វីអូអេ

កម្ពុជា - វីអូអេ

News KM ↓ 50 episodes

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Be sure to visit the podcast's website and support the creator: khmer.voanews.com

Author

វីអូអេ

Category

News

Podcast website

khmer.voanews.com

Latest episode

Mar 3, 2025

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android almost 10M downloads · 4.8 rating iOS soon

Episodes

បទសម្ភាសន៍ VOA៖ ម្តាយ​ទទូច​ឱ្យ​ដោះលែង​កូនប្រុស​ជា​សហការី​របស់​លោក ថេង សាវឿន ដែល​រង​បទ​ចោទ​«រួម​គំនិត​ក្បត់» - ឧសភា 23, 2023 23.05.2023

កាលពី​សប្តាហ៍​មុន លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​សហការី​របស់​លោក​២នាក់ គឺ​លោក ថាន់ ហាច មន្ត្រី​សម្រប​សម្រួល​សហគមន៍ និង​លោក ញិល ភាព មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ​ឃាត់ខ្លួន។ ពួកគេ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់» និង​ញុះញង់។ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​លោក ហាន ណូយ នៅខេត្តរតនគិរី​ អ្នកស្រី មី លុន អាយុ​៥២​ឆ្នាំ ដែល​ត្រូវ​ជា...

Hello VOA៖ សហជីព​បន្ត​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ ពេល​រោង​ចក្រ​បិទ​ទ្វារ - ឧសភា 12, 2023 11.05.2023

កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ​រោងចក្រនៅ​កម្ពុជា​ជាង​ ៧០​ បាន​ព្យួរ​ការងារ​កម្មករ​ជាង​ ៣​ ម៉ឺន​នាក់ ដោយ​លោក​ថា​សភាពការណ៍​សេដ្ឋកិច្ច​ពិភព​លោក​មិន​ល្អ។ នៅ​ក្នុង​កម្មវិធី Hello VOA អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ការពារ​ផល​ប្រយោជន៍​សម្រាប់​កម្មករ ប្រសិន​បើ​រោង​ចក្រ​បិទ​ទ្វារ ហើយ​កម្មករ​បាត់​បង់​ការងារ៕ (ស៊ុន ណ...

Hello VOA៖ បរិយាកាស​នយោបាយ​បច្ចុប្បន្ន​មិន​ប្រសើរ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ខាងមុខ - មេសា 18, 2023 17.04.2023

កញ្ញា​ លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​ បាន​លើកឡើង​ថា​ បើ​សិន​ការប្រើប្រាស់វិធានការ​ផ្លូវច្បាប់ ការ​ចាប់​គំរាម​កំហែង​នៅ​បន្ត​កើត​មាន​លើ​អ្នក​នយោបាយក្រុម​ប្រឆាំង ខណៈ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅតែ​មិន​ស្រាកស្រាន្ត​ទេ នោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ការ​បោះឆ្នោត​ ដែល​នឹង​មកដល់​ក្នុង​រយៈពេល​ដ៏​ខ្លី ខាងមុខ។​ កញ្ញា​បាន​បញ្ជាក់​បន្ថែម​ថា ​លំហ​សេរីភាព​របស់​របស់ពលរដ...

បទសម្ភាសន៍៖ គ្រូរបាំ​និង​អ្នក​ច្នៃ​របាំ​ខ្មែរ​ម្នាក់​រាំ​នៅ​ក្នុង​សារមន្ទីរ​សិល្បៈ​ធំ​បំផុត​នៅ​អាមេរិក​ ​សង្ឃឹម​ថា​នឹង​ទទួល​កម្មសិទ្ធ​រូប​ចម្លាក់​អាទិទេព​មក​វិញ - មីនា 18, 2023 17.03.2023

អ្នក​ស្រី​ សុភីលីន​ ជាម សាភីរ៉ូ​ (Sophiline Cheam-Shapiro) ជាគ្រូ​របាំ​និង​អ្នក​ច្នៃ​របាំ​បុរាណ​និង​ទំនើប​ខ្មែរ​ម្នាក់។ អ្នក​ស្រី​ត្រូវ​បាន​អញ្ជើញ​មក​បុរី​ New York (​ញូវយ៉ក)​ថ្មីៗនេះ ដើម្បីចូល​រួម​ក្នុង​ការ​កិច្ច​ពិភាក្សា​និង​សម្ភោធ Podcast Dynamite Doug ស្តីអំពី​លោក Doughlas Latchford អ្នក​ជំនួញ​ជនជាតិ​អង់គ្លេស​ដែល​បាន​លួចជួញ​ដូរ​រូបចម្លាក់​បុរាណ​ខ្មែរជាច្រើន។ ​រូប​ចម្លាក់​ប្រហែល​៣០ ក្នុង​ចំណោមន...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង Code For Girls ជំរុញ​ឱ្យ​សិស្ស​ស្រីរៀន​សរសេរកូដ​កុំព្យូទ័រ​ការ - កុម្ភៈ 14, 2023 13.02.2023

សរសេរ​កូដ​ គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា STEM ដែល​សំដៅ​លើ​មុខជំនាញ​ផ្នែក ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។ ការ​សរសេរ​កូដកុំព្យូទ័រ​នេះ​ គឺជាមេរៀន​ថ្មី​នៅ​កម្ពុជា ជាពិសេស​សម្រាប់​ក្មេងស្រី។ បច្ចុប្បន្ន​នៅ​កម្ពុជា គេ​ឃើញមាន​យុវជន​មួយ​ក្រុម​បាន​រួមគ្នា​បង្កើត​ក្លឹប​សរសេរ​កូដ​មួយឈ្មោះថា Code for Girls ដើម្បី​បង្រៀន​ដល់​យុវតី​ឱ្យ​ចេះ​សរសេរ​កូដ ​និង​បង្កើត​កម្មវិធី​នានាក្នុងវិស័យ...

Hello VOA៖ ការ​ត្រៀម​ខ្លួន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ» - ធ្នូ 09, 2022 08.12.2022

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ អ្នកស្រី ប្រុក វ៉ាន្នី ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​ថ្លែង​ថា​ អ្នកស្រី​បារម្ភ​អំពី​ជម្លោះ​នយោបាយ​កើត​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ ធ្នូ ២០២២)

បទ​សម្ភាសន៍៖ អ្នក​ជំនាញ​ថា​កម្ពុជា​ត្រូវការ​ឯករាជ្យភាព​តុលាការ​ដើម្បី​ដោះស្រាយ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​​ - ធ្នូ 03, 2022 02.12.2022

អ្នក​ជំនាញ​ខាង​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា លើក​ឡើង​ថា​ ការ​ដោះស្រាយ​បញ្ហា​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ទាមទារឱ្យ​មាន​តុលាការ​និង​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ឯករាជ្យ​ហើយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌ ដោយ​មិន​ពុករលួយ​ឬ​បក្សពួកនិយម។ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​ថ្លែង​បែប​នេះ​ក្នុងបទ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី«វិជ្ជាជីវៈ​សារព័ត៌ម...

Hello VOA៖ ​​​​​​ពលករ​ចំណាក​ស្រុកខ្មែរភាគ​ច្រើន​​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដោយសារ​​បរិយាកាស​រស់នៅ និង​សម្ពាធ​ការងារ - វិច្ឆិកា 25, 2022 24.11.2022

ពលករ​កម្ពុជា​យ៉ាងហោចណាស់​ជាង​មួយ​លាន​នាក់​ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស។ ពលករ​ចំណាក​ស្រុក​ខ្មែរ​ភាគ​ច្រើន​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម​សំណង់​អ្នក​បម្រើ​តាម​ផ្ទះ​សេវាកម្ម​ឧស្សាហ​កម្ម​ផលិតកម្ម​ និង​ចិញ្ចឹម​សត្វ។​ ពួក​គេ​ភាគ​ច្រើន​ទទួល​បាន​ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់ ​ហើយ​ជាប់​បំណុល​ធនាគារ។​ លោក​ ប៉ាល់ ចំរើន អ្នកស្រាវជ្រាវ​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ​ថ្លែង​ក្នុង​កម្មវិធី He...

កិច្ច​សន្ទនា VOA៖ សង្ខេប​ថ្ងៃ​ទី​២​នៃ​កិច្ច​ប្រជុំ​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ - វិច្ឆិកា 12, 2022 12.11.2022

កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​ដែល​ចាប់​ផ្តើម​ជាផ្លូវការ​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ​កិច្ច​ប្រជុំ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​មេ​ដឹកនាំ​ពិភព​លោក ​ក្នុង​នោះ​ក៏​មាន​ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden ​ផងដែរ។ លោក​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍។​ ត​ទៅ​នេះ ​សូម​ស្តាប់​កិច្ច​សន្ទនា​រវាងអ្នកនាង ​កាន់ វិច្ឆិកា...

កិច្ច​សន្ទនា VOA៖ ប្រធានាធិបតី​អាមេរិក​និង​មេ​ដឹកនាំ​អាស៊ាន​ជួប​ប្រជុំ​គ្នា​នៅ​កម្ពុជា​លើ​បញ្ហា​ប្រឈម​បន្ទាន់ៗ​ - វិច្ឆិកា 12, 2022 12.11.2022

លោក​ Joe Biden (ចូ បៃដិន) ​ប្រធានាធិបតី​អាមេរិក​បាន​ធ្វើ​ដំណើរមក​ដល់​កម្ពុជា​ ហើយ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ ដូច​មេ​ដឹក​នាំ​ពិភព​លោក​ផ្សេង​ទៀត​ និង​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ។ កិច្ច​ប្រជុំ​ទាំងនេះ​រំពឹង​ថា ​នឹង​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ និង​សាកល។ ​លោក​ សុខ ខេមរា​ នៃ​វីអូអេ​ដែល​កំពុង​ចុះ​យក​ព័ត៌មាន​ផ្ទាល់​នៅ​ក្នុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និ...

បទសម្ភាសន៍ VOA៖ លោក ​សម រង្ស៊ី ​ទទូច​ឱ្យ​លោកBiden ​នាំ​យក​លទ្ធិប្រជាធិបតេយ្យ​ត្រឡប់​មក​កម្ពុជា​ - វិច្ឆិកា 12, 2022 12.11.2022

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden ​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃសៅរ៍​នេះ។ ក្នុង​នោះ​ដែរ​ក៏​នឹង​លោក​ប្រធានាធិបតី​ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នឹង​លោក​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​ប្តូរវេន​សមាគម​អាស៊ាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក។​ លោក​សម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោ...

បទសម្ភាសន៍​ VOA៖ អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ខេត្ត​បាត់​ដំបង​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ - សីហា 20, 2022 19.08.2022

រយៈពេល​ជិត​ ៥ ឆ្នាំ​ហើយ​ដែល​លោក ជា ជីវ ​អតីត​ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ត្រូវ​បាន​កាត់​ផ្តាច់​សិទ្ធិ​នយោបាយ​ ក្រោយ​តុលាការ​កំពូល​បានរំលាយ​គណបក្ស​នេះ។ ទោះជា​យ៉ាងណា លោក​បាន​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ ទោះ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញផ្នែក​នយោបាយ​ក៏​ដោយ។ ប៉ុន្តែ​ពេល​នេះ លោក​បាន​សម្រេចចាក​ចេញ​ទៅ​ក្រៅ​ប្រទេស ហើយ​បាន​សុំសិទ្ធិ​ជ្រក​កោន​នយោបាយ ដោយសារ​ក្តី​បារម្ភ​អំ...

បទសម្ភាសន៍​ VOA៖ វិនិយោគិន​អាមេរិក​ចង់​ឃើញ​ទំនាក់ទំនង​អាមេរិក-កម្ពុជា​ល្អប្រសើរ​ខាង​នយោបាយ​ - សីហា 13, 2022 12.08.2022

តំណាង​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំកម្ពុជា​ (AmCham Cambodia) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ជា​ផ្នែក​មួយ​នៃ​ក្រុម​ប្រតិភូ​សភា​ពាណិជ្ជកម្មអាមេរិក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ជួប​ជាមួយ​អ្នក​មុខ​អ្នក​ការ​អាមេរិកាំង និង​ឈ្វេង​យល់​បន្ថែម​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​អាមេរិក​ទាក់​ទង​នឹង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​និង​តំបន់​អាស៊ីអាគ្នេយ៍។ លោក សាយ...

បទ​សម្ភាសន៍៖​​ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចុងក្រោយ​បង្អស់ បម្រើ​ផល​ប្រយោជន៍​នយោបាយ​ច្រើន​ជាង​ប្រយោជន៍​ជាតិ - កក្កដា 28, 2022 27.07.2022

អ្នក​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា លើក​ឡើង​ថា​គោល​បំណង​នៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កម្ពុជា​លើក​ទី​១០ គឺ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​គណបក្ស​នយោបាយ ច្រើន​ជាង​បម្រើ​ផល​ប្រយោជន៍​ជាតិ​ទាំង​មូល។​ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​ថ្លែង​បែប​នេះ​ក្នុងបទ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី«វិជ្ជាជីវៈ​សារព័ត៌មាន​សំខាន់»ដែល​ជា​កម្មវិធី​ថ្មី​មួយ​របស់​វីអូអ...

បទ​សម្ភាសន៍ ​VOA៖ ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ ​និង​វិស័យ​សារព័ត៌មាន - មិថុនា 23, 2022 23.06.2022

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) លោក អ៊ិត សូធឿត ថ្លែង​ថា ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​មាន​សារៈសំខាន់​សម្រាប់​ប្រជា​ពលរដ្ឋជាពិសេស​អ្នក​សារ​ព័ត៌មាន​ក្នុង​ការ​ទទួល​បានព័ត៌មាន​ ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​បែប​ស៊ី​ជម្រៅស្តី​ពី​ដំណើរ​ការ​អភិវឌ្ឍ និង​អភិបាល​កិច្ច​នៅ​ក្នុង​សង្គម។ តទៅ​នេះ​សូម​ស្តាប់​កិច្ច​សម្ភាសន៍​រវាង​លោក ណឹម សុភ័ក្រ្...

បទ​សម្ភាសន៍ VOA៖ ទាំង​GSP និង​EBA «មាន​លក្ខណៈ​ផុយ​ស្រួយ​ដូចគ្នា»​ សម្រាប់​កម្ពុជា - មិថុនា 23, 2022 22.06.2022

នៅ​ឆ្នាំ​២០២១​ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារអាមេរិក​ក្នុង​តម្លៃ​សរុបប្រមាណ ៨,៧​ពាន់​លាន​ដុល្លារ​ ហើយ​នៅត្រី​មាស​ទី​១​នៃ​ឆ្នាំ​២០២២​នេះ ​ការ​នាំ​ចេញ​កើន​ប្រមាណ​៥០​ភាគរយ ​បើធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។ ​នេះ​បើ​យោង​តាម​ស្ថិតិរបស់​សហរដ្ឋ​អាមេរិក។​ ទោះ​ជា​យ៉ាង​ណា​ ​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP (Generalized System of Preferences) នៅ​មិន​ទាន់​អ...

Hello VOA៖ តើ​គេ​អាច​រំពឹង​អ្វី​បាន​ខ្លះ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ៥ ​មិថុនា ​២០២២? - មិថុនា 03, 2022 02.06.2022

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់លើក​ទី៥​ នៅ​ថ្ងៃទី០៥​ ខែ​មិថុនា ឆ្នាំ​២០២២​ចុង​សប្ដាហ៍​នេះ។ ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ប្រចាំ​ខែ ក្រោម​មូលបទ​«វេទិកា​អាស៊ាន» ដែល​ត្រូវ​បានចាក់​ផ្សាយ​តាម​រលក​ធាតុ​អាកាសកាល​ពីថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ២០២២ កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ បាន​លើក​ឡើង​ថា​ ទោះបី​ភាព​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​នេះ​...

បទ​សម្ភាសន៍ VOA៖ គ.ជ.ប.​ថា បរិយាកាស​ឃោសនា​បោះឆ្នោត​ល្អ​ជាង​កាលពី​ឆ្នាំ​២០១៧ - ឧសភា 26, 2022 26.05.2022

មន្ត្រី​ជាន់​ខ្ពស់​គ.ជ.ប.​វាយ​តម្លៃ​បរិយាកាស​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ឆ្នាំ​នេះថា​ល្អ​ប្រសើរ​ជាង​ការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០១៧​ ដោយ​មាន​ពាក្យ​បណ្តឹង​តិចតូច​ហើយ​មិន​មាន​អំពើ​ហិង្សា។ ​លោក​ សោម សូរីដា វាយ​តម្លៃ​ដូច​នេះ​នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ការិយាល័យ​ស្ថាប័ន​រៀបចំការ​បោះឆ្នោត​គ.ជ.ប.​កាលពី​ថ្ងៃ​ទី​២៣ ​ខែ​ឧសភា​ដែល​ជា​ថ្ងៃ​ទី​បី​នៃ​ការ​ចា...

បទ​សម្ភាសន៍ VOA៖ អ្នកស្រាវជ្រាវ​​អាមេរិកាំង​​ថា​ថ្ងៃ​ ២៣ តុលា ១៩៩១ គួរ​ត្រូវ​បាន​ចងចាំ​ក្នុង​ប្រតិទិន​​ជាតិ​របស់​កម្ពុជា - មេសា 30, 2022 29.04.2022

ថ្ងៃ​ទី​២៣​ ខែ​តុលា​ ធ្លាប់​ជា​ថ្ងៃ​បុណ្យ​ឈប់​សម្រាកជាតិ​មួយ​របស់​កម្ពុជា ប៉ុន្តែ​សព្វ​ថ្ងៃ​នេះលែង​មាន​នៅ​ក្នុង​ប្រតិទិន​ទៀត​ហើយ។ ថ្ងៃ​នេះ​រំឭក​ដល់​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​១៩៩១ ដែលបាន​ជួយ​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា និង​ត្រូវ​គេ​ចាត់​ទុក​ថាបាន​ជួយ​នាំ​មក​នូវ​សន្តិភាព ការ​អភិវឌ្ឍ និង​ប្រព័ន្ធនយោបាយ​ប្រជាធិបតេយ្យ​ ​សេរីពហុបក្ស​របស់​កម្ពុជា​បច្ចុប្បន្ន។ អ្នក​ស្រាវជ្រ...

បទ​សម្ភាសន៍ VOA៖ យុវជន​ខ្មែរ​នៅ​​​ក្រុង​សៀងហៃ​ថា​ស្ថានភាព​​បិទខ្ទប់​ដោយ​សារ​កូវីដ​បាន​ធូរ​ស្រាល​បន្តិច - មេសា 22, 2022 21.04.2022

ទីក្រុង​សៀងហៃ​ប្រទេស​ចិន ដែលមាន​ប្រជាជន​ជាង​២៦​លាន​នាក់ និង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​ពិភពលោក​ កំពុង​បន្ត​សិ្ថត​នៅ​ក្រោម​វិធានការ​បិទ​ខ្ទប់​ដ៏​តឹងរ៉ឹង​តាំង​ពី​ដើម​ខែ​មេសា​មក ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​វីរុសកូរ៉ូណា​បំប្លែង​ថ្មី​អូមីក្រុង។ ​វិធានការតឹងតែង​មិន​ធ្លាប់​មាន​នៅ​ទី​ក្រុងធំ​បំផុត​របស់​ចិន​នេះ​ បាន​នាំ​ឱ្យ​មានបញ្ហា​កង្វះ​ម្ហូបអាហារនិង​ការ​តវ៉ា​ពី​ប្រជាជន​ខ្លះ ក៏​ដូច​ជា​ប...

Hello VOA៖ «បន្ទាត់​ភាព​ក្រីក្រ និង​អត្រា​ភាពក្រីក្រ​ថ្មី​សម្រាប់​កម្ពុជា» - ធ្នូ 30, 2021 30.12.2021

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្រសួង​ផែនការ​បាន​ឲ្យ​ដឹង​ថា បន្ទាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​សា​ជា​ថ្មី ដែល​នាំ​ឲ្យ​អត្រាភាពក្រី​បាន​កើន​ឡើង​ដល់​ប្រមាណ ១៨% ដែល​ពី​មុន​រដ្ឋាភិបាល​អះអាង​ថា​មានក្រោម ១០%។

បទសម្ភាសន៍ VOA៖ លោក ​ចាប ញ៉ាលីវុធ​ រំឭក​ពី​ស្នាព្រះហស្ថ​និង​ការ​ដឹកនាំ​ប្រកប​ដោយ​មេត្តា​ករុណា​របស់​សម្តេច​ក្រុមព្រះ​ នរោត្តម រណឫទ្ធិ​ - ធ្នូ 01, 2021 01.12.2021

សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ បាន​យាង​ចូល​ទិវង្គត​កាលពី​ថ្ងៃទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ​នៅ​ប្រទេស​បារាំង​ក្នុង​ព្រះជន្មាយុ​៧៧​ព្រះវស្សា។ ព្រះអង្គ​មាន​ព្រះរាជ​តួនាទី​ជា​ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​១៩៩៧។ ព្រះអង្គ​ក៏​បាន​កាន់​តំណែង​ជា​ព្រះ​ប្រធាន​រដ្ឋសភា​ពី​ឆ្នាំ​១៩៩៨​ដល់​ឆ្នាំ​២០០៦។ លោក​ ចាប ញ៉ាលីវុធ ជា​ប...

បទសម្ភាសន៍ VOA៖ សហព័ន្ធ​ខ្មែរក្រោម​រិះគន់​អាជ្ញាធរ​វៀតណាម​រឿង​ចាប់ខ្លួន​សកម្មជន​ដោយសារ​សេរីភាព​បញ្ចេញ​មតិ - តុលា 16, 2021 15.10.2021

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ប្រតិកម្ម​នឹង​អាជ្ញាធរ​វៀតណាម ​ក្នុង​ខេត្ត​ព្រះត្រពាំង​ចំពោះ​ការ​ចាប់ខ្លួន​ លោក​ ថាច់ រ៉ីន អាយុ ​៦០ឆ្នាំ ​ជា​សកម្មជន​ខ្មែរក្រោម​ម្នាក់​ពី​បទ​បំពាន​នឹង​ច្បាប់។ តែ​លោក ​ទៀ ថេន​ ទីប្រឹក្សា​នៃ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ បាន​ថ្លែង​ថា អាជ្ញាធរ​វៀតណាម ​ក្នុង​ខេត្ត​ព្រះត្រពាំង​ដែល​ជា​ដែនដី​ខ្មែរ​គ្រប់គ្រង​ដោយ​វៀតណាម ធ្វើ​ការ​ចាប់ខ្លួន​ដោយសារ​សកម្មភាព​តស៊ូមតិ​ដូច្នេះ​គឺ​មិន​គោរព...

បទសម្ភាន៍ VOA៖ ការ​លើក​កម្ពស់​សិទ្ធិ​ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់​រាន​មាន​​ជីវិត​ពី​របប​ខ្មែរក្រហម - កញ្ញា 29, 2021 28.09.2021

ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) ​ប្រចាំនៅ​ប្រទេសកម្ពុជា​ បាន​ប្រកាសអំ​ពីហិរញ្ញប្បទានបន្ថែម​ក្នុងទំហំទឹក​ប្រាក់ ​៥ លាន​ដុល្លារសហរដ្ឋ​អាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាព​សុខភាពរបស់អ្នករស់​រានមានជីវិតពីរបបខ្មែរក្រហម តាម​រយៈ​គម្រោងដែលមានឈ្មោះ​ថា​«ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមាន​ជីវិត​ពីរបបខ្មែរក្រហម» ដែលនឹងត្រូវគ្រប់​គ្រងដោយមជ្ឈ​មណ្ឌលឯកសារកម្ពុជា។ ​ន...

បទសម្ភាសន៍​ VOA៖​​ អ្នក​ជំនាញ​ថា​ច្រក​ទ្វារ​អ៊ីនធឺណិត​កម្ពុជា នាំ​មក​នូវ​ការ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង - កញ្ញា 24, 2021 23.09.2021

របាយការណ៍​ថ្មី​មួយ​ដែល​បានចេញ​ផ្សាយកាល​ពី​ដើម​ខែ​កញ្ញា​នេះ​ដោយ​អង្គការ​ Asia Centre មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​រិះគន់​ខ្លាំងៗ​លើ​ច្បាប់​និង​បទបញ្ញត្តិ​មួយ​ចំនួន​របស់​កម្ពុជា ជាពិសេស​គឺ​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ។ លោក សាយ មុន្នី នៃ​វីអូអេ បាន​សម្ភាសន៍​លោក​បណ្ឌិត Robin Ramcharan នាយក​ប្រតិបត្តិ​នៃ​អង្គការ Asia Centre អំពី​របាយការណ៍​ថ្មី​នេះ។

Listen to the កម្ពុជា - វីអូអេ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.