SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
រដ្ឋាភិបាលកម្ពុជា បន្តព្រមានអនុវត្តច្បាប់លើក្រុមអ្នកប្រឆាំងតវ៉ានឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ 16.08.2024 7:37
ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបន្តប្រកាសព្រមានអនុវត្តច្បាប់ ចំពោះក្រុមអ្នកតវ៉ាប្រឆាំង ដែលលោកនាយករដ្ឋមន្ត្រី ហៅថា ជាក្រុមចលនាខុសច្បាប់ ដែលយកបញ្ហាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម CLV បង្កឲ្យមានចលាចលដល់សង្គម និងប៉ះពាល់ដល់ប្រយោជន៍ជាតិ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ 15.08.2024 4:33
មាតិកាព័ត៌មាន៖ ** លោក Peter Dutton ច្រានចោលការលើកឡើងថាលោករើសអើងជាតិសាសន៍បន្ទាប់ពីការអំពាវនាវ កុំឱ្យជនភៀសខ្លួនGaza ចូលមកប្រទេសអូស្ត្រាលី។ **អង្គភាព Ombudsman រិះគន់ដល់ប្រព័ន្ធដំណើរការទិដ្ឋិកាធានាឳពុកម្តាយរបស់រដ្ឋាភិបាល។ ** អង្គការសុខភាពពិភពលោកប្រកាសដាក់mpox ជាគ្រោះអាសន្នសុខភាពសាធារណៈសកល។
ប្រជាជនខ្មែរនៅមែលប៊នធ្វើបុណ្យផ្កាឧបត្ថម្ភអង្គការខេមបូឌា វីសិន 15.08.2024 10:08
សប្បុរសជនដែលតែងតែឧបត្ថម្ភគាំទ្រនូវសកម្មភាពរបស់អង្គការស្ម័គ្រចិត្ត ខេមបូឌា វីសិន (Cambodia Vision) នឹងជួបជុំគ្នានៅថ្ងៃអាទិត្យ ទី ១៨ ខែ សីហា ឆ្នាំ ២០២៤ ដើម្បីរៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី ក្នុងគោលបំណងប្រមូលថវិកាសប្បុរសធម៌។ ថវិកាទាំងអស់នឹងត្រូវចំណាយសម្រាប់ការព្យាបាលរោគភ្នែកជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ សូមស្តាប់បទសម្ភាសន៍ជាមួយលោក លឹម សួរ ប្រធានអង្គការស្ម័គ្រចិត្ត ខេមបូឌា វីសិន ប្រចាំរដ្ឋវិចថូ...
រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា ណែនាំអភិបាលខេត្តរាជធានី ចាត់វិធានការទប់ទល់នឹងគម្រោងធ្វើបាតុកម្ម ថ្ងៃទី១៨សីហា 13.08.2024 7:28
ក្រោយក្រុមយុវជនខ្មែរមួយចំនួន ប្រមូលផ្តុំធ្វើបាតុកម្ម នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ រួចមក ក៏មានដំណឹងផ្សាយតៗគ្នាថា ក្រុមអ្នកប្រឆាំង នឹងប្រមូលផ្តុំគ្នា ធ្វើបាតុកម្ម នៅប្រទេសកម្ពុជា ពិសេសនៅភ្នំពេញ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
Good reasons to observe the pedestrian road rules - ច្បាប់ទម្លាប់សម្រាប់អ្នកដំណើរថ្មើរជើងនៅក្នុងប្រទេសអូស្រ្តាលី 13.08.2024 11:14
Every day, pedestrians across Australia break the law without knowing it. This can result penalties and occasionally accidents. Stay safe and avoid an unexpected fine by familiarising yourself with some of Australia’s common pedestrian laws. - ជារៀងរាល់ថ្ងៃ អ្នកដំណើរថ្មើរជើងនៅទូទាំងប្រទេសអូស្ត្រាលីបំពានច្បាប់ដោយមិនដឹងខ្លួន។ នេះអាចបណ្តាលឱ្យមានការផាកពិន័យ និងគ្រោះថ្នាក់ម្តងម្កាល។ នៅក្នុងវគ្គនេះ យើងព...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ 13.08.2024 8:41
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អត្រាប្រាក់ឈ្នួលនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើង 0.8 ភាគរយក្នុងរយៈពេលបីខែ គិតត្រឹមខែមិថុនា។ ** រដ្ឋាភិបាលសហព័ន្ធបង្ហាញគម្រោងកំណត់អត្តសញ្ញាណឌីជីថលថ្មីមួយ។ ** ធានាគារកណ្តាលអូស្រ្តាលីច្រានចោលលទ្ធភាពក្នុងការកាត់បន្ថយអត្រាការប្រាក់ សម្រាប់រយៈពេលប្រាំមួយខែបន្ទាប់។
បាតុកម្មប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម នៅទីក្រុងមែលប៊ន 12.08.2024 9:55
កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ ២០២៤ សមាគមន៍ខ្មែរសហការជាមួយអង្គការមួយចំនួនក្នុងប្រទេសអូស្រ្តាលី ធ្វើបាតុកម្មប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ជាភាសាអង់គ្លេសថា CLV។ ការប្រមូលផ្តុំគ្នាធ្វើឡើងនៅមុខសាលាក្រុងព្រីងវែល និងបន្តដើរក្បួនដង្ហែទៅកាន់តំបន់ផ្សារព្រីងវែល។
កម្ពុជាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញ ទៅកាន់សមុទ្រ 05.08.2024 9:06
នៅព្រឹកថ្ងៃទី៥ ខែសីហានេះ កម្ពុជា បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញ ទៅកាន់សមុទ្រ ប្រវែង ១៨០គ.ម ឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងព្រែកជីកថ្មីសន្លាងនេះ នឹងចំណាយថវិកាសាងសង់ប្រមាណ ១៧០០លានដុល្លារសហរដ្ឋអាមេរិក ហើយប្រើពេល ៥ឆ្នាំ ពោលគឺនឹងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។
ទិដ្ឋាការរងថ្មីសម្រាប់ពលករចំណាកស្រុក ដែលកំពុងប្រយុទ្ធតតាំងនឹងការកេងប្រវ័ញ្ច 05.08.2024 5:37
ដំបូងគេនៅលើពិភពលោក អូស្ត្រាលីកំពុងស្វែងរកដំណោះស្រាយលើការកេងប្រវ័ញ្ចពលករចំណាកស្រុក តាមរយៈការណែនាំទិដ្ឋាការយុត្តិធម៌នៅកន្លែងធ្វើការងារ។ ទិដ្ឋាការរងថ្មីនេះនឹងអនុញ្ញាតឱ្យពលករចំណាកស្រុកដែលតស៊ូប្រឆាំងនឹងការកេងប្រវ័ញ្ច ឱ្យបន្តការស្នាក់នៅក្នុងប្រទេសអូស្ត្រាលីបាន ខណៈពេលដែលពួកគេតតាំងនឹងពាក្យបណ្តឹងនៅកន្លែងការងារ។ ជាប្រវត្តិសាស្ត្រ ការគំរាមកំហែងដល់ពលករចំណាកស្រុកចំពោះការបាត់បង់សិទ្ធិទិដ្ឋាការរបស់ពួកគេ បានបំបិទ...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី2 ខែសីហា ឆ្នាំ២០២៤ 02.08.2024 13:02
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្រ្តីថា លោកនឹងផ្តល់អាទិភាពក្នុងការស្តាប់មេដឹកនាំជនជាតិដើមដំបូង នៅពេលចូលរួមក្នុងពិធីបុណ្យ Garma។ ** ការស៊ើបអង្កេតរបស់សភាបានស្តាប់ឮថា នាយកប្រតិបត្តិPWC អូស្ត្រាលី បានលាក់ប្រាក់ចំណូលបន្ថែមពីបរទេស។ ** ការដោះដូរអ្នកទោសច្រើនបំផុតជាប្រវត្តិសាស្រ្តរវាងរុស្ស៊ី និងប្រទេសលោកខាងលិច ត្រូវបានស្វាគមន៍។
សពយោធិនក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធា ត្រូវបានបូជា និងបញ្ជូនមកធ្វើបុណ្យនៅភ្នំពេញ 02.08.2024 4:17
សាកសពយោធិន ជាអាកាសយានិក ០២រូប ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ នៅជួរភ្នំពេញក្រវាញ ក្នុងចំណុចភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជា កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកអិដ្ឋធាតុ មកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ 01.08.2024 4:23
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលអូស្ត្រាលី ជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ** បុរសដែលត្រូវបានចោទប្រកាន់ថាជាអ្នករៀបចំផែនការវាយប្រហារថ្ងៃទី 11 កញ្ញា ឆ្នាំ 2001 យល់ព្រមសារភាពទោសកំហុស។ ** ទារកដែលមានអាឡែស៊ីសណ្ដែកដីក្នុងប្រទេសអូស្ត្រាលី នឹងទទួលបានការព្យាបាល ដើម្បីបង្កើតភាពស៊ាំ។
ការចែករំលែកបទពិសោធន៍សម្រាប់និស្សិតដែលប្រាថ្នាអាហារូបករណ៍របស់រដ្ឋាភិបាលអូស្រ្តាលី 31.07.2024 13:57
អាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី គឺជាក្តីស្រមៃរបស់និស្សិតកម្ពុជាជាច្រើនរូប ពីព្រោះពួកគេចង់ទទួលបានប្រព័ន្ធអប់រំដ៏រឹងមាំមួយ និងបទពិសោធន៍ល្អៗពីប្រទេសអូស្រ្តាលី។ តើមានចំណុចសំខាន់ៗអ្វីខ្លះដែលធ្វើឲ្យអ្នកក្លាយជាបេក្ខជនលេចធ្លោសម្រាប់ឱកាសអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី? សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកស្រី នួន មករា និស្សិតអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី ដែលកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈន...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ 31.07.2024 13:59
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេដឹកនាំនយោបាយនៃក្រុមហាម៉ាស់ លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារមួយ ក្នុងប្រទេសអ៊ីរ៉ង់។ ** អ្នកមានប្រាក់កម្ចីធនាគារអូស្ត្រាលីដកដង្ហើមធំ ខណៈតួលេខអតិផរណាខែកក្កដាត្រូវបានចេញផ្សាយ។ ** Virgin Australia លូកដៃចូលបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Rex ប្រកាសក្ស័យធុន។
ក្រុមប្រតិបត្តិការរុករក រៀបចំបញ្ជូនសាកសពអាកាសយានិក ២រូប ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធា មកភ្នំពេញ 30.07.2024 7:22
កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា សាកសពអាកាសយានិកម្នាក់ទៀត ត្រូវបានក្រុមកងកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះ បានរកឃើញហើយ។ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ កំពុងរៀបចំវេចខ្ចប់ និងដឹកជញ្ជូនសាកសពអាកាសយានិក ទាំង ២រូប នៅក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រយោធា ១គ្រឿង នៅជួរភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់ ដើម្បីបញ្ជូនមកភ្នំពេញ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ 30.07.2024 3:58
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី កំពុងធ្វើទស្សនកិច្ចនៅតំបន់សន្តិសុខរួម ក្នុងតំបន់គ្មានយោធា ជាប់ព្រំដែនជាមួយប្រទេសកូរ៉េខាងជើង។ ** មានការព្រមានពលរដ្ឋអូស្ត្រាលីព្រមានកុំឱ្យធ្វើដំណើរទៅលីបង់ ព្រោះខ្លាចការវាយប្រហាររបស់អ៊ីស្រាអែល។ ** ប៉ូលីសសហព័ន្ធអូស្ត្រាលីកំពុងរាយការណ៍ពីការកើនឡើងនៃការជួញដូរមនុស្ស និងទាសភាព។
Vaping: prevalence, risks, and helping your teenager quit - ហេតុអ្វីបានជាការជក់បារីអេឡិចត្រូនិកមានគ្រោះថ្នាក់? តើអាចជួយឱ្យកូនៗវ័យជំទង់របស់អ្នកផ្តាច់វាបានដោយរបៀបណា? 30.07.2024 12:10
Major regulatory changes in 2024 have brought about restricted access to vaping products in Australia. The crackdown on what is dubbed a “major public health issue” could lead to an increased number of teens seeking support to overcome the nicotine addiction, experts think. Learn about the health risks and ways to help young people in their quitting journey. - ការជក់បារីអេឡិចត្រូនិក “vape” ត្រូវបា...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ 26.07.2024 12:04
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតីតអភិបាលរដ្ឋញូសៅវែល លោកស្រី Gladys Berejiklian ចាញ់បណ្តឹងឧទ្ធរណ៍ពាក់ព័ន្ធនឹងការរកឃើញអំពើពុករលួយប្រឆាំងរូបលោកស្រី។ ** នាយករដ្ឋមន្ត្រីអ៊ីស្រាអែលជួបជាមួយប្រធានាធិបតីអាមេរិក ចំពេលមានបាតុកម្មគាំទ្រប៉ាឡេស្ទីន។ ** ព្យុះទីហ្វុង Gaemi បានបោកបក់ដល់ប្រទេសចិន បន្ទាប់ពីបានបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅតៃវ៉ាន់ និងហ្វីលីពីន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់។
តុលាការសម្រេចឃុំខ្លួនក្រុមផ្សព្វផ្សាយតាមហ្វេសប៊ុក គម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម នៅពន្ធនាគារ 25.07.2024 6:44
មនុស្ស ៤នាក់ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ត្រូវបានតុលាការ សម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារហើយ។ អ្នកទាំង ៤នាក់នោះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយសារពួកគេ បានធ្វើអត្ថាធិប្បាយ ដែលរាជរដ្ឋាភិបាល ចាត់ទុកថា ជាការមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត អំពី“គម្រោងអភិវឌ្ឍតំបន់ត្រីកោណ រវាងប្រទេសក...
តុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់គូដណ្តឹងវ័យក្មេង ២នាក់ 25.07.2024 2:19
ទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ស្រី ស៊ីណា ដែលតុលាការសម្រេចរឹបអូសជាបណ្តោះអាសន្ន ពេលនេះ រួមមាន៖ ឡាន ១គ្រឿង ដី៣កន្លែង ផ្ទះនៅបុរីប៉េងហួត ១ល្វែង និងទីតាំង ដែលអតីតឧកញ៉ានេះ បង្កើតផ្សារបឹងសាឡាងថ្មី នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងដីកាសម្រេច ចេញដោយលោក ហុក ពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានគេផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការសម្រេចរឹបអូសជាបណ្តោះអាសន្នចំពោះទ្រព្យសម្...
តើមានគេឃ្លាំមើលខ្ញុំឬ? ការបំពានទិន្នន័យដាក់ការចាប់អារម្មណ៍ឡើងវិញលើឯកជនភាពឌីជីថល 25.07.2024 9:02
យើងកំពុងរស់នៅក្នុងពិភពឌីជីថលដែលកាន់តែទូលំទូលាយឡើងៗ។ សេវាកម្មរដ្ឋាភិបាលកាន់តែច្រើនឡើងៗ បម្រើនៅលើអ៊ីនធឺណិត។ អតិថិជនរាប់លាននាក់របស់អង្គភាពផ្តល់វេជ្ជបញ្ជាអេឡិចត្រូនិក MediSecure ត្រូវបានគេលួចយកទិន្នន័យរបស់ពួកគេនៅក្នុងការរំលោភបំពានលើអ៊ីនធឺណិត cyber breach ចុងក្រោយគេបំផុតនៅក្នុងប្រទេសអូស្ត្រាលី។ ឧបទ្ទវហេតុនេះបាននាំមកនូវចំណាប់អារម្មណ៍លើបញ្ហាទិន្នន័យឯកជនភាពជាថ្មីម្តងទៀត ដែលឥឡូវនេះក្រុមហ៊ុននានាមានព័ត៌មានកា...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ 25.07.2024 4:07
** ការរុះរើគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ បន្ទាប់ពីរដ្ឋមន្ត្រីពីររូបចុះចេញពីតំណែង។ ** អូស្ត្រាលីដាក់ទណ្ឌកម្មលើអ្នកតាំងទីលំនៅអ៊ីស្រាអែល ចំពោះការបង្ករហិង្សានៅ West Bank។ ** កិច្ចពិភាក្សាអំពីផែនការរបស់អាមេរិក ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង លើការផ្ទេរឧបករណ៍យោធា និងបច្ចេកវិទ្យា ទៅកាន់ចក្រភពអង់គ្លេស និងអូស្ត្រាលី។
ពិធីបុណ្យព្រិលទឹកកកនៅតំបន់ផ្សារស្រ្ពីងវែល ឆ្នាំ២០២៤ 24.07.2024 5:26
ឆ្នាំនេះ គឺជាឆ្នាំលើកទី ១២ ដែលសាលាក្រុងក្រេតធឺដែនឌីណង់ (Greater Dandenong) រៀបចំពិធីបុណ្យព្រិលនៅតំបន់ផ្សារស្រ្ពីងវែល។ ពិធីបុណ្យព្រិលឆ្នាំ ២០២៤ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៨ ខែកក្តដា ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ ម៉ោង ៧ ល្ងាច។ នៅក្នុងពិធីបុណ្យនេះ នឹងផ្តល់ជូននូវសកម្មភាពកម្សាន្តសប្បាយជាច្រើនសម្រាប់មនុស្សគ្រប់វ័យ។ វាជាពិធីបុណ្យប្រចាំឆ្នាំមួយ ដែលប្រជាពលរដ្ឋខ្មែរអូស្រ្តាលីក្នុងតំបន់ក្រេតធឺដែនឌីណង់...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ 24.07.2024 14:03
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សម្ពាធថ្លៃចំណាយរស់នៅ ជាមូលហេតុមួយនៃអត្រាបង្កកំណើតទាបក្នុងប្រទេសអូស្រ្តាលី។ ** អត្តពលិកអូស្ត្រាលីត្រូវបានព្រមានកុំឱ្យពាក់ឯកសណ្ឋានកីឡាអូឡាំពិករបស់ពួកគេ ជាសាធារណៈ នៅទីក្រុងប៉ារីស ។ ** មនុស្សជាង 220 នាក់បានស្លាប់នៅក្នុងការរអិលបាក់ដីនៅភាគខាងត្បូងប្រទេសអេត្យូពី ។
អាកាសយានិក២រូបដែលបាត់ដំណឹងជាមួយឧទ្ធម្ភាគចក្រ១គ្រឿង នៅមិនទាន់រកឃើញ 24.07.2024 2:42
គិតមកទល់នឹងថ្ងៃទី២៣ ខែកក្កដានេះ គឺអស់រយៈពេល ១២ ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ប្រភេទ Z-9 រួមជាមួយអាកាសយានិក ចំនួន ២រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស ខណៈពេលកំពុងហ្វឹកហ្វឺនហោះហើរផ្លូវឆ្ងាយ ក្នុងភូមិសាស្រ្តជួរភ្នំក្រវាញ រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.