SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episodes

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Author

SBS

Category

News

Podcast website

www.sbs.com.au

Latest episode

Jun 29, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

What actually happened on January 26? - តើមានអ្វីកើតឡើងពិតប្រាកដនៅថ្ងៃទី ២៦ ខែមករា? 25.01.2026

January 26 is one of the most debated dates in Australia’s history. Often described as the nation’s birthday, the day marks neither the formal founding of the colony nor the creation of the Commonwealth. Instead, it reflects a layered history shaped by colonisation, political decisions, and ongoing First Nations resistance. Understanding what actually happened on January 26 reveals why the date is...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ 24.01.2026

** អ្នកសេដ្ឋកិច្ចព្រមានថា អាចនឹងមានការដំឡើងអត្រាការប្រាក់ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ** រដ្ឋនៅភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី ត្រៀមខ្លួនសម្រាប់ការព្យាករណ៍ដែលថានឹងមានរលកកំដៅធ្ងន់ធ្ងរ និងអូសបន្លាយនៅចុងសប្តាហ៍នេះ។ ** មនុស្សបីនាក់ត្រូវបានបាញ់សម្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅរដ្ឋញូសៅវែល ខណៈដែលជនសង្ស័យជាខ្មាន់កាំភ្លើងរត់គេចខ្លួន។

កម្ពុជាមិនទាន់សម្រេចថានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព របស់លោក ដូណាល់ត្រាំ ឬអត់នោះទេ 23.01.2026

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះ កម្ពុជានៅមិនទាន់សម្រេចថា ចូលរួម ឬក៏មិនចូលរួម តាមការអញ្ជើញរបស់លោកត្រាំ ក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោក ដែលទើបបង្កើតថ្មីនេះ នៅឡើយនោះទេ។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ 23.01.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការតាមប្រមាញ់ក្នុងទ្រង់ទ្រាយធំរកជនសង្ស័យជាឃាតកសម្លាប់មនុស្ស៣នាក់ កំពុងដំណើរការនៅភាគខាងលិចរដ្ឋញូសៅវែល។ ** លោកស្រី Sussan Ley និយាយថា គណបក្សចម្រុះនឹងរួចផុតពីការបែកបាក់ បន្ទាប់ពីការដើរចេញយ៉ាងច្រើនពីសំណាក់សមាជិកសភាមកពីគណបក្សNationals។ ** ការស៊ើបអង្កេតលើការគំរាមកំហែងហិង្សាចំពោះសហគមន៍មូស្លីមនៅទីក្រុងស៊ីដនី។

កម្ពុជាតវ៉ាជាថ្មីប្រឆាំងនឹងយោធាថៃតម្កល់​រូ​បសំណាកព្រះពុទ្ធបដិមានៅតំបន់អានសេះ សាងសង់លេណដ្ឋាន នៅតំបន់បឹងត្រកួន 23.01.2026

កម្ពុជា តាមរយៈក្រសួងការបរទេស នៅរសៀលថ្ងៃទី២១ ខែមករា បានតវ៉ាផ្លូវការជាថ្មីម្តងទៀត ប្រឆាំងនឹងសកម្មភាពរបស់យោធាថៃ ដែលបានតម្កល់រូបសំណាកព្រះពុទ្ធបដិមា នៅតំបន់អានសេះ ខេត្តព្រះវិហារ ព្រមទាំងការដាក់រាយកុងតឺន័រ និងសាងសង់លេណដ្ឋាន នៅតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ។

អូស្ត្រាលីបញ្ចេញឈ្មោះធនធានរ៉ែកម្រ និងរ៉ែសំខាន់ៗបំផុតរបស់ខ្លួន 22.01.2026

ដោយសារប្រជាជនលើពិភពលោកពឹងផ្អែកកាន់តែខ្លាំងឡើងៗទៅលើរ៉ែសំខាន់ៗ ដើម្បីផលិតបច្ចេកវិទ្យា រាប់ចាប់ពីទូរសព្ទស្មាតហ្វូន រហូតដល់គ្រឿងបន្លាស់រថយន្ត និងសូម្បីតែអាវុធនោះ ធនធាននេះបានក្លាយជាបញ្ហាសន្តិសុខជាតិដ៏សំខាន់។ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា ខ្លួននឹងផ្តល់អាទិភាពដល់រ៉ែសំខាន់ៗមួយចំនួន នៅក្នុងទុនបម្រុងយុទ្ធសាស្ត្រចំនួន មួយពាន់ពីររយលានដុល្លាររបស់ប្រទេស។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ 22.01.2026

*** បក្សសម្ព័ន្ធប្រឈមមុខនឹងការបែកបាក់ម្តងទៀត ខណៈដែលសមាជិកសភាបក្សNationalsទាំងអស់ លាលែងពីតំណែងពីគណៈរដ្ឋមន្ត្រីស្រមោល។ *** កម្ពុជាទទួលបានលិខិតអញ្ជើញឱ្យចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ។ *** លោក ដូណាល់ ត្រាំ បានប្រើសុន្ទរកថារបស់លោកនៅ Davos និយាយថា លោកនៅតែមានបំណងចង់ទិញយកកោះហ្រ្គីនឡេន។

មហាសន្និបាតព្រះសង្ឃខ្មែរ-អូស្រ្តាលី-នូវែលសេឡង់ លើកទី៣០នៅ​ទីក្រុងម៉ែលប៊ន 21.01.2026

មហាសន្និបាតព្រះសង្ឃខ្មែរអូស្រ្តាលីនូវែលសេឡង់តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនា ពិភាក្សាដោះស្រាយបញ្ហាប្រឈម ពង្រឹងការអនុវត្តន៍វិន័យសង្ឃ និងរឹតបន្តឹងសាមគ្គីភាពក្នុងចំណោមព្រះសង្ឃ។ ក្នុងឆ្នាំ ២០២៦ ព្រះសង្ឃប្រមាណ ៥០អង្គ បាននិមន្តចូលរួមក្នុងកិច្ចប្រជុំ ដែលរៀបចំឡើងនៅវត្តពុទ្ធរង្សីមែលប៊ន។ សូមស្តាប់កិច្ចសម្ភាសន៍ជាមួយ ព្រះគ្រូ ពោធិរតនញ្ញាណ ហែម ហ៊ី និមន្តមកពីវត្តបឹងពិតត្រង់ ខេត្តពោធិសា...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ 21.01.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Anthony Albanese ស្វាគមន៍ចំពោះកំណែទម្រង់ច្បាប់ប្រឆាំងនិងពាក្យសម្តីស្អប់ខ្ពើម និងការកាន់កាប់អាវុធ។ ** អង់គ្លេសអនុម័តគម្រោងការស្ថានទូតចិនដ៏ធំថ្មីមួយ នៅកណ្តាលទីក្រុងឡុងដ៍។ ** សេចក្តីអំពាវនាវឱ្យមានច្បាប់តឹងរ៉ឹងជាងមុន លើកុមារដែលធ្វើដំណើរទៅសាលារៀន ដោយប្រើកង់អគ្គិសនី និងស្កូតឺអគ្គិសនី ។

អាជ្ញាធរប្រកាសលុបបំបាត់ការលក់ដូររំលោភចិញ្ចើមផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ក្នុងរាជធានីភ្នំពេញ 20.01.2026

អាជ្ញាធររាជធានីភ្នំពេញ បានហាមឃាត់ ឈប់ឱ្យអ្នកលក់បន្លែផ្លែឈើ នៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ចាប់ពីថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦។ ក្រុមអ្នកលក់ដូរបន្លែផ្លែឈើ នៅតាមចិញ្ចើមផ្លូវ និងលើទ្រូងផ្លូវទាំងនោះ ត្រូវផ្លាស់ប្ដូរទៅលក់ដូរនៅទីតាំងថ្មី គឺផ្សារបោះដុំបន្លែផ្លែឈើ ឬផ្សារដើមគរថ្មី ឬទីតាំងឯកជនណាមួយ សមស្រប។ ពោលគឺលែងឱ្យមានអ្នកលក់ យកផ្លូវធ្វើកន្លែងលក់ដូរតទៅទៀត នៅតំបន់ជុំវិញផ្សារដើមគ...

ក្រសួងការងារ​កម្ពុជា៖ អតីត​ពលករខ្មែរ​មកពីថៃ ៦២ម៉ឺននាក់​ទទួលបានការងារ​ធ្វើ 20.01.2026

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជានិយាយថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ អតីតពលករខ្មែរ មកពីថៃ ៦២ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈយុទ្ធនាការរបស់ក្រសួង និងភាគីពាក់ព័ន្ធ ខណៈដែលឱកាសការងារ នៅមានប្រមាណជិត ៩ម៉ឺនកន្លែងបន្ថែមទៀត។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ 20.01.2026

**កងទ័ពដាណឺម៉ាកមកដល់ហ្រ្គីនឡេន ខណៈដែលលោក ដូណាល់ ត្រាំ បញ្ជាក់ជាថ្មីអំពីផែនការរបស់លោកក្នុងការដណ្តើមយកទឹកដីនេះ។ ** ច្បាប់កាំភ្លើង និងកំណែទម្រង់ពាក្យសម្តីស្អប់ខ្ពើម អាចនឹងត្រូវអនុម័តក្នុងពេលប៉ុន្មានម៉ោង។ ** ការវាយប្រហារដោយត្រីឆ្លាមជាលើកទីបួននៅរដ្ឋញូសៅវែល ក្នុងរយៈពេល៤៨ម៉ោង។

How to cater for your dietary restrictions - របៀបរៀបចំសម្រាប់របបអាហារដ៏រឹតត្បឹតមួយចំនួន 20.01.2026

Australia is known as the allergy capital of the world. Our diverse population also means that we express our religious beliefs, ethics, health and personal choices through the food we eat. We called on some experts to help us navigate all the labelling, certifications and resources that can inform our food choices. - តើអ្នកដឹងទេថាប្រទេសអូស្ត្រាលីត្រូវបានគេស្គាល់ថាជារដ្ឋធានីអាឡែស៊ីរបស់ពិភពលោក? ប្រ...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ 16.01.2026

**បុរសដែលត្រូវបានចោទប្រកាន់ថាបានហៅទូរស័ព្ទទៅគំរាមកំហែងលោកនាយករដ្ឋមន្ត្រី ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ** សមាជិកសហគមន៍សម្តែងការគាំទ្រចំពោះការរក្សាទុកស្ពានថ្មើរជើង Bondi។ **រដ្ឋមន្ត្រីក្រសួងបរិស្ថាន បដិសេធសំណើបញ្ឈប់ការងារសាងសង់ពហុកីឡដ្ឋានអូឡាំពិកឆ្នាំ ២០៣២ នៃទីក្រុង Brisbane ។

បទពិសោធន៍​នៃការមកសិក្សាថ្នាក់វិទ្យាល័យនៅប្រទេសអូស្រ្តាលី 16.01.2026

កញ្ញា សុចិត្រា អៃយាដា សម្រេចចិត្តជ្រើសរើសប្រទេសអូស្ត្រាលី ជាទិសដៅដើម្បីការសិក្សារយៈវែង បើទោះបីជាមានជម្រើសផ្សេងពីនេះ។ នាងបានធ្វើដំណើរចាកឆ្ងាយពីឳពុកម្តាយ ហើយមករស់នៅក្នុងទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាល ក្រោមការគ្រប់គ្រងរបស់សាលា។ តើក្មេងស្រីរូបនេះ អាចជម្នះឧបសគ្គនិងបន្តការសិក្សាដោយរបៀបណា? សូមស្តាប់ទសម្ភាសន៍ជាមួយកញ្ញា សុចិត្រា អៃយាដា យុវតីខ្មែរដែលកំពុងសិក្សានៅវិទ្យាល័យ ណូបលផាក។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ 16.01.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គ្រាប់បែកបំពង់ចំនួនបួនគ្រាប់ទៀតត្រូវបានរកឃើញនៅទីក្រុងកង់បេរ៉ា ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ១៥គ្រាប់។ ** អ្នកកោះ Torres Strait ប្រារព្ធខួបលើកទី៩០ នៃកូដកម្មកម្មករដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេសអូស្ត្រាលី។ ** មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡាជួបជាមួយលោក ដូណាល់ ត្រាំ នៅសេតវិមាន។

កម្ពុជាទទូចឱ្យថៃចាត់បញ្ជូនក្រុមវាស់វែងព្រំដែនមកធ្វើការងារ​លើដី​ជាក់ស្តែង 16.01.2026

កម្ពុជា ទទូចឱ្យថៃចាត់បញ្ជូនក្រុមវាស់វែងព្រំដែន មកធ្វើការ នៅលើដីជាក់ស្តែង ទោះបីជាថៃ ពេលនេះ ប្រទេសថៃស្ថិតក្នុងដំណាក់កាលរដ្ឋាភិបាលចាំផ្ទះក៏ដោយ។

ធនាគារដ៏ធំមួយចេញសេចក្តីព្រមានអំពីការឆបោកក្លែងបន្លំដោយ AI និងវិធីការពារ 15.01.2026

ការស្រាវជ្រាវថ្មីបានបង្ហាញថា ប្រជាជនអូស្ត្រាលីមានទំនុកចិត្តខ្លាំងជ្រុលពេក អំពីការចាប់បានការបោកប្រាស់ AI deepfake ទោះបីជាបច្ចេកវិទ្យាកាន់តែពិបាកកត់សំគាល់ក៏ដោយ។ អ្នកជំនាញព្រមានថា ក្រុមជនបោកប្រាស់ បានលួចយកទំនុកចិត្ត និងសភាវគតិ ហើយកំពុងអំពាវនាវឱ្យមនុស្សឈប់បន្តិច ផ្ទៀងផ្ទាត់ និងបដិសេធសារដែលគួរឱ្យសង្ស័យ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ 15.01.2026

** សហរដ្ឋអាមេរិកនឹងផ្អាកការដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ពី ៧៥ប្រទេសរួមទាំងកម្ពុជាផងដែរ។ ** រកឃើញឧបករណ៍ផ្ទុះជាងដប់គ្រឿងនៅលើផ្លូវថ្មើរជើងក្នុងទីក្រុងខេនបេរ៉ា។ ** ក្រុមមេដឹកនាំសាសនាអំពាវនាវឱ្យពន្យារពេលការបោះឆ្នោតលើកំណែទម្រង់ពាក្យសម្តីស្អប់ខ្ពើម។

ក្រុមអ្នកសង្កេតការណ៍អាស៊ានទៅពិនិត្យប្រាសាទព្រះវិហារ ក្រោយ​ការ​ខូតខាតដោយសារសង្រ្គាម 14.01.2026

កាលពីថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានបានទៅពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅភូមិសាស្រ្តភូមិកររបស់ប្រជាជនក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងទៅត្រួតពិនិត្យនៅប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ 14.01.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានសេចក្តីរាយការណ៍ថា បុរសម្នាក់ត្រូវបានកាត់ទោសប្រហារជីវិតពីបទធ្វើបាតុកម្មនៅប្រទេសអ៊ីរ៉ង់។ ** មេក្រុមឧក្រិដ្ឋកម្មសំងាត់ដែលត្រូវបាននិរទេសចេញ ពាក់ព័ន្ធនឹងសង្គ្រាមថ្នាំជក់កំពុងបន្តនៅរដ្ឋវិចថូរៀ ត្រូវបានចាប់ខ្លួននៅបរទេស។ ** អ្នកនិពន្ធជនជាតិប៉ាឡេស្ទីន-អូស្ត្រាលីម្នាក់គំរាមប្តឹងអភិបាលរដ្ឋអូស្ត្រាលីខាងត្បូងពីបទបរិហារកេរ្តិ៍។

កម្ពុជាបង្ហាញជំនួយពីសហគមន៍​អន្តរជាតិ ក្រោយសង្គ្រាមជាមួយថៃ 13.01.2026

កម្ពុជាតាមរយៈអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកបង្ហាញពីការផ្តល់ជំនួយរបស់អាមេរិក ជប៉ុន ចិន និងសែប៊ី ដែលជួយដល់កម្ពុជា ក្រោយសង្គ្រាមជាមួយប្រទេសថៃ ខណៈដែលរដ្ឋាភិបាលមិនបានប្រកាសពីការដាក់ពាក្យបណ្តឹងប្តឹងថៃ ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅឡើយទេ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ 13.01.2026

** លោក ខេវិន រ៉ាដ្ត លាលែងពីតំណែងជាឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក។ ** អូស្ត្រាលីចេញសេចក្តីព្រមានយ៉ាងម៉ឺងម៉ាត់ដល់អ៊ីរ៉ង់ ខណៈចំនួនមនុស្សស្លាប់ បានកើនឡើងដល់ជាង ៥០០ នាក់។ ** ក្មេងជំទង់អូស្រ្តាលីម្នាក់ ប្រឈមមុខនឹងតុលាការពីបទចោទប្រកាន់ ហៅទូរស័ព្ទសង្គ្រោះបន្ទាន់ក្លែងក្លាយ ទៅកាន់សហរដ្ឋអាមេរិក។

តើអ្វីទៅជាការធ្វើរបបអាហារច្រើនសណ្ឋានជាន់ៗគ្នា? ហើយតើអ្នកកំពុងតែធ្វើវាដែរឬទេ? 13.01.2026

របបអាហារ Fodmap, អាហារដែលមានប្រូតេអ៊ីនខ្ពស់, គ្មានជាតិស្អិត(gluten-free), ខ្លាញ់ទាប, ការទទួលទានអាហារស្រស់មិនកែច្នៃ(clean eating) ... មានរបបអាហារច្រើនប្រភេទណាស់ ហើយដំបូន្មានក៏ផ្ទុយគ្នាខ្លាំងណាស់ដែរ។ ក្រុមអ្នកជំនាញអូស្ត្រាលីកំពុងព្រមានថា ការធ្វើតាមរបបអាហារច្រើនសណ្ឋានក្នុងពេលតែមួយ "diet stacking" អាចមានផលវិបាកដែលមិននឹកស្មានដល់ ដូចដែលមាននៅក្នុងរបាយការណ៍នេះ។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ 09.01.2026

** អត្រាអតិផរណារបស់ប្រទេសអូស្ត្រាលីបានកើនឡើងតិចជាងការរំពឹងទុក។ ** បន្ទាប់ពីសម្ពាធអស់រយៈពេលជាច្រើនសប្តាហ៍ រាជគណៈកម្មការលើការវាយប្រហារនៅ Bondiត្រូវបានបង្កើតឡើង។ ** ណាសាកំពុងកាត់បន្ថយពេលបេសកកម្មនៅលើស្ថានីយអវកាសអន្តរជាតិ បន្ទាប់ពីអវកាសយានិកម្នាក់មានបញ្ហាសុខភាព។

Listen to the SBS Khmer - SBS ខ្មែរ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.