វីអូអេ

កម្ពុជា - វីអូអេ

News KM ↓ 50 episodes

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Be sure to visit the podcast's website and support the creator: khmer.voanews.com

Author

វីអូអេ

Category

News

Podcast website

khmer.voanews.com

Latest episode

Mar 3, 2025

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android almost 10M downloads · 4.8 rating iOS soon

Episodes

ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ អ្នកនាង ស៊ូ ហ្សូលីដា ឧបសគ្គជាមេរៀនដើម្បីពង្រឹងសមត្ថភាពនិងជោគជ័យ - មីនា 04, 2025 03.03.2025

ចំណេះដឹង ជំនាញ កិច្ចប្រឹងប្រែងនិងការងាររបស់អ្នកនាង ស៊ូ ហ្សូលីដា អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុន Prestige Consulting នៅក្នុងការកសាងនិងពង្រឹងសមត្ថភាពរបស់សហគ្រិនកម្ពុជា ជាពិសេសសហគ្រិនដែលជាស្ត្រី បានធ្វើឲ្យអ្នកនាងក្លាយជាស្ត្រីឆ្នើមខាងផ្នែកជំនួញដោយឈ្នះពានរង្វាន់របស់កម្មវិធីស្ត្រីនៃអនាគតសម្រាប់តំបន់អាស៊ីអាគ្នេយ៍ (Women of Future Awards)។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេ អ្នកនា...

បទសម្ភាសន៍ VOA៖ ប្រធាន​សមាគម​អាដហុក​សង្ឃឹម​ថា កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​អាមេរិក​ឡើងវិញ - មករា 29, 2025 29.01.2025

ការប្រកាស​បង្កក​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​ថ្មី​របស់​លោក ដូណាល់ ត្រាំ (Donald Trump) កំពុង​បង្ក​ជា​ក្តីបារម្ភ​និង​ផល​ប៉ះពាល់ដល់​បណ្តា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ក្នុង​នោះ​រួមមាន​ទាំង​ប្រទេស​កម្ពុជា​ផងដែរ ជា​ពិសេស​អង្គការ​សង្គម​ស៊ីវិល។ ទោះជា​យ៉ាងណាក្តី លោក នី សុខា ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា សហរដ្ឋអាមេរិក​អាច​នឹង​ផ្តល់​ជំនួយ​ដល់កម្ពុជា​ឡើង​វិញ ក្រ...

បទសម្ភាសន៍ VOA៖ កម្ពុជា​ពង្រឹង​អភិបាលកិច្ច​អ៊ីនធឺណិត​ដើម្បី​បង្កើន​ការ​ប្រើប្រាស់​និង​សុវត្ថិភាព - ធ្នូ 21, 2024 20.12.2024

ក្រុមមន្រ្តីពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតរបស់អង្គការសហប្រជាជាតិ លើកទី ១៩ ដែលផ្តោតលើប្រធានបទ «កសាងអនាគតពហុភាគីឌីជីថលរបស់យើង» នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ វេទិកាឆ្នាំនេះផ្តោតលើប្រធានបទជាច្រើន រួមមានការទាញយកភាពច្នៃប្រតិដ្ឋនិងតុល្យភាពហានិភ័យ ការលើកកម្ពស់សិទ្ធិមនុស្ស និងការរួមចំណែកឌីជីថលដល់សន្តិភាព ស្របពេលដែ...

តំណាង​ខ្មែរក្រោម​នៅ​អាមេរិក​ចង់ឃើញ​ប្រធានា​ធិតីថ្មី​គិតគូ​ដល់​​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច - កញ្ញា 17, 2024 16.09.2024

ទោះជា​គេ​មិនទាន់​ដឹងថា​បេក្ខជន​មកពី​គណបក្ស​ណា​ដែល​ជាប់​ជា​ប្រធានាធិបតី​ថ្មី​របស់ សហរដ្ឋ​អាមេរិក​ តែ​មេដឹកនាំ​ខ្មែរក្រោម​នៅ​សហរដ្ឋ​អាមេរិក​បាន​ស្នើសុំ​ថា​ប្រធានាធិបតី​ថ្មីគួរ​មាន​គោល​នយោបាយ​រឿង​សិទ្ធិ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ រួមទាំង​ខ្មែរ​កម្ពុជា​ក្រោម​ផង​ដែរ ដែល​កំពុង​រងការ​ធ្វើទុក្ខ​បុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម​លើ​សិទ្ធសេរីភាព​នៅ​ទីនោះ។ លោក សុខ ខេមរា នៃ វីអូអេ​បាន​ជួប​សម្ភាសន៍​លោក​ ប្រាក់ សេរីវុ...

