាក់ដែលពាក់ក្រម៉ារុំក្បាល ពួកគេមានអារម្មណ៍ថាឧប្បត្តិហេតុនៃការស្អប់ខ្ពើមរើសអើងសាសនាឥស្លាម Islamophobia គឺជាអ្វីដែលវ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ 31.07.2025 4:05
** ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម យប់មុនថ្ងៃកំណត់ដែលអាម៉េរិកត្រូវយកពន្ធ លើការនាំចូលអន្តរជាតិ។ ** អ៊ីស្រាអែលស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងលើបញ្ហាតំបន់ហ្គាហ្សា។ ** សមាជិកសភាប្រចាំរដ្ឋវិចថូរៀដើមកំណើតខ្មែរផ្ញើលិខិតជូនរដ្ឋមន្រ្តីការប្រទេសអូស្រ្តាលីបញ្ហាព្រំដែនខ្មែរថៃ។
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មកកម្ពុជាដើម្បីអនុវត្តនីតិវិធីត្រួតពិនិត្យបទឈប់បាញ់ នៅតាមព្រំដែនកម្ពុជា-ថៃ 30.07.2025 3:33
កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា លោកនាយឧត្តមសេនីយ៍ នីហ្សាម ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើដំណើរទៅកាន់តំបន់សមរភូមិ នៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដើម្បីតាមដាននូវការអនុវត្តបទឈប់បាញ់ ដែលកម្ពុជា និងថៃ បានព្រមព្រៀងគ្នាអនុវត្ត ចាប់ពីម៉ោង ១២កណ្តាលអាធ្រាត្រ...
មេទ័ពកម្ពុជា-ថៃ ជួបចរចានៅតាមសមរភូមិតាមព្រំដែន និងយល់ព្រមគោរពបទឈប់បាញ់ 30.07.2025 6:55
មេបញ្ជាការកងទ័ពកម្ពុជា និងថៃ បានជួបប្រជុំដាច់ដោយឡែកគ្នា នៅតាមសមរភូមិ តាមព្រំដែនជម្លោះ កាលពីថ្ងៃទី២៩ ខែកក្កដានេះ។ ក្នុងនោះ មេបញ្ជាការកងទ័ពកម្ពុជា-ថៃ តាមយោធភូមិភាគ នៅតាមព្រំដែនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន បានជួបចរចាគ្នារយៈពេលខ្លី ដោយផ្ទាល់ផង និងជួបតាមអនឡាញផង។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។ លោកស្រី បានបន្ថែមថា ក្នុងកិច្ចប្រ...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ 30.07.2025 13:02
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេទ័ពកម្ពុជា-ថៃ ជួបចរចានៅតាមសមរភូមិតាមព្រំដែន និងយល់ព្រមគោរពបទឈប់បាញ់។ ** អូស្ត្រាលីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ប្តេជ្ញាឆ្ពោះទៅរកផ្លូវសម្រាប់ភាពជារដ្ឋប៉ាឡេស្ទីន។ ** រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងការពារសេចក្តីសម្រេចរបស់រដ្ឋាភិបាល ក្នុងការដាក់បញ្ចូល YouTube ក្នុងការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម។
Australia’s Indigenous education gap and the way forward - ការបិទគម្លាត៖ ទស្សនៈជនជាតិដើមភាគតិចលើការអប់រំ និងការផ្លាស់ប្តូរ 30.07.2025 10:59
Education is a pathway to opportunity, but for too long, Indigenous students in Australia have faced barriers to success. While challenges remain, positive change is happening. In this episode we’ll hear from Indigenous education experts and students about what’s working, why cultural education matters and how Indigenous and Western knowledge can come together to benefit all students. - ការអប់រំគឺ...
បទឈប់បាញ់ចូលជាធរមានរវាងប្រទេសកម្ពុជា និងថៃ 30.07.2025 5:59
បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងប្រទេសថៃ និងកម្ពុជា បានចូលជាធរមានហើយ ដោយមានការសម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នកចាប់ផ្តើមមុន ចំពោះការប្រយុទ្ធគ្នា ដែលបានអូសបន្លាយរយៈពេលប្រាំថ្ងៃ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៨នាក់ និងបានជម្លៀសមនុស្សជាងបីសែននាក់ពីព្រំដែនទាំងសងខាង។
សហគមន៍ខ្មែរនៅប្រទេសអូស្រ្តាលីប្រមូលផ្តុំគ្នា ស្វែងសុំសន្តិភាពសម្រាប់កម្ពុជា 29.07.2025 7:59
សហគមន៍ខ្មែរនៅក្នុងទីក្រុងម៉ែលប៊ន បានធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅមុខអគាររដ្ឋសភានៃរដ្ឋវិចថូរៀ កាលពីរសៀលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីប្រាប់ដល់សហគមន៍អន្តរជាតិឱ្យបានដឹងថា កម្ពុជាត្រូវការសន្តិភាព កម្ពុជាមិនត្រូវការសង្រ្គាមបំផ្លិចបំផ្លាញទៀតទេ!
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ 29.07.2025 3:41
** សេចក្តីព្រាងច្បាប់កាត់បន្ថយបំណុលនិស្សិត ឆ្លងផុតសភាតំណាងរាស្រ្ត។ ** ក្តីសង្ឃឹមរបស់អូស្ត្រាលីសម្រាប់ការលើកលែងពន្ធកាន់តែខ្សោយទៅៗ នៅពេលដែលអាម៉េរិកចុះកិច្ចព្រមព្រៀងជាមួយ ជប៉ុន និង អ៊ឺរ៉ុប។ **ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារនៅទីក្រុងញូវយ៉ក សម្លាប់មនុស្ស៤នាក់។
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ 25.07.2025 4:08
** អូស្ត្រាលីដកបម្រាមលើការនាំចូលសាច់គោរបស់សហរដ្ឋអាមេរិក ខណៈដែលខ្លួនចរចាការលើកលែងពន្ធ។ ** ការកាត់បំណុលនិស្សិតជាសេចក្តីព្រាងច្បាប់ដំបូងគេ ដែលដាក់ចូលសភានីតិកាលទី៤៨នេះ។ ** ស្ត្រីអូស្ត្រាលីត្រូវប្តឹងបន្ទាប់ពីបង្ខំឱ្យពិនិត្យប្រដាប់ភេទនៅអាកាសយានដ្ឋានដូហាក្នុងឆ្នាំ ២០២០។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ 25.07.2025 10:29
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់នៅក្នុងជម្លោះប្រដាប់អាវុធដែលកំពុងបន្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ** បារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ ** លោកហេរញ្ញិក Jim Chalmers អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិដើម្បីដោះស្រាយការធ្លាក់ចុះផលិតភាពរយៈពេលជាច្រើនទសវត្សរ៍ ។
អូស្រ្តាលីធ្វើបច្ចុប្បន្នភាពការណែនាំសម្រាប់ការធ្វើដំណើរទៅកម្ពុជានិងថៃ 25.07.2025 3:24
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំនៅថ្ងៃសុក្រនេះ ជុំវិញជម្លោះដែលកំពុងកើនឡើងរវាងប្រទេសកម្ពុជា និងថៃ។ ស្របពេលដែល លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីមានប្រសាសន៍ថា អូស្ត្រាលីមានការ ព្រួយបារម្ភយ៉ាងខ្លាំង ដោយការកើនឡើងភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ខណៈដែលលោកស្រីបានជំរុញឱ្យអ្នកធ្វើដំណើរ គិតសារឡើងវិញអំពីដំណើរទៅលេងតំបន់មួយចំនួន។
បារាំង ចិន ជប៉ុន និងម៉ាឡេស៊ី ថ្លែងការណ៍ ដោយអំពាវនាវឱ្យកម្ពុជា និងថៃឈប់ប្រយុទ្ធជាបន្ទាន់ 25.07.2025 3:52
នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា បានផ្សព្វផ្សាយនូវសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ដោយលើកឡើងថា ប្រទេសបារាំង សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានកើតឡើង នៅថ្ងៃទី២៤ ខែកក្កដា ដែលបណ្តាលឱ្យមនុស្សជាច្រើន បានបាត់បង់ជីវិត ហើយប្រទេសបារាំង សូមសម្តែងសមានទុក្ខចំពោះក្រុមគ្រួសារសព។ បារាំង ចិន ជប៉...
កម្ពុជាស្នើសុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃលើទឹកដីកម្ពុជា 25.07.2025 9:00
ក្រោយហេតុការណ៍ ផ្ទុះអាវុធចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើលិខិតជាភាសាអង់គ្លេស ទៅកាន់លោក អាស៊ីម អ៊ីហ្វ តីកខា អាម៉េដ (Asim Iftikhar Ahmad ) ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥។ នោះគឺកម្ពុជា ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ 24.07.2025 3:13
យ៉ាងហោចណាស់មានជនស៊ីវិល២នាក់បានស្លាប់ ក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅតាមតំបន់ជម្លោះនៃព្រំដែនកម្ពុជា ថៃ បន្ទាប់ពីភាពតានតឹង និងជម្លោះការទូតរវាងប្រទេសទាំងពីរ បានផ្ទុះឡើងអស់ជាច្រើនសប្តាហ៍ ។
Fear, vigilance and polarisation: How antisemitism is impacting Jewish Australians - SBS Examines៖ តើលទ្ធិប្រឆាំងនឹងពួកជ្វីហ្វ កំពុងប៉ះពាល់ដល់ប្រជាជនអូស្ត្រាលីកាន់សាសនាយូដាដោយរបៀបណា? 23.07.2025 8:36
Many in Australia’s Jewish community say political polarisation is fuelling a new wave of antisemitism. How are Jews responding in the face of high-profile incidents of hate? - មនុស្សជាច្រើនក្នុងសហគមន៍ជនជាតិជ្វីហ្វរបស់អូស្ត្រាលីនិយាយថា ការប្រកាន់និន្នាការ នយោបាយមនោគមវិជ្ជា កំពុងជំរុញរលកថ្មីនៃលទ្ធិប្រឆាំងនឹងពួកជ្វីហ្វ។ តើជនជាតិជ្វីហ្វឆ្លើយតបយ៉ាងណានៅចំពោះមុខឧប្បត្តិហេតុដ៏ល្បីល្បាញនៃភាពស្អប់ខ្ពើមនោះ?
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ 23.07.2025 11:32
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **សមាជិកព្រឹទ្ធសភាបក្ស One Nation រងការរិះគន់សម្រាប់ការបែរខ្នងដាក់ ពិធីទទួលស្គាល់ប្រទេស។ ** ជនល្មើសដែលប្រព្រឹត្តខុសម្តងហើយម្តងទៀត ត្រូវបានកំណត់មុខសញ្ញា ខណៈរដ្ឋាភិបាលចាត់វិធានការរឹតបន្តឹងច្បាប់សុវត្ថិភាពមណ្ឌលថែទាំកុមារ។ ** ទារកអាយុប្រាំមួយសប្តាហ៍ម្នាក់ ស្ថិតក្នុងចំណោមជនជាតិប៉ាឡេស្ទីនដប់ប្រាំនាក់ ដែលបានស្លាប់ដោយការអត់ឃ្លាននៅហ្គាហ្សា ។
កម្ពុជាព្រមានថៃ «កុំបំពានបន្ទាត់ក្រហម» ខណៈដែលថៃដោះមីន ឈូសព្រៃ ធ្វើផ្លូវមកកាន់តំបន់ជម្លោះ 23.07.2025 2:44
ប្រទេសកម្ពុជា តាមរយៈនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រសួងការបរទេស បានលើកឡើងថា តំបន់ ឬទីកន្លែង ដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថា ស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសណាមួយ គឺគ្មានភាគីណា មានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ ឬទីកន្លែងនោះឡើយ។ រាល់វិធានការនានា ដែលអាចអនុវត្ត ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.