វីអូអេ
កម្ពុជាថ្ងៃនេះ - វីអូអេ
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។
Besuch unbedingt die Website des Podcasts und unterstütze die Macher: khmer.voanews.com
Wo hören?
Podcasts in der App Replaio Radio Bald verfügbarPodcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts
Folgen
ការលក់កាហ្វេតាមផ្លូវកាន់តែកើនច្រើនឡើងនៅរាជធានីភ្នំពេញ - មីនា 14, 2025 Video 14.03.2025 2:21
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារកាហ្វេនៅកម្ពុជាកាន់តែវិវវឌ្ឍគួរឲ្យកត់សម្គាល់ ដែលនិន្នាការមួយនេះមិនត្រឹមតែជាហាងកាហ្វេបែបទំនើបប៉ុណ្ណោះទេ ថែមទាំងតូបកាហ្វេខ្នាតតូចនៅតាមចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញផងដែរ។ អ្នកលក់កាហ្វេខ្នាតតូចមួយចំនួន បានប្រាប់វីអូអេអំពីភាពងាយស្រួលនៃការបើកលក់កាហ្វេបែបនេះ ដែលពួកគេថា កំពុងជួយដល់ជីវភាពរបស់ពួកគេផងដែរ...
ខណៈទំនិញឡើងថ្លៃ អ្នករកស៊ីក្នុងបណ្តាញសេដ្ឋកិច្ចក្រៅប្រព័ន្ធពិបាករកប្រាក់ចំណូល - មីនា 13, 2025 Video 13.03.2025 4:54
ក្រោយវិបត្តិជំងឺកូវីដ១៩ អ្នកពាក់ព័ន្ធក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបានមើលឃើញថា ស្ថានភាពរកចំណូលរបស់អ្នកប្រកបរបរក្នុងវិស័យនេះនៅមិនទាន់មានភាពប្រសើរនៅឡើយ ដែលតម្រូវឲ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ផ្តល់ការគាំទ្រដល់ពួកគេទាំងខាងសេដ្ឋកិច្ច និងសង្គម។ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនបានប្រាប់វីអូអេថា រហូតមកដល់ពេលនេះ ចំណូលរបស់ពួកគេនៅតែបន្ត...
វិស័យបង្កើតមាតិកានៅកម្ពុជារីកចម្រើន - មីនា 13, 2025 Video 13.03.2025 3:31
ប្រជាជនកម្ពុជាកាន់តែច្រើនកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ស្របពេលដែលការបង្កើតមាតិកាលើបណ្តាញសង្គមក៏ចាប់ផ្តើមរីកចម្រើនខ្លាំង។ អ្នកបង្កើតមាតិកាខ្លះអាចរកប្រាក់ចំណេញបាន ក៏ប៉ុន្តែអ្នកខ្លះក៏មានការលំបាក។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕
ទីប្រឹក្សាគណបក្សកម្លាំងជាតិស្នើតុលាការឲ្យលោកបង់ប្រាក់សំណងប្រមាណ១០ម៉ឺនដុល្លារជាដំណាក់កាល - មីនា 12, 2025 Video 12.03.2025 3:39
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ អះអាងថា លោកមិនមានលទ្ធភាពបង់សំណងជាប្រាក់ប្រមាណ ១០ ម៉ឺនដុល្លារទាំងអស់ក្នុងពេលតែមួយទៅតុលាការឡើយ។ លោកស្នើសុំតុលាការអនុញ្ញាតឱ្យលោកបង់ប្រាក់សំណងការខូចខាតចំនួន ៤០០ លានរៀល ឬស្មើនឹងប្រមាណជា ១០ ម៉ឺនដុល្លារអាមេរិកឱ្យទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ជាដំណាក់កាលៗ។ លោកបញ្ជាក់ថា លោកមិនគេចវេះចំពោះការបង់សងឡើយ។ លោក ស៊ុន ណ...
កិច្ចសន្ទនា VOA៖ ការបញ្ចាំងខ្សែភាពយន្ត ‘Meeting with Pol Pot’ ឬ «ការណាត់ជួបជាមួយ ប៉ុល ពត» នៅទីក្រុងញូវយ៉ក - មីនា 11, 2025 Video 11.03.2025 3:06
ខ្សែភាពយន្ត 'Meeting with Pol Pot' ឬ «ការណាត់ជួបជាមួយ ប៉ុល ពត» ដឹកនាំដោយលោក ប៉ាន់ រិទ្ធី ត្រូវបានដាក់បញ្ចាំងជាលើកដំបូងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៧ ខែមីនា កន្លងទៅ។ ខ្សែភាពយន្តទទួលបានការគាំទ្រយ៉ាងច្រើនពីពលរដ្ឋអាមេរិកាំង បារាំង និងខ្មែរអាមេរិកាំងនៅទីក្រុងញូវយ៉ក ដោយសំបុត្រត្រូវបានលក់ដាច់អស់គ្មានសល់។ តទៅនេះជាកិច្ចសន្ទនារវាងលោក សឹង សុផាត និងកញ្ញា ទុ...
ជីវភាពពលករខ្មែរមួយចំនួននៅតែប្រឈមការលំបាក បើទោះធ្វើការនៅប្រទេសថៃ - មីនា 11, 2025 Video 11.03.2025 4:54
ពលរដ្ឋខ្មែរជាង ១លាន ២សែននាក់ កំពុងធ្វើការនៅប្រទេសថៃ ដើម្បីរកថវិកាបញ្ជូនមកជួយផ្គត់ផ្គង់គ្រួសារដែលរស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមគ្រួសារមួយចំនួនបានប្រាប់វីអូអេថា ជីវភាពរបស់ពួកគេនៅតែប្រឈមការលំបាក បើទោះពួកគេមានកូនធ្វើការនៅប្រទេសថៃក៏ដោយ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តបន្ទាយមានជ័យ៕
ពលរដ្ឋប្រតិកម្មនឹងការធ្វើរបងនៅថៃដើម្បីទប់ស្កាត់ការហូរចូលពលករខ្មែរ - មីនា 11, 2025 Video 10.03.2025 6:25
កាលពីខែកុម្ភៈ អាជ្ញាធរថៃបានអះអាងថា ខ្លួននឹងសាងសង់របងប្រវែងជាង ៥០ គីឡូម៉ែត្រក្នុងខេត្តស្រះកែវដែលជាខេត្តជាប់ព្រំដែនកម្ពុជា នៅក្នុងគោលបំណងមួយដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ ពលរដ្ឋនិងមន្រ្តីសិទ្ធិមនុស្សថា ការធ្វើរបងនឹងទប់ស្កាត់ការហូរចូលពលករខ្មែរទៅថៃ។ ប៉ុន្តែពួកគេយល់ឃើញថា ការធ្វើរបងនៅថៃមិនអាចទប់ស្កាត់ការហូរចូលពលករខ្មែរ ១០០% នោះទេ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តបន្ទាយមានជ័យ៕
បទសម្ភាសន៍ VOA៖ ការស្រាវជ្រាវមួយរកឃើញថា ពលរដ្ឋត្រូវការគោលការណ៍ណែនាំអំពីផលប៉ះពាល់នៃគ្រឿងស្រវឹង - មីនា 10, 2025 Video 10.03.2025 7:44
របាយការណ៍ស្ទង់មតិស្ទង់មតិមួយស្តីពី «ហានិភ័យនៃការទទួលទានគ្រឿងស្រវឹង» ដែលបានសម្ភាសន៍ប្រជាពលរដ្ឋកម្ពុជាចំនួន ១.៣៦៣ នាក់ បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជារហូតដល់ទៅ ៨៦% ពិសារគ្រឿងស្រវឹង ក្នុងនោះបុរសមានដល់ទៅ ៩២%។ របាយការណ៍នេះ ដែលគ្រោងនឹងចេញផ្សាយជាសាធារណៈនៅចុងខែមីនា បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋដែលផ្តល់បទសម្ភាសន៍ទាំងនោះ យល់ខុសចំពោះការពិសារគ្រឿងស្រវឹង ហើយពួកគេចង់បានគោលការណ៍ណែនាំជាក់លាក់ ដើម្បីយល់ដឹងអំពីផលប៉ះពាល់...
បញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញប៉ះពាល់ផ្លូវចិត្តរបស់អ្នកធ្វើដំណើរ - មីនា 10, 2025 Video 10.03.2025 4:17
ការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញនៅតែជាបញ្ហាចម្បងមួយ ដែលមិនទាន់ដោះស្រាយបានល្អប្រសើរនៅឡើយ។ ការកកស្ទះនេះក៏ប៉ះពាល់ផ្លូវចិត្តរបស់អ្នកធ្វើដំណើរផងដែរ។ ជុំវិញបញ្ហានេះ ពលរដ្ឋមួយចំនួនលើកឡើងថា ពួកគេចង់ឃើញអាជ្ញាធរផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានទូលំទូលាយ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវឱ្យបានល្អ។ លោក លាស់ លីបលីប រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕
លោក ផន ផល្លា ប្តេជ្ញាជួយសង្រ្គោះអាយុជីវិតកុមារនិងផ្តល់ការអប់រំដល់ពួកគេ - មីនា 07, 2025 Video 07.03.2025 5:24
សមាគមជនឥតទីពឹង ឬហៅថា មណ្ឌលមែកឈើ ដែលមានទីតាំងស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កំពុងចិញ្ចឹមបីបាច់កុមារកំព្រា និងក្មេងអនាថាជិត ២០០ នាក់។ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ បានឱ្យដឹងថា អាយុជីវិតនិងការអប់រំកុមារ គឺជាទិសដៅចម្បងរបស់មណ្ឌលមែកឈើ។ លោក លាស់ លីបលីប រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕
ស្រ្តីអ្នកបោសសម្អាតផ្លូវតស៊ូដើម្បីគ្រួសារនិងអនាម័យទីក្រុង - មីនា 07, 2025 Video 07.03.2025 4:01
អ្នកស្រី ប៉េង អុល បានចាប់អាជីពជាអ្នកបោសសម្អាតដងផ្លូវក្នុងរាជធានីភ្នំពេញរយៈពេលជាង ៤ ឆ្នាំមកហើយ។ ស្រ្តីមេម៉ាយវ័យ ៤០ ឆ្នាំរូបនេះដែលមានកូនស្រីប្រុសពីរនាក់ក្នុងបន្ទុក ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តបុក ខណៈកំពុងបោសសម្អាតលើដងផ្លូវ។ បើទោះបីជាការងារនេះត្រូវប្រឈមនឹងគ្រោះថ្នាក់ក្តី ក៏អ្នកស្រីនិយាយថា អ្នកស្រីមានមោទនភាពដែលបានចូលរួមធ្វើឱ្យទីក្រុងស្អាត និងអាចរកចំណូលពីអាជីពនេះដើម្បីចិញ្ចឹមកូនទាំងពីរនាក់៕
អ្នកលេងចាប៉ីវ័យក្មេងចង់ឃើញចាប៉ីដងវែងមានការអភិវឌ្ឍនិងអភិរក្សបន្តទៀត - មីនា 06, 2025 Video 06.03.2025 7:01
ជាកូនប្រុសចម្បងក្នុងគ្រួសារមួយមកពីខេត្តព្រៃវែង លោក សារី សិលា វ័យ២៥ឆ្នាំ ជាអ្នកលេងចាប៉ីវ័យក្មេងម្នាក់ដែលបានចាប់យកអាជីពលេងចាប៉ីនេះ អស់រយៈពេល៤ឆ្នាំមកហើយ។ ក្នុងបទសម្ភាសន៍មួយជាមួយវីអូអេ លោក សារី សិលា លើកឡើងថា លោកនៅតែបន្តចាប់យកអាជីពជាអ្នកលេងនិងច្រៀងចាប៉ី ដោយសារតែក្តីស្រឡាញ់លើសិល្បៈមួយនេះ។ លោកក៏ចង់ឃើញចាប៉ីមានការអភិវឌ្ឍនិងអភិរក្ស និងទទួលបានការគាំទ្របន្ថែមពីសាធារណជន។ សូមអស់លោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្...
កម្ពុជាកំពុងរៀបចំចុះបញ្ជី«សង្រ្កាន្ត»ជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ - មីនា 06, 2025 Video 06.03.2025 1:38
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងដាក់សង្រ្កាន្តរបស់ខ្មែរក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ។ លោកបញ្ជាក់ថា សង្រ្កាន្តមិនមែនផ្តាច់មុខរបស់ប្រទេសណានោះទេ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕
បញ្ហាប្រឈមរបស់ស្រ្តី និងការបៀតបៀនស្រ្តីក្នុងប្រទេសកម្ពុជា - មីនា 05, 2025 Video 05.03.2025 6:38
ថ្ងៃ៨ មីនាខាងមុខនេះ ជាខួបលើកទី១១៤នៃទិវាអន្តរជាតិនារី ។ អ្នកយកព័ត៌មានរបស់វីអូអេកញ្ញា មាស ដា បានសាកសួរមតិយោបល់របស់សាធារណជន និងអ្នកជំនាញមួយចំនួននៅរាជធានីភ្នំពេញអំពីការយល់ឃើញរបស់ពួកគេលើស្ថានភាពនៃការបៀតបៀនទៅលើស្រ្តី និងការប្រឈមរបស់ស្រ្តីក្នុងប្រទេសកម្ពុជា។ តទៅនេះ សូមស្តាប់ការយល់ឃើញរបស់ពួកគេដូចតទៅ៖
ច្បាប់ស្តីពីការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវប្រកាសឲ្យប្រើប្រាស់ - មីនា 04, 2025 Video 04.03.2025 3:20
ព្រះមហាក្សត្របានប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម។ អ្នកនយោបាយជំទាស់យល់ថា ច្បាប់នេះមិនចាំបាច់ឡើយសម្រាប់កម្ពុជា ខណៈមានមតិផ្ទុយលើថ្ងៃ ៧ មករា។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕
អ្នកដេញចាប៉ីចង់ឃើញមានការគាំទ្របន្ថែមពីសាធារណជន - មីនា 03, 2025 Video 03.03.2025 5:33
លោក ពេជ្រ សារ៉ាត បានចាប់ផ្តើមលេងចាប៉ីជិត ២០ ឆ្នាំមកហើយ។ អ្នកដេញចាប៉ីដែលមានស្រុកកំណើតនៅក្នុងស្រុកបុរីជលសារ ខេត្តតាកែវរូបនេះ បានអំពាវនាវឲ្យសាធារណជនបន្តគាំទ្រចាប៉ីដងវែង និងជួយអភិរក្សឧបករណ៍ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ៍នៃមនុស្សជាតិរបស់អង្គការយូណេស្កូមួយនេះ។ កញ្ញា មាស ដា រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕
រោងចក្រកាត់ដេរអាមេរិកសាងសង់ទារកដ្ឋានដើម្បីជួយកម្មករខ្មែរ - កុម្ភៈ 28, 2025 Video 28.02.2025 2:12
រោងចក្រកាត់ដេររបស់អាមេរិកមួយក្នុងខេត្តកំពង់ឆ្នាំងបានបើកការដ្ឋានសាងសង់ទារកដ្ឋានមួយ ដើម្បីជួយដល់កម្មកររបស់ខ្លួន។ មន្រ្តីក្រសួងការងារបានអំពាវនាវឱ្យនិយោជកផ្សេងទៀតបង្កើតទារកដ្ឋានមើលថែទាំកូនៗរបស់កម្មករនិយោជិត ដើម្បីចូលរួមលើកទឹកចិត្តកម្មករនិយោជិតឱ្យបំពេញការងារបានល្អ។ កញ្ញា មាស ដា រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕
រដ្ឋាភិបាលកម្ពុជាថា ខ្លួនតែងតែអនុវត្តការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង - កុម្ភៈ 28, 2025 Video 28.02.2025 3:00
កាលពីពេលថ្មីៗនេះ មានការចុះផ្សាយរបស់សារព័ត៌មានមួយដែលនិយាយថា ក្រុមហ៊ុនកូរ៉េខាងជើងកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្រៅប្រទេស ដោយមានទីតាំងនៅ ប្រទេសចិន និងនៅកម្ពុជា។ ការផ្សាយនេះត្រូវបានបដិសេធដោយភាគីកម្ពុជា។ លោក ហាន ណូយ រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕
ខ្មែរអ៊ិស្លាមមួយចំនួនប្រឈមនឹងការរស់នៅលើទូកនៅតំបន់ជ្រោយចង្វារ - កុម្ភៈ 28, 2025 Video 27.02.2025 5:06
នៅថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអ៊ិស្លាម ក្រោមប្រធានបទ «អ៊ិស្លាមនិងពុទ្ធសាសនា» ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកពីជំហររដ្ឋាភិបាលកម្ពុជាលើសុខដុមនីយកម្មសាសនា។ វីអូអេបានចុះយកព័ត៌មាននៅតំបន់ជ្រោយចង្វារដែលមានខ្មែរអ៊ិស្លាមមួយចំនួនរស់នៅលើទូក ដើម្បីសាកសួរអំពីបញ្ហាប្រឈមរបស់ពួកគេ និងការយល់ឃើញរបស់ពួកគេអំពីសេរីភាពជំនឿសាសនា។ កញ្ញា មាស ដា រាយការណ៍លម្អិតឲ្យវីអូអេពីរាជ...
ពលរដ្ឋនិងម្ចាស់ដីនៅលើកោះមាសស្នើសុំជំនួបជាបន្ទាន់ជាមួយមន្ត្រីនិងក្រុមហ៊ុនឃុនសៀ - កុម្ភៈ 28, 2025 Video 27.02.2025 3:31
ប្រជាពលរដ្ឋដែលជាអ្នករស់នៅលើកោះមាស និងម្ចាស់ដីលើកោះដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាម្តងទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយពាក់ព័ន្ធនឹងបណ្ណកម្មសិទ្ធិដីធ្លីនៅលើកោះ។ ពួកគេក៏បានទទូចសុំឲ្យមានជំនួបរវាងពលរដ្ឋ មន្ត្រីរដ្ឋាភិបាល និងភាគីក្រុមហ៊ុន ឃុនសៀ អ៊ីមផត អ៊ិចផត ដើម្បីទទួលបានព័ត៌មានអំពីការធ្វើប្លង់កាន់កាប់ដីធ្លី និងគម្រោងអភិវឌ្ឍន៍...
កម្ពុជាគ្រោងពង្រីកសារមន្ទីរដើម្បីដាក់វត្ថុបុរាណ«ដួងព្រលឹងដូនតា»មកពីបរទេស - កុម្ភៈ 26, 2025 Video 26.02.2025 5:10
មន្រ្តីសារមន្ទីរជាតិឲ្យដឹងថា សារមន្ទីរកំពុងរៀបចំពង្រីកទីតាំងរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការជាក់ស្តែង និងស្របពេលដែលកម្ពុជាទទួលវត្ថុបុរាណពីក្រៅប្រទេសជាបន្តបន្ទាប់។ វត្ថុបុរាណដែលទទួលបានពីក្រៅប្រទេស ត្រូវបានចាត់ទុកថាជាដួងព្រលឹងរបស់ដូនតាខ្មែរ ដែលត្រូវបានលួចយកចេញពីកម្ពុជាក្នុងសម័យសង្រ្គាម និងក្នុងពេលកម្ពុជាមានចលាចលក្នុងប្រទេស។ លោក ហាន ណូយ រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕
បទសម្ភាសន៍ VOA៖ ការជួញដូរមនុស្សនៅតែស្ថិតក្នុងស្ថានភាពព្រួយបារម្ភខ្លាំងសម្រាប់កម្ពុជា - កុម្ភៈ 26, 2025 Video 26.02.2025 8:16
ការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជានិងពីប្រទេសកម្ពុជាទៅកាន់ប្រទេសនានា បាននិងកំពុងបន្តកើតមានឡើង បើទោះបីជារដ្ឋាភិបាលកម្ពុជាមានវិធានការផ្សេងៗក្នុងការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ក្តី។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា ការជួញដូរមនុស្សនៅកម្ពុជាមានការកើនឡើង ហើយកើតមានក្នុងរូបភាពនិងទម្រង់ច...
មន្រ្តីទូតបារាំងពិភាក្សាជាមួយប៉ូលិសកម្ពុជាជុំវិញការបាញ់សម្លាប់ លោក លិម គិមយ៉ា - កុម្ភៈ 26, 2025 Video 26.02.2025 3:45
កាលពីថ្ងៃចន្ទ មន្រ្តីទូតបារាំងបានជួបជាមួយអាជ្ញាធរខ្មែរ ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការស្វែងរកអ្នកនៅពីក្រោយនៃ ការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តខ្មែរ ដែលមានសញ្ជាតិបារាំង។ កញ្ញា មាស ដា រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖
កម្ពុជានិងអាមេរិកត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ - កុម្ភៈ 26, 2025 Video 25.02.2025 2:00
មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកលោក Ronald P. Clark កាលពីថ្ងៃចន្ទ បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ ដែលជាដំណើរទស្សនកិច្ចមួយត្រូវបានភាគីកម្ពុជាមើលឃើញថាដើម្បីកសាងទំនុកចិត្តនិងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ មន្រ្តីកម្ពុជានិងអាមេរិកបានពិភាក្សាគ្នាអំពីការធ្វើសមយុទ្ធរួមគ្នា ដែលខកខានធ្វើជិត ១០ ឆ្នាំមកហើយ។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕
អតីតសកម្មជនតំបន់បឹងកក់ប្តេជ្ញាតស៊ូដើម្បីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស - កុម្ភៈ 25, 2025 Video 25.02.2025 4:57
អ្នកស្រី ង៉ែត ឃុន វ័យ ៨៥ឆ្នាំ ត្រូវបានគេស្គាល់ថាជាជនរងគ្រោះម្នាក់ក្នុងជម្លោះដីធ្លីនៅតំបន់បឹងកក់ដែលកើតឡើងកាលពីជាង១០ឆ្នាំមកហើយ។ ជារឿយៗ គេឃើញអ្នកស្រី ង៉ែត ឃុន និងកូនស្រីពៅរបស់អ្នកស្រីតែងតែបង្ហាញមុខនៅខាងមុខតុលាការ និងទីតាំងដែលមានវិវាទដីធ្លីមួយចំនួនទៀត ដែលអ្នកស្រី ង៉ែត ឃុន អះអាងថាដើម្បីផ្តល់កម្លាំងចិត្តដល់ពលរដ្ឋរង គ្រោះឱ្យហ៊ានស្វែងរកយុត្តិ...
Ähnliche Podcasts
Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet