SBS

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Bezoek zeker de website van de podcast en steun de maker: www.sbs.com.au

Auteur

SBS

Categorie

News

Website van de podcast

www.sbs.com.au

Nieuwste aflevering

9 okt. 2026

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

រដ្ឋាភិបាលផ្តល់ថវិកាជួសជុលនិងធ្វើផ្លូវថ្មី នៅក្នុងក្រុងបាត់ដំបង 09.10.2026

ផ្លូវសំខាន់ៗ ចំនួន ២១ខ្សែ ក្នុងក្រុងបាត់ដំបង នឹងត្រូវចាប់ផ្តើមស្ថាបនាឡើងវិញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦ នេះតទៅ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសពីការអនុម័តកញ្ចប់ថវិកា លើការជួសជុលផ្លូវសំខាន់ៗ ចំនួន ៧ខ្សែទៀត នៅក្នុងខេត្តបាត់ដំបង ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃផងដែរ។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ 09.10.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កាលបរិច្ឆេទនៃការហាមប្រើប័ណ្ណឥណទានរបស់ការិយាល័យពន្ធដារអូស្ត្រាលី ត្រូវបានពន្យារពេល។ ** ទិន្នន័យថ្មីៗស្តីពីការកេងប្រវ័ញ្ចលើកុមារតាមអនឡាញ ត្រូវបានបង្ហាញ។ ** អ្នកឈ្នះពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ និយាយអំពីគម្រោងប្រើប្រាស់ប្រាក់រង្វាន់ដែលទទួលបាន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ 08.10.2026

**រដ្ឋាភិបាលបក្សលេប័រគាំទ្រសេចក្តីសម្រេចរបស់ការិយាល័យពន្ធដារអូស្ត្រាលី ដែលនឹងលែងទទួលយកការបង់ប្រាក់តាមរយៈកាតឥណទាន។ ** ក្រុមប៉ូលិសឆ្លើយតបពិសេសដំបូងគេបង្អស់នៅអូស្ត្រាលី ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បាញ់ប្រហារនៅ Bondi។ ** ការសិក្សាអន្តរជាតិថ្មីមួយ កំណត់និយមន័យជាសកលសាថ្មី សម្រាប់ជំងឺធាត់ជ្រុល។ #sbsaudiopodcast

ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដ៏សម្បូរបែបនៅវត្តខេមរង្សារាម ក្នុងទីក្រុងស៊ីដនី 08.10.2026

នៅតាមទីវត្តអារាមទូទាំងប្រទេសអូស្រ្តាលីកំពុងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ តាមបែបបទប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនាខ្មែរយើង ដែលមានរយៈពេល១៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី ១រោច ខែភទ្របទ ដែលត្រូវជាថ្ងៃបិណ្ឌ១ រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ ដែលជាថ្ងៃភ្ជុំបិណ្ឌ។ ដូចគ្នាដែរនៅវត្តខេមរង្សារាម ហៅវត្តខ្មែរបុន្នីរីគ្គ ក្នុងទីក្រុងស៊ីដនី ក៏កំពុងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌយ៉ាងអធិកអធម ជាពិសេសនៅថ្ងៃចុងសប្តាហ៍នេះនឹងមានកម្មវិធីជា...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ 07.10.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សសម្ព័ន្ធការពារការកាត់បន្ថយចំនួនទិដ្ឋាការសម្រាប់សិស្សនិស្សិតអន្តរជាតិ។ ** ជ័យជម្នះសម្រាប់ក្រុមអ្នកការពារបរិស្ថានក្នុងតំបន់ នៅឯតុលាការជាន់ខ្ពស់នៃរដ្ឋញូសៅវែល។ ** ក្រុមហ៊ុនបច្ចេកវិទ្យា និងទិន្នន័យ សង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងអធិបតេយ្យភាពផ្នែកបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេស។ #sbsaudiopodcast

បុរសដែលអះអាងខ្លួនថាជាអ្នកធ្វើដងចប ដងកាំបិត នៅខេត្តសៀមរាប ត្រូវបានចោទប្រកាន់ពីបទបំផ្លាញព្រៃឈើ 07.10.2026

បុរសម្នាក់ដែលអះអាងខ្លួនឯងថា ជាសិប្បករម្នាក់ ដែលបានបើកសិប្បកម្ម ធ្វើដងចប ដងកាំបិត និងដងពូថៅ ធ្វើពីឈើ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានតុលាការខេត្តសៀមរាបចេញដីកា កោះហៅឱ្យចូលបំភ្លឺ ក្រោមបទចោទប្រកាន់ថាជាអ្នកបំផ្លាញព្រៃឈើ។

ការផ្លាស់ប្តូរភាសានៅក្នុងប្រទេសអូស្ត្រាលី កំណត់ទម្រង់នៃការពិនិត្យសើរើឡើងវិញជាថ្មីរបស់ SBS 06.10.2026

ក្រុមគ្រួសារអន្តោប្រវេសន៍ និងក្រុមគ្រួសារចេះភាសាពីរជាច្រើន មានការចងភ្ជាប់ទំនាក់ទំនង និងការចងចាំផ្ទាល់ខ្លួន ទាក់ទងនឹងការស្តាប់កម្មវិធីផ្សាយជាភាសាផ្សេងៗរបស់ SBS តាមរយៈវិទ្យុ។ កម្មវិធីទាំងនេះបានធ្វើការផ្លាស់ប្តូរ និងពង្រីកវិសាលភាពជាបន្តបន្ទាប់ ហើយនៅពេលនេះ SBS កំពុងត្រៀមធ្វើការពិនិត្យសើរើឡើងវិញលើសេវាកម្មផ្នែកភាសារបស់ខ្លួន (Language Services Review) ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃសហគមន៍ និងតម្រូវការ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ 06.10.2026

** គណបក្សសម្ព័ន្ធសន្យាថានឹងកាត់បន្ថយគោលដៅនៃចំនួនសុទ្ធនៃអន្តោប្រវេសន៍ឱ្យនៅត្រឹមពាក់កណ្តាល។ ** សមាជិកកងកម្លាំងការពារជាតិអូស្ត្រាលីម្នាក់បានស្លាប់ក្នុងអំឡុងពេលហ្វឹកហាត់នៅទីក្រុងដាវីន។ ** អូស្ត្រាលី និងជប៉ុន ឯកភាពគ្នាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុថ្មីមួយ ពាក់ព័ន្ធនឹងសន្តិសុខថាមពល សារធាតុរ៉ែសំខាន់ៗ និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់។ #sbsaudiopodcast

Why power is split, and how that protects you | How Australia Works - មូលហេតុដែលអំណាចត្រូវបានបែងចែក និងរបៀបដែលវាការពារអ្នក | How Australia Works 05.10.2026

After receiving a fine for not wearing his motorbike helmet correctly, Hugo decides to have the matter heard in court. His story explains how Parliament, government and the courts have different roles, and how some official decisions can be questioned. - បន្ទាប់ពីទទួលបានលិខិតផាកពិន័យដោយសារមិនបានពាក់មួកសុវត្ថិភាពសម្រាប់ជិះម៉ូតូឱ្យបានត្រឹមត្រូវ លោក Hugo បានសម្រេចចិត្តយកករណីនេះទៅដោះស្រាយនៅតុលាការ។ រឿ...

#119 Talking about hay fever (Med) - សិក្សាភាសាអង់គ្លេសភាគទី119៖ ការនិយាយអំពីជំងឺអាឡែកស៊ីអាកាសធាតុ Hay Fever 05.10.2026

Learn English useful for talking about hay fever. Practise everyday phrases for describing symptoms, talking about medicine, and responding kindly when someone has hay fever. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍ដល់ការនិយាយអំពីអាឡែស៊ីនឹងអាកាសធាតុ (hay fever)។ ការពិពណ៌នាអំពីអាការៈ និយាយអំពីថ្នាំ និងការឆ្លើយតបដោយយកចិត្តទុកដាក់នៅពេលនរណាម្នាក់មានអាការៈនេះ។ Keep practising the phrases from this episode and t...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ 03.10.2026

** លោក Julian Hill ថា៖ រដ្ឋាភិបាលមានបំណងដកសិទ្ធិភ្នាក់ងារអន្តោប្រវេសន៍ដែលកេងចំណេញលើអ្នកដាក់ពាក្យសុំទិដ្ឋាការការពារ (protection visas)។ ** ក្រុមវេជ្ជបណ្ឌិតនៅក្នុងរដ្ឋវិចថូរ បានការពារការសម្រេចចិត្តរបស់ពួកគេ ក្នុងការធ្វើកូដកម្មដើរចេញពីការងារ។ ** អាជ្ញាធរអ៊ីស្រាអែលមានទំនុកចិត្តថា ករណីចាក់អ្នកបើកបរយន្តហោះម្នាក់ នៅលើជើងហោះហើរ flydubai គឺជាការប៉ុនប៉ងវាយប្រហារភេរវកម្ម។

កម្ពុជាប្រកាសបើកដំណើរការមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក 02.10.2026

មន្ទីរពេទ្យ ហ្លួង ម៉ែ ត្រូវបានសម្ពោធជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានប្រកាសថា មន្ទីរពេទ្យនេះបានបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ដោយមានបំពាក់ឧបករណ៍បរិក្ខារទំនើបៗ កម្រិតស្តង់ដារអន្តរជាតិ ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយ និងជួយសង្គ្រោះពលរដ្ឋកម្ពុជា ពីជំងឺរាំរ៉ៃ ដោយប្រកាន់ខ្ជាប់ស្មារតី «គ្រូពេទ្យល្អ ត្រូវមានទាំងជំនាញ និ...

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ 02.10.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កំណែទម្រង់ប្រព័ន្ធទិដ្ឋាការសិស្សនិស្សិតរបស់រដ្ឋាភិបាលសហព័ន្ធ ចូលជាធរមាននៅថ្ងៃនេះ។ ** គណៈកម្មាធិការសុវត្ថិភាពអ៊ីនធឺណិត eSafety អំពាវនាវឱ្យហ្គេមអនឡាញពង្រឹងវិធានការការពារសម្រាប់អនីតិជន ។ ** សំណួរជាច្រើនកំពុងកើតឡើង បន្ទាប់ពីការប៉ុនប៉ងប្រហារជីវិតអ្នកទោសម្នាក់ដោយការចាក់ថ្នាំសម្លាប់បានបរាជ័យ។

អ្នកប្រើប្រាស់ និងអាជីវកម្មត្រៀមខ្លួនសម្រាប់ការបញ្ចប់ការគិតថ្លៃបន្ថែមលើការប្រើប្រាស់កាតធនាគារ 01.10.2026

ធនាគារកណ្តាលអូស្រ្តាលីនិយាយថា អ្នកប្រើប្រាស់បានបង់ថ្លៃបន្ថែមលើការប្រើប្រាស់កាតធនាគារចំនួន មួយពាន់ប្រាំមួយរយលានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែវានឹងផ្លាស់ប្តូរពីថ្ងៃនេះតទៅ។ ចាប់ពីថ្ងៃទី 1 ខែតុលា ឆ្នាំ២០២៦ រាល់ពេលដែលអ្នកទិញទំនិញ អូស ឬក៏ប៉ះ(tap) កាតរបស់ពួកគេ ឬប្រើកាតដើម្បីធ្វើប្រតិបត្តិការលើអ៊ីនធឺណិត នឹងមិនមានការគិតថ្លៃបន្ថែម "card surcharge" ទៀតទេ ដែលមានន័យថាតម្លៃដែលបានផ្សព្វផ្សាយគួរតែជាតម្លៃដែលបានបង់ន...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ 01.10.2026

** រដ្ឋាភិបាលបក្សលេប័រជំរុញឱ្យមានកិច្ចសហប្រតិបត្តិការពីមេដឹកនាំថ្មីនៃគណបក្សហ្រ្គីន។ ** អ្នកដំណើររៀបរាប់ពីការភ័យខ្លាច និងភាពវឹកវរ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នានៅលើជើងហោះហើរមួយទៅកាន់ប្រទេសអ៊ីស្រាអែល។ ** អាមេរិកដកកងទ័ពទាំងអស់ចេញពីប្រទេសអ៊ីរ៉ាក់។ #sbsaudiopodcast

រដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភដើម្បីសម្រាលបន្ទុកគ្រួសារក្រីក្រ 30.09.2026

រដ្ឋាភិបាល បានសម្រេចផ្តល់នូវការឧបត្ថម្ភថវិកា ដើម្បីសម្រាលបន្ទុកគ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ។ នោះគឺក្នុងមួយគ្រួសារ ទទួលបាន ៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន ៨ពាន់រៀល សម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង ៤ម៉ឺនរៀល សម្រាប់អ្នករស់នៅទីជនបទ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ 30.09.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតិផរណាបានកើនឡើងដល់ ៤ ភាគរយនៅក្នុងខែសីហា ... ** សភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្ត្រាលី ជំរុញឱ្យរដ្ឋាភិបាលគ្រប់គ្រងការចំណាយ ដើម្បីកាត់បន្ថយអតិផរណា។ ** ប៉ូលិសវៀតណាមអះអាងថាបានចាប់ខ្លួនបុរសបីនាក់ឆ្លងដែនខុសច្បាប់ពីកម្ពុជា រួមទាំងជនជាតិអូស្រ្តាលីម្នាក់ ក្រោមការចោទប្រកាន់ពីបទភេរវកម្ម។

កងទ័ពកម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការ នៅតាមព្រំដែន 30.09.2026

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១ ព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ តបតាមការអញ្ជើញរបស់ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគក...

តើការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាលអូស្រ្តាលី ប៉ះពាល់អ្វីខ្លះដល់សហគមន៍ខ្មែរ? 29.09.2026

កាលពីពេលថ្មីៗនេះរដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីបានប្រកាសពីការផ្លាស់ប្តូរវិធានការទិដ្ឋាការមួយចំនួនដែលប៉ះពាល់ខ្លាំង ដល់សហគមន៍ខ្មែរយើងមួយចំនួនដែលកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី ក៏ដូចជាអ្នកមានបំណងចូលមកក្នុងប្រទេសនេះផងដែរ។ SBS ខ្មែរបានសម្ភាសន៍ជាមួយលោក ស៊ុក សារ៉េត ភ្នាក់ងារអន្តោរប្រវេសន៍ដែលចុះបញ្ជីការត្រឹមត្រូវ និងមានបទពិសោធន៍មួយរូបនៅទីក្រុងស៊ីដនី ដើម្បីបកស្រាយលម្អិត។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ 29.09.2026

** ធនាគារកណ្តាលអូស្រ្តាលីដំឡើងអត្រាការប្រាក់0.25% ដូចការរំពឹងទុកយ៉ាងទូលំទូលាយ។ ** OpenAI សុំទោសចំពោះការដោះស្រាយរបស់ខ្លួនពាក់ព័ន្ធនឹងភ្នាក់ងារដែលលួចចូលសេវាកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី។ ** មន្ត្រីអាមេរិកនិយាយជាមួយអ្នកសម្រុះសម្រួលអំពីសង្គ្រាមអ៊ីរ៉ង់។ #sbsaudiopodcast

Who really runs Australia, and where you fit in | How Australia Works - តើអ្នកណាជាអ្នកគ្រប់គ្រងប្រទេសអូស្ត្រាលីពិតប្រាកដ? | How Australia Works 28.09.2026

Do you know who can help you with a business permit, a rental problem or family support? Through the stories of Fedele, Carol and Abeer, learn how Australia’s three levels of government work. Find out what local, state or territory, and federal governments are responsible for and where to turn for help. - តើអ្នកដឹងទេថាអ្នកណាអាចជួយអ្នកបាន ទាក់ទងនឹងការសុំអាជ្ញាបណ្ណអាជីវកម្ម មានបញ្ហាពេលជួលផ្ទះ ឬការគា...

You are already inside the system | How Australia Works - ឈ្វេងយល់ពីដំណើរការនៃប្រព័ន្ធរដ្ឋាភិបាលអូស្រ្តាលី | How Australia Works 28.09.2026

How do Australia’s governments, laws and public services affect your everyday life? Through real stories, this introduction to the series shows you where to start when you need information and support, and how to question a decision. - តើរដ្ឋាភិបាល ច្បាប់ និងសេវាសាធារណៈរបស់ប្រទេសអូស្ត្រាលី មានឥទ្ធិពលយ៉ាងណាមកលើជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក? តាមរយៈរឿងរ៉ាវជាក់ស្តែង ការចាប់ផ្តើមនៃខ្សែផតខាស្តិ៍ជាស៊េរីនេ...

#118 Losing a job (Med) - សិក្សាភាសាអង់គ្លេសភាគទី118៖ ការបាត់បង់ការងារ 27.09.2026

Learn English for talking about losing your job. Practise ways to explain workplace changes and sympathetic responses to someone who has had bad news. - សិក្សាភាសាអង់គ្លេសសម្រាប់ការនិយាយអំពីការបាត់បង់ការងារ។ អនុវត្តវិធីដើម្បីពន្យល់ពីការផ្លាស់ប្តូរនៅកន្លែងធ្វើការ និងការឆ្លើយតបប្រកបដោយការយល់ចិត្តចំពោះអ្នកដែលទើបទទួលបាននូវដំណឹងមិនល្អ។ Keep practising the phrases from this episode and test what you’ve...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ 26.09.2026

** រដ្ឋាភិបាលអូស្រ្តាលីពិចារណាវិធានការផ្លូវច្បាប់ជុំវិញការលួចចូលប្រព័ន្ធ Medicare ដោយភ្នាក់ងារAI ។ **បុរសគ្វីនស្លេនម្នាក់ ក្លាយជាមនុស្សដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់មន្ត្រីសាធារណៈបរទេសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ** ក្រុមអ្នកជំនាញនិយាយថា ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ នៅពីក្រោយគម្លាតប្រាក់ឈ្នួលដែលប្រជាជនដើម First Nations ជួបប្រទះក្នុងប្រទេសអូស្ត្រាលី។

កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា 25.09.2026

កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មាន ២៨ប្រទេស ចូលរួម ដោយមានតំណាងអង្គការសហប្រជាជាតិ មន្ត្រីជាន់ខ្ពស់ចិន នគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាម៉េរិក ផងដែរ។

Luister naar de podcast SBS Khmer - SBS ខ្មែរ in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds