SBS

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Bezoek zeker de website van de podcast en steun de maker: www.sbs.com.au

Auteur

SBS

Categorie

News

Website van de podcast

www.sbs.com.au

Nieuwste aflevering

29 jun. 2026

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

តើអ្វីជាមូលហេតុចំបងដែល​ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីមួយចំនួន​សម្រេចបញ្ជូនកូនទៅសាលាឯកជន? 10.10.2025

ប្រព័ន្ធអប់រំរបស់ប្រទេសអូស្រ្តាលីតែងទទួលបាននូវការកោតសសើរពីសំណាកប្រជាពលរដ្ឋខ្មែរ និងប្រទេសជាច្រើនលើពិភពលោក។ ចុះហេតុអ្វីមានបងប្អូនមួយចំនួន នៅតែសម្រេចចិត្តបញ្ចូនកូនទៅសិក្សានៅសាលាឯកជនដែលត្រូវចំណាយខ្ពស់ក្នុងការបង់ថ្លៃសិក្សានោះ? សូមស្តាប់កិច្ចសម្ភាសន៍ជាមួយអ្នកស្រី ចាំង លីអេង ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងមែលប៊ន និងអ្នកស្រី ណាល់ សិទ្ធិ ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងអាដឺឡែត។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ 10.10.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **មានសេចក្តីរាយការណ៍ថា អាមេរិកនឹងបញ្ជូនទ័ពទៅអ៊ីស្រាអែល ដើម្បីគាំទ្រកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា។ ** ត្រលប់មកដល់អូស្ត្រាលីវិញ សកម្មជនFlotilla រៀបរាប់លម្អិត អំពីការចោទប្រកាន់ ពីបទរំលោភបំពានរបស់អ៊ីស្រាអែល។ ** កន្លែងថ្មីមួយនៅញូសៅវែលដោះស្រាយវិបត្តិអំពើហិង្សា និង អ្នកគ្មានផ្ទះសម្បែងរស់នៅ។

កម្ពុជា នៅរក្សាជំហរដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ដោយឈរលើយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ 09.10.2025

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីដោយឈរលើយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ហើយចាត់ទុកថា ការប្រើប្រាស់កម្លាំងយោធា មិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ 09.10.2025

** លោក ដូណាល់ ត្រាំ ប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចុះហត្ថលេខាលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ ** តុលាការរដ្ឋញូសៅវែលយល់ស្របលើការហាមឃាត់របស់ប៉ូលីសចំពោះការតវ៉ារបស់ក្រុមគាំទ្រប៉ាឡេស្ទីននៅ Opera House។ ** ជនជាតិអូស្ត្រាលី លោក Richard Robson បានឈ្នះពានរង្វាន់ណូបែលរួមគ្នា ផ្នែកគីមីវិទ្យា។

‘Here for Uber pickup?’: How Sikhs are responding to stereotypes - 'នេះឥវ៉ាន់ភ្ញៀវកុម្មង់តាម Uber?'៖ តើអ្នកកាន់សាសនា Sikh ឆ្លើយតបយ៉ាងណាចំពោះការដាក់ស្លាកនេះ? 08.10.2025

Sikhism is a rapidly growing religion in Australia, but it's still poorly understood. How are community leaders responding to misinformation and discrimination? - សាសនា Sikh គឺជាសាសនាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែវានៅតែត្រូវបានគេយល់ដឹងតិចតួច។ តើមេដឹកនាំសហគមន៍ឆ្លើយតបទៅនឹងព័ត៌មានមិនពិត និងការរើសអើងយ៉ាងដូចម្តេច?

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ 08.10.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលី និងសិង្ហបុរី បានប្រកាសភាពជាដៃគូដែលកាន់តែប្រសើរឡើង។ ** ការបញ្ចេញឱ្យដឹងថា Optus បានផ្ញើអ៊ីមែលទៅអាសយដ្ឋានរដ្ឋាភិបាលខុស អំពីការដាច់សេវា 000។ ** សកម្មជនអូស្ត្រាលីម្នាក់មកពីនាវាផ្តល់ជំនួយហ្កាហ្សា ហៅរដ្ឋាភិបាលសហព័ន្ធថាគួរឱ្យអាម៉ាស់។

កងទ័ពកម្ពុជាបញ្ជូនលិខិតអញ្ជើញលើកទីពីរ ទៅកងទ័ពភូមិភាគទី២ របស់ថៃ មកចូលរួមកិច្ចប្រជុំព្រំដែន 08.10.2025

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ កងទ័ពកម្ពុជា នៅយោធភូមិភាគទី៤ បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ របស់ថៃ ឲ្យមកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ លិខិតអញ្ជើញនេះ បានធ្វើឡើង បន្ទាប់ពីលិខិតអញ្ជើញលើកទីមួយ ដែលបានផ្ញើ កាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយភាគីថ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ 07.10.2025

** តុលាការកំពូលពិចារណាថាតើការជួបជុំគាំទ្រប៉ាឡេស្ទីនដែលបានគ្រោងទុកនៅឯ Sydney Opera House គួរតែដំណើរការទៅមុខដែរឬទេ។ ** ការចោទប្រកាន់ព្រហ្មទណ្ឌចំនួន 25ករណីលើបុរសម្នាក់ ដែលត្រូវចោទប្រកាន់ថាបានបាញ់រះនិងបង្ករបួសស្នាមដល់មនុស្សជាច្រើននៅទីក្រុងស៊ីដនី។ **រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង កោះហៅ CEO នៃក្រុមហ៊ុនទូរគមនាគមន៍ធំៗ ទៅកាន់ទីក្រុងខេនបេរ៉ា វិញកង្វល់លើខ្សែទូរសព្ទសង្រ្គោះបន្ទាន់000។

How to respond when encountering wildlife on your property - របៀបឆ្លើយតបនៅពេលពើបប្រទះសត្វព្រៃនៅក្នុងផ្ទះ ឬទីធ្លាផ្ទះរបស់អ្នក 07.10.2025

Australia is home to an array of diverse and beautiful wildlife, and knowing how to respond when you encounter wildlife in your home or on your property will help protect our precious wildlife species whilst keeping you, your family and your pets safe. - អូស្ត្រាលីជាជម្រករបស់សត្វព្រៃចម្រុះ និងស្រស់ស្អាតជាច្រើនប្រភេទ ហើយការដឹងពីរបៀបឆ្លើយតបចំពោះសត្វព្រៃនៅក្នុងផ្ទះរបស់អ្នក ឬនៅក្នុងអចលនទ្រព្យរបស់អ្នក...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ 03.10.2025

** លោក វ្ល៉ាឌីមៀ ពូទីន និយាយថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចូលទៅក្នុងភាពវឹកវរ បើគ្មានការផ្គត់ផ្គង់ប្រេងរបស់ប្រទេសរុស្ស៊ី។ ** ការស្វែងរកបានបន្តសម្រាប់សាកសពក្មេងស្រីអាយុបីឆ្នាំម្នាក់ដែលបានបាត់ខ្លួនជាងហាសិបឆ្នាំមុន។ ** ATO បង្ហាញឱ្យដឹងថា ក្រុមហ៊ុន Singtel ដែលជាក្រុមហ៊ុនមេរបស់ Optus មិនបានបង់ពន្ធសាជីវកម្មនៅក្នុងប្រទេសអូស្ត្រាលីទេ។

ខេត្តចំនួន១១ នៅកម្ពុជា រងផលប៉ះពាល់ពីទឹកជំនន់ ដោយមានប្រជាជនប៉ះពាល់ជាង ៣៥០០០គ្រួសារ 03.10.2025

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសថា ចាប់ពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ មានខេត្តចំនួន ១១ហើយ បានទទួលរងផលប៉ះពាល់ពីទឹកជំនន់ រួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ 03.10.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អាជ្ញាធរស្វែងរកព័ត៌មានអំពីជនជាតិអូស្ត្រាលីដែលត្រូវបានឃុំខ្លួននៅលើនាវាផ្តល់ជំនួយដល់ហ្គាហ្សា។ ** អូស្ត្រាលីថ្កោលទោសការវាយប្រហារដែលបណ្តាលឱ្យមនុស្សស្លាប់នៅទីក្រុង Manchester ចក្រភពអង់គ្លេស។ ** គ្រូពេទ្យវិកលចរិតដែលធ្វើការនៅក្នុងប្រព័ន្ធសុខភាពសាធារណៈ ទទួលបានការដំឡើងប្រាក់ឈ្នួលជាបណ្តោះអាសន្នម្ភៃភាគរយ។

កម្ពុជាទទូចឲ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ជំរុញថៃឲ្យដោះលែងកងទ័ពកម្ពុជា 03.10.2025

ក្នុងលិខិតផ្ញើទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើឲ្យលោក វ៉ូលគើ ធើក (Volker Türk) ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បន្តតាមដានលើញត្តិបន្ទាន់ ពាក់ព័ន្ធនឹងការឃុំខ្លួនខុសច្បាប់ និងអន្តរាគមន៍ ឱ្យថៃ ដោះលែងកងទ័ពកម្ពុជ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ 02.10.2025

** ការរិះគន់បន្តចំពោះគម្រោងប្រាក់កក់ទិញផ្ទះត្រឹមតែ៥%ថ្មីរបស់រដ្ឋាភិបាលបក្សលេប័រ។ **ប៉ូលីសរដ្ឋវិចថូរៀការវាយឆ្មក់ឆែកឆេរមួយផ្សេងទៀត នៅក្នុងការតាមប្រមាញ់ខ្មាន់កាំភ្លើង Desmond Freeman ។ ** រដ្ឋបាលលោកត្រាំបង្កកថវិកា ចំនួនពីរម៉ឺនប្រាំមួយពាន់លានដុល្លារអាមេរិក សម្រាប់រដ្ឋដែលមាននិន្នាការទៅខាងប្រជាធិបតេយ្យ។

"Almost double the rate of hostility and violence": How ableism impacts people with disability - "អត្រាអរិភាព និងអំពើហឹង្សាស្ទើរតែទ្វេដង"៖ របៀបដែលការរើសអើងពិការភាពប៉ះពាល់ដល់ជនពិការ 02.10.2025

More than one in five Australians have a disability. But this large, diverse group faces disproportionate levels of discrimination and prejudice. - ប្រជាជនអូស្ត្រាលីជាងម្ភៃភាគរយមានពិការភាព។ ប៉ុន្តែក្រុមចម្រុះដ៏ធំនេះប្រឈមមុខនឹងកម្រិតនៃការរើសអើង និងការប្រកាន់វិសមាមាត្រគ្នា។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ 01.10.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលអាមេរិកត្រូវបិទ បន្ទាប់ពីអ្នកនយោបាយ និងលោកប្រធានាធិបតីត្រាំ បរាជ័យក្នុងការបំបែកការជាប់គាំងកញ្ចប់ថវិកា។ ** មានការជំរុញឱ្យរដ្ឋាភិបាលអូស្រ្តាលីកាត់ផ្តាច់ចំណងយោធាជាមួយអ៊ីស្រាអែល។ **ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសហ្វីលីពីនបន្តកើនឡើង។

មេទ័ពកម្ពុជា-ថៃ នៅខេត្តជាប់ព្រំដែន នឹងជួបប្រជុំជាបន្តបន្ទាប់ នៅដើមខែតុលានេះ 01.10.2025

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា មេបញ្ជាការកងទ័ពកម្ពុជា និងថៃ នៅខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ នឹងជួបប្រជុំគ្នាជាបន្តបន្ទាប់ នៅដើមខែតុលានេះ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ 30.09.2025

** ធនាគារកណ្តាលរក្សាអត្រាការប្រាក់ផ្លូវការឱ្យនៅ ៣,៦%ដដែល។ ** នាយករដ្ឋមន្ត្រីអូស្រ្តាលីស្វាគមន៍ផែនការអាមេរិក-អ៊ីស្រាអែល ដើម្បីសន្តិភាពនៅតំបន់ហ្គាហ្សា។ ** ក្រុមហ៊ុនមេរបស់ Optus ផ្តល់សញ្ញាគាំទ្រដល់ CEOដែលកំពុងតែមានបញ្ហារបស់ក្រុមហ៊ុនទូរគមនាគមន៍នេះ។

#95 Under the stars (Med) - សិក្សាភាសាអង់គ្លេសភាគទី95៖ ការនិយាយអំពីផ្កាយ 30.09.2025

Learn how to talk about the night sky and stargazing. - រៀនពីរបៀបនិយាយអំពីផ្ទៃមេឃពេលរាត្រី និងការមើលផ្កាយ។

Indigenous sport in Australia: Identity, culture and legacy - កីឡាជនជាតិដើមនៅអូស្ត្រាលី៖ អត្តសញ្ញាណ វប្បធម៌ និងកេរដំណែល 30.09.2025

Indigenous Australian athletes have long inspired the nation, uniting communities and shaping our identity. Olympian Kyle Vander-Kuyp and Matildas goalkeeper Lydia Williams are two such Indigenous athletes that have shaped our national identity. Their stories show the power of sport to foster inclusion, equality, and pride for future generations. - អត្តពលិកជនជាតិដើមភាគតិចអូស្ត្រាលី តាំងពីយូរលង់មកហ...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ 19.09.2025

** មនុស្សរាប់ពាន់នាក់ប្រារព្ធពិធីចូលសញ្ជាតិនៅទិវា Australian Citizenship Day ។ ** K-mart ត្រូវបានគេរកឃើញថាបានរំលោភលើ ឯកជនភាពរបស់អតិថិជន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ។ ** ចិនពិពណ៌នាកិច្ចព្រមព្រៀងដើម្បីរក្សា TikTok ឱ្យដំណើរការនៅអាមេរិកថាជាកិច្ចសហការឈ្នះ-ឈ្នះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ 19.09.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** ប៉ូលិសសួរចម្លើយជនសង្ស័យ៧នាក់ដែលចោទប្រកាន់ថាបានចាក់សម្លាប់ក្មេងជំទង់២រូប។ *** ប្រតិបត្តិការពីរឆ្នាំក្នុងការយាមល្បាតរបស់ប៉ូលីសរាងរាល់សប្តាហ៍ សម្រាប់បាតុកម្ម Israel-Gaza នៅកណ្តាលទីក្រុងមែលប៊ន បានចំណាយប្រាក់រដ្ឋជាង 25 លានដុល្លារ។ *** គ្វីនស្លេនក្លាយជារដ្ឋអូស្ត្រាលីដំបូងគេ ដែលហាមប្រាមការធ្វើតេស្តថ្នាំញៀន Pill testing។

នាយករដ្ឋមន្រ្តីកម្ពុជាទូរសព្ទទៅ​ប្រធានអាស៊ាន ស្នើសុំអន្តរាគមន៍បន្ទាន់ដើម្បីបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន 19.09.2025

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាតាមទូរសព្ទជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា ជាស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនថៃ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃន...

ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌរបស់ប្រជាពលរដ្ឋខ្មែរអូស្ត្រាលី 18.09.2025

ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីនៅរដ្ឋញ៉ូសៅវែលនិងរដ្ឋវិចថូរៀកំពុងប្រារព្ធកម្មវិធីកាន់បិណ្ឌ និងត្រៀមលក្ខណៈរៀបចំបុណ្យបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។ សូមស្តាប់កិច្ចសម្ភាសន៍ជាមួយ អ្នកស្រី ស្រី កង ប្រធានសមាគមន៍ខ្មែររដ្ឋញ៉ូសៅវែល និង លោក ថាច់ លេង ប្រធានសមាគមន៍ខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋវិចថូរៀ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ 18.09.2025

*** ប៉ូលិសថៃបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូទៅលើជនស៊ីវិលកម្ពុជា នៅតំបន់ជម្លោះព្រំដែន។ *** អភិបាលរដ្ឋញូសៅវែលប្រកាសកំណែទម្រង់ក្នុងការធ្វើផែនការលំនៅដ្ឋាន ក្នុងគោលបំណងកាត់បន្ថយពេលវេលាដែលបានចំណាយលើការរៀបចំផែនការសាងសង់ផ្ទះ។ *** ការដើរថយក្រោយនៃផែនការសាងសង់កីឡដ្ឋានដែលបានស្នើឡើងនៅរដ្ឋថាសម៉ាញៀ។

Luister naar de podcast SBS Khmer - SBS ខ្មែរ in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds