វីអូអេ

កម្ពុជាថ្ងៃនេះ - វីអូអេ

News KM ↓ 50 episodes

កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមក​នូវ​សេចក្តី​រាយការណ៍​ជា​វីដេអូស្តី​អំពី ព័ត៌មាន​និង​ព្រឹត្តិការណ៍​ទាក់ទងនឹង​កម្ពុជា ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

Be sure to visit the podcast's website and support the creator: khmer.voanews.com

Author

វីអូអេ

Category

News

Podcast website

khmer.voanews.com

Latest episode

Mar 14, 2025

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android almost 10M downloads · 4.8 rating iOS soon

Episodes

ការលក់​កាហ្វេ​តាម​ផ្លូវ​កាន់តែ​កើន​ច្រើន​ឡើង​នៅ​រាជធានី​ភ្នំពេញ - មីនា 14, 2025 Video 14.03.2025

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទីផ្សារ​កាហ្វេនៅ​កម្ពុជា​កាន់​តែ​វិវវឌ្ឍ​គួរ​ឲ្យកត់សម្គាល់ ដែល​និន្នាការ​មួយ​នេះ​មិន​ត្រឹម​តែ​ជា​ហា​ងកាហ្វេបែប​ទំនើបប៉ុណ្ណោះទេ ថែម​ទាំងតូបកាហ្វេ​ខ្នាត​តូច​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញផង​ដែរ។ អ្នក​លក់​កាហ្វេ​ខ្នាត​តូច​មួយ​ចំនួន បាន​ប្រាប់​វីអូអេ​អំពី​ភាព​ងាយ​ស្រួល​នៃ​ការ​បើក​លក់​កាហ្វេ​បែប​នេះ ដែល​ពួកគេ​ថា កំពុងជួយ​ដល់ជី​វភាព​របស់​ពួកគេ​ផង​ដែរ...

ខណៈទំនិញឡើងថ្លៃ អ្នករកស៊ីក្នុង​បណ្តាញ​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធពិបាក​រក​ប្រាក់​ចំណូល - មីនា 13, 2025 Video 13.03.2025

ក្រោយវិបត្តិ​ជំងឺកូវីដ១៩ អ្នក​ពាក់​ព័ន្ធ​ក្នុងវិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​មើល​ឃើញថា ស្ថានភាពរក​ចំណូល​របស់​អ្នកប្រកប​របរ​ក្នុង​វិស័យនេះ​នៅមិន​ទាន់​មាន​ភាពប្រសើរ​នៅឡើយ​ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​យក​ចិត្ត​ទុកដាក់ផ្តល់​ការ​គាំទ្រ​ដល់​ពួកគេ​ទាំង​ខាង​សេដ្ឋកិច្ច​ និង​សង្គម។ អ្នកប្រកប​របរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​មួយចំនួន​បាន​ប្រាប់​វីអូអេ​ថា​ រហូត​មកដល់​ពេលនេះ​ ចំណូល​របស់​ពួកគេ​នៅតែ​បន្ត...

វិស័យ​បង្កើត​មាតិកា​នៅ​កម្ពុជា​រីក​ចម្រើន - មីនា 13, 2025 Video 13.03.2025

ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ស្របពេល​ដែល​ការបង្កើត​មាតិកា​លើ​បណ្តាញ​សង្គម​ក៏​ចាប់ផ្តើម​រីកចម្រើន​ខ្លាំង។ អ្នក​បង្កើត​មាតិកា​ខ្លះ​អាច​រក​ប្រាក់​ចំណេញ​បាន ក៏​ប៉ុន្តែ​អ្នក​ខ្លះ​ក៏​មាន​ការ​លំបាក។ លោក ស៊ុន ណារិន រាយការណ៍​លម្អិតឲ្យ​វីអូអេ​ពី​រាជធានី​ភ្នំពេញ៕

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ស្នើ​តុលាការ​ឲ្យ​លោក​បង់ប្រាក់​សំណង​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ជា​ដំណាក់កាល - មីនា 12, 2025 Video 12.03.2025

លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ អះអាង​ថា លោក​មិន​មាន​លទ្ធភាព​បង់​សំណង​ជា​ប្រាក់​ប្រមាណ ១០ ម៉ឺន​ដុល្លារ​ទាំងអស់​ក្នុង​ពេល​តែ​មួយ​ទៅ​តុលាការ​ឡើយ។ លោក​ស្នើ​សុំ​តុលាការ​អនុញ្ញាត​ឱ្យ​លោក​បង់ប្រាក់​សំណង​ការខូចខាត​ចំនួន ៤០០ លាន​រៀល ឬ​ស្មើនឹង​ប្រមាណជា ១០ ម៉ឺន​ដុល្លារ​អាមេរិក​ឱ្យ​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ជា​ដំណាក់កាលៗ។ លោក​បញ្ជាក់​ថា លោក​មិន​គេចវេះ​ចំពោះ​ការបង់សង​ឡើយ។ លោក ស៊ុន ណ...

កិច្ចសន្ទនា VOA៖ ការ​បញ្ចាំង​ខ្សែភាពយន្ត ‘Meeting with Pol Pot’ ឬ «ការណាត់ជួប​ជាមួយ​ ប៉ុល ពត» នៅទីក្រុងញូវយ៉ក​ - មីនា 11, 2025 Video 11.03.2025

ខ្សែ​ភាពយន្ត ​'Meeting with Pol Pot' ឬ «ការណាត់ជួប​ជាមួយ​ ប៉ុល ពត»​ ដឹកនាំ​ដោយ​លោក ​ប៉ាន់ ​ រិទ្ធី ត្រូវបានដាក់បញ្ចាំង​ជាលើក​ដំបូង​នៅ​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក ​កាលពី​ថ្ងៃសុក្រ ​ទី​៧ ខែមីនា កន្លង​ទៅ។ ខ្សែភាពយន្ត​ទទួលបានការគាំទ្រ​យ៉ាង​ច្រើន​ពី​ពលរដ្ឋ​អាមេរិកាំង បារាំង និង​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុងញូវយ៉ក ដោយ​សំបុត្រ​ត្រូវបាន​លក់ដាច់អស់គ្មានសល់។ តទៅនេះជាកិច្ចសន្ទនារវាងលោក សឹង សុផាត និងកញ្ញា ទុ...

ជីវភាពពលករខ្មែរមួយចំនួននៅតែប្រឈមការលំបាក បើទោះធ្វើការនៅប្រទេសថៃ - មីនា 11, 2025 Video 11.03.2025

ពលរដ្ឋខ្មែរជាង ១លាន ២សែននាក់ កំពុងធ្វើការនៅប្រទេសថៃ ដើម្បីរកថវិកាបញ្ជូនមកជួយផ្គត់ផ្គង់គ្រួសារដែលរស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមគ្រួសារមួយចំនួនបានប្រាប់វីអូអេថា ជីវភាពរបស់ពួកគេនៅតែប្រឈមការលំបាក បើទោះពួកគេមានកូនធ្វើការនៅប្រទេសថៃក៏ដោយ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តបន្ទាយមានជ័យ៕

ពលរដ្ឋប្រតិកម្មនឹងការធ្វើរបងនៅថៃដើម្បីទប់ស្កាត់ការហូរចូលពលករខ្មែរ - មីនា 11, 2025 Video 10.03.2025

កាលពីខែកុម្ភៈ អាជ្ញាធរថៃបានអះអាងថា ខ្លួននឹងសាងសង់របងប្រវែងជាង ៥០ គីឡូម៉ែត្រក្នុងខេត្តស្រះកែវដែលជាខេត្តជាប់ព្រំដែនកម្ពុជា នៅក្នុងគោលបំណងមួយដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ ពលរដ្ឋនិងមន្រ្តីសិទ្ធិមនុស្សថា ការធ្វើរបងនឹងទប់ស្កាត់ការហូរចូលពលករខ្មែរទៅថៃ។ ប៉ុន្តែពួកគេយល់ឃើញថា ការធ្វើរបងនៅថៃមិនអាចទប់ស្កាត់ការហូរចូលពលករខ្មែរ ១០០% នោះទេ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តបន្ទាយមានជ័យ៕

បទសម្ភាសន៍ VOA៖ ការស្រាវជ្រាវមួយរកឃើញថា ពលរដ្ឋត្រូវការគោលការណ៍ណែនាំអំពីផលប៉ះពាល់នៃគ្រឿងស្រវឹង - មីនា 10, 2025 Video 10.03.2025

របាយការណ៍ស្ទង់មតិស្ទង់មតិមួយស្តីពី «ហានិភ័យនៃការទទួលទានគ្រឿងស្រវឹង» ដែលបានសម្ភាសន៍ប្រជាពលរដ្ឋកម្ពុជាចំនួន ១.៣៦៣ នាក់ បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជារហូតដល់ទៅ ៨៦% ពិសារគ្រឿងស្រវឹង ក្នុងនោះបុរសមានដល់ទៅ ៩២%។ របាយការណ៍នេះ ដែលគ្រោងនឹងចេញផ្សាយជាសាធារណៈនៅចុងខែមីនា បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋដែលផ្តល់បទសម្ភាសន៍ទាំងនោះ យល់ខុសចំពោះការពិសារគ្រឿងស្រវឹង ហើយពួកគេចង់បានគោលការណ៍ណែនាំជាក់លាក់ ដើម្បីយល់ដឹងអំពីផលប៉ះពាល់...

បញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញប៉ះពាល់ផ្លូវចិត្តរបស់អ្នកធ្វើដំណើរ - មីនា 10, 2025 Video 10.03.2025

ការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញនៅតែជាបញ្ហាចម្បងមួយ ដែលមិនទាន់ដោះស្រាយបានល្អប្រសើរនៅឡើយ។ ការកកស្ទះនេះក៏ប៉ះពាល់ផ្លូវចិត្តរបស់អ្នកធ្វើដំណើរផងដែរ។ ជុំវិញបញ្ហានេះ ពលរដ្ឋមួយចំនួនលើកឡើងថា ពួកគេចង់ឃើញអាជ្ញាធរផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានទូលំទូលាយ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវឱ្យបានល្អ។ លោក លាស់ លីបលីប រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕

លោក ផន ផល្លា ប្តេជ្ញាជួយសង្រ្គោះអាយុជីវិតកុមារនិងផ្តល់ការអប់រំដល់ពួកគេ - មីនា 07, 2025 Video 07.03.2025

សមាគមជនឥតទីពឹង ឬហៅថា មណ្ឌលមែកឈើ ដែលមានទីតាំងស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កំពុងចិញ្ចឹមបីបាច់កុមារកំព្រា និងក្មេងអនាថាជិត ២០០ នាក់។ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ បានឱ្យដឹងថា អាយុជីវិតនិងការអប់រំកុមារ គឺជាទិសដៅចម្បងរបស់មណ្ឌលមែកឈើ។ លោក លាស់ លីបលីប រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕

ស្រ្តីអ្នកបោសសម្អាតផ្លូវតស៊ូដើម្បីគ្រួសារនិងអនាម័យទីក្រុង - មីនា 07, 2025 Video 07.03.2025

អ្នកស្រី ប៉េង អុល បានចាប់អាជីពជាអ្នកបោសសម្អាតដងផ្លូវក្នុងរាជធានីភ្នំពេញរយៈពេលជាង ៤ ឆ្នាំមកហើយ។ ស្រ្តីមេម៉ាយវ័យ ៤០ ឆ្នាំរូបនេះដែលមានកូនស្រីប្រុសពីរនាក់ក្នុងបន្ទុក ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តបុក ខណៈកំពុងបោសសម្អាតលើដងផ្លូវ។ បើទោះបីជាការងារនេះត្រូវប្រឈមនឹងគ្រោះថ្នាក់ក្តី ក៏អ្នកស្រីនិយាយថា អ្នកស្រីមានមោទនភាពដែលបានចូលរួមធ្វើឱ្យទីក្រុងស្អាត និងអាចរកចំណូលពីអាជីពនេះដើម្បីចិញ្ចឹមកូនទាំងពីរនាក់៕

អ្នកលេងចាប៉ីវ័យក្មេងចង់ឃើញចាប៉ីដងវែងមានការអភិវឌ្ឍនិងអភិរក្សបន្តទៀត - មីនា 06, 2025 Video 06.03.2025

ជាកូនប្រុសចម្បងក្នុងគ្រួសារមួយមកពីខេត្តព្រៃវែង លោក សារី សិលា វ័យ២៥ឆ្នាំ ជាអ្នកលេងចាប៉ីវ័យក្មេងម្នាក់ដែលបានចាប់យកអាជីពលេងចាប៉ីនេះ អស់រយៈពេល៤ឆ្នាំមកហើយ។ ក្នុងបទសម្ភាសន៍មួយជាមួយវីអូអេ លោក សារី សិលា លើកឡើងថា លោកនៅតែបន្តចាប់យកអាជីពជាអ្នកលេងនិងច្រៀងចាប៉ី ដោយសារតែក្តីស្រឡាញ់លើសិល្បៈមួយនេះ។ លោកក៏ចង់ឃើញចាប៉ីមានការអភិវឌ្ឍនិងអភិរក្ស និងទទួលបានការគាំទ្របន្ថែមពីសាធារណជន។ សូមអស់លោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្...

កម្ពុជាកំពុងរៀបចំចុះបញ្ជី«សង្រ្កាន្ត»ជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ - មីនា 06, 2025 Video 06.03.2025

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងដាក់សង្រ្កាន្តរបស់ខ្មែរក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ។ លោកបញ្ជាក់ថា សង្រ្កាន្តមិនមែនផ្តាច់មុខរបស់ប្រទេសណានោះទេ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕

បញ្ហាប្រឈមរបស់ស្រ្តី និងការបៀតបៀនស្រ្តីក្នុងប្រទេសកម្ពុជា - មីនា 05, 2025 Video 05.03.2025

ថ្ងៃ៨ មីនាខាងមុខនេះ ជាខួបលើកទី១១៤នៃទិវាអន្តរជាតិនារី ។ អ្នកយកព័ត៌មានរបស់វីអូអេកញ្ញា មាស ដា បានសាកសួរមតិយោបល់របស់សាធារណជន និងអ្នកជំនាញមួយចំនួននៅរាជធានីភ្នំពេញអំពីការយល់ឃើញរបស់ពួកគេលើស្ថានភាពនៃការបៀតបៀនទៅលើស្រ្តី និងការប្រឈមរបស់ស្រ្តីក្នុងប្រទេសកម្ពុជា។ តទៅនេះ សូមស្តាប់ការយល់ឃើញរបស់ពួកគេដូចតទៅ៖

ច្បាប់ស្តីពីការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវប្រកាសឲ្យប្រើប្រាស់ - មីនា 04, 2025 Video 04.03.2025

ព្រះមហាក្សត្របានប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម។ អ្នកនយោបាយជំទាស់យល់ថា ច្បាប់នេះមិនចាំបាច់ឡើយសម្រាប់កម្ពុជា ខណៈមានមតិផ្ទុយលើថ្ងៃ ៧ មករា។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕

អ្នកដេញចាប៉ីចង់ឃើញមានការគាំទ្របន្ថែមពីសាធារណជន - មីនា 03, 2025 Video 03.03.2025

លោក ពេជ្រ សារ៉ាត បានចាប់ផ្តើមលេងចាប៉ីជិត ២០ ឆ្នាំមកហើយ។ អ្នកដេញចាប៉ីដែលមានស្រុកកំណើតនៅក្នុងស្រុកបុរីជលសារ ខេត្តតាកែវរូបនេះ បានអំពាវនាវឲ្យសាធារណជនបន្តគាំទ្រចាប៉ីដងវែង និងជួយអភិរក្សឧបករណ៍ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ៍នៃមនុស្សជាតិរបស់អង្គការយូណេស្កូមួយនេះ។ កញ្ញា មាស ដា រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕

រោងចក្រកាត់ដេរអាមេរិកសាងសង់ទារកដ្ឋានដើម្បីជួយកម្មករខ្មែរ - កុម្ភៈ 28, 2025 Video 28.02.2025

រោងចក្រកាត់ដេររបស់អាមេរិកមួយក្នុងខេត្តកំពង់ឆ្នាំងបានបើកការដ្ឋានសាងសង់ទារកដ្ឋានមួយ ដើម្បីជួយដល់កម្មកររបស់ខ្លួន។ មន្រ្តីក្រសួងការងារបានអំពាវនាវឱ្យនិយោជកផ្សេងទៀតបង្កើតទារកដ្ឋានមើលថែទាំកូនៗរបស់កម្មករនិយោជិត ដើម្បីចូលរួមលើកទឹកចិត្តកម្មករនិយោជិតឱ្យបំពេញការងារបានល្អ។ កញ្ញា មាស ដា រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕

រដ្ឋាភិបាលកម្ពុជាថា ខ្លួនតែងតែអនុវត្តការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង - កុម្ភៈ 28, 2025 Video 28.02.2025

កាលពីពេលថ្មីៗនេះ មានការចុះផ្សាយរបស់សារព័ត៌មានមួយដែលនិយាយថា ក្រុមហ៊ុនកូរ៉េខាងជើងកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្រៅប្រទេស ដោយមានទីតាំងនៅ ប្រទេសចិន និងនៅកម្ពុជា។ ការផ្សាយនេះត្រូវបានបដិសេធដោយភាគីកម្ពុជា។ លោក ហាន ណូយ រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕

ខ្មែរអ៊ិស្លាមមួយចំនួនប្រឈមនឹងការរស់នៅលើទូកនៅតំបន់ជ្រោយចង្វារ - កុម្ភៈ 28, 2025 Video 27.02.2025

នៅថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអ៊ិស្លាម ក្រោមប្រធានបទ «អ៊ិស្លាមនិងពុទ្ធសាសនា» ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកពីជំហររដ្ឋាភិបាលកម្ពុជាលើសុខដុមនីយកម្មសាសនា។ វីអូអេបានចុះយកព័ត៌មាននៅតំបន់ជ្រោយចង្វារដែលមានខ្មែរអ៊ិស្លាមមួយចំនួនរស់នៅលើទូក ដើម្បីសាកសួរអំពីបញ្ហាប្រឈមរបស់ពួកគេ និងការយល់ឃើញរបស់ពួកគេអំពីសេរីភាពជំនឿសាសនា។ កញ្ញា មាស ដា រាយការណ៍លម្អិតឲ្យវីអូអេពីរាជ...

ពលរដ្ឋនិងម្ចាស់ដីនៅលើកោះមាសស្នើសុំជំនួបជាបន្ទាន់ជាមួយមន្ត្រីនិងក្រុមហ៊ុនឃុនសៀ - កុម្ភៈ 28, 2025 Video 27.02.2025

ប្រជាពលរដ្ឋដែលជាអ្នករស់នៅលើកោះមាស និងម្ចាស់ដីលើកោះដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាម្តងទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយពាក់ព័ន្ធនឹងបណ្ណកម្មសិទ្ធិដីធ្លីនៅលើកោះ។ ពួកគេក៏បានទទូចសុំឲ្យមានជំនួបរវាងពលរដ្ឋ មន្ត្រីរដ្ឋាភិបាល និងភាគីក្រុមហ៊ុន ឃុនសៀ អ៊ីមផត អ៊ិចផត ដើម្បីទទួលបានព័ត៌មានអំពីការធ្វើប្លង់កាន់កាប់ដីធ្លី និងគម្រោងអភិវឌ្ឍន៍...

កម្ពុជាគ្រោងពង្រីកសារមន្ទីរដើម្បីដាក់វត្ថុបុរាណ«ដួងព្រលឹងដូនតា»មកពីបរទេស - កុម្ភៈ 26, 2025 Video 26.02.2025

មន្រ្តីសារមន្ទីរជាតិឲ្យដឹងថា សារមន្ទីរកំពុងរៀបចំពង្រីកទីតាំងរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការជាក់ស្តែង និងស្របពេលដែលកម្ពុជាទទួលវត្ថុបុរាណពីក្រៅប្រទេសជាបន្តបន្ទាប់។ វត្ថុបុរាណដែលទទួលបានពីក្រៅប្រទេស ត្រូវបានចាត់ទុកថាជាដួងព្រលឹងរបស់ដូនតាខ្មែរ ដែលត្រូវបានលួចយកចេញពីកម្ពុជាក្នុងសម័យសង្រ្គាម និងក្នុងពេលកម្ពុជាមានចលាចលក្នុងប្រទេស។ លោក ហាន ណូយ រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕

បទសម្ភាសន៍ VOA៖ ការជួញដូរមនុស្សនៅតែស្ថិតក្នុងស្ថានភាពព្រួយបារម្ភខ្លាំងសម្រាប់កម្ពុជា - កុម្ភៈ 26, 2025 Video 26.02.2025

ការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជានិងពីប្រទេសកម្ពុជាទៅកាន់ប្រទេសនានា បាននិងកំពុងបន្តកើតមានឡើង បើទោះបីជារដ្ឋាភិបាលកម្ពុជាមានវិធានការផ្សេងៗក្នុងការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ក្តី។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា ការជួញដូរមនុស្សនៅកម្ពុជាមានការកើនឡើង ហើយកើតមានក្នុងរូបភាពនិងទម្រង់ច...

មន្រ្តី​ទូត​បារាំង​ពិភាក្សា​ជាមួយ​ប៉ូលិស​កម្ពុជា​ជុំវិញ​ការបាញ់​សម្លាប់ លោក លិម គិមយ៉ា - កុម្ភៈ 26, 2025 Video 26.02.2025

កាលពីថ្ងៃចន្ទ មន្រ្តីទូតបារាំងបានជួបជាមួយអាជ្ញាធរខ្មែរ ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការស្វែងរកអ្នកនៅពីក្រោយនៃ ការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តខ្មែរ ដែលមានសញ្ជាតិបារាំង។ កញ្ញា មាស ដា រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖

កម្ពុជានិងអាមេរិកត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ - កុម្ភៈ 26, 2025 Video 25.02.2025

មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកលោក Ronald P. Clark កាលពីថ្ងៃចន្ទ បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ ដែលជាដំណើរទស្សនកិច្ចមួយត្រូវបានភាគីកម្ពុជាមើលឃើញថាដើម្បីកសាងទំនុកចិត្តនិងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ មន្រ្តីកម្ពុជានិងអាមេរិកបានពិភាក្សាគ្នាអំពីការធ្វើសមយុទ្ធរួមគ្នា ដែលខកខានធ្វើជិត ១០ ឆ្នាំមកហើយ។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕

អតីត​សកម្មជន​តំបន់​បឹងកក់​ប្តេជ្ញា​តស៊ូ​ដើម្បី​ប្រជាធិប​តេយ្យ និង​សិទ្ធិមនុស្ស - កុម្ភៈ 25, 2025 Video 25.02.2025

អ្នកស្រី ង៉ែត ឃុន វ័យ​ ៨៥​ឆ្នាំ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជនរង​គ្រោះ​ម្នាក់​ក្នុង​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់​ដែល​កើត​ឡើង​កាល​ពី​ជាង​១​០ឆ្នាំ​មក​ហើយ។ ជា​រឿយ​ៗ គេ​ឃើញ​អ្នកស្រី ង៉ែត ឃុន និង​កូន​ស្រី​ពៅ​របស់​អ្នកស្រី​តែង​តែ​បង្ហាញ​មុខ​នៅ​ខាង​មុខ​តុលាការ និង​ទីតាំង​ដែល​មាន​វិវាទដីធ្លី​មួយ​ចំនួន​ទៀត ដែល​អ្នកស្រី ង៉ែត ឃុន អះអាង​ថា​ដើម្បីផ្តល់​កម្លាំង​ចិត្ត​ដល់​ពលរដ្ឋ​រង ​គ្រោះឱ្យ​ហ៊ាន​ស្វែង​រក​យុត្តិ...

Listen to the កម្ពុជាថ្ងៃនេះ - វីអូអេ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.