SBS

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Bezoek zeker de website van de podcast en steun de maker: www.sbs.com.au

Auteur

SBS

Categorie

News

Website van de podcast

www.sbs.com.au

Nieuwste aflevering

9 okt. 2026

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា 25.09.2026

កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មាន ២៨ប្រទេស ចូលរួម ដោយមានតំណាងអង្គការសហប្រជាជាតិ មន្ត្រីជាន់ខ្ពស់ចិន នគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាម៉េរិក ផងដែរ។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ 25.09.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **នាយករដ្ឋមន្ត្រីអូស្រ្តាលីប្រើប្រាស់វេទិកាអង្គការសហប្រជាជាតិ ដើម្បីព្រមានអំពីបញ្ញាសិប្បនិម្មិត ។ ** ប្រតិភូរាប់សិបនាក់ដើរចេញពីសុន្ទរកថារបស់លោក Benjamin Netanyahu នៅអង្គការសហប្រជាជាតិ ។ ** ក្រុមអ្នកជំនាញនិយាយថា ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ នៅពីក្រោយគម្លាតប្រាក់ឈ្នួលដែលប្រជាជនដើម First Nations ជួបប្រទះក្នុងប្រទេសអូស្ត្រាលី។ #sbsaudiopodcast

ការកើនឡើងនៃកម្រិតទឹកសមុទ្រអាចគំរាមកំហែងដល់អចលនទ្រព្យរាប់សែនខ្នង នៅក្នុងប្រទេសអូស្រ្តាលី 24.09.2026

របាយការណ៍ថ្មីមួយរបស់ក្រុមប្រឹក្សាអាកាសធាតុបានព្យាករថា ការកើនឡើងនៃកម្រិតទឹកសមុទ្រនឹងបង្កការគំរាមកំហែងដល់អចលនទ្រព្យជាង ២៦៧,០០០ខ្នង នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេលមួយសតវត្សរ៍ខាងមុខ។ គេព្យាករថា ការកើនឡើងនៃកម្រិតទឹកសមុទ្រ នឹងជះឥទ្ធិពលដល់គ្រប់រដ្ឋទាំងអស់ និងដែនដីភាគខាងជើង ខណៈដែលអ្នកស្រាវជ្រាវបានលើកឡើងថា តំបន់ឆ្នេរសមុទ្រនៃរដ្ឋ គ្វីនស្លេន គឺជាតំបន់ដែលមានហានិភ័យខ្ពស់ជាងគេ។ #sbsaudiopodcast

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ 24.09.2026

*** ភ្នាក់ងារ AI បានលួចជ្រៀតចូលទៅក្នុងប្រព័ន្ធ Medicare។ *** អូស្ត្រាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល ១០ ឆ្នាំជាមួយអ៊ុយក្រែន។ *** រាជគណៈកម្មការបើកកិច្ចប្រជុំសាកសួរជាសាធារណៈជាលក្ខណៈបិទទ្វារ ដើម្បីស៊ើបអង្កេតបទចោទប្រកាន់អំពើពុករលួយនៅតាមការដ្ឋានសំណង់របស់រដ្ឋាភិបាលរដ្ឋវិចថូរៀ។ #sbsaudiopodcast

កម្ពុជាសហការជាមួយ​ប៉ូលិស​សហព័ន្ធ​អូស្រ្តាលីស៊ើបអង្កេតបទល្មើសឆ្លងដែន 23.09.2026

ក្នុងរយៈពេលជាង ១ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន Transnational Crime Team (TCT) នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) លើការងារស្រាវជ្រាវ និងផ្លាស់ប្តូរព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ចំនួន ៥ករណី ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមលោក ទូច...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ 23.09.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** បុរសម៉ែលប៊នម្នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម និងផ្សព្វផ្សាយឃោសនារបស់ក្រុមជ្រុលនិយម។ *** បញ្ហាហ្គាហ្សា និងសន្តិសុខសកល គឺជាប្រធានបទសំខាន់នៃកិច្ចពិភាក្សានៅអង្គការសហប្រជាជាតិ។ *** កិច្ចព្រមព្រៀងសន្តិសុខថ្មីមួយពង្រីកវត្តមានយោធារបស់អាមេរិកនៅហ្គ្រីនឡែន។

តើប្រទេសអូស្ត្រាលីអាចទទួលបានអាសនៈនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដែរឬទេ? 22.09.2026

ប្រទេសអូស្ត្រាលីបានចាប់ផ្តើមយុទ្ធនាការជាផ្លូវការដើម្បីដណ្តើមយកអាសនៈមិនអចិន្ត្រៃយ៍មួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ ២០២៩ - ២០៣០។ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានប្រកាសពីការដាក់បេក្ខភាពរបស់អូស្ត្រាលីសម្រាប់អាសនៈនៅក្នុងស្ថាប័នកំពូលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មុនពេលកិច្ចពិភាក្សាទូទៅចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហព័ន្ធទទួលបានន...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ 22.09.2026

*** អូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសចំនួន២២ ដែលកំពុងជំរុញឱ្យមានវិធានការការពារសកលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI។ *** អ្នកជំនាញថា នៅប៉ុន្មានទសវត្សរ៍ខាងមុខ សេដ្ឋកិច្ចអូស្រ្តាលីនឹងពឹងផ្អែកកាន់តែខ្លាំងលើកំណើនផលិតភាព។ ***ការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់មួយលើកទៀតនៅចុងខែនេះ កំពុងកើនឡើងយ៉ាងខ្លាំង។ #sbsaudiopodcast

What are Indigenous Protected Areas in Australia? - តើអ្វីទៅជាតំបន់ការពាររបស់ជនជាតិដើមភាគតិចនៅក្នុងប្រទេសអូស្ត្រាលី 21.09.2026

National parks, nature reserves, marine sanctuaries and Indigenous Protected Areas protect different environments and operate under different rules. What makes an Indigenous Protected Area different, and how can you find out whether you are welcome to visit? - ឧទ្យានជាតិ តំបន់អភិរក្សធម្មជាតិ តំបន់អភិរក្សជម្រកសត្វសមុទ្រ និងតំបន់ការពាររបស់ជនជាតិដើមភាគតិច ការពារបរិស្ថានផ្សេងៗគ្នា និងដំណើរការក្រោមវិធា...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ 19.09.2026

** រដ្ឋាភិបាលអូស្រ្តាលីការពារវិធានការបង្ក្រាបលើបញ្ហាអន្តោប្រវេសន៍របស់ខ្លួន។ ** វ៉ែនតាឆ្លាតវៃ អាចនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់នៅក្នុងការិយាល័យរដ្ឋបាលសាធារណៈនៅប្រទេសអូស្ត្រាលី។ ** អៀរឡង់នឹងធ្វើពហិការមិនចូលរួមការប្រកួត Eurovision នៅឆ្នាំក្រោយ។

អូស្រ្តាលីរឹតបន្តឹងវិធានការទិដ្ឋាការសិស្សនិស្សិត ទេសចរ ​និង​អ្នក​ផ្លាស់ប្តូរ​ទិដ្ឋាកា​ដើម្បី​ស្នាក់នៅ​បន្ត 18.09.2026

រដ្ឋាភិបាលបានបង្ហាញផែនការកាត់បន្ថយចំនួនសុទ្ធនៃអន្តោប្រវេសន៍បរទេស មកនៅត្រឹម ២២៥,០០០នាក់ នៅត្រឹមឆ្នាំ ២០២៨ ដោយអនុលោមតាមការព្យាករណ៍ដែលមាននៅក្នុងកញ្ចប់ថវិកាជាតិខែឧសភា។ ការផ្លាស់ប្តូរដ៏សំខាន់បំផុតជាច្រើនគឺទាក់ទងទៅនឹងសិស្សនិស្សិតអន្តរជាតិ អ្នកមកធ្វើការពេលវិស្សមកាល និងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ។ លើសពីនេះ រដ្ឋាភិបាលក៏បានប្រកាសពីការអនុវត្តច្បាប់កាន់តែតឹងរ៉ឹង និងបង្ក្រាបលើការផ្លាស់ប្តូរប្រភេទទិដ្ឋាការជាបន្ត...

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ 18.09.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សហ្រ្គីនប្រៀបធៀបផែនការអន្តោប្រវេសន៍របស់គណបក្សលេប័រ ទៅនឹងវិធានការបង្ក្រាបរបស់អាមេរិក។ ** រដ្ឋគ្វីនស្លេនបដិសេធគំរូរបស់រដ្ឋញូសៅវែល ដែលអនុញ្ញាតឱ្យអ្នកបើកបរមានសារធាតុកញ្ឆាក្នុងខ្លួនកម្រិតតិចតួច អាចបើកបរលើដងផ្លូវបាន។ ** កូរ៉េខាងជើងថា ខ្លួននឹងចាត់វិធានការឆ្លើយតបខ្លាំងក្លាជាងមុន ចំពោះសមយុទ្ធយោធាដែលដឹកនាំដោយ អាមេរិកនៅឧបទ្វីបកូរ៉េ។ #sbsaudiopodcast

កម្ពុជា-ថៃ នឹងបន្តប្រជុំ នៅទីក្រុងឡាអេ នៅខែតុលាខាងមុខ 17.09.2026

ដំណើរការផ្សះផ្សាលើកដំបូងរយៈពេល២ថ្ងៃកន្លះ គិតចាប់ពីរសៀលថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធនឹងការផ្សះផ្សាដោយបង្ខំលើព្រំដែនសមុទ្ររវាងកម្ពុជានិងថៃ ហៅកាត់ថាUNCLOS បានបិទបញ្ចប់ហើយ។ ដំណើរការផ្សះផ្សាលើកទីពីរនឹងធ្វើឡើងនាថ្ងៃទី ១៤-១៨ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់ នេះបើតាម លោក ប្រាក់ សុខុន ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា។ #sbsaudiopodcast

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ 17.09.2026

*** ក្តីបារម្ភចំពោះសំណើពាក់ព័ន្ធបញ្ហាអន្តោប្រវេសន៍របស់រដ្ឋាភិបាលអូស្រ្តាលី។ *** សហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ។ *** ក្មេងជំទង់ពីរនាក់ត្រូវឡើងតុលាការកុមារនៅថ្ងៃនេះ ពាក់ព័ន្ធករណីឃាតកម្មបាញ់ខុសអត្តសញ្ញាណ។ #sbsaudiopodcast

កម្ពុជាប្តឹងថៃទៅអង្គការហាមឃាត់អាវុធគីមី 16.09.2026

កម្ពុជា បានដាក់ពាក្យបណ្តឹង ទៅអង្គការហាមឃាត់អាវុធគីមី ដោយសារតែយោធាថៃ បានប្រើប្រាស់អាវុធគីមី និងសារធាតុគីមី ក្នុងអំឡុងពេលវាយប្រហារមកលើកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។ ពាក្យបណ្តឹងនេះត្រូវបានដាក់ទៅកាន់អង្គការហាមឃាត់អាវុធគីមី កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ស៊ីម៉ាក បានរកឃើញថា មានជនស៊ីវិល និងបុគ្គលិកសន្តិសុខកម្ពុជា ចំនួន ៣៩៥នាក់ បានរងផលប៉ះពាល់ដោយសារធាតុគីមី ចេញពីអាវុធគ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ 16.09.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍នឹងបង្ហាញអំពីគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាលសហព័ន្ធ នៅឯក្លឹបអ្នកសារព័ត៌មានជាតិ... ** របាយការណ៍មួយបានបង្ហាញពីគម្លាតនៃស្តង់ដារទឹកស្អាតសម្រាប់បរិភោគ នៅក្នុងសហគមន៍ជនជាតិដើមដំបូងនៅតំបន់ដាច់ស្រយាល... ** គ្រោងការណ៍ថ្មីអនុញ្ញាតឱ្យអ្នកជួលផ្ទេរប្រាក់កក់ដែលមានស្រាប់ ពីអចលនទ្រព្យមួយទៅអចលនទ្រព្យមួយទៀត ក្នុងរដ្ឋញូសៅវែល។

ដំណើរការផ្សះផ្សាក្រោមយន្តការ UNCLOS នៅ​ប្រទេស​សិង្ហបុរី 16.09.2026

នៅក្នុងដំណើរការផ្សះផ្សា ក្រោមយន្តការ UNCLOS នៅប្រទេសសឹង្ហបុរី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជា តាមរយៈរដ្ឋមន្ត្រីការបរទេស បានប្រកាសនូវគោលបំណងដ៏ចម្បងរបស់ខ្លួន គឺកម្ពុជា ចង់សម្រេចឱ្យបាននូវដំណោះស្រាយមួយ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម នៅក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា។

តើពេលណាដែលអ្នកគួរចាប់ផ្តើមគិតអំពី NDIS ឬ សេវាថែទាំមនុស្សចាស់នៅតាមផ្ទះ? 15.09.2026

NDIS គឺជាកម្មវិធីធានារ៉ាប់រងពិការភាពជាតិរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលផ្តល់មូលនិធិ និងការគាំទ្រដល់ជនមានពិការភាព ខណៈដែល Home Care Support គឺជាសេវាកម្មជួយជ្រោមជ្រែង ឬថែទាំសុខភាពដល់បុគ្គលម្នាក់ៗនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ ដើម្បីជួយឱ្យពួកគេអាចរស់នៅដោយឯករាជ្យ មានសុវត្ថិភាព និងមានភាពងាយស្រួល។ តើនរណាដែលអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីទាំងនេះ ហើយតើគួរចាប់ផ្តើមនៅពេលណា? សូមស្តាប់បទសម្ភាសន៍ជាមួយលោក លឹម គីម ប៊ិន...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ 15.09.2026

** រដ្ឋាភិបាលបញ្ជាក់ថា នឹងមិនមានការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈឡើយ។ ** សាកលវិទ្យាល័យនានាបង្ហាញក្តីបារម្ភចំពោះផែនការកាត់បន្ថយចំនួនជនអន្តោប្រវេសន៍។ ** ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាព្រមានថា បញ្ញាសិប្បនិម្មិត (AI) អាចបង្កឱ្យមនុស្សផុតពូជ។ #sbsaudiopodcast

Birth and pregnancy care options in Australia - ជម្រើសសម្រាប់ការថែទាំគភ៌ និងការសម្រាលបុត្រក្នុងប្រទេសអូស្ត្រាលី 15.09.2026

If you're first-time parents in Australia, choosing where and how to give birth can feel overwhelming. Whether you go through the public or private health system, it is important to understand your options and know where to reach out for advice to make the right decision for you and your baby. - ប្រសិនបើលោមអ្នកធ្វើជាឪពុកម្តាយគេជាលើកដំបូងនៅក្នុងប្រទេសអូស្ត្រាលី ការជ្រើសរើសទីកន្លែង និងវិធីសាស្ត្រក្ន...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ 12.09.2026

** របាយការណ៍អំពីអំពើហិង្សាផ្លូវភេទនៅអូស្រ្តាលីឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ** បុរសម្នាក់ត្រូវជាប់ពន្ធនាគារបីឆ្នាំ បន្ទាប់ពីកាត់ទោសពីបទធ្វើចារកម្មឱ្យប្រទេសចិន។ ** ក្រុមប្រឹក្សាធានារ៉ាប់រងអូស្ត្រាលីជំរុញឱ្យរដ្ឋាភិបាលរដ្ឋវិចថូរៀ ដោះស្រាយអត្រាកើនឡើងនៃការលួចរថយន្ត និងចោរគាស់ផ្ទះ។

នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាឲ្យផ្អាកសកម្មភាពបូមខ្សាច់គ្រប់ទីតាំងដែលធ្វើបាក់ច្រាំងទន្លេ 11.09.2026

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសនូវបទបញ្ជាផ្ទាល់មាត់ ឱ្យផ្អាករាល់អាជីវកម្មបូមខ្យាច់ នៅគ្រប់ទីតាំងទាំងឡាយណា ដែលធ្វើឱ្យបាក់ច្រាំងទន្លេ។ ពោលគឺប្រសិនបើ នៅតំបន់ណា បាក់ច្រាំងទន្លេ ត្រូវផ្អាកសកម្មភាពបូមខ្សាច់ជាបន្ទាន់។ ការសម្រេចផ្អាកជាបណ្តោះអាសន្ននូវទីតាំងបូមខ្សាច់ ដែលសង្ស័យថា អាចធ្វើឱ្យបាក់ច្រាំងទន្លេ គឺដើម្បីឱ្យមន្ត្រីជំនាញ ពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ អំពីមូលហេតុនៃការបាក់ច្រាំងទន្លេនោះ ថាតើ...

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ 11.09.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីរំលឹកខួបលើកទី២៥ នៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា នៅសហរដ្ឋអាម៉េរិក។ ** ការស៊ើបអង្កេតរបស់សភាអំពីគុណតម្លៃនៃអន្តោប្រវេសន៍ជំនាញមកកាន់អូស្ត្រាលី។ ** កិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលរួមមានរុស្ស៊ី អ៊ីរ៉ង់ និងចិន ប្រព្រឹត្តទៅនៅទីក្រុងញូវដេលី។

ទាហានថៃធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ 11.09.2026

កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ទាហានថៃ បានបើកប្រតិបត្តិការ ធ្វើសមយុទ្ធ បាញ់គ្រាប់ពិត នៅព្រំដែនប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដោយមិនបានផ្តល់ដំណឹង មកភាគីកម្ពុជាឡើយ។ សំឡេងកាំភ្លើងធំអស់ទាំងនោះ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់ព្រំដែនថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ័យខ្លាច ជាខ្លាំង។

តើការអប់រំអំពីសេវាទូរសព្ទ 000 អាចជួយជនអន្តោប្រវេសន៍ដែលជួបប្រទះអំពើហិង្សាក្នុងគ្រួសារបានដែរឬទេ? 10.09.2026

យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់គណៈកម្មការអំពើហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទឱ្យដឹងថា របាយការណ៍អំពីអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសអូស្ត្រាលីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល 33 ឆ្នាំ។ អ្នកជំនាញនិយាយថា ជនអន្តោប្រវេសន៍ ជនភៀសខ្លួន និងអ្នកដែលស្វែងសុំសិទ្ធិជ្រកកោន អាចប្រឈមមុខនឹងឧបសគ្គកាន់តែខ្ពស់ក្នុងការប្រកាសអំពើហិង្សាក្នុងគ្រួសារ។ វាបានបង្កឱ្យមានសេចក្តីអំពាវនាវ សម្រាប់ការអប់រំ និងមូលនិធិបន្ថែម...

Luister naar de podcast SBS Khmer - SBS ខ្មែរ in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds