SBS

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Bezoek zeker de website van de podcast en steun de maker: www.sbs.com.au

Auteur

SBS

Categorie

News

Website van de podcast

www.sbs.com.au

Nieuwste aflevering

29 jun. 2026

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

'Ambition gap': Why most people believe they'd step in to stop hate - but don't - SBS Examines៖ ហេតុអ្វីបានជាមនុស្សភាគច្រើនជឿថាពួកគេនឹងលូកដៃចូលដើម្បីបញ្ឈប់ការស្អប់ខ្ពើម ប៉ុន្តែមិនធ្វើ 17.09.2025

Aaron says he made a "snap decision" to intervene when he witnessed racism. But many people say they don't know what to do if they see hate or harassment. - Aaron និយាយថាលោកបានធ្វើ "ការសម្រេចចិត្តភ្លាមៗ" ដើម្បីធ្វើអន្តរាគមន៍នៅពេលដែលលោកបានឃើញការរើសអើងជាតិសាសន៍។ ប៉ុន្តែមនុស្សជាច្រើននិយាយថា ពួកគេមិនដឹងត្រូវធ្វើយ៉ាងណាទេ ប្រសិនបើពួកគេឃើញទង្វើស្អប់ខ្ពើម ឬយាយីនោះ។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ 17.09.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** លោកAnthony Albanese នឹងចាកចេញពី PNG ដោយគ្មានកិច្ចព្រមព្រៀងការពារជាតិ ដូចដែលលោកបានរំពឹងទុក។ *** លោក ដូណាល់ ត្រាំ និយាយថា លោកនឹងជួបលោក Anthony Albanese ក្នុងពេលឆាប់ៗនេះ។ *** រដ្ឋអាជ្ញានៃរដ្ឋយូថាហ៍ ចោទប្រកាន់ជាផ្លូវការលើជនសង្ស័យបាញ់សម្លាប់លោក Charlie Kirk និងស្វែងរកការកាត់ទោសប្រហារជីវិត។

កម្ពុជាប្រកាសពីការរកឃើញការកើនឡើងជំងឺពងបែក ដៃ ជើង និងមាត់នៅលើកុមារ 17.09.2025

កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញនូវការកើនឡើងនៃជំងឺពងបែក ដៃ ជើង និងមាត់នៅលើកុមារ ជាពិសេសកុមារមានអាយុក្រោម ៥ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យព្យាបាល សមស្របតាមមូលដ្ឋានសុខាភិបាល។ ក្រសួងសុខាភិបាល បានប្រកាសថា ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស (enteroviruses) ជាញឹកញាប់ គឺពួកវីរុសកុកសាគី (coxsackievirus) ភាគច្រើនកើតលើ ទារក និងកុមារ...

ទាហានថៃបន្តរាយលួសបន្លាព័ទ្ធដីចម្ការរបស់ប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ 16.09.2025

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រុមទាហានថៃ ប្រមាណជាង ៣០នាក់ បានបន្តចូលមករាយលួសបន្លាព័ទ្ធយកដីចម្ការរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយថៃ អះអាងថា ទីតាំងនោះ ជាទឹកដីថៃ ដោយសំអាងលើផែនទី ដែលថៃ គូសជាឯកតោភាគី។ ក៏ប៉ុន្តែក្រុមប្រជាពលរដ្ឋអ្នកភូមិព្រៃចាន់ បានរួមគ្នាប្រឆាំងតវ៉ា រុញច្រានទាហានថៃ ឲ្យដកថយក្រោយវិញ ព្រមទាំងរើលួសបន្លាថ្មីរបស់ទាហានថៃនោះ ចេញពីដីចម...

How do you legally change your name in Australia? - តើអ្នកប្តូរឈ្មោះរបស់អ្នកនៅក្នុងប្រទេសអូស្រ្តាលី បានដោយស្របច្បាប់តាមរបៀបណា? 16.09.2025

Choosing to legally change your name is a significant life decision that reflects your personal circumstances. Each year, tens of thousands of Australians lodge an application through the Registry of Births, Deaths & Marriages. If you’re considering a change of name, this episode takes you through the process. - ការជ្រើសរើសធ្វើការផ្លាស់ប្តូរឈ្មោះរបស់អ្នកដោយស្របច្បាប់ គឺជាការសម្រេចចិត្តដ៏សំខាន់មួយន...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ 16.09.2025

** អូស្រ្តាលីចេញផ្សាយ គោលការណ៍ណែនាំសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីអនុវត្តតាមច្បាប់រឹតបន្តឹងអាយុ។ ** មានការកើនឡើងយ៉ាងខ្លាំងនៃការលួចនៅតាមកន្លែងលក់រាយក្នុងរដ្ឋញូសៅវែល ជាពិសេសគ្រឿងស្រវឹង។ ** ក្រុមអ្នកតស៊ូមតិនិយាយថា ស្រ្តីនិងក្រុម LGBTIQ+ ងាយរងគ្រោះវិសមាមាត្រ ក្នុងអំឡុងពេលសង្រ្គាម។

#94 Talking about autism (Med) - សិក្សាភាសាអង់គ្លេសភាគទី94៖ ការនិយាយអំពីជំងឺអូទីស៊ឹម 16.09.2025

Learn how to talk about Autism Spectrum Disorder respectfully. Understand common autism symptoms and use simple language to describe autism in everyday conversations. - រៀនពីរបៀបនិយាយអំពីជំងឺអូទីស៊ឹម (Autism Spectrum Disorder) ដោយការគោរព។ ឈ្វេងយល់ពីរោគសញ្ញានៃជំងឺអូទីស្សឹមជាទូទៅ និងការប្រើភាសាសាមញ្ញៗដើម្បីពិពណ៌នាអំពីជំងឺអូទីសឹមនៅក្នុងការសន្ទនាប្រចាំថ្ងៃ។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ 12.09.2025

**ប៉ូលិសរដ្ឋវិចថូរៀព្រមានដល់សាធារណជនអំពីបាតុកម្មធំៗចំនួន៤នៅទីក្រុងម៉ែលប៊ននៅថ្ងៃសៅរ៍នេះ។ ** ខ្មាន់កាំភ្លើង Desmond Freeman កំពុងតែរត់គេចខ្លួននៅឡើយ បន្ទាប់ពីការចោទប្រកាន់ថាបានបាញ់សម្លាប់មន្ត្រីប៉ូលីសពីរនាក់កាលពីជាងពីរសប្តាហ៍មុន។ ** ការស្វែងរកឃាតករសម្លាប់លោក Charlie Kirk នៅតែបន្ត។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា៖ អូស្ត្រាលីស្វាគមន៍លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ 12.09.2025

លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានប្រកាសតាមបណ្តាញសង្គម X ថា អូស្ត្រាលី សូមស្វាគមន៍ ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេស លើកទី១ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងជួយស្តារទំនុកចិត្ត កសាងទំនុកចិត្ត និងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយដោយសន្តិវិធី និងនិរន្ត...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ 12.09.2025

*** អតីតប្រធានាធិបតីប្រេស៊ីលជាប់គុករាប់ទសវត្សរ៍ជុំវិញការប៉ុនប៉ងធ្វើរដ្ឋប្រហារបោះឆ្នោត។ *** កងទ័ពនេប៉ាល់កំណត់បន្តកិច្ចចរចាជាមួយក្រុមបាតុករ 'Gen Z' ដើម្បីជ្រើសរើសមេដឹកនាំបណ្តោះអាសន្នម្នាក់។ *** លោកនាយករដ្ឋមន្រ្តីអរគុណចំពោះការគាំទ្ររបស់មេដឹកនាំប៉ាស៊ីហ្វិកសម្រាប់ការរៀបចំកិច្ចពិភាក្សាស្តីពីអាកាសធាតុនៅអូស្រ្តាលី។

ចលនាជាតិតស៊ូ ដឹកនាំដោយលោក សម រង្ស៊ី ប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស 12.09.2025

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិតស៊ូ ដឹកនាំដោយលោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង បានប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយមានស្ថាប័ន ឬក្រសួង ចំនួន៧ ដើម្បីដំណើរការរដ្ឋាភិបាលនិរទ្ទេសខ្លួនមួយនេះ។ ស្ថាប័ន ឬក្រសួង ទាំង ៧នោះ រួមមាន៖ ១-ស្ថាប័នទំនាក់ទំនងអន្តរជាតិ និងអនុវត្តន៍កិច្ចព្រមព្រៀងក្រុងប៉ារីស ២-ស្ថាប័ន អធិបតេយ្យភាពជាតិ ព្រំដែន និងអន្តោប្រវេសន៍ ៣-ស្ថាប័ន សន្តិសុខជាតិ និងសុវត្ថិភ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ 11.09.2025

*** គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ថ្កោលទោសការបាញ់សម្លាប់លោក Charlie Kirk។ *** ព្រឹទ្ធសភាបក្សលីបឺរលមួយរូបត្រូវបានបណ្តេញចេញពីសមាជិកសភាជួរមុខបន្ទាប់ពីមានការអត្ថាធិប្បាយអំពីសហគមន៍ឥណ្ឌាអូស្ត្រាលី។ *** អាជ្ញាធរមែលប៊នបានចាប់ខ្លួនបុរសម្នាក់ដែលគេចោទប្រកាន់ថាជាអ្នកផ្គត់ផ្គង់ថ្នាំជក់ខុសច្បាប់ដ៏ធំមួយ។

ការ​បោះចោល​សម្រាមធំៗ​​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី 11.09.2025

តើសំរាមធុនធំ ឬធ្ងន់ៗអ្វីខ្លះដែលលោកអ្នកអាចបោះចោលបានដោយឥតគិតថ្លៃ? តើក្រុមប្រឹក្សាសង្កាត់ផ្តល់នូវសេវាកម្មអ្វីខ្លះដើម្បីប្រមូលយកសម្រាប់ធំៗទាំងនោះ? សូមស្តាប់បទសម្ភាសន៍ជាមួយកញ្ញា សូភី តាន់ ក្រុមប្រឹក្សាសង្កាត់នៅតំបន់ណូផលផាក នៃរដ្ឋវិចថូរៀដូចតទៅ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ 10.09.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **អូស្ត្រាលីចូលរួមក្នុងការថ្កោលទោសអន្តរជាតិចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើកាតា។ ** រដ្ឋាភិបាលសហព័ន្ធចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយ ចំនួន 1ពាន់7រយលានដុល្លារ ដើម្បីទទួលបានកងនាវា Ghost Sharks។ ** រដ្ឋាភិបាលវិចរូរៀស្នើផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អាជីវកម្មនៅក្រុង Porepunkah ខណៈដែលការតាមប្រមាញ់ខ្មាន់កាំភ្លើង Desmond Freeman នៅតែបន្ត។

បិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទាំងស្រុង ខណៈដែលអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរការ 10.09.2025

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ដែលបានដំណើរការអស់ពេលជិត ៧០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៥៩ ត្រូវបានបិទដំណើរការទាំងស្រុង នៅម៉ោង ១២កណ្តាលយប់ រំលងអាធ្រាត្រ ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ កម្ពុជា បានបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅព្រំប្រទល់ខេត្តកណ្តាល និងខេត្តតាកែវ ចម្ងាយប្រមាណ ២០គ.ម ពីភ្នំពេញ ដែលបានស...

លោក ហ៊ុន ម៉ាណែត ប្រកាសថា មិនមានការកាត់ដោះដូរដី និងឲ្យកងទ័ពជួរមុខដកថយពីតំបន់សមរភូមិ តាមព្រំដែនថៃឡើយ 09.09.2025

កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តាមរយៈបណ្តាញសង្គម លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា មិនមានការកាត់ដោះដូរដី និងបញ្ជាឲ្យកងទ័ពជួរមុខរបស់កម្ពុជានៅសមរភូមិ ដកថយ ក្រោយពីមានការចរចាបទឈប់បាញ់ រវាងកម្ពុជា និងថៃឡើយ។

The cervical screening test that could save your life - ការធ្វើតេស្តពិនិត្យមាត់ស្បូន ដែលអាចជួយសង្គ្រោះជីវិតអ្នក 09.09.2025

Cervical cancer is preventable, but only if you catch it early. Cultural and personal barriers have often meant that women avoid cervical cancer testing. But now with the help of a world-leading test, Australia is aiming to eliminate cervical cancer by 2035. The test is a safe and culturally sensitive option for women from all backgrounds. Best of all it could save your life—or that of someone clo...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ 09.09.2025

*** រដ្ឋាភិបាលញូសៅវែល ណែនាំសេចក្តីព្រាងច្បាប់កំណែទម្រង់ការជួល ដើម្បីការពារជនរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារ។ *** តុលាការកំពូលអាម៉េរិក ជម្រះផ្លូវសម្រាប់ការរើសអើងពូជសាសន៍នៅក្នុងការវាយឆ្មក់អន្តោប្រវេសន៍នៅ LA។ *** អង្គការសហប្រជាជាតិអំពាវនាវឱ្យស៊ើបអង្កេត បន្ទាប់ពីមនុស្ស១៩នាក់ ត្រូវបានសម្លាប់ ក្នុងបាតុកម្មប្រឆាំងការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅប្រទេសនេប៉ាល់។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ឆ្នាំ២០២៥ 05.09.2025

** មេដឹកនាំណាស៊ី លោក Thomas Sewell ត្រូវបានបដិសេធមិនឱ្យធានាក្រៅឃុំ។ ** តុលាការនឹងប្រកាសសាលក្រមកាត់ទោសករណីបំពុលផ្សិតដែលសម្លាប់សាច់ថ្លៃបីនាក់ នៅថ្ងៃចន្ទ។ ** អាម៉េរិកគ្រោងប្តូរឈ្មោះក្រសួងការពារជាតិទៅជា "នាយកដ្ឋានសង្គ្រាម"។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥ 05.09.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Anthony Albanese បាននិយាយទូរសព្ទជាមួយលោកប្រធានាធិបតីត្រាំ សម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ច ប៉ុន្តែមិនមានតម្រុយពីជំនួបតទល់មុខគ្នា។ ** ពិធីបុណ្យសពមន្រ្តីប៉ូលិសដែលចោទប្រកាន់ថាត្រូវបានបាញ់សម្លាប់ដោយ Dezi Freeman ដែលរត់គេចខ្លួននៅឡើយ។ ** ប្រធានាធិបតីបារាំងនិយាយថា ប្រទេសចំនួន២៦ ត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

យោធាថៃព្យាយាមចូលមករាយបន្លាលួស នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ 04.09.2025

នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមយោធាថៃ បានព្យាយាមចូលមករាយបន្លាលួស ព័ទ្ធយកដី ផ្ទះ និងភូមិរបស់ប្រជាពលរដ្ឋខ្មែរ នៅភូមិជោគជ័យឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែក្រុមប្រជាពលរដ្ឋជាច្រើន ទាំងស្រី ទាំងប្រុស និងទាំងកូនក្មេង បានលើកគ្នា ទៅរារាំង មិនឱ្យយោធាថៃ រាយបន្លាលួសបន្ថែម ដើម្បីព័ទ្ធយកដីចំការអំពៅរបស់ពួកគាត់ឡើយ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ 04.09.2025

** មនុស្ស១៥នាក់ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់រថភ្លើង នៅឯតំបន់ទេសចរណ៍ដ៏ពេញនិយមមួយក្នុងប្រទេសព័រទុយហ្គាល់។ ** រដ្ឋាភិបាលប្រកាសផ្តល់សំណងបន្ថែមដល់ជនរងគ្រោះ Robodebt។ ** អូស្ត្រាលីបង់ប្រាក់ពីរពាន់ប្រាំរយលានដុល្លារក្នុងរយៈពេល 30 ឆ្នាំ ដើម្បីនិរទេសអតីតអ្នកជាប់ឃុំអន្តោប្រវេសន៍រាប់រយនាក់ទៅកាន់កោះណាវរុ។

'It's a fraught experience just going out in public': The everyday toll of transphobia - SBS Examines: 'វាជាបទពិសោធដ៏អាក្រក់ដែលគ្រាន់តែចេញជាសាធារណៈ' - ការរើសអើងចំពោះអ្នកកែភេទ 04.09.2025

Transgender people represent a small minority in our population, and while their visibility has increased, they've been the focus of charged legislative debates and online hate. - មនុស្សកែភេទតំណាងឱ្យក្រុមប្រជាជនភាគតិចដ៏តូចមួយនៅក្នុងចំណោមប្រជាជនរបស់យើង ហើយខណៈពេលដែលការលេចរូបរាងរបស់ពួកគេបានកើនឡើង ពួកគេបានក្លាយជាចំណុចផ្តោតអារម្មណ៍នៃការជជែកដេញដោលផ្នែកនីតិប្បញ្ញត្តិ និងការស្អប់ខ្ពើមតាមអ៊ីនធឺណិត។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ 03.09.2025

** នៅប្រទេសចិន ក្បួនដង្ហែមួយត្រូវបានធ្វើឡើង ដើម្បីរំលឹកខួបលើកទី 80 នៃការបញ្ចប់សង្គ្រាមលោក ** អតីតអភិបាលរដ្ឋវិចថូរៀ លោក Daniel Andrews និងអតីតរដ្ឋមន្ត្រីការបរទេសបក្សលេប័រ លោក Bob Carr រងការរិះគន់ ជុំវិញ ការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ** បក្សប្រឆាំងរិះគន់ដំណោះស្រាយរបស់រដ្ឋាភិបាលលើការជួយតាមផ្ទះសម្រាប់ប្រជាជនអូស្ត្រាលីវ័យចំណាស់។

រដ្ឋាភិបាលបដិសេធការផ្សាយរបស់លោក សម រង្ស៊ី ដែលថា លោក ហ៊ុន សែន ជាប់ពាក់ព័ន្ធការទិញភាគហ៊ុនក្រុមហ៊ុនថាមពលថៃ 03.09.2025

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសជាលក្ខណ៍អក្សរ ដោយបដិសេធចោលទាំងស្រុងនូវការផ្សាយលើគណនីហ្វេសប៊ុក ឈ្មោះ Sam Rainsy ដែលអ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកថា ជាព័ត៌មានមិនពិត និងបានចោទប្រកាន់ទាំងបំពានថា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយ ឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ តាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែមូលនិធិស...

Luister naar de podcast SBS Khmer - SBS ខ្មែរ in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds