វីអូអេ

ខ្មែរ​នៅ​អាមេរិក - វីអូអេ

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Auteur

វីអូអេ

Categorie

News

Website van de podcast

khmer.voanews.com

Nieuwste aflevering

13 sep. 2024

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​លោក ខិន គិវ សកម្ម​ក្នុង​កិច្ចការ​សង្គម​ខ្មែរ​ក្នុង​តំបន់​ជុំវិញ​រដ្ឋធានី​វ៉ាស៊ីនតោន - កញ្ញា 13, 2024 13.09.2024

លោក  ខិន គិវ ជាកូនកំព្រាខ្មែរម្នាក់ដែលបានមកដល់សហរដ្ឋអាមេរិកដំបូងក្នុងឆ្នាំ១៩៨០ ក្នុងនាមជាជនភៀសខ្លួន។ ក្រោយពីការតស៊ូជម្នះឧបសគ្គរាប់មិនអស់ក្នុងជីវិតលើទឹកដីថ្មីអស់ពេលជាង២០ឆ្នាំមក លោកបានក្លាយជាអ្នកឯកទេសនិងគ្រូបង្រៀនខាងបច្ចេកវិទ្យាព័ត៌មាននៅមហាវិទ្យាល័យ Montgomery College ក្នុងរដ្ឋ Maryland។ នៅក្នុងបទសម្ភាសន៍ជាមួយលោក សាយ មុន្នី នៃវីអូអេ កាលពីពេលកន្លងទៅនេះ លោក ខិន គិវ បានថ្លែងថា លោកនៅតែបន្តបង្រៀននិងថែមទា...

អតីតជនភៀសខ្លួនខ្មែរលោក តាន់ សុខ ប្រែខ្លួនឯងពីកម្មករ ទៅជាថៅកែរោងចក្រនៅអាមេរិក - កញ្ញា 13, 2024 12.09.2024

អតីតជនភៀសខ្លួនខ្មែរម្នាក់គឺលោក តាន់ សុខ បានកែខៃជីវិតខ្លួនឯងពីកម្មករដែលទទួលបានប្រាក់ឈ្នួលតិចតូចពេលមកដល់សហរដ្ឋអាមេរិកដំបូងក្នុងឆ្នាំ ១៩៨០ រហូតក្លាយទៅជាថៅកែខ្លួនឯង។ សព្វថ្ងៃលោកជាម្ចាស់រោងចក្រស្លលោហធាតុមួយឈ្មោះថា TSB FOUNDRY ក្នុងក្រុង Salt Lake City នៃរដ្ឋ Utah ហើយគ្រប់គ្រងមុខជំនួញមួយចំនួនទៀតក្នុងរដ្ឋនោះផងដែរ។ លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយលោក សាយ មុន្នី នៃវីអូអេ ថា ជោគជ័យក្នុងមុខរបររបស់លោក បានមកព...

បទសម្ភាសន៍ VOA៖ និស្សិត​ខ្មែរ​អាមេរិកាំង​មាន​ការ​តាំង​ចិត្ត​ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ​ល្បី UCLA - កក្កដា 04, 2024 03.07.2024

កញ្ញា Parissa Lor-Tim គឺ​ជា​កូនខ្មែរ​អាមេរិកាំងដែល​បានកើត​ហើយ​និង​ធំ​ដឹង​ក្ដី​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ កញ្ញា​គឺ​ជា​និស្សិត​ខ្មែរ​អាមេរិកាំងថ្នាក់​ឧត្តមសិក្សា​ជំនាន់​ទី​មួយ​នៅ​ក្នុង​គ្រួសារ​របស់​កញ្ញា។ ក្រុម​គ្រួសារ​របស់​កញ្ញា​គឺ​ជា​ជនភៀសខ្លួន​ខ្មែរ​ដែល​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម។ បច្ចុប្បន្ន​នេះ កញ្ញា Parissa គឺ​ជា​និស្សិត​ឆ្នាំ​ទីពីរ​នៃ​សាកលវិទ្...

ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ចែករំលែកបទពិសោធន៍តស៊ូនៅអាមេរិកនិងអតីតកាល - មេសា 17, 2024 16.04.2024

ក្រោយ៤៩ឆ្នាំដែលរងគ្រោះដោយសាររបបខ្មែរក្រហម លោក Bryant Ben បានចែករំលែកបទពិសោធន៍ដ៏សោកសៅនិងការតស៊ូរបស់លោកក្នុងជីវិតថ្មីនៅលើទឹកដីសហរដ្ឋអាមេរិកក្រោយភៀសខ្លួនមកដល់។ លោក សុខ ខេមរា នៃ វីអូអេ បានជួបសម្ភាសន៍លោក Bryant តាមទូរសព្ទពីទីក្រុងឡងប៊ិច (Long Beach) រដ្ឋកាលីហ្វ័ញ៉ា។ លោក Bryant ធ្លាប់ជាជនរងគ្រោះដាក់ពាក្យប្តឹងនៅឯតុលាការកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិផងដែរ។ សូមស្តាប់កិច្ចសម្ភាសន៍វគ្គខ្លីដំ...

បទសម្ភាសន៍៖ គ្រូរបាំ​និង​អ្នក​ច្នៃ​របាំ​ខ្មែរ​ម្នាក់​រាំ​នៅ​ក្នុង​សារមន្ទីរ​សិល្បៈ​ធំ​បំផុត​នៅ​អាមេរិក​ ​សង្ឃឹម​ថា​នឹង​ទទួល​កម្មសិទ្ធ​រូប​ចម្លាក់​អាទិទេព​មក​វិញ - មីនា 18, 2023 17.03.2023

អ្នក​ស្រី​ សុភីលីន​ ជាម សាភីរ៉ូ​ (Sophiline Cheam-Shapiro) ជាគ្រូ​របាំ​និង​អ្នក​ច្នៃ​របាំ​បុរាណ​និង​ទំនើប​ខ្មែរ​ម្នាក់។ អ្នក​ស្រី​ត្រូវ​បាន​អញ្ជើញ​មក​បុរី​ New York (​ញូវយ៉ក)​ថ្មីៗនេះ ដើម្បីចូល​រួម​ក្នុង​ការ​កិច្ច​ពិភាក្សា​និង​សម្ភោធ Podcast Dynamite Doug ស្តីអំពី​លោក Doughlas Latchford អ្នក​ជំនួញ​ជនជាតិ​អង់គ្លេស​ដែល​បាន​លួចជួញ​ដូរ​រូបចម្លាក់​បុរាណ​ខ្មែរជាច្រើន។ ​រូប​ចម្លាក់​ប្រហែល​៣០ ក្នុង​ចំណោមន...

បទសម្ភាសន៍ VOA៖ ពិធី​ក្បួនដង្ហែ និង​បុណ្យ​វប្បធម៌​ក្រុង​ខ្មែរ - មេសា 01, 2022 01.04.2022

នៅ​ថ្ងៃទី៣ ខែមេសា​នេះ ទីក្រុង​ខ្មែរ ឬ Cambodia Town ដែល​ស្ថិត​នៅក្នុង​ទីក្រុង Long Beach រដ្ឋ California នឹង​រៀបចំ​កម្មវិធី​ក្បួនដង្ហែ និង​បុណ្ប​វប្បធម៌​ដើម្បី​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នាពេល​ខាងមុខ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ អ្នកស្រី សាន សិទ្ធា ដែល​ជា​ប្រធាន​ក្រុងខ្មែរ បាន​ថ្លែង​ថា កន្លងមក ក្រុងខ្មែរ​តែងតែ​រៀបចំ​ពិធី​បុណ្យ​នេះ​ឡើង​ជារៀងរាល់​ឆ្នាំ ប៉ុន្តែ​ត្រូវបាន​អាក់ខាន​ដ...

បទសម្ភាសន៍ VOA៖ អ្នកស្រី ​ស៊ូលី សារ៉ូ ថា​សហគមន៍​ខ្មែរ​អាមេរិក​​ជោគជ័យ​ខ្លះ​ប៉ុន្តែ​មាន​កិច្ចការ​ច្រើន​ដែល​ត្រូវ​ធ្វើ - ឧសភា 29, 2021 28.05.2021

ខែ​ឧសភា​នេះ​គឺ​ជា​ខែ​ប្រារព្ធ​មរតក​ពលរដ្ឋ​អាស៊ី​អាមេរិកាំង​និង​អ្នក​ដែន​កោះ​ប៉ាស៊ីហ្វិក​ ហើយ​ក្នុង​ឱកាស​នេះ​មេដឹកនាំ​សហគមន៍​ខ្មែរ​យល់​ថា​សហគមន៍​ដ៏​ក្មេង​ខ្ចី​នេះ​ទទួល​បាន​ជោគជ័យ​ខ្លះ​ប៉ុន្តែ​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​តាម​ឲ្យ​ទាន់​សហគមន៍​ដទៃ​ទៀត​ដែល​បាន​នៅ​សហរដ្ឋ​អាមេរិក​ជា​យូរ​ហើយ​ ដូចជា​សហគមន៍​ចិន​និង​ជប៉ុន​ជាដើម។ អ្នកស្រី​ ស៊ូលី សារ៉ូ​ (Suely Saro) សមាជិក​ក្រុមប្រឹក្សា​ទី...

បទសម្ភាសន៍ VOA៖ ប៉ូលិស​ខ្មែរ-​អាមេរិកាំង​រួមកម្លាំង​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ក្រោយពី​មរណភាព​លោក​ជីមមី​ អ៊ិន - ឧសភា 25, 2021 24.05.2021

មរណភាព​របស់​ប៉ូលិស​ខ្មែរ​-អាមេរិកាំង​គឺ​លោកជីមមី​ អ៊ិន​(Jimmy Inn) ដោយត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​ដើម​ខែ​ឧសភា​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ដែល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ប៉ូលិស​នៅ​ទូទាំង​រដ្ឋ​កាលីហ្វញ៉ា​ចាប់ផ្តើម​រួបរួម​កម្លាំង​គ្នា​ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​ក្រុមគ្រួសារ​របស់​ពួកគេ​ក្នុង​គ្រា​លំបាក​ឬ​មានអាសន្ន។ លោក​ឌែនី​ គឹម (Danny Kim)​ប៉ូលិស​ស៊ើបអង្កេត​នៃ​ស្នងការ​ប៉ូលិស​ក្រុង​Fr...

បទសម្ភាសន៍ VOA៖ វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងទី១ បានទទួលមរណភាពក្នុងការប្រយុទ្ធនឹងវីរុសកូរ៉ូណា - កុម្ភៈ 12, 2021 12.02.2021

វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងដំបូងបានទទួលមរណភាពក្នុងគ្រាប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅពេលដែលវីរុសនេះបានឆ្លងរាលដាលខ្លាំងក្នុងរដ្ឋកាលីហ្វញ៉ា។ លោកស្រីវេជ្ជបណ្ឌិត លឹម លីណាត អាយុ៥៨ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃទី១៨ ខែមករា នៅឯលំនៅដ្ឋាន។ លោកស្រីបានធ្វើការនៅកន្លែងសង្គ្រោះបន្ទាន់នៃមជ្ឈមណ្ឌលសុខាភិបាលថ្នាក់តំបន់ក្នុងសហគមន៍នៃទីក្រុង Fresno រដ្ឋកាលីហ្វញ៉ាអស់រយៈពេល ២៥ ឆ្នាំ។ លោកវេជ្ជបណ្ឌិត សុង តាន់ ប្រធានសមាគមសុខាភិបាលខ...

វត្តអារាម​និង​ព្រះវិហារ​នៅ​រដ្ឋ​មីនីសូតា​មិន​ទាន់​បើកទ្វារ ទោះ​មាន​ការ​ណែនាំ​ឲ្យ​បើក​ដំណើរការ​ក្តី - ឧសភា 21, 2020 21.05.2020

ទោះជា​មាន​ការ​ប្រកាស​ជូន​ដំណឹងពី​ការ​បើក​ទ្វារ​ពាណិជ្ជកម្ម សាលារៀន មធ្យោបាយ​ធ្វើដំណើរ ភោជនីយដ្ឋាន និង​អង្គការ​កន្លែង​ធ្វើការ​នានា ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជម្ងឺ​ឆ្លង CDC ក្តី ក៏​សហគមន៍​ខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋមីនីសូតា នៅមិនទាន់​សម្រេចចិត្ត​បើក​វត្តអារាម និង​ព្រះវិហារ​គ្រិស្ត​នៅឡើយ​ទេ។ ការ​សម្រេច​នេះ គឺដោយសារ​នៅមាន​ការ​ឆ្លង​រាលដាល​ច្រើន​នៃ​វីរុស​កូរ៉ូណា​នៅ​ឡើយ​ក្នុង​រដ្ឋនេះ ហើយ​ការ​ស...

ពលរដ្ឋអាស៊ី​អាមេរិកាំង​ងាយ​រងគ្រោះ​ដោយ​សំអប់​ក្នុងគ្រា​វិបត្តិសុខភាព​កូវីដ១៩ - ឧសភា 19, 2020 19.05.2020

ពលរដ្ឋ​អាមេរិកាំង​ដើមកំណើតអាស៊ី​ កាន់តែ​ងាយ​រងគ្រោះ ក្នុងពេល​មាន​វិបត្តិសុខភាព​ដែល​បង្កឡើង​ដោយ​ជំងឺកូវីដ១៩។ ក្រុមការងារ Stop AAPI Hate បាន​ទទួល​សេចក្តី​រាយការណ៍​ជាង​ ១៧០០ ករណី​ ពាក់ព័ន្ធនឹង​ការ​ប្រមាថ​ ការ​ដើរ​គេច​ចេញ និង​ការវាយ​ប្រហារ​លើ​រាងកាយ​លើ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ ក្នុងរយៈតែ ​៦ សប្តាហ៍​ចាប់ពីចុង​ខែមីនា ដល់​ដើម​ខែឧសភា។ ករណី​ទាំងនោះ​កើត​មាន​ឡើង ​នៅ​រដ្ឋចំនួន ៤៥ ទូទាំង​សហរដ្ឋ​អាមេរ...

បទសម្ភាសន៍ VOA៖ សកម្មជនខ្មែររួមគ្នានឹងសហគមន៍អាស៊ីនៅរដ្ឋចចារ​ជំរុញពលរដ្ឋ​បំពេញជំរឿន២០២០ - មេសា 30, 2020 29.04.2020

ក្រុមសកម្មជន​ខ្មែរ​អាមេរិកាំងនៅរដ្ឋចចារ​សហការជាមួយនឹងអង្គការនៅក្នុងសហគមន៍​អាស៊ី​ដទៃ​ទៀត ​ដើម្បី​ធ្វើ​យុទ្ធនាការ​ជំរុញ​ឱ្យ​សមាជិកសហគមន៍​ខ្មែរ​និង​អាស៊ី​ដទៃ​ទៀត ​បំពេញ​ជំរឿន​ឆ្នាំ​២០២០។ ពួកគេយល់​ថា ​នេះ​គឺជាការចូលរួមក្នុងដំណើរប្រជាធិបតេយ្យ​មួយ​ ដែល​ឈាន​ទៅ​ឱ្យ​អ្នកនយោបាយ​ទទួល​ខុសត្រូវ​ក្នុងការងារ ​ហើយ​សង្ឃឹម​ថា​ សហគមន៍​នឹ​ងទទួលបាន​ការចាប់ច្រើន​ពី​ថ្នាក់ដឹកនាំ​រដ្ឋ​និង​រដ្ឋាភិបាល​សហព័ន្ធ។ តទៅនេះ​ជាភាគ...

បទសម្ភាស VOA៖ សកម្មជន​ធ្វើ​យុទ្ធនាការ​ជំរុញ​ឱ្យ​ខ្មែរ​អាមេរិកាំង​បំពេញ​ជំរឿន​ឆ្នាំ​២០២០ - មេសា 23, 2020 22.04.2020

ក្រុម​សកម្មជន​សហគមន៍​នៅ​រដ្ឋ​ចចារ​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​យល់​ដឹង​ពី​សារៈសំខាន់​នៃជំរឿន​ឆ្នាំ​២០២០​និង​ចូលរួម​បំពេញ។ ពួកគេ​សង្ឃឹម​ថា ​លទ្ធផល​សុក្រិត​មួយ​នឹង​ជួយ​លើកកម្ពស់សហគមន៍​ខ្មែរ​តាមរយៈ​ការ​បែងចែក​ថវិកា​យក​មក​ដោះស្រាយ​តម្រូវការ​ដែល​មាន​នៅ​ក្នុង​សហគមន៍​សម្រាប់​រយៈពេល​១០ឆ្នាំ​ទៅ​មុខ​ទៀត ​និង​ជា​ដំណើរការ​មួយ​ក្នុង​ការ​បញ្ចេញសំឡេង​របស់​ពួកគេ​នៅ​ក្នុង​សង្គម​ប្រជាធ...

បទសម្ភាសន៍VOA៖ វត្តខ្មែរ​នៅ​ Seattle ​មិន​រៀបចំពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដូចវត្ត​នៅ​រដ្ឋ​ផ្សេង​ទៀត ​ដោយសារ​កូវីដ១៩ - មេសា 12, 2020 12.04.2020

វត្ត​ធម្មចក្ការាម​ ហៅ​វត្តចាស់ ក្នុង​ក្រុង​ សៀអាថុល​ (Seattle) រដ្ឋ​វ៉ាស៊ីនតោន ​បាន​សម្រេច​បិទទ្វារ​មិន​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ ​ដូចជា​វត្តផ្សេង​ទៀត​នៅ​សហរដ្ឋ​អាមេរិក​ដែរ ​ដោយសារ​បារម្ភ​ពីការ​រាល​ដាលជំងឺ​កូវីដ​១៩។ ​លោក ​សុខ ខេមរា ​នៃ​VOA ​បាន​ជួប​សម្ភាស​លោក​ ឡែរី សេង ​ជា​អនុប្រធានគណ:កម្មការ​វត្តនេះ​តាម​ទូរសព្ទ៕

បទសម្ភាសន៍VOA៖ ការ​ផ្ដល់​សេវាកម្ម​សុខភាព​ដល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ ក្នុង​អំឡុងពេល​ជំងឺ​កូវីដ១៩​ឆ្លង​រាលដាល - មេសា 01, 2020 01.04.2020

អ្នកជំនាញផ្នែកសុខភាពនៃសហគមន៍ខ្មែរអាមេរិកាំងមកពីសមាគមគាំទ្រសុខភាពខ្មែរ ហៅថា Khmer Health Advocates បានផ្តល់ដំបូន្មាន និងសេវាកម្មសុខភាពតាមទូរសព្ទក្នុងពេលមានការរីករាលដាលវីរុសកូរ៉ូណានៅក្នុងសហគមន៍នានា ដែលពលរដ្ឋកម្ពុជារស់នៅក្នុងសហរដ្ឋអាមេរិក។ លោក សុខ ខេមរា នៃ VOA បានសម្ភាសតាមទូរសព្ទជាមួយលោកស្រី គួច ធានវី នាយិកាសមាគមគាំទ្រសុខភាពខ្មែរ មកពីរដ្ឋ ខន់ណិចទីកិត (Connecticut) អំពីស្ថានភាពសុខភាពសហគមន៍ខ្មែរទាក់ទងន...

បទសម្ភាសន៍ VOA៖ សហគមន៍អាស៊ីនៅអាមេរិករងការរើសអើងនិងហិង្សាដោយសារវីរុសកូរ៉ូណា - មីនា 31, 2020 30.03.2020

មេដឹកនាំសហគមន៍ខ្មែរ​អាមេរិកាំង​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការកើនឡើង​នូវ​អំពើ​ហិង្សា​ និង​សកម្មភាព​រើសអើង​ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិកាំងដើម​កំណើត​អាស៊ី ក្នុងពេល​ដែល​ការឆ្លង​ជំងឺ​កូវីដ​១៩​ ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី​កាន់តែ​កើន​ឡើង និងទទូចឱ្យមានការយោគយល់គ្នា​តាមគុណតម្លៃរបស់អាមេរិកាំង។ សេចក្តីរាយការណ៍​ដែលដក​ស្រង់​ប្រភព​មន្ត្រី​មានសមត្ថកិច្ច​បានបង្ហាញ​ថា ​អាជ្ញាធរ​ក៏បាន​កត់​សម្គាល់​ពីការកើន​ឡើង​នេះ​...

បទសម្ភាសន៍ VOA៖ វីរុស​កូរ៉ូណា​ធ្វើឲ្យ​ប៉ះពាល់​ពីធី​បុណ្យ​សាសនា​សម្រាប់​សហគមន៍​ខ្មែរ​នៅ​រដ្ឋ ​មិនីសូតា - មីនា 31, 2020 30.03.2020

វត្តមុនីសុតារាម​ បាន​បិទទ្វារ​និង​ផ្អាក​ការ​ជួបជុំ​ពុទ្ធបរិស័ទ​មួយ​រយ:ពេល ​ដើម្បី​ទប់ស្គាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុសកូរ៉ូណា​ ដែលបង្ក​ជា​ជំងឺ​កូវីដ១៩ (COVID 19)​ ដែល​បាន​ឆ្លង​និង​សម្លាប់​មនុស្ស​ជាច្រើន​នាក់​នៅ​ជុំវិញ​ពិភពលោក។​ ការ​សម្រេចនេះ ​បានធ្វើ​ឲ្យមាន​ការ​លុបចោល​ពិធីបុណ្យ​សាសនា​សំខាន់​ផ្សេងៗ​សម្រាប់​វត្តមួយ​នេះ​ រួម​ទាំងពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ ​និង​ ពិធី​បុណ្យ​វិសាខបូជា​ផងដែរ​ ដែល​ពុទ...

បទសម្ភាសន៍ VOA៖ ​អ្នកស្រី​ស៊ូលី សារ៉ូ​ ប្តេជ្ញាបង្កើត​សម្ព័ន្ធ​ភាព​ធំជាងមុន​សម្រាប់​ការ​បោះ​ឆ្នោត​​នៅខែ​វិច្ឆិកា​ - មីនា 06, 2020 05.03.2020

បេក្ខជនឈរ​ឈ្មោះ​សម្រាប់​តំណែងក្រុមប្រឹក្សា​ក្រុង​ឡុងប៊ិច​ប្រចាំ​សង្កាត់​លេខ​ ៦ ​គឺ​អ្នកស្រី​ ស៊ូលី សារ៉ូ បាន​ថ្លែងអំណរគុណអ្នកគាំទ្រ​ដែលបានបោះឆ្នោត​កាលពីថ្ងៃអង្គារ​ ហើយ​បាន​នាំ​ឱ្យ​អ្នកស្រី​ក្លាយ​ជាបេក្ខជន​នាំមុខគេបង្អស់។ ​អ្នកស្រី​ប្តេជ្ញាថា​នឹង​ខិតខំ​បង្កើត​សម្ព័ន្ធភាព​ធំជាងមុន ​ដើម្បី​ឈាន​ទៅ​ឈ្នះការបោះឆ្នោត​ផ្តាច់ព្រ័ត្ ត​នៅ​ខែវិច្ឆិកា​ខាងមុខ។ អ្នកស្រី​ស៊ូលី សារ៉ូ បានផ្តល់បទសម្ភាសដល់លោកម៉ែន គឹមស...

បទសម្ភាសន៍ VOA៖ សហគមន៍​ខ្មែរ​អាមេរិកាំង​នឹង​ជួបជុំ​គ្នា​ស្វែងរក​ដំណោះស្រាយ​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា - កញ្ញា 13, 2019 13.09.2019

រៀងរាល់​ថ្ងៃ​ទី១៥ ខែ​កញ្ញា គឺជា​ទិវា​លទ្ធិ​ប្រជាធិបតេយ្យ​អន្តរជាតិ ដែល​ត្រូវបាន​តាក់តែង​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ ដើម្បី​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ជុំ​វិញ​ពិភពលោក។ មួយ​ថ្ងៃ​មុន​ទិវា​នេះ សហគមន៍​ខ្មែរ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក នឹង​ជួបជុំ​គ្នានៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ ​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​ប្រជាធិតេ...

បទសម្ភាសន៍ VOA ៖ អ្នក​ដឹក​នាំ​សហគមន៍​លោក បាវ បេន យក​ល្ខោន​ខោល​មក​សម្ដែង​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន - សីហា 28, 2019 28.08.2019

លោក បាវ បេន ជា​ប្រធាន​សមាគម​ «ទិវា​សហគមន៍​ខ្មែរ ឬ Cambodian Community Day‍» ដែល​រៀប​ចំ​មហោស្រព​វប្បធម៌​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក។ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៥ ខែសីហា​ ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​ប្រចាំ​ឆ្នាំនេះ​ លោក បាវ បេន និង​សមាគម​របស់​លោក បាន​នាំ​យក​ល្ខោន​ខោល​របស់​ខ្មែរ ដែល​អង្គការ UNESCO បាន​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ដែល​ត្រូវ​ការ​ការពារ​ជ...

បទសម្ភាសន៍ VOA៖ ចលនា​ស្រី្ត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទាមទារ​ឲ្យ​អាមេរិក​ជួយ​ស្តារ​ប្រជាធិប​តេយ្យ​កម្ពុជា - មិថុនា 13, 2019 12.06.2019

មេដឹកនាំ​ចលនា​ស្រី្ត​គណបក្ស​សង្គ្រោះ​ជាតិ​បណ្តាញ​សកល​ គឺ​លោក​ស្រី​ជេណេត សេង​ (Janet Seng) បាន​ថ្លែង​ថា​ លោកស្រី​បន្ត​ជួប​ប្រជុំ​ជាមួយ​នឹង​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ អាមេរិក​និង​សមាជិក​សភា ​ព្រឹទ្ធសភា​ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការ​បន្ត​អន្តរាគមន៍​អំពី​ស្ថាន​ការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​គណបក្ស​ជំទាស់​ត្រូវ​រំលាយ​និង​លោក កឹម សុខា​ ត្រូវ​ស្ថិត​នៅ​ឃុំខ្លួន​ ហើយ​និង​សិទ្ធិ​សេរីភាព​ផ្សេងៗ​ទៀត​...

វាគ្មិន​ទទូច​ដល់​ខ្មែរ​អាមេរិកាំង​ឲ្យ​ចូលរួម​ក្នុង​នយោបាយ​អាមេរិក​មុនការ​បោះឆ្នោត - ឧសភា 31, 2019 30.05.2019

នៅពេល​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៃ​គណបក្ស​ទាំងពីរ​កំពុង​បន្ត​យុទ្ធនា ការ​ឃោសនា​រក​សំឡេង​ឆ្នោត ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០២០ ​ខាងមុខ​ លោក​ យ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ មនុស្ស​និង​ប្រជាធិបតេយ្យ​ បាន​ថ្លែងថា​ ការ​ចូលរួម​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​នយោបាយ អាមេរិក​នឹង​ផ្តល់​ប្រយោជន៍​ដល់​សហគមន៍​ខ្មែរ ​និង​ប្រទេស​កំណើត​ ជាពិសេស​បើចង់​ពឹង​សភា...

Hello VOA៖ ការ​ថែរក្សា​វប្បធម៌​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ប្រៀប​ដូច​ការ​រក្សា​ដួង​ព្រលឹង​របស់​ខ្មែរ - មេសា 08, 2019 08.04.2019

អ្នក​ស្រលាញ់​សិល្បៈ​និង​វប្បធម៌​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក លើកឡើង​ថា ការ​ថែរក្សា​វប្បធម៌​ខ្មែរ​ក្នុង​ប្រទេស​នេះ មាន​សារៈសំខាន់​សម្រាប់​រក្សា​អត្តសញ្ញាណ​របស់​ជនជាតិ​ខ្មែរ។ កញ្ញា ​ដួង ទេពវិសាល​ អ្នក​រាំ​ម្នាក់​ក្នុង​ក្រុម​របាំ​នៃ​សមាគម​រក្សា​មត៌ក​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ម៉ារីលែន មាន​ប្រសាសន៍ក្នុង​កម្មវិធី​ Hello VOA​ កាល​ពី​ថ្ងៃ​ចន្ទ ទី​៨​ ខែ​មេសា​ ឆ្នាំ​២០១៩​ ថា៖ «‍នៅ​ស្រុក​អាមេរិក​នេះ ត...

បទសម្ភាសន៍VOA៖ បក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឱ្យ​អាមេរិក​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​លោក ហ៊ុន សែន - មករា 19, 2019 18.01.2019

នៅ​ថ្ងៃ​សៅរ៍​ទី​១៩ ខែ​មករា​នេះ គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​រៀបចំ​ដឹកនាំបាតុកម្ម​មួយ​នៅ​ខាង​មុខ​រដ្ឋសភា​និង​សេតវិមាន​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ទាមទារ​ឱ្យ​សហរដ្ឋអាមេរិក​និង​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចំពោះ​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក សាយ មុន្នី នៃ​វីអូអេ បានសម្ភាស​អ្នកនាំពាក្យ​សាខា​គណបក្ស​ប្រឆាំង​នេះ​ប្រចាំ​សហរដ្ឋ​អាមេរិក គឺ​លោក ប៉...

បទសម្ភាសន៍ VOA៖ លោក​Ted Yoho ថា​ប្រទេស​សេរី​​មិន​ជឿ​ល្បិច​លោកហ៊ុន សែន​ទេ - ធ្នូ 13, 2018 12.12.2018

សេចក្តី​ព្រាងច្បាប់ HR5754 ​ដែល​មាន​គោលបំណង​នាំ​យក​លទ្ធិប្រជា​ធិបតេយ្យទៅ​ប្រទេស​កម្ពុជា​ដែល​សភាតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​កាលពី​ខែកក្កដា​ បាន​នៅ​ជាប់​គាំង​ត្រឹម​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​អស់​សុពលភាព​នៅ​ដំណាច់​ឆ្នាំ​២០១៨​នេះ ​ប៉ុន្តែ​លោក​ Ted Yoho អ្នក​តំណាង​រាស្រ្ត​ប្រចាំ​រដ្ឋ Florida​ នៃ​គណបក្ស​សាធារណរដ្ឋ​អះអាង​ថា បើ​ព្រឹទ្ធសភា​មិន​អាច​អនុម័ត​បាន​នៅ​ដំណាច...

Luister naar de podcast ខ្មែរ​នៅ​អាមេរិក - វីអូអេ in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds