SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
អភិបាលខេត្តបន្ទាយមានជ័យប្រាប់គណៈប្រតិភូអង្គទូតបរទេសថា៖ ថៃព័ទ្ធយកដីខ្មែរជិត ៨០០ហិកតា 24.02.2026 6:31
នៅចំពោះមុខគណៈប្រតិភូអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជា ប្រមាណ ២១ស្ថាប័ន កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកបង្ហាញថា ថៃព័ទ្ធយកដីខ្មែរជិត ៨០០ហិកតា ក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ។
How to recover from bushfires - វិធីស្តារឡើងវិញក្រោយពីភ្លើងឆេះព្រៃ 24.02.2026 12:06
Australia’s hot, dry climate and unique landscapes make it one of the most bushfire-prone countries in the world. As climate change drives higher temperatures and drier conditions, we can expect more frequent and more intense bushfires in the future. But once the fire is out, how do you return home safely, find support, and look after yourself? - អាកាសធាតុក្តៅស្ងួត និងទេសភាពប្លែកៗរបស់ប្រទេសអូស្ត្រ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៦ 24.02.2026 4:30
**លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថារដ្ឋាភិបាលអូស្ត្រាលីនឹងអនុម័តការដកលោក Andrew Mountbatten-Windsor ចេញពីខ្សែរាជវង្ស។ ** ការចំណាយរបស់សហព័ន្ធលើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ប្រទេសអូស្ត្រាលី។ ** រកឃើញសាកសពមនុស្សនៅក្នុងការស្វែងរក លោកតា Chris Baghsarian។
#103 Talking about online dating (Med) - សិក្សាភាសាអង់គ្លេសភាគទី103៖ ការណាត់ជួបតាមអ៊ីនធឺណិត 22.02.2026 10:22
Learn everyday English phrases for online dating. Practise expressions like “match,” “ghosted,” and “slide into DMs” while improving your speaking skills. - សិក្សាឃ្លាឃ្លោងជាភាសាអង់គ្លេសប្រចាំថ្ងៃសម្រាប់ការណាត់ជួបតាមអ៊ីនធឺណិត។ អនុវត្តការប្រើពាក្យដូចជា“match,” “ghosted,” និង “slide into DMs” ខណៈពេលដែលកំពុងកែលម្អជំនាញក្នុងការនិយាយរបស់អ្នក។
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ 20.02.2026 3:41
** ប៉ូលីសនិយាយថា លោក Andrew Mountbatten-Windsor នៅតែស្ថិតក្រោមការស៊ើបអង្កេតបន្ទាប់ពីការដោះលែង ក្រោយពេលចាប់ខ្លួន។ ** លោក ដូណាល់ ត្រាំ បើកកិច្ចប្រជុំ "ក្រុមប្រឹក្សាសន្តិភាព" លើកដំបូង ដោយសន្យាផ្តល់ជំនួយ រាប់ពាន់លានដុល្លារអាម៉េរិក សម្រាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ។ ** តុលាការឧទ្ធរណ៍បង្កើនទោសបុរសម្នាក់ដែលត្រូវបានកាត់ទោសពីបទបើកបុកហើយរត់ បណ្តាលឲ្យមនុស្សស្លាប់នៅទីក្រុងដាវីន។
លោក សុន ឆ័យ លើកឡើងថា បើដោះលែងលោក កឹម សុខា និងសកម្មជននយោបាយផ្សេងទៀត កម្ពុជា នឹងចំណេញ 20.02.2026 4:10
អ្នកនយោបាយបក្សប្រឆាំង លោក សុន ឆ័យ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានលើកឡើង តាមបណ្តាញសង្គមថា ប្រទេសកម្ពុជា នឹងមានផលចំណេញចំនួន ៣ចំណុច ប្រសិនបើដោះលែងលោក កឹម សុខា លោក ថាច់ សេដ្ឋា រួមទាំងសកម្មជននយោបាយ និងសកម្មជនសង្គមស៊ីវិលផ្សេងទៀត។
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២០ ខែកុម្ភៈឆ្នាំ២០២៦ 20.02.2026 10:44
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **លោក Andrew Mountbatten-Windsor ត្រូវបានដោះលែងបន្ទាប់ពីជាប់ឃុំឃាំងអស់រយៈពេល 12 ម៉ោង... ** សមាជិកសហគមន៍មូស្លីមនៅទីក្រុងស៊ីដនីអញ្ជើញលោកស្រី Pauline Hanson ឱ្យទៅទស្សនាទីក្រុង Lakemba... ** ប៉ូលីសអនុវត្តដីកាចាប់ខ្លួននៅអចលនទ្រព្យមួយកន្លែង ដែលជឿថាមានជាប់ពាក់ព័ន្ធនឹងការចាប់ជម្រិត នៅទីក្រុងស៊ីដនី។
ប្រមុខដឹកនាំកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំ 20.02.2026 6:38
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កងទ័ពថៃ បាន និងកំពុងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ហើយចូលជ្រៅពីខ្សែព្រំដែន ដែលថៃ គូសជាឯកតោភាគី នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងដំណើរចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព នៅសហរដ្ឋអាម៉េរិក។
អង្គភាពឃ្លាំមើលអ្នកប្រើប្រាស់ ចោទប្រកាន់ Coles ថាប្រកាសកាត់បន្ថយតម្លៃ - ប៉ុន្តែមិនបានធ្វើ 19.02.2026 5:43
អង្គភាពឃ្លាំមើលអ្នកប្រើប្រាស់របស់ប្រទេសអូស្ត្រាលី- ACCC កំពុងប្តឹងក្រុមហ៊ុនផ្សារទំនើប Coles ទៅតុលាការសហព័ន្ធ។ ACCC ចោទប្រកាន់ថា Coles បានបោកបញ្ឆោតអ្នកទិញទំនិញអំពីការបញ្ចុះតម្លៃលើទំនិញជាច្រើនប្រភេទ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ 18.02.2026 4:12
** នាយករដ្ឋមន្រ្តីកម្ពុជាថា កងទ័ពថៃកំពុងតែកាន់កាប់នៅលើទឹកដីកម្ពុជា ជាច្រើនកន្លែង ពោលគឺហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារដោយឯកតោភាគីទៅទៀត។ ** រដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ខ្លួននឹងមិនផ្តល់ការគាំទ្រដល់ដៃគូ និងកូនៗរបស់អ្នកប្រយុទ្ធក្រុម I-S ឲ្យត្រឡប់មកផ្ទះវិញទេ។ **កំណើនប្រាក់ឈ្នួលទាបជាងអត្រាអតិផរណារបស់ប្រទេសអូស្ត្រាលីជាលើកដំបូងគិតចាប់តាំងពីខែកញ្ញាឆ្នាំ២០២៣មក។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ 18.02.2026 12:30
** ក្តីបារម្ភអំពីការជជែកដេញដោលអំពីអន្តោប្រវេសន៍ ខណៈដែលបក្សលីបឺរលពិចារណាលើគោលនយោបាយថ្មីមួយ។ ** បណ្តឹងអំពីការកាត់ផ្តាច់ចេញពីសេវាសង្គ្រោះបន្ទាន់ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី។ ** មនុស្ស ១១ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកលើទូកដែលចោទប្រកាន់ថារត់ពន្ធគ្រឿងញៀន។
កម្ពុជាសាងសង់ជម្រកបណ្តោះអាសន្នឲ្យជនភៀសសឹក ដែលមិនអាចវិលត្រឡប់ទៅផ្ទះវិញបាន 18.02.2026 6:04
រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសាងសង់ជម្រកបណ្តោះអាសន្នជាបន្តបន្ទាប់ សម្រាប់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះ នៅតាមព្រំដែនវិញបាន។ ផ្ទះ ដែលជាជម្រកបណ្តោះអាសន្នទាំងនេះ ស្ថិតនៅខេត្តជាប់ព្រំដែនថៃ ចំនួន ៥ខេត្ត រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ និងនៅខេត្តព្រះវិហារ។
កម្ពុជាបណ្តេញជនបរទេសជាងមួយពាន់នាក់ទៀតចេញ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ 18.02.2026 2:28
ណោះ គិតពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជា បានបណ្តេញជនបរទេសជាង ១០០០នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ Online Scams។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសថា ជនបរទេសទាំង ១០៨៩នាក់ ដែលមានស្ត្រី ៥៧នាក់ ដែលត្រូវបានបណ្តេញចេញពីកម្ពុជា ពេលនេះ មាន ១៤សញ្ជាតិ រួមមាន ចិន យ៉ូហ្គង់ដា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប៉ាគីស្ថាន កូរ៉េ វៀតណាម ចិនតៃវ៉ាន់ ហ្វីលីពីន នីហ្សេរីយ៉ា ឥណ្ឌា បង់ក្លាដេស កេនយ៉ា និងនេប៉ាល...
ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនរបស់និស្សិតខ្មែរនៅអូស្រ្តាលី 17.02.2026 7:16
ជារៀងរាល់ឆ្នាំនៅ ថ្ងៃទី១នៃឆ្នាំចន្ទគតិ នៅចន្លោះពីចុងខែមករា ទៅចុងខែកុម្ភៈ ប្រជាជនចិន វៀតណាម កូរ៉េ និងជាតិសាសន៍ជាច្រើនទៀត រួមទាំងខ្មែរយើងផងដែរដែលមានជាប់សែស្រឡាយចិននោះ តែងតែអបអរសាទរឆ្នាំថ្មី តាមចន្ទគតិ “Lunar New Year” ដែលខ្មែរយើងតែហៅថាជាបុណ្យចូលឆ្នាំចិន។ ជួបជាមួយនិស្សិតខ្មែរជាប់សែស្រឡាយចិន តើពួកគេអបអរពីធីបុណ្យចូលឆ្នាំចិន ដោយរបៀបណានៅក្នុងប្រទេសអូស្រ្តាលី ហើយខុសប្លែកពីប្រទេសកំណើតយ៉ាងដូចម្តេច និងនឹកអ្វ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៦ 17.02.2026 4:52
** លោកនាយករដ្ឋមន្ត្រី Anthony Albanese បានអះអាងជាថ្មីថា រដ្ឋាភិបាលនឹងមិនបញ្ជូនក្រុមគ្រួសារIS ដែលត្រូវបានដោះលែងពីជំរំក្នុងប្រទេសស៊ីរីត្រឡប់មកវិញទេ។ ** ប៉ូលីសរដ្ឋញូសៅវែល សម្រេចមិនបន្តការរឹតបន្តឹងលើការជួបជុំសាធារណៈរយៈពេលពីរសប្តាហ៍ទៀត។ ** ក្រុមអវកាសយានិក Shenzhou-21 ផ្ញើសារជូនពរបុណ្យចូលឆ្នាំ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរជុំវិញស្ថានីយ៍អវកាសចិន។
How does IVF work in Australia? - តើ IVF ដំណើរការយ៉ាងដូចម្តេចនៅក្នុងប្រទេសអូស្ត្រាលី? 15.02.2026 10:59
Did you know that IVF is not the first, but in fact the last step in a sequence of fertility treatments? In Vitro Fertilisation is regulated by state and territory laws. It can also be expensive and emotionally challenging. Here’s what to expect when aiming to start a pregnancy with IVF in Australia. - IVF ឬការបង្កកំណើតក្នុងកែវ (In Vitro Fertilization) គឺជាមាគ៌ាមួយឆ្ពោះទៅរកភាពជាឪពុកម្តាយសម្រាប់មនុ...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ 14.02.2026 4:20
** ការបង្កើនកញ្ចប់ថវិកាសម្រាប់ Stolen Generations ខណៈដែលប្រទេសអូស្ត្រាលីប្រារព្ធខួបនៃការសុំទោសថ្នាក់ជាតិ។ ** Sydney Opera House ត្រូវបានបំភ្លឺជាពណ៌ក្រហម សម្រាប់បុណ្យចូលឆ្នាំតាមចន្ទគតិ ឬចួលឆ្នាំចិន។ ** មានការព្រមានឱ្យប្រជាជនអូស្ត្រាលីប្រុងប្រយ័ត្នចំពោះការបោកប្រាស់ស្នេហាដែលអាចកើតមានដោយបច្ចេកវិទ្យា AI នៅទិវានៃក្តីស្រឡាញ់។
ជនជាតិអូស្ត្រាលីកាន់តែច្រើនជាប់ក្នុងពន្ធនាគារជាមួយនឹងការចំណាយកាន់តែខ្ពស់ 13.02.2026 12:14
ចំនួនប្រជាជនជាប់ក្នុងពន្ធនាគារជាមធ្យមប្រចាំថ្ងៃរបស់ប្រទេសអូស្ត្រាលីគឺស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំបីឆ្នាំ។ ជាមួយនឹងចំនួនប្រជាជននៅក្នុងពន្ធនាគារកើនឡើង ការចំណាយយ៉ាងច្រើនក៏កើនឡើងផងដែរ។ ទិន្នន័យថ្មីពីគណៈកម្មការផលិតភាពបានរកឃើញថា ជាមធ្យមមានមនុស្សប្រហែល បួនម៉ឺនប្រាំពាន់នាក់ត្រូវបានឃុំឃាំងជារៀងរាល់ថ្ងៃនៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៤-២០២៥។ អ្នកជំនាញនិយាយថា តួលេខទាំងនេះគឺជាសញ្ញាច្បាស់លាស់មួយដែលប...
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈឆ្នាំ២០២៦ 13.02.2026 11:17
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **លោក Angus Taylor គឺជាមេដឹកនាំថ្មីនៃគណបក្សប្រឆាំង បន្ទាប់ពីឈ្នះការបោះឆ្នោតក្នុងបក្សដែលបណ្តាលឱ្យលោកស្រី ស៊ូសាន លី លាឈប់ពីនយោបាយ។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese ថ្លែងសុន្ទរកថា នៃការសុំទោសថ្នាក់ជាតិចំពោះជំនាន់លួចប្លន់ Stolen Generations។ **លោក ដូណាល់ ត្រាំ ជំរុញឱ្យលោក Isaac Herzog លើកលែងទោសលោក Benjamin Netanyahu។
កម្ពុជាបង្កើតច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam 12.02.2026 4:50
កម្ពុជា តាមរយៈក្រសួងយុត្តិធម៌ បានរៀបចំនូវសេចក្តីព្រាងច្បាប់ ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ឬ Online Scam និងបានដាក់ឆ្លងកិច្ចប្រជុំអន្តរស្ថាប័ន កាលពីថ្ងៃទី១១ ខែកុម្ភៈ ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា។ នេះបើតាមក្រសួងយុត្តិធម៌។
យោធាថៃបន្តវាយកម្ទេចផ្ទះប្រជាពលរដ្ឋខ្មែរ ជីកប្រឡាយ សាងសង់ផ្លូវ នៅភូមិជោគជ័យ 12.02.2026 4:43
ក្រៅពីការបន្តរាយលួសបន្លា និងកុងតឺន័រ ព័ទ្ធយកដី និងផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលនេះ យោធាថៃ បានបន្តវាយកម្ទេចបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋខ្មែរ និងអគាររដ្ឋបាលរបស់កម្ពុជា នៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នៅតំបន់ភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ យោធាថៃ ក៏បានជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែ ព្រមទ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ 12.02.2026 4:42
** កម្ពុជាបានបិទមជ្ឈមណ្ឌលឆបោកជិត ២០០កន្លែង ក្នុងការបង្ក្រាបថ្មីៗនេះលើការក្លែងបន្លំឆ្លងដែន។ **លោក Angus Taylor ប្រកាសពីការឈរឈ្មោះជាបេក្ខភាពមេដឹកនាំ ប្រជែងនឹងលោកស្រី ស៊ូសាន លី។ ** លោកស្រី Penny Wong តែងតាំងបេសកជនពិសេស ជុំវិញការពុលមេតាណុលរបស់ក្មេងជំទង់អូស្ត្រាលីពីរនាក់នៅប្រទេសឡាវ។
ការអំពាវនាវឱ្យសាលារៀនជួយចាប់សញ្ញានៃអាពាហ៍ពិពាហ៍ដោយបង្ខំ 11.02.2026 6:29
ស្របពេលដែលសិស្សានុសិស្សវិលត្រឡប់ចូលបវេសនកាលឆ្នាំថ្មីវិញ ប៉ូលីសសហព័ន្ធអូស្ត្រាលីកំពុងអំពាវនាវឱ្យសាលារៀននានាត្រូវប្រុងប្រយ័ត្នចំពោះសញ្ញានៃសិស្សដែលត្រូវបានបង្ខំឱ្យរៀបការ។ ប៉ូលីសសហព័ន្ធដែលដឹកនាំមជ្ឈមណ្ឌលប្រឆាំងការកេងប្រវ័ញ្ចកុមាររាយការណ៍ថា ខ្លួនបានទទួលពាក្យបណ្តឹងកាន់តែច្រើនអំពីអាពាហ៍ពិពាហ៍ដោយបង្ខំ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ 11.02.2026 12:43
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** Grand Mufti ទាមទារឱ្យមានការស៊ើបអង្កេតដោយតម្លាភាពលើការប្រព្រឹត្តរបស់ប៉ូលីសរដ្ឋញូវសៅវែល។ ** ទិន្នន័យថ្មីបង្ហាញពីលទ្ធភាពក្នុងការជួលផ្ទះនៅប្រទេសអូស្ត្រាលីដែលកាន់តែអាក្រក់ទៅៗ ក្នុងល្បឿនលឿន។ ** ទីភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកការពារយុទ្ធសាស្ត្ររបស់មន្ត្រីអន្តោប្រវេសន៍នៅចំពោះមុខសភា។
កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៦៣ ក្នុងចំណោមប្រទេសចំនួន ១៨២ ដែលមានអំពើពុករលួយ 11.02.2026 1:41
របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ (CPI )ចេញផ្សាយនៅថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញថា នៅឆ្នាំ២០២៥ កន្លងមក កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី១៦៣ ក្នុងចំណោមប្រទេសចំនួន១៨២ ដែលមានអំពើពុករលួយ។
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.