SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episodes

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Author

SBS

Category

News

Podcast website

www.sbs.com.au

Latest episode

Jun 29, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

Dating or matchmaking: How to find a partner in Australia - កម្មវិធីណាត់ជួប ឬមេអណ្តើកផ្គូផ្គងគូស្រករ៖ តើធ្វើដូចម្តេចដើម្បីស្វែងរកដៃគូនៅប្រទេសអូស្ត្រាលី? 11.11.2025

Many newly arrived migrants in Australia seek relationships not only for romance but to regain a sense of belonging. Separation from loved ones often drives this need for connection. This episode explores how dating in Australia differs from more collectivist cultures and how newcomers can find partners. From social events and dating apps to professional matchmaking, it highlights how migrants can...

#98 Splitting the bill (Med) - សិក្សាភាសាអង់គ្លេសភាគទី98៖ ការបំបែកវិក្កយបត្រ 11.11.2025

Learn how to split the bill in English. Discover useful expressions for sharing costs, shouting rounds, and transferring your share easily. - រៀនពីរបៀបបំបែកវិក្កយបត្រចំណាយជាភាសាអង់គ្លេស។ ស្វែងយល់ពីកន្សោមពាក្យដែលមានប្រយោជន៍សម្រាប់ការចែករំលែកថ្លៃចំណាយ ការចេញប្រាក់ និងការផ្ទេរប្រាក់សម្រាប់ចំណែករបស់អ្នក បានយ៉ាងងាយស្រួល។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ 07.11.2025

** ក្មេងជំទង់ម្នាក់នៅទីក្រុងខេនបេរា រងការចោទប្រកាន់ពីបទភេរវកម្ម និងបទល្មើសប្រើប្រាស់អាវុធ។ ** ពន្ធថ្នាំជក់ខ្ពស់កប់ពពករបស់ប្រទេសអូស្ត្រាលី បានរួមចំណែកដល់ការជួញដូរខុសច្បាប់ និងការកើនឡើងនៃអំពើហិង្សាកាន់តែខ្លាំង។ ** ការសិក្សាថ្មី៖ កុមារចាក់វ៉ាក់សាំងកូវីដ ប្រឈមមុខនឹងហានិភ័យពាក់កណ្តាល នៃផលវិបាកបេះដូង ប្រៀបធៀបទៅនឹងអ្នកដែលឆ្លងវីរុសនេះ។

ពិធីបុណ្យអុំទូក - ការរួមចំណែករបស់ប្រជាជនខ្មែរអូស្ត្រាលីក្នុងការរក្សាវប្បធម៌ខ្មែរ 07.11.2025

ពិធីបុណ្យអុំទូក គឺជាបុណ្យប្រពៃណីមួយដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រជាជនកម្ពុជា ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅចុងខែវិច្ឆិកា ឬខែកត្តិក គិតតាមប្រតិទិនច័ន្ទគតិខ្មែរ។ ប្រជាពលរដ្ឋខ្មែរតែងប្រារព្ធពិធីបុណ្យនេះឡើង នៅពេលលំហូរទឹកទន្លេមេគង្គបែរទិសទៅសមុទ្រវិញ បន្ទាប់ពីរដូវវស្សាបានបញ្ចប់។ វាជាពេលវេលាដែលប្រជាពលរដ្ឋជួបជុំគ្នាយ៉ាងសប្បាយរីករាយ។ ចំណែកឯ ប្រជាជនខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី ក៏កំពុងប្រារព្ធពិធី...

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ 07.11.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អភិបាលរដ្ឋញូសៅវែលប្រកាសពីការវិនិយោគថវិកា ២៣ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មយុវជន។ **រដ្ឋមន្ត្រីក្រសួងសុខាភិបាលការពារវិក័យប័ត្រប្រាក់ឈ្នួលវិស័យសាធារណៈចំនួនពីរសែនប្រាំម៉ឺនលានដុល្លារ។ ** បុរសម្នាក់ស្លាប់ក្នុងឧប្បត្តិហេតុនៅកន្លែងធ្វើការ នៅការដ្ឋានសំណង់មួយកន្លែងនៃញូសៅវែល។

កម្ពុជានិងថៃ នឹងអនុវត្តការកែសម្រួលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ 07.11.2025

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាពេលខាងមុខនេះ កម្ពុជា និងថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១ ស្របតាមផែនការសកម្មភាព ដែលត្រូវបានចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ របស់កងទ័ពកម្ពុជា និងលោកឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ របស់ថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជ...

កម្ពុជាប្រកាសថា ថៃមិនបានគោរពខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព 07.11.2025

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានប្រកាសថា ចាប់តាំងពីមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានជាសាក្សីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានរួចមក រាជរដ្ឋាភិបាល កម្ពុជា បាន និងកំពុងគោរព និងអនុវត...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ 06.11.2025

** អូស្ត្រាលីដាក់ទណ្ឌកម្មលើឧក្រិដ្ឋជនអ៊ីនធឺណិតដែលផ្តល់ហិរញ្ញប្បទានដល់កម្មវិធីអាវុធកូរ៉េខាងជើង។ ** សេចក្តីអំពាវនាវឱ្យមានការស៊ើបអង្កេតថ្នាក់ជាតិលើការរើសអើងជាតិសាសន៍នៅកន្លែងធ្វើការ។ ** Microsoft នឹងសងប្រាក់ដល់អតិថិជនវិញ បន្ទាប់ពី ACCC ប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ។

'You're suing the police?': Changing responses to racism in the African diaspora - 'ឯងកំពុងប្ដឹងប៉ូលីស?'៖ ការផ្លាស់ប្តូរការឆ្លើយតបចំពោះការរើសអើងជាតិសាសន៍នៅក្នុងសហគមន៍អាហ្វ្រិកនៅក្រៅស្រុក 06.11.2025

For people of African descent, experiences of racism and discrimination are varied. How are different generations coming together to understand and address the issue? - ចំពោះអ្នកដែលមានដើមកំណើតអាហ្វ្រិក បទពិសោធន៍នៃការរើសអើងជាតិសាសន៍ និងការរើសអើងគឺទទួលបានខុសៗគ្នា។ តើមនុស្សជំនាន់ខុសគ្នាមកជួបជុំគ្នាដើម្បីយល់ដឹង និងដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច?

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ 05.11.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ASIO ទប់ស្កាត់គម្រោងចារកម្មបរទេសក្នុងការជ្រើសរើសជនជាតិអូស្ត្រាលី និងលួចយកអាថ៌កំបាំងជាតិដ៏រសើប។ ** រដ្ឋញូសៅវែលចាប់ផ្តើមប្រតិបត្តិការណ៍បង្រ្កាបហាងលក់ថ្នាំជក់ និងបារីអេឡិចត្រូនិចខុសច្បាប់។ **យន្តហោះដឹកទំនិញមួយគ្រឿងបានធ្លាក់ចូលទៅក្នុងតំបន់អាជីវកម្ម Kentucky នៅសហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់បីនាក់ស្លាប់។

ក្រុមអ្នកសង្កេតការណ៍អាស៊ានត្រួតពិនិត្យការអនុវត្តលើការកែសម្រួលអាវុធធុនធ្ងន់សម្រាប់ដំណាក់កាលទី១ 04.11.2025

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានត្រួតពិនិត្យផ្ទាល់នូវការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់របស់កងទ័ពកម្ពុជា សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ដែលស្ថិតនៅក្នុងបន្ទាយកងទ័ព ២កន្លែងផ្សេងគ្នា គឺនៅខេត្តកណ្តាល និងនៅខេត្តកំពង់ស្ពឺ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៤ ខែវិច្ឆកា ឆ្នាំ២០២៥ 04.11.2025

** ធនាគារកណ្តាលអូស្រ្តាលីរក្សាអត្រាការប្រាក់ឱ្យនៅ៣,៦%ដដែល។ ** អ្នកស្រី Erin Patterson ដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងការផ្តន្ទាទោសអ្នកស្រី ចំពោះការសម្លាប់សាច់ញាតិបីនាក់ដោយការបំពុលផ្សិតពុល។ ** Open-A-I និង Amazon ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៣ម៉ឺន៨ពាន់លានដុល្លារអាមេរិក។

ព្រឹត្តិការណ៍កីឡាប្រណាំងសេះ Melbourne Cup សម្រាប់​ប្រជាជនខ្មែរអូស្រ្តាលី 03.11.2025

Melbourne Cup គឺជាព្រឹត្តិការណ៍កីឡាប្រណាំងសេះដ៏ធំបំផុតនៅប្រទេសអូស្ត្រាលីដែលមានប្រវត្តិយូរអង្វែងណាស់មកហើយ តាំងពីឆ្នាំ ១៨៦១ មក។ នៅថ្ងៃនេះ ពលរដ្ឋអូស្រ្តាលីខ្លះបានចំណាយថវិកា និងពេលវេលាទៅទស្សនាការប្រណាំងផ្ទាល់នៅទីលានប្រកួត ក៏ដូចជាការភ្នាល់ល្បែងស៊ីសង ហើយអ្នកខ្លះទៀតក៏រង់ចាំទស្សនាការផ្សាយនៅតាមទូរទស្សន៍ឬតាមអ៊ីនធឺណិត។ សហគមន៍ជាច្រើនរៀបចំព្រឹត្តិការណ៍បន្តិចបន្តួចដូចជា ពិធីទទួលទានអាហារ តុបតែងខ្លួនជាមួយនឹងមួកធំ...

តួនាទីរបស់ឳពុកម្តាយនៅពេលដែលកូនៗត្រៀមប្រឡងបញ្ចប់ការសិក្សា 03.11.2025

ខណៈដែលការប្រឡងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដែលយើងហៅថា HSC នៅរដ្ឋញូសៅវែល ឬ VCE នៅរដ្ឋវិចថូរៀកំពុងតែប្រព្រឹត្តទៅ សិក្សានុសិស្សថ្នាក់ទី១១ ជាពិសេសថ្នាក់ទី១២ កំពុងតែត្រៀមខ្លួនដើម្បីទទួលបាននូវលទ្ធផលបញ្ចប់ការសិក្សាឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ ចុះចំណែកឯឳពុកម្តាយវិញ តើពួកគាត់គួរផ្តល់ការគាំទ្រអ្វីខ្លះដល់កូនៗ និងចៀសវាងការដាក់សម្ពាធបន្ថែមលើពួកគេបែបណាខ្លះ? សូមស្តាប់អនុសាសន៍របស់លោក តាក ម៉េងហ៊ាង សមាជិកសភា...

#97 Complimenting someone’s style (Med) - សិក្សាភាសាអង់គ្លេសភាគទី97៖ ការសរសើររចនាប័ទ្មរបស់នរណាម្នាក់ 01.11.2025

Learn how to talk about fashion, and how to compliment someone in English, perfect for parties and cultural events. - រៀនពីរបៀបនិយាយអំពីរចនាប័ទ្ម ម៉ូដ និងការសរសើរជាភាសាអង់គ្លេស ដែលល្អឥតខ្ចោះសម្រាប់ពិធីជប់លៀង និងព្រឹត្តិការណ៍វប្បធម៌នានា។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ 31.10.2025

** សភារដ្ឋវិចថូរៀអនុម័តសន្ធិសញ្ញាជាប្រវត្តិសាស្ត្រជាមួយប្រជាជាតិដើម First Nations។ ** ស្តេច Charles បានដកហូតងារទាំងអស់របស់ព្រះអង្គម្ចាស់ Andrew ដែលជាព្រះអនុជរបស់ទ្រង់។ ** អ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេបានរកឃើញអំបូរដាយណូស័រថ្មីមួយ។

ថៃមិនទាន់ដោះលែងកងទ័ពកម្ពុជា ទោះបីជាមានកំណត់ក្នុងកិច្ចព្រមព្រៀងសន្តិភាព 31.10.2025

រហូតមកដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះ មានរយៈពេល ៩៤ថ្ងៃហើយ ដែលកងទ័ពកម្ពុជា ចំនួន ១៨រូប ត្រូវបានថៃ ចាប់ឃុំខ្លួន។ នាយករដ្ឋមន្ត្រីថៃ លោក អានុទិន ឆាន់វីរ៉ាកុល បានប្រកាសថា ថៃនឹងចាប់ផ្តើមដំណើរការនៃការដោះលែងឈ្លើយសឹក និងទាហានកម្ពុជា ប្រសិនបើវិធានការ ឬលក្ខខណ្ឌទាំង៤ ដែលថៃ ដាក់ឱ្យកម្ពុជា ត្រូវបានអនុវត្តប្រកបដោយមានប្រសិទ្ធភាព។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ 31.10.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សមាជិកសភាបក្សសម្ព័ន្ធជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីគោលនយោបាយបំភាយឧស្ម័ន Net-Zero។ ** រដ្ឋវិចថូរៀបង្កើតប្រវត្តិសាស្ត្រជាមួយនឹងសន្ធិសញ្ញាជនជាតិដើមដំបូងគេនៅប្រទេសអូស្ត្រាលី។ ** លោក ដូណាល់ ត្រាំ និយាយថា លោកបានយល់ព្រមកាត់បន្ថយការដាក់ពន្ធលើប្រទេសចិន មកនៅត្រឹម ៤៧ ភាគរយ។

CMAC ប្រកាសពីគ្រោះថ្នាក់ដោយសារផ្ទុះគ្រាប់បែកចង្កោមរបស់ថៃលើគ្រួសារខ្មែរ 30.10.2025

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានប្រកាស កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ អំពីករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំដែនថៃ កាលពីវេលា ម៉ោង ១៧ និង ២០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានបណ្តាលឲ្យកុមារា សឿន សុវណ្ណ អាយុ ១០ឆ្នាំ ជាកូន បានស្លាប់ និងលោក សៀន ស៊ុន អាយុ៤៣ឆ្នាំ ជាឪពុក រងរបួសធ្ងន់។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ 30.10.2025

**ច្បាប់បរិស្ថានថ្មីរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីដាក់ចូលសភា។ **លោកហិរញ្ញិក Jim Chalmers ថា លោកមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចអូស្ត្រាលី ទោះបីជាអតិផរណាកើនឡើងក៏ដោយ។ ** ប្រជាជនអូស្ត្រាលីវ័យចំណាស់ប្រញាប់ប្រញាល់ទិញកញ្ចប់ថែទាំនៅផ្ទះបន្ថែមរាប់ម៉ឺនកន្លែង។

Understanding treaty in Australia: What First Nations people want you to know - ការយល់ដឹងអំពីសន្ធិសញ្ញានៅក្នុងប្រទេសអូស្ត្រាលី៖ អ្វីដែលជនជាតិដើមដំបូងចង់ឱ្យលោកអ្នកដឹង 30.10.2025

Australia is home to the world’s oldest living cultures, yet remains one of the few countries without a national treaty recognising its First Peoples. This means there has never been a broad agreement about sharing the land, resources, or decision-making power - a gap many see as unfinished business. Find out what treaty really means — how it differs from land rights and native title, and why it m...

សមាជិកសភាសហព័ន្ធទទួលញត្តិពីពលរដ្ឋខ្មែរអូស្រ្តាលី 29.10.2025

កាលពីថ្ងៃចន្ទ ទី ២៧ ខែ តុលា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋខ្មែររាប់រយនាក់នៅទូទាំងទីក្រុងធំៗក្នុងប្រទេសអូស្រ្តាលីរួមទាំង ស៊ីដនី ម៉ែលប៊ន អាឌឺឡែត បានប្រមូលផ្តុំគ្នា ដោយសន្តិវិធី នៅមុខសភាទីក្រុង ខេនបេរា ដើម្បីប្រគល់ញត្តិជូនដល់សមាជិកសភាសហព័ន្ធអូស្រ្តាលី ទាមទារឱ្យមានការដោះលែងទាហានខ្មែរទាំង១៨រូបដែលថៃបានចាប់ខ្លួនទៅ និងលក្ខខណ្ឌមួយចំនួនទៀត។ អ្នកស្រី ឡៅដាណេ ជូនសេចក្តីរាយការណ៍ជាបន្ត។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ 29.10.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការចរចានៅតែបន្តលើកំណែទម្រង់ច្បាប់បរិស្ថានរបស់ប្រទេសអូស្ត្រាលី។ ** សវនកម្មកំពុងធ្វើលើមូលនិធិអនាគតលំនៅដ្ឋានអូស្ត្រាលី តម្លៃ 1ម៉ឺនលានដុល្លារ របស់រដ្ឋាភិបាលសហព័ន្ធ។ ** ស្នងការសិទ្ធិមនុស្សអូស្ត្រាលីអំពាវនាវឱ្យមានតម្លាភាព លើកិច្ចព្រមព្រៀងនិរទេសខ្លួន របស់អូស្ត្រាលីជាមួយកោះណាវរុ។

ជំនួបទ្វេភាគីរវាងនាយក​រដ្ឋមន្រ្តីកម្ពុជា និងអូស្រ្តាលី នៅ​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​លើកទី​៤៧ 29.10.2025

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីនារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កម្ពុជានិងថៃបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តគោរពសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ 28.10.2025

មុនពេលបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបប្រជុំទ្វេភាគី និងពិភាក្សាការងារ ជាមួយលោក អានុទីន ចាន់វីរៈកុល ( Anutin Charnvirakul ) នាយករដ្ឋមន្ត្រីថៃ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សាលើសេចក្តីថ្លែងការណ៍រួម គូឡាឡាំពួ ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥...

Listen to the SBS Khmer - SBS ខ្មែរ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.