SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episodes

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Author

SBS

Category

News

Podcast website

www.sbs.com.au

Latest episode

Jun 29, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

Australia’s coffee culture explained - វប្បធម៌ទទួលទានកាហ្វេរបស់អូស្រ្តាលី 04.06.2024

Australians are coffee-obsessed, so much so that Melbourne is often referred to as the coffee capital of the world. Getting your coffee order right is serious business, so let’s get you ordering coffee like a connoisseur. - ប្រជាជនអូស្ត្រាលីជក់ចិត្តជាខ្លាំងជាមួយកាហ្វេ គឺខ្លាំងរហូតដល់ជាញឹកញយដែលទីក្រុងម៉ែលប៊ន ត្រូវបានគេហៅថាជាទីក្រុងកាហ្វេរបស់ពិភពលោក។ ការកុម្មង់ទិញកាហ្វេគឺជារឿងមួយដែលគេយកចិត្តទុកដាក់...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ 03.06.2024

** ក្រុមជួយសង្គ្រោះ រកឃើញសាកសពនារីម្នាក់ ក្រោយហេតុការណ៍ផ្ទុះអគារនៅទីក្រុងស៊ីដនី។ ** ប្រជាជនអូស្រ្តាលីរាប់លាននាក់នឹងទទួលបានការដំឡើងប្រាក់ឈ្នួល 3.75%។ ** អូស្រ្តាលីស្វាគមន៍បទឈប់បាញ់នៅមជ្ឈឹមបូព៌ា និងសំណើដោះលែងចំណាប់ខ្មាំង។

នាយករដ្ឋមន្រ្តី​កម្ពុជា​ប្រកាស​ថា គម្រោង​ព្រែកជីកហ្វូណន-តេជោ នឹងបើកការដ្ឋាន​សាងសង់ ក្នុង​ខែ​សីហា 31.05.2024

នាព្រឹកថ្ងៃទី៣០ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោងព្រែកជីកហ្វូណន-តេជោ ដែលតភ្ជាប់ផ្លូវទឹក ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ប្រវែង ១៨០គីឡូម៉ែត្រ ពីខេត្តកណ្តាល ទៅកាន់ខេត្តកែប នឹងបើកការដ្ឋានសាងសង់ក្នុងខែសីហាខាងមុខនេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ 31.05.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកនយោបាយអូស្ត្រាលីស្ទាក់ស្ទើរក្នុងការធ្វើអត្ថាធិប្បាយអំពីលទ្ធផលនៃការកាត់ក្តីរឿងប្រាក់កាសដ៏រសើបរបស់លោក ដូណាល់ ត្រាំ។ ** ការិយាល័យរបស់សមាជិកសភាជាច្រើនរូបត្រូវបានបំផ្លិចបំផ្លាញនៅរដ្ឋវិចថូរៀ។ ** រដ្ឋាភិបាលសហព័ន្ធផ្តល់ជំនួយដល់អ៊ុយក្រែនជាង ៣០ លានដុល្លារសម្រាប់តម្រូវការថាមពល និងមនុស្សធម៌។

ស្តេចប្រដាល់ហ្វីលីពីន លោក ម៉ានី ប៉ាគីអាវ មក​កម្ពុជាជាលើកទីពីរ 30.05.2024

កំពូលកីឡាករប្រដាល់កម្រិតពិភពលោក របស់ហ្វីលីពីន និងជាអតីតសមាជិកព្រឹទ្ធសភាហ្វីលីពីន លោក ម៉ានី ប៉ាគីអាវ ( Manny Pacquiao ) បានមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ហើយកាលពីថ្ងៃរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា លោក ម៉ានី ប៉ាគីអាវ បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមាន ៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ 30.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍លោក Andrew Giles លុបចោលទិដ្ឋាការជនបរទេស ៨ នាក់។ ** ចិនដកទណ្ឌកម្មពាណិជ្ជកម្មលើផលិតផលសាច់គោអូស្ត្រាលីភាគច្រើន។ ** ប៉ូលីសសហព័ន្ធអូស្ត្រាលីរឹបអូសគ្រឿងញៀនដ៏គ្រោះថ្នាក់រាប់ពាន់លីត្រ ដែលជាប់ពាក់ព័ន្ធនឹងការរំលោភផ្លូវភេទ។

ជនជាតិដើមដំបូងអូស្រ្តាលីនិយាយថា ការផ្សះផ្សាពិតប្រាកដត្រូវការជាចាំបាច់នៅពេលនេះច្រើនជាងពេលណាៗទាំងអស់ 30.05.2024

សប្តាហ៍នេះគឺជាសប្តាហ៍នៃការផ្សះផ្សាជាតិ “National Reconciliation Week” ដោយសម្គាល់កាលបរិច្ឆេទសំខាន់ៗចំនួនពីរនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសអូស្ត្រាលី សម្រាប់សិទ្ធិរបស់ជនជាតិដើមដំបូង “First Nations”។ ប្រធានបទនៅឆ្នាំនេះគឺ"Now More Than Ever" " ពេលនេះ ច្រើនជាងពេលណាៗទាំងអស់ " ដោយលើកទឹកចិត្តប្រជាជនអូស្ត្រាលី ឱ្យមករួមគ្នា ដើម្បីបន្តការតស៊ូដើម្បីការទទួលស្គាល់ជនជាតិដើមភាគតិច Aboriginal និងអ្នកកោះ Torres St...

ក្រសួងអប់រំកម្ពុជា​ណែនាំឱ្យ​ទប់ស្កាត់​ការ​ប្រើប្រាស់​បារីអឡិចត្រូនិកនៅ​បរិវេណសាលារៀន 29.05.2024

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្តីពី ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape)និងផលិតផល អេចន៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ សេចក្តីជូនដំណឹងជាថ្មីនេះ ធ្វើឡើង ក្នុងគោលបំណងចូលរួមអប់រំ ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយ និងការអូសទាញយុវវ័យតាមបណ្តាញសង្គមនានា កុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល HTP។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ 29.05.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានការដាក់សម្ពាធកាន់តែខ្លាំងឡើង ឱ្យរដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍លាលែងចេញពីតំណែង។ **ការប៉ុនប៉ងឱ្យសភាសហព័ន្ធទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការបរាជ័យ។ ** ក្រុមជំនួយគ្រោះមហន្តរាយអូស្ត្រាលីបានទៅដល់ប្រទេសប៉ាពួញូហ្គីណេហើយ។

Baby blues or postnatal depression? How to help yourself and your partner - តើអ្វីគឺជាជំងឺធ្លាក់ទឹកចិត្តពេល​មានផ្ទៃពោះ និងក្រោយពេលសម្រាលបុត្រ? តើយើងស្វែងរកជំនួយបានតាមរបៀបណា? 29.05.2024

Are you an expectant or new parent? You or your partner may experience the so-called ‘baby blues’ when your baby is born. But unpleasant symptoms are mild and temporary. Postnatal depression is different and can affect both parents. Knowing the difference and how to access support for yourself or your partner is crucial for your family’s wellbeing. - ប្រសិនបើអ្នកជាមាតាឬបិតាថ្មីថ្មោង អ្នកប្រហែលជាធ្...

កម្ពុជា​ទទួលពិចារណា​លើផែនការ១០ចំណុច​របស់​អ៊ុយក្រែន 28.05.2024

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាជាមួយប្រធានសភាអ៊ុយក្រែន លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤។ ប្រធានសភាអ៊ុយក្រែន បានស្នើសុំជួបសន្ទនាជាមួយលោក ហ៊ុន សែន តាមប្រព័ន្ធវីដេអូ នាពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារសំខាន់ ចំពោះកិច្ចសន្ទនាសន្តិភាព ស្តីពី អ៊ុយក្រែន។ ក្នុងកិច្ចប្រជុំ កម្ពុជា សម្រេចទទួលយកមកពិចារណានូវផែនការ ១០ចំណុច...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ 28.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលអូស្រ្តាលីនិយាយថា ការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវរបស់អ៊ីស្រាអែលនៅរ៉ាហ្វា គឺគួរឱ្យរន្ធត់ និងមិនអាចទទួលយកបាន។ **គណបក្សចម្រុះនិយាយថា ខ្លួននឹងលុបចោលទិដ្ឋាការរបស់និស្សិតមួយចំនួនដែលធ្វើបាតុកម្មប្រឆាំងនឹងពួកយូដា ប្រសិនបើពួកគេជាអ្នកដឹកនាំរដ្ឋាភិបាល ។ ** ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងបរាជ័យ។

តម្លៃនៃការងារស្ម័គ្រចិត្តក្នុងប្រទេស​អូស្រ្តាលី 28.05.2024

សប្តាហ៍អ្នកស្ម័គ្រចិត្តរបស់អូស្ត្រាលី គឺជាការប្រារព្ធពិធីប្រចាំឆ្នាំដ៏ធំបំផុតមួយនៃការងារស្ម័គ្រចិត្ត។ ព្រឹត្តិការណ៍នេះផ្តល់នូវឱកាសមួយ ដើម្បីបង្ហាញពីតួនាទីសំខាន់របស់អ្នកស្ម័គ្រចិត្តនៅក្នុងសហគមន៍របស់យើង និងលើកទឹកចិត្តអ្នកដែលមិនទាន់ស្ម័គ្រឲ្យចូលរួមក្នុងការងារស្ម័គ្រ។ សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍ខ្មែរ ដែលនឹងចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការចូលរួមការងារស្ម័គ្រចិត្តកន្លងមក។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ 27.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីផ្តល់ជំនួយគាំទ្រដល់កោះ PNG បន្ទាប់ពីការរអិលបាក់ដីដ៏សាហាវ។ ** រដ្ឋអូស្ត្រាលីខាងលិចពិចារណាសើរើច្បាប់កាំភ្លើងរបស់ខ្លួន បន្ទាប់ពីស្ត្រីពីរនាក់ត្រូវបានបាញ់សម្លាប់នៅទីក្រុងភឺត។ ** ប្រទេសចិនកំពុងស្វែងរកការពន្យល់ចំពោះការដាក់កម្រិតលើបរិមាណទទួលយកនិស្សិតអន្តរជាតិរបស់អូស្រ្តាលី។

#62 Talking about death (Med) - សិក្សាភាសាអង់គ្លេសភាគទី62៖ ការនិយាយអំពីមរណភាព 27.05.2024

Learn how to talk about a death in the family. - រៀនពីរបៀបនិយាយអំពីមរណភាពនៅក្នុងក្រុមគ្រួសារ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ 24.05.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នឹងមានជើងហោះហើរធ្វើមាតុភូមិនិវត្តន៍បន្ថែមទៀត ដឹកជនជាតិអូស្ត្រាលីដែលជាប់គាំងនៅNew Caledonia ត្រឡប់មកផ្ទះវិញ។ ** ប៉ូលិសរដ្ឋវិចថូរៀសុំទោសចំពោះតួនាទីដែលកងកម្លាំងនេះបានបំពេញ នៅក្នុងជំនាន់ Stolen Generation។ ** តុលាការយុត្តិធម៌អន្តរជាតិសម្រេចតាមការទាមទារឱ្យអ៊ីស្រាអែលបញ្ចប់សង្រ្គាមនៅហ្គាហ្សា។

បក្សប្រឆាំងថា ការចាប់ខ្លួន​លោក ស៊ុន ចន្ធី ជាការធ្វើទុក្ខបុកម្នេញ​ផ្នែកនយោបាយនៅកម្ពុជា 24.05.2024

នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅថ្ងៃទី២៣ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដោយសារតែលោក បានផ្សាយព័ត៌មានមិនពិត បំភ្លៃការពិតលើគោលនយោបាយរដ្ឋាភិបាល ក្នុងគោលបំណងកេងចំណេញនយោបាយរបស់ខ្លួន បង្កភាពវឹកវរ នៅក្នុងសង្គម។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ 23.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការជជែកវែកញែកជុំវិញការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនកាន់តែក្តៅគគុក ទាំងក្នុងប្រទេសអូស្ត្រាលី និងក្រៅប្រទេស។ **ប្រជាជនអូស្រ្តាលីដែលជិះលើយន្តហោះរបស់ក្រុមហ៊ុន Singapore Airline ដែលមានភាពវឹកវរ បានមកដល់ផ្ទះវិញបណ្តើរៗហើយ។ ** ប្រជាជនអូស្រ្តាលីក្នុងវ័យពាក់កណ្តាលម្ភៃ បន្តមានអារម្មណ៍ដឹងពីទម្ងន់នៃសម្ពាធថ្លៃចំណាយការរស់នៅ។

CEO របស់ Singapore Airlines សុំទោសចំពោះការហោះហើរដែលបណ្តាលឲ្យមនុស្ស​ស្លាប់ និងរបួស 23.05.2024

ភាពវឹកវរយ៉ាងខ្លាំងនៅលើជើងហោះហើរ Singapore Airlines ពីទីក្រុងឡុងដ៍ បានបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងនោះមានជនជាតិអូស្ត្រាលី ៨នាក់ផងដែរ។ អ្នកដំណើរបានរៀបរាប់ពីការវឹកវរភ្លាមៗ ដែលបានបញ្ជូនរបស់របរឱ្យហោះកាត់កាប៊ីន ហើយបានគ្រវីគ្រវាត់អ្នកដំណើរទៅប៉ះនឹងពិដាន ដោយបង្ខំឱ្យអ្នកបើកយន្តហោះធ្វើការចុះចតជាបន្ទាន់នៅទីក្រុងបាងកក។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ 22.05.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ជនជាតិអូស្ត្រាលី ៨នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍វឹកវរ កណ្តាលអាកាស របស់ជើងហោះហើររបស់ក្រុមហ៊ុន Singapore Airlines។ **អតីតអ្នកជាប់ឃុំអន្តោប្រវេសន៍ដែលត្រូវបានដោះលែង រងការចោទប្រកាន់សាជាថ្មីពីបទមនុស្សឃាត។ ** រកឃើញជំងឺផ្ដាសាយបក្សីនៅកសិដ្ឋានស៊ុតក្នុងរដ្ឋវិចថូរៀ។

កម្ពុជាបញ្ជាក់ជំហរជាថ្មីចំពោះបញ្ហាតៃវ៉ាន់ គឺការប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ 22.05.2024

ជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ និងអង់គ្លេស ពាក់ព័ន្ធការវិវឌ្ឍថ្មីៗ នៅតៃវ៉ាន់។ នោះគឺកម្ពុជា ប្រកាសជំហរ ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ ដោយទទួលស្គាល់ថា រដ្ឋាភិបាលចិនកុម្មុនីស្ត ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល។

ការប្រារព្ធពិធីបុណ្យវិសាខបូជាអន្តរជាតិនៅទីក្រុងមែលប៊ន 21.05.2024

កាលពីថ្ងៃសៅរ៍ ទី ១១ ខែមេសា ឆ្នាំ២០២៤ ពុទ្ធបរិស័ទចម្រុះជាតិសាសរាប់ពាន់នាក់បានជួបជុំគ្នានៅកណ្តាលទីក្រុងមែលប៊ន ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ដែលជាពិធីដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ក្នុងគោលបំណងរលឹកដល់ថ្ងៃព្រះពុទ្ធប្រសូត ត្រាស់ដឹង និងបរិនិញ្វន។ សូមស្តាប់បទសម្ភាសន៍ជាមួយប្រជាពលរដ្ឋខ្មែរអូស្រ្តាលីដែលបានចូលរួមក្នុងពិធីបុណ្យវិសាខបូជាដែលបានរៀបចំជាលក្ខណៈអន្តរជាតិក្នុងទីក្រុងមែលប៊ន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ 21.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការកាន់ទុក្ខរយៈពេលប្រាំថ្ងៃ ត្រូវបានប្រកាសនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមរណភាពរបស់លោកប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេស។ ** សេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ត្រូវបានសាទរថាជាជ័យជំនះរបស់ លោក Julian Assange។ ** ក្រុមហ៊ុន Telstra ប្រកាសថានឹងកាត់បន្ថយការងាររហូតដល់ 2,800ការងារ នៅចុងឆ្នាំនេះ។

What were the Australian Wars and why is history not acknowledged? - តើសង្រ្គាមអូស្ត្រាលីជាអ្វី? ហេតុអ្វីបានជាប្រវត្តិសាស្ត្រមិនទទួលស្គាល់? 21.05.2024

The Frontier Wars is a term often used to describe the more than 100 years of violent conflicts between colonial settlers and the Indigenous peoples that occurred during the British settlement of Australia. Even though Australia honours its involvement in wars fought overseas, it is yet to acknowledge the struggle that made it the country it is today. - សង្គ្រាមព្រំដែន គឺជាពាក្យដែលប្រើជាញឹកញាប់ដើម...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ 20.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រធានាធិបតីអ៊ីរ៉ង់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។ ** អូស្ត្រាលីត្រៀមជម្លៀសពលរដ្ឋចេញពីរដ្ឋ New Caledonia នៅពេលជើងហោះហើរចាប់ផ្តើមឡើងវិញ។ ** រដ្ឋាភិបាលសហព័ន្ធការពារកញ្ចប់ថវិកាថ្លៃចំណាយសម្រាប់ការរស់នៅ ក្រោយការស្ទង់មតិការបោះឆ្នោត។

Listen to the SBS Khmer - SBS ខ្មែរ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.