SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episodes

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Author

SBS

Category

News

Podcast website

www.sbs.com.au

Latest episode

Jun 29, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

កម្ពុជា-ថៃ បន្តការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន 26.11.2025

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ ពេលនេះ គឺជាវិធីសាស្ត្រ ក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែន ដែលមានបញ្ហា អាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

កម្ពុជាសម្រេចបញ្ជូនកីឡាករទៅចូលរួមប្រកួតស៊ីហ្គេមនៅថៃ 26.11.2025

ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលត្រូវទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា បើទោះបីស្ថានការណ៍ព្រំដែននៅមានភាពតានតឹងខ្លះៗ តែកម្ពុជា បានសម្រេចបញ្ជូនកីឡាករ ទៅចូលរួមប្រកួតស៊ីហ្គេម នៅថៃ ដើម្បីបញ្ជាក់នូវគោលបំណង និងឆន្ទៈរបស់កម្ពុជា គឺចង់បានសេចក្តីសុខសន្តិភាព និងមិត...

From Mabo to modern Australia: the ongoing story of native title - ការយល់ដឹងអំពីម្ចាស់កម្មសិទ្ធិដើមនៅក្នុងប្រទេសអូស្ត្រាលី 25.11.2025

Australia is known around the world for its rich and diverse First Nations cultures. But when it comes to native title and land rights, you might still wonder what they actually mean. Discover what native title means in Australia, how it began with the Mabo Case, what the Native Title Act does, and why it matters for all Australians. - ប្រទេសអូស្ត្រាលីត្រូវបានគេស្គាល់ទូទាំងពិភពលោកសម្រាប់វប្បធម៌ជនជ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៥ ខែវិច្ឆកា ឆ្នាំ២០២៥ 25.11.2025

**កិច្ចព្រមព្រៀងនិរទេសតម្លៃ ពីរពាន់ប្រាំរយលានដុល្លារអូស្ត្រាលី រវាងអូស្ត្រាលី និងណាវរុ ត្រូវបានចេញផ្សាយ។ ** ដាច់ចរន្តអគ្គិសនីបន្ទាប់ពីព្យុះ និងព្រឹលធ្លាក់នៅភាគអាគ្នេយ៍រដ្ឋគ្វីនស្លេន។ ** លទ្ធភាពទិញលំនៅដ្ឋានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ដែលធ្វើឱ្យគម្លាតរវាងអ្នកមាន និងអ្នកក្ររបស់ប្រទេសអូស្ត្រាលីកាន់តែធ្ងន់ធ្ងរឡើង។

#99 Saying ‘No’ to alcohol - សិក្សាភាសាអង់គ្លេសភាគទី99៖ និយាយថា‘ទេ’ចំពោះគ្រឿងស្រវឹង 24.11.2025

Learn polite ways to refuse a drink in English. Discover useful expressions for taking it slow, sitting one out or explaining you're on a permanent dry spell. - រៀនពីរបៀបគួរសមក្នុងការបដិសេធគ្រឿងស្រវឹងជាភាសាអង់គ្លេស។ ស្វែងយល់ពីកន្សោមពាក្យដែលមានប្រយោជន៍សម្រាប់ការទទួលទានយឺតៗ ការបដិសេធមិនចូលរួម ឬការពន្យល់ថាអ្នកកំពុងស្ថិតក្នុងស្ថានភាពផ្តាច់គ្រឿងស្រវឹង។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ 21.11.2025

**ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អូស្ត្រាលីរឹតបន្តឹងច្បាប់លើដុំសាកថ្ម - power bank។ **ស្ត្រីអូស្ត្រាលីដ៏អស្ចារ្យត្រូវបានទទួលស្គាល់នៅក្នុងពានរង្វាន់ Marie Claire Women of the Year។ **ព្យុះស៊ីក្លូនត្រូពិចហ្វីណា ត្រូវបានបន្ទាបមកត្រឹមប្រភេទទីមួយ។

ការប្រើប្រាស់បណ្ណាល័យនៅក្នុងតំបន់ 21.11.2025

បណ្ណាល័យនៅតែជាកន្លែងដ៏សំខាន់សម្រាប់គ្រប់គ្នានៅក្នុងសមាគមន៍។ បើទោះបីជា បច្ចេកវិទ្យាទំនើបបានផ្លាស់ប្តូរឥរិយាបថនៃការសិក្សាស្រាវជ្រាវរបស់សិស្សនិស្សិតក៏ដោយ ប៉ុន្តែពួកគេនៅតែត្រូវការបរិយាកាសនៅក្នុងបណ្ណាល័យ ពីព្រោះវាជាកន្លែងជួបប្រជុំដែលមានឯកជនភាព និងជំរុញលើកទឹកចិត្តឲ្យពួកគេស្រឡាញ់ការសិក្សា។ សូមស្តាប់បទសម្ភាសន៍ជាមួយប្រជាពលរដ្ឋខ្មែរអូស្រ្តាលីដែលរស់នៅទីក្រុងមែលប៊ន។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ 21.11.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **លោកស្រី Kellie Sloane ត្រូវបានជ្រើសតាំងដោយគ្មានការជំទាស់ ជាមេដឹកនាំនៃគណបក្សលឺបឺរលនៃរដ្ឋញូសៅវែល។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese បានទៅដល់អាហ្វ្រិកខាងត្បូងហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G-20។ ** គ្មានការឯកភាពគ្នាលើបញ្ហាធំៗឡើយ នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាកាសធាតុ COP30 នៅប្រទេសប្រេស៊ីល។

អ្នកតាមដានសង្គមនយោបាយនៅកម្ពុជាមើលឃើញថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនងាយបញ្ចប់ទេ 20.11.2025

ចាប់តាំងពីការប្រយុទ្ធគ្នារយៈពេល ៥ថ្ងៃរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមព្រំដែន កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២១ វិច្ឆិកានេះ មានរយៈពេលជាង ១០០ថ្ងៃហើយ ប៉ុន្តែកំដៅនៃភាពតានតឹង រួមទាំងការប្រឈមមុខរវាងកងទ័ពនៃប្រទេសទាំងពីរ នៅតាមបណ្តោយព្រំដែន នៅតែបន្តមាន។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយកម្ពុជាមួយចំនួន បានលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ មិនងាយនឹងបញ្ចប់នោះទេ ប្រសិនបើថៃ មិនព្រមបោះបង់...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ 20.11.2025

** អូស្រ្តាលីនឹងមិនធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ COPបន្ទាប់នោះទេ។ ** សេចក្តីព្រមានជាបន្ទាន់ចំពោះនិស្សិតអន្តរជាតិដែលចាកចេញពីប្រទេសអូស្ត្រាលី។ ** គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារអាយុក្រោម 16 ឆ្នាំ នឹងត្រូវលុបចោលក្នុងរយៈពេលពីរសប្តាហ៍។

‘Everyone wants to matter’: How we can prevent hate and division in our neighbourhoods - របៀបដែលយើងអាចទប់ស្កាត់ការស្អប់ខ្ពើម និងការបែងចែកនៅក្នុងភូមិសង្កាត់របស់យើង 20.11.2025

Our social cohesion is under threat. But building stronger community ties can help grow connection, trust and shared belonging. - ភាពស្អិតរមួតនៅក្នុងសង្គមរបស់យើងកំពុងស្ថិតនៅក្រោមការគំរាមកំហែង។ ប៉ុន្តែការកសាងចំណងសហគមន៍ឱ្យកាន់តែរឹងមាំ អាចជួយបង្កើនទំនាក់ទំនង ទំនុកចិត្ត និងការចែករំលែកភាពជាម្ចាស់ស្រុក។

ក្រុមប្រតិបត្តិការបច្ចេកទេសកម្ពុជា និងថៃ ជួបប្រជុំរៀបចំផែនការបោះបង្គោលព្រំដែនបណ្តោះអាសន្ន 19.11.2025

ក្រុមប្រតិបត្តិការបច្ចេកទេសកម្ពុជា និងថៃ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា បានជួបប្រជុំគ្នា នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំផែនការអនុវត្តការងារបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា និងខេត្តស្រះកែវ របស់ថៃ តាមស្មារតី និងបែបបទណែនាំបច្ចេកទេសវាស់វែងព្រំដែន។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ 19.11.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កំណើនប្រាក់ឈ្នួលស្ថិតនៅក្នុងកម្រិតដែលគេរំពឹងទុកគឺ 3.4%។ ** ការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលប់ បង្ខំឱ្យចេញផ្សាយឯកសារស្តីពីលោក Jeffrey Epstein ។ ** ជម្លោះកាន់តែជ្រៅរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីររបស់អាស៊ី។

កម្ពុជាទាមទារយុត្តិធម៌ករណីសំណុំរឿងក្រុមកងកម្លាំងប្រដាប់អាវុធថៃ រំលោភសេពសន្ថវៈលើយុវតីខ្មែរម្នាក់ ជាពលករ 18.11.2025

កម្ពុជា តាមរយៈក្រសួងស្ថាប័នរដ្ឋ អង្គការសមាគម និងគណៈកម្មាធិការសិទ្ធិមនុស្សជាដើម បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ចាប់តាំងពីថ្ងៃទី១៧ ខែវិច្ឆិកា បន្តដល់ថ្ងៃទី១៨ ខែវិច្ឆិកា បានប្រកាសថ្កោលទោសក្រុមកងកម្លាំងប្រដាប់អាវុធថៃ ដែលត្រូវបានចោទប្រកាន់ថា បានចាប់រំលោភសេពសន្ថវៈលើយុវតីខ្មែរម្នាក់ ជាពលករ ក្នុងពេលនាង និងប្រជាពលរដ្ឋខ្មែរជាង ១០នាក់ផ្សេងទៀត វិលត្រឡប់មកពីប្រទេសថៃវិញ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៨ ខែវិច្ឆកា ឆ្នាំ២០២៥ 18.11.2025

** មេដឹកនាំថ្មីសម្រាប់គណបក្សលីបឺរលនៅរដ្ឋវិចថូរៀ និងបក្សNationalsនៅរដ្ឋញូសៅវែល។ ** ឧបទ្ទវហេតុបណ្តាញទូរសព្ទសង្រ្គោះបន្ទាន់000 បណ្តាលឱ្យមនុស្សម្នាក់ស្លាប់។ ** ការផ្លាស់ប្តូរយ៉ាងខ្លាំងនៃប្រព័ន្ធសិទ្ធិជ្រកកោនរបស់ចក្រភពអង់គ្លេស។

How to plan for your child’s financial future in Australia - របៀបរៀបចំផែនការសម្រាប់អនាគតហិរញ្ញវត្ថុរបស់កូនៗនៅប្រទេសអូស្ត្រាលី 17.11.2025

Financial planning can feel stressful for any parent. When it comes to saving for your child’s future, knowing your options helps make informed decisions. And teaching your kid healthy money habits can be part of the process. - ការធ្វើផែនការហិរញ្ញវត្ថុអាចធ្វើឱ្យឪពុកម្តាយមានអារម្មណ៍ថាស្រ្តេសឬក៏តានតឹង។ នៅពេលនិយាយដល់ ការសន្សំប្រាក់សម្រាប់អនាគតកូនរបស់អ្នក ការដឹងពីជម្រើសរបស់អ្នកជួយដល់ការសម្រេចចិត្តដោយម...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ 14.11.2025

** អតិថិជនដែលបំពាន ឬគំរាមកំហែងបុគ្គលិកក្នុងហាង អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។ ** រដ្ឋវិចថូរៀ នឹងដាក់ចេញច្បាប់ដ៏តឹងរ៉ឹង ដែលផ្តោតគោលដៅលើជនល្មើសយុវវ័យហិង្សា **អតីតមិត្តប្រុសបុគ្គលិកមណ្ឌលថែទាំកុមារ Molly Ticehurst សារភាពទទួលទោសលើបទឃាតកម្មរូបនាង។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ 14.11.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេដឹកនាំគណបក្សប្រឆាំងនិយាយថា ថាមពលនុយក្លេអ៊ែរស្ថិតនៅក្នុងរបៀបវារៈ ទោះបីជាគណបក្សលីបឺរលទម្លាក់ចោលគោលដៅ net-zeroក៏ដោយ។ ** អភិបាលរដ្ឋវិចថូរៀ បដិសេធថា មិនមានការភ័យស្លន់ស្លោចំពោះច្បាប់ឧក្រិដ្ឋកម្មយុវជន។ ** BBC សុំទោស លោក ដូណាល់ ត្រាំ ចំពោះការកាត់តកុបកម្មនៅថ្ងៃទី 6 ខែមករា ឆ្នាំ 2021 នៅទីក្រុងវ៉ាស៊ីនតោនដែលនាំឱ្យមានការភាន់ច្រឡំ។

កម្ពុជាទាមទារបើកការស៊ើបអង្កេតលើករណីបាញ់សម្លាប់ជនស៊ីវិល នៅភូមិព្រៃចាន់ 13.11.2025

កម្ពុជា ទាមទារឲ្យបើកការស៊ើបអង្កេត ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន និងគ្រប់ដៃគូដែលពាក់ព័ន្ធនានា លើករណីបាញ់ប្រហារសម្លាប់ជនស៊ីវិល ពីសំណាក់យោធាថៃ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងការបរទេស បានថ្កោលទោសយ៉ាងខ្លាំងបំផុត ចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់កងកម្លាំងថៃ មកលើជនស៊ីវិលខ្មែរ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តា...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ 13.11.2025

** នាយករដ្ឋមន្រ្តីកម្ពុជាថ្កោលទោសចំពោះអំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ នៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ** រដ្ឋវិចថូរៀអនុម័តសន្ធិសញ្ញាជនជាតិដើមដំបូងគេបង្អស់របស់អូស្ត្រាលី ឲ្យក្លាយជាច្បាប់ជាផ្លូវការ។ ** គណបក្សប្រឆាំងរដ្ឋវិចថូរៀ រិះគន់ផែនការដែលនឹងដាក់ពន្ធនាគារកុមារដូចជាមនុស្សពេញវ័យចំពោះបទឧក្រិដ្ឋហិង្សាធ្ងន់ធ្ងរ។

This form of discrimination is growing in Australia - from assault to segregated birthday parties - ការរើសអើងវណ្ណៈកំពុងរីកដុះដាលនៅក្នុងប្រទេសអូស្ត្រាលី - រាប់ចាប់ពីការប្រមាថរហូតដល់ការបែងចែកពិធីខួបកំណើត 13.11.2025

Experts say caste discrimination and the practice of ‘untouchability’ are on the rise in Australia. But some South Asians are fighting back. - ក្រុមអ្នកជំនាញនិយាយថា ការប្រកាន់វណ្ណៈ និងការប្រព្រឹត្ត «ភាពមិនអាចប៉ះពាល់បាន» កំពុងកើនឡើងនៅក្នុងប្រទេសអូស្ត្រាលី។ ប៉ុន្តែជនជាតិអាស៊ីខាងត្បូងមួយចំនួនកំពុងវាយបកវិញ។

ការចូលរួមប្រារព្ធពិធីឯករាជ្យជាតិថ្ងៃទី ៩ វិច្ឆិកា របស់ប្រជាពលរដ្ឋខ្មែរអូស្រ្តាលី 12.11.2025

តើការប្រារព្ធពិធីឯករាជ្យជាតិនៅថ្ងៃទី ៩ វិច្ឆិកា មានន័យដូចម្តេចសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស ជាពិសេសនៅអូស្រ្តាលី? តើការចូលរួមអបអរសាទរពិធីឯករាជ្យជាតិអាចជួយរក្សាភាពជាខ្មែរនៅបរទេសយ៉ាងដូចម្តេច? តើការអប់រំកូនចៅខ្មែរនៅអូស្រ្តាលីអំពីថ្ងៃឯករាជ្យជាតិ មានសារៈសំខាន់ដូចម្តេចក្នុងការរក្សាវប្បធម៌ខ្មែរ? សូមស្តាប់បទសម្ភាសន៍ជាមួយលោក អ៊ិន ណាត ប្រធានសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីក...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ 12.11.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ASIO ចោទប្រកាន់ពួកHackerចិន ពីបទព្យាយាមលបចូលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសអូស្ត្រាលី។ ** រដ្ឋវិចថូរៀត្រៀមចេញច្បាប់ដែលអនុញ្ញាតឱ្យក្មេងចំទង់ហិង្សាប្រឈមមុខនឹងការកាត់ទោសដូចមនុស្សពេញវ័យ។ ** ក្រុមបាតុករជនជាតិដើមភាគតិចរាប់សិបនាក់បានសម្រុកចូលទៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP-30។

កម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែន 12.11.2025

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងក្រសួងការពារជាតិ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជាបានដាក់មីនថ្មី នៅតាមព្រំដែន។ ការបដិសេធទាំងនេះ បានធ្វើឡើង ក្រោយមានករណីផ្ទុះមីន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យទាហានថៃ ៣នាក់ រងរបួសនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិតប្រាសាទព្រះវិហាររបស់កម្ពុជា។ ប៉ុន្តែកម្ពុជា បានប្រកាសថា កងទ័ពថៃ ដើរជាន់ម...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១១ ខែវិច្ឆកា ឆ្នាំ២០២៥ 11.11.2025

** លោក Anthony Albanese គាំទ្រការហាមឃាត់មិនឱ្យក្រុមបាតុករពាក់ម៉ាស្កមុខ ចំពេលមានការបង្ក្រាបក្រុមណាស៊ី។ ** ប្រធានចារកម្មអូស្ត្រាលីចេញសេចក្តីព្រមានអំពីសក្តានុពលនៃបញ្ញាសិប្បនិម្មិត។ ** លោក ដូណាល់ ត្រាំ ផ្តល់សញ្ញាគាំទ្រកិច្ចព្រមព្រៀងព្រឹទ្ធសភា ដើម្បីបើករដ្ឋាភិបាលឡើងវិញ ។

Listen to the SBS Khmer - SBS ខ្មែរ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.