SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Não deixe de visitar o site do podcast e apoiar quem o produz: www.sbs.com.au
Onde ouvir?
Podcasts no app Replaio Radio Em breveOs podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts
Episódios
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ 26.08.2026 12:11
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **ច្បាប់ថាមពលមជ្ឈមណ្ឌលទិន្នន័យ AI ប្រឈមមុខនឹងការប្រឆាំងមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាតិនៅថ្ងៃនេះ។ ** រដ្ឋាភិបាលសហព័ន្ធត្រូវបានបង្ខំឱ្យការពារគោលនយោបាយរបស់ខ្លួនចំពោះការបង្វិលសងប្រាក់លើសុខភាព។ ** ស្ថាប័នសាកលវិទ្យាល័យកំពូលរបស់អូស្ត្រាលីថា ការកាត់បន្ថយចំនួននិស្សិតអន្តរជាតិ និងបទប្បញ្ញត្តិហួសហេតុ កំពុងគំរាមកំហែងដល់វិស័យនេះ។
នាយករដ្ឋមន្រ្តីកម្ពុជាថា មិនមានផែនការកាត់បន្ថយក្រសួង ឬស្ថាប័នរដ្ឋឡើយ 26.08.2026 4:55
នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា គ្មានផែនការកាត់បន្ថយក្រសួង ឬស្ថាប័នរដ្ឋឡើយ។ លោក ហ៊ុន ម៉ាណែត បានប្រកាសដូច្នេះ ដោយសារតែប្រធានបទនៃការកាត់បន្ថយ ឬបង្រួមក្រសួង នៅតែត្រូវបានអ្នកវិភាគមួយចំនួន បន្តលើកមកជជែកវែកញែក និងចង់ឱ្យរដ្ឋាភិបាល មានក្បាលតូច ជាងមុន។
កូនខ្មែរពីររូបដែលឈ្នះពានរង្វាន់ Victorian Global Learning Awards 25.08.2026 14:28
បងប្អូនបង្កើតពីរនាក់ គឺកញ្ញា តែ ម៉ីលី និងប្អូនប្រុស តែ គុយស៊ីង គឺជាសិក្សានុសិស្សខ្មែរ ដែលជាម្ចាស់ពានរង្វាន់ Global Citizenship Awards ប្រចាំឆ្នាំ២០២៦ នៃកម្មវិធីពានរង្វាន់ប្រចាំឆ្នាំរបស់រដ្ឋវិចថូរៀ- Victorian Global Learning Awards ដែលប្រារព្ធឡើងដើម្បីអបអរសាទរដល់ឧត្តមភាពរបស់សិស្សអន្តរជាតិ ក៏ដូចជាសាលារៀន និងគ្រួសារដែលផ្តល់ការស្នាក់នៅសម្រាប់កូនសិស្ស សម្រាប់ការចូលរួមដ៏លេចធ្លោជាសកល។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ 25.08.2026 4:29
** ការវិភាគថ្មីឃើញថា យុវជនវ័យក្មេងមានហានិភ័យកាន់តែខ្ពស់ក្នុងការក្លាយជាមនុស្សជំនាន់ដំបូងនៃជីវភាពកាន់តែយ៉ាប់យ៉ឺន ក្នុងប្រទេសអូស្ត្រាលីសម័យទំនើប។ ** រដ្ឋញូសៅវែលបង្ហាញកំណែទម្រង់ល្បែងស៊ីសងដ៏សំខាន់មួយ បន្ទាប់ពីការស៊ើបអង្កេតថ្នាក់ជាតិ។ ** ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សីចាប់ផ្តើមអនុវត្ត បន្ទាប់ពីថនិកសត្វសមុទ្រពីរក្បាលដំបូងបានឆ្លងជំងឺនេះ។
When can my teenager start work in Australia? - តើពេលណាទើបកូនៗវ័យជំទង់របស់ខ្ញុំ អាចចាប់ផ្តើមធ្វើការនៅប្រទេសអូស្ត្រាលីបាន? 25.08.2026 12:06
Teenagers in Australia can undertake paid work under certain restrictions, with general employment rights also protecting young workers. Here’s what you need to know as a parent or guardian of a worker under 18. - ក្មេងជំទង់នៅក្នុងប្រទេសអូស្ត្រាលី អាចធ្វើការងារដែលទទួលបានប្រាក់ឈ្នួល ក្រោមលក្ខខណ្ឌជាក់លាក់មួយចំនួន ហើយក៏មានសិទ្ធិការងារជាទូទៅ ការពារបុគ្គលិកកម្មករវ័យក្មេងផងដែរ។ នេះជាអ្វីដែលអ្នកត្រូវដឹងក...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ 22.08.2026 3:51
** មនុស្សជាងប្រាំម៉ឺននាក់ ចុះហត្ថលេខាលើញត្តិមួយ អំពាវនាវឱ្យរដ្ឋាភិបាលដាក់សិទ្ធិមនុស្សនៅចំកណ្តាលនៃច្បាប់អូស្ត្រាលី។ ** រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី និយាយជាមួយសមភាគីអ៊ីស្រាអែល អំពីការស៊ើបអង្កេតព្រហ្មទណ្ឌ លើការវាយប្រហារដែលបានសម្លាប់បុគ្គលិកជំនួយអូស្ត្រាលី Zomi Frankcom។ ** ការងាប់នៃសត្វស្លាបយ៉ាងច្រើន ត្រូវបានរាយការណ៍នៅទូទាំងរដ្ឋថាសម៉ាញៀ និងរដ្ឋអូស្រ្តាលីខាងត្បូង ខណៈដែលអាជ្ញាធរបន្តស្វែងរកការអនុម័តសម្...
ប្រេសិតពិសេសទើបតែងតាំងថ្មី លោកស្រី កឹម មនោវិទ្យា ជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា 21.08.2026 4:39
ក្រោយទទួលបាននូវការតែងតាំងជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២០ ខែសីហា កូនស្រីរបស់លោកកឹមសុខា គឺលោកស្រី កឹម មនោវិទ្យា បានជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារអំពីជម្លោះព្រំដែនកម្ពុជា-ថៃ និងអំពីសក្តានុពលរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគពីអឺរ៉ុប។
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ 21.08.2026 10:30
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកសេដ្ឋកិច្ចព្រមានថា ទិសដៅនៃបំណុលរបស់រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីដែលមានលើសពីមួយទ្រីលានដុល្លារជាលើកដំបូង គឺជាក្តីកង្វល់មួយ។ ** ការស៊ើបអង្កេតរបស់សភាសហព័ន្ធ លើគុណតម្លៃនៃអន្តោប្រវេសន៍ជំនាញ។ ** អតីតរដ្ឋមន្ត្រីប៉ូលិសរដ្ឋញូសៅវែល លោក David Elliott ចូលបង្ហាញខ្លួននៅចំពោះមុខការស៊ើបអង្កេតអំពើពុករលួយ ដើម្បីផ្តល់ភស្តុតាង។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមេតា ត្រូវឪពុកម្តាយប្តឹងនៅក្នុងសវនាការជាប្រវត្តិសាស្ត្រ 20.08.2026 12:20
ការកាត់ក្តីដ៏សំខាន់មួយនៅសហរដ្ឋអាមេរិកកំពុងដាក់ទំនាក់ទំនងរវាងកុមារ និងប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យឡើងវិញ។ រដ្ឋចំនួន២៩ របស់សហរដ្ឋអាមេរិក កំពុងតតាំងក្តីនឹងក្រុមហ៊ុន Meta ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះថា បានរចនាមុខងារនៅលើ Facebook និង Instagram ដើម្បីរក្សាអ្នកប្រើប្រាស់វ័យក្មេងឱ្យនៅចូលរួម ទោះបីជាមានហានិភ័យដល់សុខុមាលភាពរបស់ពួកគេក៏ដោយ។ Meta បដិសេធយ៉ាងដាច់អហង្ការចំពោះ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ 20.08.2026 4:06
**អត្រាគ្មានការងារធ្វើកើនឡើង០,១%ក្នុងខែកក្កដា ឡើងដល់ ៤,៥%។ ** ប្រជាជនអូស្ត្រាលីជាងប្រាំលាននាក់នឹងឃើញការកើនឡើងនៃប្រាក់ជំនួយសន្តិសុខសង្គមរបស់ពួកគេ ចាប់ពីថ្ងៃទី ២០ ខែកញ្ញា។ ** អ្នកជំនាញសន្តិសុខតាមអ៊ីនធឺណិតស្វាគមន៍ចំពោះវិធានការឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ទទួលខុសត្រូវកាន់តែច្រើនចំពោះការបោកប្រាស់តាមអនឡាញ។
ប៉ូលិសចរាចរណ៍ នឹងបើកប្រតិបត្តិការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ នៅកម្ពុជាឡើងវិញ 19.08.2026 5:58
ក្នុងឆមាសទី១ នៅឆ្នាំ២០២៦ នេះ ពោលគឺគិតចាប់ពីមករា ដល់ខែមិថុនា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា បានកើតឡើង ១២៧៩ករណី បណ្តាលឱ្យស្លាប់ចំនួន ៧៧៣នាក់ និងរងរបួសចំនួន ១.៩៤៤នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥ គឺគ្រោះថ្នាក់ចរាចរណ៍រយៈពេលកន្លះឆ្នាំនេះ បានកើនឡើង ២១៣ករណី ស្មើ ២០ភាគរយ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ 19.08.2026 12:28
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលី និងថៃ សន្យាសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ខណៈដែលមេដឹកនាំជួបគ្នានៅទីក្រុងខេនបេរ៉ា។ ** កីឡាករបាល់ទាត់អូស្រ្តាលីAFLប្រាំនាក់ ត្រូវបានបញ្ឈប់ពីការងារសម្រាប់រដូវកាលនេះ ខណៈដែលប៉ូលីសកំពុងស៊ើបអង្កេតករណីរំលោភបំពានផ្លូវភេទ។ ** អ្នកផ្តល់ព័ត៌មានសំងាត់ពីក្រុមហ៊ុន Meta ម្នាក់និយាយថា ក្រុមហ៊ុននេះបានលាក់បាំងទំហំពិត ន...
កម្ពុជាតែងតាំងកូនស្រីច្បងរបស់លោក កឹម សុខា ធ្វើជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត 19.08.2026 6:10
កូនស្រីច្បងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតាំងតាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានឋានៈស្មើរដ្ឋមន្ត្រី។ មុនការតែងតាំងកូនស្រីច្បងលោក កឹម សុខា ឲ្យទទួលបានឋានៈខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដូចនេះ បានធ្វើឡើង បន្ទាប់ពីកញ្ញា កឹម មនោវិទ្យា បានចូលជួបជាបន្តបន្ទាប់ ចាប់ពីថ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ 18.08.2026 4:33
** អ៊ីរ៉ង់ព្រមានថាខ្លួននឹងបន្ត «ការវាយលុក» ខណៈដែលការចរចាជាមួយសហរដ្ឋអាមេរិកនៅតែជាប់គាំង។ ** រដ្ឋាភិបាលអូស្រ្តាលីប្រឈមមុខនឹងការបោះឆ្នោតដ៏សំខាន់នៅព្រឹទ្ធសភា លើការផ្សាយពាណិជ្ជកម្មល្បែងស៊ីសង។ ** ក្តីបារម្ភដែលថាសំណើកាត់បន្ថយ NDISដែលបានដាក់ស្នើ នឹងដាក់សម្ពាធលើក្រុមគ្រួសារ។
What are the rules for taking photos in Australia? - ការថតរូបភាពដោយស្របច្បាប់នៅក្នុងប្រទេសអូស្រ្តាលី 18.08.2026 11:05
Whether you’re new to taking photographs, a social media content creator or a professional photographer, it’s important to be aware of where you can and can’t take photographs. Here’s what to consider before you take that perfect photograph, legally. - មិនថាលោកអ្នកគឺជាអ្នកបង្កើតមាតិការសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកថតរូបអាជីព ឬអ្នកដែលទើបតែចាប់ផ្តើមថតរូបដំបូងៗនោះទេ វាជារឿងសំខាន់ដែលត្រូវដឹងអំពី...
#116 Visiting a vet (Med) - សិក្សាភាសាអង់គ្លេសភាគទី116៖ ការជួបពេទ្យសត្វ 17.08.2026 14:44
Learn English useful for talking about your sick pet. Practise everyday phrases for explaining when an animal is not eating, drinking, or acting normally. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពីសត្វចិញ្ចឹមរបស់អ្នកដែលឈឺ។ អនុវត្តឃ្លាប្រចាំថ្ងៃសម្រាប់ពន្យល់នៅពេលដែលសត្វមិនស៊ីចំណី មិនផឹកទឹក ឬក៏មិនប្រក្រតី។ Keep practising the phrases from this episode and test what you’ve learned with our...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ 15.08.2026 4:21
** សិស្សនិស្សិតនៅទីក្រុងមែលប៊នបានប្រមូលផ្តុំគ្នាប្រឆាំងនឹងគោលនយោបាយគណបក្ស One Nation ។ ** ប្រាក់កម្ចីថ្មីសម្រាប់ទិញផ្ទះវិនិយោគ បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីប្រកាសកញ្ចប់ថវិកាខែឧសភាមក។ ** ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី កំពុងស៊ើបអង្កេតឧប្បត្តិហេតុនៅលើផ្លូវយន្តហោះរត់ នៅអាកាសយានដ្ឋានស៊ីដនី។
ការចែករំលែកបទពិសោធន៍នៃការបរិច្ចាគឈាមជាទៀងទាត់នៅក្នុងប្រទេសអូស្រ្តាលី 14.08.2026 12:53
ប្រទេសអូស្ត្រាលីមានប្រព័ន្ធនៃការផ្តល់ឈាម ឬបរិច្ចាគឈាម ដែលមានសុវត្ថិភាពបំផុតមួយនៅក្នុងពិភពលោក ប៉ុន្តែកម្រិតនៃអ្នកដែលមកបរិច្ចាគម្តងហើយ ម្តងទៀត ឱ្យបានញឹកញាប់នៅមានកម្រិតទាប។ សូមស្តាប់បទសម្ភាសន៍ជាមួយសប្បុរសជនចំនួន៣រូប ដែលបានបរិច្ចាគឈាមលើសពីមួយដង ដើម្បីចែករំលែកនូវបទពិសោធន៍របស់ពួកគាត់ និងអារម្មណ៍នៅពេលបានជួយសង្រ្គោះជីវិតមនុស្ស។
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ 14.08.2026 12:39
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតីតអភិបាលរដ្ឋវិចថូរៀ លោកស្រី Jacinta Allan ប្រកាសបញ្ចប់អាជីពនយោបាយរយៈពេល២៧ឆ្នាំរបស់លោកស្រី។ **លោកដូណាល់ ត្រាំ ពិចារណាការលើកលែងពន្ធ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី។ ** ក្រុមហ៊ុនប្រឹក្សាយោបល់ KPMG កំពុងប្រឈមមុខនឹងសំណួរជុំវិញរឿងអាស្រូវអ្នកផ្តល់ព័ត៌មានសម្ងាត់របស់ខ្លួននៅក្នុងការស៊ើបអង្កេតរបស់ព្រឹទ្ធសភា។
កម្ពុជាប្រកាសអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា 14.08.2026 6:22
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យ ស្តីពី ការអនុវត្តច្បាប់កាតព្វកិច្ចយោធា។ ច្បាប់កាតព្វកិច្ចយោធា នៅកម្ពុជា ត្រូវបានលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទីចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ កាលពីចុងខែឧសភា ឆ្នាំ២០២៦។ អនុក្រឹត្យថ្មីនេះ បានកំណត់ពីលក្ខខណ្ឌ ការធ្វើជំរឿន នីតិវិធីជ្រើសរើស ប្រាក់ឧបត្ថម្ភ គោលរបប និងការពន្យារពេល ចូលបំពេញកាតព្វកិច្ច ជាដើម។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ 13.08.2026 4:09
** អ្នកផ្តល់ព័ត៌មានសម្ងាត់ដែលជាប់ពន្ធនាគារ លោក David McBride ត្រូវបានដោះលែងចេញពីពន្ធនាគារ។ ** កំណែទម្រង់ល្បែងស៊ីសងរបស់រដ្ឋាភិបាលបក្សលេប័រ ត្រូវបានបញ្ជូនទៅគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ។ ** គណបក្សសម្ព័ន្ធនៅមិនទាន់សម្រេចពីចំនួនអន្តោប្រវេសន៍ដែលគ្រោងកាត់បន្ថយនៅឡើយ។
រដ្ឋាភិបាលវិនិយោគរាប់លានដុល្លារលើលំនៅឋានសម្រាប់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ តើវាគ្រប់គ្រាន់ឬទេ? 13.08.2026 11:20
ខណៈពេលដែលវិបត្តិលំនៅដ្ឋាននៅតែបន្ត អំពើហិង្សាក្នុងគ្រួសារ គឺជាមូលហេតុចម្បងដែលធ្វើឲ្យស្ត្រី និងកុមារ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយក្លាយជាមនុស្សអនាថាដែលគ្មានកន្លែងរស់នៅ។ រដ្ឋាភិបាលនិយាយថា ខ្លួនកំពុងវិនិយោគប្រាក់ចំនួន ៣០៨លានដុល្លារ លើដំណោះស្រាយលំនៅដ្ឋាន ដើម្បីជួយពួកគេឲ្យរត់គេចខ្លួន ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ចាំបាច់ត្រូវធ្វើបន្ថែមទៀត។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ 12.08.2026 12:25
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីចូលរួមជំរុញឱ្យមានការជូនដំណឹង២៤ម៉ោងនៃការសាកល្បងកាំជ្រួចមីស៊ីល បន្ទាប់ពីការជូនដំណឹងខ្លីពីការបង្ហោះរបស់ចិនក្នុងខែកក្កដា។ ** ការិយាល័យស្ថិតិនិយាយថា អ្នកមិនបំពេញបែបបទជំរឿនអាចនឹងត្រូវផាកពិន័យ ។ ** អ៊ុយក្រែនប្រគល់សំណើថ្មីឱ្យអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។
ក្រសួងអប់រំកម្ពុជា៖ ការប្រឡងបាក់ឌុបពីរថ្ងៃបានបញ្ចប់ដោយរលូនល្អ 12.08.2026 5:26
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលយើងស្គាល់ជាទូទៅថា ការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ ការប្រឡងបាក់ឌុប រយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូនល្អ និងមិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។
កម្ពុជាតវ៉ាជាថ្មីចំពោះការបន្តសាងសង់លេណដ្ឋានថ្មីរបស់ភាគីថៃ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា 12.08.2026 5:15
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍តវ៉ាជាថ្មី បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ បានបន្តសាងសង់លេណដ្ឋានយោធាថ្មី រំលោភចូលក្នុងទឹកដីកម្ពុជា នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទន្ទឹមគ្នានេះ ថៃក៏បានប្រកាសផែនការ ពង្រីកបណ្តាញអគ្គិសនី ចូលមកកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣ ដែលថៃ បានកាន់កាប់ផងដែរ។
Podcasts parecidos
O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos