SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Não deixe de visitar o site do podcast e apoiar quem o produz: www.sbs.com.au
Onde ouvir?
Podcasts no app Replaio Radio Em breveOs podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts
Episódios
ក្រសួងអប់រំកម្ពុជា៖ ការប្រឡងបាក់ឌុបពីរថ្ងៃបានបញ្ចប់ដោយរលូនល្អ 12.08.2026 5:26
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលយើងស្គាល់ជាទូទៅថា ការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ ការប្រឡងបាក់ឌុប រយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូនល្អ និងមិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។
កម្ពុជាតវ៉ាជាថ្មីចំពោះការបន្តសាងសង់លេណដ្ឋានថ្មីរបស់ភាគីថៃ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា 12.08.2026 5:15
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍តវ៉ាជាថ្មី បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ បានបន្តសាងសង់លេណដ្ឋានយោធាថ្មី រំលោភចូលក្នុងទឹកដីកម្ពុជា នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទន្ទឹមគ្នានេះ ថៃក៏បានប្រកាសផែនការ ពង្រីកបណ្តាញអគ្គិសនី ចូលមកកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣ ដែលថៃ បានកាន់កាប់ផងដែរ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ 11.08.2026 3:47
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ** ធនាគារកណ្តាលអូស្រ្តាលីរក្សាអត្រាការប្រាក់នៅ៤.៣៥%ដដែល។ ** ការធានាឡើងវិញអំពីសន្តិសុខសម្រាប់ជំរឿនយប់នេះ។ ** សេចក្តីអំពាវនាវឲ្យមានកំណែទម្រង់លើការផ្សាយពាណិជ្ជកម្មល្បែងស៊ីសង។
What is the Garma Festival and why is it important? - តើពិធីបុណ្យ Garma គឺជាអ្វី? ហេតុអ្វីបានពិធីបុណ្យនេះមានសារៈសំខាន់? 10.08.2026 9:41
The Garma Festival is Australia’s largest Indigenous cultural gathering where thousands of people travel to a remote town in Nhulunbuy on northeast Arnhem Land in the Northern Territory. Here's what happens at Garma and who can attend. - អ្នកប្រហែលជាបានឮអំពីពិធីបុណ្យហ្ការម៉ា "Garma" នៅក្នុងព័ត៌មានជារៀងរាល់ឆ្នាំ ជាពិសេសនៅពេលដែលមេដឹកនាំនយោបាយរបស់ប្រទេសអូស្ត្រាលីធ្វើដំណើរទៅកាន់ទឹកដីភាគឦសាន Arnhem Lan...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ 08.08.2026 3:38
** កីឡាការិនីបាល់ទាត់អ៊ីរ៉ង់ពីរនាក់ទទួលបានសញ្ជាតិអូស្ត្រាលី បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ង់ហៅពួកគេថាជាជនក្បត់ជាតិ។ ** លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួនពីរ ដែលផ្តោតលើទេសចរដែលទៅផ្តល់កំណើតកូននៅអាម៉េរិក។ ** តុលាការរដ្ឋ New Mexico បញ្ជាឱ្យក្រុមហ៊ុនមេតា បង់ប្រាក់ជាង៨០០លានដុល្លារអូស្រ្តាលី។
រដ្ឋាភិបាលកម្ពុជាប្រកាសផ្តល់អត្ថប្រយោជន៍បន្ថែមដល់ក្រុមគ្រួសារទាហាន និងប៉ូលិស ក្នុងសមរភូមិជួរមុខ 07.08.2026 2:54
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលម្ចាស់កម្មសិទ្ធិ ជាយោធិន និងនគរបាលជាតិ ដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណ និងតួនាទីភារកិច្ចពីអង្គភាពសាមី។ នេះបើតាមលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ 07.08.2026 11:20
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** អ៊ីស្រាអែលបង្កើនការវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលការចរចាបទឈប់បាញ់ជាប់គាំង។ ** សហជីពគ្រូពេទ្យ ជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់និស្សិតសាលាវេជ្ជសាស្ត្រ ក្នុងអំឡុងពេលនៃការចុះកម្មសិក្សាជាកាតព្វកិច្ច។ *** អូស្ត្រាលីពិចារណាចាក់វ៉ាក់សាំងសត្វព្រៃ ខណៈដែលចំនួនសត្វស្លាបដែលឆ្លងជំងឺផ្តាសាយបក្សីកើនឡើង។
កម្ពុជា រក្សាទុកផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមព្រំដែន ដែលថៃទម្លាក់គ្រាប់បែក ជាភស្តុតាង 07.08.2026 7:20
កម្ពុជា រក្សាទុកផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែន ដែលថៃ ទម្លាក់គ្រាប់បែក និងបាញ់កម្ទេច ខណៈរូបភាពថ្មីៗជាច្រើនសន្លឹក ថតពីផ្កាយរណប បង្ហាញថា កងកម្លាំងយោធាថៃ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងផ្ទះប្រជាពលរដ្ឋខ្មែរជាច្រើន
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ 06.08.2026 4:20
**អង្គភាពឃ្លាំមើលអំពើពុករលួយរដ្ឋវិចថូរៀ រាយការណ៍ពីអាកប្បកិរិយាធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភនៅក្នុងរដ្ឋាភិបាលរដ្ឋនេះ។ ** រដ្ឋាភិបាលសហព័ន្ធកំពុងបង្ក្រាបកង់អគ្គិសនីដែលមិនមានសុវត្ថិភាព។ ** អង្គការសហប្រជាជាតិព្រមានថាក្រុមរដ្ឋអ៊ីស្លាម (I-S) នៅតែជាការគំរាមកំហែងដ៏រឹងមាំ និងកំពុងវិវត្តន៍។
មគ្គុទ្ទេសក៍សម្រាប់ជំរឿនឆ្នាំ ២០២៦៖ ពេលណា? នរណា? ដើម្បីអ្វី? និងជំនួយគាំទ្រ 06.08.2026 12:44
នៅថ្ងៃទី១១ ខែសីហា គ្រប់ក្រុមគ្រួសារនៅក្នុងប្រទេសអូស្ត្រាលីនឹងត្រូវចូលរួមក្នុងការធ្វើជំរឿន។ ទិដ្ឋភាពទូទៅដ៏ទូលំទូលាយនៃប្រទេសអូស្ត្រាលីនេះ រួមបញ្ចូលទាំងមនុស្សគ្រប់គ្នានៅក្នុងប្រទេស ក៏ដូចជាអ្នកដែលកំពុងមកវិស្សមកាល និស្សិតអន្តរជាតិ និងអ្នកកាន់ទិដ្ឋាការបណ្ដោះអាសន្នផងដែរ។ SBS នឹងឆ្លើយនូវសំណួរសំខាន់ៗអំពីពេលវេលា ហេតុអ្វី និងរបៀបដែលការស្ទង់មតិថ្នាក់ជាតិនេះត្រូវបានធ្វើឡើង។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ 05.08.2026 11:22
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការវាយប្រហារលើរោងចក្រផលិតសម្ភារៈការពារជាតិមួយកន្លែងនៅទីក្រុងមែលប៊ន ត្រូវបានស៊ើបអង្កេតជាអំពើភេរវកម្ម។ ** រដ្ឋាភិបាលសហព័ន្ធចាត់វិធានការជួសជុលផលវិបាកដែលមិនបានគ្រោងទុក នៃកំណែទម្រង់ពន្ធ negative gearing។ ** ពិធីបុណ្យសពដ៏ធំមួយត្រូវបានធ្វើឡើងនៅតំបន់ហ្គាហ្សាសម្រាប់ជនជាតិប៉ាឡេស្ទីនចំនួន ១១២ នាក់។
កម្ពុជានាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ទៅពិនិត្យតំបន់តាមព្រំដែន 05.08.2026 6:21
កាលពីព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) មកពីប្រទេសហ្វីលីពីន បានធ្វើដំណើរពីភ្នំពេញ ទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ តំបន់ច្រកព្រំដែនបឹងត្រកួន ស្ថិតក្នុងតំបន់ជា...
ការផ្តល់ជំនួយគាំទ្រសម្រាប់ការបំពេញបែបបទជំរឿន ឆ្នាំ២០២៦ 04.08.2026 6:14
ការធ្វើជំរឿនគឺជាកាតព្វកិច្ចសម្រាប់មនុស្សគ្រប់គ្នាក្នុងប្រទេសអូស្រ្តាលី។ យប់ធ្វើជំរឿនគឺនៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។ លទ្ធផលនៃការធ្វើជំរឿននឹងបង្ហាញព័ត៌មានច្បាស់លាស់អំពីអាស័យដ្ឋាន ភាសាដែលប្រើនៅផ្ទះ តម្រូវការរបស់សហគមន៍ និងព័ត៌មានសំខាន់ដែលទាក់ទងនឹងការវិវឌ្ឍន៍ក្នុងសង្គមអូស្រ្តាលី។ អ្នកស្រី កង ស្រីទូច រៀបរាប់ពីជំនួយគាំទ្ររបស់សហគមន៍ខ្មែររដ្ឋញូសៅវែល ដែលផ្តល់ជូនដល់អ្នកមិនចេះបំពេញបែបបទជំរឿន។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ 04.08.2026 4:01
** ជំងឺគ្រុនផ្តាសាយបក្សី H-5 ចំនួន ៧៤ ករណីត្រូវបានរកឃើញនៅទូទាំងប្រទេសអូស្ត្រាលី ជាមួយនឹងស្ថានភាពនៃការងាប់បក្សីយ៉ាងសម្បើម។ ** រដ្ឋាភិបាលសហព័ន្ធ ស្នើសុំឱ្យនិយតករប្រកួតប្រជែង ត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ ដែលដំឡើងថ្លៃហួសហេតុ។ ** អ៊ីរ៉ង់ និងអូម៉ង់ ពិភាក្សាអំពីការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស ប្រកបដោយសុវត្ថិភាព។
#115 Working on the side (Med) - សិក្សាភាសាអង់គ្លេសភាគទី115៖ ការធ្វើការងារបន្ថែម 03.08.2026 11:20
Learn English useful for talking about side hustles and earning extra income. Practise everyday phrases for describing additional work, managing responsibilities, and talking about money. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពី ការងារក្រៅម៉ោង និងការរកប្រាក់ចំណូលបន្ថែម។ អនុវត្តឃ្លាប្រចាំថ្ងៃសម្រាប់ពិពណ៌នាអំពីការងារបន្ថែម ការគ្រប់គ្រងការទទួលខុសត្រូវ និងការនិយាយអំពីប្រាក់កាស។ Keep pract...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ 01.08.2026 4:04
** ប្រធានអន្តោប្រវេសន៍អូស្ត្រាលីថា ការត្រួតពិនិត្យអាកប្បកិរិយាប្រឆាំងនឹងពួកយូដាចំពោះអ្នកដាក់ពាក្យសុំទិដ្ឋាការគ្រប់រូប មិនអាចអនុវត្តកើតទេ។ **ព្រឹទ្ធសភាអាមេរិកបដិសេធជាថ្មីចំពោះការប៉ុនប៉ងដើម្បីកម្រិតសកម្មភាពយោធារបស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់។ ** កោះណាវរុបានប្តូរឈ្មោះជាផ្លូវការទៅជា ណាវអឺរុ “Naoero”។
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ 31.07.2026 13:07
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កិច្ចព្រមព្រៀងរំសាយអាវុធនៅហ្គាហ្សាត្រូវបានប្រកាស... ** អូស្ត្រាលីបញ្ជូនជំនួយគាំទ្រផ្នែកពន្លត់អគ្គីភ័យតាមអាកាសទៅកាន់អឺរ៉ុប... ** មនុស្សរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នា សម្រាប់ពិធីបុណ្យ Garma ដែលចាប់ផ្តើមនៅថ្ងៃនេះ និងបន្តរហូតដល់ថ្ងៃច័ន្ទ។
ក្រសួងបរិស្ថានកោះហៅសកម្មជនការពារព្រៃឈើ សហការផ្តល់ព័ត៌មានអំពីករណីកាប់ឈើនៅព្រៃឡង់ 31.07.2026 4:00
ក្រសួងបរិស្ថាន តាមរយៈមេធាវី បានចេញលិខិតអញ្ជើញ លោក ម៉ា ចិត្រា ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ MaChettra និងត្រូវបានគេស្គាល់ថា ជាសកម្មជនការពារព្រៃឈើ និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា ឱ្យចូលរួមសហការ និងផ្តល់ព័ត៌មាន ព្រមទាំងបង្ហាញភស្តុតាង ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានអំពីការកាប់ឈើ នៅតំបន់ព្រៃឡង់។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ 30.07.2026 3:29
** សហរដ្ឋអាមេរិកបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពហ្ស៊កដានី... ** អូស្ត្រាលី និងសិង្ហបុរីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីពង្រឹងការផ្គត់ផ្គង់ថាមពល និងសន្តិសុខរួមគ្នា... ** ទេសាភិបាលធនាគារកណ្តាល លោកស្រី Michele Bullock ព្រមានថាអត្រាការប្រាក់អាចកើនឡើងបន្ថែមទៀត។
លោក Ben Carroll សម្លឹងរកការផ្លាស់ប្តូរជោគវាសនារបស់គណបក្សលេប័រ នៅមុនការបោះឆ្នោតរដ្ឋវិចថូរៀ 30.07.2026 11:34
លោក Ben Carroll អភិបាលរដ្ឋថ្មីរបស់រដ្ឋវិចថូរៀ មានពេលវេលាបួនខែ ដើម្បីផ្លាស់ប្តូរជោគវាសនារបស់គណបក្សលេប័រ បន្ទាប់ពីបានទម្លាក់លោកស្រី Jacinta Allan ចេញពីតំណែង ហើយដណ្តើមយកតំណែងកំពូលនេះ។ ទង្វើដំបូងរបស់លោកក្នុងនាមជាអភិបាលរដ្ឋ គឺការប្តេជ្ញាចិត្តបង្កើតរាជគណៈកម្មការ មួយស៊ើបអង្កេតលើឧស្សាហកម្មសំណង់របស់រដ្ឋនេះ ដែលអ្នកកាន់តំណែងមុនរបស់លោកបានជំទាស់។ ការបោះឆ្នោតត្រូវបានកំណត់សម្រាប់ខែវិច្ឆិកា។ វាទំនងជាការប្រណាំងប្រ...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ 29.07.2026 11:50
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អត្រាអតិផរណារបស់អូស្រ្តាលីនៅ ៣.៨% ក្នុងមួយឆ្នាំ គិតដល់ខែមិថុនា ២០២៦។ ** រដ្ឋាភិបាលញូវសៅវែលស៍នឹងសាងសង់វិមានរំលឹកវិញ្ញាណក្ខន្ធ ដែលឧទ្ទិសដល់អតីតយុទ្ធជននៃជម្លោះសម័យទំនើប។ **អ៊ីរ៉ង់ផ្តល់ផែនការថ្មីដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ។
លោក កឹម សុខា ចុះជួបជនភៀសសឹក នៅភូមិរង់ចាំ ជាប់ព្រំដែនថៃ 29.07.2026 4:50
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែកក្កដា បានចុះជួបសួរសុខទុក្ខ និងចែកគ្រឿងបរិភោគមួយចំនួន ដល់ពលរដ្ឋភៀសសឹក ប្រមាណ ៣០០គ្រួសារ នៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ។
What to expect when visiting the veterinarian - អ្វីដែលគួររំពឹងទុក នៅពេលទៅជួបពេទ្យសត្វ 28.07.2026 10:58
Regular veterinary visits play an important role in keeping your pet healthy and happy. Find out what to expect at a veterinary clinic in Australia, from routine check-ups and vaccinations to advice on caring for your pet’s wellbeing. - ប្រសិនបើអ្នកមានសត្វចិញ្ចឹម ការនាំវាទៅជួបពេទ្យសត្វជាប្រចាំគឺមានសារៈសំខាន់ណាស់សម្រាប់រក្សាសុខភាព និងសុវត្ថិភាពសត្វចិញ្ចឹមរបស់អ្នក ។ ឈ្វេងយល់អំពីអ្វីដែលត្រូវរំពឹងទុកន...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ 28.07.2026 4:47
** លោកស្រី Jacinta Allan លាលែងពីតំណែងជាអភិបាលរដ្ឋវិចថូរៀ ជំនួសដោយ លោក Ben Carroll។ ** ថ្នាក់ដឹកនាំជាន់ខ្ពស់ពីររូបនៅក្រុមប្រឹក្សាសហជីពអូស្ត្រាលី ប្រកាសចុះចេញពីតំណែង ។ ** មនុស្សរាប់សែននាក់ត្រូវបានជម្លៀសចេញ ខណៈភ្លើងឆេះព្រៃកំពុងឆាបឆេះពាសពេញប្រទេសបារាំង។
#114 Talking about the Census and data security (Med) - សិក្សាភាសាអង់គ្លេសភាគទី114៖ និយាយអំពីជំរឿន និងសុវត្ថិភាពទិន្នន័យ 27.07.2026 11:18
Learn English useful for talking about the Census, data security, and protecting personal information. Practise everyday phrases for expressing concern, explaining risks, and talking about how data is kept safe. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពី ការធ្វើជំរឿន សុវត្ថិភាពទិន្នន័យ និងការការពារព័ត៌មានផ្ទាល់ខ្លួន។ អនុវត្តឃ្លាប្រចាំថ្ងៃសម្រាប់បង្ហាញការព្រួយបារម្ភ ការពន្យល់អំពីហានិភ័យ...
Podcasts parecidos
O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos