RFI ខេមរភាសា / Khmer
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Bezoek zeker de website van de podcast en steun de maker: www.rfi.fr
Auteur
RFI ខេមរភាសា / Khmer
Categorie
Website van de podcast
Nieuwste aflevering
29 nov. 2026
Waar luisteren?
Podcasts in de app Replaio Radio Binnenkort beschikbaarPodcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts
Afleveringen
តើសីលធម៌ក្នុងសង្គមខ្មែរធ្លាក់ចុះក្នុងកម្រិតធ្ងន់ធ្ងរ ឬយ៉ាងណា ក្រោយពីមានករណីកូនរំលោភម្តាយបង្កើត? 29.11.2026 15:06
មួយរយៈចុងក្រោយនេះ មានករណីឃាតកម្ម ការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្សេងៗ ដែលបានកើតឡើងជាបន្តបន្ទាប់។ ករណីខ្លះ បានកើតឡើងក្រោមឥទ្ធិពលនៃគ្រឿងញៀន។ ជាក់ស្តែង នៅក្នុងសប្តាហ៍នេះ មានករណីកូនប្រុស ចាប់រំលោភម្តាយបង្កើតរបស់ខ្លួន នៅក្នុងខេត្តតាកែវ និងករណីបាញ់សម្លាប់ស្ត្រីជាភរិយានៅខេត្តបាត់ដំបង ដែលផ្តើមចេញពីការប្រចណ្ឌ។ អ្នកតាមដានសង្គមបង្ហាញក្តីបារម្ភចំពោះការធ្លាក់ចុះសីលធម៌សង្គមក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ខណ...
តើការបិទក្រុមហ៊ុនស្លាកយីហោថៃជាបន្តបន្ទាប់ បង្ហាញពីជោគជ័យនៃការធ្វើពហិការរបស់ពលរដ្ឋខ្មែរ? 28.11.2026 11:21
ក្រុមហ៊ុនបុត្រសម្ព័ន្ធ CP ALL Plc ប្រកាសបញ្ឈប់ប្រតិបត្តិការហាងទំនិញយីហោ 7 Eleven ទាំងអស់នៅ កម្ពុជា ចាប់តាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសារតែរងផលប៉ះពាល់ ពីការធ្វើពហិការ មិនប្រើប្រាស់ផលិតផលថៃពីសំណាក់ពលរដ្ឋខ្មែរ ក្រោយមានជម្លោះព្រំដែននៃប្រទេសទាំងពីរ។ ការបិទហាងទំនិញយីហោ 7 Elevenពីកម្ពុជា ធ្វើឡើងស្របពេលដែលស្ថានីយ៍ប្រេងឥន្ធនៈរបស់ថៃ PTT បានដួលជាបន្តបន្ទាប់ស្ទើរអស់។ អ្នកជំនាញសេដ្ឋកិច្ចចាត់ទុកថា នេះជ...
តើការចុះពិនិត្យទីតាំងជាក់ស្តែងជាជំហានវិជ្ជមាននៃដំណោះស្រាយវិវាទដែនសមុទ្រកម្ពុជា-ថៃ? 27.11.2026 11:37
កម្ពុជា និងថៃបានឯកភាពបង្កើតក្រុមការងារបច្ចេកទេសរួម និងអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) ចុះពិនិត្យទីតាំងកោះ និងលក្ខណៈភូមិសាស្ត្រពាក់ព័ន្ធនៅតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសទាំងពីរ ដើម្បីជួយដល់ដំណើរការកំណត់ព្រំដែនសមុទ្រ។ នេះជាលទ្ធផលនៃកិច្ចប្រជុំផ្សះផ្សាលើកទី៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់...
ហេតុអ្វីឡាវអាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចលឿនជាងកម្ពុជា? 26.11.2026 15:31
ប្រទេសឡាវបានចាកចេញជាផ្លូវការពីបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់អង្គការ សហប្រជាជាតិ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈកម្ពុជានឹងត្រៀមចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ខាងមុខ។ ការចាកចេញរបស់ឡាវពីបញ្ជីក្រុមប្រទេស LDC បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានបំពេញលក្ខខណ្ឌទាំង ៣ របស់អង្គការសហប្រជាជាតិ។ អ្នកវិភាគយល់ថា កម្ពុជាក៏អាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបានដែរ គ្រាន់តែថា កម្ពុជាចង់ចាកចេញដ...
ហេតុអ្វីកម្ពុជា-ចិន បង្កើនកម្រិតសមយុទ្ធនាគមាសឆ្នាំ២០២៦? 25.11.2026 12:36
កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នា «នាគមាសឆ្នាំ២០២៦» ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន លើកទី៨នេះ មានទ្រង់ទ្រាយធំជាងសមយុទ្ធកន្លងទៅ ដោយសមយុទ្ធលើកនេះ បានរួមបញ្ចូលលំហាត់ហ្វឹកហ្វឺនទាំងជើងគោក ជើងទឹក និងជើងអាកាស។ ការបង្កើនកម្រិតសមយុទ្ធ កម្ពុជា-ចិន នាពេលនេះត្រូវអ្នកវិភាគនានាមើលឃើញថា ធ្វើឡើងស្របតាមកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរ និងស្របតាមពិពិធកម្មវ...
តើថៃកំពុងផ្គើនកម្ពុជា ឬយ៉ាងណា បន្ទាប់ពីកម្ពុជាលើកពីជម្លោះព្រំដែនប្រាប់កិច្ចប្រជុំហ្វ្រង់កូហ្វូនី? 24.11.2026 12:34
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មេទាហានថៃបាននាំអ្នកសារព័ត៌មានចូលមើលគ្រប់ច្រកល្ហក នៅតំបន់អានសេះ ក្នុងទឹកដីកម្ពុជា ដែលថៃកំពុងកាន់កាប់ ក្រោយការប្រយុទ្ធគ្នាកាលពីចុងឆ្នាំ២០២៥។ ពីរថ្ងៃក្រោយមក ពោលនៅថ្ងៃទី២១ ខែវិច្ឆិកា ថៃបានសង់លេណដ្ឋានមួយបន្ថែមទៀត នៅឃុំគោករមៀតក្នុងខេត្តបន្ទាយមានជ័យ និងនៅថ្ងៃទី២២ ខែវិច្ឆិកា ថៃបានឈូសឆាយផ្លូវទៅកាន់តំបន់នោះ។ នេះបើតាមលិខិតតវ៉ារបស់ក្រសួងការបទេសកម្ពុជា។ តើសកម្មភាពរបស់ថៃនាពេលនេះជ...
តើពិធីបុណ្យអុំទូកអាចទាញអត្ថប្រយោជន៍អ្វីខ្លះ? 23.11.2026 12:24
ព្រះរាជពិធីបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃ បានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ពិធីបុណ្យអុំទូកឆ្នាំនេះប្រព្រឹត្តទៅតាមលទ្ធភាពដូចសព្វមួយដង នៅតាមបណ្តាខេត្តនានា។ ដោយឡែកនៅរាជធានីភ្នំពេញ ការប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ជាតិត្រូវផ្អាកជាថ្មី។ ផ្អាកដោយសារតែរដ្ឋាភិបាលអះអាងថា ខ្លួនត្រូវយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹ...
តើកម្ពុជាខាតបង់ និងចំណេញអ្វីពីការបន្តបិទច្រកព្រំដែនគោកជាមួយថៃ? 22.11.2026 10:33
នៅថ្ងៃសៅរ៍ទី២២វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីការបន្តបិទច្រកព្រំដែនគោកជាមួយប្រទេសថៃ ថា មិនបានបណ្តាលឲ្យផលិតកម្ម និងវិស័យកសិកម្មរបស់កម្ពុជាស្លាប់ឡើយ។ ផ្ទុយមកវិញ ការបន្តបិទច្រកព្រំដែននេះ បានក្លាយជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការកសាងភាពធន់ និងតភ្ជាប់ការនាំចេញផលិតផលរបស់ខ្លួនទៅកាន់បណ្តាប្រទេសផ្សេងទៀត។ អ្នកតាមដានសង្គម យល់ថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជាវោហាសាស្ត្រនយោបាយ តែរូ...
តើការចាប់ខ្លួនមន្ត្រីនគរបាលពាក់ព័ន្ធគ្រឿងញៀនឆ្លុះបញ្ចាំងយ៉ាងណាពីបញ្ហាគ្រឿងញៀននៅកម្ពុជា? 21.11.2026 9:45
លោក ហួ យ៉ៃ ស្នងការរងនគរបាលខេត្តកំពត និងបក្ខពួក ១០នាក់ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុចាប់ខ្លួនកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ពីបទពាក់ព័ន្ធករណីគ្រឿងញៀនជិត ១តោន។ ក្នុងចំណោមជនសង្ស័យសរុប ១១នាក់ ដែលពាក់ព័ន្ធគ្រឿងញៀន ៨៧៤គីឡូនេះ ក៏មានជនជាតិឡាវ ៣នាក់ផងដែរ។ តើការចាប់ខ្លួនមន្ត្រីនគរបាលដែលពាក់ព័ន្ធនឹងគ្រឿងញៀនឆ្លុះបញ្ចាំងយ៉ាងណាពីបញ្ហាគ្រឿងញៀននៅកម្ពុជា?
តើកម្ពុជាគួរធ្វើយ៉ាងណាចំពោះសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា ក្រោយសំណើរបស់បារាំង? 20.11.2026 11:37
ក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ វិច្ឆិកាកន្លងទៅ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាបន្តស៊ើបអង្កេតរកជនសង្ស័យ ដែលមានជាប់ពាក់ព័ន្ធក្នុងករណីបាញ់សម្លាប់លោក លិម គិមយ៉ា នៅប្រទេសថៃ កាលពីឆ្នាំ២០២៥។ អ្នកតាមដាននយោបាយកម្ពុជានានា បានមើលឃើញពីការព្រួយបារម្ភខ្លាំងរបស់បារាំង ចំពោះ ឃាតកម្មលោក លិម គិមយ៉ា និងជំរុញឲ្យកម្ពុ...
តើការរៀបចំជំនួបកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ខាត ឬចំណេញសម្រាប់កម្ពុជា? 19.11.2026 17:06
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រតិកម្មទៅនឹងការរិះគន់រឿងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលថាកម្ពុជាចាយលុយច្រើន ហើយមិនបានប្រយោជន៍អ្វីសោះសម្រាប់ប្រទេសនេះ។ តែលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានចំណាយត្រឹម ១៥លានប៉ុណ្ណោះ សម្រាប់ការរៀបចំកិច្ចប្រជុំដ៏ធំមួយនេះ។ អ្នកតាមដានសង្គមខ្លះ យល់ឃើញថា កម្ពុជាទទួលបានផលប្រយោជន៍ទាំងការទូត និងនយោបាយ ខណៈខ្លះទៀតលើកឡើងព...
ក្នុងអាណត្តិជាប្រធានអាស៊ាន តើហ្វីលីពីនបានជួយអ្វីខ្លះក្នុងជម្លោះ ខ្មែរ-ថៃ? 18.11.2026 13:02
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធនៅហ្វីលីពីន ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយខ្លះយល់ឃើញថា ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានត្រឹមបន្តអនុវត្តការងារដែលម៉ាឡេស៊ីបន្សល់ទុក នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ តែអ្នកវិភាគខ្លះទៀតយល់ថា ជំនួយរបស់ហ្វីលីពីននៅមានកម្រិត និងមានចំណុចតិចតួចសកម្មជាងម៉ាឡេស៊ី។ តើហ្វីលីពីនបានជួយអ្វីខ្លះក្...
ការលើកផលវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី អាចជំរុញឲ្យមានដំណោះស្រាយយ៉ាងណា? 17.11.2026 12:03
បើទោះបីថៃបានព្រមានទុកជាមុន កុំឲ្យកម្ពុជាលើកឡើងពីជម្លោះព្រំដែនជាមួយថៃ ប្រាប់បណ្តាមេដឹកនាំប្រទេសសមាជិកហ្វ្រង់កូហ្វូនីក៏ដោយ តែការរារាំងនេះត្រូវបានបរាជ័យ។ នៅទីបំផុត កម្ពុជាបានប្រាប់មេដឹកនាំប្រទេសនិយាយភាសាបារាំងពីការបាញ់ប្រហារមុនរបស់ទាហានថៃមកលើកម្ពុជា ដែលបណ្តាលឲ្យស្លាប់មនុស្សជាច្រើន និងរារាំងជនភៀសសឹកខ្មែរ ២ម៉ឺននាក់មិនឲ្យចូលទៅផ្ទះរបស់ពួកគេវិញ។ តើការលើកផលវិបាកពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងវេទិ...
អ្វីទៅជាក្តីរំពឹងរបស់កម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ចំនួន៤ ជាមួយបារាំង? 14.11.2026 11:44
ឯកសារកិច្ចព្រមព្រៀងសំខាន់ៗ លើវិស័យចំនួន ៤ រួមមាន ការពារជាតិ ថាមពល អវកាស និងអាកាសចរណ៍រវាងកម្ពុជា និងបារាំងនឹងត្រូវចុះ ហត្ថលេខាអំឡុងពេលលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ វិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់កាសែតបារាំង Intelligence Online កាលពីថ្ងៃទី១២ វិច្ឆិកា។ អ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា វិស័យទាំង ៤ខាងលើជាតម្រូវការចាំបាច់របស់កម...
តើបង្កើនទំនាក់ទំនងកម្ពុជា-បារាំង អាចជួយកម្ពុជារក្សាតុល្យភាពភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក? 13.11.2026 9:36
កម្ពុជាទទួលបានឱកាសធំៗពីរដំណាលគ្នា គឺធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមរយៈព្រឹត្តិការណ៍ដ៏ធំទាំងពីរនេះ ទំនាក់ទំនងកម្ពុជា និងបារាំង ត្រូវគេមើលឃើញថាកាន់តែស៊ីជម្រៅ។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិយល់ថា បារាំងជាមហាអំណាចមួយ ដែលអាចដើរតួនាទីជាដៃគូទីបីដ...
តើកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងទស្សនកិច្ចប្រធានាធិបតីបារាំងអាចផ្តល់សន្ទុះការប្រើភាសាបារាំងនៅកម្ពុជាដែរ ឬទេ? 12.11.2026 14:09
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ក្នុងទីក្រុងភ្នំពេញពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ វិច្ឆិកា។ ទន្ទឹមគ្នានឹងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីក៏មានដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុងដែរ។ អ្នកតាមដានសង្គមកម្ពុជាវាយតម្លៃថា ព្រឹត្តិការណ៍ធំទាំងពីរនេះនឹងជួយបង្កើនការប្រើភាសាបារាំងឲ្យបានទូលំទូលាយឡើង...
តើបញ្ហាព្រំដែនខ្មែរ-ថៃអាចនឹងត្រូវលើកយកទៅនិយាយនៅក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីដែរ ឬទេ? 11.11.2026 11:46
កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ វិច្ឆិកាក្នុងទីក្រុងភ្នំពេញ ដោយមានការចូលរួមពីមេដឹកនាំក្នុងបណ្តាប្រទេសជាសមាជិកពេញសិទ្ធិ មិនពេញសិទ្ធិ និងសង្កេតការណ៍ប្រមាណ ៩០ប្រទេស។ ថៃក្នុងនាមជាប្រទេសសង្កេតការណ៍ក៏នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះដែរ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវ បានលើកឡើងកាលពីថ្ងៃអង្គា...
តើកម្ពុជាគួរពិចារណាយ៉ាងដូចម្តេចលើសំណើសុំដោះលែងអ្នកទោសមនសិកា មុនជំនួបកំពូលហ្វ្រង់កូហ្វូនី? 10.11.2026 9:15
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អេនឌ្រូ បានអំពាវនាវដោយទទូចនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឲ្យដោះលែងអ្នកជាប់ឃុំជាង ១០០នាក់នៅកម្ពុជាដោយសារតែការប្រើប្រាស់សិទ្ធិបញ្ចេញមតិ។ ការអំពាវនាវនេះធ្វើឡើង ខណៈកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុងភ្នំពេញនាចុងសប្តាហ៍នេះ។ សម្រាប់លោក ថម អេនឌ្រូ ដោយសារតែកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន...
តើការរៀបចំពិព័រណ៍ហ្រ្វង់កូតិចផ្តល់ប្រយោជន៍អ្វីខ្លះដល់កម្ពុជា? 09.11.2026 15:16
រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិចដែលជាពិព័រណ៌នវានុវត្តន៍ អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលប្រមូលផ្ដុំដោយស្ថាប័ន ក្រុមហ៊ុន និងធុរកិច្ចថ្មីពាក់ព័ន្ធនឹងបច្ចេកវិទ្យាសំខាន់ៗ។ អ្នកជំនាញបច្ចេកវិទ្យា និងអ្នកតាមដានសង្គមមួយចំនួនយល់ថា ពិព័រណ៍ហ្រ្វង់កូតិចជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការឈ្វេងយល់អំពីបច្ចេកវិទ្យាថ្មីៗ និងជាឱកាសសម្រាប់ឱ្យកម្ពុជាបង្កើន...
អ្វីជាក្តីរំពឹងចំពោះការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ ក្រោយពេលឯកអគ្គរដ្ឋទូតអាមេរិកថ្មីមកដល់កម្ពុជា? 08.11.2026 12:00
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានមកដល់ទីក្រុងភ្នំពេញ នាយប់ថ្ងៃសុក្រទី៦វិច្ឆិកា ដើម្បីបំពេញបេសកកម្មការងារការទូតរបស់ខ្លួន។ នៅមុនពេលមកដល់ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានសច្ចានៅមុខបណ្តាសមាជិកព្រឹទ្ធសភាអាមេរិក ថា ការងារចម្បងបំផុតរបស់លោក គឺបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ អ្នកឃ្លាំមើលសង្គម បានដាក់ក្តីរំពឹងខ្ពស់ថា ក្នុងតួនាទីរបស់ខ្លួន លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន នឹងអាចបង្កើនកិ...
តើការមិនចាក់បញ្ចាំងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» ចំណេញ និងខាតបង់អ្វីខ្លះដល់កម្ពុជា? 07.11.2026 12:25
ខ្សែភាពយន្តប្រវត្តិសាស្ត្ររឿង«សោកនាដកម្មភ្នំខ្មោច» ដែលចំណាយពេលជាង៤ឆ្នាំ ក្នុងការផលិត មិនត្រូវបានចាក់បញ្ចាំងនៅតាមរោងកុនឡើយ។ ផលិតករដឹកនាំរឿងប្រវត្តិសាស្ត្រដ៏ជូរចត់នេះ មិនបានប្រាប់ពីមូលហេតុច្បាស់លាស់ ដែលនាំឱ្យខកខានមិនបានចាក់បញ្ចាំងនោះឡើយ ដោយគ្រាន់តែបង្ហាញការសោកស្តាយ រួមនឹងសម្ពាធផ្លូវចិត្តស្ទើមិនអាចបន្តអាជីពជាអ្នកដឹកនាំរឿងទៅមុខទៀតបាន។ អ្នកតាមដានបញ្ហាសង្គមយល់ថា ការមិនចាក់ផ្សាយរឿងនេះ អាចមកពីខ្សែភាពយន្ត...
តើវិស័យទេសចរណ៍កម្ពុជានឹងអាចទាញប្រយោជន៍អ្វីបានខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី? 06.11.2026 14:54
នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងទីក្រុងភ្នំពេញ។ តិច ឬច្រើន កិច្ចប្រជុំនេះនឹងធ្វើឲ្យកម្ពុជាទទួលបានផលប្រយោជន៍។ ដោយឡែកចំពោះវិស័យទេសចរណ៍វិញ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ ចាត់ទុកជំនួបកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាថា ជាឱកាសធំ ជាពិសេសការទាក់ទាញទេសចរមកពីបណ្តាប្រទេសនិយាយភាសាបារាំង។ តែទន្ទឹមនឹងនេះ អ្នកជំនាញក៏ជំរុញឲ្យកម្ពុជាប្រឹងប្រែង...
អ្វីទៅជាទំនាក់ទំនងរវាងកម្ពុជា អាមេរិក ក្រោយបក្សលោក ត្រាំចាញ់ឆ្នោតពាក់កណ្តាលអាណត្តិ? 05.11.2026 11:31
លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហាញថា គណបក្សសាធារណៈរដ្ឋរបស់លោក ដូណាល់ ត្រាំ ចាញ់គណបក្សប្រជាធិបតេយ្យ។ គណបក្សសាធារណរដ្ឋបានបាត់បង់សំឡេង ទាំងនៅក្នុងសភា និងនៅក្នុងព្រឹទ្ធសភា តែលោក ត្រាំនឹងនៅបន្តកាន់តំណែងជាប្រធានាធិបតីរហូតចប់អាណត្តិ ពោលចំនួន ២ឆ្នាំថែមទៀត។ តាមរយៈលទ្ធផលដែលគណបក្សសាធារណរដ្ឋទទួលបានពេលនេះ លោក...
ហេតុអ្វីបណ្ណសារជាតិ កន្លែងថែរក្សាឯកសារប្រវត្តិសាស្ត្រផ្តល់ប្រយោជន៍ច្រើនដល់ប្រទេសជាតិ? 04.11.2026 13:22
នៅក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកការថែរក្សា និងការប្រើប្រាស់ឯកសារប្រវត្តិសាស្ត្រថាជាគ្រឹះដ៏សំខាន់សម្រាប់ការពារអត្តសញ្ញាណ និងតម្លៃជាតិ។ សម្រាប់លោក ហ៊ុន ម៉ាណែត បណ្ណសារដ្ឋានជាតិជាកន្លែងរក្សាទុកមាសដែលមានតម្លៃជាងមាសដុំទៅទៀត។ អ្នកជំនាញផ្នែកប្រវត្តិវិទ្យានានាយល់ស្របតាមការឡើងរបស់ប្រមុខរដ្ឋាភិបាល តែក៏...
អ្វីទៅជាផលវិបាកដែលអាចកើតចេញពីការប្រើទូរស័ព្ទដៃរបស់សិស្សក្នុងម៉ោងសិក្សា? 03.11.2026 10:58
នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៅខេត្តកំពង់ធំនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានស្នើជាថ្មីឲ្យថ្នាក់ដឹកនាំសាលារៀន ព្រមទាំងគ្រូបង្រៀនចាត់វិធានការ និងរឹតបន្តឹងចំពោះសិស្សានុសិស្សដែលប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងសិក្សា។ លោក ហ៊ុន ម៉ាណែតលើកជាសញ្ញាអាសន្នថា ការប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់ប៉ះពាល់ទាំងវិន័យ ក...
Vergelijkbare podcasts
Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds