SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episodes

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Author

SBS

Category

News

Podcast website

www.sbs.com.au

Latest episode

Jun 29, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ 19.08.2025

** សហគមន៍ខ្មែរនៅអាឌឺឡែតប្រមូលផ្តុំគ្នានៅមុខអគាររដ្ឋសភាដើម្បីទាមទារឱ្យមានការដោះលែងទាហានខ្មែរដែលត្រូវបានចាប់ខ្លួនទាំង១៨រូប។ ** ការរៀបចំកំពុងដំណើរការសម្រាប់កិច្ចពិភាក្សារវាងមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី។ ** បន្ទាប់ពីការទន្ទឹងរង់ចាំជាច្រើនសប្តាហ៍ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានចាប់ផ្តើមកិច្ចប្រជុំតុមូលកំណែទម្រង់សេដ្ឋកិច្ចរបស់រដ្ឋាភិបាលនៅទីក្រុងខេនបេរ៉ា។

#92 Asking for donations (Med) - សិក្សាភាសាអង់គ្លេសភាគទី92៖ ការសុំឱ្យបរិច្ចាគ 19.08.2025

Learn how to ask for money or donations in English. - រៀនពីរបៀបសុំឱ្យបរិច្ចាគជាប្រាក់កាស ឬជាអ្វីផ្សេងទៀត ជាភាសាអង់គ្លេស។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥ 15.08.2025

** លោកនាយករដ្ឋមន្រ្តី Anthony Albanese បានប្រារព្ធខួបទី៨០ឆ្នាំនៃទិវាជ័យជំនះលើប្រទេសជប៉ុន។ ** ការកើនឡើងនៃចំណង់ក្នុងការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់របស់អូស្ត្រាលី កំពុងបង្កើនប្រាក់ចំណេញសម្រាប់ក្រុមឧក្រិដ្ឋកម្មអន្តរជាតិ។ ** ក្រុមប្រឹក្សាធុរកិច្ច គ្រោងលុបបំបាត់ការិយាល័យធិបតេយ្យដែលមានតម្លៃ ១ពាន់លានដុល្លារ នៅប្រទេសអូស្ត្រាលី។

គ្រូបង្រៀនរបាំបុរាណខ្មែរស្ម័គ្រចិត្ត​នៅ​ទីក្រុងម៉ែលប៊ន ប្រទេស​អូស្រ្តាលីនិយាយអំពីកម្លាំង​ជំរុញ​ទឹកចិត្ត 15.08.2025

អ្នកស្រី ថាច អ៊ិន ហៅសុគន្ធមុន្នី បានចំណាយពេលវេលាជាង ៣០ ឆ្នាំ នៅក្នុងវិស័យសិល្បៈ។ ដោយចិត្តស្រឡាញ់និងមានឆន្ទៈខ្ពស់ ក្នុងការថែរក្សាវប្បធម៌សិល្បៈខ្មែរ អ្នកស្រីបានបង្ហាត់បង្រៀនរបាំខ្មែរសម្រាប់យុវជនខ្មែរអូស្រ្តាលីដែលរស់នៅក្នុងទីក្រុងមែលប៊ន ក្នុងនាមជាគ្រូបង្រៀនស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលសិក្សានិងសកម្មភាពតំបន់ស្រ្ពីងវែល។ សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកស្រី ថាច អ៊ិន គ្រូបង្រៀនរបាំបុរាណខ្មែរស្ម័គ្រចិត្តក្នុងរដ្ឋ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ 15.08.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តី ជំរុញឱ្យត្រួតពិនិត្យលិខិតអនុញ្ញាតធ្វើការជាមួយកុមារនៅទូទាំងប្រទេសអូស្រ្តាលី។ ** ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល រិះគន់អូស្ត្រាលីដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ** មនុស្ស១៩នាក់ត្រូវបានចាប់ខ្លួននៅរដ្ឋវិចថូរៀ ពីបទលួចទំនិញលក់រាយដែលមានតម្លៃជាងដប់លានដុល្លារ។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិចុះទៅពិនិត្យស្ថានភាពសន្តិសុខតាមព្រំដែនកម្ពុជា-ថៃ 15.08.2025

កាលពីថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា និងមានតំណាងយោធា ៦ប្រទេសទៀត មកពីប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម បានធ្វើដំណើរតាមឡាន ពីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក ហ៊ុន សែន ជួបប្រជុំជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម 15.08.2025

កាលពីថ្ងៃទី១៤ ខែសីហាម្សិលមិញ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវិដេអូ។ កិច្ចប្រជុំនេះ ធ្វើឡើង ក្នុងនាមថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ 14.08.2025

** ក្រុមធុរកិច្ចបានច្រានចោលការអំពាវនាវរបស់សហជីពសម្រាប់សប្តាហ៍ដែលមានថ្ងៃធ្វើការតិចជាងមុន។ ** របាយការណ៍ថ្មីរបស់អង្គភាព Ombudsman ស្តីពីមនុស្សដែលត្រូវនាយកដ្ឋានកិច្ចការផ្ទៃក្នុងឃុំឃាំងខុស។ ** រដ្ឋអូស្រ្តាលីខាងលិច អះអាងពីផែនការអនុវត្តច្បាប់ដ៏សំខាន់ដើម្បីកែទម្រង់បច្ចេកវិទ្យាបន្តពូជ និងច្បាប់ពពោះជំនួសនៅក្នុងរដ្ឋនេះ។

Most Australians see migration as a benefit. Is economic stress changing the story? - SBS Examines៖ ការស្អប់ខ្ពើមរើសអើងចំពោះជនអន្តោប្រវេសន៍ និងជនភៀសខ្លួនក្នុងប្រទេសអូស្រ្តាលី 14.08.2025

Migrants and refugees are often blamed for rising cost of living pressures. Is there a way to break the cycle? - ជារឿយៗជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ត្រូវបានគេស្តីបន្ទោសចំពោះការកើនឡើងនៃសម្ពាធថ្លៃចំណាយការរស់នៅ។ តើមានវិធីអ្វីដើម្បីបំបែកវដ្តនេះដែរទេ?

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ 13.08.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកដំណើរពិពណ៌នាអំពីស្ថានការណ៍ដែលមានការចោទប្រកាន់ថា កាំភ្លើងរបស់មន្ត្រីប៉ូលីសបានបាញ់មួយគ្រាប់ ក្នុងអំឡុងពេលចាប់ខ្លួនមួយនៅអាកាសយានដ្ឋានស៊ីដនី។ ** អូស្ត្រាលីអំពាវនាវឱ្យអ៊ីស្រាអែល ជំរុញការផ្តល់ជំនួយជាបន្ទាន់ទៅកាន់តំបន់ហ្គាហ្សា ចំពេលមានវិបត្តិទុរ្ភិក្ស។ ** មនុស្ស៤នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវបង្ខំចិត្តភៀសខ្លួន ខណៈរលកកម្ដៅបានបញ្ឆេះជាភ្លើងឆេះព្រៃនៅអឺរ៉ុបខាង...

កម្ពុជាច្រានចោលចំពោះការចោទប្រកាន់របស់ថៃថា កម្ពុជាដាក់មីនថ្មី 13.08.2025

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសនៅល្ងាចថ្ងៃទី១២ ខែសីហា ដោយច្រានចោលទាំងស្រុង ចំពោះការចោទរបស់ថៃ ដែលថា កម្ពុជាដាក់មីនថ្មី បណ្ដាលឱ្យទាហានថៃ ដើរជាន់ ផ្ទុះដាច់ជើង នៅជិតប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ។

កម្ពុជារាយការណ៍ទៅអង្គការសហប្រជាជាតិ ពីភាពផុយស្រួយនៃបទឈប់បាញ់ 13.08.2025

កម្ពុជា តាមរយៈរដ្ឋមន្ត្រីការបរទេស បានសរសេរលិខិតដាច់ដោយឡែក ផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដើម្បីជម្រាបជូនពីហានិភ័យ ដែលកំពុងកើនឡើង និងការគំរាមកំហែងដ៏ផុយស្រួយខ្លាំង ចំពោះបទឈប់បាញ់ រវាងកម្ពុជា និងថៃ។

Is Australian tap water safe to drink?  - តើទឹកបើកចេញពីក្បាលម៉ាស៊ីននៅក្នុងប្រទេសអូស្រ្តាលីអាចទទួលទានបានដែរឬទេ? 12.08.2025

Access to safe drinking water is essential, and Australia’s often harsh environment means that our drinking water supplies are especially precious. With differences in the availability and quality of drinking water across the country, how do we know if it’s safe to drink? In this episode we get water experts to answer this question and more.   - ការទទួលបានទឹកពិសាដែលមានសុវត្ថិភាពគឺជាកត្តាចាំបាច់ ហើ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ 12.08.2025

** ធនាគារកណ្តាលសម្រេចបញ្ចុះអត្រាការប្រាក់០,២៥% មកនៅត្រឹម ៣,៦%។ ** អូស្រ្តាលីនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅកិច្ចប្រជុំអង្គការសហប្រជាជាតិខែកញ្ញា។ ** អាផាតមិនថ្មីចំនួន៤៥ខ្នង នឹងសាងសង់ជាលំនៅដ្ឋានសង្គម និងជាលំនៅដ្ឋានដែលមានតម្លៃសមរម្យក្នុងទីក្រុងម៉ែលប៊ន។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ 09.08.2025

** អូស្ត្រាលីប្រតិកម្មនឹងផែនការរបស់អ៊ីស្រាអ៊ែល ក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សាទាំងស្រុង។ **ទីក្រុងស៊ីដនី បានបើកបង្ហាញគម្រោងជុំទីមួយ នៃគម្រោងលំនៅដ្ឋាន Housing Australian Future Fund របស់រដ្ឋាភិបាលសហព័ន្ធ។ ** ប៉ូលីសរដ្ឋវិថូរៀផាកពិន័យ អ្នកជិះកង់អគ្គិសនី e-bike និង scooters រាប់រយនាក់។

សហគមន៍ខ្មែរនៅប្រទេសអូស្រ្តាលីបន្តសកម្មភាពគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពខ្មែរ និងប្រជាជនរងគ្រោះនៅកម្ពុជា 08.08.2025

សហគមន៍ខ្មែរនៅទូទាំងប្រទេសអូស្រ្តាលី នៅតែបន្តសកម្មភាពដើម្បីជួយគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពខ្មែរ និងប្រជាជនរងគ្រោះដោយសារតែការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជាថៃ។ តើប្រជាជនខ្មែរនៅក្នុងប្រទេសអូស្រ្តាលីមានសកម្មភាពអ្វីខ្លះ? សូមស្តាប់បទសម្ភាសន៍ជាមួយប្រធានសមាគមន៍ខ្មែរនៅរដ្ឋវិចថូរៀ រដ្ឋញូសៅវែល និងសហព័ន្ធខ្មែរក្រោម ដូចតទៅ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ 08.08.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សមាជិសភារដ្ឋញូសៅវែល លោក Gareth Ward លាលែងពីតំណែង មុនពេលសភា បោះឆ្នោត បណ្តេញរូបលោក។ ** អូស្ត្រាលីកំពុងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យដាក់ពន្ធដ៏សម្បើមមកលើឱសថ និងផលិតផលវេជ្ជសាស្រ្ដ។ ** រដ្ឋាភិបាលសហព័ន្ធប្តេជ្ញាផ្តល់ថវិការរាប់លានដុល្លារដើម្បីការពារប្រឆាំងនឹងជំងឺគ្រុនផ្តាសាយបក្សី។

កម្ពុជា​សរសេរលិខិតផ្លូវការគាំទ្រ​បេក្ខភាព​លោក ដូណាល់ ត្រាំ សម្រាប់​ពានរង្វាន់ណូបែលសន្តិភាព 08.08.2025

កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះចែកចាយនូវលិខិតរបស់លោក ផ្ញើទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

លទ្ធផលនៃកិច្ចប្រជុំ GBC ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា​និងថៃ នៅប្រទេសម៉ាឡេស៊ី 08.08.2025

ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា។ នោះគឺភាគីទាំងពីរ បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការ សម្រាប់អនុវត្ត រួមទាំងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។

'A threat no one else sees': The daily, invisible burden of racism for First Nations Australians - SBS Examines៖ 'ការគំរាមកំហែងដែលគ្មាននរណាម្នាក់មើលឃើញ' - ការរើសអើងជាតិសាសន៍សម្រាប់ប្រជាជនអូស្ត្រាលីដើមដំបូង 07.08.2025

Indigenous Australians have experienced increased racism over the past decade. Young people and multicultural communities could help shift the narrative. - 🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer។ ជនជាតិដើមភាគតិចអូស្ត្រាលីបានជួបប្រទះនឹងការកើនឡើងនៃការរើសអើងជាតិសាសន៍ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ យុវជនក្មេងៗ និងសហគមន៍ពហុវប្បធម៌អាចជួយផ្លាស់ប្តូរការនិទានកថានេះបាន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ 07.08.2025

** ជម្លោះនយោបាយមួយទៀតកើតឡើងនៅរដ្ឋថាសម៉ាញៀ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Jeremy Rockliff ទទួលបានអំណាចឡើងវិញ។ ** អាម៉េរិកកាត់បន្ថយមូលនិធិសម្រាប់ការបង្កើតវ៉ាក់សាំងបង្ការវីរុសផ្លូវដង្ហើមថ្មី។ ** ការស៊ើបអង្កេតមួយរកឃើញថា សោកនាដកម្មនាវាមុជទឹក Titan អាចត្រូវជៀសវាងបាន ហើយទម្លាក់កំហុសទៅលើ CEO របស់ក្រុមហ៊ុន OceanGate។

ប្រជាពលរដ្ឋខ្មែររួមគ្នាធ្វើញត្តិ សុំឲ្យស្ថានទូតប្រទេសមហាអំណាចជួយអន្តរាគមន៍ដោះលែងទាហានខ្មែរទាំង១៨រូប 06.08.2025

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋ និងជាបណ្តុំអ្នកសិក្សាស្រាវជ្រាវ ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា បានរៀបចំឱ្យប្រជាពលរដ្ឋខ្មែរសិស្សនិស្សិត ជួបជុំ ចុះហត្ថលេខាលើញត្តិ ដើម្បីស្នើសុំឲ្យបណ្តាស្ថានទូតប្រទេសមហាអំណាចធំៗ នៅក្នុងប្រទេសកម្ពុជា ជួយអន្តរាគមន៍ទៅកាន់ថៃ ឲ្យដោះលែងទាហានកម្ពុជាទាំង ១៨រូប ក្នុងចំណោម ២០រូប ដែលថៃចាប់យកទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ 06.08.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គ្រូបង្រៀននៅរដ្ឋគ្វីនស្លេនរាប់ពាន់នាក់ធ្វើកូដកម្មជុំវិញប្រាក់ខែ និងលក្ខខណ្ឌការងារ។ ** អូស្ត្រាលី និងបារាំងនឹងពិភាក្សាគ្នាអំពីភាពជារដ្ឋប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិខែក្រោយ។ ** អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាប្រកាសថា បន្លាលួសដែលបានរាយនៅតំបន់អានសេះ នៅព្រំដែនជិតប្រាសាទព្រះវិហារ ត្រូវបានរុះរើ ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រកាសថា បន្លាលួសដែលរាយនៅតំបន់អានសេះ ត្រូវបានរុះរើ 06.08.2025

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសថា គិតត្រឹមម៉ោង ៥ និង៣០នាទី ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បន្លាលួស ដែលកងទ័ពថៃ បានរាយនៅតំបន់អានសេះ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ ក្រោយពីភាគីកម្ពុជា និងភាគីថៃ ប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។

DIY Renovations: What you need to know before getting started - អ្វីដែលអ្នកត្រូវដឹង មុនពេលជួសជុលផ្ទះដោយខ្លួនឯង 05.08.2025

Many Australians love rolling up their sleeves and undertaking their own home improvements. But before you grab a hammer or paintbrush, it’s essential to understand the rules and risks so you can renovate safely and legally. - ប្រជាជនអូស្ត្រាលីចូលចិត្តលាត់ដៃអាវរបស់ពួកគេឡើង ហើយធ្វើការជួសជុលនិងកែលម្អ ផ្ទះរបស់ពួកគេដោយខ្លួនឯង។ ប៉ុន្តែមុននឹងអ្នកចាប់កាន់ញញួរនិងឧករណ៍ផ្សេងទៀត វាជារឿងសំខាន់ដែលត្រូវដឹងពីច្ប...

Listen to the SBS Khmer - SBS ខ្មែរ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.