បទសម្ភាសន៍​VOA៖ អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​អាមេរិកាំង ចាត់​ទុក​ខ្លួន​ឯង​​សំណាង​ជាង​គេ - កញ្ញា 04, 2024 03.09.2024

នៅ​ឆ្នាំ​នេះ​គឺ​ជា​ខួប​លើក​ទី​៤៥​ដែល​ពលរដ្ឋ​កម្ពុជា​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​មាតុភូមិ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​នៅ​ដើម​ឆ្នាំ​១៩៧៩។ ក្នុង​ឆ្នាំ​នេះ​ វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នឹង​សម្ភាស​អតីត​ជនភៀសខ្លួន​ខ្មែរ​ជាច្រើន​ដែល​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ឲ្យ​ពួកគេ​បង្ហាញ​ពី​ដំណើរ​ជីវិត​ដែល​នៅ​ឆ្ងាយ​ពី​មាតុភូមិ។ ជន​ភៀស​ខ្លួន​ម្នាក់​គឺ​លោក ចាប គង់ បាន​ចាត់​ទុក​ខ្លួន​ឯងថា​មាន​សំណាង​ជាង​គ...

បទសម្ភាសន៍ VOA៖ បាតុករ​នៅ​កូរ៉េខាងត្បូង​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ដកខ្លួនចេញ​ពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ - សីហា 14, 2024 13.08.2024

បាតុករខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ជាច្រើននាក់ បានធ្វើមហាបាតុកម្ម កាលពី​ថ្ងៃទី១១​ខែសីហា​ឆ្នាំ២០២៤​ នៅ​ទីក្រុង​សេអ៊ូល ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដកខ្លួន​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួមគ្នា​ជាមួយ​នឹង ឡាវ និង​វៀតណាម​ដោយសារ​មាន​ការបារម្ភ​ពី​ការបាត់បង់​អធិបតេយ្យ​ជាតិ។ ពួកគេ​ស្នើឲ្យ​រដ្ឋាភិបាល​ប្រឹងប្រែង​រក ធនធាន​មក​អភិវឌ្ឍន៍​ដោយខ្លួន​ឯង​ជាជាង​ពឹងផ្អែក​លើ​ប្រទេស​វៀតណាម។ លោក ម៉ែន​ គឹមសេង នៃវីអូអេ​ប...

បទសម្ភាសន៍ VOA៖ អ្នកផ្សាយព័ត៌មានជើងចាស់​របស់​សំឡេងសហរដ្ឋ​អាមេរិក​ចូល​និវត្តន៍​ក្រោយ​ធ្វើការ​បាន​៣៨​ឆ្នាំ - មិថុនា 29, 2024 28.06.2024

លោក​ ឈឹម​ សុមេធ ​អ្នក​ផ្សាយ​ព័ត៌មាន​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ចូល​និវត្តន៍​នៅ​ដំណាច់​ខែ​មិថុនា​នេះ​បន្ទាប់​ពី​ប​ម្រើការ​ផ្សាយ​ចំនួន​៣៨​ឆ្នាំ។​ លោក​បាន​កាន់​កម្មវិធី​ជាច្រើន​ដូច​ជា​ដំណឹង​អន្តរជាតិ​ កម្មវិធី​ប្រវត្តិសាស្ត្រ​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ​និង​កម្មវិធី​វប្បធម៌​ជាដើម។ លោក​ ម៉ែន គឹមសេង​ នៃ​វីអូអេ​បាន​សម្ភាស​លោក​សុមេធ ​អំពី​បទពិសោធ​ការងារ​ក្នុង​រយៈ​ពេល​ជិត​៤០​ឆ្នាំ​ក្នុង​នាម​ជា​អ្នកផ្សព្វផ្...

បទសម្ភាសន៍៖ លោក ​សម រង្ស៉ីថាមេដឹកនាំ​កម្ពុជា​ធ្វើឲ្យ​បាត់​​អព្យាក្រឹត្យភាព​ខ្លួន​ ដោយ​ឥទ្ធិពលចិន - មិថុនា 29, 2024 28.06.2024

លោក សម រង្ស៉ី ​មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ និង​ជា​ប្រធាន​ស្តី​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា មេដឹកនាំ​កម្ពុជា​ធ្វើឲ្យ​បាត់បង់​អព្យាក្រឹត្យ​ដោយសារ​ពឹងផ្អែក​លើចិន​ខ្លាំង​ពេក​ ហើយ​ថា​ទស្សនកិច្ច​របស់​លោក​ រដ្ឋមន្ត្រី ​ការពារ​ប្រទេស​អាមេរិក​ទៅ​កម្ពុជា​មិនបាន​ទទួល​ផល​អ្វី​នោះ​ទេ​ដោយសារ​ថា​ឥទ្ធពល​ចិន​គ្រប​ដណ្តប់​ខ្លាំង​ពេក​នៅ​កម្ពុជា​ដែល​មិនអាច​ឲ្យមាន​ការ​ផ្លាស់ប្ត...

Hello VOA៖ កម្មករ​វិស័យ​កាត់ដេរកម្ពុជា​​ជំពាក់​ធនាគារ​កាន់តែ​ច្រើន​អំឡុង​ការ​រាតត្បាតនៃ​​ជំងឺ​កូវីដ​១៩ - វិច្ឆិកា 23, 2023 23.11.2023

លោក​ ឃុន ថារ៉ូ មន្ត្រី​កម្មវិធី​ការងារនៃមជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ និងសិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ថ្លែង​ថា រដ្ឋាភិបាល​គួរ​ដាក់​ចេញ​គោល​នយោយ​សម្រួល​ដល់​ការ​បង់​សង​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​សម្រាលបន្ទុក​នៃការ​ជំពាក់​បំណុល​នេះ។

Hello ​VOA ​ស្ត្រី​និង​ភាពជាអ្នកដឹកនាំ​៖ ​ពីគ្រួសារក្រលំបាកលោកស្រី រី ថានី​ បានសម្រេចក្តីស្រមៃដើម្បីគ្រួសារ​និងសហគមន៍​សិប្បកម្មតំណាងវប្បធម៌ - តុលា 03, 2023 02.10.2023

ជីវ​ភាព​គ្រួសារ​ក្រ​លំបាក​បាន​ជំរុញ​ឱ្យ​លោក​ស្រី ​រី ​ថានី ​ក្លាហាន​បង្កើត​ក្តី​ស្រមៃ​ របស់​ខ្លួន​តាំង​ពី​វ័យ​កុមារ ​ដើម្បី​ជម្នះ​ភាព​ក្រី​ក្រ​លំបាក។​ ក្តី​ស្រមៃ​នេះ​ ជាមួយ​នឹង​ការ​ខិតខំ​សិក្សា​រៀនសូត្រ​និង​ភាព​ធន់​នឹង​ឧបសគ្គ​បាន​ធ្វើ​ឱ្យ​លោក​ស្រី​ក្លាយ​ជា​ស្ថាបនិក​ និង​នាយិកា​សិប្បកម្ម​នរា​ ដែល​បាន​ជួយ​លើក​ស្ទួយ​ស្នា​ដៃ​ផលិត​ផល​ក្នុង​ស្រុក​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​លើ​ឆាក​អន្តរ​ជាតិ ​និង​ជួយ​កាត់​បន...

Hello VOA៖ វិបត្តិ​សេដ្ឋកិច្ច​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ​ចំណាកស្រុក​ទៅក្រៅ​ប្រទេស​បន្ថែម​​​ទៀត​ - សីហា 25, 2023 24.08.2023

ក្នុង​ពេល​បច្ចុប្បន្ន​ ​តម្លៃ​ទំនិញ​សំខាន់ៗ​ស្ទើរ​គ្រប់​ប្រភេទ​ដូចជា​សាំង និង​អង្ករ​ជាដើម​ ឡើង​ថ្លៃ​ជា​បន្តបន្ទាប់។ រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​ដែល​ជា​ទីពឹង​របស់​ប្រជាពលរដ្ឋ​ពេញ​កម្លាំង​ការងារ​ ក៏​ត្រូវ​បាន​បិទ និង​ព្យួរ ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​រង​នូវវិបត្តិ។​ លោក​ មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA...

Hello VOA៖ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​គោល​នយោបាយ​​​​ការពារ​ពលករ​ចំណាក​ស្រុក - កក្កដា 28, 2023 28.07.2023

កម្ពុជា​ទើប​បាន​បញ្ចប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​កាលពី​ថ្ងៃទី ២៣​ ខែកក្កដា​នេះ។ នៅ​ចុងខែ​សីហា​ខាងមុខ​ ប្រសិនបើ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ណាមួយ​ទេ នោះ​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ត្រូវ​បាន​បង្កើត​ឡើង។ លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ ​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ​រដ្ឋាភិបាល​អាណត្ត...

បទសន្ទនា VOA អំពី​ការ​បោះឆ្នោតនៅ​កម្ពុជា៖ ថ្នាក់​ដឹកនាំ​ចិន​អបអរ និង​​បង្ហាញ​ការ​​គាំទ្រ​​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះឆ្នោត​ - កក្កដា 26, 2023 25.07.2023

ក្រោយ​លទ្ធផល​ក្រៅ​ផ្លូវការ​បឋមៗ​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ឈ្នះ​ការ​បោះឆ្នោតជាតិ​កាល​ពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ ដោយគ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​នោះ​ ឮ​ ថ្នាក់ដឹកនាំ​កំពូលៗរបស់​ចិន​បានផ្ញើ​សារអបអរ និង​បង្ហាញ​ការគាំទ្រ​ចំពោះ​ជ័យជម្នះ​គណបក្ស​គ្រប់គ្រង​ប្រទេស។ លោក សុខ ​ខេមរា នៃ​វីអូអេ ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន និង​ អ្នកនាង​កាន់ វិច្ឆិកា ​ពី​រា...

បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ មជ្ឈដ្ឋាន​អន្តរជាតិនិង​​តំបន់ រិះគន់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ថា​មិន​សេរី​និង​យុត្តិធម៌ - កក្កដា 25, 2023 24.07.2023

ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែលបាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២៣​ ដោយមិន​មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​ ក្រុម​សមាជិក​សភាអាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស និង​មជ្ឈដ្ឋានអន្តរជាតិ​ និងក្នុង​តំបន់បាន​រិះ​គន់​ការ​បោះឆ្នោត​នៅ​កម្ពុជា ថា​ ជាការ​បោះឆ្នោត​ដែលមិន​មាន​ភាព​សេរី និង​យុត្តិធម៌។ លោក ​សុខ ខេមរា នៃ​វីអូអេ ពី​រដ្ឋធានី​ វ៉ាស៊ីនតោន ​និង ​អ្នកនាង ​កាន់ វិច្ឆិកា​ នៃ​វីអូអេ​ពី...

បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖ ​ការវិវត្ត​នៃលទ្ធផល​បោះឆ្នោត ​និងការ​វិវត្តនានា​ជុំវិញការ​បោះ​ឆ្នោត​នៅ​កម្ពុជា - កក្កដា 25, 2023 24.07.2023

កាលពីថ្ងៃ​អាទិត្យ​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែលមាន​គណបក្ស​ចំនួន ​១៨​ចូល រួម​ តែ​អវត្តមាន​គណបក្ស​ជំទាស់​ដ៏មាន​សក្តានុពល។ បើតាម​លទ្ធផល​ក្រៅផ្លូវការ​បឋមៗ​ បាន​បង្ហាញ​ឲ្យដឹងថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះការ​បោះឆ្នោត​ភ្លូកទឹក​ភ្លូកដី ។ តទៅ​នេះសូម​ស្តាប់​បទសន្ទនា​រវាង​លោក​ សុខ ខេមរា ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​និង​លោក​ ស៊ុន ណារិន ​ពី​រាជធានី​ភ្នំពេញ​ដូចតទៅ៖

បទសន្ទនា VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ លទ្ធផល​និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត - កក្កដា 24, 2023 23.07.2023

ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​ដោយ​មាន​ការ​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​បឋម​ក្រៅ​ផ្លូវការ​ដំបូងៗ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន បាន​ឈ្នះ​ដោយ​សំឡេង​គាំទ្រ​ច្រើន​លើសលុប។ លោក ​សុខ ខេមរា​ នៃ ​វីអូអេ​ ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ លោក ស៊ុន ណារិន​ ពី​រាជធានី​ភ្នំពេញ​ ជូន​កិច្ច​សន្ទនា​អំពី​រឿងនេះ​ដូច​តទៅ៖

បទ​សន្ទនា​​ VOA ៖ លោក ​ហ៊ុន ម៉ាណែត ​ទៅ​បោះឆ្នោត​ក្នុងនាម​ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្រ្តី​តែ​មិន​ទាន់​បើក ចំហ​ការ​ផ្តល់​សម្ភាសន៍ - កក្កដា 24, 2023 23.07.2023

នៅ​ថ្ងៃ​ទី២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិ​ទី៧​ ដោយ​មិន​មាន​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ចូលរួម។ អ្នកនាង​ កាន់ វិច្ឆិកា ​នៃ​វីអូអេ​បាន​ទៅ​យក​ព័ត៌មាន​នៅ​ការិយាល័យ​បោះឆ្នោត​ដែល​លោក ​ហ៊ុន ម៉ាណែត ​បេក្ខភាព​អនាគត​នាយករដ្ឋមន្រ្តី​បាន​ទៅ​បោះ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ​ក្នុង​សង្កាត់​បឹងកក់១ ​ខណ្ឌ​ទួលគោក។ សូម​ស្តាប់​កិច្ច​សន្ទនា​រវាង ​លោក សុខ ខេមរា​ នៃ​...

បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ បក្ស​កាន់​អំណាច​ឈ្នះ​នាំមុខ​ និង​ អ្នក​បោះឆ្នោត​ជាង​៨លាន ​ចេញ​ទៅ​បោះឆ្នោត - កក្កដា 24, 2023 23.07.2023

លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រៅ​ផ្លូវការ​បឋមៗ​ត្រូវ​គណបក្ស​កាន់​អំណាច​ប្រកាស​ឲ្យ​ដឹង​ថា​ឈ្នះ​នាំមុខ​ដាច់​គណបក្ស​ចំនួន​១៧ទៀត​ ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣​ ខែក្កដា​ ឆ្នាំ​២០២៣ ដែល​គ្មាន​គណបក្ស​ជំទាស់​ចម្បង​ចូលរួម។ លោក​ ស៊ុន ណារិន ​អ្នកយកព័ត៌មាន​វីអូអេ បាន​ចុះ​យក​ព័ត៌មាន​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ​ជូន​កិច្ច​សន្ទនា ​ជាមួយ​លោក ​សុខ ខេមរា ​នៃ​វីអូអេ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន...

បទសម្ភាសន៍ VOA៖ លោក​ សម រង្ស៉ី​ ថា​ សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​គ្មាន​បក្ស ប្រឆាំង​ជា​ចម្បង​ចូលរួម - កក្កដា 23, 2023 23.07.2023

ភ្លាមៗ​ក្រោយ​ការ​បោះឆ្នោត​ដែល​បង្ហាញ​លទ្ធផល​បឋមៗ​ក្រៅផ្លូវការ​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ឈ្នះ​សំឡេង​លើស​លុប​ មេដឹកនាំ​ក្រុម​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺ​លោក​ សម រង្ស៉ី ​បាន​អះអាង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ ដែល​គ្មាន​គណបក្ស​ជំទាស់​ដ៏​សំខាន់​ចូលរួម​នោះ​ នឹង​គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ទេ ហើយ​លោក​បន្ត​ថា​ ផែនការ​ផ្ទេរ​អំណាច​របស់​ល...

បទសម្ភាសន៍ VOA៖ គណបក្ស​ភ្លើងទៀន​ថា​អវត្តមាន​របស់​ខ្លួន​នឹង​ធ្វើ​ឱ្យ​ម្ចាស់​សន្លឹក​ឆ្នោត​បាត់​​ទំនុក​ចិត្ត - កក្កដា 20, 2023 20.07.2023

នៅខែ​កក្កដា​ ឆ្នាំ​២០២៣​ អ្នកយក​ព័ត៌មាន​ឱ្យ​សំឡេង​សហរដ្ឋអាមេរិក​ (វីអូអេ) បាន​ជួប ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន ​លោក​ គីមសួរ ភិរិទ្ធ​ អំពី​អវត្តមាន​គណបក្ស​ជំទាស់​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ​២០២៣។ ក្នុង​បទសម្ភាសន៍​ ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​កណ្តាល​នៃ​គណបក្ស​ភ្លើងទៀន ក្នុង​ទីក្រុង​ភ្នំពេញ​ លោក​ គីម សួរភិរិទ្ធ​ អះអាង​ថា​ ការបោះឆ្នោត​លើក​នេះ​បង្ហាញ​ឱ្យ​ឃើញ...

លោក ​ញឹក​ ប៊ុន​ឆៃ​៖ វិស័យ​អប់រំ ​សុខា​ភិបាល ​សេដ្ឋកិច្ច​ ជា​គោល​នយោ​បាយ​អាទិភាព - កក្កដា 14, 2023 14.07.2023

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៧​នេះ​ គណ​បក្ស​កម្ពុជា​ និយម​បាន​ចូល​រួម​ជីវ​ភាព​នយោបាយ​ជា​មួយ​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ ដើម្បី​ពង្រឹង​សន្ទុះ​កម្លាំង​អ្នក​គាំ​ទ្រ​។ អ្នក​ស្រី ​ធីតា​ វីន ​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជា​មួយ​លោក ​ញឹក ​ប៊ុន​ឆៃ​ ប្រធាន​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ ​និង​លោក​ យ៉ែម​ បុញ្ញ​ឬទ្ធិ ​អនុ​ប្រធាន​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ ​ស្តី​អំពី​ជុំ​វិញ​ដំណើរ​ការ​បោះ​...

បទសម្ភាសន៍ VOA៖​ គណបក្ស​កាន់​អំណាច​ការពារ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ ដែល​គ្មាន​គណបក្ស​ជំទាស់​ចូលរួម - កក្កដា 12, 2023 12.07.2023

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ)ដែលធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០២៣​ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នាទី​ក្រុងភ្នំពេញ​ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​ សុខ ឥសាន បាន​ថ្លែង​អំពី​ភាព​ត្រឹមត្រូវ​ ពាក់​ព័ន្ធ​នឹង​ដំណើរការ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​ និង​បញ្ហា​មួយចំនួន​ទៀត​ ទាក់​ទិន​នឹង​អវត្តមាន​គណបក្ស​ភ្លើងទៀន​ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ ដែល​...

បទ​សម្ភាសន៍៖ កង្វះ​ការ​ប្រកួត​នយោបាយ​ពិត​ប្រាកដ​ ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្មារតី​ប្រកួតប្រជែង​របស់​ពលរដ្ឋ​ខ្មែរ​​ - មិថុនា 28, 2023 27.06.2023

អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា លើក​ឡើង​ថា​ ការខ្វះ​ការ​ប្រកួត​ប្រជែង​ខាង​នយោបាយ​ដោយ​ត្រឹមត្រូវ នឹង​មាន​ផល​ប៉ះពាល់​«‍មិន​ខាន ទោះ​តិច​ក្តី​ច្រើន​ក្តី ទៅ​តាម​លទ្ធភាព​និង​កម្រិត​នៃ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​យើង»។ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​ថ្លែងក្នុងបទ​សម្ភាសន៍ក្នុង​កម្មវិធី«វិជ្ជាជីវៈ​សារព័ត៌មាន​សំខាន់»កាល​ពី​ថ្ងៃ​ចន្ទ...

Hello VOA៖ សកម្មជន​ថា «ខ្ញុំ​មិន​ដែល​បារម្ភ​ទេ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ចង់​ជាប់​គុក​ទេ» - មិថុនា 09, 2023 08.06.2023

លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ អះអាង​ថា ​រូប​លោក​ផ្ទាល់​ក្នុង​នាម​ជា​សកម្មជន ត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា ដើម្បី​ធានា​ថា​អ្វី​ដែល​ពួកគេ​តវ៉ា​ទាមទារ គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់។ ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA សកម្មជន​រូបនេះ​បាន​លើកឡើង​បន្ថែម​ថា ​ខណៈ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​តស៊ូ​មតិ​និង​តវ៉ា​ជា​សាធារណៈ​នៅ​កម្ពុជា​កំពុង​បន្ត​កើត​មាន​ឡើង​ ជាពិសេស​មុន...

បទ​សម្ភាសន៍ VOA៖ ភរិយាលោក ញិល ភាព អះ​អាង​ពីភាព​ស្អាត​ស្អំ​របស់​ស្វាមី និង​ថា​ការ​ចោទ​ប្រកាន់​មិន​សម​ហេតុ​ផល - ឧសភា 23, 2023 23.05.2023

កាល​ពី​សប្តាហ៍​មុន លោក ថេង សាវឿន ប្រធាន​សមាគមសម្ព័ន្ធសហគមន៍​កសិករកម្ពុជា​(CCFC) និង​សហការី​របស់​លោក​២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្រប​សម្រួល​សហគមន៍ និង​លោក ញិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ត្រូវ​បាន​សមត្ថកិច្ចខេត្ត​ក្រចេះឃាត់ខ្លួន។ ពួកគេ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់» និង​ញុះញង់។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​លោក​ហាន ណូយ​ នៃវីអូអេ អ្នកស្រី ម៉ែន រ៉ន អាយុ​៤៨ឆ្នាំ ភរិយា​របស់​លោក ញិល ភាព បា...

Listen to the កម្ពុជា - វីអូអេ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.